Trat, trade and tourism Lucrative border crossing, travel spot rolled into one

After facing a slump for almost three years, economic activity in several border provinces is getting back on track, especially in Trat — which is a major tourist destination and a gateway to Cambodia.
Travellers use the Ban Hat Lek border checkpoint in Trat’s Khlong Yai district to reach Cambodia’s Koh Kong province which is also famous for natural and cultural attractions as well as outdoor activities.
Provincial authorities organised a Thai-Cambodian friendship cycle tour in late July this year to deepen the relationship between the countries in mutual tourism destinations with more than 500 participants.


In addition to tourism, border trade in the area has also flourished.
Before the pandemic, annual border trade had risen to between 30 billion and 40 billion baht. Now that the virus curbs have been rolled back, the outlook for trade with the neighbouring country is bright and Thai businesses are being urged to prepare for massive opportunities.
Cambodia’s economic growth and infrastructure development over the past 10 years have been remarkable. Development in Koh Kong province has made a leap following the launch of the Koh Kong Industrial Estate.
Inaugurated on Dec 17, 2012 and operated by Koh Kong SEZ under the LYP Group, the industrial estate has attracted more than 5 billion baht from four foreign companies including KKN Apparel of Thailand.
Located about 45 kilometres from Khlong Yai district, the aim is to attract foreign direct investment and create jobs for Cambodians. Currently about 12,000 workers are employed.Impressive growth
Thitidej Tongpatara, vice-president of Koh Kong SEZ, said Cambodian people have high purchasing power due to the economic growth spurred by foreign investments including Chinese investors who pour money into sectors such as hotel and property development.
Minimum wages in Koh Kong are US$192 per month, or 7,100 baht, but together with living allowances and overtime payments, Cambodian workers should be paid $258-$259 or 9,583 baht per month.
The young workforce is looking for jobs in Koh Kong because of the better wages and new job openings, he added.


With a stable source of income and the strengthening of the dollar, Cambodian people have more spending power and demand for Thai products is expected to increase in tandem. This can deliver a positive effect for the economy, he said.
“People in Koh Kong cross the border to Thailand more since the lifting of Covid-19 restrictions. They come here to travel, shop, see doctors and a lot more. Some go shopping for brand-name products at a mall in Chanthaburi. Local businesses are back to life,” he said.
Also, facilities at Ban Hat Lek border checkpoint were improved and paperwork handling streamlined to handle demand for travel and the movement of goods, he said.
Koh Kong has also invested in the development of public utilities, infrastructure and transport links over the past several years, he said. It now has its own local power supply, instead of depending on imports from Thailand.
Work is underway to connect Road No.48, which has been in use for a long time, to Road No.4, which has been upgraded as an expressway linking Phnom Penh and Sihanoukville.
More piers are being developed for passenger and fishing vessels while an airport construction project is in the preparation stage.
The Dara Sakor project, with Chinese enterprises as investors, is underway. The investments have made a positive contribution to the socio-economic development of Koh Kong, he said.
Mr Thitidej said he also hoped Thai-Cambodian talks on the development of energy resources in the oil-rich overlapping claims area in the Gulf of Thailand will make progress and both countries will find ways to cooperate.source:Bangkok Post

“ឋានសួគ៌លំហែរ”បន្ថែមជាមួយហេដ្ឋារចនាសម្ព័ន្ឋ និងផ្កាលឿងរាជ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាមួយនឹងផែនការកសាងនូវគំរោងមួយ ដែលមានភាពទាក់ទាញ និងក្លាយជាទីលំហែរពិតប្រាកដមួយ ក្រុមហ៊ុនYoungsia Real Estateនឹងដាំផ្កាលឿងរាជជាង២០០០ដើម នៅក្នុងគំរោងឋានសួគ៌លំហែរនាពេលខាងមុខនេះ។

ស្ថិតនៅទីតាំងមួយក្បែររមណីយដ្ឋានកែច្នៃ និងធម្មជាតិជាច្រើនគំរោងដីលំហែរ “ឋានសួគ៌លំហែរ” បាននិងកំពុងទទួលបានការចាប់ពអារម្មណ៍ខ្លាំងពីអតិថិជន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ឋ ក្លោងទ្វារ ផ្លូវបាននិងកំពុងសាងសង់យ៉ាងសកម្ម។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការរីកចម្រើនសេដ្ឋកិច្ច និងជីវភាព​របស់ប្រជាពលរដ្ឋ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរការ​គិត ដោយពីមុនគិតតែហូបឆ្អែត និងមានផ្ទះស្នាក់នៅ ប៉ុន្តែបច្ចុប្បន្នពួកគេមានហូបឆ្អែត មានផ្ទះស្នាក់នៅរួចហើយ ពួកគេត្រូវការទីតាំងលំហែរបន្តទៀត។

លោកបន្តថា “ហេតុនេះទើបខ្ញុំសម្រេចចិត្តវិនិយោគ គំរោងជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលចង់បានដីលំហែរ ពិសេ​សអ្នកទិញដីគំរោងថ្មីនេះ គឺបង់ប្រាក់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ”។​លោកបន្តថា ជាទីតាំងស្ថិតនៅចន្លោះរមណីយដ្ឋានត្រីមាស និងកំពូលពេជ្រ គំរោងឋានសួគ៌លំហែរ នឹងផ្តល់នូវទស្សនទានអភិវឌ្ឍន៍ថ្មី ដែលមានភាពទាក់ទាញជាមួយទេសភាពជាប់ជើងភ្នំ មានការដាំដើមក្ងោក៤០០ដើម មានសួនទឹកកំសាន្ត និងហេដ្ឋារចនាសម្ព័ន្ឋទាក់ទាញជាច្រើនទៀត”។

បច្ចុប្បន្នការសាងសង់ក្លោងទ្វារ ក្នុងគំរោងនេះសម្រេចបានប្រមាណ៦០ភាគរយហើយ ខណៈផ្លូវចូលក្នុងគំរោងនេះ កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរផងដែរ។

លោកCooler Tanបានបន្តថា យើងរៀបចំផែនការអភិវឌ្ឍន៍តាមស្តង់ដាបុរី និងស្តង់ដារមណីយដ្ឋាន ដើម្បីឲ្យអ្នកទិញគំរោងនេះ មានសុវត្ថិភាព១០០ភាគរយ ដោយក្រុមហ៊ុននឹងផ្តល់ជូននូវសេវាសន្តិសុខ២៤ម៉ោង មានសេវាកម្ម និងការរៀបចំផ្សារភ្ជាប់ជាមួយធម្មជាតិដ៏ស្រស់បំព្រង ដែលអាចឲ្យអ្នកទិញដីក្នុងគំរោងនេះ ទទួលអារម្មណ៍ស្រស់ស្រាយ និងរីករាយជាមួយធម្មជាតិនៅជុំវិញខ្លួន៕

 

 

គេហទំព័រPropertyareaតែងតាំងលោកឡោ វិចិត្រជាឧត្តមទីប្រឹក្សា

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia បានសម្រេចតែងតាំង លោ​កឡោ វិចិត្រជាឧត្តមទីប្រឹក្សាគេហទំព័រនេះ។

លោកឡោ វិចិត្របច្ចុប្បន្នមានតួនាទី ជាអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាសមាជិកក្រុមប្រឹក្សាភិបាល សភាពាណិជ្ជកម្មកម្ពុជា ម៉ាឡេស៊ី និងជាស្ថាបនិកនៃក្រុមអ្នកបង្កើតភាពអច្ឆរិយៈសំរាប់កម្ពុជាផងដែរ។

លោកយិន លាងគង់ អគ្គនាយកគេហទំព័រPropertyarea.asiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៦ ធ្នូនេះថា ការសម្រេចដំឡើងឋានៈ លោកឡោ វិចិត្រ ពីទីប្រឹក្សាជាន់ខ្ពស់ មកជាឧត្តមទីប្រឹក្សារបស់គេហទំព័រនេះ ដោយសារកន្លងមក លោកឡោ វិចិត្របានចូល​រួមជួយលើកកំពស់កិត្តនាមរបស់គេហទំព័រនេះ ក៏ដូចជាស្វែងរកប្រភពចំណូលដល់គេហទំព័រនេះផងដែរ។

លោកបន្តថា “ការរីកចម្រើន និងភាពជាដៃគូដោយភាពស្មោះត្រង់ និងជួយគ្នាទៅវិញទៅមក ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យអាជីវកម្មមួយមានភាពរីកចម្រើន”។លោកបន្តថា “លោកឡោ វិចិត្របានក្លាយជាបុគ្គលលេចធ្លោ ក្នុងសកម្មភាពជំនួញ​និងការជួយដល់សង្គមជាតិ ដែលនេះជាគុណវុឌ្ឈិសំខាន់មួយ ដែលអ្នកនៅក្នុងពិភពជំនួញ បានផ្តល់តម្លៃដល់លោក”។

លោកយិន លាងគង់បានបន្តថា ការតែងតាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមលើកកំពស់ទំនុកចិត្ត ការពង្រីកការផ្សព្វផ្សាយ និងលើកកំពស់កិត្តិនាមគេហទំព័រPropertyarea.asia និងFacebook Page ឈ្មោះ Property Area Asia ឲ្យកាន់តែលេចធ្លោលើឆាកជាតិ អន្តរជាតិផងដែរ៕

  

សម្តេចតេជោលើកឡើងពីអតុល្យភាព៤យ៉ាងដែលកម្ពុជាធ្លាប់ជួបប្រទះនៅអតីតកាល

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីទសវត្សរ៍៨០ កម្ពុជាមានអតុល្យភាពចំនួន៤ រួមមាន ទី១ អតុល្យភាព រវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង ទី២ អតុល្យភាពរវាងចំណាយ និងចំណូល ទី៣ អតុល្យភាពរវាងការនាំចេញ និងនាំចូល ទី៤ អតុល្យភាពប្រាក់ចំណូល និងការទិញ។

នេះបើយោងតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង រហូតដល់ផ្លូវជាតិលេខ៣ ខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា “អតុល្យភាពទី១ គឺរវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់ គឺវាមានភាពខុសគ្នាពីពេលនេះត្រង់ថា សេចក្តីត្រូវការ និងការផ្គត់ផ្គងនៅពេលនោះ ​មានតែប៉ុន្មានមុខសំខាន់ទាក់ទងនឹងស្បៀង។ ប្រជាជនកើនឡើង តែស្បៀងមិនកើន ដែលតម្រូវឱ្យជំរុញការផលិតស្បៀង ដើម្បីបំពេញតម្រូវការប្រជាជនយើង។ បើកំណើនប្រជាជន១ភាគរយ នោះស្បៀងកើន៣ភាគរយឯណោះ”។

សម្តេចតេជោ បានបន្តថា “អតុល្យភាពទី២ គឺរវាងចំណាយ និងចំណូលថវិកាជាតិ ដែលកាលនោះ យើងមានតម្រូវការចំណាយច្រើន តែចំណូលមានតិច។ ហើយអតុល្យភាពទី៣ គឺ រវាងការនាំចេញ និងនាំចូល ដែលការនាំចេញតិចតួចណាស់។ អតុល្យភាពទី៤ គឺអតិផរណា ដែលអកម្លាំងទិញនៃប្រាក់រៀលមានតិច”។

សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ អតុល្យភាពទាំងនោះត្រូវបានលុបបំបាត់ហើយ ហើយជំនួសមកវិញនូវតម្រូវការថ្មីផ្សេងទៀត ដូចជា តម្រូវការនៃការសាងសង់ផ្លូវថ្នល់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ផ្លូវថ្នល់ តម្រូវការស្វែងរកទីផ្សារសម្រាប់ការនាំចេញនូវផលិតផល ជាដើម៕

លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ានឹងអញ្ជើញបើកការដ្ឋានសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រនៅលើភ្នំបូកគោនាថ្ងៃទី៤មករាខាងមុខនេះ

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងអញ្ជើញបើកការដ្ឋានសាងសង់ពុទ្ឋបដិមាខ្ពស់ជាងគេលើពិភពលោក នៅថ្ងៃទី៤ មករា ឆ្នាំ២០២៣ខាងមុខនេះ។

លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ានឹងអញ្ជើញចូលរួម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ពុទ្ឋបដិមានេះមានកំពស់១០៨ម៉ែត្រ ទ្រង់ភ្នែន ដែលកំពស់នេះគិតចាប់តាំងពីបល្លាំងខាងក្រោម រហូតដល់ចុងកេសារបស់ពុទ្ឋបដិមា។ អ្នកឧកញ៉ាបានបន្តថា ពុទ្ឋបដិមាដ៏ធំនេះ នឹងចំណាយរយៈពេលសាងសង់ចំនួន៤ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយប្រាក់​ចន្លោះពី៣០ទៅ៤០លានដុល្លារអាមេរិក។

អ្នកឧកញ៉ាបានបន្តថា អ្នកឧកញ៉ាសុខ គង់បានបន្តថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

អ្នកឧកញ៉ាបានបន្ថែមថា ម្យ៉ាងវិញទៀត ព្រះពុទ្ឋបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ឋសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញយ៉ាងធំធេងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះយ៉ាងច្រើនកុះករ ហើយក៏ជាប្រភពចំណូលយ៉ាងធំ ដែ លនឹងទទួលបានពីភ្ញៀវទេសចរទាំងនោះ៕

​តើ​​កិច្ចសន្យា៨​ប្រភេទនេះ មានសារៈសំខាន់បែបណណាសម្រាប់ប្រើ​ប្រាស់​សម្រាប់វិស័យ​អចលនទ្រព្យ?

ដោយៈ ជេស៊ីកា

ភ្នំពេញៈ កិច្ចសន្យាលើការទិញ លក់ ជួលអចលនទ្រព្យ​មាន​ច្រើន​ប្រភេទ និង​មានន័យផ្សេងៗគ្នា ទៅតាម​គោ​លប​ណង​នៃ​និមួយៗរបស់​វា និងតាមពេលវេលាខុសៗគ្នា។

តើកិច្ចសន្យា និងលិខិតបទដ្ឋានទាំងនោះមានអ្វីខ្លះ សូមអាននូវអត្ថបទនេះ។

១ លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ

លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ការទិញ​លក់​អចលនទ្រព្យ ជា​សកម្មភាព​សំខាន់ ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​វា​ជាប់​ពាក់ព័ន្ធ នឹង​សិទ្ធិ​កាន់កាប់​របស់​អ្នកទទួល​សិទ្ធិ​តែម្តង។ ជាធម្មតា ការធ្វើ​លិខិត​នេះ​បញ្ជា​ក់​ច្បាស់​ពី​ឈ្មោះ និង​បុគ្គល​ដែលជា​អ្នក​ផ្ទេរសិទ្ធិ និង​បុគ្គល​ជា​អ្នកទទួល​សិទ្ធិ ហើយ​វា​គឺជា​ការធានា​ការផ្ទេរសិទ្ធិ កាន់កាប់​របស់​ម្ចាស់​សិទ្ធិ​ទៅកាន់​បុគ្គល​ផ្សេងទៀត​តាម​ការព្រមព្រៀង។

និយាយ​យ៉ាងខ្លី លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នេះ គឺជា​ភស្តុ​ង​តាង​មួយ ​ដើម្បី​បញ្ជាក់​ពី​ការប្រគល់សិទ្ធិ​កាន់កាប់ ដោយ​ព្រមព្រៀង​លើ​អចលនទ្រព្យ​មួយ។

២ កិច្ចសន្យា​ពី​ការការពារ​ប្រាក់កម្រៃ​ជើងសារ

កិច្ចសន្យា​ពី​ការការពារ​ប្រាក់កម្រៃ​ជើងសារ ប្រាក់កម្រៃ​ជើងសារ​ជា​ថ្លៃ​រត់ការ ឬ​ធ្វើ​កិច្ចការងារ​អ្វីមួយ។ កិច្ចព្រមព្រៀង​ប្រភេទ​នេះ បញ្ជាក់​ពី​ការព្រមព្រៀង​គ្នា រវាង​ភាគី​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ផ្សេង ដែល​ភាគី​ទាំងពីរ​ត្រូវតែ​បំពេញ ដែល​លក្ខខណ្ឌ​ទាំងនោះ​អាស្រ័យ ​តាម​ការព្រមព្រៀង​របស់​គូភាគី​ទាំងសងខាង។

នៅ​ឆ្នាំ២០១៧ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​ប្រកាស​ថ្មី​ស្តីពី“ថ្លៃ​សេវា​និង​កម្រៃជើងសារ វិជ្ជាជីវៈ​សម្រាប់​ការផ្តល់សេវា​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ ដែល​បានកំណត់​យក​ថ្លៃ​សេវាកម្ម៣% ។

៣ កិច្ចសន្យា​រក្សា​ការសំងាត់ និង​ការមិន​លូកលាន់​ការងារ

កិច្ចសន្យា​រក្សា​ការសំងាត់ និង​ការមិន​លូកលាន់​ការងារ កិច្ចសន្យា​ប្រភេទ​នេះ​ជា​កិច្ចសន្យា​ពិសេស ដែល​យើង​មិនសូវ​ឃើញ ក្នុង​ការរស់នៅ​ជាក់ស្តែង​នោះទេ ដោយសារតែ​វា​ពាក់ព័ន្ធ​នឹង​ការកំណត់ លក្ខខណ្ឌ​របស់​ភាគី​ទាំងសងខាង ក្នុងការ​រក្សា​ការសម្ងាត់​នូវ​រឿង​អ្វីមួយ ដែល​ទាក់ទង​នឹង​ការងារ​ពាណិជ្ជកម្ម​រប​ស់​ភាគី​ទាំងសងខាង។

ក្នុង​គោលការណ៍​នៃ​ច្បាប់ កិច្ចសន្យា​ប្រភេទ​នេះ មិនអាច​ធ្វើទៅ​បានទេ ប្រសិនបើ​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​កិច្ចសន្យា “ជាការ​បង្ខំ” ជាការ​ធ្វើ​អ្វីដែល​ខុសច្បាប់ ឬ​ជា​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ប្រពៃណី និង​សណ្ដាប់​ធ្នាប់​សាធារណៈ។

៤ កិច្ចសន្យា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទិញ លក់​ដី ឬ​ផ្ទះ

កិច្ចសន្យា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទិញ លក់​ដី ឬ​ផ្ទះ ដែលមាន​ភាពស្រដៀងគ្នា​ទៅនឹង​កិច្ចសន្យា ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែរ កិច្ចសន្យា​ស្តីពី​ការទិញ​លក់​ដី​ឬ​ផ្ទះ សំដៅ​ទៅលើ​ការ​ព្រមព្រៀងគ្នា​ទិញ ឬ​លក់​ដី ឬ​ផ្ទះ។ ចំណុច​ដែល​ខុសគ្នា​នោះ​គឺ កិច្ចសន្យា​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ មានកម្ម​វត្ថុ ជា​សិទ្ធិ​កាន់កាប់​ផ្ទាល់ ដែល​ខុសពី​កិច្ចសន្យា​ស្តីពី​ការទិញ​លក់ មានកម្ម​វត្ថុ​ជា​ដី​ឬ​ផ្ទះ។

ជាធម្មតា ក្នុង​កិច្ចសន្យា​ទិញ​លក់ ច្រើន ភា្ជ​ប់​ជាមួយនឹង​ការផ្ទេរសិទ្ធិ​កាន់កាប់ ឬ​កម្មសិទ្ធិ​ពី​អ្នកលក់​ទៅ​អ្នកទិញ ដែល​ត្រូវ​ធ្វើជា​លាយ​ល័​ក្ខ​អក្សរ។

កិច្ចសន្យា​ប្រភេទ​នេះ ធានា​គុណភាព​នៃ​ផ្ទះ និង​ដី ការប្រគល់​ផ្ទះ និង​ដី​ពី​អ្នកលក់​ទៅ​អ្នកទិញ។ ប៉ុន្តែ​កិច្ចសន្យា​ប្រភេទ​នេះ មិនអាច​បញ្ជាក់ថា​អ្នកទិញ នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​នោះទេ លុះត្រាតែ​អ្នកទិញ​យក​ដី​នោះ​ទៅ​ចុះបញ្ជី ប្រសិនបើ​មានការ​កំណត់​តាមច្បាប់។

៥ កិច្ចសន្យា​កក់​ប្រាក់ (កក់​ប្រាក់​ទ្រនាប់​ដៃ)

កិច្ចសន្យា​កក់​ប្រាក់ (កក់​ប្រាក់​ទ្រនាប់​ដៃ) កិច្ចសន្យា​កក់​ប្រាក់​នេះ ច្រើន​កើតមាន​មុន​ការធ្វើ​កិច្ចសន្យា​ទិញ​លក់។ ប៉ុន្តែ​គេ​ក៏​អាចដាក់​បញ្ចូល​លក្ខខណ្ឌ​ប្រាក់​កក់​នេះ នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ផងដែរ។ ដូចគ្នា​ទៅនឹង​គោលការណ៍​ព្រមព្រៀងគ្នា​រវាង​គូភាគី ប្រាក់​កក់​ដែល​តម្រូវ​ស្របតាម​ការព្រមព្រៀងរ​បស់​ភាគី។

កិច្ចសន្យា​ប្រភេទ​នេះ អាច​ធានា​ប្រាក់​កក់​របស់​អ្នកទិញ ប្រសិនបើ​អ្នកលក់​ចង់​បញ្ឈប់​ការលក់​នោះ អ្នកលក់​អាច​សង​ការខូចខាត​ចំនួន២ដង​នៃ​ប្រាក់​កក់​នោះ​ដល់​អ្នកលក់។

ប៉ុន្តែ​ត្រង់ចំណុច​នេះ មិន​មានន័យថា ការសង​របស់​អ្នកលក់​ត្រូវធ្វើ ក្នុង​កម្រិត២ដង​នៃ​ប្រាក់​កក់​នោះទេ វា​អាចធ្វើ​ក្នុង​កម្រិត​ច្រើនជាង​នេះ តាម​ការព្រមព្រៀង។ ប៉ុន្តែ​ការកំណត់​នេះ គឺជា​កម្រិត​នៃ​ការសង​អប្បបរមា​របស់​អ្នកលក់។

៦ លិខិត​ប្រគល់​និង​ទទួល​ប្រាក់

លិខិត​ប្រគល់​និង​ទទួល​ប្រាក់ លិខិត​ប្រគល់ និង​ទទួល​ប្រាក់ គឺជា​លិខិតធានា​ឬ​បញ្ជាក់ថា ​ភាគី​ទាំងសងខាង​បានប្រគល់ និង​ទទួល​ប្រាក់​ហើយ។ ប៉ុន្តែ​វា​មិនមាន​ការតម្រូវ​ឲ្យ​ធ្វើ​ដោយ​ច្បាប់​ជាលា​យ​ល័​ក្ខ​អក្សរ​នោះទេ

ជា​គុណសម្បត្តិ​នៃ​លិខិត​នេះ សម្រាប់​ការទិញ​លក់​អចលនទ្រព្យ វា​ជួយ​បញ្ជៀ​សប​ញ្ហាផ្សេងៗ ដែល​អាច​កើតមានឡើង​ ដោយ​បំណង​មិនល្អ​របស់​គូភាគី ទាក់ទង​នឹង​ការប្រគល់​ប្រាក់។

៧ កិច្ចព្រមព្រៀង​រួម​ស្តីអំពី​ការអនុញ្ញាតិ​ឲ្យ​សាច់ញាតិ​លក់​ដី

កិច្ចព្រមព្រៀង​រួម​ស្តីអំពី ការអនុញ្ញាតិ​ឲ្យ​សាច់ញាតិ​លក់​ដី កិច្ចព្រមព្រៀង​នេះ ជា​កិច្ចសន្យា ដែល​ធ្វើ​ដោយ​បុគ្គល​តែ​ម្នាក់ ​ដែលជា​អ្នកផ្តល់​ឲ្យ។ ការចាត់ចែង​ទិញ​លក់​ដី ​អាចធ្វើ​ទៅបាន​សម្រាប់តែ​អ្នកមាន​កម្មសិទ្ធិ​តែប៉ុណ្ណោះ លុះត្រាតែ​មានការ​អនុញ្ញាតិ​ដោយ​ម្ចាស់​កម្មសិទ្ធិ។

កិច្ចសន្យា​ប្រគល់​សិទ្ធិ​ឲ្យ​សាច់ញាតិ ក្នុងការ​ចាត់ចែង អាចធ្វើ​បាន​ដោយ​ឲ្យ​សិទ្ធិ​មួយ​ភាគ ឬ​ទាំងអស់​ទៅ​សាច់ញាតិ​នោះ។

៨ លិខិតបញ្ជាក់​បំណង​ទិញ​អចលនទ្រព្យ (សម្រាប់​អ្នកទិញ)

លិខិតបញ្ជាក់​បំណង​ទិញ​អចលនទ្រព្យ (សម្រាប់​អ្នកទិញ) លិខិត​នេះ ជាការ​ព្រមព្រៀង​បញ្ជាក់​ពី​បំណង ក្នុង​ការទិញ​អចលនទ្រព្យ​មួយ​របស់​អ្នកទិញ។ ក្នុង​បរិបទ​នៃ​ច្បាប់ ដើម្បី​បង្កើត​ឲ្យ​បាន​កិច្ចសន្យា​មួយ អ្នកទិញ​ត្រូវ​បញ្ជាក់​ ពី​ការចង់បាន​របស់​ណាមួយ​ពី​អ្នកលក់ ដែល​គេ​ហៅថា​ជា​សំណើ។

នៅពេលដែល​មានការ​បញ្ជា​ក់​បែបនេះ អ្នកលក់​អាច​យល់ព្រម​លក់ ឬ​មិន​លក់​តាមចិត្ត​ចង់​របស់គេ។ ដូច្នេះ​លិខិត​នេះ ជាការ​បញ្ជាក់​ពី​ការចង់​ទិញ​អចលនទ្រព្យ​នោះ៕

 

ប្រទេសចិនផ្តល់ជំនួយ២ពាន់លានដុល្លារដល់កម្ពុជាកសាងផ្លូវថ្នល់ចំនួន៣០ខ្សែហើយផ្លូវចំនួន៣ខ្សែកំពុងសាងសង់គ្រោងចំណាយ៥០០លានដុល្លារ

ដោយ៖ សុផារី

ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់ជំនួយឥតសំណង និងកម្ចីមកដល់កម្ពុជា ក្នុងការកសាងនូវផ្លូវថ្នល់ចំនួន៣០ខ្សែ គិតជាថវិកាចំនួន២ពាន់លានដុល្លារអាមេរិក និងស្ពានចំនួន៩ខ្សែ។ ចំណែក ផ្លូវចំនួន៣កំពុងសាងសង់ ដែលចំណាយប្រមាណ៥០០លានដុល្លារអាមេរិក។

នេះបើយោងតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង រហូតដល់ផ្លូវជាតិលេខ៣ ខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា​ “មកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវយើងចំនួន៣០ខ្សែ ដែលមានប្រវែងជាង៣ពាន់គីឡូម៉ែត្រ ចំណាយថវិកាអស់ចំនួនជិត២ពាន់លានលានដុល្លារ។ ហើយកំពុងសាងសង់មាន៣ខ្សែ ដែលត្រូវចំណាយថវិកាចំនួន៥០០លាន”។

សម្តេចតេជោបានបន្តថា “ចំណែក ស្ពានធំៗមានចំនួន៩ ដែលបានកសាងរួច និងបាននិងកំពុងសាងសង់។ នៅថ្ងៃទី២ មករាខាងមុខនេះ ខ្ញុំនឹងទៅបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះ”។

សម្តេចតេជោបន្តទៀតថា “ជោគវាសនារួមរវាងភាពជាដៃគូរវាងកម្ពុជាចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយមិត្តចិន ក្រៅពីការផ្តល់ជំនួយឥតសំណង ក៏នៅបានផ្តល់នូវឥណទានសម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជាផងដែរ”៕

លោក ពូទីនចោទប្រកាន់ចំៗ និងធ្ងន់ៗថា លោកខាងលិចមានបំណងហែកបំបែកប្រទេសរុស្ស៊ី

ដោយៈ សុខុម

មូស្គូ: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់ចំៗ និងធ្ងន់ៗថា លោកខាងលិចបានព្យាយាម “ហែកបំបែក” ប្រទេសរុស្ស៊ី អំឡុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិ កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ។

ប្រធានាធិបតី ដែលមានរហស្សនាមបុរសខ្លាំងរូបនេះ បានចោទប្រ​កាន់លោកខាងលិចថា “វាសុទ្ធតែជាគោលនយោបាយ របស់គូប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់យើង ដែលមានគោលបំណងហែកបំបែកប្រទេសរុស្ស៊ី”។លោកបន្ថែមទៀតថា “ពួកគេតែងតែព្យាយាម ‘ហែកបំបែក និងយកជ័យជម្នះមកលើយើង ខណៈយើងមានគោលដៅផ្សេងនោះគឺគោលដៅបង្រួបបង្រួមប្រជាជនរុស្ស៊ី”។

លោក ពូទីន តែងតែទាញទឡ្ហីករណ៍ថា បើយោងតាមប្រវត្តិសាស្ត្រដ៏យូរលង់របស់រុស្ស៊ីបង្ហាញថា ដើមឡើយប្រជាជនអ៊ុយក្រែន និងប្រជាជនរុស្ស៊ី គឺជាប្រជាជនរួមសាច់ឈាមតែមួយ។ ដោយសារតែចងចិត្តបែបនេះហើយ ទើបលោកមិនទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយបានសម្រេចចិត្តបញ្ឆេះសង្គ្រាម ចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះរហូតមកទល់ពេលបច្ចុបប្បន្ន។

លោកអះអាងថា “យើងកំពុងធ្វើសកម្មភាព ក្នុងទិសដៅដ៏ត្រឹមត្រូវ គឺយើងកំពុងការពារផលប្រយោជន៍ជាតិរបស់យើង និងផលប្រយោជន៍របស់ពលរដ្ឋយើង”។

លោក ពូទីន បានអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលក្រុងមូស្គូ បានត្រៀមខ្លួនជាស្រេច ក្នុងការចរចាជាមួយគ្រប់ភាគី ចូលរួមពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបាន ដើម្បីបញ្ចប់ជម្លោះនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទោះជាយ៉ាងណា ប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តមានមន្ទិលសង្ស័យថា វាគ្រាន់តែជាល្បិចពន្យារពេលរបស់រុស្ស៊ី ខណៈទាហានរុស្ស៊ី យ៉ាងច្រើនបានស្លាប់ និងរបួស និងបានដកថយពីសមរភូមិជាបន្តបន្ទាប់៕ Arab News៕

សកម្មភាពសេដ្ឋកិច្ចរវាងព្រំដែនកម្ពុជា និងថៃ កំពុងដំណើរឡើងវិញ ក្រោយធ្លាក់ចុះជិត៣ឆ្នាំ

ដោយ: លាងហួរ

អន្តរជាតិ: ក្រោយពីប្រឈមនឹងការធ្លាក់ចុះ អស់រយៈពេលជិត៣ឆ្នាំ សកម្មភាពសេដ្ឋកិច្ច នៅតាមខេត្តជាប់ព្រំដែនមួយចំនួន កំពុងដំណើរការឡើងវិញ ជាពិសេសនៅខេត្តត្រាត នៃប្រទេសថៃ  ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ និងជាច្រកចូលមកកាន់ប្រទេសកម្ពុជា។

ក្រុមអ្នកធ្វើដំណើរបានប្រើប្រាស់ច្រកព្រំដែន Ban Hat Lek ក្នុងស្រុក ខ្លងយ៉ៃ ខេត្តត្រាត ដើម្បីធ្វើដំណើរទៅដល់ ខេត្តកោះកុង របស់ប្រទេសកម្ពុជា  ដែលមានភាពល្បីល្បាញខាង ទេសចរណ៍ធម្មជាតិ វប្បធម៌ ក៏ដូចជាសកម្មភាពកំសាន្ត ផងដែរ។

នៅមុនពេលមានជំងឺរាតត្បាត ទំហំពាណិជ្ជកម្មតាមព្រំដែនប្រចាំឆ្នាំបានកើនឡើង ចន្លោះពី៣០ពាន់លាន ទៅ៤០ពាន់លានបាត។

កំណើន​សេដ្ឋកិច្ច  និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ​ មាន​ភាព​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេសការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​កោះកុង​ បាន​កើន​ឡើង​ បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ដំណើរ​ការ​នៃ​តំបន់​ឧស្សាហកម្ម​ខេត្ត​កោះកុង។

ដោយបានបើកសម្ពោធ កាលពីថ្ងៃទី១៧ ខែធ្នូ  ឆ្នាំ២០១២  និងដំណើរការ ដោយតំបន់សេដ្ឋកិច្ចពិសេសកោះកុង ក្រោម ការគ្រប់គ្រង របស់ក្រុមហ៊ុន LYP Group ឧស្សាហកម្មនេះ បានទាក់ទាញទំហំទឹកប្រាក់វិនិយោគជាង៥ពាន់លានបាត ពីក្រុមហ៊ុនបរទេសចំនួន៤ រួមទាំងក្រុមហ៊ុន KKN Apparel របស់ប្រទេសថៃផងដែរ។

លោក Thitidej Tongpatara អនុប្រធានតំបន់សេដ្ឋកិច្ចពិសេសកោះកុង បានមានប្រសាសន៍ថា  ប្រជាជនកម្ពុជាមានអំណាចនៃការទិញខ្ពស់ ដោយសារតែកំណើនសេដ្ឋកិច្ច ដែលជំរុញដោយលំហូរវិនិយោគពីបរទេស រួមទាំងវិនិយោគិនចិន ដែលបោះទុនចូលវិនិយោគ ទៅក្នុងវិស័យផ្សេងៗដូចជា ការអភិវឌ្ឍន៍សណ្ឋាគារ និងអចលនទ្រព្យ។

ប្រាក់ឈ្នួលអប្បបរមា នៅខេត្តកោះកុងមានចំនួន១៩២ដុល្លារអាមេរិកក្នុងមួយខែ ប៉ុន្តែរួមជាមួយនឹង ប្រាក់បំណាច់ការរស់នៅ  និងប្រាក់បន្ថែមម៉ោង កម្មករកម្ពុជាអាចទទួលបានប្រាក់ខែ ចន្លោះពី២៥៨ ទៅ២៥៩ដុល្លារ នៅក្នុងមួយខែ។

កាលពីថ្ងៃទី៩ ខែធ្នូ កន្លងទៅ ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចមួយ ត្រូវបានរៀបចំឡើង នៅស្រុកMuang ខេត្តត្រាត ដោយមានការចូលរួមពី អ្នកធុរកិច្ចថៃ នៅតំបន់ភាគខាងកើត  និងដៃគូដ៏មានសក្តានុពលមកពីប្រទេសកម្ពុជា  និងវៀតណាមផងដែរ។

សិក្ខាសាលាពាណិជ្ជកម្មនេះគឺជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន នៅភាគខាងកើត និងតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃទៅនឹងកំណើនពាណិជ្ជកម្មឆ្លងព្រំដែននៅក្នុងតំបន់។

ថ្លែងក្នុងពិធីនោះ លោកស្រី Jiranan Wongmongkol អតីតទីប្រឹក្សារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ការិយាល័យកិច្ចការពាណិជ្ជកម្ម ស្ថានទូតថៃប្រចាំនៅកម្ពុជា បានជំរុញឱ្យ ក្រុមហ៊ុនថៃចាប់យកឱកាសអាជីវកម្ម នៅកម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ច ដ៏រស់រវើកបំផុតនៅក្នុងតំបន់។

លោកស្រី Jiranan បានមានប្រសាសន៍ថា ក្រុមហ៊ុនថៃ ដែលស្វែងរកឱកាសអាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវយល់ពី របៀបរស់នៅខុសៗគ្នារបស់ប្រជាជនកម្ពុជា និងអំណាចនៃការទិញរបស់ពួកគេ៕

សម្តេចតេជោអញ្ជើញបើកការដ្ឋានស្តារផ្លូវលេខ៤១នាព្រឹកថ្ងៃនេះ

 ដោយៈ គង់ សូរិយា

       កណ្តាលៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី២៦ ធ្នូនេះ នឹងអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១។

ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នាល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ ផ្លូវជាតិមួយខ្សែនេះ បានសាងសង់រួចម្តងមកហើយកាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ (DBST) មានទទឹងតួផ្លូវពី៧ម៉ែត្រ ដល់១១ម៉ែត្រ។ ជាទូទៅប្រភេទផ្លូវនេះ មានអាយុកាលជាមធ្យមពី៥ឆ្នាំ ទៅ៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន​ប្រសាសន៍ថា ដោយសារផ្លូវនេះ ជាខ្សែផ្លូវសំខាន់មួយ តភ្ជាប់ទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងតំបន់សំខាន់ៗមួយចំនួន ដែលធ្វើឱ្យទំហំចរាចរណ៍ និងការដឹកជញ្ជូនមានការកើនឡើងជាគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គួបផ្សំនឹងស្ថានភាពផ្លូវមានកម្រិតទាប និងតែងតែទទួលរងការខូចខាត និងទ្រុឌទ្រោម ដោយជំនន់ទឹកភ្លៀង រៀងរាល់រដូវវស្សា និងគ្រោះធម្មជាតិ ទើបរាជរដ្ឋាភិបាល សម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពឡើងវិញ ដើម្បីសម្រួលដល់ការធ្វើចរាចរ​ណ៍ ដឹកជញ្ជូនទំនិញ កសិផល និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៤១ មានប្រវែងសរុបជាង៩៥គីឡូម៉ែត្រ នឹងត្រូវសាងសង់លើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូAC កម្រាស់៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រ តាមស្ដង់ដារចិនកម្រិត២។

គម្រោងនេះនឹងសាងសង់បន្ថែមសំណង់សិល្បការ រួមមាន ពង្រីកស្ពានចាស់មួយកន្លែង ប្រវែងសរុប២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានឲ្យដឹងថា គម្រោងនេះ នឹងត្រូវអនុវត្តការសា​ង​សង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន៤០ខែ នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦​។ គម្រោងស្តារ និងលើកកម្ពស់កម្រិតគុណភាពផ្លូវមួយខ្សែនេះ គ្រោងចំណាយថវិកាសរុបប្រមាណ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

បន្ថែមពីលើនេះ ផ្លូវជាតិលេខ៤១នេះ ក៏នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិផងដែរ។ ផ្លូវមួយខ្សែនេះ ក៏នឹងជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤បានមួយកម្រិតបន្ថែមទៀត៕