China’s November diesel, gasoline exports jump to highest in over a year

SINGAPORE : China’s diesel and gasoline exports continued to surge in November, hitting their highest levels since June and May 2021 respectively, as refiners dashed to use up their 2022 export quotas and sell down rising inventory.

 

China shipped out 2.1 million tonnes of diesel last month, double the level in October and up from 600,000 tonnes in the same period in 2021, data from the General Administration of Customs showed on Sunday.

 

Exports of gasoline were 1.49 million tonnes in November, compared to 1 million tonnes a month earlier and 810,000 tonnes a year earlier.

 

The flood of fuel shipments followed China’s surprising decision in September to issue 15 million tonnes of additional export quotas as the country strived to rev up its pandemic-dampened economy.

 

Refiners also scrambled to step up exports to mitigate their product inventory pressure as the government’s zero-COVID-19 measures throttled domestic oil demand.

 

Diesel and gasoline output were expected to fall in November from the prior month by 1.3 per cent and 2.8 per cent, respectively, according to China-based Longzhong consultancy.

Jet fuel exports also jumped in November, up 8.6 per cent from October to 1.26 million tonnes, due to recovering international travel outside China.

 

Analysts forecast China’s refined oil product shipments to keep rising in December, led by diesel, but the export policy may swing in 2023 as the easing of COVID-19 controls is expected to boost domestic fuel consumption.

 

Customs data on Sunday also showed China’s liquefied natural gas (LNG) imports fell 5.4 per cent from a year earlier to 6.42 million tonnes. Over the first 11 months, LNG imports were 20.1 per cent below a year earlier at 56.88 million tonnes.

Source: CNN

សម្ដេចតេជោ៖ កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសមួយដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយ ដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក បន្ទាប់ក្លាយជាសមាជិកទី១០របស់អាស៊ាន។

ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម” ដែលត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីប្រទេសកម្ពុជា បានក្លាយជាសមាជិកទី ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ១៩៩៩មក កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយ ដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក។

ប្រទេសកម្ពុជា ក៏បានកសាងចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរ ជាមួយបណ្តាប្រទេសនានា ហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យ នៅឆ្នាំ២០០២ ២០១២ និង ២០២២ គឺជាមោទនៈភាពជាតិសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលបង្ហាញដល់ពិភពលោក អំពីស្មារតីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្រាប់ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានទទួលជាប្រធានអាស៊ានប្ដូរវេនជាលើកទី៣ ស្របពេលដែលតំបន់ និងសកលលោកកំពុងប្រឈមនឹងសម្ពាធពីគ្រប់ទិសទី រួមមាន ការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយសង្គ្រាមជំងឺកូវីដ-១៩ វិបត្តិស្បៀងអាហារ និងថាមពល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកក៏ទោះបីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្តី ប្រទេសកម្ពុជា បានដឹកនាំនាវាអាស៊ាន ប្រកបដោយជោគជ័យក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។

ការណ៍នេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ លើរបៀបវារៈសម្រាប់សន្តិភាព និងកិច្ចសហប្រតិ​បត្តិការ និងការព្យាយាមប្រមូលនូវកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាចធំៗ បណ្តុះទំនាក់ទំនងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងសង្គម និងសេដ្ឋកិច្ច កសាងទំនុកចិត្តជាមួយប្រទេសដៃគូ និងជាពិសេស ដើម្បីជំរុញសមាហរណកម្មតំបន់ និងសម្រេចឲ្យបាននូវ “ចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥”៕

អ្នកជំនាញ៖ ទីផ្សារក្រុងព្រះសីហនុទាមទារការលើកទឹកចិត្តពិសេសនិងពឹងផ្អែកលើទីផ្សារវិស័យផ្សេងៗដើម្បីស្តារឡើងវិញ

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ ទីផ្សារអចលនទ្រព្យជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងក្រុងព្រះសីហនុ។ អ្នកជំនាញលើកឡើងថា ទីផ្សារមួយនេះទាមទារឱ្យមានការលើកទឹកចិត្តពិសេសពីសំណាក់រាជរដ្ឋាភិបាល ហើយក៏ពឹងផ្អែកលើទីផ្សារនៃវិស័យផ្សេងផងដែរ ដើម្បីអាចស្តារឡើងវិញបានឆាប់ៗ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានលើកឡើងកាលពីសប្តាហ៍មុន ដោយកោតសរសើរកម្ពុជាចំពោះគោលដៅរបស់ខ្លួនក្នុងការប្រែក្លាយខេត្តជាប់មាត់សមុទ្រទាំងបួននេះ ទៅជាតំបន់ទេសចរណ៍ ដើម្បីស្តារសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍របស់កម្ពុជា បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩។

លោកមានប្រសាសន៍ថា “ស្ថានភាពនៃការផ្លាស់ប្តូរ និងសម្ពាធកើនឡើង ជាពិសេសលើសកម្មភាពវិនិយោគក្នុងការសាងសង់សណ្ឋាគារ ផ្ទះសំណាក់ អាផាតមិន និងសេវាកម្មទេសចរណ៍ផ្សេងទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រទាំងបួននេះនឹងកាន់តែធំឡើង”។

លោកបន្តថា “ខេត្តព្រះសីហនុអាចទទួលបានលទ្ធផលវិជ្ជមានក្នុងល្បឿនលឿនជាងមុន ដោយសារខេត្តនេះមានការគាំទ្រលើការវិនិយោគ និងការស្នាក់នៅពីប្រជាពលរដ្ឋ ដែលមានមជ្ឈដ្ឋានចម្រុះ ជាពិសេសជនជាតិចិន មិនដូចខេត្តជាប់មាត់សមុទ្រផ្សេងទៀត”។

លោកបានបន្តថា វិស័យអចលនទ្រព្យដើរតួយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែវាមិនអាចរីកចម្រើនដោយខ្លួនឯងបានទេ ព្រោះវាអាស្រ័យលើវិស័យអាទិភាពមួយចំនួនដូចជា ទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងសុខភាពរបស់សហគ្រាសធុនតូច និងមធ្យម។

អ្នកជំនាញអចលនទ្រព្យរូបនេះជឿជាក់ថា វិស័យអចលនទ្រព្យអាចរីកចម្រើនបាន លុះត្រាតែរដ្ឋាភិបាលបើកយន្តការវិនិយោគ ដើម្បីជំរុញវិស័យអាទិភាពទាំងនេះឱ្យបានទូលំទូលាយ តាមរយៈយន្តការគាំទ្រដោយរដ្ឋាភិបាល និងយន្តការគាំទ្រដោយវិស័យឯកជន៕

តើពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានគេគណនាយ៉ាងដូចម្តេច?

ដោយ៖ សុផារី

ភ្នំពេញ៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺប្រមូលចំពោះ អចលនទ្រព្យទាំងឡាយណាដែលត្រូវបានទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់យកកម្រៃ។

យោងតាមសៀវភៅណែនាំ “ស្តីពីពន្ធលើអចលនទ្រព្យ” របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់យកកម្រៃ លើសជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ បង្កើនសកម្មភាពសេដ្ឋកិច្ច និងកម្លាំងការងារ និងរួមចំណែកដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។

ឧទាហរណ៍៖ ដីឡូតិ៍ដែលមានសំណង់មួយកន្លែង ស្ថិតនៅជាយរាជធានីភ្នំពេញ មានទំហំ ២០ ម x ៦០ ម កម្មសិទ្ធិករបានដាក់ជួលក្នុងតម្លៃ១.៦០០.០០០៛ មួយខែ។ គេដឹងថាតម្លៃមូលដ្ឋានគិតពន្ធលើដីធ្លីមិនបានប្រើប្រាស់កំណត់ ដោយគណៈកម្មការវាយតម្លៃដីគឺ៤០.០០០៛ /ម៉ែត្រការ៉េ។

តើដីជួលមួយកន្លែងនេះជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ដែរឬទេ?

ដើម្បីកំណត់បានថាដីនេះត្រូវជាប់ពន្ធ ឬមិនជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ យើងត្រូវគណនារកលាភការ ប្រចាំខែដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនប្រើប្រាស់ដូចខាងក្រោម:

ផ្ទៃដីសរុប = ២០ម៉ែត្រ x ៦០ម៉ែត្រ = ១.២០០ម៉ែត្រការ៉េ

តម្លៃដីសរុប = ១.២០០ម៉ែត្រការ៉េ x ៤០.០០០៛ /ម៉ែត្រការ៉េ = ៤៨.០០០.០០០៛

លាភការប្រចាំខែកំណត់ដោយគណៈកម្មការ = (៤៨ ០០០ ០០០៛ ៖១២) x ០,០៨ = ៣២០ ០០០៛

លាភការប្រចាំខែកំណត់ដោយគណៈកម្មការ (៨០%) = ៣២០ ០០០៛ x៨០% = ២៥៦ ០០០៛

លាភការពីការជួលដីក្នុង១ខែ = ១ ៦០០ ០០០៛

ដោយលាភការប្រចាំខែទទួលបានពីការជួលដីនេះ ចំនួន១.៦០០.០០០រៀល លើសពី ៨០% នៃលាភការប្រចាំខែដែល កំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ចំនួន២៥៦.០០០រៀល ដូច្នេះ ដីនេះមិនត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នោះទេ៕

ប្រទេសកម្ពុជាគ្រោងបង្កើតគម្រោងផ្លូវសូត្រអាកាសខេត្តនិងក្រុងចំនួនពីរជាមជ្ឈមណ្ឌលទាក់ទាញទេសចរពីអាស៊ាន

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Angkor Air បានបញ្ជាក់ឲ្យដឹងថា Cambodia Angkor Air នឹងរៀបចំបង្កើតគម្រោង មួយថ្មី “China’s Air Silk Road” ដែលជាគម្រោងផ្លូវសូត្រអាកាស ដោយចង់ឲ្យភ្នំពេញ-សៀមរាប ជាមជ្ឍមណ្ឌលក្នុងការទទួលបានភ្ញៀវទេសចរពីអាស៊ាន។

នេះបើយោងតាមការលើកឡើងរបស់លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodia Angkor Air កាលពីចុងសប្តាហ៍កន្លងមក។

លោក តឹករ៉េត សំរេច បានបញ្ជាក់ថា ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន យើងនឹងរៀបចំបង្កើតគម្រោងមួយថ្មី Air Silk Road ដែលជាគម្រោងផ្លូវសូត្រអាកាស ដែលចង់ឲ្យ ភ្នំពេញ-សៀមរាប ជាមជ្ឈមណ្ឌល ក្នុងការទទួលភ្ញៀវទេសចរពីអាស៊ាន ហើយភ្ជាប់ពីអាស៊ាន ទៅកាន់ប្រទេសចិន ហើយភ្ជាប់ពីចិន មកភ្នំពេញ-សៀមរាប និងទៅប្រទេសគោលដៅ នៅអាស៊ាន។

លោក តឹករ៉េត សំរេច បានឲ្យដឹងទៀតថា ឆ្នាំ២០២៣ ខាងមុខនេះ Cambodia Angkor Air នឹងពង្រីកបន្ថែម នូវការហោះហើរជាច្រើនទៀត ទៅកាន់ទីក្រុងហៃគូ ហាំងចូវ សៀងហៃ ប៉េកាំង នៃប្រទេសចិន និងសិង្ហបុរី ដែលអាចមានអ្នកដំណើរកើនឡើង ចំនួន៦៥០.០០០នាក់ ប្រមាណជិត១០.០០០ជើង និងបាននាំយកនូវយន្តហោះថ្មី ATR72 មួយគ្រឿង និង Airbus A320 មួយគ្រឿង។

លោក តឹករ៉េត សំរេច បានថ្លែងថា រយៈពេលដ៏លំបាកបំផុត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ របស់យើងបានឈានដល់ទីបញ្ចប់ហើយ យើងកំពុងតែសម្លឹងឆ្ពោះ ទៅកាន់អនាគតដ៏ត្រចះត្រចង់ ការរីកចម្រើនកាន់តែលឿន និងពង្រីកការហោះហើរបន្ថែម ដោយនាំយកនូវវប្បធម៌ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក។

នៅដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិ មានការកើនឡើងគួរឲ្យកត់សម្គាល់ចំនួន១.៥៧លាននាក់ ស្មើនឹង១០ដង បើធៀបទៅនឹងឆ្នាំ២០២១ ជាពិសេសខេត្តសៀមរាប ទទួលភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិសរុបចំនួន១,៨លាននាក់ កើនឡើង៨ដង បើធៀបនឹងឆ្នាំមុន យោងតាមតួលេខ របស់ក្រសួងទេសចរណ៍។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានគោលបំណងអភិវឌ្ឍជើងហោះហើររបស់ខ្លួន ដោយគ្របដណ្តប់លើគោលដៅ ដែលមានសក្តានុពល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងជាពិសេសទីផ្សាររបស់ប្រទេសចិន តាមរយៈការអភិវឌ្ឍគម្រោង “កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រហោះហើរផ្លូវសូត្រ ហឺណាន-កម្ពុជា-អាស៊ាន” (Henan-Cambodia-ASEAN-Air Silk Road Strategic Cooperation Agreement) ហើយក្រុមហ៊ុនក៏គ្រោងនឹងបង្កើត ទីស្នាក់ការកណ្តាលទីពីរ នៅក្នុងប្រទេសចិន៕

ការវិនិយោគដីធ្លីនៅតែជាឱកាសទទួលបានប្រាក់ចំណេញខ្ពស់ជាងអចលនទ្រព្យផ្សេងទៀត

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែជាការវិនិយោគ ដែលពេញនិយមនិងទទួលបានប្រាក់ចំណេញខ្ពស់ធៀបនឹងការវិនិយោគលើវិស័យផ្សេងៗ។ ក្នុងនោះដែរ ការវិនិយោគលើដីធ្លីរឹតតែមានឱកាសខ្ពស់ក្នុងការទទួលបានប្រាក់ចំណេញ ធៀបនឹងផ្នែកផ្សេងទៀតនៃវិស័យអចលនទ្រព្យ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ថា ទោះបីជាស្ថានភាពនៃវិស័យអចលនទ្រព្យ នៅមានភាពមិនទាន់ច្បាស់លាស់ តែការវិនិយោគលើដីធ្លីនៅតែជាឱកាសរបស់អ្នកវិនិយោគ ដែលចង់រកប្រាក់ចំណេញនៅពេលអនាគត។

លោកបន្តថា សម្រាប់បច្ចុប្បន្ននេះ លោកលើកទឹកចិត្តឱ្យអ្នកដែលចង់បណ្ដាក់ទុនវិនិយោគអចលនទ្រព្យគួរវិនិយោគលើដីធ្លី ជាពិសេសអ្នកមានចំណូលមធ្យម ហើយវារឹតតែល្អប្រសើរទៅទៀតសម្រាប់អ្នក ដែលមានទុនគ្រប់គ្រាន់ ក្នុងការវិនិយោគអចលនទ្រព្យទិញដីធ្លីទុកចំណេញ នៅពេលអនាគត។ ការវិនិយោគដីធ្លីនៅតែឱកាស ពីព្រោះថានៅពេលចប់វិបត្តិ នៅពេលសេដ្ឋកិច្ចបានប្រសើរឡើងវិញនោះតម្លៃដីធ្លីនិងហាងឆេងនឹងមានសន្ទុះល្អប្រសើរឡើងវិញជាក់ជាមិនខាន។

លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia ក៏បានលើកទឹកចិត្តដល់បណ្ដាវិនិយោគិននានាក្នុងការវិនិយោគលើដីធ្លី ព្រោះដីធ្លីនៅតែមានឱកាសឡើងថ្លៃហើយក្នុងវិបត្តិកូវីដ១៩កន្លងទៅនេះ ក៏មានការទិញលក់ជាហូរហែដែរ ។

លោកឧកញ៉ាបន្តថា សម្រាប់ការអភិវឌ្ឍលំនៅឋាន គឺល្អសម្រាប់អ្នក ដែលមានទុនគ្រប់គ្រាន់និងក្រុមហ៊ុន ដែលមានក្រុមការងារលក់ល្អ តែបើសិនជាអ្នកអភិវឌ្ឍន៍ដែលយកលុយធនាគារមកអភិវឌ្ឍន៍អាចនឹងមានបញ្ហា ជាពិសេសសម្រាប់អ្នក ដែលមិនមានបទពិសោធន៍ក្នុងការអភិវឌ្ឍ។

ភ្នាក់ងារអចលនទ្រព្យជាច្រើននៅតាមបណ្ដាខេត្តក៏បានបង្ហាញដូចគ្នាថា កាទិញលក់ដីធ្លីនៅតែមានសកម្មភាព ទោះបីជាមានការរារាំងពីបញ្ហាមួយចំនួនក្ដី ដែលជាការបញ្ជាក់ថា ការវិនិយោគដីធ្លីនឹងនៅតែមានឱកាសខ្ពស់ក្នុងការទទួលបានប្រាក់ចំណេញនៅពេលអនាគត៕

ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការទាក់ទាញលំហូរវិនិយោគទុនពីបរទេសមកកាន់វិស័យសក្តានុពលជាច្រើន

ដោយ៖ លាងហួរ

ភ្នំពេញ: កម្ពុជាកំពុងក្លាយជាប្រទេសដ៏លេចធ្លោ និងមានសក្តានុពលរីកចម្រើនលើគ្រប់វិស័យនៅក្នុងតំបន់  ស្របពេលវិនិយោគិនបរទេសជាច្រើនសម្លឹងឃើញប្រទេសនេះជាគោលដៅវិនិយោគ ដោយសារមានកត្តាអំណោយផលនិងទាក់ទាញជាច្រើន។

ប្រទេសកម្ពុជា​នឹង​មាន​សភា​កសិកម្ម​មួយ​ ដែល​ធំ​ជាង និង​តំណាង​ជាង​សហព័ន្ធ​ស្រូវ​អង្ករ​ទៅ​ទៀតនៅក្នុងពេលឆាប់ៗនេះ។

លើសពីនោះ ការបើកសម្ពោធដំណើរការតុលាការពាណិជ្ជកម្មនៅឆ្នាំក្រោយ ដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ នឹងពង្រឹងបន្ថែមទៀតនូវក្របខណ្ឌច្បាប់ និងយន្តការសម្រាប់វិនិយោគិនអន្តរជាតិនៅកម្ពុជាប្រកបដោយសុវត្ថិភាព និងទំនុកចិត្តក្នុងបរិយាកាសទីផ្សារបើកចំហ និងយុត្តិធម៌ ដោយផ្អែកលើ  នីតិរដ្ឋ ស្តង់ដារពាណិជ្ជកម្មអន្តរជាតិ និងបទប្បញ្ញត្តិ។

យោងតាមអង្គការឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់(AMRO)បានឱ្យដឹងថា អត្រាអតិផរណារបស់កម្ពុជាមានកម្រិតទាបជាង បើធៀបនឹងបណ្តាប្រទេសភាគច្រើនផ្សេងទៀតនៅក្នុងតំបន់។

ដោយសារតែមានអត្រាអតិផរណាទាបនោះហើយ ទើបកម្ពុជាក្លាយជាប្រទេសមានអំណាច​នៃការទិញ​ដ៏ខ្ពស់មួយ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។បូករួមនឹងគោលនយោបាយរូបិយបណ្ណដែលដំណើរការដោយប្រាក់ដុល្លារអាមេរិករបស់យើង នឹងជំរុញឱ្យការវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែមានស្ថិរភាព។

ម្យ៉ាងវិញទៀត កម្ពុជាក៏កំពុងចាប់ផ្តើមប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការបំភាយកាបូន ថ្លៃដើមអគ្គិសនី និងការផលិតថាមពលសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ក្នុងគោលបំណងបង្កើនការប្រកួតប្រជែងរបស់យើងបន្ថែមទៀត ដើម្បីបង្កើតប្រាក់ចំណេញសម្រាប់ឧស្សាហកម្មប្រើប្រាស់ថាមពលខ្ពស់។

កម្ពុជា​នឹង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​នៅក្នុង​វិស័យ​នេះ​សម្រាប់ការវិនិយោគ​រយៈ​ពេល​វែង និង​មធ្យម​ ដែល​នេះជាចំណុច​សំខាន់​សម្រាប់​វិនិយោគិនអន្តរជាតិ​គួរ​កត់​សម្គាល់​នៅ​ពេល​ពិចារណា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។

ចំណែក វិស័យធនាគារនៅកម្ពុជា ក៏នឹងមានការរីកចម្រើនជាលំដាប់ ដោយមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើកសាខាកាន់តែច្រើនឡើងៗក្នុងប្រទេសកម្ពុជា ដោយសារអតិថិជនដាក់ប្រាក់បញ្ញើកាន់តែខ្ពស់ និងមានតម្រូវការកម្ចីពាណិជ្ជកម្ម និងកម្ចីទិញផ្ទះកាន់តែខ្ពស់ពីធនាគារ។ ជាភាពជាក់ស្តែង ធនាគារ ABA កាន់តែច្រើនឡើងៗបានបើក និងពង្រីកសាខារបស់ខ្លួន នៅទូទាំងប្រទេសក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

នេះមិនមែនជាទ្រឹស្ដីសេដ្ឋកិច្ចទៀតនោះទេ ប៉ុន្តែជាមួយនឹងអង្គហេតុ និងភ័ស្តុតាងដ៏ច្រើនសន្ធឹកសន្ធាប់ បានឆ្លុះបង្ហាញឱ្យឃើញថា កម្ពុជាកំពុងដើរនៅលើផ្លូវឆ្ពោះទៅក្លាយជាប្រទេសខ្លាសេដ្ឋកិច្ចអាស៊ីនៅក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ។

បើយើងងាកក្រឡេកមកមើលវិស័យអចលនទ្រព្យកម្ពុជាវិញម្តង នោះអ្នកគ្រប់គ្នាប្រាកដជាបានឃើញហើយថា សំណង់អគារចំនួនជាង១០០០កន្លែងនៅខេត្តព្រះសីហនុកំពុងជាប់គាំង ហើយនៅរាជធានីភ្នំពេញក៏មានករណីនេះផងដែរ។

ដើម្បីឆ្លើយតបចំពោះបញ្ហានេះ មធ្យោបាយគឺត្រូវគ្រប់គ្រងបន្ថែមទៀតដោយរដ្ឋាភិបាល ឬតាមរយៈការចុះបញ្ជីជាសាធារណៈរបស់ក្រុមហ៊ុន ដើម្បីឱ្យមូលនិធិដែលបានស្នើឡើង និងការប្រើប្រាស់មូលនិធិត្រូវបានគ្រប់គ្រង និងអនុវត្តតាមគោលការណ៍ណែនាំ និងនីតិវិធីច្បាប់របស់និយតករកម្ពុជា។

ក្រុមវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែចាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នៅពេលដែលពួកគេយល់ជ្រាបអំពីវិធី ដែលមូលនិធិត្រូវបានលើកឡើងដោយស្របច្បាប់ និងរបៀបប្រើប្រាស់មូលនិធិឱ្យបានត្រឹមត្រូវ ដូចដែលត្រូវបានគ្រប់គ្រងដោយនិយតករកម្ពុជា។

និយតករអាចធានាថាមូលនិធិត្រូវបានប្រើប្រាស់ និងអនុលោមតាមគោលការណ៍ណែនាំ និងនីតិវិធីច្បាប់ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិន ក្នុងករណីក្រុមហ៊ុនដែលបានចុះបញ្ជីប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ។

លើសពីនេះ និយតករអាចដើរតួនាទីជាអ្នកធានា ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនបរទេសមានទំនុកចិត្តយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

 

វាក៏នឹងពង្រឹងក្រុមហ៊ុនឯកជនកម្ពុជាឱ្យកែលម្អតារាងតុល្យការ និងរបាយការណ៍ប្រាក់ចំណេញ និងការខាតបង់ ព្រមទាំងផែនការអាជីវកម្ម និងប្រតិបត្តិការក្នុងរយៈពេល៥ទៅ១០ឆ្នាំរបស់ពួកគេ ដើម្បីបញ្ចុះបញ្ចូលគណៈកម្មការមូលបត្រឱ្យចុះបញ្ជីក្រុមហ៊ុនរបស់ពួកគេនៅក្នុងផ្សារហ៊ុនកម្ពុជា។

កម្ពុជាក៏ជាប្រទេសមានប្រាក់ចំណូលខ្ពស់លើការវិនិយោគ និងភាគលាភខ្ពស់បំផុតមួយក្នុងចំណោមបណ្តាប្រទេសអាស៊ាន ផ្សេងៗទៀតផងដែរ ខណៈកម្ពុជាប្រកាន់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណចម្បងរបស់ខ្លួន៕

ទំហំសេដ្ឋកិច្ចរបស់មហាយក្សចិន អាចមានទំហំលើស១៧ទ្រីលានដុល្លារនៅឆ្នាំ២០២២

ដោយៈ សុខុម

សៀងហៃ: ទិន្នផលសេដ្ឋកិច្ចរបស់មហាយក្សចិន ទំនងជាមានទំហំលើសពី១២០ទ្រីលានយ័ន (១៧,២ទ្រីលានដុល្លារ) នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន ក្នុងស្រុកបានចុះផ្សាយ ដោយដកស្រង់សម្តីមន្ត្រីបក្សកុម្មុយនីស្តចិន ជាន់ខ្ពស់កាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ។

វិបត្តិកូវីដ-១៩ បានតម្រូវការធ្លាក់ចុះទាំងក្នុងស្រុក និងនៅបរទេស និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យចិន បានជះផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកនៅឆ្នាំនេះ។

លោក Han Wenxiu អនុប្រធានការិយាល័យទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៃបក្សកុម្មុយនីស្តចិន ត្រូវបានទូរទស្សន៍រដ្ឋចិន CCTV ដកស្រង់សម្ដីយកមកផ្សាយថា “មានគម្លាតរវាងកំណើនសេដ្ឋកិច្ច និងគោលដៅរំពឹងទុក ដែលបានកំណត់នៅដើមឆ្នាំនេះ ប៉ុន្តែសូចនាករផ្សេងទៀតជាច្រើនផ្សេងទៀត បានបង្ហាញលទ្ធផលល្អប្រសើរជាង”។

យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យផ្លូវការបង្ហាញថា ការរំពឹងទុករបស់លោក Han Wenxiu ថាទិន្នផលសេដ្ឋកិច្ចសរុប នឹងមានទំហំលើសពី១២០ទ្រីលានយ័ន (១៧,២ទ្រីលានដុល្លារ) នៅក្នុងឆ្នាំ២០២២ នេះគឺស្មើនឹងកំណើនផលទុនជាតិសរុប (GDP) ៤,៩%ធៀបនឹងឆ្នាំ២០២១។

ជាក់ស្ដែងសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើនត្រឹមតែ៣%ប៉ុណ្ណោះ ក្នុង៣ត្រីមាសដើមឆ្នាំ២០២២។

អ្នកជំនាញសេដ្ឋកិច្ចជាច្រើនរំពឹងថា កំណើនសេដ្ឋកិច្ចចិន នឹងនៅតែស្ថិតក្នុងអត្រា៣% សម្រាប់ឆ្នាំ២០២២ទាំងមូល បើធៀបនឹងគោលដៅកំណើនផ្លូវការ “ប្រមាណ៥,៥%”។

ក្រុមអ្នកវិភាគនៅធនាគារ Goldman Sachs បានលើកឡើងកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា “ផ្អែកតាមការវិនិច្ឆ័យលើស្ថានភាពកូវីដ-១៩ ដែលកាន់តែធ្ងន់ធ្ងរទៅៗ និងទិន្នន័យប្រចាំខែរហូតមកទល់ពេលនេះបង្ហា​ញថា សេដ្ឋកិច្ចរបស់ចិនសម្រាប់ខែធ្នូ អាចនឹងធ្លាក់ចុះបន្ថែមទៀត”៕Reuters៕

អ្នកជំនាញអន្តរជាតិៈ រាជធានីភ្នំពេញនឹងបន្តរីកចម្រើន ខណៈវិស័យអចលនទ្រព្យកម្ពុជាកំពុងដើរលើទិសដៅដ៏ត្រឹមត្រូវ

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ជាអ្នកបង្វឹកដ៏ល្បី និងមានតម្លៃថ្លៃជាងគេលើការបណ្តុះប ណ្តាលជំនាញអចលនទ្រព្យនៅសឹង្ហបុរី លោកCollin Tanបានមើលឃើញកម្ពុជាពោរពេញដោយសក្តានុពល និងសុទិដ្ឋិនិយម។

លោកCollin Tanអ្នកបង្វឹក និងវិនិយោគអចលនទ្រព្យដ៏ល្បីនិងជោគជ័យមួយរូបនៅសឹង្ហបុរី បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចរីកចម្រើនលឿន និងមានប្រជាជនច្រើន ដែលហេតុផលទាំងនេះ ជំរុញឱ្យមានតម្រូវការនៃអចលនទ្រព្យ។ ជាក់ស្តែង ទីក្រុងភ្នំពេញនឹងមានការផ្លាស់ប្តូរសំខាន់ៗ ហើយអ្វីដែលលោក យល់ឃើញ គឺថាវិស័យអចលនទ្រព្យកម្ពុជា កំពុងដើរទៅមុខក្នុងទិសដៅដ៏ត្រឹមត្រូវ។

លោកបន្តថា “កម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើនលឿនជាងគេនៅក្នុងពិភពលោក ហើយអត្រាកំណើតក៏លឿនជាងគេនៅក្នុងតំបន់អាស៊ាន ដោយអត្រាកំណើនមាន១,៤ភាគរយ ស្មើនឹងងប្រទេសឡាវ ប៉ុន្តែកម្ពុជា​មានសក្តានុពលជាង”។ លោកបន្តថា “អ្វីកាន់តែសំខាន់គោល​នយោបាយរបស់រដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យវិនិយោគិនអន្តរជាតិកំពុងឆ្ពោះ​មកកាន់ទីនេះ ពិសេសរាជធានីភ្នំពេញ នឹងមានការរីកចម្រើនលឿនថែមទៀតនាពេលអនាគត”។

លោកCollin Tanបានបន្តថា “ស្ថេរភាពនយោបាយរយៈពេលវែងរបស់កម្ពុជា និងគោលនយោបាយលើកទឹកចិត្ត របស់រដ្ឋាភិបាលកម្ពុជា នឹងធ្វើឲ្យប្រទេសនេះសម្រេចបាននូវក្តី​សុបិនរបស់ខ្លួន”។

ទាក់ទងនឹងប្រទេសក្នុងតំបន់ អ្នកជំនាញរូបនេះបានពន្យល់ថា បើធៀបទៅនឹងប្រទេសថៃ វៀតណាម និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ កម្ពុជាមានកំណើនប្រជាជនលឿន ហើយសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងកើនឡើងយ៉ាងលឿនជាងបណ្តាប្រទេសទាំងនោះ។

លោកបញ្ចាក់ថា ប្រសិនបើយើងក្រឡេកមើល ទៅកាន់បណ្តាប្រទេសនានានៅទូទាំងពិភពលោ​ក  ឧស្សាហកម្មដែលនឹងលូតលាស់ល្អនៅកម្ពុជា ភាគច្រើន គឺវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម អចលនទ្រព្យ ទេសចរណ៍ជាបច្ចេកវិទ្យាជាន់ខ្ពស់ និងវិស័យអនឡាញ។

ទាក់ទងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោកCollin Tanបានបញ្ជាក់ថា លោកយល់ថារដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រែក្លាយទីក្រុងធំៗឱ្យមានការអភិវឌ្ឍរីកចម្រើន និងកំពុងធ្វើទំនើបកម្ម ហើយខ្ញុំយល់ថាបំណងទាំងនោះ កំពុងចាប់ផ្តើមកើតឡើងជារូបរាងហើយ។ ជាឧទាហរណ៍រដ្ឋាភិបាល បានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងការអភិ​វឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា កាន់តែ ច្រើននាពេលអនាគត៕

  

អបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់ សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម

ដោយ៖ សហការី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម” នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។
ពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់ មេដឹកនាំឆ្នើម នឹងត្រូវប្រព្រឹទ្ធទៅនៅវិមានសន្តិភាព។ ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។
វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីត និងវេទិកាដែលមានឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការកម្រិតខ្ពស់ជាង៦០ ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញនៃទីក្រុងគូឡាឡាំពួ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។
វិទ្យាស្ថានតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងាររបស់ពួកគេ។
ការសម្រេចផ្តល់ពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម” ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថានបានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា។

វិទ្យាស្ថានក៏បានកត់សម្គាល់ពីភាពដឹកនាំរបស់សម្តេចេជោ ក្នុងការយកឈ្នះលើវិបត្តិជំងឺកូវីដ១៩ រក្សាបានអាយុជីវិតប្រជាពលរដ្ឋ និងនាំប្រទេសងើបចេញពីវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងឆាប់រហ័ស។ បន្ថែមពីលើភាពជោគជ័យដ៏ត្រចះត្រចង់មួយទៀត ដែលវិទ្យាស្ថានបានកត់សម្គាល់ដែរនោះ គឺភាពជាប្រធានអាស៊ាន របស់សម្តេចតេជោនៅក្នុងឆ្នាំ២០២២ ធ្វើឱ្យអាស៊ានក្លាយទៅជាវេទិកាប្រកបដោយសក្តានុពល ក្នុងការជជែកដើម្បីដោះស្រាយវិបត្តិនានារបស់ពិភពលោក បើទោះបីបញ្ហាមានច្រើន និងក្តៅៗមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ានយ៉ាងណាក្តី។

ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន វិទ្យាស្ថាន KSI ក៏ធ្លាប់បានផ្តល់ពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម” ដល់អតីតមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសក្នុងតំបន់អាស៊ីមួយចំនួនផងដែរ៕