ចង់បានដីលំហែរពោរពេញដោយភាពស្រស់ស្រាយក្បែរក្រុងកំពតឬទេ?

 ដោយៈ គង់ សូរិយា

       កំពតៈ ការរស់នៅជាមួយធម្មជាតិ នឹងធ្វើឲ្យជីវិតរបស់អ្នកស្រស់ស្រា​យ ចង់បានដីសាងសង់ផ្ទះជាមួយគំរោងលំហែរ ត្រូវគិតដល់ទេសភាព ហេដ្ឋារចនាសម្ព័ន្ឋ និងទីតាំងដែលមានសភាពស្រស់បំព្រង និងផ្សារភ្ជាប់ជាមួយធម្មជាតិ។

ជាមួយនឹងជើងភ្នំពីក្រោយ និងអាចទស្សនារលកភ្នំនៅពីខាងមុខ គំរោងដីឡូត៍លំហែរបូកគោលែន៣បាន និងកំពុងបំពេញតម្រូវការ និងចំណង់ចំណូលចិត្តអ្នកចូលចិត្តធម្មជាតិ ដែលសមស្របនឹងការស្វែងរកការលំហែរ ពិតប្រាកដ។

តើគំរោងបូកគោលែនទី ៣មានលក្ខណៈពិសេសបែបណា? គំរោងនេះបានរៀបចំ និងបញ្ចបើការសាងសង់ក្លោងទ្វារប្រណិត ស្តង់ដារបុរី។🌿សួនរង្វង់មូល ជាង2000ម៉ែត្រការ៉េ 🌿ស្រះទឹកទំហំជាង 3500ម៉ែត្រការ៉េ។ 🌿ស្ពានអណ្តែត មើលទេសភាពជើងភ្នំ។ 🌿អាចកក់មុនត្រឹម  500$ អាចសង់លំនៅឋានបានភ្លាមៗ។

លើសពីនេះ គំរោងនេះមានទីតាំងល្អ មានសក្តានុពលខ្ពស់ ស្ថិតក្នុងក្រុងកំពត ទំហំដីខ្នាតវីឡាលំហែមានទំហំធំទូលាយ ជាមួយសេវាកម្មបង់ រលស់៣ ឆ្នាំការប្រាក់ 0% ។

🌿មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើងរដ្ឋ និងប្រព័ន្ធលូធំៗនៅក្នុងគម្រោងស្រាប់។ 🌿ការសាងសង់តាមបែបស្តង់ដារទំនើបលក្ខណៈបុរី ។ អ្វីកាន់តែពិសេសគំរោងនេះ មានប្រព័ន្ធការពារសុវត្ថិភាព ខ្ពស់ និងសន្តិសុខយាម  ២៤ម៉ោង៕

 

ថ្នាក់ដឹកនាំខេត្តស្នើឲ្យវិនិយោគិនអន្តរជាតិមកវិនិយោគអាគារជាប់គាំង នៅក្រុងព្រះសីហនុ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់បានស្នើឲ្យវិនិយោគិនអន្តរជាតិ ពិសេសអ្នកវិនិយោគម៉ាឡេស៊ី ឲ្យមកបន្តវិនិយោគលើអាគារជាប់គាំងនៅក្រុងព្រះសីហនុ។

អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានមានប្រសាសន៍បែបនេះ ក្នុងពេលលោកអញ្ជើញចូលរួមជាវាគ្មិន និងធ្វើបទបង្ហាញស្តីអំពីឱកាសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងវេទិកាស្តីពីកាលានុវត្តភាពធុរកិច្ច និងការការពារកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ក្នុងក្របខណ្ឌនៃកិចហចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់ (RCEP)។

វេទិកានេះបានរៀបចំដោយ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសហការរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងសមាគម Malaysia Retail Chain នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ក្នុងបទបង្ហាញជូនដល់គណៈប្រតិភូធុរកិច្ច ប្រទេសម៉ាឡេស៊ីប្រមាណ ៣០០នាក់ ដែលជាប្រធានអគ្គនាយក និងតំណាងក្រុមហ៊ុនជាង៤៣មកពីប្រទេសម៉ាឡេស៊ី លោកឡុង ឌីម៉ង់ បានលើកឡើងអំពីស្ថានភាពទូទៅរួមនៃខេត្ត ឱកាស នៃការវិនិយោគ និងវិស័យអាទិភាពសំខាន់ៗ ដែលមានសក្តានុពលទាក់ទាញ សម្រាប់វិនិយោគិនម៉ាឡេស៊ី មកវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចធំៗ៣ ហើយត្រូវបានរាជរដ្ឋាភិបាល កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លើសពីនេះទៀត លោកអភិបាលរង ក៏បានពន្យល់អំពីស្ថានភាពភាពនៃការជាប់គាំងសំណង់អាគារ ដែលមិនទាន់សាងសង់ និងស្នើឱ្យវិនិយោគិន ដែលចាប់អារម្មណ៍មកវិនិយោគបន្ត នូវអគារដែលមិនទាន់រួចរាល់ជាស្ថាពរក្នុងខេត្តព្រះសីហនុផងដែរ។

គិតមកដល់បច្ចុប្បន្ន ខេត្តព្រះសីហនុ មានក្រុមហ៊ុនម៉ាឡេស៊ីចំនួន១៧ និងនិយោជកជនជាតិម៉ាឡេស៊ី ប្រមាណ៣៦០០នាក់ កំពុងវិនិយោគ និងធ្វើការលើវិស័យសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន អចលទ្រព្យ កាត់ដេរ ធនាគារ និងរោងចក្រផលិតអគ្គិសនីជាដើម។

លោកឡុង ឌីម៉ង់បានបន្ថែមថា ខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលស្វាគមន៍ វិនិយោគិនម៉ាឡេស៊ីបន្ថែមទៀត ជាពិសេសគណៈប្រតិភូពាណិជ្ជករ ដែលមានវត្តមាននៅក្នុងវេទិកានេះតែម្តង៕

ក្រសួងចំនួនពីរជម្រុញការរៀបចំសៀវភៅមគ្គុទេសក៏បង្ហាញពីសក្តានុពលវិនិយោគរបស់ខេត្តនិមួយៗ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងមហាផ្ទៃ និងសភាពាណិជកម្មកម្ពុជា កំពុងធ្វើការរួមគ្នាលើការរៀបចំ សៀវភៅមគ្គុទេសក៏ ដើម្បីបង្ហាញពីឱកាស និងសក្តានុពលវិនិយោគរបស់ខេត្តនិមួយៗ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា កាលពីពេលថ្មីៗនេះ មានការ​សម្រេចពីក្រសួងពាណិជ្ជកម្ម និងមានការឯកភាពពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺជម្រុញឲ្យប្រធានសភាពាណិជ្ជកម្មនៅតាមបណ្តាខេត្ត សហការជាមួយអភិបាលខេត្ត ក្នុងការជម្រុញ និងទាក់ទាញការវិនិយោគទៅកាន់ខេត្តរៀងៗខ្លួន តាមរយៈសភាពាណិ​ជ្ជកម្មខេត្ត និងអភិបាលខេត្តនានា។

លោកបន្តថា “ក្រសួងពាក់ព័ន្ឋ និងសភាពាណិជ្ជកម្មបានជម្រុញឲ្យមានការរៀបចំសៀវភៅមគ្គុទេសក៏ ដើម្បីបង្ហាញពីសក្តានុពលក្នុងខេត្តនិមួយៗ ដើម្បីឲ្យអ្នកវិនិយោគបានស្វែងយល់ ចាប់ឱកាស និងបង្ហាញពីភាពទាក់ទាញក្នុងខេត្តរបស់ខ្លួន”។

លោកឧកញ៉ាលឹម ហេងបានបន្តថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល​បានចេញអនុក្រិតមួយ ដោយអនុញ្ញាត្តឲ្យអនុគណកម្មការវិនិយោគខេត្តនានា អាចអនុម័តទុនវិនិយោគ៥លានដុល្លារចុះក្រោម ក៏ជាការទាក់ទា ញមួយទៀត ដែលអាជ្ញាធរខេត្តអាចអនុម័ត គំរោងវិនិយោគមានទុនចាប់ពី​៥លានដុល្លារចុះ។

លោកបន្តថា “ការអនុម័តនេះ ជាការជម្រុញឲ្យអភិបាលខេត្តនិមួយៗ យកចិត្តទុកដាក់ ក្នុងការទាក់ទាញការវិនិយោគ ​និងថែរទាំអ្នកធុរកិច្ចនៅក្នុងខេត្តរបស់ខ្លួន”៕

Chief Towerនឹងបញ្ចប់នៅឆ្នាំ២០២៣នឹងនាំមកនូវម៉ាកយីហោសណ្ឋាគារលំដាប់អន្តរជាតិមកកាន់កម្ពុជា

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ លំដាប់អន្តរជាតិChief Tower បាននិងកំពុងត្រៀមបញ្ចប់ការសាងសង់ តាមផែនការរបស់ខ្លួនជា​មួយការនាំមកនូវម៉ាកយីហោ សណ្ឋាគារលំដាប់អន្តរជាតិមកកាន់រាជធានីភ្នំពេញ។

Chief Towerត្រូវបានវិនិយោគដោយក្រុមហ៊ុនJS Property Co Ltd ជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនJS Property Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ហើយក្រុមហ៊ុននេះ បានបង្កើតធនាគារChief Bankដែលជាធនាគារពាណិជ្ជ លេចធ្លោមួយផងដែរនៅកម្ពុជា។

យោងតាមប្រភពថ្នាក់ដឹកនាំក្រុមហ៊ុននេះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា Chief Tower នឹងក្លាយជាការិយាល័យកណ្តាលរ​បស់ធនាគារChief Bankនៅកម្ពុជា ដែលអាគារកំពស់៤០ជាន់នេះ នឹងមានរួមបញ្ចូលនូវការិយាល័យសម្រាប់ជួល និងសណ្ឋាគារលំដាប់អន្តរជាតិមកពី​សហរដ្ឋអាមេរិក។

អាគារពាណិជ្ជកម្មចម្រុះនេះ មានទីតាំងនៅលើមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខ័ណ្ឌបឹងកេងកងរាជធានីភ្នំពេញ។ ទីតាំងសាងសង់អាគារពាណិជ្ជChief Tower ជាអតីតការិយាល័យរបស់មជ្ឈ​មណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក្រសួងសុខាភិបាល។

ក្រុមហ៊ុន JS Property International Group បានចូលមកកាន់កម្ពុជាជាង១០ឆ្នាំមកហើយ ដែលក្រុមហ៊ុននេះក៏បានវិនិយោ​គខុនដូ សាងសង់រោងចក្រ និងសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញផងដែរ។

អាគារChief Towerនឹងប្រើប្រាស់២៥ជាន់ ជាការិយាល័យសំរាប់ជួល ៥ជាន់ជាផ្សារទំនើបលក់រាយ និង១០ជាន់ផ្នែកខាងលើជាសណ្ឋាគារ ទីតាំងប្រជុំនៅជាន់កំពូល ស្ទីម សោណា និងកន្លែងសម្រាប់ជំនួបពិភាក្សាអំពីមុខជំនួញនានាផងដែរ៕

សហគ្រិនកម្ពុជា ចិន ម៉ាឡេស៊ីសហការគ្នារៀបចំវេទិកាកាលានុវត្តន៍ ភាពធុរកិច្ចនៅកម្ពុជា

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ សហគ្រិនកម្ពុជា ចិន និងម៉ាឡេស៊ីបានរៀបចំវេទិកាស្តីពី “កាលានុវត្តភាពធុរកិច្ច និងការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់”។

នេះជាវេទិកាមួយដើម្បីបង្កើននូវទំនុកចិត្ត និងផ្តល់ឱកាសដល់សហគ្រិនចិន កម្ពុជា និងម៉ាឡេស៊ី បង្កើតទំនាក់ទំនងពាណិជ្ជកម្ម តាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមលើកកម្ពស់ពាណិជ្ជកម្មពហុភាគី។

វេទិកានេះត្រូវបានរៀបចំដោយក្រុមមេធាវីអាស៊ីកម្ពុជា បានសហការជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងសមាគមពាណិជ្ជកម្មចិន ខេត្តគ័ងតុងនៅកម្ពុជា រៀបចំវេទិកាធុរកិច្ចនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់សហគ្រិនចិន កម្ពុជា និងម៉ាឡេស៊ី បង្កើតទំនាក់ទំនងពាណិជ្ជកម្ម តាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមលើកកម្ពស់ពាណិជ្ជកម្មពហុភាគី និងបង្កើតឱកាសសម្រាប់អ្នកទិញ និងអ្នកលក់ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា ដើម្បីជួបជាមួយដៃគូអាជីវកម្ម និងអ្នកវិនិយោគទុន ព្រមទាំងបង្ហាញផ្លូវដល់វិនិយោគិនមកពីប្រទេសម៉ាឡេស៊ី និងប្រទេសចិនជាដើម ដើម្បីឱ្យមើលឃើញពីឱកាស នៃការវិនិយោគនៅប្រទេសកម្ពុជា តាមរយៈសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី។

លោកស្រី សេង វួចហ៊ុន ប្រធានក្រុមមេធាវី អាស៊ីកម្ពុជា និងជាប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានថ្លែងក្នុងពិធីបើកវេទិកាកាលពីថ្ងៃទី៣០ សីហាកន្លងមកថា វេទិកានេះគឺជាព្រឹត្តិការណ៍តែមួយគត់ ដែលវិស័យឯកជន និងសាធារណៈប្រមូលផ្តុំគ្នាដើម្បីកំណត់ និងគូសបញ្ជាក់អំពីបញ្ហា ដែលពួកគេធ្លាប់មានបទពិសោធន៍ ក្នុងការធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជា និងការវិនិយោគ លើវិស័យដែលមានសក្តានុពល រួមទាំងបង្កើតដំណោះស្រាយដែលយើងអាចធ្វើទៅបាន។

លោកបន្តថា យ៉ាងណាមិញព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ បាននាំមកនូវយន្តការដ៏មានប្រសិទ្ធភាពមួយ ដែលនឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដើម្បីដឹងថា តើវាផ្តល់នូវសេរីភាវូបនីយកម្មកាន់តែច្រើន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលភ្ជាប់មកជាមួយនៃកិច្ចព្រមព្រៀង និងវិធានការសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសជាយុទ្ធសាស្ត្រ ដើម្បីបើកឱកាសឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ លោក ឆាយ ជិញអ៉ី តំណាងសមាគមពាណិជ្ជកម្មចិនខេត្តគ័ងតុងនៅកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សមាជិកវេទិកាបានយល់កាន់តែច្បាស់ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងចងមិត្តថ្មីៗ ហើយយើងទាំងអស់គ្នា ស្វែងរកឱកាស ដើម្បីវិនិយោគស្ថិតនៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ នៃសេដ្ខកិច្ចតំបន់រវាងកម្ពុជា និងម៉ាឡេស៊ី នឹងបង្កើតឱកាសកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។


លើសពីនេះ លោកចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានថ្លែងថា វេទិកាថ្ងៃនេះ គឺជាវេទិកាដ៏ល្អមួយបម្រើ ដល់កិច្ចសហប្រតិបត្តិការត្រីភាគី និងជាដៃគូជំនួញរវាងកម្ពុជា ម៉ាឡេស៊ី និងចិន”៕

ចំណែកលោក ដាតូ វ៉ាំងសង់ឈូ អនុប្រធានសមាគមចែកចាយផលិតផលម៉ាឡេស៊ី បានលើកឡើងថា “វិនិយោគិនម៉ាឡេស៊ីមានការកក់ក្តៅ ក្នុងការមកវិនិយោគនៅកម្ពុជា និងចាត់ទុកប្រទេសកម្ពុជាដូចប្រទេសខ្លួន និងមានការជឿជាក់កាន់តែខ្លាំង”។


លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ខួប៦៥ ឆ្នាំនៃទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងម៉ាឡេស៊ី បញ្ជាក់ពីសារសំខាន់នៃភាពរីកចំរើន ក្នុងវិស័យជាច្រើន ជាពិសេសកំណើនពាណិជ្ជកម្ម និងការវិនិយោគ។ ទោះបីក្នុងស្ថានភាពកូវីដ១៩ ក្តីពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ មានចំនួន៥០០លានដុល្លារ ក្នុងឆ្នាំ២០២១កើន១៣% បើធៀបក្នុងឆ្នាំ២០២០ ផលិតផលនាំចេញទៅប្រទេសម៉ាឡេស៊ីមាន ដូចជា សម្លៀកបំពាក់ អង្ករ និងផលិតផលឧស្សាហកម្ម និងកត់សំគាល់ថាប្រទេសម៉ាឡេស៊ី នាំចូលអង្កកម្ពុជាច្រើនជាងគេ ក្នុងចំណោមប្រទេសក្នុងសមាជិកអាស៊ាន៕


ក្រុមហ៊ុនលំដាប់យក្សមួយរបស់ថៃត្រៀមទិញដីទំហំ៣ហិកតានៅក្រុងភ្នំពេញដើម្បីធ្វើជាការិយាល័យកណ្តាលរបស់ខ្លួន

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សមួយរបស់ប្រទេសថៃ គឺPTTបាននិងកំពុងរៀបចំផែនការទិញដីទំហំ៣ហិកតា នៅកណ្តាលរាជធានីភ្នំពេញ ដើម្បីពង្រីកសក្តានុពលវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុននេះបាន និងកំពុងពង្រីកការវិនិយោគយ៉ាងច្រើន នៅកម្ពុជា ដោយហាងកាហ្វេAmazon ធំមួយនឹងលេចរូបរាងនៅតំបន់ទួលគោក រាជធានីភ្នំពេញ ខណៈក្រុមហ៊ុននេះ បាននិងកំពុងមានផែនការពង្រីក និងលក់ម៉ាកយីហោហាងកាហ្វេAmazon និងសហការជាមួយក្រុមហ៊ុនដៃគូដទៃទៀតដូចជា 7-Elevenនៅតាមបណ្តាខេត្ត និងតំបន់មានសក្តានុពលដទៃទៀតទូទាំង២៥រាជធានី ខេត្ត។

ប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុននេះ ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដីដែលក្រុមហ៊ុននេះគ្រោងទិញ ត្រូវបានដាក់ឆ្លងទៅកាន់ថ្នាក់ដឹកនាំកំពូល នៅប្រទេសថៃរួចហើយ ប៉ុន្តែការសម្រេចបែបណា មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

ទោះជាយ៉ាងណា លោកមិនបញ្ចេញឲ្យដឹងពីទំហំទុនវិនិយោគ និងទីតាំាំងការិយាល័យកណ្តាល ដែលក្រុមហ៊ុននេះគ្រោងទិញដី ដើម្បីសាងសង់នៅឡើយទេ។

ថ្នាក់ដឹកនាំក្រុមហ៊ុនដដែលបានបន្តថា ក្រុមហ៊ុនបាននិងកំពុងត្រៀមទុនវិនិយោគជាច្រើនលានដុល្លារ ដើម្បីពង្រីកឱកាស និងចាប់យកសក្តានុពលនៅលើទីផ្សារកម្ពុជា ស្របពេលប្រទេសនេះកំពុងរីកចម្រើន និងប្រាក់ចំណូលប្រជាជនកើនឡើង ដែលធ្វើឲ្យអំណាចនៃការទិញបានកើនស្របគ្នាផងដែរ។

ក្រុមហ៊ុនថៃធំៗជាច្រើនបាន និងកំពុងពង្រីកឱកាសអាជីវកម្ម និងទីផ្សារលក់រាយនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ដែលក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនគ្រប់គ្រងMini Mart 7- Eleven, Big C, MAKRO និងក្រុមហ៊ុនជាច្រើនទៀត៕

កាទូតសេដ្ឋកិច្ចចាប់ផ្តើមចេញផ្លែផ្កាបណ្តើរៗហើយ ស្របពេលអ្នកធុរកិច្ចម៉ាឡេស៊ី១៥០រូបស្វែងរកឱកាសវិនិយោគនៅកម្ពុជា

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ឋសាស្រ្តកាទូតសេដ្ឋកិច្ច ដើម្បីពង្រីកការផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគពីបណ្តាប្រទេសជាមិត្តមកកាន់កម្ពុជា។

ជាក់ស្តែង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យប្រតិភូវិនិយោគិនម៉ាឡេស៉ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា ចំនួនប្រមាណ១៥០រូប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

បេសកកម្មធុរកិច្ចនេះ ត្រូវបានរៀបចំឡើង ដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី សហការជាមួយក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងជំរុញលំហូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងស្វែងយល់ពីសក្តានុពលនៅប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា នេះជាផ្នែកមួយនៃការអនុវត្ត យុទ្ធសា​ស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ហើយបេសកកម្មធុរកិច្ចម៉ាឡេស៉ីនេះ គឺជាបេសកកម្មធុរកិច្ចលើកទី២ មកកាន់កម្ពុជាផងដែរ បន្ទាប់ពីភាពជោគជ័យនៃបេសកកម្មធុរកិច្ចលើកទី១ របស់ប្រតិភូម៉ាឡេស៉ីពីសហគ្រាស ធុនតូច និងមធ្យម កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។

លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងសម្តែងក្តីសោមនស្សរីករាយ ដែលកម្មវិធីនេះប្រព្រឹត្តិឡើងចំថ្ងៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៉ី ស្របពេលឆ្នាំ២០២២នេះ ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច របស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ីផងដែរ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ច ម៉ាឡេស៉ីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនម៉ាទ្បេស៉ីចំពោះតថភាពសេដ្ឋកិច្ច ស្ថិរភាពនយោយបាយ និងយុទ្ធសាស្រ្តស្តារសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៉ី និងបានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៉ីពិចារណា វិនិយោគលើវិស័យប្រកបដោយសក្តានុភាពផ្សេងទៀត រួមមាន កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ៕

China’s first sea-crossing high-speed railway completed, linking Fuzhou with Xiamen in Fujian Province

The last pair of 500-meter steel rails were laid at the Xiamen North Station in East China’s Fujian Province on Tuesday, connecting with the provincial capital city of Fuzhou, which is the first cross-sea high-speed railway in China.

 

The Fuzhou-Xiamen high-speed railway will boost the development of urban clusters in Fujian through reducing commute time. It is also an important part of China’s “eight vertical and eight horizontal” high-speed rail network – a national medium- and long-term railway blueprint.

 

Using advanced machinery, workers were able to lay both tracks at the same time, nearly doubling their efficiency, with about 6 kilometers of track laid every day, according to the Xinhua News Agency.The 277.4-kilometer high-speed railway will cross three sea gulfs in the coastal province. The line will have eight stations and a designed speed of 350 kilometers per hour.

The travel time from Fuzhou to the tourist city of Xiamen will be shortened to just one hour.

 

The entire project is expected to be completed in 2023. Three stations in Quanzhou, a Fujian city along the rail line, are expected to meet standards for “static acceptance” in December, local newspaper Quanzhou Evening Paper reported.

 

In November, a new bridge on a sea-crossing high-speed railway was joined, marking a major development of the project.In the first half of the year, 2,043.5 kilometers of new rail lines were put into operation across China, according to China State Railway Group Co.

 

The country plans to launch new railway lines totaling 3,300 kilometers this year, according to the Ministry of Transport. By the end of 2021, the operating length of China’s high-speed railway links had already surpassed 40,000 kilometers.

Source: Global Times

រាជរដ្ឋាភិបាលផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេសអន្តោប្រវេសន្តនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនដល់ជនបរទេសអន្តោប្រវេសន្ត ដែលបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ ហើយបានជម្រាបក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនមួយចំនួន ឱ្យបានជ្រួតជ្រាប និងទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នេះ។

ក្រសួងបានអនុញ្ញាតិឱ្យជនបរទេសអន្តោប្រវេសន្តទទួលបាននូវសេវាសាធារណៈ ដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដែលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ដែលប្រកាសឱ្យ ប្រើដោយព្រះរាជក្រមលេខ ០៥ ន.ស/៩៤ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៤ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍ជូនដល់ជនបរទេសអន្តោប្រវេសន្ត ដែលបានទទួលស្គាល់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ។

ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីណែនាំលេខ ០១៥ សណន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេស អន្តោប្រវេសន្ត ដែលក្នុងសេចក្ដីណែនាំនោះ ក៏មានជម្រាបជូនអំពីតម្លៃប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលក្រសួងបានចេញឱ្យជនបរទេសអន្តោប្រវេសន្តផងដែរ។

ក្រសួងមហាផ្ទៃឱ្យដឹងទៀតថា ដោយបានសង្កេតឃើញថា នៅមានក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ និងវិស័យឯកជនមួយចំនួន ពុំទាន់បានជ្រួតជ្រាប និងទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់ប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ ក្រសួងមហាផ្ទៃជូនដំណឹងដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុង ប្រទេសកម្ពុជា និងបង្កលក្ខណៈស្របតាមច្បាប់ជាធរមាន៕

អាមេរិកបង្ហាញចាប់អារម្មណ៍ជំរុញបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន

ដោយ:  សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក បានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

តាមរយៈជំនួបការងារនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយ លោកស្រី ខារ៉ូល មីល័រ (Carol Miller) សមាជិកសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ West Virginia ក្នុងគោលបំណងឈ្វេងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ព្រមទាំងសហការី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅក្រសួង និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្តល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រមាណជាង៣លានដូស ដល់ប្រជាជនកម្ពុជា ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាឡើងវិញ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីវឌ្ឍនភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាពិសេសការត្រៀមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅសៀមរាប នាពេលខាងមុខនេះ។

លោកក៏បានលើកឡើងផងដែរ អំពីទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ដែលមានការកើនឡើងយ៉ាងល្អប្រសើរ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ។ លើសពីនេះ លោកបានជម្រាបជូនជាសង្ខេបពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌច្បាប់នានាដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដើម្បីឈានដល់ការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាងនេះទៅទៀត លោករដ្ឋមន្រ្តី បានលើកឡើងពីអត្ថប្រយោជន៍ ដែលកម្ពុជាទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលបានទាក់ទាញរោងចក្រផលិតសម្ភារៈធ្វើដំណើរជាច្រើនមកកម្ពុជា និងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា។

លោកបានស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិកដល់កម្ពុជាបន្តទៀត ព្រមទាំងបានបញ្ជាក់ពីតម្រូវការចាំបាច់របស់កម្ពុជានាពេលបច្ចុប្បន្ន ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មីនៃសង្គមឌីជីថល រួមមាន បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ជាដើម។

ជាការឆ្លើយតប ភាគីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ លោករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលគណៈប្រតិភូយ៉ាងកក់ក្តៅ និងបានសម្តែងចំណាប់អារម្មណ៍ចំពោះបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន និងស្វែងយល់ពីសក្តានុពលរបស់កម្ពុជា និងកិច្ចការនានា ដែលសហរដ្ឋអាមេរិកអាចជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕