Chinese economy to see rapid recovery in 2023 despite challenges: officials

Though challenges and uncertainties remain, the Chinese economy is expected to see marked growth in 2023 and a rapid recovery is around the corner, Chinese officials and economists said at a forum over the weekend.

With the implementation of the pro-growth policies set by the Central Economic Work Conference, China will usher in a new wave of development of the real economy, in particular digital economy and green economy next year, which will help boost the economic recovery, Ning Jizhe, former deputy director of the National Development and Reform Commission, said at the China Wealth Management 50 Forum on Sunday.

Ning noted that there are broad prospects for the country to vigorously develop the green economy, including new power generating capacity with clean and renewable energy sources, improving the clean and efficient use of coal, boosting the growth of the new-energy vehicle sector, and increasing the issuance of green bonds and measures.

The economy has passed its most challenging period, and the economy is expected to show an overall improvement in 2023 despite an uncertain environment, Yin Yanlin, deputy director of the General Office of the Central Financial and Economic Affairs Commission, said at the forum.

“2022 was a special and extremely difficult year for China’s economy, but the country withstood the test and the challenge of unimaginable scale,” Yin said.

Yin noted three factors that had a negative impact on China’s economy, including the pandemic, a volatile international environment and some Western countries’ escalating containment of China’s development, as well as the US’ financial tightening.

While there is a gap between the country’s GDP growth rate and the annual target set at the beginning of 2022, structural indexes including development quality and scientific and technological innovation have shown solid gains, Yin said.

He said that the labor market and the prices of goods have maintained fundamental stability, and grain and energy security as well as people’s livelihoods were effectively protected.

“We should have full confidence in the overall improvement of China’s economy in 2023,” Yin said. Along with the optimization of China’s anti-COVID measures, the mobility of people will become smoother and the recovery of all aspects of economic and social activities will pick up, which will work jointly to propel economic vitality, he said.

Lou Jiwei, former finance minister, suggested at the forum that a relatively high economic growth rate target – higher than 5 percent – should be set for next year; and in order to boost the recovery, proactive fiscal policies need to see higher effectiveness.

Cutting fees and taxes for certain businesses should still be significant measures. In order to ease the burden on businesses, China’s annual budgeted deficit rate could be raised to over 3 percent of GDP next year, Lou said.

China’s sound economic fundamentals remain unchanged, with strong resilience, enormous potential and great vitality, experts said.
Source:Global Times

អ្នកវិភាគៈសេដ្ឋកិច្ច​ចិន​នឹង​ស្ទុះ​ងើប​ឡើង​វិញ​​ក្នុង​ឆ្នាំ២០២៣ ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​យ៉ាងណាក្តី

ដោយ: លាងហួរ

ប៉េកាំង: ក្រុមមន្ត្រី និងសេដ្ឋវិទូចិនបានឱ្យដឹង នៅក្នុងវេទិកាមួយកាលពីចុងសប្តាហ៍កន្លងទៅថា ទោះបីជាបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៅបន្តកើតមានយ៉ាងណាក្តី  ប៉ុន្តែសេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថា នឹងមានកំណើនគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៣ ហើយការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សគឺជិតមកដល់ហើយ។

លោក Ning Jizhe អតីតនាយករងនៃគណៈកម្មាការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានមានប្រសាសន៍ក្នុងវេទិកានោះថា  ជាមួយនឹងការអនុវត្តគោលនយោបាយជំរុញកំណើន  ដែលរៀបចំឡើងដោយសន្និសិទការងារសេដ្ឋកិច្ចកណ្តាល ប្រទេសចិននឹងឈាន ទៅរករលកថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចជាក់ស្តែង  ជាពិសេសសេដ្ឋកិច្ចឌីជីថល  និងសេដ្ឋកិច្ចបៃតងនៅឆ្នាំក្រោយ។

ជាមួយគ្នានេះ លោក Yin Yanlin អនុប្រធានការិយាល័យទូទៅនៃគណៈកម្មការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមជ្ឈិម បានថ្លែងនៅក្នុងវេទិកានេះថា សេដ្ឋកិច្ចចិនបានឆ្លងកាត់ដំណាក់កាល ដ៏លំបាកបំផុតរបស់ខ្លួន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការប្រសើរឡើងវិញជារួមនៅឆ្នាំ២០២៣ ទោះបីជាមានបរិយាកាសមិនច្បាស់លាស់ក៏ដោយ។

លោក Yin បានកត់សម្គាល់ពីកត្តាសំខាន់ៗចំនួន៣ ដែលជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចរបស់ប្រទេសចិន រួមមានជំងឺរាតត្បាត បរិយាកាសអន្តរជាតិ និងការកើនឡើងនៃការទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន ក៏ដូចជា ការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកផងដែរ។

លោកYin បានបន្តថា ខណៈពេលដែលមានគម្លាតរវាង អត្រាកំណើន GDP របស់ប្រទេសចិន និងគោលដៅប្រចាំឆ្នាំ ដែលបានកំណត់នៅដើមឆ្នាំ២០២២ សន្ទស្សន៍រចនាសម្ព័ន្ធ រួមទាំង គុណភាពនៃការអភិវឌ្ឍ និងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានបង្ហាញពីការកើនឡើងយ៉ាងរឹងមាំ។

លោក​បាន​បញ្ជាក់ថា “ទីផ្សារ​ការងារ និង​តម្លៃ​ទំនិញ​បាន​រក្សា​ស្ថិរភាព​ជា​មូលដ្ឋាន ហើយ​សន្តិសុខ​គ្រាប់​ធញ្ញជាតិ និង​ថាមពល ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាជន ​ត្រូវ​បាន​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព”។

លោក Lou Jiwei អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានស្នើនៅក្នុងវេទិ​កាថា គោលដៅនៃអត្រាកំណើនសេដ្ឋកិច្ច ដែលខ្ពស់ជាង៥ភាគរយ គួរតែត្រូវបានកំណត់សម្រាប់ឆ្នាំក្រោយ ហើយដើម្បីជំរុញការងើបឡើងវិញ គោលនយោបាយសារពើពន្ធសកម្មចាំបាច់ ត្រូវមានប្រសិទ្ធភាពខ្ពស់ជាងមុន។

លោក Lou បន្តថា ការកាត់បន្ថយថ្លៃសេវា និងពន្ធសម្រាប់អាជីវកម្មមួយចំនួននៅតែជាវិធានការសំខាន់ ដើម្បីបន្ធូរបន្ថយបន្ទុកលើអាជីវកម្ម។

លោកបន្ថែមថា អត្រាឱនភាពថវិកាប្រចាំឆ្នាំរបស់ប្រទេសចិន អាចកើនឡើងដល់ជាង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំក្រោយ។

ក្រុមអ្នកជំនាញបានអះអាងថា “មូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិន នៅតែមិនផ្លាស់ប្តូរ ដោយមានភាពធន់រឹងមាំ សក្ដានុពលដ៏ធំ និងភាពរឹងមាំដ៏អស្ចារ្យ”៕

Mr. Lor Vichet appointed as Supreme Advisor of Property Area Asia

By: Siv Meng

Phnom Penh: Mr. Yin Leang Kong, Co-Founder and CEO of Property Area Asia, has appointed Mr. Lor Vichet as the Supreme Advisor of this website.

Mr. Lor Vichet is currently the Vice President of the Cambodia Chinese Commerce Association and a Council Member of Malaysia-Cambodia Chamber of Commerce and the Founder of Creating Miracles for Cambodia.

Mr. Yin Leang Kong, CEO of Propertyarea.asia, said this morning, December 26, that the decision to promote Mr. Lor Vichet from Senior Advisor to Supreme Advisor of this website because Mr. Lor Vichet has helped promoting the reputation as well as find revenue sources for this website.

“Growth and partnership with honesty and mutual help are very important for a business to grow,” he said. “And helping society is one of the most important qualities that people in the business value.”

The appointment is also part of the confidence-building, expansion, and promotion of Property Area Asia website and Property Area Asia Facebook Page to be more prominent on the national and international stage, Mr. Leang Kong added.

   

Higher taxes for Russians who left country: Duma speaker

Vyacheslav Volodin, the speaker of the Duma, said the Russian lower house of parliament was preparing a law to introduce higher taxation for people who have left the country, as many have since the war in Ukraine began in February.
“It is right to cancel preferences for those who have left the Russian Federation and to introduce an increased tax rate for them,” Volodin wrote on the Telegram messaging app.
“We are working on appropriate changes to the legislation.”


The number of Russians who have left since the start of the war is unclear.
By early October, some local media had reported that as many as 700,000 had fled following the September announcement of a mobilisation drive to call up as many as 300,000 to fight. The government rejected that figure at the time.
Russia’s 13% personal income tax is deducted automatically by domestic employers. Russians working abroad who are Russian tax residents must pay the tax independently, according to the Federal Tax Service of Russia.
“It’s completely understandable why they fled,” Volodin said. “Those who realized that they had made a mistake have already returned. The rest should understand: the vast majority of society does not support their act and believes that they betrayed their country, relatives and friends.” Source:Reuter

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគថ្មីៗចំនួន៤ តម្លៃជាង១៦លានដុល្លារ

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៤ទៀត សរុបទុនវិនិយោគជាង១៦លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

យោងតាមការប្រកាសផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ទី១ ក្រុមហ៊ុនQUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣០០នាក់។

ទី២ ក្រុមហ៊ុនCHUANGJU PLASTICS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៦,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣០០នាក់។

ទី៣ ក្រុមហ៊ុនTB PACKAGING (CAMBODIA) CO., LTD. គម្រោងបង្កើត រោងចក្រផលិតផលិតផលធ្វើពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៨០នាក់។

ទី៤ ក្រុមហ៊ុនVP PRINTING AND PACKAGING CO., LTD. គម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូលយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ១,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៦០នាក់៕

ការជួលអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានឹងអាចវិលទៅរកស្ថានភាព មុនកូវីដក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងអំឡុងនៃវិបត្តិកូវីដ១៩ កាលពីឆ្នាំ២០២០ និងឆ្នាំ ២០២១ ស្ថានភាពនៃវិស័យអចលនទ្រព្យ ជាពិសេសការជួលអចលនទ្រព្យឃើញថា បានថមថយទាំងតម្លៃនិងសកម្មភាព ប៉ុន្តែនៅក្រោយពេលរដ្ឋាភិបាលបានបើកប្រទេសកាលពីចុងឆ្នាំ ២០២១ឃើញថាស្ថានភាពបានប្រសើរឡើងវិញ។

នៅក្នុងឆ្នាំ២០២២នេះឃើញថា ការជួលក៏មានភាពប្រសើរច្រើន និងអាចបន្តកើនឡើងនៅឆ្នាំក្រោយបន្តទៀត ហើយវាត្រូវការពេលប្រមាណពីរទៅបីឆ្នាំ ដើម្បីបានវិលទៅរកស្ថានភាពមុនកូវីដ១៩។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាបានបង្ហាញថា ថ្វីត្បិតតែសកម្មភាពនៃការជួលអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរជាងឆ្នាំ២០២១ និង២០២០ក្ដីតែតម្លៃ នៅមិនទាន់បានប្រសើរឡើងនៅឡើយទេ ជាពិសេសនៅមិនទាន់បានវិល ទៅរកស្ថានភាពដូចមុនកូវីដ១៩នៅឡើយ  ។

លោកនាក់ សមសែន នាយកប្រតិបត្តិនៃក្រុមហ៊ុនRent Kh បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៦ ធ្នូ២០២២នេះ ថា បើយើងក្រលេកទៅមើលស្ថានភាពអចលនទ្រព្យទាំងមូល នៅក្នុងប្រទេសកម្ពុជា ឃើញថាទីផ្សារមានភាពល្អប្រសើរជាងមុនហើយ ប៉ុន្តែស្ថានភាពទីផ្សារវាមិនទាន់ដូចអ្វីនៅគ្រាមុនកើតកូវីដ១៩នៅឡើយទេ ។

លោកបន្តថា ការផ្គត់ផ្គង់អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានៅតែបន្តទោះបីជាមានកូវីដ១៩ក្ដី ជាក់ស្ដែងក្នុងអំឡុងនោះការសាងសង់នានានៅតែបន្ត  ខណៈការតម្រូវការបានថមថយ ធៀបនឹងមុនកូវីដ១៩ ហើយមកដល់បច្ចុប្បន្ននេះ បានកើនឡើងបន្តិច តែក៏ស្ថិតនៅក្រោមមុនវិបត្តិដដែ​ល”។

លោកបន្តទៀតថា ស្ថានភាពអចលនទ្រព្យការជួលអចលនទ្រព្យ ដូចជាខុនដូ អាផាត់មិន គឺពឹងលើសេដ្ឋកិច្ចសកលលោក រួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរ ។ បើសិនសេដ្ឋកិច្ចសកលលោក បានប្រសើរឡើងលឿននោះ ទីផ្សារជួលអចលនទ្រព្យ ក៏នឹងឡើងលឿនវិញដែរ ប៉ុន្តែបើតាមការប្រមើល មើលរបស់លោកអាចថា ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ ទីផ្សារមួយនេះនឹងអាចដូចមុនកូវីដ១៩វិញហើយ ។

ជាមួយគ្នានេះ លោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia បានលើកឡើងនាពេលថ្មីៗនេះថា ស្ថានភាពទិញលក់ខុនដូ ក៏ដូចជា ការជួលនោះ ហាក់មានភាពប្រសើរឡើងវិញហើយ ហើយវាក៏ជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារមួយនៅក្នុងឆ្នាំ ២០២៣ខាងមុខ។ អ្វីដែលពិសេសនោះ ជនបរទេសចូលមកកម្ពុជា ក៏ចាប់ផ្ដើមមានជាបន្តបន្ទាប់ បើទោះបីជាមិនច្រើនដូចមុនកូវីដ១៩ក៏ដោយ ។

លោកបន្តថា ជាទស្សនរបស់លោកផ្ទាល់ ទីផ្សារមួយនេះបើសិនជាងើបឡើងវិញ អាចនឹងងើបឡើងខ្លាំងជាមុនកូវីដ១៩ទៅទៀត ព្រោះថារយៈពេលជាង២ឆ្នាំមកហើយ ដែលទីផ្សារនេះនៅទ្រឹង។ ដូច្នេះនៅពេលមានសកម្មភាពវានឹងស្ទុះខ្លាំងតែម្ដង៕

សម្តេចតេជោៈ ការចូលជាសមាជិកRCEPជាមោទនភាពរបស់កម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា ការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលមានប្រទេស១៥ចូលរួម គឺជាមោទនភាពមួយរបស់កម្ពុជា ក្រោមការផ្តួចផ្តើមរបស់សម្តេចកាលពី១០ឆ្នាំមុន ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

សម្តេចបានលើកឡើងដូច្នេះក្នុងពិធីបើកការដ្ឋានលើកកំពស់គុណភាពផ្លូវលេខ៤១នាព្រឹកថ្ងៃទី២៦ ធ្នូនេះ។

សម្តេចបញ្ជាក់ថា “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលមាន១៥ប្រទេសចូលរួម ក៏បានចូលជាធរមាននៅក្នុងឆ្នាំ២០២២ ហើយនេះ ក៏ជាមោទនភាពរបស់កម្ពុជាផងដែរ ដែលការប្រកាសការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ​ត្រូវបានប្រកាសដោយខ្លួនខ្ញុំផ្ទាល់ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១២ ហើយវាក៏បានចូលជាធរមាននៅឆ្នាំ២០២២”។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវភាពរីករាយផងដែរ ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េខាងត្បូង។​

កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

ជាមួយគ្នានេះ ក៏បានបន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។

RCEP មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរីចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២២០០លាននាក់ ឬ៣០ភាគរយនៃប្រជាជនពិភពលោ​ក និងមានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។

ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងតំបន់ RCEP ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានទឹកប្រាក់២៤ ០៦៦លានដុល្លារ កើនឡើង១១ភាគរយ៕

 

Korea’s housing prices fell most among 56 major nations

While housing prices continued to rise in many countries during the third quarter this year, Korea turned out to be the country that posted the biggest fall globally in average housing prices during the period.

According to U.K.-headquartered real estate company Knight Frank’s quarterly “Global House Price Index” published for Q3 this year, Korea’s housing prices fell by 7.5 percent in nominal terms during the quarter, compared to a year ago. It is the largest loss ratio logged among 56 countries and territories that the real estate company surveyed.

The Global House Price Index published quarterly by Knight Frank tracks the movement of mainstream residential prices across 56 countries and territories worldwide. The index tracks nominal prices of housing prices, using official statistics, in local currencies.Out of the 56 surveyed, only six countries and territories ― Korea, mainland China, Hong Kong, Peru, New Zealand and Morocco ― posted a nominal fall in their average housing prices during the third quarter, compared to 12 months earlier.

Twenty-one countries of the 56 surveyed logged double-digit growth in their average nominal housing prices. Turkey topped the chart with a 189.2 percent increase, followed by Estonia’s 27.3 percent jump, Hungary at 23.7 percent and both Czech Republic and Iceland at 22.6 percent.

Source:Korea Times

ទីផ្សារអចលនទ្រព្យនៅខេត្តចំនួន៣របស់ប្រទេសថៃកំពុងជាប់គាំង

ដោយ: លាងហួរ

អន្តរជាតិ: ទីផ្សារអចលនៈទ្រព្យនៅក្នុងខេត្តចំនួន៣ ស្ថិតនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត(EEC) បានជាប់គាំង ទោះបីជាតម្រូវការបានកើនឡើងបន្តិចយ៉ាងណាក្តី។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារលំនៅដ្ឋានរដ្ឋ(REIC)។

យោងតាមការស្ទង់មតិរបស់ REIC បានរកឃើញថា លំនៅដ្ឋានចំនួន៥៤.១១៦យូនីត ត្រូវបានដាក់លក់ក្នុងតម្លៃសរុប១៨៤,៩ពាន់លានបាត

(ប្រហែល៥,៣១ពាន់លានដុល្លារ) ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះនៅក្នុងខេត្ត ឈុន បុរី ខេត្ត រ៉ាក់យ៉ង និងខេត្តឆាឆឿងសៅ។ តួលេខនោះបង្ហាញពីការធ្លាក់ចុះ៩,៩ភាគរយ នៅក្នុងការផ្គត់ផ្គង់សរុប ធៀបនឹងត្រីមាសទី២។

ចំនួនខុនដូ ដែលដាក់លក់បានធ្លាក់ចុះ១០,២ភាគរយ ហើយចំនួនផ្ទះបានធ្លាក់ចុះ៨,៦ភាគរយ នៅក្នុងត្រីមាសទី៣។

ទោះជាយ៉ាងណាក៏ដោយ លំនៅដ្ឋានថ្មីចំនួន៤.១១៧យូនីត ត្រូវបានផ្គត់ផ្គង់បន្ថែមទៅក្នុងទីផ្សារ នៅក្នុងរយៈពេលដូចគ្នា ពោលគឺកើនឡើង១៦,៩ភាគរយ ក្នុងតម្លៃសរុប១២,៥ពាន់លានបាត។

នៅក្នុងចំណោមខេត្ត EEC ទាំង៣ ក្នុងនោះខេត្តឆាឆឿងសៅ ទទួលបានគម្រោងអចលនទ្រព្យថ្មីៗច្រើនជាងខេត្ត ឈុន បុរីនិងខេត្តរ៉ាក់យ៉ង។ នេះបើយោងតាមការស្ទង់មតិរបស់ REIC ។

អគ្គនាយកស្តីទី REIC លោក Vichai Viratkapan បានមានប្រសា​សន៍ថា ចំនួនខុនដូកាន់តែច្រើន កំពុងដាក់លក់នៅខេត្តឈុនបុរី  ខណៈផ្ទះថ្មីៗជាច្រើនត្រូវបានដាក់លក់នៅ ខេត្តរ៉ាក់យ៉ង  និងខេត្តឆាឆឿងសៅ។

លោក Vichai បានកត់សម្គាល់ថា ទីផ្សារអចលនទ្រព្យរបស់ EEC បានជួបប្រទះនឹង ការធ្លាក់ចុះនៃតម្រូវការ ក្នុងឆ្នាំ២០២១ ហើយចំនួនយូនីតលំនៅដ្ឋានថ្មីៗ ស្ថិតក្នុងកម្រិតទាបបំផុត ក្រោយជំងឺកូវីដ-១៩ នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២២នេះ៕

គេហទំព័រPropertyareaតែងតាំងលោកឡោ វិចិត្រជាឧត្តមទីប្រឹក្សា

  ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia បានសម្រេចតែងតាំង លោ​កឡោ វិចិត្រជាឧត្តមទីប្រឹក្សាគេហទំព័រនេះ។

លោកឡោ វិចិត្របច្ចុប្បន្នមានតួនាទី ជាអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាសមាជិកក្រុមប្រឹក្សាភិបាល សភាពាណិជ្ជកម្មកម្ពុជា ម៉ាឡេស៊ី និងជាស្ថាបនិកនៃក្រុមអ្នកបង្កើតភាពអច្ឆរិយៈសំរាប់កម្ពុជាផងដែរ។

លោកយិន លាងគង់ អគ្គនាយកគេហទំព័រPropertyarea.asiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៦ ធ្នូនេះថា ការសម្រេចដំឡើងឋានៈ លោកឡោ វិចិត្រ ពីទីប្រឹក្សាជាន់ខ្ពស់ មកជាឧត្តមទីប្រឹក្សារបស់គេហទំព័រនេះ ដោយសារកន្លងមក លោកឡោ វិចិត្របានចូល​រួមជួយលើកកំពស់កិត្តនាមរបស់គេហទំព័រនេះ ក៏ដូចជាស្វែងរកប្រភពចំណូលដល់គេហទំព័រនេះផងដែរ។

លោកបន្តថា “ការរីកចម្រើន និងភាពជាដៃគូដោយភាពស្មោះត្រង់ និងជួយគ្នាទៅវិញទៅមក ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យអាជីវកម្មមួយមានភាពរីកចម្រើន”។លោកបន្តថា “លោកឡោ វិចិត្របានក្លាយជាបុគ្គលលេចធ្លោ ក្នុងសកម្មភាពជំនួញ​និងការជួយដល់សង្គមជាតិ ដែលនេះជាគុណវុឌ្ឈិសំខាន់មួយ ដែលអ្នកនៅក្នុងពិភពជំនួញ បានផ្តល់តម្លៃដល់លោក”។

លោកយិន លាងគង់បានបន្តថា ការតែងតាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមលើកកំពស់ទំនុកចិត្ត ការពង្រីកការផ្សព្វផ្សាយ និងលើកកំពស់កិត្តិនាមគេហទំព័រPropertyarea.asia និងFacebook Page ឈ្មោះ Property Area Asia ឲ្យកាន់តែលេចធ្លោលើឆាកជាតិ អន្តរជាតិផងដែរ៕

លោកឡោ វិចិត្របានមានប្រសាសន៍ថា គេហទំព័រPropertyareaបានដើរតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចក្នុង និងក្រៅប្រទេសទៅដល់អ្នកអានជាតិ អន្តរជាតិ និងជនបរទេស ដោ​សារតែគេហទំព័រនេះ បានផ្សព្វផ្សាយព៌តមានជាភាសាខ្មែរ និងអង់គ្លេស។លោកបន្តថា យើងអាចតាមដានព៌តមានរបស់គេហទំព័រនេះ តាមរយៈវេបសាយ , Facebook Page, Telegram និងមានការចែកចាយព៌តមានយ៉ាងទូលំទូលាយពីសាធារណៈជន។

លោកបន្តថា “គេហទំព័រនេះបានដើរតួនាទី ជាដៃគូរបស់រដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព៌តមានពិត ដែលអាចជឿទុកចិត្តបាន ក្នុងការផ្សព្វផ្សាយព៌តមានទាក់ទងនឹងអចលនទ្រព្យ សំណង់ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា”។ លោកបន្ថែមថា “ជាមួយគ្នានេះ គេហទំព័រនេះបានជួយផ្សព្វផ្សា​យព៌តមានទាក់ទងនឹងការអប់រំ ការអភិវឌ្ឍន៍ថ្មីៗរបស់វិស័យឯកជន និងរដ្ឋាភិបាលយ៉ាងសកម្ម ដើម្បីបង្កើតនិងផ្តល់ព៌តមានមានលក្ខណៈវិជ្ជមាន ជួយដល់សង្គមជាតិ”។

លោកឡោ វិចិត្របានបន្តថា ការចូលរួមផ្សព្វផ្សាយឲ្យសាធារណៈជជនមានការជ្រួតជ្រាប ពីសារៈសំខាន់នៃព៌តមាន ពីការអភិវឌ្ឍន៍កម្ពុជាឲ្យមានការអភិវឌ្ឍ និងទាក់ទាញទំនុកចិត្តដល់វិនិយោគិនជាតិ អន្តរជាតិប្រកប​ដោយមូលដ្ឋានវិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ ដែលតាមរយៈនេះគេហទំព័រដើរតួនាទីជាស្នូលនៅក្នុងការងារនេះ។

លោកបន្តថា គេហទំព័រPropertyarea.asia ក៏បានសហការជាមួ​យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្តិនានារបស់ស្ថាប័ននេះ ដែលសាធារណៈជនអាចទាញយកទៅប្រើប្រាស់បានផងដែរ។

លោកឡោ វិចិត្របានបន្តថា “គេហទំព័រPropertyarea.asiaបានក្លាយជាវេទិកាមួយ ដែលផ្សព្វផ្សាយព៌តមានពិត លឿនរហ័ស ប្រកបដោយមូលដ្ឋានវិជ្ជាជីវៈ និងអាចទុកចិត្តបានសម្រាប់សាធារណៈជនជាតិ អន្តរជាតិ”៕