អ្នកជំនាញ: ពេលនេះជាឱកាសល្អសម្រាប់ការវិនិយោគដីធ្លីសម្រាប់ ការអភិវឌ្ឍរយៈពេលវែង

ដោយ: សុផារី

ភ្នំពេញ: តម្រូវការប្រើប្រាស់ដីធ្លីនៅតែបន្តមានជាហូរហែ ខណៈតម្រូវការអភិវឌ្ឍន៍នៅបន្តមាន។ អ្នកជំនាញបង្ហាញទស្សនៈថា ពេលនេះជាពេលវេលាស័ក្តិសមសម្រាប់ការវិនិយោគដីធ្លី ដើម្បីត្រៀមរៀបចំសម្រាប់ការវិនិយោគ និងអភិវឌ្ឍនៅក្នុងរយៈពេលវែងនៅថ្ងៃក្រោយ។

លោក ង៉ែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ចនិងវិនិយោគ បានលើកឡើងនៅថ្ងៃទី ២៥ ខែធ្នូនេះថា ពេលនេះជាឱកាសល្អ ក្នុងការវិនិយោគដីធ្លីសំរាប់បង្កើតជាចំណូល និងបំរើដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

​លោកសរសេរថា “តាមការប្រមើមើលរបស់អ្នកជំនាញឃើញថា លើ​សពី១០ឆ្នាំទៅមុខទៀត ការវិនិយោគលើដីធ្លី ដោយគ្រាន់តែទិញទុកលក់យកចំណេញ នឹងមិនសូវមានផលចំណេញខ្ពស់ទៀតទេ”។ លោកបានបន្តថា “ដោយហេតុថា ដូចប្រទេសអ្នកមានដទៃទៀតដែរ ទីផ្សារកាន់តែមានភាពចាស់ទុំ តម្លៃដីធ្លីនឹងកាន់តែថ្លៃខ្លាំង និងសេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើន ដែលមានទំនោរទៅរកការប្រើប្រាស់ដីធ្លី ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចពិតប្រាកដ”។

អ្នកវិភាគសេដ្ឋកិច្ចរូបនេះ អះអាងថា ពេលនេះជាឱកាសវិនិយោគទាន់ស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ តម្លៃដីធ្លីនៅមានថ្លៃទាប និងអាចប្រែក្លាយដីធ្លីទាំងនោះ ដើម្បីបង្កើតជាចំណូលអកម្ម តាមរយៈការជួល ឬអភិវឌ្ឍជាគម្រោងនានានាពេលអនាគត៕

Govt earmarks additional Rp 15 trillion for five priority-tourism destination developments

The government will disburse an additional budget of Rp 15 trillion (US$963 million) to develop five priority-tourism destinations in the next two years.

 

Tourism and Creative Economy Minister Sandiaga Uno said that with additional budget, the government aimed to complete development in tourism-destinations Lake Toba in North Sumatra, Borobudur in Central Java, Labuan Bajo in East Nusa Tenggara, Mandalika in West Nusa Tenggara and Likupang in North Sulawesi.

 

“With this additional fund, we expect that the development [at the five destinations] will be completed in the next two years,” Sandiaga said at a national coordination meeting in Toba, North Sumatra, on Wednesday.

 

The meeting was also attended by Coordinating Maritime and Investment Affairs Minister Luhut Panjaitan, Administrative and Bureaucratic Reform Minister Abdullah Azwar Anas and National Development Planning Minister Suharso Monoarfa.

The tourism development is part of the minister’s pledge to focus on reviving the pandemic-stricken tourism industry. Sandiaga has been developing the nation’s five “super-priority” tourist destinations – sometimes called the “five new Balis” – at the behest of President Joko “Jokowi” Widodo.

 

The Tourism Ministry has targeted 1.2-1.4 million domestic tourist visits in 2023 by planning more tourism events.

 

Minister Luhut predicted that tourism activities will increase as the Indonesian economy is expected to grow by more than 5 percent next year.

“[We] can suggest additional collective leaves before or after the national holidays or during hari kejepit,” he said, referring to days that fall between a weekend and a public holiday.

Source: The Jakarta Post

China’s FDI inflow up 9.9 pct in first 11 months

BEIJING — Foreign direct investment (FDI) into the Chinese mainland, in actual use, expanded 9.9 percent year on year to nearly 1.16 trillion yuan in the first 11 months of the year, the Ministry of Commerce said Friday.

 

In U.S. dollar terms, the inflow went up 12.2 percent year on year to 178.08 billion U.S. dollars.

 

The service industry saw FDI inflow increase by 0.9 percent year on year to 842.61 billion yuan, while that of high-tech industries jumped by 31.1 percent from a year earlier, data from the ministry showed.

Specifically, FDI in high-tech manufacturing surged 58.8 percent from the same period a year ago, while that in the high-tech service sector rose 23.5 percent year on year.

 

During the period, investment from the Republic of Korea, Germany, Britain and Japan climbed by 122.1 percent, 52.6 percent, 33.1 percent, and 26.6 percent, respectively.

 

FDI flowing into the country’s central region reported a year-on-year increase of 28.6 percent, followed by 24.6 percent in the western region and 7.7 percent in the eastern region.

Source: Xinhua

លំហូរ FDI ចូលប្រទេសចិនហក់ឡើងជិត១០ភាគរយ នៅក្នុងរយៈពេល១១ខែដំបូង

ដោយ: លាងហួរ

ប៉េកាំង: ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹង កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលប្រទេសចិន បានកើនឡើង៩,៩ភាគរយដល់ជិត១,១៦ពាន់ពាន់លានយ័ន(ប្រហែល១៦៦,០៣ពាន់លានដុល្លារ) នៅក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២២នេះ។

នៅក្នុងលក្ខខណ្ឌប្រាក់ដុល្លារអាមេរិក លំហូរចូលបានកើនឡើង១២,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់១៧៨,០៨ពាន់លានដុល្លារអាមេរិក។

ទិន្នន័យពីក្រសួងបានបង្ហាញថា លំហូរ FDI ចូលឧស្សាហកម្មសេវាកម្ម កើនឡើង០,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់៨៤២,៦១ពាន់លានយ័ន(ប្រហែល១២០,៦១ពាន់លានដុល្លារ)  ខណៈដែលលំហូរចូលឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង៣១,១ភាគរយធៀបនឹងឆ្នាំមុន។

ជាពិសេស លំហូរ FDI នៅក្នុងការផលិតបច្ចេកវិទ្យាជាន់ខ្ពស់  បានកើនឡើង៥៨,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈវិស័យសេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់បានកើនឡើង២៣,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុងអំឡុងពេលនោះ ការវិនិយោគពីសាធារណៈរដ្ឋកូរ៉េ អាល្លឺម៉ង់ អង់គ្លេស និងជប៉ុន បានកើនឡើង១២២,១ភាគរយ ៥២,៦ភាគរយ ៣៣,១ភាគរយ និង២៦,៦ភាគរយរៀងៗគ្នា។

លំហូរវិនិយោគផ្ទាល់ពីបរទេស ចូលតំបន់កណ្តាល របស់ប្រទេសចិនបានរាយការណ៍ថា មានការកើនឡើង២៨,៦ភាគរយពី តាមពីក្រោយដោយ២៤,៦ភាគរយ នៅតំបន់ភាគខាងលិច  និង៧,៧ភាគរយ នៅតំបន់ភាគខាងកើត៕

ឥណ្ឌូនេស៊ីគ្រោងបោះទុន៩៦៣លានដុល្លារ ដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍អាទិភាពចំនួន៥

ដោយ: លាងហួរ

ហ្សាការតា: រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងបញ្ចេញថវិកាបន្ថែមចំនួន៩៦៣លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍អាទិភាពចំនួន៥ ក្នុងរយៈពេល២ឆ្នាំខាងមុខ។

លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងបញ្ចប់ការអភិវឌ្ឍគោលដៅទេសចរណ៍ បឹង Toba នៅកោះស៊ូម៉ាត្រាខាងជើង ប្រាសាទបូរ៉ូប៊ូឌួនៅជ្វាកណ្តាល ទីក្រុងនេសាទ Labuan Bajo នៅភាគខាងកើតខេត្ត Nusa Tenggara ឆ្នេរខ្សាច់ Mandalika នៅភាគខាងលិចខេត្ត Nusa Tenggara  និងឆ្នេរខ្សាច់ Likupang នៅភាគខាងជើងខេត្តស៊ូឡាវេស៊ី។

លោក Sandiaga បានថ្លែងនៅក្នុងកិច្ចប្រជុំសម្របសម្រួលថ្នាក់ជាតិនៅទីក្រុង Toba នៃកោះស៊ូម៉ាត្រាខាងជើងថា “ជាមួយនឹងមូលនិធិបន្ថែមនេះ យើងរំពឹងថាការអភិវឌ្ឍគោលដៅទេសចរណ៍ទាំង៥ នឹងត្រូវបានបញ្ចប់ក្នុងរយៈពេល២ឆ្នាំខាងមុខ”។

កិច្ចប្រជុំនេះ ក៏មានការចូលរួម ពីរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ លោក Luhut Panjaitan រដ្ឋមន្ត្រីកំណែទម្រង់រដ្ឋបាល និងការិយាល័យ លោក Abdullah Azwar Anas និងរដ្ឋមន្ត្រីផែនការអភិវឌ្ឍន៍ជាតិ លោក Suharso Monoarfa។

ការអភិវឌ្ឍវិស័យទេសចរណ៍គឺជាផ្នែកមួយ នៃការសន្យារបស់ក្រុមរដ្ឋមន្ត្រីក្នុងការផ្តោតលើការស្តារឧស្សាហកម្មទេសចរណ៍ឡើងវិញ ដែលបានរងគ្រោះដោយជំងឺរាតត្បាត។

លោក Sandiaga បាននិងកំពុងអភិវឌ្ឍគោលដៅទេសចរណ៍“អាទិភាព”ចំនួន៥របស់ប្រទេសឥណ្ឌូនេស៊ី  ដែលជួនកាលត្រូវបានគេហៅថា “បាលីថ្មីទាំង៥”តាមការបញ្ជារបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jokowi Widodo។

ក្រសួងទេសចរណ៍បានកំណត់គោលដៅទេសចរណ៍ក្នុងស្រុកចំនួន១,២លាន ទៅ១,៤លាននាក់ ក្នុងឆ្នាំ២០២៣ ដោយរៀបចំផែនការព្រឹត្តិការណ៍ទេសចរណ៍បន្ថែមទៀត។

លោករដ្ឋមន្ត្រី Luhut បានព្យាករណ៍ថា សកម្មភាពទេសចរណ៍ នឹងកើនឡើង ខណៈសេដ្ឋកិច្ចឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា  នឹងកើនឡើងជាង៥ភាគរយនៅឆ្នាំ២០២៣ខាងមុខនេះ៕

អ្នកជំនាញ៖ អំណោយផលធម្មជាតិធ្វើឱ្យខេត្តសៀមរាបជាតំបន់សក្តិសមអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ចូលនិវត្តិន៍

ដោយ៖ សុផារី

សៀមរាប៖ ខេត្តសៀមរាបជាគោលដៅទេសចរណ៍ពិភពលោកមួយ ដែលមានអំណោយផលល្អពីធម្មជាតិ បូករួមនឹងការអភិវឌ្ឍថ្មីពីសំណាក់រាជរដ្ឋាភិបាល និងឯកជន។ អ្នកជំនាញបញ្ជាកថា ដោយសារអំណោយផលពីធម្មជាតិ និងកត្តាខាងលើ សៀមរាបសក្តិសមត្រូវបានអភិវឌ្ឍន៍ជាអចលនទ្រព្យសម្រាប់ការចូលនិវត្តិន៍ និងអាគារពាណិជ្ជកម្ម។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍នៅថ្ងៃទី២២ ខែធ្នូថា ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តសៀមរាបត្រូវបានរៀបចំរួចរាល់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអំណោយផលពីធម្មជាតិ ដូចជា បឹងទន្លេសាប ជាដើម ដែលជាសក្តានុពលសំខាន់របស់ខេត្តសៀមរាប។

លើសពីនេះ អ្នកនាងបន្តថា ដីធ្លីនៅក្នុងខេត្តសៀមរាបនៅមានទំនេរច្រើន និងមានតម្លៃសមរម្យ ដែលអាចឱ្យអ្នកវិនិយោគអាចទិញយកសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍បាន។

ប្រភេទអចលនទ្រព្យដែលគួរវិនិយោគ និងអភិវឌ្ឍន៍ អ្នកនាងមានផ្តល់យោបល់ថា ខេត្តសៀមរាបត្រូវការការអភិវឌ្ឍនបន្ថែមទៀតលើអចលនទ្រព្យផ្នែកលំនៅឋាន និងពាណិជ្ជកម្ម។ ការអភិវឌ្ឍពាណិជ្ជកម្មនៅទីនេះមិនមែនសំដៅទៅលើតែអាគារការិយាល័យ កាស៊ីណូ តែក៏អាចសំដៅដល់សួនសត្វ និងសួនកំសាន្ត ជាដើម។ ចំណុចសំខាន់មួយទៀត អំណោយផលលើភាពបៃតង នាំឲ្យខេត្តសៀមរាបជាកន្លែងសក្តិសមបំផុតសម្រាប់ការអភិវឌ្ឍប្រទេសផ្ទះចូលនិវត្តន៍ (Retirement Home)។

អ្នកនាងមានប្រសាសន៍ថា “សៀមរាបជាកន្លែងល្អសម្រាប់ធ្វើ retirement home  ដោយសារសៀមរាបមានភាពបៃតង។ បើប្រៀបធៀបនឹងតំបន់ផ្សេងៗ ខេត្តសៀមរាបមានតំបន់បៃតងច្រើន”។

អ្នកនាងបង្ហាញជំនឿជាក់ថា នៅក្នុងរយៈពេល៣ទៅ៥ឆ្នាំទៀត ខេត្តសៀមរាបនឹងនៅតែជាតំបន់ដែលប្លែក ល្អ អស្ចារ្យ ខុសពីពេលបច្ចុប្បន្ន ហើយអ្នកវិនិយោគធំៗ នឹងធ្វើការជ្រើសរើសខេត្តសៀមរាបជាកន្លែងសម្រាប់ការវិនិយោគ៕

អ្នកអភិវឌ្ឍន៍ចាប់ផ្ដើមបង្វែរទិសទៅប៉ែកខាងកើត ក្រោយគម្រោងធំៗរបស់រដ្ឋាភិបាលបានប្រកាស

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញមួយចំនួន ដូចជា តំបន់អរិយក្សត្រ វិហារសួគ៌ ល្វាឯម ជាដើម ចាប់ផ្ដើមទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនបណ្ដើរៗហើយ ដោយមានអ្នកអភិវឌ្ឍន៍មួយចំនួនបានបង្វែរទិសដៅ នៃការអភិវឌ្ឍរបស់ខ្លួន ទៅកាន់តំបន់ប៉ែកខាងកើត ក្រោយពីគម្រោងធំៗរបស់រដ្ឋបានប្រកាសសាងសង់។

ជាការកត់សម្គាល់ យើងបានឃើញថាមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយចំនួនបានចាប់ផ្ដើមធ្វើសកម្មភាពការអភិវឌ្ឍគម្រោងរបស់ខ្លួន នៅប៉ែកខាងកើតភ្នំពេញ ទាំងគម្រោងដីឡូត៏ និងគម្រោងអភិវឌ្ឍន៍លំនៅឋាន។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានឱ្យដឹងថា តំបន់ប៉ែកខាងកើតនឹងទទួលបាននូវការវិនិយោគបន្ថែម ជាពិសេសទៅលើលំនៅឋាន ខណៈតំបន់នៃអរិយក្សត្រ និងល្វាឯម មិនទាន់មានការលំនៅឋានច្រើននៅឡើយទេ ដូច្នេះ នៅពេលមានតភ្ជាប់ពីស្ពានពីភ្នំពេញ ទៅកាន់តំបន់នោះ នឹងជំរុញឱ្យប្រជាពលរដ្ឋទៅរស់នៅតំបន់នោះកាន់តែច្រើន។

លោកបន្តថា “អ្វីដែលត្រូវអភិវឌ្ឍន៍មុនគេនៅតំបន់នោះ គឺហេដ្ឋារចនាសម្ព័ន្ធ ហើយនៅពេលមានហេដ្ឋារចនាសម្ព័ន្ធ ពេលនោះនឹងមានក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ចូលទៅកាន់ទីតាំងនោះបន្តបន្ទាប់។ លោកថា”តំបន់នេះនឹងកាន់តែមានភាពអ៊ូអរ នៅពេលស្ពានសង់រួច ពីព្រោះការធ្វើដំណើរចេញចូលរាជធានីភ្នំពេញ នឹងកាន់តែងាយស្រួល”។

លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែន ក៏បានឱ្យដឹងថា មួយរយៈចុងក្រោយឃើញថា មានវិនិយោគិនក្នុងស្រុកមួយចំនួន ហាក់បានបង្វែរទិសមកកាន់តំបន់ប៉ែកខាងកើត នៃរាជធានីភ្នំពេញ ដោយក្នុងនោះ មានទាំងការអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍលំនៅឋានដីឡូត៏ជាដើម  ។

លោកបន្តថា នៅពេលឆាប់ៗនេះការអភិវឌ្ឍនៅតំបន់ប៉ែកខាងកើតនឹងកាន់តែស្ទុះខ្លាំង ហើយតម្លៃដីធ្លីក៏នឹងកើនឡើងខ្ពស់ជាង បច្ចុប្បន្ននេះផងដែរ ជាពិសេសនៅពេលស្ពានចាប់ផ្ដើមតភ្ជាប់ និងនៅពេលស្ពានតភ្ជាប់រួច។

លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងស្ពានថ្មីមួយតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវស្រុកល្វាឯមនឹងអាចបើកការដ្ឋានសាងសង់ដំណាលគ្នា នឹងផ្លូវល្បឿនលឿនភ្នំពេញ ហើយនឹងត្រូវរួចរាល់ នៅពេលផ្លូវល្បឿនលឿនសាងសង់រួចរាល់ដែរ៕

អតីតគំរោងDI REVIERA បានប្តូរឈ្មោះជាមួយនឹងផែនការបញ្ចប់ នៅឆ្នាំ២០២៤

  ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ គំរោងដ៏ធំ ស្ថិតនៅកណ្តាលទីក្រុងកោះពេជ្រD.I RIVIERAត្រូវបានក្រុមហ៊ុនOCIC សម្រេចប្តូរឈ្មោះ Diamond Bay Garden ដែលតាមផែនការគំរោងនេះ នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ។

ប្រធាននាយកដ្ឋានផ្នែកលក់នៃក្រុមហ៊ុនOCIC អ្នកស្រីរី ណាវីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២៣ ធ្នូកន្លងមកថា ក្រុមហ៊ុនOCIC បានសម្រេចបង្កើតក្រុមហ៊ុនDBG ដើម្បីសាងសង់គំរោងនេះបញ្ចប់តាមផែនការ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខនេះ ប្រសិនេះជាគ្មានអ្វីប្រែប្រួលទេនោះ។

អ្នកស្រីបន្តថា “បច្ចុប្បន្នយើងបាន និងកំពុងដំណើរការសាងសង់អា​គារA &B កំពស់៣៩ជាន់។ ចំណែកអាគារCនឹងសាងសង់នាពេលខាងមុខ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់យើង មានភាពអំណោ​យផលឬយ៉ាងណា”។ អ្នកស្រីបន្តថា “ខុនដូនៅគំរោងនេះ បាននិងកំពុងលក់ជាមួ​យនឹងតម្លៃ២៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

ជាមួយគ្នានេះ ក្រុមហ៊ុនកំពុងរៀបចំទីសាញឡើងវិញ នូវអាគារកណ្តាលគំរោងនេះ ដែលវាមិនមែនជាផ្សារទំនើបនោះទេ ប៉ុន្តែជាការអភិវឌ្ឍន៍បែបចម្រុះ ដោយអាគារកណ្តាលនេះ នឹងមានការិយាល័យ កន្លែងហាត់ប្រាណ អាហារ និងភេសជ្ជៈជាដើម។

អ្នកស្រីរី ណាវីបានបន្តថា តាមផែនការផ្សារបែបចម្រុះនេះ នឹងបញ្ចប់ការសាងសង់ និងបើកដំណើរការដំណាលគ្នា នឹងអាគារខុនដូផងដែរ ខណៈ​បច្ចុប្បន្នក្រុមហ៊ុនកំពុងRenovate អាគារនេះឲ្យមានភាពស្រស់ស្អាត តាមរយៈការដាំដើមឈើបែបធម្មជាតិ និងប្រភេទវល្លរ៍ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពស្រស់ស្អាត និងទាក់ទាញការចាប់អារម្មណ៍៕

ខេត្តកោះកុងរៀបចំពិធីបុណ្យអបអរចូលឆ្នាំសកលនៅតំបន់កោះស្តេច

 ដោយៈ គង់ សូរិយា

       កោះកុងៈ កម្មវិធីកោះស្តេច ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ រៀបចំដោយ រដ្ឋបាលស្រុកគិរីសាគរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៣.០០នាទីរសៀល ដល់ម៉ោង ១២.០០យប់ ឆ្លងចូលឆ្នាំថ្មី២០២៣។

កម្មវិធីអបអរសាទរឆ្នាំថ្មីនេះ ធ្វើឡើងនៅទីតាំងបរិវេណផ្ទះសំណាក់កោះស្តេចមានជ័យ (ក្រោយកោះ) មានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ចាប់ពីម៉ោង ៣.០០នាទីរសៀល ដល់ម៉ោង ១២.០០យប់ ឆ្លងចូលឆ្នាំថ្មី២០២៣។

យោងតាមព៌តមានដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គម​របស់រដ្ឋបាលខេត្តបានឲ្យដឹងថា ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត និងមកស្គាល់កោះស្តេចកាន់តែច្រើន និងរួមគ្នាថែរក្សានូវទំនៀមទំលាប់ លើកកម្ពស់ទេសចរ​ណ៍ក្នុងស្រុក តាមរយៈវប្បធម៌ប្រចាំតំបន់ យកចិត្តទុកដាក់ជម្រុញលើប្រព័ន្ធផ្សព្វផ្សាយ បង្កើនការយល់ដឹងដល់ប្រជាជន ជាសាធារណៈទៅលើវិស័យ​ទេ​ស​ចរណ៍ បង្កើតបរិយាកាសសប្បាយៗ ជាមួយភ្ញៀវទេសចរណ៍ និងប្រជាជននៅក្នុងមូលដ្ឋាន ក្រោមដំបូលនៃសុខសន្តិភាព៕

លោកបណ្ឌិតសុខ ទូចរំពឹងថាវិនិយោគិនចិនត្រលប់មកវិនិយោគអចលនទ្រព្យនៅកម្ពុជាបន្ថែមទៀត

ដោយៈ សុផារី

ភ្នំពេញៈ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញក្តីរំពឹងថា ប្រទេសចិននឹងជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពរីកចម្រើន និងក្លាយជាគំរូរបស់ប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសលោកបណ្ឌិតសង្ឃឹមថា រដ្ឋាភិបាលចិននឹងជួយស្តារ ក៏ដូចជាជីកព្រែក នៅតាមទន្លេបាសាក់ ពីព្រែកអំបិលទៅសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក។

ចូលរួមក្នុងពិធីបិទវេទិកាវិទ្យាសាស្ត្រស្តីពី ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សា កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ទូច មានប្រសាសន៍ថា ប្រទេសកម្ពុជានិងចិន កំពុងមានទំនាក់ទំនង​ជាមួយគ្នាលើ៥ចំណុចធំៗ តាំងពីអតីត បច្ចុប្បន្ន រហូតដល់អនាគត ក្នុងនោះមានប្រវត្តិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ បរិស្ថាន និងពេលទៅថ្ងៃអនាគត។

លោកបានបន្តថា ក្នុងចំណោមទាំង៥ចំណុចនេះ គឺផ្នែកសេដ្ឋកិច្ច ដោយចិនបានជួយធ្វើឱ្យកម្ពុជា មានការរីកចម្រើនផងដែរ តាមរយៈការវិនិ​យោគមកលើវិស័យផ្សេងៗ ហើយបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅកម្ពុជា មានការកើនឡើង និងសង្ឃឹមថានៅពេលចប់កូវីដ-១៩ វិនិយោគគិនចិន នឹងមកបណ្ដាកទុនវិនិយោគនៅកម្ពុជាច្រើនឡើងបន្ថែមទៀត។

លោកបណ្ឌិតក៏រំពឹងផងដែរ មិត្តចិននឹងជួយស្ដារដៃព្រែកតភ្ជាប់ទៅខេត្តកំពត ដើម្បីកម្ពុជាងាយស្រួល ក្នុងការនាំផលិតផលទៅកាន់សមុទ្រ ដែលចំណាយតិចលើការដឹកជញ្ជូន ជាងការដឹកតាមរថយន្ត និងរថភ្លើង។

លោកបណ្ឌិត សុខ ទូច លើកឡើងថា “បើយើងចង់ទៅសមុទ្រយើងត្រូវជីកប្រឡាយ ហើយសង្ឃឹមថា មិត្តចិននឹងជួយសហការជីកព្រែក”។ លោក​បន្តថា “យើ​ងនាំទំនិញតាមផ្លូវគោក គឺមានតម្លៃខ្ពស់ណាស់ តែបើយើងនាំតាមផ្លូវទឹករឹតតែថោក យើងដឹងហើយ១០០ឡាន ស្មើនឹងមួយទូរទេះភ្លើង១០រទេះភ្លើង បាន១នាវា។ ដូច្នេះមាននាវាដឹកនាំទំនិញ ធ្វើឱ្យតម្លៃកាន់តែថោក នឹងធ្វើទំនិញកាន់តែងាយស្រួលប្រកួតប្រជែង”។

លោកបណ្ឌិតបានបន្តថា សម្រាប់ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបរបស់កម្ពុជា គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេ ទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកា ក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកកាន់តែច្រើនផងដែរ៕