ក្រសួងរៀបចំដែនដីរកចំណូលចូលថវិកា​ជាតិប្រមាណ៩២លានដុល្លារក្នុងមួយឆ្នាំ២០២២

ដោយ៖​ សុផារី

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលបានជាង៣៦៧.១៣៩ពាន់លានរៀល (ប្រមាណជាង៩១,៧៨លានដុល្លារអាមេរិក) ចូលថវិកាជាតិ ក្នុងមួយឆ្នាំ២០២២។

យោងតាមរបាយការណ៍ ក្រសួងប្រមូលបានប្រាក់ចំណូលសរុបចំនួន៣៦៧,១៣៩ពាន់រៀល (ប្រហែល៩១,៧៨លានដុល្លារអាមេរិក) នៅក្នុងឆ្នាំនេះ ថយចុះ២២,២៦% បើធៀបនឹងឆ្នាំ២០២១ គិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ។

ក្នុងចំណោមថវិកាជាតិសរុប ចំណូលរបស់រដ្ឋបាលកណ្តាលមានចំនួន៨.៣៦៨.០៩១.៦៤០រៀល (ប្រមាណ២,០៩លានដុល្លារអាមេរិក) ក្នុងនោះ៧.១៨០.៣១០.៤០០រៀល គឺសម្រាប់សេវាសំណង់ទូទៅ។ ប្រាក់ចំណូលពីសេវាកម្មសំណង់លើសន្ទស្សន៍ទទួលបាន១.១៦៦.០០០.០០០រៀល សេវាព័ត៌មានសុរិយោដីអេឡិចត្រូនិចមាន១០.៤៩៩.២០០រៀល និងប្រាក់ចំណូលបានមកពីការជួលអចលនវត្ថុជាង១១.២៨២.០៤០រៀល។

ចំណូលពីមន្ទីររាជធានី-ខេត្តមានចំនួន៣៥៨.៧៧១.៨០៤.៤១០រៀល ដែលក្នុងនោះ៧១.៣២៨.៣៦០.១១០រៀលបានមកពីសេវាសុរិយោដី សម្រាប់សេវាសំណង់ទូទៅជាង៤៦.៨១៩.៤៥៥រៀល និងបានពីពន្ធប្រថាប់ត្រា និងពីអគ្គនាយកដ្ឋានពន្ធដារ៤៦.៤៤២.៨៦៥.១០០រៀល៕

អចលនទ្រព្យក្នុងក្រុងនិងស្រុកបង្កើតថ្មីនឹងមានសន្ទុះកំណើនខ្ពស់ ក្រោយមានកំណើនប្រជាជនចូលទៅរស់នៅកាន់តែច្រើន

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាទើបតែបានសម្រេចបង្កើតក្រុង និងស្រុកថ្មីចំនួន៤បន្ថែមទៀតក្នុងខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តក្រចេះ រួមមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។ អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យសម្លឹងមើលឃើញថា ទីផ្សារអចលនទ្រព្យនៅក្នុងក្រុង និងស្រុកបង្កើតថ្មីនឹងទទួលបានការអភិវឌ្ឍនិងការរីកចម្រើនកាន់តែខ្លាំង។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា ការរៀបចំបង្កើតក្រុងស្រុកថ្មីនេះជាការលើកកម្ពស់យន្តការនៃការអភិវឌ្ឍរបស់ក្រុងស្រុកបង្កើតថ្មី។ តាមផែនការ ការរៀបចំបង្កើត ឬរៀបចំផ្តល់ជា Brand Name (ឈ្មោះសម្គាល់) ក្នុងទីតាំងទាំងអស់នោះនឹងចាប់ផ្តើមមានការរីកចម្រើនឡើង ហើយយន្តការក្នុងការជួយដោយរាជរដ្ឋាភិបាលនឹងមានភាពល្អប្រសើរឡើងផងដែរ។

លោកបន្តថា “ប្រសិនបើអរិយក្សត្រត្រូវបានរៀបចំបង្កើតក្រុង ស្របពេលស្ពានកំពុងត្រូវបានរៀបចំកសាង ក្នុងពេលឆាប់ៗនេះ នោះតំបន់នេះនឹងមានការអភិវឌ្ឍបណ្តើរៗ”។

លោកអះអាងថា ទីផ្សារតំបន់អរិយក្សត្រនៅមានចំនួនប្រជាជននៅមានកម្រិតនៅឡើយ ហើយប្រសិនបើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបង្កើតក្រុងនឹងនាំលំហូរប្រជាសាស្រ្តមករស់នៅក្នុងតំបន់នេះបន្ថែម ហើយក៏ទាក់ទាញមកការបង្កើតទីលំនៅថ្មី និងការបង្កើតអាជីវកម្មថ្មីក៏មានចំនួនច្រើនផងដែរ។

លោកបញ្ជាក់ថា “នៅពេលមានលំហូរអាជីវកម្ម និងចំនួនអ្នកប្រើប្រាស់ ដូច្នេះតម្លៃដីធ្លីនិងអចលនទ្រព្យក៏នឹងឡើងបន្តិចម្តងៗផងដែរ”។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះថា ការបង្កើតក្រុង ដោយសារតែមានកំណើនប្រជាជន។ កាលណាមានការស្នាក់នៅ និងប្រជាជនច្រើន តំបន់នេះនឹងអាចក្លាយជាទីក្រុង ហើយការបង្កើតទីក្រុងនឹងធ្វើឱ្យមានការកើនឡើងមូលធន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលជាចលករមួយជួយជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសជាតិ។

លោកបណ្ឌិតពន្យល់ ដោយលើកឡើងពីទ្រឹស្តីផលិតកម្ម នៃសេដ្ឋកិច្ចថា កាលណាមូលធនកើនឡើងកំណើន GDP នឹងកើនឡើងផងដែរ ហើយការកើនឡើងតម្លៃទ្រព្យសម្បត្តិនោះ ដីធ្លីនឹងមានការឡើងថ្លៃ និងមានការចាយវាយច្រើនជាងមុន ហើយក៏ជំរុញសកម្មភាពសេដ្ឋកិច្ចប្រសើរជាងមុនផងដែរ។

ក្រុងអរិយក្សត្រ ត្រូវបានបង្កើតដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ ទៀតពីស្រុកល្វាឯម មានសង្កាត់ចំនួន១១ គឺសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអម្អិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។

ក្រុងសំពៅពូន នៃខេត្តកណ្ដាលត្រូវបានកាត់យក៥ឃុំពីស្រុកកោះធំរួមមាន សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ពឺ សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ចំណែក ស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះត្រូវបានកាត់យក៥ ឃុំពីស្រុកសំបូរ រួមមាន ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។ ដោយឡែក ស្រុកឧដុង្គជា២ គឺបំបែកទៅជាក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ។ ក្នុងនោះក្រុងឧដុង្គម៉ែជ័យមានសង្កាត់៥ គឺសង្កាត់វាំងចាស់ វាលពង់ ត្រាចទង ព្រះសែ និងសង្កាត់ក្សេមក្សាន្ដ។ រីឯទីតាំងរដ្ឋបាលក្រុងឧដុង្គម៉ែជ័យត្រូវស្ថិតក្នុងសង្កាត់វាលពង់។ចំណែក ស្រុកសាមគ្គីមុនីជ័យ មានឃុំចំនួន ១០ គឺឃុំចាន់សែន ជើងរាស់ ជម្ពូព្រឹក្ស ក្រាំងចេក មានជ័យ ព្រៃក្រសាំង យុទ្ធសាមគ្គី ដំណាក់រាំង ពាំងល្វា និងឃុំភ្នំតូច៕

Vietnam Starts its Biggest Lao Project Construction in Sekong

By Phontham Visapra

 

Construction of the Bauxite-Alumina Mining Industrial Complex began in Sekong’s Dakcheung district on 19 December.

 

According to Vietnamnet, the project would cover an area of 8,692 hectares and would be operational for about 30-50 years. The Bauxite mine, which has an annual capacity of 1 million tonnes, is also reportedly worth USD 1 billion.

This is the largest mining project investment by Vietnam in Laos and the Chairwoman of the Board of Directors and General Director of Viet Phuong Group, Ms. Phuong Minh Hue promised the successful execution of the project.

 

She said the project would contribute to the socio-economic development of isolated and disadvantaged parts of the Sekong, as well as strengthen bilateral economic links between the two countries, especially in the Laos-Cambodia-Vietnam development triangle.

 

Vietnamese Ambassador to Laos, Mr. Nguyen Ba Hung also expressed his hope that local Lao authorities would assist in the implementation of the project so that it could achieve its goals and also create jobs for local workers.

At the stone-laying ceremony for the project in May, the Sekong Governor, Mr, Leklay Sivilay, said that once the project is completed, it will be a key component in driving economic-social growth, alleviating poverty, and raising the living conditions of the people of Sekong.

Source: VNS

Chinese economy to see rapid recovery in 2023 despite challenges: officials

Though challenges and uncertainties remain, the Chinese economy is expected to see marked growth in 2023 and a rapid recovery is around the corner, Chinese officials and economists said at a forum over the weekend.

 

With the implementation of the pro-growth policies set by the Central Economic Work Conference, China will usher in a new wave of development of the real economy, in particular digital economy and green economy next year, which will help boost the economic recovery, Ning Jizhe, former deputy director of the National Development and Reform Commission, said at the China Wealth Management 50 Forum on Sunday.

 

Ning noted that there are broad prospects for the country to vigorously develop the green economy, including new power generating capacity with clean and renewable energy sources, improving the clean and efficient use of coal, boosting the growth of the new-energy vehicle sector, and increasing the issuance of green bonds and measures.

 

The economy has passed its most challenging period, and the economy is expected to show an overall improvement in 2023 despite an uncertain environment, Yin Yanlin, deputy director of the General Office of the Central Financial and Economic Affairs Commission, said at the forum.

 

“2022 was a special and extremely difficult year for China’s economy, but the country withstood the test and the challenge of unimaginable scale,” Yin said.

 

Yin noted three factors that had a negative impact on China’s economy, including the pandemic, a volatile international environment and some Western countries’ escalating containment of China’s development, as well as the US’ financial tightening.

 

While there is a gap between the country’s GDP growth rate and the annual target set at the beginning of 2022, structural indexes including development quality and scientific and technological innovation have shown solid gains, Yin said.

 

He said that the labor market and the prices of goods have maintained fundamental stability, and grain and energy security as well as people’s livelihoods were effectively protected.

“We should have full confidence in the overall improvement of China’s economy in 2023,” Yin said. Along with the optimization of China’s anti-COVID measures, the mobility of people will become smoother and the recovery of all aspects of economic and social activities will pick up, which will work jointly to propel economic vitality, he said.

 

Lou Jiwei, former finance minister, suggested at the forum that a relatively high economic growth rate target – higher than 5 percent – should be set for next year; and in order to boost the recovery, proactive fiscal policies need to see higher effectiveness.

 

Cutting fees and taxes for certain businesses should still be significant measures. In order to ease the burden on businesses, China’s annual budgeted deficit rate could be raised to over 3 percent of GDP next year, Lou said.

 

China’s sound economic fundamentals remain unchanged, with strong resilience, enormous potential and great vitality, experts said.

Source: Global Times

សេដ្ឋវិទូចិនបន្តបង្ហាញសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ច​ចិន​​ក្នុង​ឆ្នាំ២០២៣ ទោះ​​ប្រឈម​បញ្ហាធ្ងន់ធ្ងរក្តី

ដោយ: លាងហួរ

ប៉េកាំង: ក្រុមមន្ត្រី និងសេដ្ឋវិទូចិនបានឱ្យដឹង នៅក្នុងវេទិកាមួយ កាលពីចុងសប្តាហ៍កន្លងទៅថា ទោះបីជាបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៅបន្តកើតមានយ៉ាងណាក្តី  ប៉ុន្តែសេដ្ឋកិច្ចចិន ត្រូវបានគេរំពឹងថា នឹងមានកំណើនគួរឱ្យកត់សម្គាល់ នៅឆ្នាំ២០២៣ ហើយការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សជិតមកដល់ហើយ។

លោក Ning Jizhe អតីតនាយករងនៃគណៈកម្មាការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានមានប្រសាសន៍ថា ជាមួយនឹងការអនុវត្តគោលនយោបាយជំរុញកំណើន ដែលរៀបចំឡើង ដោយសន្និសិទការងារសេដ្ឋកិច្ចកណ្តាល ប្រទេសចិននឹងឈានទៅរករលកថ្មី នៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងនៅឆ្នាំក្រោយ។

លោក Yin Yanlin អនុប្រធានការិយាល័យទូទៅ នៃគណៈកម្មការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមជ្ឈិម បានថ្លែងនៅក្នុងវេទិកានេះថា សេដ្ឋកិច្ចចិនបានឆ្លងកាត់ដំណាក់កាល ដ៏លំបាកបំផុតរបស់ខ្លួន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងបង្ហាញពីការប្រសើរឡើងវិញជារួម នៅឆ្នាំ២០២៣ ទោះបីជាមានបរិយាកាសមិនច្បាស់លាស់ក៏ដោយ។

លោក Yin បានកត់សម្គាល់ពី កត្តាចំនួន៣ ដែលជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចរបស់ប្រទេសចិន រួមមានជំងឺរាតត្បាត បរិយាកាសអន្តរជាតិ និងការកើនឡើង នៃការទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន ក៏ដូចជាការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។

លោក Yin បានបន្តថា ខណៈពេលគម្លាតរវាងអត្រាកំណើន GDP របស់ប្រទេសចិន និងគោលដៅប្រចាំឆ្នាំ ដែលបានកំណត់នៅដើមឆ្នាំ២០២២ សន្ទស្សន៍រចនាសម្ព័ន្ធ រួមទាំង គុណភាពនៃការអភិវឌ្ឍ និងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានបង្ហាញពីការកើនឡើងយ៉ាងរឹងមាំ។

លោក​បាន​បញ្ជាក់ថា ទីផ្សារ​ការងារ និង​តម្លៃ​ទំនិញ​បាន​រក្សា​ស្ថិរភាព​ជា​មូលដ្ឋាន ហើយ​សន្តិសុខ​គ្រាប់​ធញ្ញជាតិ និង​ថាមពល ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាជន ​ត្រូវ​បាន​ការពារ​យ៉ាង ​មាន​ប្រសិទ្ធភាព។

លោក Lou Jiwei អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានស្នើនៅក្នុងវេទិកាថា គោលដៅនៃអត្រាកំណើនសេដ្ឋកិច្ច ដែលខ្ពស់ជាង៥ភាគរយ គួរតែត្រូវបានកំណត់សម្រាប់ឆ្នាំក្រោយ ហើយដើម្បីជំរុញការងើបឡើងវិញ គោលនយោបាយសារពើពន្ធសកម្មចាំបាច់ត្រូវមានប្រសិទ្ធភាពខ្ពស់ជាងមុន។

លោក Lou បន្តថា ការកាត់បន្ថយថ្លៃសេវា និងពន្ធសម្រាប់អាជីវកម្មមួយចំនួននៅតែជាវិធានការសំខាន់ ដើម្បីបន្ធូរបន្ថយបន្ទុកលើអាជីវកម្ម។ អត្រាឱនភាពថវិកាប្រចាំឆ្នាំរបស់ប្រទេសចិន អាចកើនឡើងដល់ជាង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំក្រោយ។

ក្រុមអ្នកជំនាញបានអះអាងថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិននៅតែមិនផ្លាស់ប្តូរ ដោយមានភាពធន់រឹងមាំ សក្ដានុពលដ៏ធំ និងភាពរឹងមាំដ៏អស្ចារ្យ៕

ប្រទេសរុស្ស៊ី​អះអាងថាត្រៀម​ខ្លួនរួចជាស្រេចដើម្បីបន្ត​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​អឺរ៉ុប​ក្នុងរដូវរងារនេះ

ដោយ: លាងហួរ

ក្រុងមូស្គូ: លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ថាទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈបំពង់ Yamal-Europe ។

សារពត៌មានរដ្ឋរុស្ស៊ី TASS បានដកស្រង់សំដី របស់លោក Novak ថា “ទីផ្សារអឺរ៉ុបនៅតែមានការជាប់ទាក់ទង ដោយសារការខ្វះខាតឧស្ម័ននៅតែបន្តកើតមានឡើង ហើយយើងមានឱកាសទាំងអស់ ដើម្បីបន្តការផ្គត់ផ្គង់របស់យើងឡើងវិញ”។

ជាធម្មតា បំពង់ Yamal-Europe Pipeline ហូរទៅទិសខាងលិច ប៉ុន្តែវាត្រូវបានផ្លាស់ប្តូរ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដោយសារប្រទេសប៉ូឡូញបានងាកចេញពីការទិញឧស្ម័នពីរុស្ស៊ី។ កាលពីខែឧសភាកន្លងទៅ ប៉ូឡូញបានលុបចោលកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរុស្ស៊ី បន្ទាប់ពីមុននេះ ប៉ូឡូញបានបដិសេធការទាមទាររបស់ទីក្រុងមូស្គូ ដែលតម្រូវឱ្យបង់ថ្លៃជារូបិយប័ណ្ណរបស់រុស្ស៊ី។

ទាក់ទិនទៅនឹងបញ្ហានេះ ក្រុមហ៊ុនផ្គត់ផ្គង់រុស្ស៊ី Gazprom បានឆ្លើយតបវិញ ដោយការកាត់ផ្តាច់ការផ្គត់ផ្គង់ ហើយក្រុមហ៊ុននេះថែមទាំងបាននិយាយថា ខ្លួននឹងមិនអាចនាំចេញឧស្ម័ន តាមរយៈប្រទេសប៉ូឡូញបានតទៅទៀតទេ បន្ទាប់ពីទីក្រុងម៉ូស្គូបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនប៉ូឡូញ ដែលជាម្ចាស់ផ្នែកមួយនៃបំពង់បង្ហូរប្រេង Yamal-Europe។

លោក Novak ក៏បានបញ្ជាក់ម្តងទៀតថា ទីក្រុងម៉ូស្គូកំពុងពិភាក្សាអំពីការផ្គត់ផ្គង់ឧស្ម័នបន្ថែម តាមរយៈប្រទេសទួរគី បន្ទាប់ពីមានការបង្កើតមជ្ឈមណ្ឌលមួយនៅទីនោះ។

លោកបន្ថែមថា ទីក្រុងម៉ូស្គូរំពឹងថា ខ្លួននឹងអាចដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) បានចំនួន២១ពាន់លានម៉ែត្រគូប ទៅកាន់អឺរ៉ុប នៅក្នុងឆ្នាំ២០២២នេះ៕

Greater Bay Area របស់ចិន ជាមជ្ឈមណ្ឌលនៃភាពច្នៃប្រឌិត និងនវានុវត្តន៍ថ្មីដ៏អស្ចារ្យជាមួយ GDP ១,៧ទ្រីលានដុល្លារ

សុខុម

ប៉េកាំង: តំបន់មហាឆកសមុទ្រ Greater Bay Area (GBA) នៃប្រទេសចិន ជាតំបន់ដែលមានសារៈសំខាន់ខ្លាំងផ្នែកយុទ្ធសាស្ត្ររហូតក្លាយជាមជ្ឈមណ្ឌល នៃភាពច្នៃប្រឌិត និងនវានុវត្តន៍ជំនាន់ថ្មីដ៏មានសក្ដានុពលយ៉ាងសម្បើម។

តំបន់នេះគ្របដណ្ដប់ភូមិសាស្ត្រដ៏សំខាន់ចំនួន៣គឺខេត្តគ័ងតុង ឬ ក្វាងទុង (Guangdong) ក្រុងហុងកុង និងទីក្រុងកាស៊ីណូដ៏ល្បីល្បាញម៉ាកាវ (Macao)។

ជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរយៈពេល៥ឆ្នាំលើកទី១៤ នៃសាធារណរដ្ឋប្រជាមានិតចិន តំបន់ Greater Bay Area មានប្រជាជនជាង៨៦លាននាក់ និងមានទំហំផលទុនជាតិសរុប (GDP) រហូតដល់ទៅប្រមាណ១,៧ទ្រីលានដុល្លារ។

ដោយសារសក្ដានុពលដ៏ធំសម្បើមបែបនេះ ទើបបានជាវាក្លាយជាមជ្ឈមណ្ឌលនៃភាពច្នៃប្រឌិត និងនវានុវត្តន៍ជំនាន់ថ្មីដ៏មានសក្ដានុពល ដែលកំពុងទាក់ទាញសហគ្រិនមកពីទូទាំងពិភពលោក។

ដូចយើងបានដឹងហើយថា ក្រុងហុងកុង មានកេរ្តិ៍ឈ្មោះល្បាញជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយរបស់ពិភពលោក។ លើសពីនេះទៅទៀត ហុងកុង មានភូមិសាស្ត្រស្ថិតនៅកៀកនឹងចិនដីគោក និងតំបន់ផ្សេងៗទៀតនៃ Greater Bay Area ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងសង្វាក់ផលិតកម្ម។

ទន្ទឹមនេះ ទីក្រុងស៊ឹនជិន (Shenzhen) ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗទាំង៩នៃខេត្តក្វាងទុង។ ទីក្រុងនេះមានប្រជាជនប្រមាណ១៨,៥លាននាក់ GDP ៤៧៥ពាន់លានដុល្លារ និងសេដ្ឋកិច្ចពិពិធកម្មដែលនាំមុខដោយឧស្សាហកម្ម សំណង់ និងសេវាកម្ម។

ដោយមានទំហំទីផ្សារធំស្រដៀងនឹងក្រុងស៊ឹនជិន ក្រុងគ័ងចូវ ឬ ក្វាងចូវ (Guangzhou) ដែលស្ថិតក្នុងខេត្តក្វាងទុង ដែរនោះមានប្រជាជនប្រមាណ១៨,៥លាននាក់ GDP ៤២០ពាន់លានដុល្លារ និងសេដ្ឋកិច្ចនាំមុខដោយវិស័យសំខាន់ៗចំនួន៣ គឺឧស្សាហកម្ម សំណង់ និងសេវាកម្ម។

ចំណែក សក្ដានុពលរបស់ក្រុងម៉ាកាវ ក៏មិនធម្មតានោះដែរ ព្រោះវាជាប់ឈ្មោះជាមជ្ឈមណ្ឌលកាស៊ីណូ (បនល្បែងស៊ីសង) ដ៏ធំបំផុតរបស់ពិភពលោក។ ដូចនេះសរុបបញ្ចូលគ្នានូវភូមិសាស្ត្រទាំង៣ខាងលើសរបង្ហាញឱ្យឃើញថា តំបន់ Greater Bay Area ពិតជាមានសក្ដានុពលខ្លាំងណាស់៕

អ្នកជំនាញណែនាំពិនិត្យទិដ្ឋភាពផ្នែកច្បាប់ឱ្យបានច្បាស់លាស់ ដើម្បីចៀសវៀងហានិភ័យការវិនិយោគអចលនទ្រព្យនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ការយល់ដឹងអំពីទិដ្ឋភាពច្បាប់នៃការវិនិយោគលើអចលនទ្រព្យគឺមានសារៈសំខាន់សម្រាប់អ្នកទិញអចលនៈទ្រព្យគ្រប់រូប ដើម្បីធានាថាការវិនិយោគមានផលចំណេញ និងសុវត្ថិភាព។

សម្រាប់ការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុក ក្នុងការបង្កើតក្រុមហ៊ុនមួយនៅកម្ពុជា អ្នកជំនាញផ្នែកច្បាប់ផ្តល់យោបល់ថា ត្រូវពិនិត្យមើលទិដ្ឋភាពផ្នែកច្បាប់ឱ្យបានច្បាស់លាស់ជាមុនសិន ហើយត្រូវសិក្សាពីដៃគូសហការ ដើម្បីចៀសវៀងហានិភ័យក្នុងការវិនិយោគនាពេលអនាគត។

លោកស្រី ខៀវ មាលី មេធាវីផ្នែកកម្មសិទ្ធិបញ្ញា និងជាមេធាវីឈានមុខនៃក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានប្រសាសន៍នៅក្នុងវេទិកាពិភាក្សាស្តីពីទិដ្ឋភាពច្បាប់ នៃការវិនិយោគអចលនទ្រព្យនៅកម្ពុជា កាលពីចុងសប្តាហ៍កន្លងមកថា នៅក្នុងប្រទេសកម្ពុជា មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិកាន់កាប់ដីធ្លីបាន ដូច្នេះ ជនបរទេស សូម្បីតែរូបវន្តបុគ្គល និងនីតិបុគ្គល ក៏មិនមានកម្មសិទ្ធិដីធ្លីដែរ។

លោកស្រីបន្តថា “ក្នុងករណី ក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងវិនិយោគិនកម្ពុជា និងបរទេសអាចកាន់កាប់ដីធ្លីបាន។ តាមរយៈការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា អ្នកវិនិយោគបរទេសអាចវិនិយោគលើដីនេះដោយស្របច្បាប់។ ប៉ុន្តែពួកគេត្រូវតែកំណត់ឱ្យបានច្បាស់លាស់ នូវគោលបំណងនៃការវិនិយោគ និងទំនួលខុសត្រូវរបស់អ្នកវិនិយោគ ដើម្បីជៀសវាងការខ្វែងគំនិតគ្នានាពេលអនាគត។ ម្យ៉ាងទៀត ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាអាចទទួលបានធនធានបន្ថែម”។

លោកស្រីមេធាវីបានមានប្រសាសន៍ថា គោលដៅអាជីវកម្មមិនច្បាស់លាស់ អតុល្យភាពនៃកម្រិតជំនាញ ឬធនធាន និងវិធីសាស្រ្តគ្រប់គ្រងផ្សេងគ្នា របស់អ្នកវិនិយោគអាចបង្កើនហានិភ័យ សម្រាប់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។

លោកស្រី​បន្ត​ថា​ “​នៅពេល​វិនិយោគ​លើ​អចលនទ្រព្យ​ ដោយ​បង្កើត​ក្រុមហ៊ុន​នៅកម្ពុជា​ ដែល​អាច​កាន់កាប់​ដីធ្លី ចំណុច​សំខាន់ ​ដែល​ត្រូវ​ពិចារណា ​គឺ​ជ្រើសរើស​ដៃគូ ​ដែលមាន​សក្តានុពល​បំផុត ​ដោយ​ពិនិត្យ​មើល​ព័ត៌មាន​លម្អិត​ទាំងអស់​រួមទាំង​សាវតារ និង​ធនធាន​”​។

ចំណុចសំខាន់មួយទៀត នៅពេលពិភាក្សាអំពីការបណ្តាក់ទុនរួមគ្នា គឺត្រូវពិគ្រោះជាមួយដៃគូរបស់អ្នក ស្វែងរកដំបូន្មានពីអ្នកជំនាញ រួមទាំងអ្នកជំនាញផ្នែកច្បាប់ និងហិរញ្ញវត្ថុ និងកំណត់យ៉ាងច្បាស់នូវកាតព្វកិច្ចរបស់ភាគីនីមួយៗ ឃ្លាកម្មសិទ្ធិបញ្ញា និងវិធីសាស្ត្រដោះស្រាយវិវាទ៕

អចលនទ្រព្យបីប្រភេទនឹងមានចរន្តជួលល្អប្រសើរឡើងវិញក្នុងឆ្នាំនេះនិងឆ្នាំក្រោយ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រោយការប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច និងអាជីវកម្មឡើងវិញ សកម្មភាពអាជីវកម្មមួយចំនួនបានប្រសើរឡើងវិញ ជាពិសេសនៅក្នុងឆ្នាំ២០២២នេះ និងអាចបន្តល្អប្រសើរបន្ថែមទៀតនៅឆ្នាំក្រោយៗ។ ក្នុងនោះ អចលនទ្រព្យ៣ប្រភេទត្រូវបានកត់សម្គាល់ឃើញថា មានការជួលឡើងវិញនៅឆ្នាំនេះ និងឆ្នាំក្រោយ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យផ្នែកជួល បានឱ្យដឹងថា អចលនទ្រព្យ៣ប្រភេទ ដែលមើលឃើញមានការជួលឡើងវិញក្នុងឆ្នាំនេះ និងអាចបន្តល្អនៅឆ្នាំក្រោយ មានសេវាកម្មអាផាតមិន ផ្ទះអាជីវកម្ម  និងឃ្លាំងសម្រាប់ស្តុកទំនិញ។

លោក នាក់ សមសែន នាយកប្រតិបត្តិនៃក្រុមហ៊ុន RENT KH បានលើកឡើងថា “នៅក្នុងឆ្នាំ២០២២នេះ យើងឃើញថាភ្ញៀវទេសចរបរទេស និងពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បានចូលមកកម្ពុជា ហើយក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងប្រទេស ពួកគេចូលចិត្តស្នាក់នៅអាផាត់មិន ដូច្នេះហើយទើបអាផាត់មិនមានសកម្មភាពជួលឡើងវិញបានខ្លះៗ ក្នុងឆ្នាំ២០២២ និងបន្តកើនឡើងនៅឆ្នាំ២០២៣ខាងមុខទៀត”។

លោកបានឱ្យដឹងថា សម្រាប់ផ្ទះអាជីវកម្មវិញ ក៏មានការជួលច្រើនគួរសមដែរ ក្នុងឆ្នាំ២០២២  ដែលជាសញ្ញាបន្តទៅកាន់ឆ្នាំថ្មីខាងមុខនេះ អាចនឹងធ្វើឱ្យវាកាន់តែមានតម្រូវការ។

លោកបន្តថា “អចលនទ្រព្យមួយប្រភេទទៀត ដែលមានតម្រូវការជួលឡើងវិញក្នុងឆ្នាំនេះគឺ ឃ្លាំងសម្រាប់ស្តុកទំនិញ។ ឃ្លាំង គឺសំបូរអ្នកជួល នៅក្រោយវិបត្តិកូវីដ១៩ ដោយសារតែអ្នករកស៊ីចាប់ផ្ដើមនាំចេញនាំចូលឥវ៉ាន់ ដូច្នេះពួកគាត់ត្រូវការឃ្លាំងច្រើន”។

លោកថា ”អ្នកវិនិយោគត្រូវការជួលឃ្លាំងនៅទីតាំងណា ដែលមានផ្លូវចេញចូលធំ ដើម្បីឱ្យរថយន្តដឹកទំនិញងាយស្រួល ក្នុងការដឹកទំនិញចេញ និងចូលដាក់ក្នុងឃ្លាំង”។

របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ការជួលទីតាំងលក់រាយ នៅក្នុងរយៈពេលជិត១ឆ្នាំនៃ២០២២នេះ មានកំណើនវិជ្ជមានឡើងវិញ ដែលវាអាចនឹងជាសញ្ញាប្រសើរនៅឆ្នាំខាងមុខ ស្របនឹងកំណើនភ្ញៀវទេសចរក្នុងស្រុកក៏ឃើញថា មានសកម្មភាពជាង២ឆ្នាំកន្លងមកដែរ។

យ៉ាងណាក្ដី បើតាមអ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃCBRE Cambodia ឱ្យដឹងថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា នៅតែបន្តពឹងលើបរទេស ដែលជាការវិនិយោគធំ។ បើសិនជាឆ្នាំ២០២៣ វិនិយោគិនបរទេស ក៏ដូចជាជនបរទេសជាទេសចរចូលមកច្រើន វាជាសញ្ញាល្អ នឹងអាចជំរុញឱ្យវិស័យអចលនទ្រព្យកើនឡើងបន្ថែមទៀត៕

គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនិងកំណើនសេដ្ឋកិច្ចជាកត្តាសំខាន់ជំរុញតម្លៃដីធ្លីក្នុងតំបន់មួយ

ដោយ៖ សុផារី

ភ្នំពេញ៖ ការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ស្របពេលជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ តម្រូវការនៃការប្រើប្រាស់ដីធ្លីជំរុញឱ្យដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ជាច្រើនមានសន្ទុះខ្ពស់ តែដើម្បីជ្រើសរើសទីតាំងវិនិយោគប្រកបដោយភាពឆ្លាតវៃ អ្នកវិនិយោគត្រូវពិនិត្យមើលចំណុចមួយចំនួន។

លោកបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានមានប្រសាសន៍នៅក្នុងវេទិកាពិភាក្សាស្តីពីទិដ្ឋភាពច្បាប់ នៃការវិនិយោគអចលនទ្រព្យនៅកម្ពុជា កាលពីចុងសប្តាហ៍កន្លងមកថា “ការវិនិយោគលើអចលនទ្រព្យត្រូវចំណាយពេលយូរ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់”។

យោងតាមលោកបណ្ឌិត សុធារ៉ា ផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជាផ្នែកមួយសំខាន់ ដែលនឹងជំរុញឱ្យមានកំណើនតម្លៃដីធ្លីនៅក្នុងតំបន់ណាមួយ តែកំណើនតម្លៃក៏កើនឡើងតាមវដ្តនៃកំណើនសេដ្ឋកិច្ចនៃប្រទេសផងដែរ ពោលគឺប្រសិនបើស្ថានភាពនៃសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ នោះតម្លៃដីធ្លីក៏នឹងមានកំណើនខ្ពស់ឡើងវិញផងដែរ។

លោកបានបន្តថា “ដើម្បីទិញដី ឬផ្ទះ ដោយសង្ឃឹមថាតម្លៃនឹងឡើងថ្លៃ អ្នកវិនិយោគត្រូវពិនិត្យមើលកត្តាមួយចំនួន រួមទាំងផែនការអភិវឌ្ឍន៍ និងគោលនយោបាយរបស់រដ្ឋាភិបាលផងដែរ”។

លោកបណ្ឌិតបានបន្តទៀតថា “ការវិនិយោគទាំងអស់អាស្រ័យតាមវដ្តនៃការកើនឡើង ដែលតែងតែកើតឡើងរៀងរាល់១០ឆ្នាំម្តង។ ​ប្រសិន​បើ​ស្ថានភាព​សេដ្ឋកិច្ច​អាច​នឹង​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​រយៈពេល៣-៥ ឆ្នាំ​ខាង​មុខ នោះ​តម្លៃ​ដី​នឹង​ឡើង​ថ្លៃ​បន្តទៀត”៕