Hong Kong July home prices fall to lowest since early 2020

Home prices in one of the world’s most unaffordable housing markets eased 1.6 percent last month.

Hong Kong private home prices in July dropped to the lowest since February 2020, according to official data, as homebuyers turned more bearish due to rising interest rates and an uncertain outlook.

Home prices in one of the world’s most unaffordable housing markets eased 1.6 percent last month from a month earlier, the data showed on Monday, compared with a revised 0.9 percent decline in June. The property price index slipped to 376.1 in July.

ome prices in the financial hub have dropped 4.5 percent so far this year.

“There’s a lack of positive news in the market and the pandemic is spreading again, so many buyers and sellers are waiting on the sidelines … driving down transaction volume,” said Martin Wong, Greater China head of research & consultancy at Knight Frank.

The financial hub, whose economy has been weighed down by , saw new cases of coronavirus rebounding to nearly 10,000 on Sunday.

Wong expected prices to continue easing in August and September but possibly stabilising once Hong Kong and mainland China ease travel restrictions.

The city’s financial chief Paul Chan said the government has no plans to scrap cooling measures or intervene in the market regardless of short-term fluctuations.

To attract buyers, many property developers have launched new sales at discounted prices.

Interest rates in Hong Kong tend to move in lockstep with rates in the United States, as its currency is pegged to the greenback, although they have lagged their US equivalents in recent months.

The market expected major banks in the city to raise their best lending rates next month if the US Federal Reserve lifts rates again.

 

តើប្លង់​គោលមានអត្ថប័យបែបណានិងគ្តបដណ្តប់ទៅលើទិដ្ឋភាពអ្វីខ្លះ

  ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ប្លង់គោលជាឯកសារបទដ្ឋានគតិយុត្តិមួយ ដែលត្រូវរៀបចំដោយរដ្ឋាភិបាល និងស្ថាប័នថ្នាក់ក្រោមជាតិរបស់ខ្លូន ដើម្បីរៀបចំផែនការអភិវឌ្ឍដោយមានផែនការច្បាស់លាស់។

តើប្លង់គោលមានអត្ថន័យដូចម្តេច? យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ប្លង់​គោល ជា​ឯកសារ​មាន​លក្ខណៈ​យុទ្ធសាស្ត្រ ​នៃ​ការរៀបចំ​អភិវឌ្ឍន៍​ទីក្រុងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣៥។

ប្លង់គោល​ត្រូវបានរៀបចំឡើង ដោយមាន​ទិសដៅ​កំណត់​ដូចជា ទី១កំណត់​តំបន់​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ និង តំបន់​ហាម​សាងសង់ ព្រមទាំង​តំបន់ ផ្សេង​ទៀត​ដែល​ប្រើប្រាស់​ជា​រួម ឬ​បម្រុង​ទុក​ជា​សម្បត្តិ​រដ្ឋ និងលំហ​នានា​ដូចជា​លំហ កម្ពស់​សម្រាប់​យន្តហោះ​ចុះ​ឡើង ផែ និង បរិក្ខារ​សាធារណៈ​ធំៗ​ផ្សេង​ទៀត។ ទី២ បង្កើត​អនុសាសន៍​ ដែល​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​ទីក្រុង ។

បំណង​នេះ​គឺ​សំដៅ​រៀបចំ​តម្រង់​ទិស ​សម្រាប់​ថ្ងៃ​អនាគត​នូវ​ការ​វិនិយោគ​របស់​រដ្ឋ និងឯកជន៕

ការអភិវឌ្ឍផ្លូវល្បឿនលឿននិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់រដ្ឋាភិបាលជាការជំរុញដល់សេដ្ឋកិច្ចជាតិ

ដោយៈសុផារី

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកបណ្ឌិតតាន់ មុនីវណ្ណ បានចាត់ទុកការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ខេត្តព្រះសីហនុ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទូទាំងប្រ​ទេស គឺជាការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វេទិកាម្ចាស់អាជីវកម្មកម្ពុជានាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២កន្លងមក លោកបណ្ឌិតតាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងវិស័យដឹកជញ្ជូន ជារឿងចាំបំផុត ក្នុងការជំរុញ និងទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ច ព្រោះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនេះ ដោយទាម​ទារឱ្យមានការការតភ្ជាប់ ជាមួយប្រទេសក្នុងតំបន់ និងសកលលោក មិនអាចធ្វើតែម្នាក់ឯងបាននោះទេ។

លោកបណ្ឌិតតាន់ មុនីវណ្ណ បានមានប្រសាសន៍ថា “ហេដ្ឋារចនាស  ម្ព័ន្ធទាំងអស់នេះ គឺជាផ្នែកធំសំខាន់បំផុត ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះការជំរុញសេដ្ឋកិច្ច មិនមែនតែយើងម្នាក់ឯងធ្វើទៅបានទេ គឺត្រូវការការតភ្ជាប់រវាងសេដ្ឋកិច្ចក្នុងតំបន់”។ លោកបន្តថា “វាគ្មានអ្វីក្រៅពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនេះ ឱ្យអស់លទ្ធភាពទេ ត្រូវសហការជាមួយប្រទេសពាក់ព័ន្ធឱ្យបានលឿនបំផុត”។

ជាមួយគ្នានេះ លោក កឹម អឿន ស្ថាបនិក និងអគ្គនាយកសហគ្រាសអប់រំហូមឌូខេសិន បានមាន ប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ គឺជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍផ្នែកដឹកជញ្ចូន ដោយតភ្ជាប់ពីច្រកជាច្រើនទៅផ្លូវល្បឿនលឿននេះ ហើយច្រកទាំងអស់នោះ គឺជាដង្ហើមសេដ្ឋកិច្ច ។

លោកបន្តថា “ដូច្នេះយើងត្រូវត្រៀមខ្លួនចាប់យកឱកាស និងចូលរួមគិតពីកត្តាដែលអាចជះឥទ្ធិពលអវិជ្ជមានផងដែរ”៕

សណ្ឋាគារ និងផ្ទះសំណាក់ចំនួន៧០ភាគរយនៅកម្ពុជាបានបើកដំណើរការឡើងវិញ

ដោយៈ សុខុម

ភ្នំពេញ: សណ្ឋាគារ និងផ្ទះសំណាក់ប្រមាណ៧០%ក្នុងប្រទេសកម្ពុជា បានបើកដំណើរការឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ថមថយទៅវិញ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍នៅថ្ងៃច័ន្ទ ទី២៩ ខែសីហា នេះ។

របាយការណ៍នេះបញ្ជាក់ថា សណ្ឋាគារ និងផ្ទះសំណាក់ប្រមាណ៥២០ទីតាំង ក្នុងចំណោមសណ្ឋាគារ និងផ្ទះសំណាក់សរុបចំនួន៧៣៩ទីតាំងនៅកម្ពុជា បានបើកដំណើរការឡើងវិញ ខណៈចំនួន១៩០កន្លែងបានបន្តផ្អាកអាជីវកម្មរបស់ខ្លួន ហើយ២៩ទីតាំងបានសម្រេចចិត្តបិទទ្វារ ជាអចិន្ត្រៃយ៍។

របាយការណ៍នេះបានបន្ថែមទៀតថា ទន្ទឹមនឹងនេះ ភោជនីយដ្ឋានប្រមាណ២.១៦៦ទីតាំង ឬស្មើនឹង៨៥,៦% នៃភោជនីយដ្ឋានទាំង២.៥២៩ទីតាំង បានបើកដំណើរការឡើងវិញមកទល់ពេលនេះ ខណៈភោជនីយដ្ឋានចំនួន៣៦៣ទីតាំង នៅផ្អាកដំណើរការ ឬបិទទ្វារនៅឡើយ។

លោកតុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសច​រណ៍មានប្រសាសន៍ថា ខេត្តសៀមរាប គឺជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយអាជីវកម្ម៩០%ត្រូវបានផ្អាក ឬបិទទាំងស្រុងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

ទោះជាយ៉ាងណាចំនួន៤៦% នៃអាជីវកម្មដែលរងផលប៉ះពាល់ទាំងនោះបានបើកឡើងវិញហើយ នៅពេលភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងខ្លាំង បន្ទាប់ពីកម្ពុជា បើកព្រំដែនឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។

លោកបានបន្ថែមទៀតថា បច្ចុប្បន្នក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥.០០០នាក់មកលេងកម្ពុជា ដោយក្នុងនោះរួមទាំងពី៧០០ទៅ៨០០នាក់ទៅលេងនៅខេត្តសៀមរាប ផងដែរ។

វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភសំខាន់ៗទាំង៤ ដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។

យោងតាមក្រសួងទេសចរណ៍ឱ្យដឹងថា កម្ពុជា ទាក់ទាញបានភ្ញៀវអន្តរជាតិបានជាង៧៤០.០០០នាក់ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២២ ដោយកើនឡើង៥៦០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕ Xinhua៕

ទីផ្សារលក់រាយសម្រុកចូលទៅភាគខាងត្បូង ខណៈអ្នកជំនាញបារម្ភពីការផ្គត់ផ្គង់លើសតម្រូវការ

ដោយៈ សុផារី

ភ្នំពេញៈ ការផ្គត់ផ្គង់ទីផ្សារលក់រាយ បានបន្តបង្ហាញវត្តមានបន្តបន្ទាប់គ្នានៅភាគខាងត្បូង នៃរាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌមានជ័យ ខណៈមានផ្សារទំនើបធំៗចំនួនបីរួចទៅហើយ។

ទិន្នន័យនេះត្រូវបានមើលឃើញថា អាចនឹងធ្វើឱ្យទីផ្សារលក់រាយនៅក្នុងទីតាំងខាងលើ ប្រឈមនឹងការផ្គត់ផ្គង់លើសពីតម្រូវការ។

គម្រោងផ្សារសហគមន៍មួយទៀត គឺគម្រោង60M community Mall ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលនឹងបំពេញបន្ថែមនូវតម្រូវការ នៃការប្រើប្រាស់ទីតាំងលក់រាយភាគខាងត្បូងនៃរាជធានីភ្នំពេញ។ យ៉ាងណាក្តី គម្រោងផ្សារទំនើបសហគមន៍មួយនេះនៅមិនទាន់បានបង្ហាញ អំពីទំហំទឹកប្រាក់វិនិយោគ និងផ្ទៃក្រឡាដីសាងសង់នៅឡើយទេ។

រហូតមកដល់ពេលនេះ ភាគខាងត្បូងរាជធានីភ្នំពេញ ជាទីតាំងប្រមូ​លផ្តុំនៃផ្សារទំនើបធំៗជាច្រើន រួមមាន គម្រោងផ្សារទំនើបជីបម៉ុង Mega Mall 271 ផ្សារទំនើប AEON 3 និងគម្រោងផ្សារទំនើបប៉េងហួត ជាដើម រួមទាំងគម្រោងផ្សារសហគមន៍ និងផ្សារលក់រាយខ្នាតមធ្យម និងខ្នាតតូចជាច្រើនទៀត។

របាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលចេញផ្សាយនៅខែកក្កដាកន្លងមក បានឱ្យដឹងថា នៅចុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ទីផ្សារទំនើប នៅក្នុងទីក្រុងភ្នំពេញ កើនឡើងស្ទើរតែពីរដង ខណៈអត្រាការិយាល័យលក់/ជួលរួច (occupancy rate) បានចំនួន៦៨,៤ភាគរយ ហើយការផ្គត់ផ្គង់ថ្មីនៅចុងឆ្នាំ២០២២នេះ ស្មើនឹង១៩ម៉ឺនម៉ែត្រការ៉េ។

អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា “គិតត្រឹមចុងឆ្នាំ២០២២នេះ ការផ្គត់​ផ្គង់ផ្សារទំនើប នឹងមានចំនួន១៩ម៉ឺនម៉ែត្រការ៉េ ដោយភាគច្រើននៃការផ្គត់ផ្គង់ថ្មីនេះបានមកពីផ្សារទំនើបធំៗ ចំនួនពីរនៅភាគខាងត្បូង គឺ ផ្សារទំនើប AEON 3 និងផ្សារទំនើបជីបម៉ុង Mega Mall 271”។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឱ្យដឹងថា ការផ្គត់ផ្គង់ផ្សារទំនើបមានចំនួនច្រើន ដោយ​សារតែមានតម្រូវការច្រើន ប៉ុន្តែនៅក្នុងសម័យឌីជីថល ការតាំងលក់ទំនិញតាមអនឡាញ​ អាចលក់ដាច់ខ្លាំងជាងការលក់ នៅតាមតូបតាមផ្សារទៀតផង ដែលធ្វើឱ្យការអភិវឌ្ឍផ្សារទំនើបអាចជួបបញ្ហាប្រឈម នឹងធ្វើឱ្យអ្នកអភិវឌ្ឍន៍ផ្សារមួយចំនួន ពន្យារពេលអភិវឌ្ឍន៍ ឬធ្វើឱ្យផ្សារមួយចំនួនត្រូវអសកម្ម។

អ្នកជំនាញរូបនេះអះអាងថា បើប្រៀបធៀបនឹងបណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ាន  អំណាចនៃការទិញដូរនៅកម្ពុជានៅមានកម្រិត។ សម្រា​ប់ខណ្ឌមានជ័យ មានផ្សារទំនើបធំៗចំនួន៣ទីតាំង រួមមាន គម្រោងផ្សារទំនើបជីបម៉ុង ផ្សារទំនើប AEON 3 និងគម្រោងផ្សារទំនើបប៉េងហួត ត្រៀមនឹងដាក់ដំណើរការ។ ក្រោយពេលផ្សារទំនើបទាំង៣នេះ ដាក់ដំណើរការ នឹងធ្វើឱ្យការផ្គត់ផ្គង់លើសពីតម្រូវការ។

លោកស្រីបន្តថា “ការអភិវឌ្ឍផ្សារទំនើប គួរតែផ្អាកត្រឹមនេះសិន ដោ​យរង់ចាំមើលស្ថានភាពតម្រូវការ និងកំណើនប្រជាពលរដ្ឋបន្ថែមទៀត ហើ​យធ្វើយ៉ាងណាឱ្យផ្សារ ដែលមានស្រាប់នេះមានដំណើរការឡើងវិញ ឬមានសកម្មភាពកាន់តែខ្លាំង”៕

អាគារខ្ពស់ៗនៅរាជធានីភ្នំពេញកើនជាង១៦០០កន្លែង តើអ្វីជា ឱកាសនិងបញ្ហាប្រឈម

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ឱកាស និងបញ្ហាប្រឈមកំពុងដើរទន្ទឹមគ្នា ស្របពេលរចនាសម្ព័ន្ឋ និងច្បាប់បទដ្ឋាននានារបស់រដ្ឋាភិបាល ហាក់ដើរយឺតជាងការអភិវឌ្ឍរបស់វិស័យឯកជន។

រាជធានីភ្នំពេញ បានផ្លាស់ប្តូរលឿនមួយរំពេច ដូចក្រុងព្រះសីហនុដែរ ប៉ុន្តែអ្វីៗមិនដូចគ្នាទេ ព្រោះអ្នកអភិវឌ្ឍន៍នៅរាជធានី មានមូលដ្ឋានវិភាគលំអិតជាង និងជារាជធានីនៃបណ្តុំសកម្មភាពសេដ្ឋកិច្ច នយោបាយ និងវប្បធ៌មចម្រុះព៌ណ។

ឆ្លើយតបនឹងកំនើនប្រជាសាស្រ្ត នគរូបនីយកម្ម និងសំណង់ សម្រាប់អ្នករៀបចំផែនការអភិវឌ្ឍន៍ រាជធានីភ្នំពេញ តើអ្នកទាំងនោះត្រូវយកចិត្តទុកដាក់ទៅលើគុណភា ពនៃហេដ្ឋារចនាសម្ព័ន្ធ ហើយផែនការត្រូវតែបង្កើតឡើង និងអនុវត្តដើម្បីធានាតុល្យភាព រវាងដង់ស៊ីតេដែលចេះតែកើនឡើងដែរឬយ៉ាងណា?។

ស្របពេលការបែកចែកZoneនៃការអភិវឌ្ឍ និងការបែកចែកប្លង់ប្រើប្រាស់ដីលំអិតមិនទាន់ច្បាស់លាស់ បានធ្វើឲ្យការអភិវឌ្ឈន៍រាជធានីនេះ មានសភាពមិនទាន់រៀបរយនៅឡើយ។

ផែនការដែលគួរគិតគូរ និងជាអ្វីដែលស្ថិតក្នុងអាទិភាព គួររួមបញ្ចូលរឿងមួយចំនួនដូចជា ទីធ្លាបៃតង ផ្លូវថ្មើរជើងដែលមានភាពងាយស្រួល និងសុវត្ថិភាព និងបទបញ្ញាត្តិនានាដើម្បីធានាថា រាជធានីភ្នំពេញមានធាតុផ្សំនានា សម្រាប់លើកកំពស់គុណភាពនៃជីវិត ដែលបណ្តាទីក្រុងផ្សេងៗក្នុងតំបន់បានបង្កើតរួចមកហើយ។

គុណភាពខ្យល់មិនល្អ ការកើនឡើងកម្តៅដោយសារបេតុង និងតំបន់ផ្ទៃខាងលើនៃផ្លូវដើរ ព្រមទាំងសុវត្ថិភាពអ្នកថ្មើរជើង នៅលើចិញ្ចើមផ្លូវ គឺសុទ្ធតែជាផ្នែកនៃគុណភាពជីវិត ដែលយើងជួបប្រទះជារៀងរាល់ថ្ងៃនៅរាជធានីភ្នំពេញ ហើយត្រូវការការដោះស្រាយឲ្យបានលឿនបំផុត។

ឧទាហរណ៍ ដូចជា ទីក្រុងហុងកុង និងសឹង្ហបូរី ទីក្រុងទាំំងពីរនេះសុទ្ធតែមានផ្លូវថ្មើរជើងសមរម្យ ដើម្បីផ្តល់មធ្យោបាយងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកថ្មើរជើង។ សំខាន់ជាងនេះទៀត ផ្លូវថ្មើរជើងទាំងនេះ អាចកាត់បន្ថយការពឹងអាស្រ័យ ទៅលើយាន្តជំនិះសម្រាប់ការធ្វើដំណើរ។

នៅពេលរាជធានីភ្នំពេញកាន់តែចង្អៀត ការកក់ស្ទះចរាចរណ៍ប្រាកដណាស់ថាបាននិងកំពុងកើនឡើង និងមានសភាពកាន់តែអាក្រក់ ដោយសា​រ​ការបើកបរអាណាធិបតេយ្យ ប្រជាជនមិនចេះប្រើប្រាស់ផ្លួវ ការអប់រំ និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅមានកម្រិតជាដើម។

ការបង្កើនបទបញ្ញាត្តិ លើការបំភាយឧស្ម័នពីយាន្តជំនិះទាំងថ្មី និងចាស់ គឺអាចបង្កើនគុណភាពខ្យល់អាកាស របស់ទីក្រុងបានយ៉ាងច្រើន។ លើសពីនេះទៀត ការកសាងប្រព័ន្ធដឹកជញ្ជូនដ៏ធំ គឺជាការចាំបាច់ ដើម្បីលើកទឹកចិត្តឲ្យមនុស្សដើរកាន់តែច្រើន ដោយសារពួកគេអាចជិះរថភ្លើង និងបន្តដំណើររបស់ពួកគេដោយថ្មើរជើងបាន។

គំនិតផ្តួចផ្តើមជាសាធារណៈ លើផែនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនដ៏ធំ អាចនាំទៅរកមធ្យោបាយងាយស្រួល និងសុវត្ថិភាពសម្រាប់មនុស្សធ្វើដំណើរទៅមក ដោយគ្មានគ្រោះថ្នាក់ពីយានជំនិះ និងអាចកាត់បន្ថយការបំពុលបរិស្ថាន ស្របពេលដែលមនុស្សអាចប្រើរថភ្លើង ដើម្បីទៅកាន់ទីតាំងគោលដៅរបស់ពួកគេ។

ចំណុចដ៏ធំមួយទៀត នៃការលើកកំពស់គុណភាពជីវិតនៅរាជធានីភ្នំពេញ គឺជាការធានាថា ទីធ្លាបៃតងត្រូវបានគិតគូរជាចម្បង ដើម្បីគាំទ្រដល់ចំនួនប្រជាជន ដែលកំពុងមានកំណើនកាន់តែខ្ពស់ ដែលរស់នៅក្នុងទីក្រុង។

ការរៀបចំឲ្យមានទីធ្លាបៃតងកាន់តែច្រើន ជាចាំបាច់ណាស់សម្រាប់ប្រជាជនមានកន្លែងលំហែរ និងហាត់ប្រាណ ដែលនេះគឺមានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពនៃទីក្រុង។

ទីក្រុងភ្នំពេញគឺត្រូវបានគេចាត់ទុកថា ជាតំបន់ដែលមានទីធ្លាបៃតងទាបជាងគេ ក្នុងមួយកាពីតាក្នុងតំបន់អាស៊ាន។

ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ទីធ្លាបៃតង គឺប្រហែលជារឿងពិបា​កបំផុតសម្រាប់ទីក្រុងនីមួយៗ គឺដោយសារវាត្រូវប្រើដី សម្រាប់គោលបំណងដែលមិនមានចំណូល និងក្នុងពេលតែមួយ ត្រូវការការថែទាំយ៉ាងច្រើន។

តាមរយៈការរៀបចំផែនការដោយត្រឹមត្រូវ ដីសម្រាប់ទីធ្លាបៃតង ត្រូវបម្រុងទុកនៅកន្លែងដែលមាន។ ការបើកទីធ្លាទំនេរ ឬរោងចក្រ ឧទាហរណ៍ ឲ្យទៅជាសួនសាធារណៈ នឹងជួយបង្កើនចំនួនទីធ្លាបៃតង ក្នុងមួយកាពីតានៅទីក្រុងភ្នំពេញ។

ដើម្បីធ្វើរឿងទាំងអស់នេះ អាជ្ញាធរត្រូវបង្កើតកន្លែង ដែលមានផាសុខភាពល្អ ដើម្បីធានាថា កន្លែងទាំងនោះអាចទាកទាញ និងរក្សាសមត្ថភាព ដែលត្រូវការសម្រាប់ទីក្រុងភ្នំពេញ ដើម្បីជំរុញសេដ្ឋកិច្ចឲ្យឆ្ពោះទៅមុខកាន់​តែលឿន និងមានភាពប្រសើរឡើងទាំងជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ៕

 

តើវិនិយោគអចលនទ្រព្យបែបណា និងគួរសិក្សាបែបណាដើម្បីទទួល បានជោគជ័យ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញបានលើកឡើងជារឿយៗ លើមូលដ្ឋានជាច្រើន ដើម្បីសម្រេចបានជោគជ័យលើវិស័យអចលនទ្រព្យ។

លោកឧកញ៉ា ចេង ខេង ​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​CPL បាមមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗថា ការ​ចាប់ផ្តើម​ជីវិត​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ ​មិនមែន​ជា​រឿង​ងាយស្រួល​ពេក​ទេ ​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​ជោគជ័យ​លើ​វិស័យ​នេះ​  ប៉ុន្តែលោកបានផ្តល់នៅគន្លឹះសំខាន់ៗចំនួន៣ ដែលជាបទ​ពិសោធន៍ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យក្រុមហ៊ុនលោកអាចឈរជើង នៅក្នុង​វិស័យអចលនទ្រព្យ​មកដល់សព្វថ្ងៃនេះ។

គន្លឹះសំខាន់ៗទាំងនោះ ដែលគួរសិក្សា និងពិចារណារួមមានដូចជា

១.ធ្វើអ្វីគិតពីគុណភាពខ្ពស់

នៅក្នុង​វិស័យ​អចលនទ្រព្យ មាន​ផ្នែក​ជាច្រើនខុសៗគ្នា។ ហេតុនេះ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ គឺចាំបាច់ត្រូវ​គិត​ជាមុនគឺគុណភាពជាចម្បង ពិសេសរាល់ដំណើរ​ប្រតិបត្តិការ​ ទៅលើ​ការទិញ លក់ ជួល​ និង​វាយ​តម្លៃ​អចលនទ្រព្យ ​ដ៏​ស្ទាត់​ជំនាញ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យប្រកបដោយ​​ប្រសិទ្ធភាព ដើម្បីបញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខចំពោះអតិថិជន។

​ហេតុនេះ ​បើយើងរកស៊ីក្នុងវិស័យអចលនទ្រព្យ អ្វីត្រូវគិត​ជាមុននោះ ទើបកសាងការទំនាក់ទំនង ដ៏យូរអង្វែងជាមួយគ្រប់ដៃគូអាជីវកម្មនានា។

២.សេវាកម្មល្អ

មុខ​របរ​បម្រើ​សេវាកម្ម​អចលនទ្រព្យ​នេះ មិន​ចាំ​បាច់​ប្រើ​ដើមទុន​នោះ​ទេ សំខាន់​ត្រង់​ថា យើង​ស្រលាញ់​ការងារ​នេះ ធ្វើ​ចេញ​ពី​ចិត្ត ពី​បេះដូង អត់​ធ្មត់​តស៊ូ​ជាមួយ​ការងារ នោះ​ជា​មូលដ្ឋាន​គ្រឹះ ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

លោកឧកញ៉ាចេង ខេងបានប្រាប់​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​មក​ហើយ ដែល​មាន​លុយ​រាប់​លាន​ដុល្លារ រកស៊ី​ក្នុង​វិស័យ​នេះ​ទទួល​នូវ​ភាព​បរាជ័យ។ ដោយសារ​តែ​ពួកគេ​ទាំង​អស់​នោះ​ធ្វើ​តាម​គេ ឃើញ​គេ​បើក​អាជីវកម្ម ​បម្រើ​សេវា​កម្ម​ដីធ្លីក៏​បើក​តាម​គេ ដោយ​មិន​បាន​សិក្សា​ច្បាស់​លាស់ ហើយ​ក៏​មិន​ដាក់​ចិត្ត​ធ្វើ​ចេញ​ពី​បេះដូង​ពិត​ប្រាកដ​ដែរ។

លោកបញ្ជាក់ថា កាល​ពី​លោក​បើក​ជំនួញ​ សេវាកម្ម​អចលន​ទ្រព្យ​មួយ​នេះ លោក​គ្មាន​លុយ គ្មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​ដោយ​សារ​ការ​ស្រលាញ់​ពេញ​ចិត្ត និង​ការ​តាំង​ចិត្ត​ខ្ពស់​របស់​គាត់ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុនលោកទទួល​បាន​ជោគជ័យ​មក​ដល់​ពេល​នេះ​។

៣.ភាពជឿទុកចិត្តខ្ពស់

មុខ​របរ​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ​នេះ លោក​ថាគឺ​មាន​ភាព​ផុយ​ស្រួយ​ណាស់។ យើង​ធ្វើការ​ជាមួយ​ចិត្ត​និង​ចិត្ត គេ​ចង់​បាន​អី យើង​បម្រើ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន ថែ​រក្សា​អតិថិជន កុំឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត បម្រើ​ឲ្យ​មាន​ប្រសិទ្ធភាព។ បើ​និយាយ​រឿង​ការងារ​រកស៊ី មុខ​ជំនួញ​ណាក៏​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដែរ ប៉ុន្តែមុខ​ជំនួញ​អចលនទ្រព្យ លោក​គិត​ថា មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាង​គេ។

ដោយសារ​យើង​រក​ស៊ី​ក្នុង​វិស័យ​នេះ ភាគច្រើន​ទាក់ទង​តែ​ជាមួយ​អ្នក​ដែល​មាន​លុយ អ្នក​មាន​មុខមាត់​នៅ​ក្នុង​សង្គម។ ពួក​គាត់​ទាំង​នោះ ចង់​បាន​អ្វី​ដែល​ល្អ មាន​គុណភាព ដូច្នេះ យើង​ចាំបាច់ត្រូវផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជន។

បើសិនជាអ្នកវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យ ប្រកាន់នៅគន្លឹះ ទាំង៣ចំណុច នោះនឹង​ទាក់ទាញ​ប្រជាប្រិយ​ភាព​ ការ​ជឿ​ទុកចិត្ត​ គាំទ្រ​ពីអ​តិថិ​ជន​ ដែលធ្វើ​អ្នកធ្វើ​ជំនួញ​ជោគជ័យ​មិនខានឡើយ៕

x

តើអ្នកជំនាញសិក្សាពីអ្វីខ្លះដើម្បីរៀបចំប្លង់គោលទាក់ទងនឹង ប្រជាសាស្រ្ត សេដ្ឋកិច្ចសង្គម

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ចក្ខុវិស័យច្បាស់លាស់មួយត្រូវបានគិតគូរ និងប្រមើលមើលលើបរិបទជាតិ តំបន់ និងពិភពលោក។

ហេតុនេះការសិក្សាលើកត្តា​នានា ​ដើម្បី​រៀបចំ​គម្រោង​ប្លង់​គោលការ​សិក្សា​អំពី​ប្រជាសាស្ត្រ សេដ្ឋកិច្ច-សង្គមកិច្ច អ្នកជំនាញបានសិក្សានិងវិភាគលើចំណុចសំខាន់ៗជាច្រើនដូចជា ទី១ ការសិក្សា​អំពី ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង រដ្ឋបាល​ទីក្រុង។ ទី២ ការសិក្សា​អំពី​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញ​គមនាគមន៍ ទី៣ ការសិក្សា​អំពី​ប្រព័ន្ធ​ធារាសាស្ត្រ​ទីក្រុង។

ទី៤ ការសិក្សា​អំពី​ប្រភេទ​នៃ​ការ​ប្រើប្រាស់​ដីធ្លី និង ទីផ្សារ​ដីធ្លី និងលំនៅឋាន ទី៥ ការសិក្សា​អំពី​ប្រព័ន្ធ​បៃតង និង​ទេសភាព​ទីក្រុង។ ទី៦ ការសិក្សា​អំពី​រូបសាស្ត្រ​ នៃ​ការ​វិវត្តន៍​នគរូបនីយកម្ម និងសំណង់។ ទី៧ ការសិក្សា​អំពី​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​រាជធានី​ភ្នំពេញ និងទី៨ ការសិក្សា​អំពី​លទ្ធភាព​អភិវឌ្ឍន៍ ​ប្រកួត​ប្រជែង​ជាមួយ​ទីក្រុង​នានា​ ​ក្នុង​តំបន់​អាស៊ាន៕

 

ពានរង្វាន់ចំនួន​ ៩​ ​​សម្រាប់ ៩ វិញ្ញាសា នៃកម្មវិធី Property Awards 2022​ ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ ​ប្រមូលបានទាំងអស់

ភ្នំពេញ ថ្ងៃទី ២៧ ខែ​​ សីហា ឆ្នាំ​ ២០២២

គណៈកម្មាធិកាអន្តរជាតិ​ នៃកម្មវិធីប្រកួតប្រជែងពានរង្វាន់ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ CAMBODIA Property Awards 2022 បានវិនិច្ឆ័យ និង ប្រកាសលទ្ធផលនូវពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា បានទៅលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkidé Development)​ កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងពិធីជប់លៀង​ដ៏ឳឡារិក​​​មួយ ក្នុងសណ្ឋាគារ សូហ្វីតែល​ ភ្នំពេញ ដោយមានការអញ្ជើញចូលរួម​ពីតំណាងក្រុមហ៊ុនអចលទ្រព្យផ្សេងៗទៀតជាច្រើន​ និង សមាគមសំណង់កម្ពុជាផងដែរ​។​

​ពានរង្វាន់ទាំង ៩​ នោះរួមមាន …

  1. ពានរង្វាន់អ្នកអភិវឌ្ឍ ខុនដូល្អបំផុត (ភ្នំពេញ) – Best Condo Development (Phnom Penh) The Royal Condominium
  2. ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពខុនដូស្អាតដាច់គេ – Best Condo Landscape Architectural Design (The Royal Condominium)
  3. ពានរង្វាន់អ្នកអភិវឌ្ឍគម្រោងរចនាប្លង់មេទីប្រជុំជនល្អបំផុត – Best Township Masterplan Design (The Botanic City)
  4. ពានរង្វាន់អ្នកអភិវឌ្ឍទីប្រជុំជន ល្អបំផុត – Best Township Development (The Botanic City)
  5. ពានរង្វាន់អ្នកអភិវឌ្ឍលើភាពសម្បូរណ៍បែបនៃការរស់នៅល្អបំផុត – Best Lifestyle Developer (The Botanic City)
  6. ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានស្អាត និងល្អដាច់គេ (កម្ពុជា) – Best Housing Development (Cambodia) (The Botanic City- the Palace)
  7. ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានល្អបំផុត (ភ្នំពេញ) Best Housing Development (Phnom Penh) – The Botanic City (The Palace)
  8. ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពស្អាតដាច់គេ Best Housing Landscape Architectural Design – The Botanic City (The Palace)
  9. ពានរង្វាន់ស្ថាបត្យកម្មរចនាម៉ូតផ្ទះស្អាតដាច់គេ Best Housing Architectural Design – The Botanic City (The Palace)

លោក​​​ គ្រួច​ សុភត្រ្តា នាយក​ចាត់ការទូរទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍​ថា “ខ្ញុំបាទ​​ និង​ ក្រុមការងារថ្នាក់ដឹកនាំទាំងអស់ ពិតជាមាន​​ មោទនភាពណាស់ និង ថ្លែងអំណរគុណជាពន់ពេកដែលស្ថាបត្យកម្មសំណង់ និង សមិទ្ធផលស្នាដៃ​នៃការអភិវឌ្ឍន៍​ របស់ក្រុមហ៊ុន Orkidé Development ត្រូវបានទទួល​ស្គាល់ និង​អោយតម្លៃខ្ពស់ដោយគណៈកម្មាធិការអន្តរជាតិ​ ទៅលើលក្ខណៈសម្បត្តិជាច្រើនស្របទៅការកំណត់​របស់អ្នកជំនាញផ្នែកអចលនទ្រព្យអន្តរជាតិ​ ខណៈដែលអតិថិជនដែលបានទិញផ្ទះរស់នៅក្នុងគម្រោងរបស់យើង ក៏ពេញចិត្តជាមួយគុណភាពសំណង់ និង​បរិយាកាសនៃការរស់នៅក្នុងគម្រោងនីមួយៗ​របស់យើងផងដែរ។ ”

លោក​ក៏លើកទឹកចិត្តដល់ មេគ្រួសារ​ ឬ​ លោក លោកស្រី​ ដែលកំពុងស្វែងរកគេហដ្ឋានបែបទំនើបទាន់សម័យ ប្រកបដោយគុណភាព និង សោភណ្ឌភាព​ ហើយ​មិនឆ្ងាយពីក្រុង​ សូមមកទស្សនា​ផ្ទះគំរូទាំង ៣ គម្រោងធំរបស់​យើង ដែលរួមមាន អ័រគីដេ ឌឹពោធិ៍ចិនតុង អ័រគីដេ បូតានិក​ ស៊ីធី ៦A និង អាគារ ខនដូ Royal Condominium  2004 ហើយបង់ត្រឹមតែ​ ១០% នៃតម្លៃផ្ទះ​ នោះលោក លោកស្រីអាចខ្លាចជាម្ចាស់ផ្ទះភ្លាមៗ។

បញ្ជាក់កម្មវិធី Cambodia Property Awards 2022 ត្រូវបានរៀបចំឡើងក្រុមការងារ គណះកម្មាធិកាអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ ហើយរាល់ពានរង្វាន់ទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃពីគណះកម្មាធិកា ដោយពឹងផ្អែកទៅលក្ខណះសម្បត្តិដែលត្រូវបានកំណត់ទុក ហើយកម្មវិធី តែងមានការអញ្ជើញចូលរួមពីក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា។

Seriously experienced event photography by www.SNAPP.media
Seriously experienced event photography by www.SNAPP.media

 

ក្រុមហ៊ុនផលិតវ៉ាក់សាំងModerna ប្តឹង Pfizer និងBioNTechថាបានចម្លងបច្ចេកវិទ្យាអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ-១៩ដំបូង

 ដោយៈ សុផារី

អន្តរជាតិៈ  ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បានប្តឹងក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ចំពោះការរំលោភប៉ាតង់ ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ-១៩ដំបូង។

ក្រុមហ៊ុនModernaបានចោទប្រកាន់ថា ក្រុមហ៊ុនទាំងពីរបានចម្លងបច្ចេកវិទ្យាដែល Moderna បានបង្កើតជាច្រើនឆ្នាំ មុនពេលជំងឺរាតត្បាតអុកឡុកពិភពលោក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Aljazeera ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកបានឱ្យដឹងថា បណ្តឹងនេះ បានបង្កើតឱ្យមានការប្រជែងគ្នាកម្រិតខ្ពស់ រវាងក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ ឈានមុខគេ ដែលជាឧបករណ៍ដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ក្រុមហ៊ុនជីវបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Moderna ជឿជាក់ថាវ៉ាក់សាំងកូវីដ១៩ Comirnaty របស់Pfizer និងBioNTech បានរំលោភលើប៉ាតង់ ដែលModerna បានដាក់នៅចន្លោះឆ្នាំ២០១០ និង២០១៦ ដែលគ្របដណ្តប់លើបច្ចេកវិជ្ជាគ្រឹះ mRNA របស់ Moderna”។

Moderna បានចោទប្រកាន់ថា “Pfizer និង BioNTech បានចម្លងបច្ចេកវិជ្ជានេះ ដោយគ្មានការអនុញ្ញាតពី Moderna ដើម្បីបង្កើតវ៉ាក់សាំង Comirnaty”។

ក្រុមហ៊ុន Pfizer និង BioNTech បាននិយាយថា ពួកគេបានដឹងពីវិវាទនេះ ហើយក្រុមហ៊ុននីមួយៗ បានចេញសេចក្តីថ្លែងការណ៍បដិសេធរាល់ការប្រព្រឹត្តខុស។

ក្រុមហ៊ុនបាននិយាយថា ការងាររបស់ BioNTech គឺមានលក្ខណៈដើម ហើយយើងនឹងការពារយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការចោទប្រកាន់ទាំងអស់អំពីការរំលោភប៉ាតង់ ដោយបន្ថែមថាខ្លួន” គោរពសិទ្ធិកម្មសិទ្ធិបញ្ញា ដែលមានសុពលភាព និងអាចអនុវត្តបានរបស់អ្នកដទៃ”។

យ៉ាងណាក្តី Pfizer បានសន្យាថានឹង ការពារយ៉ាងខ្លាំងក្លាប្រឆាំងនឹងការចោទប្រកាន់នៃបណ្តឹងនេះ៕