សម្ដេចតេជោដាក់ឱសាទវាទឱ្យអាជ្ញាធរបញ្ចប់ការដោះស្រាយបញ្ហាដីនៅតំបន់បឹងទន្លេសាបឲ្យចប់សព្វគ្រប់ត្រឹមចុងខែឧសភា ឆ្នាំ២០២៣

ដោយ៖ សហការី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះបានប្រកាសដាក់ឱសាទវាទ ដល់ក្រសួង អាជ្ញាធរ និងខេត្តនៅជុំវិញបឹងទន្លេសាប ឱ្យដោះស្រាយបញ្ហាដីធ្លីនៅបឹងទន្លេសាប និង ឲ្យចប់សព្វគ្រប់នៅត្រឹមចុងខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

 

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ឱសានវាទដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងខេត្តនៅជុំវិញបឹងទន្លេសាប ត្រូវបញ្ចប់បញ្ហាកាប់ទន្រ្ទានដីនៅបឹងទន្លេសាប និងបិទបញ្ចប់ការកាត់ឆ្វៀលដីនៅតំបន់បឹងទន្លេសាបជូនដល់ប្រជាពលរដ្ឋបានត្រឹមត្រូវ និងឲ្យចប់សព្វគ្រប់នៅត្រឹមចុងខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា​ “ខ្ញុំសូមដាក់ការកំណត់ថា ឱ្យចប់នៅត្រឹមខែឧសភា ឆ្នាំ២០២៣ឱ្យចប់តែម្តង។ កុំឱ្យអូសបន្លាយតទៅទៀត”៕

សម្ដេចតេជោលើកទឹកចិត្តឱ្យវិនិយោគសាងសង់លំនៅឋានតម្លៃសមរម្យសម្រាប់អ្នកចំណូលមធ្យមនិងមន្ត្រីរាជការ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញ និងលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍លំនៅឋាន នៅក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់ផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ សម្រាប់មន្ត្រីរាជការ និងអ្នកមានចំណូលទាប និងមធ្យម។

សម្ដេចតេជោ បានមានថ្លែងថា រាជរដ្ឋាភិបាលបានលើកទឹកចិត្ត ដល់អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យរួចមកហើយ។ ជាក់ស្ដែង ផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារមិនមានការយកពន្ធ លើការផ្ទេរកម្មសិទ្ធិនោះទេ ហើយតម្រូវការផ្ទះតម្លៃសមរម្យនេះក៏កំពុងមានកំណើន ស្របនឹងប្រជាពលរដ្ឋកើនឡើង និងមានតម្រូវការផ្ទះ សម្រាប់ស្នាក់នៅជាចាំបាច់។

សម្តេចតេជោបានបន្តថា “រហូតមកដល់ពេលនេះ មានក្រុមហ៊ុនមួយចំនួនបានអភិវឌ្ឍន៍លំនៅឋាន សម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម ហើយក៏មានក្រុមហ៊ុនខ្លះទទួលបានជោគជ័យ ក្រុមហ៊ុនខ្លះទៀតមិនសូវទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋនោះទេ ដោយសារកត្តាទីតាំង គុណភាព និងការតុបតែងផ្ទះនៅខាងក្នុង”។

របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញក្នុងឆ្នាំ២០២២នេះ ការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែជាការអភិវឌ្ឍ ដែលមានគម្រោងច្រើនជាងគេ ធៀបនឹងគម្រោងសំណង់នានា ដែលបានបង្ហាញថា តម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជា នៅតែបន្តមានពីសំណាក់ប្រជាពលរដ្ឋ។

អ្នកជំនាញនៃក្រុមហ៊ុនអចលនទ្រព្យជាច្រើន ក៏បានលើកឡើងផងដែរថា តម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើង ជាពិសេសលំនៅឋានតម្លៃសមរម្យ ដូច្នេះអ្នកអភិវឌ្ឍន៍គួរតែបន្តអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យឱ្យបានច្រើនបន្ថែមទៀត៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យលោក ជា សុផារ៉ាពន្លឿនចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

ដោយ៖ សហការី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បញ្ជាទៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ឱ្យពន្លឿនចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់។

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានទទូចឱ្យក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ធ្វើកិច្ចការងារនេះឱ្យបានសម្រេចដូចដែលបានគ្រោងទុក។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា “ចំណុចសេសសល់របស់យើង វានៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬការធ្វើកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដោយដាច់ដោយដុំក្ដី គឺហាក់ដូចជានៅទ្រឹង ឬធ្វើដែរក៏ប៉ុន្ដែធ្វើដោយមិនមានគេហៅថា មិនមានការជំរុញ គឺមិនមានការសម្ទុះ ដែលធ្វើឲ្យប្រជាជនរង់ចាំរឿងនេះ”។

សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យលោក ជា សុផារ៉ា បញ្ជាទៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ទាំងអស់ឲ្យពន្លឿនការចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលនៅសេសសល់ ហើយការងារនេះអភិបាលរាជធានី-ខេត្ត ក៏ត្រូវយកចិត្តទុកដាក់ទៅលើរឿងនេះ ជារឿងចាំបាច់របស់ប្រជាពលរដ្ឋ ហើយជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។

របាយការណ៍របស់ក្រសួងរៀបចំដែនដី បានបង្ហាញថា ក្រសួងបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន៧លានប័ណ្ណ ស្មើនឹង៩៦,០២ភាគរយ នៃចំនួនក្បាលដីប៉ានស្មានចំនួន៧លានក្បាលដី ហើយនឹងខិតខំដោះស្រាយឱ្យបាន១០០ភាគរយ នៅឆ្នាំ២០២៣ខាងមុខ៕

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ដោយ៖ សហការី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រៅប្រព័ន្ធតុលាការ នៅតាមមូលដ្ឋានឱ្យបាន កាន់តែមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងប្រសិទ្ធភាពលើការងារជំនាញរបស់ខ្លួន និងមន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ការងារកែទម្រង់ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះគួរឱ្យកត់សម្គាល់”។

សម្តេចក៏បានផ្តល់អនុសាសន៍ដល់លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ឱ្យពង្រឹងប្រសិទ្ធភាពការងារជំនាញរបស់ក្រសួងដែនដី មន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រៅប្រព័ន្ធតុលាការ នៅតាមមូលដ្ឋានឱ្យ បានកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Ukraine’s Zelensky seeks Indian Prime Minister Modi’s help with peace plan

CNN  —  Ukrainian President Volodymyr Zelensky said Monday he was relying on India’s help to implement a “peace formula” during a phone call with Prime Minister Narendra Modi.
The call comes as New Delhi seeks to boost trade ties with Moscow after becoming one of the largest purchasers of Russian oil – defying Western sanctions and providing a vital financial lifeline to Russian President Vladimir Putin as the Kremlin wages an unprovoked war against its neighbor.


“I announced the peace formula and now I count on India’s participation in its implementation,” Zelensky wrote on Twitter. “I also thanked for humanitarian aid and support in the UN.”
In a statement following the call, the Indian government said Modi had repeated his calls “for an immediate cessation of hostilities” and to “revert to dialogue and diplomacy.”
“Prime Minister also conveyed India’s support for any peace efforts,” the statement added.
Zelensky presented a 10-point peace formula to world leaders at the Group of 20 summit in Bali, Indonesia, in November. India assumed the G20 presidency this month, and will hold it until next year.
“The Prime Minister explained the main priorities of India’s G20 Presidency, including giving a voice to the concerns of developing nations on issues like food and energy security,” New Delhi’s statement said.
While India has not formally condemned Russia’s invasion of Ukraine, Modi told Putin in September that now is not the time for war, stressing the need to “move onto a path of peace” and reminding the Russian leader of the importance of “democracy, diplomacy and dialogue.”
Modi was also thought to be a key player in the G20’s decision to issue a joint declaration condemning Russia’s war in Ukraine “in the strongest terms.”
Russia sent India a list of more than 500 products for potential delivery last month, according to Reuters, including parts of cars, aircraft and trains.
Putin said Sunday he’s ready to negotiate “about acceptable solutions” regarding the war in Ukraine, according to state media. In response, a Zelensky adviser said Moscow “doesn’t want negotiations, but tries to avoid responsibility” as it continues to attack civilians.

ប្រទេសចិនប្រកាសបញ្ចប់ការធ្វើចត្តាឡីស័ក្តិសម្រាប់អ្នកធ្វើដំណើរចូលមកចាប់ពីដើមខែមករាតទៅ

ដោយ: លាងហួរ

ប៉េកាំង: ក្រុមអ្នកធ្វើដំណើរមកពីក្រៅប្រទេស នឹងមិនត្រូវតម្រូវឱ្យចូលធ្វើចត្តាឡីស័ក្តិ នៅពេលមកដល់ប្រទេសចិនទៀតនោះទេ ដែលនេះជាជំហានដ៏សំខាន់បំផុតមួយរបស់ប្រទេសចិន ឆ្ពោះទៅបើកប្រទេសឡើងវិញ។

ចាប់ពីថ្ងៃទី០៨ ខែមករាតទៅ ក្រុមអ្នកដំណើរ ដែលមកដល់ប្រទេសចិននឹងតម្រូវឱ្យទទួលបាន លទ្ធផលតេស្តកូវីដអវិជ្ជមានតែប៉ុណ្ណោះ ក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីការចាកចេញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសុខភាពជាតិ កាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូនេះ។

វិធានការរឹតបន្តឹងលើការធ្វើដំណើរបានធ្វើឱ្យប្រទេសចិន នៅឯកោពីគេអស់រយៈពេលជិត៣ឆ្នាំ។ ជនបរទេសត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសចិនក្នុងឆ្នាំ២០២០ ហើយពួកគេត្រូវបានអនុញ្ញាតឱ្យត្រឡប់ចូលប្រទេសចិន សម្រាប់តែការជួបជុំគ្នាក្នុងអាជីវកម្ម ឬគ្រួសារ តែប៉ុណ្ណោះ។

កាលពីដំបូងឡើយ ជនជាតិចិនមួយចំនួនមិនអាចត្រឡប់ទៅផ្ទះវិញ ហើយអ្នកធ្វើដំណើរ ដែលត្រូវបានអនុញ្ញាតឱ្យចូល គឺតម្រូវឱ្យឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងដាក់ឱ្យនៅដាច់ពីគេ ក្រោមការចំណាយផ្ទាល់ខ្លួនរបស់ពួកគេ។

កាលពីខែវិច្ឆិកាកន្លងទៅ ប្រជាជនចិនបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម  បន្ទាប់ពីមានគ្រោះថ្នាក់ភ្លើងឆេះ ដែលបាននាំឱ្យមនុស្សស្លាប់ចំនួន១០នាក់ នៅក្នុងតំបន់ Xinjiang។ នោះគឺ​ជា​ការ​ផ្ទុះ​ឡើង​នៃ​ការ​មិន​ចុះ​សម្រុង​ដ៏​ខ្លាំង​បំផុត និង​រីក​រាលដាល​ខ្លាំងស្ទើរទូទាំងប្រទេសចិន មិនធ្លាប់មានក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីមានការផ្ទុះបាតុកម្មនោះ រដ្ឋាភិបាលចិនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង។

លោក Yanzhong Huang អ្នកជំនាញជាន់ខ្ពស់ ផ្នែកសុខភាពពិភពលោក នៅក្រុមប្រឹក្សាទំនាក់ទំនងបរទេស ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានមានប្រសាសន៍ថា ការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរជាមូលដ្ឋាន បានបង្ហាញសញ្ញាចុងក្រោយ នៃការបញ្ចប់គោលនយោបាយសូន្យកូវីដ របស់រដ្ឋាភិបាលចិន៕

រយៈពេល២២ឆ្នាំកម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យសំណង់ចំនួន៦៨,៨៣ពាន់លានដុល្លារអាមេរិក

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ វិស័យសំណង់ក្នុងប្រទេសកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០០មក។ យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ ដល់ដំណាច់ខែវិច្ឆិកា២០២២នេះ ប្រទេសកម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យសំណង់ប្រមាណ៦៨,៨៣លានដុល្លារអាមេរិក។

របាយការណ៍ដដែលឱ្យដឹងថា ក្នុងអំឡុងពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតសាងសង់ចំនួន៦១.៤១៨គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង១៧៣,២១លានម៉ែត្រការ៉េ ។

ដោយឡែក ក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០២២ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង មាន១២៨គម្រោង ស្មើនឹង១៤២អគារ។ ក្នុងនោះ នៅរាជធានីភ្នំពេញ៨៧គម្រោង ស្មើនឹង៩៣អគារ ខេត្តព្រះសីហនុចំនួន១៤គម្រោង ស្មើនឹង១៦អគារនិងខេត្តបន្ទាយមានជ័យមានចំនួន១៣គម្រោង ស្មើនឹង១៥អគារ។ អគារចាប់ពី៥ជាន់ ទៅ៩ជាន់ មានចំនួន៩៩អគារ ពី១០ជាន់ ទៅ១៩ជាន់ មាន២៤អគារ ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន១៣គារ និងពី៣០ជាន់ ទៅ៣៩ជាន់ មានចំនួន៦អគារ។

របាយការណ៍ដដែលឱ្យដឹងថា សំណង់លំនៅឋានមានចំនួន៤.៣២១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប៣.៧០៧.៤៥៨ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានសរុបប្រមាណ១,៤១ពាន់លានដុល្លារអាមេរិក។

ក្នុងនោះ បុរីលំនៅឋាន និងបណ្ដុំលំនៅឋាន មានលក្ខណៈជាបុរី មានចំនួន៣៥គម្រោង ស្មើនឹង៩.៩១២ខ្នង ផ្ទៃក្រឡាកម្រាលសរុបមាន២.២៣៩.៤១៧ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានសរុបប្រមាណ៨២០,១៦លានដុល្លារអាមេរិក។ អគារផ្ទះល្វែងមានចំនួន៦.៦០៩ល្វែង ផ្ទៃក្រឡាកម្រាលសំណង់មាន១.៥២៣.៥១៣ម៉ែត្រការ៉េ មានទុនវិនិយោគជាង៥៥៤លានដុល្លារអាមេរិក។ អគារស្នាក់នៅរួម ឬខុនដូ អាផាតមិន មានចំនួន៥១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន៣៦៧.៦៩១ម៉ែត្រការ៉េ មានទុនវិនិយោគប្រមាណ២២២,៣៣លានដុល្លារអាមេរិក៕

 

សំណង់សណ្ឋាគារមានចំនួន២០គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប១២៦.៣៤៨ម៉ែត្រការ៉េ មានទុនវិនិយោគ៧១លានដុល្លារអាមេរិក សំណង់អគារពាណិជ្ជកម្មមានចំនួន១៨៥គម្រោង មានផ្ទៃក្រឡា៧៧៥.៦៧៩ម៉ែត្រការ៉េ មានទុនវិនិយោគ៤៣៦,៣៣លានដុល្លារអាមេរិក៕

ក្នុងឆ្នាំ២០២២ លំនៅឋានជាង៤ពាន់គម្រោងក្រោមទុន១,៤ពាន់លានដុល្លារត្រូវបានអនុម័ត

ដោយ៖ សុផារី

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ មានគម្រោងសំណង់លំនៅឋានមានចំនួន៤.៣២១គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណជាង១.៤១២លានដុល្លារអាមេរិក។

នេះបើយោងតាមរបាយការណ៍លទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២២នេះ។

ក្នុងនោះ សំណង់ជាលក្ខណៈបុរីមានចំនួន៣៥គម្រោង ស្មើនឹង៩.៩១២ខ្នង មានតម្លៃវិនិយោគប្រមាណ៨២០លានដុល្លារ ប្រភេទផ្ទះល្វែងមានចំនួន៦.៦០៩ល្វែង ក្នុងតម្លៃវិនិយោគប្រមាណ៥៥៤លានដុល្លារ និងអគារស្នាក់នៅរួមមានចំនួន៥១គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ២២២លានដុល្លារ។

សំណង់សណ្ឋាគារមានចំនួន២០គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៧១លានដុល្លារ សំណង់អគារពាណិជ្ជកម្មមានចំនួន១៨៥គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៤៣៦លានដុល្លារ សំណង់អគាររោងចក្រមានចំនួន១១៧គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៥៣៣លានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន៧គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ១៤៩លានដុល្លារ។

របាយការណ៍បានបង្ហាញថា ពេញមួយឆ្នាំ២០២២នេះ ប្រទេសកម្ពុជាមានគម្រោងសំណង់នៅទូទាំងប្រទេសចំនួន៣.៨២៧គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង៦លាន៥សែនម៉ែត្រការ៉េ ក្នុងតម្លៃទុនវិនិយោគ ជាង២.៦៣៤លានដុល្លារអាមេរិក។

បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ទិន្នន័យគម្រោងសំណង់ក្នុងឆ្នាំ២០២២នេះបានថយចុះចំនួន៩៨គម្រោង ដែលមានចំនួន៣.៩២៥គម្រោង​ និងមានផ្ទៃក្រឡាសំណង់ចំនួន១២លាន៦សែនម៉ែត្រការ៉េ ក្នុងតម្លៃទុនវិនិយោគប្រមាណជាង៥.២១០លានដុល្លារអាមេរិក ដែលមានការថយចុះ៤៩,៤២%៕

កម្ពុជាមានគម្រោងសំណង់ចំនួន៣.៨២៧គម្រោង ក្រោមទុនវិនិយោគសរុបជាង២,៦ពាន់លានដុល្លារអាមេរិកពេញមួយឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ ពេញមួយឆ្នាំ២០២២នេះ ប្រទេសកម្ពុជាមានគម្រោងសំណង់នៅទូទាំងប្រទេសចំនួន៣.៨២៧គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង៦លាន៥សែនម៉ែត្រការ៉េ ក្នុងតម្លៃទុនវិនិយោគ ជាង២.៦៣៤លានដុល្លារអាមេរិក។

នេះបើយោងតាមរបាយការណ៍លទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ ២០២២នេះ។

របាយការណ៍បានបង្ហាញថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ទិន្នន័យគម្រោងសំណង់ក្នុងឆ្នាំ២០២២នេះបានថយចុះចំនួន៩៨គម្រោង ដែលមានចំនួន៣.៩២៥គម្រោង​ និងមានផ្ទៃក្រឡាសំណង់ចំនួន១២លាន៦សែនម៉ែត្រការ៉េ ក្នុងតម្លៃទុនវិនិយោគប្រមាណជាង៥.២១០លានដុល្លារអាមេរិក ដែលមានការថយចុះ៤៩,៤២%។

សម្រាប់សំណង់លំនៅឋានមានចំនួន៤.៣២១គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណជាង ១.៤១២លានដុល្លារអាមេរិក។ ក្នុងនោះ សំណង់ជាលក្ខណៈបុរីមានចំនួន៣៥គម្រោង ស្មើនឹង៩.៩១២ខ្នង មានតម្លៃវិនិយោគប្រមាណ៨២០លានដុល្លារ ប្រភេទផ្ទះល្វែងមានចំនួន៦.៦០៩ល្វែង ក្នុងតម្លៃវិនិយោគប្រមាណ៥៥៤លានដុល្លារ និងអគារស្នាក់នៅរួមមានចំនួន៥១គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ២២២លានដុល្លារ។

ដោយឡែក សំណង់សណ្ឋាគារមានចំនួន២០គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៧១លានដុល្លារ សំណង់អគារពាណិជ្ជកម្មមានចំនួន១៨៥គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៤៣៦លានដុល្លារ សំណង់អគាររោងចក្រមានចំនួន១១៧គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៥៣៣លានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន៧គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ១៤៩លានដុល្លារ៕

ប្រទេសចិនកំពុងពន្លឿនគម្រោងផ្លូវក្រវាត់ក្រុងហាយវេតម្លៃជិត៨៣០លានដុល្លារ តភ្ជាប់ទីក្រុងក្នុងខេត្តចំនួន២

ដោយ: លាងហួរ

ប៉េកាំង: បណ្តាសហគ្រាសរដ្ឋ ដែលផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅទូទាំងប្រទេស និងផ្តោតលើគម្រោងចិញ្ចឹមជីវិតសំខាន់ៗ ដើម្បីបញ្ចូលកម្លាំងជំរុញបន្ថែមទៀតដល់ការស្តារប្រទេសជាតិឡើងវិញ។

ក្រុមហ៊ុន China Railway 24th Bureau Group Corp Ltd (CR24) ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន China Railway Construction Corp បានឱ្យដឹងថាក្រុមអ្នកសាងសង់របស់ខ្លួន នាពេលថ្មីៗនេះ បានដំឡើងធ្នឹមរាងអក្សរ T ដំបូងនៃស្ពានហាយវេ នៅលើក្រវាត់ផ្លូវហាយវេយខាងកើតក្នុងទីក្រុង Fuzhou ខេត្ត Jiangxi។

លោក Chen Bin អ្នកគ្រប់គ្រងគម្រោងជាមួយក្រុមហ៊ុន CR24 បានមានប្រសាសន៍ថា ភាពជោគជ័យនៃការដោះស្រាយធ្នឹមទី១ បានចាក់គ្រឹះយ៉ាងរ៉ឹងមាំ សម្រាប់ការសាងសង់ នាពេលអនាគត ដោយសារការសាងសង់ស្ពានគឺជាផ្នែកមួយដ៏សំខាន់ នៃគម្រោងទាំងមូល។

ផ្លូវ​ក្រវាត់​ខាងកើត​ គឺជា​គម្រោង​ដ៏​សំខាន់​មួយ​ ដែល​ផ្តួចផ្តើម​ឡើងដោយ​រដ្ឋបាល​ក្នុង​តំបន់​ ដោយផ្លូវនេះមាន​ប្រវែង​សរុប៤០,៧៦គីឡូម៉ែត្រ និង​ល្បឿន​កំណត់១០០គីឡូម៉ែត្រ​ នៅក្នុង​មួយ​ម៉ោង។

ជាមួយនឹងទុនវិនិយោគចំនួន៥,៧៤ពាន់លានយ័ន (ប្រមាណ៨២៣,១២លានដុល្លារ) គម្រោងផ្លូវក្រវាត់ក្រុងហាយវេភាគខាងកើតនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនៅក្នុងទីក្រុង Fuzhou ប៉ុណ្ណោះទេ ប៉ុន្តែផ្លូវនេះថែមទាំងតភ្ជាប់ទីក្រុង Fuzhou និងរដ្ឋធានី Nanchang ក្នុងខេត្ត Jiangxi ផងដែរ៕