ក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកជីប ម៉ុងពង្រីកសក្តានុពលលើទីផ្សារបុរី និងផ្សារទំនើប

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនជីប ម៉ុង លែន​ និង ក្រុមហ៊ុនជីប ម៉ុង រីថែល បានរួមគ្នាប្រារព្ធកម្មវិធី​​ បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ គម្រោងផាកលែន 50M ទី III និង​ផ្សារទំនើប ជីប ម៉ុង 50ម៉ែត្រ។

គំរោងនេះ ​មាន​ទីតាំង​ស្ថិតនៅលើផ្លូវព្រៃស ចំងាយត្រឹមតែ​១០​នាទីពីច្រមុះជ្រូកស្ទឹងមានជ័យ បត់ស្តាំតាមស្តុបផ្សារចំការដូង។ កម្មវិធី​​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់រួមគ្នានេះ ធ្វើ​ឡើង​កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២​។​

ការ​បើការដ្ឋានសាងសង់គម្រោង​ទាំងនេះ ​ដើម្បី​ប្រកាសពីការមកដល់និងដំណើរការសាងសង់ផ្សារទំនើប ធំជាងគេក្នុងតំបន់ ជីប ម៉ុង 50M ម៉ល ក៏ដូចជាត្រៀមប្រកាស​កម្មវិធី​បើក​លក់ជាផ្លូវការ​ គម្រោងថ្មីផាកលែន50M ទីIII ​ នៅដើមឆ្នាំ២០២៣​ ខាងមុខនេះផងដែរ​ ។​

យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​ របស់​ក្រុមហ៊ុន​ជីបម៉ុង​​ឱ្យដឹងថា​ គម្រោង ផាកលែន50M ទីIIIនេះ នឹងនាំមកជូន​នូវ ទីតាំង​ថ្មី ប្រភេទ​ផ្ទះ​ថ្មី និង​ ​មុខងារប្រើប្រាស់កាន់តែសម្បូរបែប  ដែលនឹងធ្វើឱ្យ​​អតិថិជន ទទួលបាននូវបទពិសោធន៍រស់នៅថ្មីដ៏ពេញលេញ តាមរយ: 1.  សួនឧទ្យាន50Mដ៏វែងសន្ឋឹង មានធម្មជាតិបៃតងស្រងាត់ ខ្យល់អាកាសបរិសុទ្ឋស្រស់ស្រាយ ពេញ៣៦៥ថ្ងៃ ត្រៀមស្វាគមន៍អតិថិជនជាស្រេច  ក្រោយបញ្ចប់ការសាងសង់រួចរាល់១០០% ហើយ ។​

  1. ក្លឹបហោស៍ 50M ទំនើប ដែលមានបំរើជូននូវមុខងារសម្បូរបែបប មានបំពាក់ឧបករណ៏កីឡាទំនើបៗ អាងហែលទឹកដ៏ស្រស់ស្រាយ និងកន្លែ ងធ្វើការរួមដ៏មានផាសុកភាព គ្រោងនឹងដាក់ដំណើរការ របម្រើជូនអតិថិជន ក្នុងពេលឆាប់ៗនេះ​។
  2. ផ្សារទំនើប ជីប ម៉ុង 50M ដែលនឹងត្រូវបានសាងសង់ដោយ​មាន​កម្ពស់២ជាន់ លើ​ផ្ទៃដី​សរុប​ចំនួន១៥,០០០ម៉ែត្រការ៉េ ជាផ្សារទំនើបដ៏ធំជាងគេក្នុងតំបន់ចំការដូង​ ផ្តល់ជូននូវភាពងាយស្រួល និងស៊ីវីល័យក្នុងការរស់នៅ តាមរយះមុខងារកម្សាន្តរួមមាន ​​រោង​ភាពយន្ត ផ្សារទំនើប ហាងលក់ទំនិញ កន្លែង​ញ៉ាំអាហារនិង​ភេសជ្ជៈ​ឆ្ងាញ់ៗ និង​ហាង​សម្លៀកបំពាក់ ​ដែលនឹងមានម៉ាកយីហោល្បីៗជាច្រើនទៀត​។

ជាមួយ​នឹង​មហាវិថី ឈុន គង់ដ៏​ថ្មី​សន្លាង១ខ្សែ មាន​ចម្ងាយ៥គីឡូម៉ែត និងទទឹង៥០ម៉ែត្រ ផ្សារភ្ជាប់​តំបន់​ចម្ការដូង ទៅកាន់ផ្លូវជាតិលេខ២​ កាត់តាមផ្លូវ៦០ម៉ែត្រ ពិតជាធ្វើអោយ​គម្រោង ផាក​លែន50M កាន់់តែកៀ​ក​បង្កើយ​ មានផ្លូវ​ខ្វាត់ខ្វែង​ ក្លាយជា​តំបន់ដ៏មាន​សក្កានុពល​ខ្លាំង ​សម្រាប់​ការ​រស់​នៅ និងប្រកប​អាជីវកម្ម​គ្រប់ប្រភេទ​។

សម្រាប់​ព័ត៌មាន​បន្ថែមទាក់ទង​នឹង​ ជីប ម៉ុង លែន សូម​តាមដាន​ទំព័រ​ហ្វេសប៊ុក @chipmongland ឬទាក់ទង​ផ្នែកលក់ តាមរយៈ​លេខ​ទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 និង​តាម​តេឡេក្រាម t.me/chipmongland។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង​ ការជួលទីតាំងផ្សារទំនើប ជីប ម៉ុង 50M សូមតាមដាន​ទំព័រ​ហ្វេសប៊ុក @chipmongretails  ឬតាមរយៈ​លេខ​​ទូរស័ព្ទ៖ 070 822 822 ឬ 096 888 9 888 និង​តាម​តេឡេក្រាម t.me/Chipmongretails៕

 

 

 

 

 

 

 

បូរីគឹមសាន គំរោងទី៣ បើកសម្ពោធការិយាល័យលក់ និងផ្ទះគំរូជាផ្លូវការ ជាមួុយការបង់រំលោះសុទ្ធគ្មានការប្រាក់ រហូតដល់ប្រគល់ផ្ទះ..

បន្ទាប់ពីទទួលបាន ជោគជ័យ ជាបន្តបន្ទាប់ ពិសេសការគាំទ្រ និងទំនុកចិត្ត ពីអតិថិជន ទៅលើគុណភាព សោភណ្ឌ័ភាព ប្រណិតភាព ការរចនា នៃសំណង់លំនៅដ្ឋាន រួមនិងបរិស្ថានរស់នៅល្អ ..បុរីគឹមសាន ដែលវិនិយោគ និងបង្កើតឡើង ដោយក្រុមហ៊ុន ភូមិដា្ឋន គឹមសាន ប្រផឺធី ឌីវេឡុបម៉ិន ឯ.ក

បានបើកលក់គំរោងថ្មីរបស់ខ្លួន ជាបន្តទៀតហើយ  ដែលគំរោងថ្មីនេះ ឈ្មោះ បុរី គឹមសាន គំរោងទី៣ ដែលគ្រប់ម៉ូតផ្ទះ ត្រូវបាន រចនាឡើង ប្រកបដោយភាព ទាក់ទាញ និងប្រណិតភាព ទាំងក្នុងការរស់នៅ និងធ្វើអាជីវកម្ម ដោយទំហំផ្ទះ មានភាពធំទូលាយ រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ លើសោភណ្ឌ័ភាព ងាយស្រួលក្នុងការរស់នៅ។

បុរី គឹមសាន គំរោងទី៣នេះ បាន បើកដំណើរការលក់ជាផ្លូវការ ជូនអតិថិជន នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ជាមួយការផ្តល់ជូន នូវប្រម៉ូសិនយ៉ាងពិសេស គឺការបង់រំលោះសុទ្ធ គ្មានការប្រាក់ រហូតដល់ប្រគល់ផ្ទះ ជាមួយការថែមជូន នូវម៉ូតូ ម៉ាក់ហុងដា ឌ្រីម សេរីឆ្នាំ២០២៣ ថ្មីស្រឡាង ជូនអតិថិជន។ ហើតអ្វីដែលកាន់តែពិសេសទៀតនោះ គ្រប់អតិថិជន ដែលបានទិញ ឬកក់ប្រាក់ ក្នុងឪកាសសម្ពោធ បើកការិយាល័យលក់ និងផ្ទះគំរូ នាពេលនេះ ក៏មានឪកាស ចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ធំ រថយន្តមួយគ្រឿងថែមទៀតផង។

គំរោងថ្មីនេះ ដែលត្រូវបានសាង់សង់នៅលើផ្ទៃដី លាតសន្ធឹងទំហំជិត៤ហិចតា មានទីតាំង ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌ័កំបូល រាជធានីភ្នំពេញ។

លោក មិន ឌីណា អគ្គនាយកបុរី គឹមសាន បានថ្លែងថា នេះមិនមែនជាវត្តមាន លើកទី១ របស់ បុរីគឹម សាន ក្នុងទឹកដីកំបូលឡើយ.. ក្នុងនាម ជាអ្នកអភិវឌ្ឍន៍ គំរោងបុរី គឹមសាន គឺបានសំឡឹងមើលឃើញពីសក្កដានុពល នៃតំបន់ភាគ ខាងលិច រាជធានីភ្នំពេញ ព្រមទាំង តម្រូវការ របស់អតិថិជន ទាំងក្នុងនិងក្រៅតំបន់។ លោកថា បានជ្រើសរើស ទីតាំងកំបូលនេះ សំរាប់ការអភិវឌ្ឍន៍ សំណង់បុរី លំនៅដ្ឋាន តាំងពីឆ្នាំ២០១៧ រហូតដល់ បច្ចុប្បន្ន  ជាក់ស្តែង អ្វីដែលជាមោទនភាព និងការរីកដុះដាល ជាបន្តបន្ទាប់ ប្រកបដោយទំនុកចិត្ត ភាពជឿជាក់ និងការគាំទ្រ របស់អតិថិជន ធ្វើអោយ បុរីគឹមសាន បាន បោះជំហាន ពីដំណាក់កាលទៅមួយដំណាក់កាល ពោលពីគម្រោងទី១ទី២ និងពេលនេះ ជាគំរោងទី៣ ហើយក៏និងមានគម្រោង ជាបន្តបន្ទាប់ទៀត នាពេលអនាគត។

ចំណែក កញ្ញា ស ម៉ូរ៉ាស៊ី ប្រធានផ្នែកលក់ បុរីគឹមសាន បានធ្វើបទបង្ហាញ អំពីសក្តានុពល នៅក្នុងតំបន់កំបូលនេះ ដែលកំពុងមានភាព ទាក់ទាញ ពិសេសសំណង់បុរី គ្រប់ប្រភេទ មានការរីកដុះដាលដូចផ្សិត ជាមួយលក្ខខណ្ធ័រស់នៅ និងការប្រកបអាជីវកម្ម យ៉ាងល្អ នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង សំរាប់ បុរីគឹមសានគំរោងថ្មីទី៣នេះ មានប្រភេទផ្ទះល្វែងសំរាប់រស់នៅ,ផ្ទះល្វែង សំរាប់អាជីវកម្ម និងប្រភេទម៉ូតវីឡាភ្លោះ ក្នុងនោះ :

១, ម៉ូតផ្ទះល្វែង សំរាប់រស់នៅ មានទំហំដី ៤.២ម៉ែត្រ គុណ១៨ម៉ែត្រ និងមាន ទំហំផ្ទះ ៤.២ម៉ែត្រ គុណ១២ម៉ែត្រ នៅសល់ដី មុខផ្ទះ ៤ម៉ែត្រកន្លះ និងខាងក្រោយផ្ទះ ១ម៉ែត្រកន្លះ មាន បន្ទប់គេង២ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ និងបន្ទប់ទឹក៣ ដែលមានតំលៃ ចាប់ពី៥ម៉ឺន ២ពាន់៩០០ដុល្លារឡើងទៅ..។

២,ប្រភេទផ្ទះល្វែងអាជីវកម្ម មានទំហំដី ៤.២ម៉ែត្រ គុណ២២ម៉ែត្រកន្លះ និងទំហំផ្ទះ ៤.២ម៉ែត្រ គុណ ១៦ម៉ែត្រ នៅសល់ដីខាងមុខផ្ទះ ៥ម៉ែត្រ និងខាងក្រោយ១.៥ម៉ែត្រ មាន មានបន្ទប់គេង៤ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ និងបន្ទប់ទឹក៥ មានតំលៃ ចាប់ពី ៩ម៉ឺន៧ពាន់ ៤០០ដុល្លារឡើងទៅ។

៣, ប្រភេទ វីឡាភ្លោះ មានទំហំដី ១០ម៉ែត្រ គុណ ១៧ម៉ែត្រ និងមានទំហំផ្ទះ ៧ម៉ែត្រ គុណ ៩ម៉ែត្រកន្លះ នៅសល់ដីមុខផ្ទះ ៥ម៉ែត្រកន្លះ ក្រោយផ្ទះ២ម៉ែត្រ និងចំហៀងផ្ទះ ៣ម៉ែត្រ មានបន្ទប់គេង៤ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ និងបន្ទប់ទឹក៤ មានតំលៃចាប់ពី ៨ម៉ឺន ៩ពាន់៩០០ដុល្លារ ឡើងទៅ។

សូមបញ្ជាក់ថា បុរី គឹមសាន គំរោងទី៣នេះ មានផ្ទះសរុប ២៧៥ផ្ទះ និងមាន៣ប្រភេទផ្ទះ គឺប្រភេទផ្ទះល្វែងសំរាប់រស់នៅ ផ្ទះល្វែងអាជីវកម្ម និងប្រភេទវីឡាភ្លោះ។

អំពីសក្តានុពល តំបន់កំបូល ពិសេស នៅក្បែគំរោងទី៣ បុរី គឹមសាននេះ គឺនៅក្នុងតំបន់ទីប្រជុំជន មានផ្សារ រោងចក្រ ជិតផ្លូវល្បឿនលឿន ក្បែតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ  មានសាលារៀន វត្តអារ៉ាម មណ្ឌលសុខភាព និងជាកន្លែង អាចប្រកបអាជីវកម្មបាន ដែលទីតាំងគំរោង ចុះពីផ្លូវជាតិលេខ៤ ប្រហែល៨០០ម៉ែត្រ៕

ប្រទេសចិនបានអនុម័តលំហូរទុនវិនិយោគជិត២១៥ពាន់លានដុល្លារ ពីគម្រោងធំៗចំនួន១០៦

ដោយ: លាងហួរ

ប៉េកាំង: អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិនបានអនុម័តគម្រោងធំៗ ចំនួន១០៦ក្រោមទុនវិនិយោគ សរុបប្រហែល២១៤,៩ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

តាមរយៈសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ(NDRC)បានឱ្យដឹងថា នៅដំណាច់ខែវិច្ឆិកា គម្រោងជាង២.៧០០  ដែលផ្តល់ហិរញ្ញប្បទាន ដោយឧបករណ៍ហិរញ្ញវត្ថុ នៃការអភិវឌ្ឍនិងផ្អែកលើគោលនយោបាយ បានចាប់ផ្តើមការសាងសង់ហើយ។

កូតាវិនិយោគប្រចាំឆ្នាំសរុប  ដែលមានតម្លៃ៦៤០ពាន់លានយ័ន ពីថវិការបស់រដ្ឋាភិបាលកណ្តាល ត្រូវបានបែងចែកទាំងអស់ហើយអត្រានៃគម្រោងដែលកំពុងសាងសង់ បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត៥ឆ្នាំ។

NDRC បានអះអាងថា ខ្លួននឹងបង្កើនល្បឿន នៃការប្រើប្រាស់ឧបករ​ណ៍​ហិរញ្ញវត្ថុនៃការអភិវឌ្ឍ និងផ្អែកលើគោលនយោបាយ និងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកការវិនិយោគ ប្រកបដោយប្រសិទ្ធភាព។

NDRC បានបញ្ជាក់ថា “ជាមួយនឹងការកែលម្អការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩  និងគោលនយោបាយគាំទ្រសេដ្ឋកិច្ច ល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងរក្សាបាននូវនិន្នាការកើនឡើង”៕

China approved major projects worth 1.5 trln yuan by end-November

BEIJING, Dec. 16 (Xinhua) — China had approved 106 major projects with a total investment of about 1.5 trillion yuan (about 214.9 billion U.S. dollars) by the end of November 2022, in its bid to expand effective investment, China’s top economic planner said on Friday.

By the end of November, over 2,700 projects financed by the country’s policy-based and developmental financial instruments had all started construction, the National Development and Reform Commission (NDRC) said in a statement.

The total annual investment quota — worth 640 billion yuan — from the central government budget has all been allocated, and the rate of projects undergoing construction has reached the highest level in nearly five years.

The NDRC said it will speed up the use of policy-based and developmental financial instruments and infrastructure projects development, in order to expand effective investment.

“With the implementation of optimized COVID-19 response and pro-economy policies, China’s economic growth pace is expected to maintain an upward trend,” the NDRC said. Source:xinhua

ទីក្រុងតូក្យូតម្រូវឱ្យលំនៅដ្ឋានសាងសង់ថ្មីៗត្រូវបំពាក់ដោយបន្ទះសូឡា

ដោយ: លាងហួរ

តូក្យូ: រដ្ឋបាលក្រុងតូក្យូ គ្រោងដាក់ចេញបទបញ្ញត្រិដោយតម្រូវឱ្យលំនៅដ្ឋាន ដែលទើបសាងសង់ថ្មីត្រូវបំពាក់ ដោយបន្ទះស្រូបពន្លឺព្រះអាទិ​ត្យ ឬបន្ទះសូឡា ដោយចាប់ផ្តើមពីឆ្នាំសារពើពន្ធ២០២៥។

ការ​សម្រេច​ចិត្ត​នេះ បាន​ធ្វើឡើង​ក្នុង​ចំណោម ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​ពី​វិស័យ​គ្រួសារ។

យោងតាមសារពត៌មានជប៉ុន Kyodo News បានរាយការណ៍មកថា ច្បាប់សន្តិសុខបរិស្ថានថ្មីនេះ ត្រូវបានអនុម័ត ដោយការបោះឆ្នោតភាគច្រើននៅថ្ងៃចុងក្រោយ នៃសម័យប្រជុំសភាទីក្រុងតូក្យូធម្មតា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ក្រុមហ៊ុនសាងសង់លំនៅដ្ឋានធំៗ នឹងត្រូវតម្រូវឱ្យដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យលើអគារ  ដែលមានផ្ទៃក្រឡាសរុប តិចជាង២.០០០ម៉ែត្រការ៉េ។

អ្នកទិញផ្ទះក៏នឹងត្រូវតម្រូវឱ្យសហការគ្នាផងដែរ  ហើយអ្នកដែលចុះកិច្ចសន្យាឯកជន សាងសង់លំនៅដ្ឋានទំហំ២.០០០ម៉ែត្រការ៉េ ឬច្រើនជាងនេះ នឹងត្រូវមានកាតព្វកិច្ចបំពាក់លំនៅដ្ឋានរបស់ពួកគេ ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យ។

រដ្ឋាភិបាលក្រុងតូក្យូបានព្យាករណ៍ថា ថ្លៃដើមចំនួន៧.២០០ដុល្លារសម្រាប់ការដំឡើង បន្ទះសូឡាថាមពល៤គីឡូវ៉ាត់ អាចត្រូវបានរ៉ាប់រងក្នុងរយៈពេល១០ឆ្នាំ ពីប្រាក់ចំណូលនៃការលក់អគ្គិសនី ហើយថ្លៃដើមនេះអាចនឹងកាត់បន្ថយរហូតដល់៦ឆ្នាំបន្ថែមទៀត តាមរយៈការឧបតម្ថធន។

នៅឆ្នាំត្រឹមឆ្នាំ២០៣០ខាងមុខ ទីក្រុងតូក្យូគ្រោងកាត់បន្ថយការបំភាយកាបូនរបស់ខ្លួន ឱ្យបានពាក់កណ្តាលពីកម្រិតក្នុងឆ្នាំ២០០០។

ចំណែកថវិកាបន្ថែមប្រមាណ៨៥៣.៧១លានដុល្លារ  ដែលរាប់បញ្ចូ​លទាំងជំនួយឥតសំណង សម្រាប់ការដំឡើងបន្ទះសូឡា ក៏ត្រូវបានអនុម័តសម្រាប់កម្មវិធីនេះផងដែរ៕

ទីផ្សារលក់រាយផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីអាចបន្តដណ្តើមចំណែក ទីផ្សារពីអ្នកលក់រាយអនឡាញ

ដោយៈ សុផារី

ភ្នំពេញៈ ការទិញទំនិញតាមរយៈអនឡាញ បានក្លាយជានិន្នាការថ្មីមួយ ហើយក៏បានកំពុងប្រកួតប្រជែង ដណ្តើមចំណែកទីផ្សារពីផ្សារទំនើប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ដើម្បីអាចបន្តឈានមុខនៅក្នុងទីផ្សារ ទីផ្សារលក់រាយតាមផ្សារទំនើបបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយព្យាយាមបន្ថែមនូវអ្វី ដែលការទិញទំនិញអនឡាញមិនមាន។

លោកLawrence Lennon អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែធ្នូកន្លងមកថា ទោះបីកន្លងមកមានការផ្លាស់ប្តូរទម្លាប់ នៅក្នុងការទិញទំនិញពីក្នុងហាង មកទិញទំនិញតាមអនឡាញច្រើនជាងមុនក្តី ប៉ុន្តែអចលនទ្រព្យប្រភេទលក់រាយនៅតែបន្តរីកចម្រើនទៅមុខទៀត។

យ៉ាងណាក្តី នៅតាមផ្សារទំនើបនានា នៅក្នុងទីក្រុងភ្នំពេញបានកំពុងក្លាយជាទីតាំងសម្រាប់ “កំសាន្ត” ច្រើនជាង “ទីកន្លែងទិញទំនិញ” ដោយ​សារតែ ត្រូវប្រឈមនឹងការប្រកួតប្រជែង ពីសំណាក់អ្នកលក់នៅតាមអនឡាញ។ នេះបើយោងតាមការបញ្ជាក់របស់លោក Lennon។

លោកគូសបញ្ជាក់ថា “ថ្វីត្បិតតែមានការផ្លាស់ប្តូរទម្លាប់ខ្លះ ដោយសារតែកូវីដ១៩នាពេលកន្លងមកក៏ដោយ ក៏ផ្សារទំនើបត្រូវបានគេមើលឃើញថា នៅតែជាមជ្ឈមណ្ឌលសម្រាប់កំសាន្ត ជាជាងសម្រាប់តែការទិញទំនិញតែមួយមុខ”។

លោកបានបន្តទៀតថា “កន្លែងទាំងនេះ ឥឡូវនេះ កំពុងផ្តោតការយកចិត្តទុកដាក់កាន់តែច្រើន ទៅលើការទាក់ទាញ តាមរយៈការផ្តល់ជូននូវបទពិសោធន៍ ជាជាងការលក់រាយ តែមួយមុខ ដើម្បីជាមធ្យោបាយមួយអាចប្រកួតប្រជែង ជាមួយនឹងអ្នកលក់រាយតាមអ៊ីនធឺណិតបាន”។

ជាក់ស្តែង ផ្សារទំនើប Aeon មានជ័យ ដែលទើបបើកដំណើរការនៅថ្ងៃទី១៥ ខែធ្នូកន្លងមក ក៏បានរចនា និងរៀបចំនូវកន្លែងទស្សនាកំសាន្តប្លែក​ៗជាច្រើន ក្រៅពីហាងអាហារ ហាងលក់សម្លៀកបំពាក់ ផ្សារលក់រាយ កន្លែងហាត់ប្រាណ និងថែរក្សាសម្ផស្ស ជាដើម។

យោងតាមទិន្នន័យស្រាវជ្រាវដោយ ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ទីផ្សារលក់រាយនៅក្នុងក្រុងភ្នំពេញ នឹងមានការផ្គត់ផ្គង់ថ្មីប្រហែល២០៧.០០០ម៉ែត្រការ៉េ នៅដំណាច់ឆ្នាំ២០២២នេះ ដោយប្រហែ​ល៧០ភាគរយ នៃកន្លែងនោះមានទីតាំងនៅក្នុងផ្សារទំនើប៕

កម្ពុជារំពឹងពីការទទួលបានការវិនិយោគបន្ថែមនៅទីក្រុងចំនួន២ នៅពេលខាងមុខ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រុងចំនួន២នៅក្នុងប្រទេសកម្ពុជា  ត្រុវបានរំពឹងថានឹងទទួលបានការវិនិយោគពីបរទេស និងក្នុងស្រុកបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុងចំនួនពីរនេះ កំពុងទទួលបានការទាក់ទាញវិនិយោគិនបណ្ដើរៗហើយផងដែរ។

ទីក្រុងចំនួនពីរ ដែលត្រូវរំពឹងទុកខ្ពស់នេះ គឺក្រុងបាវិត នៃខេត្តស្វាយរៀង និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។

អ្វីដែលធ្វើឱ្យក្រុងទាំងពីរនេះ ទទួលបានការទាក់ទាញបន្ថែម និងរំពឹងថា ទទួលបានការវិនិយោគបន្ថែមទៀតនោះ គឺផ្លូវល្បឿនលឿនពីរខ្សែតភ្ជាប់ពីភ្នំពេញ រួមមាន ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ បានដាក់ដំណើរការរួចរាល់ហើយ និងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិតនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣  ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនទាំងពីរ នឹងនាំវិនិយោគិនជាតិនិងអន្តរជាតិ ទៅកាន់តំបន់ចុងផ្លូវស្វែងរកការវិនិយោគ ពីព្រោះថាពេលមានផ្លូវល្បឿនលឿន វិនិយោគិនអាចធ្វើដំណើរស្រួល ហើយការដឹកជញ្ជូនពីក្រុងទាំងពីរ មកកាន់រាជធានីភ្នំពេញ ក៏លឿនរហ័សផងដែរ ។

លោកបន្តថា “វាជាកត្តាដែលជំរុញឱ្យក្រុងទាំងពីរ នឹងទទួលបានការវិនិយោគបន្ថែមនៅពេលអនាគត ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក៏កំពុងតែទទួលបានសក្ដានុពលបណ្ដើរៗហើយ នៅក្នុងខេត្តព្រះសីហនុ ទាំងវិស័យទេសចរណ៍ និងការចាប់ផ្ដើមស្វែងរកការវិនិយោគ”។

ជាមួយគ្នានេះ លោកថា ថេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holdingប្រចាំខេត្តស្វាយរៀង បានឱ្យដឹងថា ចាប់តាំងពីផ្លូវល្បឿនលឿភ្នំពេញ បាវិតមានដំណឹងពីការបើកការដ្ឋានឃើញថា មានវិនិយោគិនក្នុងស្រុកមួយចំនួន ចាប់ផ្ដើមមកកាន់ក្រុងបាវិត នៃខេត្តស្វាយរៀង ហើយក៏រំពឹងថានៅឆ្នាំ២០២៣ ការវិនិយោគនៅក្នុងតំបន់នេះ នឹងទទួលបានភាពប្រសើរឡើងវិញ ។

លោកបន្តថា “បច្ចុប្បន្ននេះមិនទាន់មានការវិនិយោគ ឬក៏មានវិនិយោគិនបរទេសចូលមកវិញនៅឡើយទេ ក្នុងក្រុងបាវិត តែអនាគតឆាប់ៗ ជាពិសេសនៅពេលផ្លូវសាងសង់រួច នឹងមានវិនិយោគិនបរទេសកាន់តែច្រើ​នចូលមកកាន់ទឹកដីនៃក្រុងបាវិត ដើម្បីបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ពេលនោះសក្ដានុពល និងហាងឆេងអចលនទ្រព្យ នឹងកាន់តែកើនឡើងខ្ពស់៕

ការព្យាករណ៍:កំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញកាន់តែល្អប្រសើរនៅឆ្នាំ២០២៣ខាងមុខ

ដោយ: លាងហួរ     

ភ្នំពេញ: មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយរូប បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ យ៉ាងល្អប្រសើរពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២២នេះ ដោយរំពឹងថានឹងមានលទ្ធផលល្អប្រសើរបន្ថែមទៀតនៅឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើន៥,៤ភាគរយនៅឆ្នាំនេះ និង៦,៦ភាគរយនៅឆ្នាំ២០២៣។

លោកបានថ្លែងនៅក្នុងសភាថា “ប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក្នុង​មួយឆ្នាំត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១.៧៨៥ដុល្លារក្នុងឆ្នាំ២០២២ ហើយនឹងកើនឡើងបន្ថែមទៀត រហូតដល់១.៩២៤ដុល្លារនៅឆ្នាំ២០២៣”។

សេដ្ឋកិច្ចនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានជំរុញជាចម្បង ដោយការនាំចេញសម្លៀកបំពាក់ វិស័យសំណង់ វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។

យោងតាមលោកអូន ព័ន្ធមុនីរ័ត្នបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ខាងមុខ វិស័យឧស្សាហកម្ម ដែលភាគច្រើនជាផ្នែកកាត់ដេរ និងសំណង់ត្រូវបានព្យាករណ៍ថានឹងកើនឡើង៩,២ភាគរយ ខណៈដែលវិស័យសេវាកម្ម ភាគច្រើនជាទេសចរណ៍ ដឹកជញ្ជូន ទូរគមនាគមន៍ ពាណិជ្ជកម្ម និងអចលនទ្រព្យត្រូវបានរំពឹងថា នឹងកើនឡើង៦,៦ភាគរយ រីឯវិស័យកសិកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង១,១ភាគរយ។

លោកបានបន្ថែមថា អតិផរណារបស់ប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះដល់ត្រឹម២,៥ភាគរយ នៅឆ្នាំ២០២៣ពីកម្រិត៥ភាគរយនៅក្នុងឆ្នាំ២០២២នេះ។

ប្រសាសន៍របស់លោកអូន ព័ន្ធមុនីរ័ត្ន មានភាពស្របគ្នានឹងលោក លី សុដេត សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជា របស់ធនាគារពិភពលោក ដែលថាសេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងវិញយ៉ាងល្អប្រសើរ បន្ទាប់ពីជំងឺកូវីដ-១៩។

លោក លី សុដេត បានមានប្រសាសន៍ថា ការកើនឡើងនៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងការផលិតកង់ ការងើបឡើងវិញនៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ និងការត្រឡប់មកវិញនៃលំហូរវិនិយោគផ្ទាល់ ពីបរទេសបានជួយជំរុញ និងទ្រទ្រង់ដល់កំណើ​នសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២២នេះ។

លោក​បាន​បន្ថែម​ថា​ “នៅក្នុង​រយៈ​ពេល​មធ្យម សេដ្ឋកិច្ច​កម្ពុជាត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​និន្នាការ​ត្រឡប់​ទៅ​រក​សក្ដានុពល​វិញ ដោយ​មាន​កំណើន​ប្រហែល៦ភាគរយ”។

លោក លី សុដេត បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានជួយជំរុញដល់វិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា។

លោក​បាន​អះអាងថា​ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -ចិន(CCFTA) នឹង​ទាក់​ទាញ​ក្រុមវិនិយោគិនបរទេស​បន្ថែម​ទៀត ជា​ពិសេស​វិនិយោគិនចិន​ចូលមក​ក្នុងប្រទេស​កម្ពុជា”៕

ក្រុមហ៊ុនអភិវឌ្ឍន៍មួយប្រកាសលក់ដីឡូត៏ជូនអតិថិជនតម្លៃក្រោមទីផ្សារ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយ បានប្រកាសលក់ដីឡូត៏របស់ខ្លួនក្នុងតម្លៃ ក្រោមទីផ្សារធៀបនឹងដីធ្លីនៅតំបនជុំវិញនោះ ខណៈម្ចាស់គម្រោងធានាអះអាងថា តំបន់ស្ថិតនៅជុំវិញគម្រោងរបស់ខ្លួននឹងមានសក្ដានុពលកាន់តែខ្លាំង នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យHK Residence លោកចាប ពៅបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដីឡូត៏ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនរបស់លោក តម្លៃត្រឹមតែ២៨០០០ដុល្លារអាមេរិកប៉ុណ្ណោះ ។ លោកបន្តថា បើស្ដាប់ទៅគេថាប្រហែលជាថ្លៃបន្តិចហើយ តែដីឡូត៏ដែលលោកលក់នេះ មានទំហំ១២គុណ នឹង៥០ម៉ែត្រឯណោះ ហើយដីក៏បានចាក់ដីបំពេញរួចរាល់ ព្រមទាំងមានរបងព័ទ្ធជុំវិញរួចហើយដែរ ។

លោកបានលើកជាសំណួរថា “សួរថាតើមានដីណាលក់ ក្នុងតម្លៃបែបនេះនៅជុំវិញរបស់លោក”?។

លោកចាប ពៅបានបន្តថា តំបន់អភិវឌ្ឍន៍គម្រោងលំនៅឋាន និងដីឡូត៏របស់ខ្លួន ស្ថិតនៅជិតនឹងតំបន់រមណីយដ្ឋានភ្នំតាម៉ៅ ជិតគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាព្រលានធំជាងគេនៅកម្ពុជា ហើយផ្លូវជាតិលេខ២ក៏បាន និងកំពុងស្ថាបនាជិតរួចរាល់ហើយដែរ។ ដូច្នេះនៅពេលខាងមុខដីនៅតំបន់នេះ នឹងមានការឡើងថ្លៃខ្ពស់ សក្ដានុពលអភិវឌ្ឍន៍ក៏នឹងកាន់តែខ្ពស់ដូចគ្នាផងដែរ ។

លោកចាប ពៅ បានមានប្រសាសន៍បន្តទៀតថា កត្តាដែលលោកលក់ដីឡូត៏ជូនអតិថិជន មានតម្លៃទាបជាងទីផ្សារបែបនេះ ពីព្រោះកាលលោកទិញដីនេះមកអភិវឌ្ឍន៍ក៏ក្នុងតម្លៃទាបដូចគ្នា ដូច្នេះហើយដើម្បីជំរុញឱ្យពល​រដ្ឋមករស់នៅក្នុងគម្រោងកាន់តែច្រើន និងចង់ឱ្យពលរដ្ឋបានដីដែលមានតម្លៃទាបសម្រាប់អភិវឌ្ឍន៍ លំនៅឋានលំហែកាយនៅពេលអនាគត ឬលំ​នៅឋានអចិន្ត្រៃយ៍ទើ បសម្រេចលក់ក្នុងតម្លៃទាបជាងទីផ្សារបច្ចុប្បន្ន ។

លោកបន្ថែមថា នៅក្នុងគម្រោងនេះ យើងមានអភិវឌ្ឍជាលំនៅឋានបែបផ្ទះវីឡា ហើយប្រជាពលរដ្ឋអាចទិញផ្ទះ ជាការវិនិយោគ និងអាចទិញសម្រាប់ទុកសម្រាកលំហែកាយ នៅពេលចុងសប្ដាហ៍ ក្រោយពីបំពេញការងារអស់រយៈពេលពេញមួយសប្ដាហ៍ ។

អ្នកអភិវឌ្ឍន៍រូបនេះបញ្ជាក់ថា ទីតាំងអភិវឌ្ឍន៍របស់យើង បើគិតទៅមិនមានចំងាយឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ យើងគិតពីវត្តភ្នំដែលជាចំណុ​ចកណ្ដាលរាជធានី គឺមានចំងាយប្រមាណ៣៩គីឡូម៉ែត្រ តែបើគិតពីរង្វង់មូលកួរស្រូវវិញ គឺមានចំងាយត្រឹម១៦គីឡូម៉ែត្រប៉ុណ្ណោះ ។ ចំងាយនេះស្រ​ប​នឹងផ្លូវយើងស្រួលធ្វើដំណើរទៀត គឺជិះមិនយូរនោះទេ ជាពិសេសនៅពេលប្រទេសយើង កាន់តែអភិវឌ្ឍន៍ចំងាយប៉ុណ្ណេះ មិនជាឆ្ងាយនោះឡើយ ។

ការរីកចម្រើននៃជីវភាពរបស់ពលរដ្ឋ តម្រូវការលំនៅឋានទី២ឬ លំនៅដ្ឋានលំហេកាយ ក្លាយជាការវិនិយោគដ៏ពេញនិយម ព្រោះថានៅពេលមានប្រាក់ចំណូលខ្ពស់ហើយ ជីវភាពប្រសើរហើយ អ្វីដែលពលរដ្ឋត្រូវការគឺកន្លែងសម្រាកលំហែចុងសប្ដាហ៍ ឬនៅពេលឈប់សម្រាកបុណ្យជាតិធំៗម្ដងម្កាល៕

រដ្ឋាភិបាលផ្លាស់ប្ដូរដីទំហំជាង៦ពាន់ហិកតាក្នុងឧទ្យានជាតិបុទុមសាគរដល់ក្រុមហ៊ុនមួយធ្វើការវិនិយោគ

ដោយៈសុផារី

កោះកុង: រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ផ្លាស់ប្ដូរទីតាំងដីទំហំ៦.២៣៤ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ផ្តល់អោយក្រុមហ៊ុន កោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ដើម្បីធ្វើការវិនិយោគ ស្របតាមនីតិវិធីច្បាប់ជាធរមាន។

យោងតាមការសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៦ ធ្នូកន្លងមកនេះបានឲ្យដឹងថា  លោកអន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោក រ័ត្ន វីរៈ រដ្ឋលេខាធិការក្រសួងបរិ​ស្ថានបានចុះពិនិត្យ និងសម្របសម្រួលដោះស្រាយផលប៉ះពាល់លើទីតាំងវិនិយោគរបស់ក្រុមហ៊ុន កោះកុង រ៉ាប់ប៊ើ ផ្លេនថេសិន ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ កាលពីថ្ងៃទី១៦ ខែធ្នូនេះ។

ក្រុមហ៊ុន កោះកុងរ៉ាប់ប៊ើ ផ្លេនថេសិន បានទទួលការយល់ព្រមជាគោលការណ៍ពីរដ្ឋាភិបាល ក្នុងការផ្លាស់ប្ដូរទីតាំងដីទំហំ៦.២៣៤ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិ បុទុមសាគរ ខេត្តកោះកុង ផ្តល់អោយក្រុមហ៊ុន ដើម្បីធ្វើការវិនិយោគ ស្របតាមនីតិវិធីច្បាប់ជាធរមាន ដោយមានទីតាំងស្ថិតនៅក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រ ខេត្តកោះកុង។

រដ្ឋបាលខេត្តបានឲ្យដឹងថា តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែង និងបានប្រជុំពិភាក្សា តំណាងសហគមន៍បានយល់ស្រប លើការផ្លាស់ប្តូរទីតាំងនេះ ក្នុងនោះពួកគាត់ក៏បានសំណូមពរ ដល់ក្រុមហ៊ុនវិនិយោគ ក្រសួង និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងកសាងសមត្ថភាពសហគមន៍ផងដែរ៕