ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៥ទុនវិនិយោគសរុបជាង៨២លានដុល្លារ

ដោយ៖ សុធីតា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៥ទៀត សរុបទុនវិនិយោគជាង៨២លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ KITATSU SOLAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៣៧កន្លែង។

២៖ KHEMUNIK HOSPITAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យចំនួន ១៥០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៥៨កន្លែង។

៣៖ SAMANEA CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគប្រមាណ១៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦០កន្លែង។

៤៖ LATE CHENG MINING DEVELOPMENT CO., LTD គម្រោងវិនិយោគអាជីវកម្មរ៉ែមាស ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣០០កន្លែង។

៥៖ HEN JIU GARMENT ACCESSORY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៦៣កន្លែង៕

មហាយក្សចិនជះលុយច្រើនពាន់លានដុល្លារសាងសង់ល្បឿនលឿនដើម្បីកែប្រែមុខមាត់តំបន់ភ្នំ Xinjiang

ដោយ៖​ សុខុម

អ៊ូយូមឈី: ចិន មានសុភាសិតដ៏ល្អមួយឃ្លាគួរពិចារណាថា “បើចង់ឱ្យប្រទេសរុងរឿងសម្បូរសប្បាយក្លាយជាអ្នកមាន ត្រូវកសាងផ្លូវថ្នល់ជាមុនសិន”។ ដោយប្រកាន់ខ្ជាប់តាមសុភាសិតដ៏ល្អនេះ មហាយក្សចិន នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានសម្រុកកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បើម ជាពិសេសផ្លូវថ្នល់ និងផ្លូវដែកដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។

តួយ៉ាង ផ្លូវល្បឿនលឿនថ្មីមួយខ្សែ ដែលតភ្ជាប់តំបន់ភ្នំស្វយ័តស៊ីនជាំង (Xinjiang) ដែលសម្បូរដោយជនជាតិដើមភាគតិចវីហ្គួ (Uygur) កាន់សាសនាអ៊ីស្លាម រស់នៅនាភាគពាយ័ព្យនៃប្រទេសចិន ត្រូវបានបើកឱ្យធ្វើចរាចរកាលពីថ្ងៃអង្គារ ទី៣០ ខែសីហា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃពុធ ទី៣១ ខែដដែល។

ផ្លូវល្បឿនលឿននេះនឹងជួយសម្រួលបន្ថែមទៀត ដល់ការធ្វើដំណើររបស់អ្នកស្រុកក្នុងតំបន់ ដែលនៅឆ្ងាយពីទឹកនេះ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

ដោយលាតសន្ធឹងប្រវែងប្រមាណ៣០០គីឡូម៉ែត្រ ផ្លូវល្បឿនលឿនដែលអ្នកបើកបរអាចបើកបរ ក្នុងបានក្នុងល្បឿន១២០គីឡូម៉ែត្រក្នុង១ម៉ោងនេះ គឺជាផ្នែកដ៏សំខាន់មួយ នៃបណ្តាញផ្លូវល្បឿនលឿន ក្នុងប្រទេសចិន។ វាគឺជាផ្លូវល្បឿនលឿនទី៣ ហើយដែលតភ្ជាប់តំបន់ភ្នំស្វយ័ត Xinjiang ជាមួយនឹងពិភពខាងក្រៅ។

យោងតាមតួលេខបង្ហាញថា រហូតមកដល់ពេលនេះ ផ្លូវល្បឿនលឿននៅតំបន់ភ្នំស្វយ័ត Xinjiang មានប្រវែងសរុបលើសពី៧.៥០០គីឡូម៉ែត្រហើយ។

តំបន់ភ្នំស្វយ័ត Xinjiang បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកែលម្អវិស័យដឹកជញ្ជូនរបស់ខ្លួន។ គិតចាប់ពីខែមករា ដើមឆ្នាំ២០២២ មកទល់នឹងខែសីហា តំបន់នេះបានវិនិយោគ រហូតដល់ទៅប្រមាណ៧,៥ពាន់លានដុល្លារអាមេរិក នៅក្នុងវិស័យដឹកជញ្ជូន ពោលគឺកើនឡើង១,១៥ដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១៕

ក្រុមហ៊ុនអចលទ្រព្យថៃមួយអភិវឌ្ឍន៍ខុនដូ៤២ជាន់ ដោយច្របាច់បញ្ចូលគ្នានូវគុណតម្លៃនៃការរស់នៅខុនដូនិងផ្ទះ

ដោយ: លាងហួរ

ថៃ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក Magnolia Quality Development Corporation (MQDC) បានប្រកាសពីការចាប់ផ្តើមនៃការលក់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន Mytopia ឬ Whizdom The Forestias របស់ខ្លួន។

គម្រោងនេះមានទីតាំងនៅខាងក្នុង The Forestias ដែលជាទីក្រុងដំបូងគេ និងរចនាឡើងសម្រាប់ការរស់នៅប្រកបដោយសុខភាព និងសុភមង្គល ហើយមានទីតាំងនៅផ្លូវពីបាងណាទៅកាន់ខេត្តត្រាត KM7 ។

លោក Assada Kaeokhiao ប្រធានផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន MQDC បាននិយាយថា គម្រោង Mytopia បាន ទាក់ទាញចំណាប់អារម្មណ៍ទីផ្សារយ៉ាងខ្លាំង។  អគារខុនដូ Whizdom ផ្សេងទៀត ដែលបានបើកដំណើរការកាលពីមុន ត្រូវបានលក់អស់ជាង៧០ភាគរយហើយ ។

លោក Assada បាននិយាយថា កត្តាជោគជ័យដ៏សំខាន់របស់គម្រោង Whizdom The Forestias គឺជាស្តង់ដារថ្មីនៃការរស់នៅ ដែលរួមបញ្ចូលគ្នានូវលក្ខណៈលេចធ្លោ នៃផ្ទះជាមួយនឹងខុនដូ ហើយធ្វើឱ្យការរស់នៅក្នុងខុនដូមានអារម្មណ៍ដូចជាការរស់នៅក្នុងផ្ទះ។

លោកបានមានប្រសាសន៍ថា លំនៅដ្ឋានបំពេញនូវតម្រូវការរបៀបរស់នៅបែបទំនើបផ្សេងៗគ្នា នៅកន្លែងតែមួយ ថែមទាំងផ្តល់នូវជីវិតប្រកបដោយភាពសុខដុមជាមួយធម្មជាតិ និងទីតាំងពិសេសមួយនៅក្នុងការអភិវឌ្ឍន៍ទីក្រុងThe Forestias។  លំនៅដ្ឋាន Whizdom របស់ក្រុមហ៊ុន MQDC ផ្តោតលើការផ្តល់ជូននូវប្រព័ន្ធអេកូឡូស៊ី ផ្សារភ្ជាប់របៀបរស់នៅរបស់មនុស្សជំនាន់ក្រោយ និងរួមបញ្ចូលគ្នានូវការច្នៃប្រឌិតក្នុងការរស់នៅ ដែលស្របតាមអាទិភាពរបស់ពួកគេ។

លក្ខណៈពិសេសតែមួយគត់របស់គម្រោង Mytopia គឺខុនដូកម្ពស់៤២ជាន់របស់វានៅជាប់នឹងធម្មជាតិទំហំ៣០រ៉ៃ(៤៨០០០ម៉ែត្រការ៉េ) នៅចំកណ្តាលនៃការអភិវឌ្ឍន៍របស់ទីក្រុង The Forestias៕

តម្លៃប្រេងសាំងធម្មតានៅរក្សាដដែល ខណៈប្រេងម៉ាស៊ូតឡើងថ្លៃ៤០០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែកញ្ញា

ដោយ៖ សុផារី

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈរបស់កម្ពុជា ប្រភេទប្រេងសាំងធម្មតាមានតម្លៃ៤.៧០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ៥.៥០០រៀលក្នុងមួយលីត្រ (ឡើង៤០០រៀល) ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ សម្រាប់ទីផ្សារលក់រាយនៅកម្ពុជា។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៤.៩៦៧រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៥៦៧រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាកាតាលីករថ្មីសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោករួមទាំងកម្ពុជា

ដោយ៖ សុផារី

ហុងកុង៖ មន្ត្រីជាន់ខ្ពស់កម្ពុជាបានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាកាតាលីករថ្មី សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោក និងជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការពិភពលោក លើវិស័យជាច្រើន ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា។

នេះបើយោងតាមលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៧ នៅទីក្រុងហុងកុង ក្រោមប្រធានបទ “ឆ្ពោះកាន់ទៅទំព័រថ្មីៈ កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍” ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងបណ្តាក្រុមហ៊ុនវិនិយោគធំៗជុំវិញពិភពលោក នៅថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចប្រជុំកំពូលនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ ចែករំលែក ផ្លាស់ប្តូរយោបល់ និងទស្សនវិស័យអំពីឱកាសធុរកិច្ច និងវិនិយោគលើវិស័យជាច្រើន រួមមានការពង្រីកកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិលើផ្នែកពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដោយជំរុញបណ្តាញទំនាក់ទំនង ផ្គូផ្គងធុរកិច្ច និងការបង្កើតភាពជាដៃគូ។

លោករដ្ឋលេខាធិការ បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាកាតាលីករថ្មី សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោក និងជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការពិភពលោក លើវិស័យជាច្រើនរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងវិនិយោគ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើមនេះ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ព្រមទាំងជំរុញការតភ្ជាប់ក្នុងប្រទេស និងក្នុងតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន និងធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្មរបស់កម្ពុជា។

លោកបានបន្ថែមថា ក្រៅពីការជំរុញការតភ្ជាប់ សង្គម វប្បធម៌ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច គំនិតផ្តួចផ្តើមខាងលើ ក៏បានជួយកម្ពុជាក្នុងការពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាតិទៅក្នុងតំបន់ផងដែរ។

លោកក៏បានដកស្រង់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងថា “ទីណាមានផ្លូវ ទីនោះមានសង្ឃឹម” ដូចគ្នាទៅនឹងសុភាសិតមួយឃ្លារបស់ចិន ដែលនិយាយថា “ប្រសិនបើចង់មានបាន ត្រូវធ្វើផ្លូវមុន”។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មហាមិត្តចិន ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាតាំងពីដើមរហូតមក។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មអន្តរជាតិ៕

លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះការកោតសរសើរលើអត្តចរិតនិ​ងបងប្អូនរបស់លោក

ដោយ៖ សុផារី

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហោះសារថ្លែងអំណរគុណដល់ លោកយាយលោកតា លោកអ៊ំ ពូមីងជាច្រើន ដែលបានកោតសរសើរ លើអត្តចរិតលោក និងបងប្អូនបង្កើតដទៃទៀតថា ស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងស្រលាញ់គ្នា។

តាមរយៈហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បានលើកឡើងថា “កន្លងមកមានលោកយាយលោកតា លោកអ៊ុំ ពូមីងជាច្រើនធ្លាប់បាននិយាយប្រាប់ខ្ញុំថា ឪពុកម្តាយរបស់ខ្ញុំ ចិញ្ចឹមកូនបានល្អៗណាស់ ទាំងប្រុស ទាំងស្រី គឺស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា។ ខ្ញុំសូមអរគុណលោកយាយលោកតា លោក អ៊ុំ ពូមីង ចំពោះការសរសើរនេះ”។

លោកបានបន្តថា “លទ្ធផលទាំងនេះគឺមានដោយសារអ្នកមានគុណទាំងពីររបស់ខ្ញុំ គឺលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំ ដែលគាត់តែងតែណែនាំប្រៀនប្រដៅកូនៗទាំងអស់ ជាប់ជាប្រចាំអោយប្រព្រឹត្តិនូវអំពើល្អ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ការតស៊ូព្យាយាម និងចេះស្រលាញ់ជួយយកអាសាគ្នា តាំងតែពីបងប្អូនរបស់ខ្ញុំនៅតូចៗម៉្លេះ”។

ជាមួយនឹងការថ្លែងអំណរគុណនេះ លោក ហ៊ុន ម៉ាណែត ក៏បានលើកអំពីដំបូន្មានសំខាន់ៗដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងផ្តល់ឱ្យលោក និងបងប្អូនដូចជា៖

១៖ កុំតាំងខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវតាំងខ្លួនជាចៅកសិករ…

២៖ ការរាប់អានមនុស្សមិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ… ប៉ុន្តែលើទឹកចិត្តល្អ

៣៖ ត្រូវខំរៀន… ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់ខ្លួនឯង និងប្រទេសជាតិ។

៤៖ ត្រូវធ្វើតែអំពើល្អ និងចេះជួយគ្នានៅពេលត្រូវការ៕

Singapore sees the rise of million-dollar public housing

SINGAPORE, Aug 31 (Reuters) – Hundreds of public housing apartments in Singapore, one of the world’s most expensive cities, are being sold for over one million Singapore dollars ($716,000) as COVID-related construction delays create a shortage of new units.

At least two units have surpassed the million-dollar mark in U.S. dollars, and the high prices are fuelling talk of new government measures to try to cool thriving property markets.

The Southeast Asian city-state’s public housing system – which sells government-built apartment units directly to citizens on a 99-year lease – has led to over 80% of Singaporeans owning their homes, one of the world’s highest rates.

Many units – known as Housing & Development Board (HDB) flats – are conveniently located near train stations and malls and cater to various socioeconomic groups.

As ownership is transferable to both citizens and permanent residents after five years, a resale market has emerged. Some apartments originally purchased for around S$500,000 are now fetching double that, depending on size and location.

The most expensive resale public flat – a spacious 122-square metre unit close to train stations and schools and with 92 years’ lease left – sold this year for S$1.418 million.

For decades, Singaporeans have used their HDB flats for extra cash by renting them out or reselling at a profit.

“Million-dollar HDB flats are here to stay, as there will always be people who like to live in central locations or larger spaces,” said Clarence Long, who brokered a 113-sqm public flat sale for S$1.4 million in May.

“If you’re looking at private condo of similar size in the same location, the price could easily be S$2.5 million,” Long said.

Unlike HDB flats, private condos in Singapore typically have security guards and facilities including swimming pools and gyms.

Most first-time public flat buyers can apply for government housing grants and loans, making them less affected by rising bank interest rates, and keen to exit the rental market that has also soared amid the pandemic. read more

“The monthly mortgage for my HDB flat is about S$3,400, this is much cheaper as the rental for a similar flat now will be about S$5,000,” said Rajiv Malhotra, 45, who bought a 94-sqm public flat for S$1.08 million last year.

The proportion of monthly income used for mortgage payments has for three years remained at about 23% on average for public flat buyers with government loans, the government said late last year.

RISING PRICES

Singapore’s construction sector, heavily reliant on foreign labour, has experienced major disruptions amid the COVID-19 pandemic, with tight supplies of materials also leading to delays.

Analysts expect tight supply to ease in early 2023.

While million-dollar flats are still less than 2% of total transactions, a record 259 public flats have been sold for S$1 million or more last year, official data shows, and there have already been about 230 by August this year.

Those finding the resale market unaffordable can seek to buy off-plan public flats directly from the government, known as HDB Built-To-Order (BTO) public flats, typically selling for about S$300,000 to S$700,000.

However, most popular BTO projects are overly subscribed and take around five years to complete construction, pushing many to the resale market.

When contacted by Reuters about any new cooling measures in the pipeline, HDB did not comment but referred to earlier government statements.

The Ministry of National Development said last month the government planned to ramp up supply of new BTO flats to meet demand.

Singapore announced cooling measures on property markets last December, including raising stamp duties and tightening loan limits and transaction volumes have seen some softening. read more

“There is a possibility that the government may consider another round of cooling measures given the rising prices in both public and private residential markets,” said Christine Sun, the senior vice president of research & analytics at OrangeTee & Tie.

“But it won’t be easy…because it’s willing seller, willing buyer,” Sun added.

ប្រេងហក់ឡើងថ្លៃធ្វើឱ្យតំបន់អារ៉ាប់ចំណេញទឹកប្រាក់រហូតដល់ជាង៧៧ពាន់លានដុល្លារក្នុង១ត្រីមាស

ដោយៈ សុខុម

ក្រុងរីយ៉ាដៈ បណ្ដាក្រុមហ៊ុនចុះបញ្ជីនៅតំបន់អារ៉ាប់ ឬដែលគេស្គាល់ថា “ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” (Gulf Cooperation Council) ទទួលបានប្រាក់ចំណេញសរុប រហូតដល់ទៅ៧៧,៣ ពាន់លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំ២០២២។

យោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែសីហា ឱ្យដឹងថា ការទទួលបានប្រាក់ចំណេញយ៉ាងច្រើន សន្ធឹកសន្ធាប់បែបនេះ គឺដោយតំបន់ដែលសម្បូរប្រេងនេះ ទទួលផលពីប្រេងហក់ឡើងថ្លៃ ឈានដល់ប្រមាណ១០០ដុល្លារក្នុងមួយបារ៉ែល។

របាយការណ៍របស់ក្រុមហ៊ុន Kamco Invest បង្ហាញថា តួលេខនេះបង្ហាញពីការកើនឡើងខ្លាំង នូវប្រាក់ចំណេញ បើធៀបនឹងប្រាក់ចំណេញ៤៧,៦ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

នៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុន ដែលចុះបញ្ជីបានកើនឡើង៧០,៤% ក្នុងឆ្នាំនេះឈានរហូតដល់៥៩,៥ពាន់លានដុល្លារក្នុងត្រីមាសទី២ ដោយដណ្ដើមបានចំណែកភាគច្រើន នៃប្រាក់ចំណេញនៅទូទាំងតំបន់អារ៉ាប់។

របាយការណ៍នេះពន្យល់ថា ការកើនឡើងនូវប្រាក់ចំណេញនេះ គឺដោយសារកំណើននៃប្រាក់ចំណេញ ក្នុងវិស័យភាគច្រើន ដែលនាំមុខដោយវិស័យថាមពល វិស័យធនាគារ និងវត្ថុធាតុដើមដែលជួយប៉ះប៉ូវលទ្ធផលមិនសូវល្អនៃក្រុមហ៊ុនហិរញ្ញវត្ថុចម្រុះ។

តំបន់អារ៉ាប់ ឬ GCC  រួមមាន៦ប្រទេស ដូចជា ប្រទេសបារ៉ែន ប្រទេសកូវែត ប្រទេសអូម៉ង់ ប្រទេសកាតា ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួមអេមីរ៉ាត៕ Arab News៕