Higher confidence in Biden than Xi, global survey shows; lowest trust in Putin

SINGAPORE – While global confidence in United States President Joe Biden has dipped from a year ago, most countries surveyed still have more confidence in him than in China’s leader Xi Jinping, an international study published in June showed.

 

A separate study also showed that most people in South-east Asia would prefer Asean to align itself with the United States.

 

Of the respondents from 18 countries in the West and Asia surveyed by the Washington-based Pew Research Centre, just two – Singapore and Malaysia – expressed more trust in Mr Xi than in Mr Biden.

 

Asked if they had confidence in the leaders to do the right thing regarding world affairs, a median of 60 per cent said they had some or a lot of confidence in Mr Biden as opposed to just 18 per cent for his Chinese counterpart.

 

Trust in the US President was highest in Poland (82 per cent) and Sweden (74 per cent), in contrast to a respective 11 per cent and 13 per cent for China’s Mr Xi.

 

Asian countries surveyed included South Korea and Japan – both traditional US allies that regularly hold combined defence drills with the superpower. Both countries showed overwhelmingly more trust in Mr Biden over Mr Xi.

 

Around 70 per cent of South Koreans expressed confidence in Mr Biden, as opposed to 12 per cent for Mr Xi, while 62 per cent of Japanese respondents trusted the American Democrat, compared with a paltry 9 per cent for the Communist Party leader.

 

Ratings for Mr Biden slipped from a year ago, with declines of 20 percentage points or more in Italy, Singapore and France.

 

The Pew researchers said one issue that affected international views of Mr Biden could have been the US withdrawal from Afghanistan in 2021. A median of 57 per cent across 17 countries polled, excluding the US, said the pullout was not handled well.

 

The researchers said that confidence in China’s President stayed roughly the same from a year ago. However, not all countries’ respondents trusted Mr Biden more than Mr Xi to do the right thing on the international stage.

 

Singapore and Malaysia stood out among the 18 nations surveyed for respondents having higher confidence in China’s President than in the US leader.

 

Around 69 per cent in Singapore and 62 per cent in Malaysia said they had some or a lot of confidence in Mr Xi, as opposed to 48 per cent (Singapore) and 53 per cent (Malaysia) for Mr Biden.

 

The survey, which was part of a study to analyse global attitudes towards the US, Nato and Russia, also asked people to rate three other major world leaders: Russian President Vladimir Putin, French President Emmanuel Macron and German Chancellor Olaf Scholz.

Globally, a median of 90 per cent of respondents said they had no trust at all in Mr Putin to do the right thing in world affairs.

 

The nationally representative survey of almost 20,000 adults was conducted from Feb 14 to May 11, coinciding with Russia’s Feb 24 invasion of Ukraine and likely leading to Mr Putin being perceived as the least trusted of the key world leaders included in the survey.

 

However, Malaysia (59 per cent) and Singapore (36 per cent) stood out for having some or a lot of confidence in the Russian leader, although this was lower than their ratings of Mr Xi.

 

A median of just 9 per cent across the 18 countries expressed trust in the Russian President.

 

Similar to ratings of Mr Biden, a median of 62 per cent have confidence in Mr Macron and 59 per cent have confidence in Mr Scholz to do the right thing in world affairs.

 

The sentiment of favouring the US over China was also captured in a separate ISEAS-Yusof Ishak Institute survey in 10 Asean nations published in February.

 

As Beijing and Washington compete for influence and leadership in the region, the US continues to enjoy popular support in Asean.

 

Asked to choose which of the two strategic rivals Asean should align itself with, 57 per cent of respondents across the countries polled chose the US, compared with 43 per cent who chose China.

 

But significantly, choosing a side remained the least popular option (11 per cent) among those surveyed, with 46 per cent preferring the proactive notion that Asean should “enhance its resilience and unity” amid pressure from the two superpowers.

 

Source: The Straits  Times

គម្រោងអភិវឌ្ឍន៍ផ្លូវថ្មីៗបានលើកតម្លៃ និងសកម្មភាពវិនិយោគលើអចលនទ្រព្យ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ  រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍ផ្លូវថ្មីៗ ជាបន្តបន្ទាប់តភ្ជាប់ពីរាជធានីភ្នំពេញទៅបណ្ដាខេត្ត និងពីបណ្ដាខេត្តទៅបណ្ដាខេត្តដទៃទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ការអភិវឌ្ឍផ្លូវថ្មីៗនេះដែរ បានជំរុញឱ្យតម្លៃអចលនទ្រព្យ នៅតាមបណ្ដោយផ្លូវនោះ មានសន្ទុះមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះវាក៏អាចទទួលបានការវិនិយោគបន្ថែម ពីវិនិយោគិនក្នុងនិងក្រៅប្រទេសផងដែរ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានលើកឡើកថា ការសាងសង់ផ្លូវថ្មីៗមិនថា នៅបណ្ដាខេត្តឬនៅជុំវិញរាជធានីភ្នំពេញនោះទេ តែងតែទទួលបាននូវការចាប់អារម្ម ណ៍ទៅលើការវិនិយោគអចលនទ្រព្យ ជាពិសេសនោះជំរុញឱ្យតម្លៃដីធ្លី នៅតាមបណ្ដោយផ្លូវនោះ មានសន្ទុះមួយកម្រិតទៀតផងដែរ ។

លោកបន្តថា ជាកត់សម្គាល់យើងបានឃើញថា គម្រោងអភិវឌ្ឍន៍ផ្លូវជាច្រើនរបស់រាជរដ្ឋាភិបាល ពិតជាបានរួមចំណែក ដល់វិស័យអចលនទ្រព្យ ហើយយើងបានឃើញហើយដែរថា នៅពេលមានរដ្ឋាភិបាលមានគម្រោងសាងសង់ផ្លូវណាមួយ វាតែងតែធ្វើឱ្យដីធ្លី និងសកម្មភាពនៃការវិនិ​យោគ នៅតាមបណ្ដោយផ្លូវនោះ កម្រើកជាងមុនមួយកម្រិតទៀតទោះតិចឬក៏ច្រើនក្ដី ។

ជាមួយគ្នានេះ លោកថា ថេង តំណាងនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រៃវែងលើកឡើងផងដែរថា ពីមុនព្រៃវែង មិនទាន់មានផ្លូវស្អាតច្រើននោះទេ ហើយក៏មិនទាន់ជាការចាប់អារម្មណ៍ ពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យប៉ុន្មានដែរ តែក្រោយពេលរដ្ឋាភិបាលសាងសង់ផ្លូវជាបន្តបន្ទាប់ ក៏បានធ្វើឱ្យព្រៃវែងមានការអភិវឌ្ឍ ជាពិសេសអ្នកមានលុយពីភ្នំពេញ ចូលមកអភិវឌ្ឍន៍ជាកន្លែងកម្សាន្ត សម្រាប់ទទួលទេសចរ មកលំហែរ  ហើយជាពិសេសនោះការតភ្ជាប់ផ្លូវ ទៅកាន់ព្រំដែនក៏បានជំរុញឱ្យតម្លៃដីធ្លី នៅតំបន់នោះកាន់តែមានសន្ទុះបន្ថែម ។

រាជរដ្ឋាភិបាលកម្ពុជា នៅតែមានផែនការក្នុងការអភិវឌ្ឍផ្លូវថ្មីៗ និងលើកកម្ពស់ផ្លូវចាស់ៗឱ្យកាន់តែប្រសើរ ធំទូលាយ ដើម្បីសម្រួលដល់ការធ្វើដំណើរបានលឿនរហ័ស សន្សំសំចៃពេលវេលា និងចំណេញថវិកា។ រដ្ឋាភិបាលក៏បាន និងកំពុងសាងសង់ផ្លូវល្បឿនលឿនមួយ ព្រមទាំងគ្រោងដាក់ឱ្យដំណើរការសាកល្បង នៅពេលប៉ុន្មានខែខាងមុខនេះ និងកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនផ្សេងទៀត ពីភ្នំពេញទៅកាន់បណ្ដាខេត្តនានា៕

ចរន្តទិញលក់អចលនទ្រព្យពីម្ចាស់ដើមក្នុងខេត្តសៀមរាបចាប់ផ្តើម មានសន្ទុះឡើងវិញ

ដោយៈសុផារី

សៀមរាបៈ ដំណើរត្រលប់មកវិញនៃទេសចរជាតិ និងអន្តរជាតិ បាននាំមកនូវក្តីសង្ឃឹម ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាអចលនទ្រព្យខេត្តសៀមរាប ក្រោយប្រឈមភាពស្ងប់ស្ងាត់អស់រយៈពេលជាង២ឆ្នាំ។

អ្នកជំនាញក្នុងមូលដ្ឋាននៃខេត្តសៀមរាបបានបង្ហើបថា ចរន្តទិញលក់អចលនទ្រព្យពីម្ចាស់ទី១ ទៅអ្នកទី២ មានសញ្ញាវិជ្ជមាន ទោះសកម្មភាពអភិវឌ្ឍន៍ហាក់មានភាពស្ងប់ស្ងាត់បន្តិចក្តី។

លោកកែវ សុធារ៉ា នាយកប្រតិបត្តិ KW សៀមរាប បានមានប្រសា​សន៍តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះថា តាមរយៈការវិលត្រលប់មកវិញ នៃភ្ញៀវទេសចរអន្តរជាតិ ក្នុងកំឡុងរយៈពេលពីរខែចុងក្រោយនេះ នាំឱ្យសកម្មភាពអាជីវកម្មមានសន្ទុះឡើងវិញ ជំរុញឱ្យសកម្មភាពទិញលក់ ជួលអចលនទ្រព្យមានដំណើរការល្អប្រសើរ ជាលំដាប់។

លោកបញ្ជាក់ថា “សម្រាប់សកម្មភាពក្នុងខែឧសភា និងខែមិថុនា ការទិញលក់ ជួល ទ្រព្យពីម្ចាស់ទី១ទៅទី២ (Second property) មានសញ្ញាវិជ្ជមានគួរសម ដោយមានការចាប់អារម្មណ៍ ពីបងប្អូនខាងក្រៅខេត្ត ឬបងប្អូនខ្មែរនៅក្រៅប្រទេស ដែលសម្លឹងមើលឃើញពីផលចំណេញ នាពេលអនាគត”។

យ៉ាងណាក្តី អ្នកជំនាញអចលនទ្រព្យ នៃទឹកដីវប្បធម៌មួយនេះ បានបង្ហើបឱ្យដឹងថា ផ្ទុយពីកំណើននៃចរន្តទិញលក់អចលនទ្រព្យ សកម្មភាពនៃការអភិវឌ្ឍ ហាក់មានសភាពស្ងប់ស្ងាត់ ដោយសារតែតម្រូវការលំហូរសាច់ប្រាក់របស់វិនិយោគិន ក្នុងការប្រើប្រាស់សម្រាប់សកម្មភាពអាជីវកម្ម និងឥទិ្ធពលនៃសង្គ្រាមរុស្ស៊ី- អ៊ុយក្រែន។

លោកបានមានប្រសាសន៍ថា “ក្រលេកមើលដំណើរការគម្រោងនានា ហាក់មានភាពស្ងាត់បន្តិច ដោយសារខេត្តសៀមរាប បានចាប់ផ្តើមទទួលភ្ញៀវទេសចរឡើងវិញ ដែលធ្វើឱ្យអាជីវកម្មតូចធំជាច្រើន បានចាប់ផ្តើមបើកដំណើរការឡើងវិញ ដោយតម្រូវឱ្យអតិថិជនត្រូវការកញ្ចប់ថិវិកា ក្នុងការរៀប​ចំអាជីវកម្មរបស់ពួកគាត់ ដើម្បីត្រៀមទទួលភ្ញៀវចរណ៍ នៅចន្លោះខែកញ្ញា និងខែតុលាខាងមុខ។

លោកបន្តថា ម្យ៉ាងទៀត បញ្ហាសង្រ្គាមរុស្សី-អ៊ុយក្រែន នៅតែបន្តប៉ះពាល់ដល់សេដ្ឋកិច្ច ដោយវាបង្កើតជាអតិផរណាយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ក៏បានមានប្រសាសន៍ថា ទោះបីទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា ប្រឈមនឹងវិបត្តិជំងឺផង និងវិបត្តិសេដ្ឋកិច្ចផង អ្នកវិនិយោគ នៅតែបន្តសកម្មភាពរបស់ខ្លួនបន្ទិចម្តងៗ។

លោកបន្តថា “សកម្មភាពនៃគម្រោងថ្មី ហាក់មានភាពការកើតឡើងយឺតបន្ទិច តែនេះមិនបានបង្ហាញពីសញ្ញាអវិជ្ជមាន នៃវិស័យអចលនទ្រព្យរបស់កម្ពុជានោះទេ ដោយអ្នកវិនិយោគនៅតែបន្ត ការទិញ លក់ជាហូរហែរ”។

លោកបានបន្តថា ទោះបីជាគម្រោងថ្មីកើតយឺតបន្ទិចក្តី វាមិនបានបង្ហាញពីសញ្ញាអវិជ្ជមានទេ។ អ្នកទិញលក់ដើម្បីផលចំណេញ នៅតែបន្តទិញ គ្រាន់តែកាត់បន្ថយមួយចំនួន ដោយសារតែលទ្ធផល និងអំណាចនៃការទិញ ធនធានមានកម្រិត៕

ការសិក្សាអន្តរជាតិ: ពិភពលោកមានទំនុកចិត្តលើចូ បៃឌិន ខ្លាំងជាងលោកស៊ី ជីនភីង

ដោយៈ សុខុម

សឹង្ហបុរី: ទោះបីជាទំនុកចិត្តរបស់ពិភពលោក លើប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានធ្លាក់ចុះពីមួយឆ្នាំមុនក្ដី ក៏ប្រទេសភាគច្រើនដែលត្រូវបានស្ទង់មតិ នៅតែមានទំនុកចិត្តលើលោកច្រើនជាង មេដឹកនាំចិន លោកស៊ី ជីនភីង។ នេះបើយោងតាមការសិក្សាអន្តរជាតិមួយដែលបានចុះផ្សាយកាលពីខែមិថុនា។

ការសិក្សាដាច់ដោយឡែកមួយក៏បានបង្ហាញដែរថា ពលរដ្ឋភាគច្រើននៅអាស៊ីអាគ្នេយ៍ ចង់ឱ្យអាស៊ានអនុវត្តន៍គោលនយោបាយ ឱ្យស្របទៅនឹងសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន The Straits Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា។

ក្នុងចំណោមអ្នកឆ្លើយសំណួរមកពី១៨ប្រទេស នៅលោកខាងលិច និងអាស៊ី ដែលត្រូវបានស្ទង់មតិដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Centre មានមូលដ្ឋាននៅវ៉ាស៊ីនតោន គឺមានតែ២ប៉ុណ្ណោះ ពោលគឺសឹង្ហបុរី និងម៉ាឡេស៊ី ដែលបានបង្ហាញការជឿជាក់ លើមេដឹកនាំចិនលោកស៊ី ជីនភីង ខ្លាំងជាងលោកចូ បៃឌិន។

នៅពេលសួរថា តើពួកគេមានទំនុកចិត្តថា មេដឹកនាំទាំងនេះធ្វើត្រឹមត្រូវដែរ ឬយ៉ាងណាទាក់ទងនឹងកិច្ចការពិភពលោក ជាមធ្យម៦០%បាននិយាយថា ពួកគេមានទំនុកចិត្តខ្លះ ឬច្រើនលើលោកចូ បៃឌិន បើធៀបនឹង១៨% សម្រាប់លោកស៊ី ជីនភីងប្រធានាធិបតីចិន។

ទំនុកចិត្តលើប្រធានាធិបតីអាមេរិក រូបនេះគឺខ្ពស់បំផុតនៅប្រទេសប៉ូឡូញ (៨២%) និងប្រទេសស៊ុយអែត (៧៤%) បើធៀបនឹង១១% (ប៉ូឡូញ) និង១៣% (ស៊ុយអែត) សម្រាប់លោកស៊ី ជីនភីង។

បណ្ដាប្រទេសនៅអាស៊ី ដែលត្រូវបានស្ទង់មតិ រួមមាន កូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តយូរមកហើយរបស់សហរដ្ឋអាមេរិក បានបង្ហា​ញការជឿទុកចិត្តច្រើន លើសលប់លើលោក ចូ បៃឌិន ច្រើនជាងលោក ស៊ី ជីនភីង។

ប្រហែល៧០%នៃប្រជាជនកូរ៉េខាងត្បូង បានបង្ហាញពីទំនុកចិត្តលើលោកចូ បៃឌិន បើធៀបនឹង១២% សម្រាប់លោក ស៊ី ជីនភីង ខណៈអ្នកឆ្លើយជនជាតិជប៉ុន៦២% មានទំនុកចិត្តលើលោក ចូ បៃឌិន បើធៀបនឹង៩%សម្រាប់មេដឹកនាំចិន។

ទំនុកចិត្តលើលោក ចូ បៃឌិន បានធ្លាក់ចុះធៀបនឹងឆ្នាំមុន ដោយធ្លាក់ចុះ២០% ឬច្រើនជាងនេះនៅ អ៉ីតាលី សឹង្ហបុរី និងបារាំង។

ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល Pew Research Centre និយាយថា បញ្ហាមួយដែលប៉ះពាល់ដល់ទស្សនៈអន្តរជាតិ ទៅលើលោក ចូ បៃឌិន អាចមកពីសហរដ្ឋអាមេរិក ដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១។

ជាមធ្យម៥៧% នៅតាមបណ្តាប្រទេសចំនួន១៧ ដែលត្រូវបានស្ទង់មតិ ដោយមិនរាប់បញ្ចូលសហរដ្ឋអាមេរិក បាននិយាយថា ការដកទ័ពចេញនោះធ្វើឡើងដោយគ្មានការដោះស្រាយបានល្អ។

អ្នកស្រាវជ្រាវទាំងនេះនិយាយថា ទំនុកចិត្តលើមេដឹកនាំចិន ស៊ី ជីនភីង នៅដដែលប្រហាក់ប្រហែលនឹងឆ្នាំមុន។

ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី លេចធ្លោជាងគេក្នុងចំណោមប្រទេសទាំង១៨ ដែលត្រូវបានស្ទង់មតិសម្រាប់អ្នកឆ្លើយសំណួរ មានទំនុកចិត្តលើប្រធានាធិបតីចិន ខ្ពស់ជាងមេដឹកនាំអាមេរិក។

ប្រហែល៦៩%នៅក្នុងប្រទេសសិង្ហបុរី និង៦២%នៅក្នុងប្រទេសម៉ាឡេស៊ី បាននិយាយថា ពួកគេមានទំនុកចិត្តខ្លះ ឬច្រើនលើលោកស៊ី ជីនភីង បើធៀបនឹង៤៨% (សិង្ហបុរី) និង៥៣% (ម៉ាឡេស៊ី) សម្រាប់លោក ចូ បៃឌិន។

ទន្ទឹមនេះ ការស្ទង់មតិក៏បានរកឃើញដែរថា មានតែ៩%ប៉ុណ្ណោះនៅទាំង១៨ប្រទេស បានបង្ហាញការជឿទុកចិត្ត លើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ពោលគឺទាបជាគេបំផុត៕ The Straits Times៕

ការសិក្សាថ្មីៈកម្ពុជានឹងសម្រេចបានផលទុនជាតិសរុបចន្លោះពី២ទៅ៣,២ភាគរយពីកិច្ចព្រមព្រៀងRCEP

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា កម្ពុជានឹងសម្រេចបានកំនើនផលទុនជាតិសរុប ក្នុងចចន្លោះពី២ ទៅ៣,២ភាគរយ ពីការចូលជាសមាជិកអំពីកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)។

តាមការព្យាករពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់តំបន់អាស៊ាននិងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា ដោយឡែកអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងនេះ គឺកំណើននាំចេញចន្លោះពី៩,៤% ទៅ ១៨% កំណើនផលិតផលក្នុងស្រុកសរុបចន្លោះពី២% ទៅ៣,៨%, កំនើន​ការងារពី៣,២% ទៅ៦,២% និងកំណើនចំណូលពន្ធចន្លោះពី២% ទៅ ៣,៩%

នេះបើយោងកិច្ចព្រមព្រៀងនេះ ផ្តល់នូវភាពអនុគ្រោះខ្ពស់លើសមាសធាតុតម្លៃតំបន់ដែលត្រូវអនុវត្តជាទូទៅ(ធំជាងឬស្មើ៤០%—RVC≥40%) និងវិធានបូកបន្ថែមក្នុងតំបន់ ដែលកម្ពុជាអាចប្រើប្រាស់ផលិតផល និងវត្ថុធាតុដើម ដែលមានប្រភពពីប្រទេសសមាជិកអាសិបដទៃទៀត ក្នុងការផលិតនូវផលិតផលរបស់កម្ពុជា ហើយនៅតែរក្សាបាននូវដើមកំណើតទំនិញកម្ពុជាដើម្បីទទួលបានភាពអនុគ្រោះពន្ធ។

ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយ ស្តីពីការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ អាសិប (RCEP) និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រោមវត្តមានរបស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងមានការចូលរួមពីវិស័យឯកជនតាមវិស័យដែលពាក់ព័ន្ធ។

លោកបានលើកឡើងបន្តថា កិច្ចព្រមព្រៀងអាសិបនេះ មានសមាជិកចំនួន១៥ប្រទេសរួមមាន ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន បូករួមជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន៥ប្រទេសគឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់ ដែលតំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង២៨% នៃពាណិជ្ជកម្មពិភពលោក (គិតត្រឹមឆ្នាំ២០១៩)។

ប្រភពពីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីនេះជាបន្តបន្ទាប់ ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រះសីហនុ និងស្វាយរៀង, ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។ លើសពីនេះ ទិសដៅទៅថ្ងៃអនាគត វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ រួមសហការជាមួយនាយកដ្ឋាននាំចេញ-នាំចូល នឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីបែបនេះ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត តាមការចាំបាច់ ដើម្បីធានាបរិយាប័ន្ន និងនិរន្តរភាពនៃការអនុវត្តវិធាននេះ៕

ការអភិវឌ្ឍន៍ក្នុងវិស័យអចលទ្រព្យនៅប្រទេសចិនមានការកើនឡើង ក្នុងខែមិថុនា

ដោយ: លាងហួរ

ប្រទេសចិន: ក្រុមហ៊ុនអចលទ្រព្យChina Vanke Co បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យចិន បានធ្លាក់ចុះក្នុងរយៈពេលខ្លីប៉ុណ្ណោះ ខណៈដែលពេលនេះវិស័យអចលទ្រព្យនៅចិន បានកើនឡើងយ៉ាងច្បាស់ពីមួយខែទៅមួយខែក្នុងការលក់នៅក្នុងខែមិថុនា ដែលនាំឱ្យមានការកើនឡើងនៃវិស័យអចលនទ្រព្យនៅក្នុងពាណិជ្ជកម្មចិន។

លោក Yu Liang ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យChina Vankeរបស់ប្រទេសចិនបានព្រមានថា ការស្ទុះងើបឡើងវិញនៃវិស័យអចលទ្រព្យ នឹងមានភាពយឺតយ៉ាវ ប៉ុន្តែលោកបានជួយជំរុញឱ្យសន្ទស្សន៍អចលនទ្រព្យCSI របស់ចិនដីគោកកើនឡើង៦ភាគរយ ខណៈដែលសន្ទ ស្សន៍អចលនទ្រព្យHang Seng របស់ហុងកុងបានកើនឡើងជាង១ភាគរយ។

ថ្លែងនៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ ក្រុមហ៊ុនChina Vanke កាលពីថ្ងៃអង្គារ លោក Yu បានមានប្រសាសន៍ថា លោកបានរងនូវសម្ពាធខ្លាំងបំផុតលើអាជីព ក្នុងវិស័យអចលនទ្រព្យរបស់លោក ក្នុងកំឡុងឆ្នាំ២០២២នេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានមើលឃើញថាទីផ្សារលំនៅ  ដ្ឋានមួយចំនួន មានការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ នៅក្នុងខែមិថុនា។

លោក Yu បានមានប្រសាសន៍ថា “បើគិតពីដើមខែមិថុនារហូតមកដល់ពេលនេះ ខ្ញុំគិតថាការលក់លំនៅដ្ឋាន នឹងមានការកើនឡើងជាក់ស្តែងពីមួយខែទៅមួយខែ”។

លោកបានបន្តថា វិស័យអចលទ្រព្យបានងើបឡើងវិញ ដោយសារមានការបន្ធូរបន្ថយវិធានការ ពីរដ្ឋាភិបាលកណ្តាលចិន និងអាជ្ញាធរមូល    ដ្ឋាន ហើយមួយផ្នែកត្រូវបានជំរុញដោយតម្រូវការកើនឡើង បន្ទាប់ពីមានការបិទខ្ទប់អស់ជាច្រើនខែ។

អាជ្ញាធរចិនកំពុងព្យាយាមជំរុញ តម្រូវការអចលទ្រព្យនៅក្នុងប្រទេសឱ្យកាន់តែប្រសើរឡើងវិញ ក្រោយពីវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ១៩ របស់ រដ្ឋាភិបាលចិន៕

លោកបណ្ឌិតគីម ហ៊ាងបង្ហាញពីគំរោងវិនិយោគខុនដូដ៏ធំមួយ

ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានបង្ហាញគំរោងអភិវឌ្ឍន៍ខុនដូ ដ៏ធំមួយនៅទីក្រុងភ្នំពេញ តាមរយៈផេកផ្លូវការ​របស់លោក។

លោកបានសរសេរឆ្លើយឆ្លង ជាមួយអ្នកសាកសួរព៌តមានពីគំរោងអភិវឌ្ឍ៍នេះថា គំរោងនេះប្រហែលពីរឆ្នាំទៀត(អាចចេញគំរោង)។

គំរោងនេះ ត្រូវបានលោកដាក់ឈ្មោះ លោកជំទាវគង់ សំណាង ដែលជាភរិយាជាទីស្រលាញ់របស់លោក គឺVimean Samnang Town។

ជាមួយគ្នានេះ លោកបានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយសហស្ថាបនិកគេហទំព័រPropertyarea.asiaកាលពីពេលថ្មីៗនេះថា លោកនឹងអភិវឌ្ឍន៍គំរោងខុនដូតម្លៃសមរម្យ នៅពេលវេលាស័ក្តិសមមកដល់ ដែលលោកជឿជាក់ថា លោកអាចលក់បាន១០០០យូនីតក្នុងរយៈពេល១ឆ្នាំ។

ជាអតីតនិស្សិតស្នាក់នៅវត្តមហាមន្រ្តី លោកបណ្ឌិតគីម ហ៊ាងបានតស៊ូក្នុងជីវិតសិក្សារៀនសូត្រ រហូតក្លាយជាសាស្រ្តាចារ្យម្នាក់ បង្រៀននៅតាមសាកលវិទ្យាល័យនានា មុនពេលលោកប្រឡូកក្នុងវិស័យអចលនទ្រព្យ ដែលគិតមកទល់ពេលនេះ មានរយៈពេល១៨ឆ្នាំមកហើយ។

លោកបានប្រែក្លាយពីភ្នាក់ងារលក់ដីធ្លីធម្មតាម្នាក់ រហូតអាចបើកក្រុមហ៊ុនដោយខ្លួនឯង និងប្រែក្លាយពីក្រុមហ៊ុនផ្តល់សេវាកម្ម ទាក់ទងការទិញលក់អចលនទ្រព្យ ពិសេសដីធ្លី រហូតក្លាយជាអ្នកអភិវឌ្ឍន៍ជោគជ័យមួយរូប។

បច្ចុប្បន្នលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងកំពុងអភិវឌ្ឍបុរីKS Resident ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល និងកំពុងសាងសង់បុរីវិមានសំណាង ដែលជាបុរីធំមួយផ្តោតលើអតិថិជនជាក្រុមអភិជន ដែលបុរីនេះ​ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ ខាងជើងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីប្រមាណ២០០០ម៉ែត្រ៕

ក្រុមហ៊ុន Sky Angkor Airlines ភ្ជាប់ជើងហោះហើរថ្មីពីទីក្រុងភ្នំពេញទៅទីក្រុងសេអ៊ូល

ដោយ៖​ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines បើកជើងហោះហើរថ្មី ភ្ជាប់ពីភ្នំពេញ ទៅកាន់ទីក្រុងសេអ៊ូល។

នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់អាកាសចរណ៍កម្ពុជា ចេញផ្សាយកាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ឱ្យដឹងថា ក្រុមហ៊ុន Sky Angkor Airlines បានចាប់ផ្តើមបើកដំណើរការ ជើងហោះហើរថ្មី រវាងទីក្រុងភ្នំពេញ និងទីក្រុងអ៊ីនឈុន (សេអ៊ូល) ដោយជោគជ័យ។

ក្រុមហ៊ុននេះគ្រោងដំណើរការជើងហោះហើរត្រូវបានកំណត់ជារៀងរាល់ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។

យោងតាមទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យដឹងថា គិតមកដល់បំណាច់ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ចំនួន២២ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើនឹងជាង៥០% ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិមួយចំនួន បានតភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឡើងវិញ ជាពិសេសលើកំណាត់ផ្លូវហោះហើររវាង ភ្នំពេញ-បាងកក-ភ្នំពេញ និងភ្នំពេញ-សឹង្ហបុរី-ភ្នំពេញ បើធៀបទៅនឹងឆ្នាំ២០១៩ ដែលពេលនោះមានចំនួន៤៣ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ ដោយមិនរាប់បញ្ចូលនូវក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរជាលក្ខណៈCharter។

បច្ចុប្បន្ននេះ កម្ពុជាទទួលបានអ្នកដំណើរតិចជាងឆ្នាំ២០១៩ ចំនួន៨៨% ឬស្មើ២០% នៃឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នា។ ចំនួនជើងហោះហើរមានតិចជាងឆ្នាំ២០១៩ ចំនួន៦២% ឬស្មើ២៤% នៃឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំនេះ។ ចំនួនជើងហោះហើរឆ្លងកាត់មានចំនួន៤៦% នៃឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នា ចំនួនទំនិញមានចំនួន៣៤% នៃឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នា។

បច្ចុប្បន្ននេះ កម្ពុជាមានជើងហោះហើរចំនួន៤ជើងក្នុងមួយសប្តាហ៍ ក្នុងនោះកម្ពុជាមាន២ជើង និងចិន២ជើង ដែលបានតំឡើងជើងហោះហើរតាំងពីដើមខែមិថុនាមកម្ល៉េះ។ មកទល់ពេលនេះកម្ពុជា និងចិន ក៏បានកំពុងចរចាគ្នាក្នុងការបង្កើនជើងហោះហើរឱ្យបានចំនួន៦ជើង (កម្ពុជា៣ជើង និង ចិន៣ជើង) ក្នុងមួយសប្តាហ៍សម្រាប់ពេលឆាប់ៗខាងមុខនេះ៕

រដ្ឋាភិបាលចិនប្តេជ្ញាដាក់ចេញនូវគោលនយោបាយទាន់ពេលវេលាដើម្បីជំនះនឹងហានិភ័យសេដ្ឋកិច្ច

ដោយ៖ លាងហួរ

ប៉េកាំង៖ មន្ត្រីរៀបចំផែនការរដ្ឋ បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសចិននឹងដាក់ចេញគោលនយោបាយឱ្យទាន់ពេលវេលា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចបន្ថែមទៀត  ដោយសារវិបត្តិជំងឺកូវីដ១៩ និងហានិភ័យពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានបង្កការគំរាមកំហែងដល់ការងារ និងស្ថិរភាពតម្លៃ។

សេដ្ឋកិច្ចប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំទី២ក្នុងពិភពលោក កំពុងចាប់ផ្តើមងើបឡើងវិញនៅក្នុងខែមេសា ប៉ុន្តែនៅដើមខែឧសភាសេដ្ឋកិច្ចចិនស្រាប់តែត្រូវបានបង្អាក់។

ទិន្នន័យថ្មីៗនេះ បានបង្ហាញថា ប្រទេសចិនកំពុងប្រឈមនឹងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ  ការចំណាយរបស់អ្នកប្រើប្រាស់មានកម្រិតតិចតួច និងហានិភ័យនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩កាន់តែច្រើន​។

លោក អ៊ូ ហុង អគ្គលេខាធិការរងនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលនឹងអនុវត្តវិធានការគាំទ្រ ដែលមានស្រាប់របស់ខ្លួន និងកែលម្អគោលនយោបាយរបស់ខ្លួន។

លោកបានមានប្រសាសន៍ថា ការគាំទ្រគោលនយោបាយថ្មី អាស្រ័យលើកាលៈទេសៈ និងអាចដាក់ឱ្យដំណើរការបានទាន់ពេល។ យើងមានទំនុកចិត្តយ៉ាងពេញទំហឹង ក្នុងការយកឈ្នះលើបញ្ហាប្រឈមដ៏លំបាកក្នុងវិបត្តិសេដ្ឋកិច្ច ហើយយើងមានសមត្ថភាពក្នុងការទប់ទល់នឹងការផ្លាស់ប្តូរគ្រប់ប្រភេទ ដែលមិនរំពឹងទុក ដើម្បីធានាបាននូវស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

លោក អ៊ូ ហុង បានទទួលស្គាល់ថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចាប់តាំងពីខែមីនា បានគម្រាមកំហែងដល់សេដ្ឋកិច្ចចិន និងជំរុញឱ្យមានអត្រាភាពអត់ការងារធ្វើ និងអតិផរណាហក់ឡើងខ្ពស់។

លោក Yi Gang ទេសាភិបាលធនាគារកណ្តាលចិន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា គោលនយោបាយរូបិយវត្ថុរបស់ប្រទេសចិននឹងបន្តមានលក្ខណៈសមស្រប ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច៕

រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានចេញសេចក្តីសម្រេចកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

 

នេះបើតាមសេចក្តីសម្រេចដែលត្រូវបានចុះហត្ថលេខាដោយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនានេះ។

តាមរយៈសេចក្តីសម្រេចនេះ ឱ្យដឹងថា កាលបរិច្ឆេទនៃ​ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ៕