លោកគួច ចំរើនៈ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុកើនឡើងដល់ជិត៤២០០ដុល្លារ

  ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ ជាមួយការរីកចម្រើនយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋខេត្តព្រះសីហនុមានជីវភាពកាន់តែប្រសើរ ដោយប្រាក់ចំណូលរបស់មនុស្សម្នាក់បានកើនដល់៤១៨០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។នេះបើតាមការលើកឡើង​របស់លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ។

ចូលរួមពិធីសម្ភោធសមាគមសហគ្រិនវ័យក្មេង សាខាខេត្តព្រះសីហនុ​កាលពីចុងសប្តាហ៍មុន លោកគួច ចំរើនបានមានប្រសាសន៍ឲ្យដឹងទៀតថា

ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ខេត្តព្រះសីហនុ នៅតែរក្សាលំនឹងសេដ្ឋកិច្ចជាវិជ្ជមាន ដោយទទួលបានអត្រាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូ​លជាមធ្យមក្នុងប្រជាពលរដ្ឋម្នាក់ៗ ចំនួន៤.១៨០ដុល្លាអាមេរិកក្នុងមួយឆ្នាំ កាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹម១.៨៦% នៅឆ្នាំ២០២២។

លោកបន្តថា “សមិទ្ធផលដែលខេត្តទទួលបាន ក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយរួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ ស្ថានីយ៍ប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ បន្ទប់ទឹកសាធារណៈ កសាងរូប​បដិមានៅរង្វង់មូលព្រះឧមា-មហេសូរ រង្វង់មូលសីហរាជមុខបី រង្វង់មូលព្រះថោងនាងនាគ រង្វង់មូលព្រះស្កន្ទទ្រង់ក្ងោក ដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ ស្លាកអក្សរ “ខ្មែរធ្វើបាន” ទីលានតេជោ ព្រមទាំងការរៀបចំស្តង់ដារអភិវឌ្ឍតំបន់ឆ្នេរសមុទ្រជាដើម។

លោកគួច ចំរើនបានបន្តថា ខេត្តព្រះសីហនុមានសក្តានុពលធនធានធម្មជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានកំពង់ផែសមុទ្រទឹកជ្រៅជាងគេ ក្នុងប្រទេសកម្ពុជា ជាមួយសន្ទុះការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” ស្របតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ឈានទៅសម្រេចបាន ឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ​២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

 

Ukraine watchful of borders as Putin heads to Belarus

KYIV: President Volodymyr Zelenskyy said protecting Ukraine’s borders was a “constant priority” and his country was ready for all possible scenarios with Russia and its ally Belarus, which Kyiv has warned could be drawn into the 10-month conflict.
Zelenskyy, in his nightly video address to Ukrainians, also issued a fresh appeal to Western nations to provide Kyiv with better air defences as “one of the most powerful” steps to halt the Russian invasion.
Early on Monday (Dec 19), air raid warnings again rung out over Kyiv and eastern Ukraine, with videos of blasts and air defence systems shared on social media.
“Protecting our border, both with Russia and Belarus – is our constant priority,” Zelenskyy said after a meeting on Sunday of Ukraine’s top military command. “We are preparing for all possible defence scenarios.”
Zelenskyy was speaking on the eve of a visit to Belarus by Russian President Vladimir Putin amid discussion of a possible new Russian offensive and suggestions it could originate in Belarus.
Officials in Kyiv have warned for months that Belarus could join Russian forces and serve as a launching pad for a new attack to form a second front in the war.
Whatever Belarusian President Alexander Lukashenko might be persuaded to do for Russia “this will not help them, just like all the other sick ideas in this war against Ukraine and Ukrainians”, Zelenskyy said.
Belarus is one of Russia’s closest allies and Lukashenko allowed his country’s territory to be used to embark on the Feb 24 invasion of Ukraine. But he has said repeatedly that he has no intention of sending his country’s troops into Ukraine.
KISSINGER CALLS FOR NEGOTIATION
Putin casts what he calls Russia’s “special military operation” as a watershed moment when Moscow finally stood up to a Western bloc, led by the United States, seeking to capitalise on the 1991 fall of the Soviet Union by destroying Russia.
Kyiv and the West say Putin has no justification for what they have decried as an imperial-style war of occupation that has resulted in Russia now controlling around a fifth of Ukraine.
Henry Kissinger, an architect of the Cold War policy of detente towards the Soviet Union as secretary of state in the 1970s, said the time was approaching for a negotiated peace.


“All supporters of simple solutions should remember the obvious: any agreement with the devil – a bad peace at the expense of Ukrainian territories – will be a victory for Putin and a recipe for success for autocrats around the world,” Ukrainian presidential aide Mykhailo Podolyak said on Telegram.
Kremlin officials were not available for comment late on Sunday.
Zelenskyy has called for a global peace summit to help resolve the conflict, and had hoped to broadcast a message ahead of the soccer World Cup final. That request had been declined by soccer officials, he said, but the world still had heard his call for peace.
In his remarks, Zelenskyy also issued the latest of many calls for Western nations to beef up Ukraine’s air defences after weeks of Russian air strikes on the country’s energy network.
Zelenskyy told Ukrainians the armed forces were holding firm in the town of Bakhmut – scene of the fiercest fighting in the country for many weeks as Russia attempts to advance in eastern Ukraine’s Donetsk region.
Denis Pushilin, Russian-installed administrator of the portion of the Donetsk region controlled by Moscow, said that Ukrainian forces shelled a hospital in the Donetsk city, killing one person and injuring several others.
Source: Reuters/rc

ការវិនិយោគឧស្សាហកម្មកាន់តែងាកទៅទិសខាងលិចរាជធានីភ្នំពេញ

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការវិនិយោគឧស្សាហកម្ម ដូចជារោងចក្រ ឃ្លាំង បង្កើតថ្មីៗត្រូវបានមើលឃើញថា បានងាកទៅកាន់ទិសខាងលិចភ្នំពេញភាគច្រើន ជាក់ស្ដែងក្នុងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា គម្រោងវិនិយោគថ្មីៗមួយចំនួនធំដែលអនុម័តឱ្យវិនិយោគជាផ្លូវការ មានទីតាំងនៅទិសខាងលិចនៃរាជធានី។

នៅក្នុងរបាយការណ៍បានបង្ហាញផងដែរថា ក្រៅពីរាជធានីភ្នំពេញ មានខេត្តព្រះសីហនុ កំពង់ស្ពឺ និងខេត្តកណ្ដាល ទទួលបានគម្រោងវិនិយោគច្រើនក្នុងត្រីមាសចុងក្រោយនេះ ដែលសបញ្ជាក់ពីសក្ដានុពលនៃការវិនិយោគនៅក្នុងតំបន់នៃទិសខាងលិចភ្នំពេញ ។

លោកបូ សេងហូរ ប្រធានសាខានៃក្រុមហ៊ុន អចលនទ្រព្យCentury 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៩ ធ្នូនេះថា តម្រូវការដីសម្រាប់វិនិយោគរោងចក្រ ឧស្សាហកម្មនៅក្នុងឆ្នាំ ២០២២នេះ ឃើញថាហាក់មានកំណើនឡើងវិញបន្តិច ដោយក៏យើងសង្កេតឃើញថា មានគម្រោងធំមួយចំនួននឹងបង្ហាញខ្លួន ប៉ុន្តែរដ្ឋាភិ​បាលមិនទាន់បញ្ចេញព័ត៌មានឱ្យដឹងជាសាធារណនៅឡើយ ពីព្រោះថាបើកាលណាបញ្ចេញព័ត៌មានមក នឹងធ្វើឱ្យអ្នកមានដីនៅតំបន់ជុំវិញនោះនឹងដំឡើងថ្លៃដីរបស់ខ្លួនជាក់ជាមិនខាន។

លោកបន្តថា នៅតាមបណ្ដោយផ្លូវ៤១ ផ្លូវ៥១ ផ្លូវ៤២និងផ្លូវថ្មីៗមួយចំនួនទៀត នៅក្នុងខេត្តកំពង់ស្ពឺ ឃើញមានការត្រៀមសម្រាប់ស្វាគមន៍ការវិនិយោគលើរោងចក្រឧស្សាហកម្មនេះ ដែលយើងរំពឹងថានឹងទទួលបានការវិនិយោគថ្មីៗបន្ថែមទៀតនៅពេលឆាប់ៗនេះ។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance ក៏បានលើកឡើងថា សក្ដានុពលផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ កំពុងនាំវិនិយោគិនទៅកាន់តំបន់ខាងលិច រាជធានីភ្នំពេញ ជាពិសេសនៅក្រុងព្រះសីហនុ ដែលយើងនឹងមើលឃើញពីការចាប់អារម្មណ៍ ពីអ្នកវិនិយោគថ្មីៗ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ នឹងក្លាយជាផ្លូវភ្ជាប់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ភ្ជាប់ពីភ្នំពេញ និងក្រុងព្រះសីហនុ ក៏ដូចជា ខេត្តជាប់ៗនោះផងដែរ ។

លោកបន្តថា “តាមរយៈផ្លូវនេះ នឹងជំរុញឱ្យកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងជម្រុញសកម្មភាពពាណិជ្ជកម្មរវាងតំបន់ទាំងពីរ និងជំរុញការវិនិយោគទៅកាន់ខេត្តព្រះសីហនុបន្ថែមផងដែរ”៕

គំរោងដីលំហែរតម្លៃ៧លានដុល្លារកំពុងរួមចំណែកលើកកំពស់ សក្តានុពលខេត្តកែប

ដោយៈ គង់ សូរិយា

       ខេត្តកែបៈ ការវិនិយោគដោយទទួលខុសត្រូវសង្គម និងលើកកំពស់សក្តានុពលតំបន់ណាមួយ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយលើកកំពស់សេដ្ឋកិច្ច និងសង្គម។

គំរោងថ្មីមួយដែលបានបោះទុន៧លានដុល្លារ បាននិងកំពុងចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកែប និងផ្តល់ទំនុកចិត្តដល់វវិនិយោគិនដទៃទៀត។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុ​នថា ខេត្តកែបមានសក្តានុពលសម្រាប់ការរីកចម្រើនរយៈពេលវែង តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់លោកបណ្ឌិតសោម ពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែប ដែលបានធ្វើឲ្យខេត្តនេះមានការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង។

លោកបន្តថា “ដោយមើលឃើញសក្តានុពលនេះ និងចូលរួមគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលផង ទើបលោកបោះទុនវិនិយោ​គនៅទីនេះ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជននិងអាជ្ញាធរមូលដ្ឋាន”។ លោកបន្តថា “វិស័យឯកជនដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ហេតុនេះទើបយើងចូលរួមជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍នៅ​តាមមូលដ្ឋានដែលយើងទៅដល់”។

លោកCooler Tanបានបន្តថា គំរោងអភិវឌ្ឍន៍របស់យើងមិនមែនលក់ហើយបញ្ចប់នោះទេ គឺបើលក់គំរោងអស់ហើយដើរចេញមិនរាប់ថាទទួលបានជោគជ័យនោះទេ។ គំរោងដែលទទួលបានជោគជ័យ គឺគំរោង ដែលមានមនុស្សរស់នៅច្រើន មានការអភិវឌ្ឍន៍ដោយចីរភាព និងមានការអភិវឌ្ឍស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

គំរោងឆ្នេរសមុទ្រកោងកាង មានទំហំផ្ទៃដី១៥ហិកតា ដែលបាននិងកំពុងអភិវឌ្ឍន៍ប្រៀបដូចជារមណីយដ្ឋានមួយ ដោយក្រុមហ៊ុនបានចំណាយ​ប្រាក់ប្រមាណ១លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជាផ្លូវបេតុងប្រវែង១គីឡូម៉ែត្រ កសាងស្ពានដើរកំសាន្តតាមឆ្នេរសមុទ្រប្រវែង១គីឡូម៉ែត្រ ដាំដើមដូងប្រមាណ៥០០ដើម និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត៕

អត្រា​កាន់កាប់​​អចលន​ទ្រព្យនៅក្នុងប្រទេស​កម្ពុជាបង្ហាញសន្ទុះ​ខ្ពស់ឡើងវិញលើគ្រប់ផ្នែក

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារពិភពលោក បានអះអាងថា ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានសកម្មភាពយឺតយ៉ាវ និងបានធ្លាក់ចុះ ដោយសារផលប៉ះពាល់ពីវិបត្តិជំងឺ និងវិបត្តិសេដ្ឋកិច្ចនាពេលកន្លងមក។ ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល អត្រាកាន់កាប់អចលនទ្រព្យហាក់បង្ហាញសញ្ញាវិជ្ជមានឡើងវិញ។

របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ចេញផ្សាយប្រចាំខែធ្នូ បានឱ្យដឹងថា  ការស្ទុះងើបឡើងវិញមួយផ្នែកនៃវិស័យទេសចរណ៍ និងការធ្វើដំណើរបានធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ច នៃសកម្មភាពសំណង់ ដែលទាក់ទងនឹងទេសចរណ៍មានភាពប្រសើរឡើង ទោះបីជាសកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យនៅតែបន្តធ្លាក់ចុះក៏ដោយ។

មួយវិញទៀត ទីផ្សារខុនដូក៏មានស្ថិរភាពតម្លៃទិញលក់ និងជួល ដោយការស្នាក់នៅនៃអ្នកទេសចរក្នុងស្រុកបន្តគាំទ្រដល់អត្រាកាន់កាប់ ដែលបានជួយរក្សាស្ថិរភាព និងរក្សាតម្លៃលក់ និងការជួលខុនដូ ដែលមានតម្លៃសមរម្យ និងមធ្យម។

ការស្រាវជ្រាវរបស់ World Bank បានរកឃើញថា តម្រូវការសម្រាប់ការផ្គត់ផ្គង់ការិយាល័យនៅក្នុងឆ្នាំ២០២២នៅបន្តមានស្ថិរភាព ជាមួយនឹងអត្រាកាន់កាប់ប្រមាណ៧០ភាគរយ ចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំ២០២២ នៅពេលដែលសកម្មភាពក្រុមហ៊ុនធ្វើការនៅក្នុងការិយាល័យបានកើនឡើងវិញ។ ជាមួយគ្នានេះ ការផ្គត់ផ្គង់លក់រាយមានភាពប្រសើរឡើង ជាមួយនឹងអត្រាកាន់កាប់ប្រមាណ៧០ភាគរយផងដែរ។

របាយការណ៍នេះបន្តថា អត្រាកាន់កាប់អចលនទ្រព្យកំពុងស្ទុះងើបឡើងវិញ ខណៈពេលដែលវិស័យទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបន្តរក្សាការងើបឡើងវិញបន្តិចម្តងៗ។ សណ្ឋាគារដែលមានតម្លៃសមរម្យបានជួបប្រទះនឹងការងើបឡើងវិញ ខណៈពេលដែលទេសចរ និងអ្នកធ្វើដំណើរអាជីវកម្មបានត្រឡប់មកវិញ។

ខេត្ត-ក្រុងពឹងផ្អែកលើវិស័យទេសចរណ៍មួយចំនួន ដូចជា ខេត្តសៀមរាប និងក្រុងព្រះសីហនុ បានទទួលភ្ញៀវទេសចរក្នុងស្រុក និងបរទេសកាន់តែច្រើនឡើងជាលំដាប់ ខណៈដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលកំពុងដំណើរការ ភាគច្រើនផ្តល់ហិរញ្ញប្បទានដោយភាពជាដៃគូសាធារណៈ និងឯកជនបាន និងកំពុងត្រូវបានសាងសង់ ដើម្បីគាំទ្រដល់ឧស្សាហកម្មទេសចរណ៍៕

 

IMF៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនពីរកំពុងទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា

ដោយ: លាងហួរ

ភ្នំពេញ: យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)  និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលមធ្យម។

IMF បានឱ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា៥ភាគរយនៅឆ្នាំ២០២២ និងកើនឡើងជិត៥,៥ភាគរយនៅឆ្នាំ២០២៣ ដោយអត្រានេះឆ្លុះបញ្ចាំងពីសម្ពាធខាងក្រៅ វិស័យអចលនទ្រព្យ និងវិស័យសំណង់។

របាយការណ៍ដដែលបានបន្ថែមថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាត ត្រូវបានគាំទ្រដោយទ្រនាប់សេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជា និងការឆ្លើយតបដ៏រ៉ឹងមាំចំពោះវិបត្តិ។

កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង៦ភាគរយ នៅឆ្នាំ២០២៤ ហើយកំណើននេះនឹងវិលត្រឡប់ទៅរកអត្រាកំណើនប្រហែល៦,៥ភាគរយ ជាបណ្តើរៗ ក្នុងរយៈពេលមធ្យម។ ចំណែកអត្រាអតិផរណា ក្នុងប្រទេសកម្ពុជា ត្រូវបានគេរំពឹងថា នឹងឈានដល់អត្រា៥,៨ភាគរយនៅឆ្នាំនេះ មុនពេលធ្លាក់ចុះដល់៣,៥ភាគរយ នៅឆ្នាំក្រោយ។

IMF បានបញ្ជាក់ថា ទោះបីជាវិបត្តិជំងឺកូវីដ-១៩ នឹងផ្តល់ផលប៉ះពាល់មួយចំនួនដល់កម្ពុជាយ៉ាងណាក្តី ប៉ុន្តែកំណែទម្រង់ ដែលកំពុងដំណើរការ ដូចជា ច្បាប់វិនិយោគថ្មី ដែលបង្កើតចំណុចទំនាក់ទំនងតែមួយសម្រាប់វិនិយោគិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី RCEP និង FTA នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម៕

ប្រទេសថៃគ្រោងចំណាយ១៤០លានដុល្លារអាមេរិកសាងសង់ទីក្រុងឌីជីលគំរូមួយនៅច្រករបៀងសេដ្ឋកិច្ចភាគបូព៌ានៅឆ្នាំ២០២៣

ដោយ៖ សុខុម

បាងកក: ការសាងសង់គម្រោងទីក្រុងឌីជីថលមួយតម្លៃ៥ពាន់លានបាត (១៤០លានដុល្លារអាមេរិក) ដែលតាមការរំពឹងទុកថានឹងក្លាយជាគំរូ សម្រាប់ទីក្រុងឌីជីថល នាពេលអនាគតនៅប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៣ នៅច្រករបៀងសេដ្ឋកិច្ចភាគពាយ័ព្យ (EEC) តាមរយៈការចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន។

យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឱ្យដឹងថា គម្រោង Silicon Tech Park ដែលគេប្រសិទ្ធនាមថា “Silicon Valley of the East” និងដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Planet Communications Asia Plc ក្រុមហ៊ុន Cisco និងការិយាល័យច្រករបៀងសេដ្ឋកិច្ចភាគពាយ័ព្យ (EEC Office) នេះនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណពី៥០០រ៉ៃ (៨០ហិកតា) ទៅ៧០០រ៉ៃ (១០២ហិកតា) ស្ថិតក្នុងស្រុកបាន ឆាង (Ban Chang) ខេត្តរ៉ាក់យ៉ង ប្រទេសថៃ។

លោក Prapat Rathlertkan នាយកប្រតិបត្តិក្រុមហ៊ុន Planet Communications Asia លើកឡើងថា “យើងកំពុងស្នើសុំឱ្យរដ្ឋាភិបាលបញ្ចុះថ្លៃអគ្គិសនី២០% ពីព្រោះក្រុមវិនិយោគិនបរទេសត្អូញត្អែរថា អគ្គិសនីបច្ចុប្បន្នមានតម្លៃខ្ពស់ ហើយអាជីវកម្មរបស់ពួកគេត្រូវការប្រើប្រាស់អគ្គិសនីច្រើន”។

លោកបានបន្តថា វិនិយោគិនជាច្រើន ដែលមកពីប្រទេសអារ៉ាប៊ីសាអូឌីត កោះតៃវ៉ាន់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើគម្រោងបច្ចេកវិទ្យាជាន់ខ្ពស់នានា នៅឧទ្យានខាងលើនេះ។

លោកបន្ថែមទៀតថា “គម្រោងវិនិយោគនានាដែលត្រូវបានកំណត់គោលដៅរួមមានមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងការឌីហ្សាញ អាជីវកម្ម Cloud ការស្រាវជ្រាវ និងអភិវឌ្ឍន៍”។

គម្រោង Silicon Tech Park បង្កើតឡើងដើម្បីជាកន្លែងធ្វើការបែបសម័យថ្មីសម្រាប់អាជីវកម្ម Startup ផ្នែកបច្ចេកវិទ្យា។ ក្រុមវិនិយោគិនរំពឹងថា វានឹងក្លាយជាម៉ូឌែលគំរូមួយ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងថាមពលបៃតង ដើម្បីបង្កើតបរិស្ថានមួយប្រកបដោយនិរន្តរភាព សម្រាប់អនាគតផងដែរ៕

រដ្ឋាភិបាលអនុម័តគម្រោងថ្មីចំនួន៤មានទឹកប្រាក់ជាង២១លានដុល្លារ អាមេរិក

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាប​នបត្រ​ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៤សម្រាប់ធ្វើការវិនិយោគជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។

គំរោងទាំងនោះស្ថិតនៅខេត្តតាកែវ ភ្នំពេញនិងកំពង់ចាម ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៩ ធ្នូ ២០២២នេះ។

សេចក្ដីប្រកាស​ព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីក្រុមហ៊ុន ដែលបានអនុញ្ញាតឱ្យវិនិយោគរួមមាន ទី១-ក្រុមហ៊ុន PHOENIX FASHION (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣.៣៥៨កន្លែង។

ទី២-ក្រុមហ៊ុន AW CASHMERE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១១៧កន្លែង។

ទី៣- ក្រុមហ៊ុន SUPERCAN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៦៤កន្លែង។

ទី៤-ក្រុមហ៊ុន XN FU INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃ និងកន្សែងពោះគោ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៤១កន្លែង៕

លោកយិន លាងគង់សូមគោរពអបអរសាទរសម្តេចតេជោដែលទទួលបានពានរង្វាន់ “សមិទ្ឋផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក”

ដោយៈ សហការី

ភ្នំពេញៈ សហស្ថាបនិកគេហទំព័រPropertyarea.asiaនិងគេហទំព័រ Cambodiafianancialtimes.com ថ្នាក់ដឹកនាំ និងសហការីទាំាំងអស់ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

ការទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក” គឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលជា “បិតាស្ថាបនិកសន្តិភាព និងជាមេដឹកនាំដ៏ឆ្នើមបំផុតរបស់កម្ពុជា” ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេ​សជាតិ មានសុខសន្តិភាពពេញលេញ, មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។

វីរភាពដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបាននាំមកនូវសុខសន្តិភាព ដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកសាងសន្តិភាពសម្រាប់ប្រជាជាតិក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អ្នកវិភាគៈវិស័យដ៏មានសក្តានុពលជាច្រើនកម្ពុជា កំពុងទាក់ទាញ លំហូរវិនិយោគិនបរទេស

ដោយៈ ឡោ វិចិត្រអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន

ភ្នំពេញ: ប្រទេសកម្ពុជាកំពុងក្លាយជាប្រទេសដ៏លេចធ្លោ និងមានសក្តានុពលរីកចម្រើនលើគ្រប់វិស័យនៅក្នុងតំបន់  ស្របពេលវិនិយោគិនបរទេសជាច្រើនសម្លឹងឃើញប្រទេសនេះ ជាគោលដៅវិនិយោគ ដោយសារមានកត្តាអំណោយផលនិងទាក់ទាញជាច្រើន។

ប្រទេសកម្ពុជា ​នឹង​មាន​ “សភា​កសិកម្ម​” មួយ​ដែល​ធំ​ជាង និង​តំណាង​ជាង​សហព័ន្ធ​ស្រូវ​ អង្ករ​ទៅ​ទៀតនៅក្នុងពេលឆាប់ៗនេះ។

លើសពីនោះ ការបើកសម្ពោធដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំក្រោយ ដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ នឹងពង្រឹងបន្ថែមទៀតនូវក្របខណ្ឌច្បាប់ និងយន្តការសម្រាប់វិនិយោគិនអន្តរជាតិនៅកម្ពុជាប្រកបដោយសុវត្ថិភាព និងទំនុកចិត្តក្នុងបរិយាកាសទីផ្សារបើកចំហ និងយុត្តិធម៌ ដោយផ្អែកលើ  នីតិរដ្ឋ ស្តង់ដារពាណិជ្ជកម្មអន្តរជាតិ និងបទប្បញ្ញត្តិ។

យោងតាមអង្គការឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ច ក្នុងតំបន់(AMRO)បានឱ្យដឹងថា អត្រាអតិផរណារបស់កម្ពុជាមានកម្រិតទាបជាង បើធៀបនឹងបណ្តាប្រទេសភាគច្រើនផ្សេងទៀតនៅក្នុងតំបន់។

ដោយសារតែមានអត្រាអតិផរណាទាបនោះហើយ ទើបកម្ពុជាក្លាយជាប្រទេសមានអំណាច​នៃការទិញ​ដ៏ខ្ពស់មួយ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។ បូករួមនឹងគោលនយោបាយរូបិយបណ្ណ ដែលដំណើរការដោយប្រាក់ដុល្លារអាមេរិករបស់យើង នឹងជំរុញឱ្យការវិនិយោគ នៅក្នុងប្រទេ​សកម្ពុជាកាន់តែមានស្ថិរភាព។

ម្យ៉ាងវិញទៀត កម្ពុជាក៏កំពុងចាប់ផ្តើមប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការបំភាយកាបូន ថ្លៃដើមអគ្គិសនី និងការផលិតថាមពលសម្រា​ប់រយៈពេលមធ្យម និងរយៈពេលវែង ក្នុងគោលបំណងបង្កើនការប្រកួតប្រជែងរបស់យើងបន្ថែមទៀត ដើម្បីបង្កើតប្រាក់ចំណេញ សម្រាប់ឧស្សាហកម្មប្រើប្រាស់ថាមពលខ្ពស់។

ដូច្នេះ​ហើយ កម្ពុជា​នឹង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង ​នៅក្នុង​វិស័យ​នេះ​ សម្រាប់ការវិនិយោគ​រយៈ​ពេលមធ្យម និងរយៈពេល​វែង ​ ដែល​នេះជាចំណុច​សំខាន់​ សម្រាប់​វិនិយោគិនអន្តរជាតិ ​គួរ​កត់​សម្គាល់​នៅ​ពេល​ពិចារណា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។

ចំណែក វិស័យធនាគារនៅកម្ពុជា ក៏នឹងមានការរីកចម្រើនជាលំដាប់ ដោយមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើកសាខាកាន់តែច្រើនឡើងៗក្នុងប្រទេសកម្ពុជា ដោយសារអតិថិជនដាក់ប្រាក់បញ្ញើកាន់តែខ្ពស់ និងមានតម្រូវការកម្ចីពាណិជ្ជកម្ម និងកម្ចីទិញផ្ទះកាន់តែខ្ពស់ពីធនាគារ។ ជាភាពជាក់ស្តែង ធនាគារធំៗកាន់តែច្រើនឡើងៗបានបើក និងពង្រីកសាខារបស់ខ្លួន នៅទូទាំងប្រទេសក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

នេះមិនមែនជាទ្រឹស្ដីសេដ្ឋកិច្ចទៀតនោះទេ ប៉ុន្តែជាមួយនឹងអង្គហេតុ និងភ័ស្តុតាងដ៏ច្រើនសន្ធឹកសន្ធាប់ បានឆ្លុះបង្ហាញឱ្យឃើញថា កម្ពុជាកំពុងដើរនៅលើផ្លូវឆ្ពោះ ទៅក្លាយជាប្រទេស “ខ្លាសេដ្ឋកិច្ចអាស៊ី” នៅក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ។

មែនទែនទៅធនាគារអភិវឌ្ឍន៍អាស៊ី កាលពីឆ្នាំ២០១៥បានប្រកាសកម្ពុជា “ជាខ្លាសេដ្ឋកិច្ចអាស៊ី”រួចទៅហើយ ដោយសារការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលសម្រេចបានកំណើនក្នុងរវង្វង់៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍។

បើយើងងាកក្រឡេកមកមើលវិស័យ អចលនទ្រព្យកម្ពុជាវិញម្តង នោះអ្នកគ្រប់គ្នាប្រាកដជាបានឃើញហើយថា សំណង់អគារចំនួនជាង១០០០កន្លែង នៅខេត្តព្រះសីហនុកំពុងជាប់គាំង ហើយនៅរាជធានីភ្នំពេញក៏មានករណីនេះផងដែរ។

ដើម្បីឆ្លើយតបចំពោះបញ្ហានេះ មធ្យោបាយគឺត្រូវគ្រប់គ្រងបន្ថែមទៀតដោយរដ្ឋាភិបាល ឬតាមរយៈការចុះបញ្ជីជាសាធារណៈរបស់ក្រុមហ៊ុន ដើម្បីឱ្យមូលនិធិដែលបានស្នើឡើង និងការប្រើប្រាស់មូលនិធិ ត្រូវបានគ្រប់គ្រង និងអនុវត្តតាមគោលការណ៍ណែនាំ និងនីតិវិធីច្បាប់របស់និយតករកម្ពុជា។

ក្រុមវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែចាប់អារម្មណ៍ ក្នុងការវិនិ​យោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នៅពេលដែលពួកគេយល់ជ្រាបអំពីវិធី ដែលមូលនិធិត្រូវបានលើកឡើងដោយស្របច្បាប់ និងរបៀបប្រើប្រាស់មូលនិធិឱ្យបានត្រឹមត្រូវ ដូចដែលត្រូវបានគ្រប់គ្រងដោយនិយតករកម្ពុជា។

និយតករអាចធានាថាមូលនិធិត្រូវបានប្រើប្រាស់ និងអនុលោមតាមគោលការណ៍ណែនាំ និងនីតិវិធីច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិន ក្នុងករណីក្រុមហ៊ុនដែលបានចុះបញ្ជី ប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ។

លើសពីនេះ និយតករអាចដើរតួនាទីជាអ្នកធានា ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនបរទេស មានទំនុកចិត្តយ៉ាងខ្លាំង នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

វាក៏នឹងពង្រឹងក្រុមហ៊ុនឯកជនកម្ពុជា ឱ្យកែលម្អតារាងតុល្យការ និងរបាយការណ៍ប្រាក់ចំណេញ និងការខាតបង់ ព្រមទាំងផែនការអាជីវកម្ម និងប្រតិបត្តិការក្នុងរយៈពេល៥ ទៅ១០ឆ្នាំរបស់ពួកគេ ដើម្បីបញ្ចុះបញ្ចូលគណៈកម្មការមូលបត្រ ឱ្យចុះបញ្ជីក្រុមហ៊ុនរបស់ពួកគេ នៅក្នុងផ្សារហ៊ុនកម្ពុជា។

កម្ពុជា ក៏ជាប្រទេសមានប្រាក់ចំណូលខ្ពស់លើការវិនិយោគ និងភាគលាភខ្ពស់បំផុតមួយ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ផ្សេងៗទៀតផងដែរ  ខណៈកម្ពុជាប្រកាន់យកប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណចម្បងរបស់ខ្លួន៕