ក្រុមហ៊ុនលំដាប់យក្សរបស់ចិនត្រៀមឈានជើងចូលផ្សារហ៊ុនកម្ពុជា

ដោយ: លាងហួរ

ភ្នំពេញ: ផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានផ្តល់ការយល់ព្រមជាគោលការណ៍ដល់ក្រុមហ៊ុន Royal Railway Plc ដើម្បីចុះបញ្ជីមូលបត្របំណុលរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍នេះ បានឱ្យដឹងថា ដើម្បីចុះបញ្ជីជាផ្លូវការ និងមានការជួញដូរមូលបត្ររបស់ខ្លួននៅលើផ្សារមូលបត្រ CSX ក្រុមហ៊ុន Royal Railway ត្រូវតែទទួលបានការយល់ព្រមពីនិយតករមូលបត្រកម្ពុជា (SERC) និងបំពេញតាមតម្រូវការចុះបញ្ជីបន្ថែមទៀតរបស់ CSX។

Royal Railway គឺជាក្រុមហ៊ុនចុះបញ្ជីមូលបត្របំណុលដំបូងគេ ដែលទទួលបានការយល់ព្រមជាគោលការណ៍លើការចុះបញ្ជីពី CSX ក្នុងឆ្នាំ២០២២។ បង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយមានកិច្ចព្រមព្រៀងសម្បទានពីរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី Royal Railway គឺជាក្រុមហ៊ុនតែមួយគត់ ដែលផ្តល់សេវាកម្មដឹកជញ្ជូនផ្លូវដែក រួមទាំងការដឹកជញ្ជូនទំនិញតាមរថភ្លើង និងរថភ្លើងដឹកអ្នកដំណើរ។

បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការផ្លូវដែកចំនួន២ខ្សែ ដែលមានប្រវែងសរុប៦៥០គីឡូម៉ែត្រ ដោយខ្សែទីមួយតភ្ជាប់រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយខ្សែទី២តភ្ជាប់រាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត។

CSX គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា ដែលកាន់កាប់ភាគហ៊ុនចំនួន៥៥ភាគរយ និងក្រុមហ៊ុនប្តូរប្រាក់កូរ៉េកាន់កាប់ភាគហ៊ុន៤៥ភាគរយដែលនៅសល់។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ CSX បានទទួលក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៦។ ក្នុងនោះ មានក្រុមហ៊ុនមូលធនចំនួន៩ និងក្រុមហ៊ុនមូលបត្របំណុលសាជីវកម្មចំនួន៧ ដែលប្រមូលមូលធនសរុបបានជាង២៨០លានដុល្លារអាមេរិក​៕

An architect asked AI to design skyscrapers of the future. This is what it proposed

anas Bhatia has a bold vision of the future — one where residential skyscrapers covered in trees, plants and algae act as “air purification towers.”

In a series of detailed images, the New Delhi-based architect and computational designer has brought the idea to life. His imagined buildings are depicted rising high above a futuristic metropolis, their curved forms inspired by shapes found in nature.

But the pictures were not entirely of his own imagination

For his conceptual project, “AI x Future Cities,” Bhatia turned to an artificial intelligence imaging tool, Midjourney, that generates elaborate pictures based on written prompts. Using a series of text descriptions — featuring phrases like “futuristic towers,” “utopian technology,” “symbiotic,” and “bioluminescent material” — Midjourney yielded a series of digital images that Bhatia further tweaked by honing the prompts.

 

Bhatia said it can take up to 20 minutes to make each of the surreal artworks. He refined his descriptions almost 100 times per project, editing and adding to the text until he achieved the desired results before cleaning up the images using Photoshop.

“The trial-and-error part is the most fun,” the architect said over the phone. “We use AI to create images and, in the process, the AI trains itself and improves over time.”

 

In another project, titled “Symbiotic Architecture,” Bhatia imagined a future in which buildings are made from living materials. Using prompts like “giant” and “hollowed,” he produced images of what he called a “utopian future” in which apartments are formed inside redwood-sized trees.

ថៃគ្រោងដាក់ដំណើរការរថភ្លើងដែលបរិច្ចាកពីជប៉ុននៅខែតុលា ខាងមុខនេះ

ដោយ: លាងហួរ

បាងកក: ផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) គ្រោងដាក់រថភ្លើងមួយគ្រឿង ក្នុងចំណោមរថភ្លើងចំនួន១៧ ដែលត្រូវបានបរិច្ចាគដោយប្រទេសជប៉ុន នៅលើផ្លូវសម្រាប់ការធ្វើដំណើររយៈពេលខ្លី ពិសេសចាប់ពីខែតុលាតទៅ។

អភិបាល SRT លោក Nirut Maneephan បាននិយាយថា រថភ្លើង ៤-bogey អាចត្រូវបានប្រើប្រាស់ សម្រាប់ការធ្វើដំណើរពីទីក្រុងបាងកកទៅកាន់កន្លែងនានាដូចជា Sai Yok Falls ក្នុង Kanchanaburi, Hua Hin ឬ Pasak Dam ក្នុងខេត្ត Lopburi ។

SRT សង្ឃឹមថា រថភ្លើង KIHA១៨៣នឹងដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងប្រទេសថៃ ហើយវានឹងផ្តល់ជូនអ្នកទេសចរនូវបទពិសោធន៍ថ្មីស្រឡាង។

លោក បាន បន្ថែម ថា SRT បាន ជួសជុល រថភ្លើង ចំនួន១៣គ្រឿង ក្នុង ចំណោម រថភ្លើង KIHA ១៨៣ ចំនួន១៧គ្រឿង ដែល ផ្តល់ ដោយ ក្រុមហ៊ុន រថភ្លើង Hokkaido។

ក្នុងចំណោម ក្បាលរថភ្លើង ម៉ាស៊ូត ម៉ាស៊ីនត្រជាក់ ទាំង១៧គ្រឿង មាន៨គ្រឿង អាច ផ្ទុក អ្នកដំណើរបាន៤០នាក់ កៅអី៨អាចផ្ទុកអ្នកដំណើរ៦៨នាក់ និង ទូរថភ្លើង មួយ មាន៥២កៅអី  ហើយរថភ្លើងនេះបានមកដល់ប្រទេសថៃកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំមុន។

លោក Nirut បាននិយាយថា SRT បានចំណាយប្រាក់ចំនួន៤២,៥លានបាត ដើម្បីនាំយករថភ្លើងទៅកាន់ប្រទេសថៃ ហើយនឹងចំណាយប្រាក់ប្រហែល២០ម៉ឺនបាត ក្នុងការជួសជុលរថភ្លើងនីមួយៗ។  ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការជួសជុលរថភ្លើងដែលប្រើរួចគឺមានតម្លៃថោកជាងការទិញថ្មី៤០០ដង ដែលអាចរហូតដល់ទៅ១០០លានបាត។

លោកបានបន្ថែមថា SRT បានដំណើរការសាកល្បងដោយជោគជ័យជាមួយនឹងរថភ្លើងនៅលើផ្លូវ Makkasan-Chachoengsao ហើយបានដឹងថាវាអាចធ្វើដំណើរ ក្នុងល្បឿនអតិបរមា១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

លោកបាននិយាយថា រថភ្លើងចំនួន១៣ គួរតែត្រៀមរួចរាល់សម្រាប់ការធ្វើដំណើររយៈពេលខ្លីនៅឆ្នាំនេះ ដោយបន្ថែមថាលោកមានទំនុកចិត្តថា ក្បាលរថភ្លើង នឹងអាចដំណើរការបានរយៈពេល១៥ ទៅ២០ឆ្នាំទៀត។

លោក Nirut បាននិយាយថា នៅក្នុងដំណាក់កាលទីពីរ SRT នឹងធ្វើការជួសជុលឡើងវិញទាំងស្រុងនូវរថភ្លើង ដោយការផ្លាស់ប្តូរកង់ សំបកកង់ ម៉ាស៊ីន ប្រព័ន្ធអគ្គិសនី ហ្រ្វាំងនិងម៉ាស៊ីនត្រជាក់ ដូច្នេះពួកគេអាចប្រើប្រាស់សម្រាប់សេវាផ្លូវឆ្ងាយ ដោយលោកបានបន្ថែមថា ការជួសជុលអាចប្រើ ពេលពីឆ្នាំដើម្បីបញ្ចប់៕

លោកឧកញ៉ាគីម ហ៊ាងបង្ហាញពីគំរោងវិនិយោគធំៗតម្លៃរាប់រយលានដុល្លារ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាឧកញ៉ាវ័យក្មេងមួយរូប និងកំពុងទទួលបានជោគជ័យខ្លាំងលើវិស័យអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញពីគំរោងអភិវឌ្ឍន៍ធំៗ ដែលមានតម្លៃរហូតដល់រាប់រយលានដុល្លារអាមេរិក។

លោកឧកញ៉ាបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី៧ កញ្ញាកន្លងមកថា លោកបាននិងកំពុងអភិវឌ្ឍន៍គំរោងជាច្រើន និងរៀបចំផែនការអភិវឌ្ឍន៍គំរោងជាបន្តបន្ទាប់ទៀត ដែលរួមមានទី១ បុរី វិមានសំណាង (Borey Vimean Samnang) លើដី២៥ហត ខាងជើងក្រសួងដែនដី២៥០០ម គឺមានតែវីឡាទោលទាំងអស់ តម្លៃចាប់ពីជាង៤២ម៉ឺនដុល្លារ ដល់ជាង៥លានដុល្លារ។

ទី២ វិមានសំណាង ថោន (Vimean Samnang Town) លើដីទំហំ៥០ហត តម្លៃទុនវិនិយោគ៥០០លានដុល្លារ នឹងចាប់ផ្តើមក្នុងឆ្នាំ២០២៣ រួមមានផ្ទះអាជីវកម្ម វីឡាទោល សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ផ្សាទំនើប ខុនដូ និងកីឡាដ្ឋាន សម្រាប់មនុស្ស ២០ ០០០នាក់ស្នាក់នៅ។

ទី៣  គ្រាន់តែចង់សង់ វិមានសំណាងថោន នៅកម្ពុជាអោយបានលើសពី១២ទីតាំង សម្រាប់មនុស្សជាង៥០ម៉ឺននាក់ស្នាក់នៅ និងធ្វើអាជីវកម្ម អោយបានមុនឆ្នាំ២០៤២។

លោកឧកញ៉ាបណ្ឌិតបានបន្តថា “គីម ហ៊ាង មិនហ៊ានតូចចិត្តដែលម្តាយឆាប់ស្លាប់ ឪពុកអត់លុយ បងប្អូនបង្កើតនៅក្មេង តែបានសាច់ញាតិ និងមិត្តភក្តិរាប់អាន ពិសេសបាន Hollywood Club & KTV ផ្តល់ការងារអោយធ្វើជាអ្នករត់តុ (Waiter) និងកុដិលេខ១៨ វត្តមហាមន្រ្តី ផ្តល់ជាកន្លែងស្នាក់នៅ និងបាយបិណ្ឌបាយបាត្រ៦ឆ្នាំ ក្នុងនាមជា និស្សិតក្មេងវត្ត”។លោក​បន្ថែមថា “បើគីម ហ៊ាង អាចធ្វើបាន នោះមានន័យថា យុវជនកម្ពុជាទាំងអស់ មកពីគ្រួសារក្រីក្រក៏អាចធ្វើបានដូចគ្នា”៕

អភិបាលខេត្តកំពង់ស្ពឺៈគំរោងសាងសង់មជ្ឈមណ្ឌលកំសាន្តតម្លៃ៥០០លានដុល្លារមិនលុបចោលទេ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គំរោងវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិ ដែលគ្រោងសាងសង់មជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិ តម្លៃ៥០០លានដុល្លារមិនបានលុបចោលទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ។

លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៧​ កញ្ញាកន្លងមកថា គំរោងវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិ មិនបានលុបចោលនោះទេ​ ដោយក្រុមហ៊ុនទាំងនោះ មិនបានសាងសង់នៅឡើយ ព្រោះពួកគាត់រង់ចាំច្បាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកបន្តថា “តាមធម្មតាក្រុមហ៊ុនអន្តរជាតិ ពួកគេមិនធ្វើមុនច្បាប់អនុញ្ញាត្តនោះទេ ពួកគេកំពុងរង់ចាំច្បាប់ ដោយមិនទាន់ធ្វើសកម្មភាពអភិវឌ្ឍន៍អ្វីនៅឡើយទេ”។លោកបន្តថា “គំរោងនេះស្ថិតនៅចំណុចប្រសព្វរវាងស្រុកភ្នំស្រួច និងស្រុកសំរោងទង ដែលបច្ចុប្បន្នក្រុមហ៊ុនវិនិយោគបាន​ប្រមូលទិញដីគ្រប់អស់ហើយ”។

គម្រោងវិនិយោគនេះ នឹងអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ២០៥ហិកតា នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាការវិនិយោគរួមទុនចម្រុះជាតិសាសន៍មកពី ៣ប្រទេសរួមមាន ចិន ស្វីស និងសិង្ហបុរី ក្រោមឈ្មោះក្រុមហ៊ុន ចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD)។

គម្រោងវិនិយោគតំបន់ទេសចរណ៍ សួនទឹកដ៏ធំ ពុំធ្លាប់មាននៅកម្ពុជានេះ នឹងមានដូចជាមជ្ឈមណ្ឌលកម្សាន្តសួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ ផ្ទះលំហែ រមណីយដ្ឋាន និងសណ្ឋាគារជាដើម។

លោកវ៉ី សំណាងបានបន្តថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន នឹងចំណាយទឹកប្រាក់ចំនួន២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំជាង១០០ហិកតា។

លោកអភិបាលខេត្តកំពង់ស្ពឺ បានបង្ហាញសុទិដ្ឋនិយមថា ខេត្តកំពង់ស្ពឺនាពេលអនាគត នឹងក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញទំាងទេសចរជាតិ និងអន្តរជាតិមកពីជុំវិញពភពលោក នៅពេលគម្រោងអភិវឌ្ឍន៍សួនកម្សាន្តដ៏ធំនេះ លេចរូបរាងជាផ្លូវការ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពុងជំរុញការអភិវឌ្ឍ តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។

បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ទាក់ទាញ ប្រវត្តិសាស្ត្រ ធម្មជាតិ អេកូទេសចរណ៍ និងកែច្នៃ ដូចជា វត្តវាំងចាស់ ឬទីក្រុងឧដុង្គឧទ្យានជាតិគិរីរម្យ វីគិរីរម្យផាញរីសត (A2A ថោន) ទឹកធ្លាក់ចំបក់ ទឹកធ្លាក់ ៧ជាន់ ឬទឹកធ្លាក់ជ្រាវជាដើម៕

 

 

ដំណឹងល្អ ប្រទេសកម្ពុជាទទួលបានពានរង្វាន់ពិភពលោកជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេ

ដោយ៖ សហការី

ភ្នំពេញ៖ កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ពីស្ថាប័ន World Travel Awards ទីមួយ គឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និងទី២ពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022)។

មុនឈានដល់ការទទួលបានពានរង្វាន់ទាំងពីរនេះ ភ្ញៀវទេសចរប្រមាណ២លាននាក់ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេ ក្នុងទ្វីបអាស៊ីឆ្នាំ២០២២។

ពិធីប្រគល់ពានរង្វាន់ទាំងនេះត្រូវបានធ្វើឡើង នាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះ ក្នុងនាមតំណាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

លោក ថោង រដ្ឋសក្តិ បានឱ្យដឹងថា តាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានសន្ទុះចំនួនភ្ញៀវទេសចរអន្តរជាតិ កើនឡើង៥៨០ភាគរយ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ដែលមានចំនួនជិត១លាននាក់។

កត្តាទាំងនេះធ្វើឱ្យកម្ពុជាត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោតពីអ្នកទេសចរជាង២លាននាក់ ក្លាយជាម្ចាស់ពានរង្វាន់ចំនួន២ ក្រោមប្រធានបទ “គោលដៅសម្រាប់ទ្វីបអាស៊ី” ទីមួយ គឺគោលដៅវប្បធម៌ឈានមុខគេ ក្នុងទ្វីបអាស៊ី២០២២ និងទីពីរគឺគោលដៅទេសចរណ៍យុវជនឈានមុខគេ ក្នុងទ្វីបអាស៊ីឆ្នាំ២០២២។ ក្រៅពីកម្ពុជាក៏មានប្រទេសដទៃទៀត ដែលទទួលបានពានរង្វាន់នេះដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និង វៀតណាម និងប្រទេសដទៃទៀតសរុបចំនួន៣៥ប្រទេស។

លោក ថោង រដ្ឋសក្តិ បានបន្តថា អ្នកដំណើរអន្តរជាតិទាំងអស់មកទស្សនាកម្សាន្តនៅកម្ពុជា តាមរយៈការបើកឡើងវិញនូវ Visa-on-Arrival (Free Visa for ASEAN Travelers)។ ចំពោះភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញអាចចូលមកតាមច្រកចេញ/ចូលប្រទេស គ្រាន់តែបង្ហាញកាត/វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ រីឯភ្ញៀវទេសចរមិនបានចាក់វ៉ាក់សាំង គ្រាន់តែធ្វើតេស្តរហ័សតែប៉ុណ្ណោះ។ នេះសបញ្ជាក់ឱ្យឃើញថា “កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង”។

លោក ថោង រដ្ឋសក្តិ បានបង្ហាញការរំពឹងទុកថា តាមរយៈការដាក់ចេញនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ យុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នឹងជួយទាក់ទាញកំណើនវិនិយោគិន និងទេសចរវៀតណាមកាន់តែច្រើនថែមទៀត ព្រោះវៀតណាមជាទីផ្សារលំដាប់ទី២របស់កម្ពុជា ដែលមាន១៨៩.៧៨២នាក់  សម្រាប់រយៈពេល៧ខែ ដើមឆ្នាំ២០២២៕

ស្ថាបត្យករប្រើ AI ឌីហ្សាញអគារកប់ពពកបែបថ្ងៃអនាគតព័ទ្ធជុំជិតដោយដើមឈើ និងរុក្ខជាតិ

ដោយៈ សុខុម

អន្តរជាតិៈ លោក Manas Bhatia ដែលជាស្ថាបត្យករដ៏លេចធ្លោមួយរូប ពិតជាមានចក្ខុវិស័យដ៏មោះមុតចំពោះអនាគត ដោយលោកបានឌីហ្សាញប្លង់អគារកប់ពពក (Skyscraper) បែបធម្មជាតិដែលគ្របដណ្ដប់ជុំជិតដោយដើមឈើ រុក្ខជាតិ និងស្លែដែលជាប្រភេទរុក្ខជាតិស្មៅ សម្រាប់បន្សុទ្ធខ្យល់ចេញចូលអគារយ៉ាងអស្ចារ្យ។

ទោះជាយ៉ាងណា រូបភាពនៃការឌីហ្សាញ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងផ្សារភ្ជាប់ជាមួយធម្មជាតិដ៏អស្ចារ្យនេះ មិនមែនកើតចេញពីស្រមើស្រមៃរបស់ស្ថាបត្យករ ដែលមានមូលដ្ឋាននៅក្រុងញូវដេលី ប្រទេសឥណ្ឌា រូបនេះទាំងស្រុងនោះឡើយ។

សម្រាប់គម្រោងដែលគ្រាន់តែជាខន់សិប ដែលមានឈ្មោះថា “AI x Future Cities” ខាងលើនេះ លោក Manas Bhatia បានប្រើប្រាស់កម្មវិធីផលិតរូបភាព​ ដោយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិមិត្ត) ដែលមានឈ្មោះថា Midjourney ដើម្បីបង្កើតរូបភាពលម្អិត ដោយផ្អែកលើអ្វីដែលគាត់បានសរសេរ និងគូសវាស។

កម្មវិធី Midjourney បង្កើតរូបភាពឌីជីថលបានជាច្រើន ទៅតាមអ្វីដែលវិស្វកររូនេះបានសរសេរ និងគូសវាស ហើយគាត់ក៏បានកែសម្រួលបន្ថែមទៅលើរូបភាពទាំងនោះ ឱ្យកាន់តែល្អប្រសើរ និងដូចអ្វីដែលគាត់ចង់បាន។

ក្រៅពីគម្រោង “AI x Future Cities” លោក Manas Bhatia ក៏បានឌីហ្សាញ គម្រោងដ៏អស្ចារ្យមួយទៀតផងដែរ ដែលមានឈ្មោះថា “Symbiotic Architecture” ដែលមានរូបរាងជាសណ្ឋានឈើក្រហមគួរ ឱ្យស្ញើចសរសើរមែនទែន។

អ៊ីចឹងតោះ! ដើម្បីជ្រាបកាន់តែច្បាស់ថា តើប្លង់ឌីហ្សាញអគារបែបថ្ងៃអនាគតទាំង២ ខាងលើនេះអស្ចារ្យកម្រិតណា សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៕ CNN៕

អ្នកឧកញ៉ាគិត ម៉េងលើកឡើងពីកំហុស និងពីអត្ថន័យជីវិត

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ពួកគាត់ចាត់ទុកជាអ្នកជោគជ័យ និងល្បីល្បាញពិតប្រាកដ ក្នុងពិភពជំនួញ ដែលប្រជាពលរដ្ឋខ្មែរបានស្គាល់។

អ្នកឧកញ៉ាគិត ម៉េងអគ្គនាយកក្រុមហ៊ុនRoyal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនអំពីកំហុស និងអត្ថន័យជីវិត ដោយលោកបានបង្ហាញនូវការយល់ឃើញរបស់ខ្លួនថា អ្នកដទៃទៀតយល់ឃើញថា ពិបាកនឹងអត់ឱនឱ្យខ្លួនឯងចំពោះកំហុសមួយចំនួនពីអតីតកាល ដែលរុញច្រានឱ្យពួកគេប្រឈមមុខនឹងបញ្ហានាពេលបច្ចុប្បន្នរបស់ពួកគេ។

អ្នកឧកញ៉ាបានបញ្ជាក់ថា “យើងដឹងថាជីវិតគឺដូចជាការងារផ្ទះដែលត្រូវធ្វើ។ វាក៏ជាការរត់ប្រណាំង”។ លោកបន្តថា “វាក៏ជាភ្នំដែលយើងត្រូវឡើង។ វាក៏ជាទន្លេដែលយើងត្រូវហែលឆ្លងកាត់ ហើយវាក៏ជាគោលបំណងដែលយើងត្រូវសម្រេចឲ្យបានផងដែរ”៕

អ្នកជំនាញលើកឡើងពីសក្តានុពលវិនិយោគនៅតាមផ្លួវជាតិលេខ១

ដោយៈជេស៊ីកា

       ភ្នំពេញៈ ការរីកចម្រើននៃសេដ្ឋកិច្ច សង្គមបានធ្វើឲ្យសកម្មភាពនៃការអភិវឌ្ឍន៍បានរីកសាយគ្រប់ទីកន្លែងនៅកម្ពុជា ពិសេសនៅតាមបណ្តាញផ្លូវជាតិសំខាន់ៗ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ។

អគ្គនាយកក្រុមហ៊ុនLucky Real Estate លោកឌឹត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី៧ កញ្ញាកន្លងមកថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាផ្លូវជាតិលេខ១ឬផ្លូវជាតិ ដែលតភ្ជាប់ពីរាជធានីភ្នំពេញដទៃទៀតឡើយ សុទ្ឋតែមានការអភិវឌ្ឍច្រើន ប៉ុន្តែស្ថិតក្នុងទម្រង់និងសក្តានុពលខុសៗគ្នា អាស្រ័យលើបរិបទនិងសក្តានុពលតំបន់និមួយៗ។

លោកបន្តថា “ជាក់ស្តែងផ្លូវជាតិលេខ១ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនខ្លាំង ដោយសារមានបុរីធំៗ និងមជ្ឈមណ្ឌ​លពាណិជ្ជកម្មតូចៗជាច្រើន បាននិងកំពុងបង្ហាញវត្តមាននៅតំបន់នេះ”។​លោកបន្តថា “ខ្ញុំគិតថារយៈពេល៥ឆ្នាំខាងមុខ សកម្មភាពអភិវឌ្ឍន៍លំនៅ ដ្ឋាន បុរី សកម្មភាពពាណិជ្ជកម្មនានានៅលើផ្លូវជាតិនេះ នឹងរីកសាយទៅដល់ស្ពានអ្នកលឿងមិនខាន”។

លោកឌឹត ចណ្ណាបានបន្តថា ដោយសារសកម្មភាពអភិវឌ្ឍន៍ និងការរីកចម្រើនសេដ្ឋកិច្ច យ៉ាងលឿនបែបនេះហើយ ទើបធ្វើឲ្យតំបន់ជាប់ផ្លូវជាតិ ដែលតភ្ជាប់ជាមួយប្រទេសចវៀតណាម មានការរីកចម្រើនលឿន និងជះ​ឥទ្ឋិពលដល់ក្រុងបាវិត ក្នុងខេត្តស្វាយរៀងផងដែរ។

ជាមួយគ្នានេះ លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFAបានមានប្រសាសន៍ថា តំបន់ផ្លូវជាតិលេខ១ និងតំបន់ជុំវិញកំពុងមានការរីកចម្រើនខ្លាំង ដោយសារតំបន់នេះមានសក្តានុពលច្រើន មានបុរី លំនៅ​ដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពង់ផែស្វយ័ត្នភ្នំពេញជាដើម។

លោកបន្តថា “គោលនយោបាយរបស់រាជរដ្ឋាភិបាល បាននិងកំពុងស្រោចស្រពផលប្រយោជន៍ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលធ្វើឲ្យជីវ​ភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ហើយការរីកចម្រើនបាន​សាយភាយដល់គ្រប់តំបន់”៕

ខេត្តកំពង់ស្ពឺប្រែក្លាយជាតំបន់សក្តានុពលខ្ពស់លើការវិនិយោគវិស័យឧស្សាហកម្មពីបណ្តាក្រុមហ៊ុនចម្រុះជាតិ

ដោយៈ សុផារី

កំពង់ស្ពឺៈ ការអភិវឌ្ឍឧស្សាហកម្មបាន និងកំពុងតែមានការរីកចម្រើនយ៉ាងខ្លំាង ហើយបានប្រែក្លាយខេត្តកំពង់ស្ពឺ ទៅជាតំបន់សក្តានុពលវិនិយោគលើពាណិជ្ជកម្ម និងលំនៅឋាន ដែលអាចទាក់ទាញបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែកញ្ញាថា ដោយសារស្ថានភាពភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងបានបង្កើតចំណូល ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត មានជីវភាពល្អប្រសើរមួយកម្រិត។

លោកបានបន្តថា “សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺមានសក្តានុពលខ្ពស់ ដោយមានរោងចក្រចំនួនជាង៥០០រោងចក្រ បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៣០ម៉ឺននាក់ ដែលបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ និងរកចំណូលចូលជាតិបានកាន់តែច្រើនផងដែរ”។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា “ជាឧទាហរណ៍ ពីមុន ស្រូវមួយតោនលក់បាន៣២០ដុល្លារ អីឡូវនេះមួយហិចតា ក្លាយទៅជារោងចក្រ ក្លាយជាបុរី ក្លាយទៅជាលំនៅឋាន ភោជនីយដ្ឋាន ដែលធ្វើឱ្យផ្ទៃដីរបស់យើងនេះមានសក្ដានុពលម្យ៉ាង សម្រាប់ជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋផ្ទាល់នេះ ជាការរីកចម្រើន ដែលយើងបាន តាមរយៈគោលនយោបាយសេដ្ឋកិច្ច មិនមែនថាយើងគិតតាំងពីកីឡាទេ បានកីឡាហើយថែមរឿងនេះផង”។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយខេត្តកំពង់ស្ពឺទៅ ជាតំបន់មានសេដ្ឋកិច្ចខ្ពស់មួយក្នុងចំណោមបណ្តាខេត្តដទៃទៀត និងរាជធានី ដោយបានបើកចំហ    ឱ្យមាន ការវិនិយោគច្រើនពីបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ សម្រាប់ធ្វើការអភិវឌ្ឍវិស័យរោងចក្រ និងកសិកម្ម។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍នៅពេលថ្មីៗនេះថា យន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូររោងចក្រចេញពីភ្នំពេញ ទៅកាន់តំបន់ជាយក្រុង ក៏បានធ្វើឱ្យតំបន់ជាយក្រុង ទាំងនោះឡើងថ្លៃបន្ថែមទៀត ចំណែកតំបន់រោងចក្រនៅក្នុងក្រុង ក៏បានក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងលំនៅឋានដែលមានតម្លៃថ្លៃជំនួសវិញ។

លោកបញ្ជាក់ថា “ការរៀបចំតំបន់ ក៏ដូចជាការផ្លាស់ប្តូររោងចក្រចេញពីភ្នំពេញ ទៅកាន់តំបន់ជាយក្រុង ក៏បានធ្វើឱ្យតំបន់ជាយក្រុងទាំងនោះឡើងថ្លៃបន្ថែមទៀត”។ លោកបន្តថា “ជាក់ស្ដែងការរុះរើរោងចក្រចេញពីផ្លូវវេងស្រេងទៅកាន់តំបន់ខ្លះ នៃរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងតំបន់ខ្លះនៃខេត្តកណ្ដាល បានធ្វើឱ្យមានការប្រែប្រួលតម្លៃដីធ្លីឡើងថ្លៃជាងមុន”។

ដោយឡែក សម្រាប់តំបន់រោងចក្រ នៅក្នុងក្រុងក៏បានផ្លាស់ប្តូរការអភិវឌ្ឍពីតំបន់ឧស្សាហកម្ម ទៅជាតំបន់ពាណិជ្ជកម្ម និងលំនៅឋានដែលមានតម្លៃថ្លៃ៕