ខណ្ឌឬស្សីកែវក្លាយជាទីតាំងប្រមូលផ្តុំដោយគម្រោងលំនៅឋានធំៗជាច្រើន

ដោយៈ សុផារី

ភ្នំពេញៈ វត្តមាននៃគម្រោងលំនៅឋានជាច្រើន បានកែប្រែមុខមាត់ខណ្ឌឬស្សីកែវ ដែលធ្លាប់ជាទីតាំងមិនសូវអ៊ូអរ ឱ្យក្លាយទៅជាទីតាំងប្រមូលនៃការរស់នៅបែបសម័យថ្មី ប្រកបដោយគម្រោងបុរី ផ្សារទំនើប សាលារៀនអន្តរជាតិជាដើម។

អ្នកនាងជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងកាលពីថ្ងៃទី២១ មិថុនាថា នៅក្នុងខណ្ឌឬស្សីកែវ ភាគច្រើន គឺជាគម្រោងបុរី ក្នុងនោះឃើញមានអ្នកអភិវឌ្ឍន៍បុរីធំៗ ចំនួនពីរ គឺ ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនបុរីប៉េង ហួត ព្រមទាំងគម្រោងបុរីផ្សេងៗ ទៀតជាច្រើន។

អ្នកនាងបន្តថា “ការអភិវឌ្ឍភាគច្រើន នៅក្នុងខណ្ឌឬស្សីកែវ ជាគម្រោងលំនៅឋានបែបបុរី”។

ជាមួយគ្នានេះ លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ធ្លាប់បានលើកឡើងថា ទីតាំងភាគខាងជើងនៃរាជធានីភ្នំពេញ គឺជាទីតាំងប្រមូលផ្តុំថ្មីនៃគម្រោងលំនៅឋាន ជាពិសេសគម្រោងលំនៅឋានរបស់អ្នកមានប្រាក់ ឬសេដ្ឋីវ័យក្មេង។

នៅតាមបណ្តោយផ្លូវលេខ៥៩៨ ឬផ្លូវជាសុផារ៉ា គេសង្កេតឃើញមានគម្រោងបុរីជាច្រើន ដូចជា បុរីជីបម៉ុង បុរីប៉េងហួត បុរីវិមានភ្នំពេញ បុរីភ្នំពេញថ្មី បុរីមង្គលភ្នំពេញ ។ល។ ដែលបានកែប្រែមុខមាត់ខណ្ឌជាយក្រុងមួយនេះជាខណ្ឌអ៊ូអរ និងទំនើបមួយ។

ក្រៅពីគម្រោងលំនៅឋាន វត្តមាននៃសាលារៀនលំដាប់អន្តរជាតិ ជាច្រើន ព្រមជាមួយផ្សារទំនើបបែប Community Mall ក៏ចាប់ផ្តើមមានដំណើរការ ស្របនឹងកំណើនប្រជាជន ដូចជា គម្រោងផ្សារទំនើបជីបម៉ុង៥៩៨ របស់ក្រុមហ៊ុន ជីប ម៉ុងជាដើម។

ស្ថាប័នក្រសួងរបស់រាជរដ្ឋាភិបាល ក៏បានបោះទីតាំងការិយាល័យនៅក្នុងខណ្ឌមួយនេះផងដែរ។ ជាក់ស្តែង ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏មានទីតាំងនៅក្នុង និងក្បែរខណ្ឌមួយនេះផងដែរ៕

ក្រុមហ៊ុនសាងសង់លំដាប់យក្សរបស់កូរ៉េបង្ហាញបំណងចូលរូមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនសាងសង់កូរ៉េបានបង្ហាញពីការចូលរួម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋនានានៅកម្ពុជា ស្របពេលប្រទេសនេះកំពុងផ្តោតលើការវិនិយោគលើវិស័យសំខាន់នេះ។

លោកសូរ វ៉ិចទ័ររដ្ឋលេខាធិការនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសកូរ៉េជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដឹកនាំដោយលោកហេង វុទ្ធី អនុរដ្ឋលេខា​ធិការក្រសួងការពារជាតិ និងមានការអមដំណើរពីលោក Kim Songil អនុប្រធានក្រុមហ៊ុនសាជីវកម្ម Yooshin Engineering Corporation ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។

ជំនួបនេះ មានគោលបំណងដើម្បីពិភាក្សា និងស្វែងយល់អំពីកាលានុវត្តភាព សម្រាប់ចូលរួមអនុវត្តគម្រោងអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផ្លូវថ្នល់ស្ពាននានា របស់ក្រសួងសាធារណការ និងដឹកជញ្ជូននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកសូរ វ៉ិកទ័រ បានជម្រាបជូនអំពីបច្ចុប្បន្នភាព នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពុងអនុវត្តបន្ត រួមមានផ្លូវថ្នល់ ស្ពានធំៗ ក៏ដូចជាការអនុវត្តនីតិវិធីទាក់ទងនឹងការសាងសង់ និងបានថ្លែងនូវការកោតសរសើរផងដែរចំពោះលោកហេង វុទ្ធី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃក្នុងការដឹកនាំគណៈប្រតិភូ មកចូលរួមកិច្ចពិភាក្សាអំពីលទ្ធភាព ក្នុងកិច្ចសហប្រតិបត្តិការ ចូលរួមជំរុញការងារគម្រោង ផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

ក្រុមហ៊ុនសាជីវកម្មនេះ បង្កើតឡើងនៅក្នុងឆ្នាំ១៩៥៣ មានបទពិសោធន៍លើការសាងសង់ផ្លូវល្បឿនលឿន ផ្លូវហាយវេ ផ្លូវរថភ្លើង ស្ពានខ្សែកាប ព្រលានយន្តហោះ ស្ពានធំៗ និងការអភិវឌ្ឍធនធានទឹកផងដែរ៕

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគលើទំហំដី ១៨៤៣ហិកតា ដើម្បីបង្កើតតំបន់ទេសចរណ៍ធម្មជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះ​កុង បានអនុម័តឱ្យក្រុមហ៊ុនឯកជនមួយ ធ្វើការវិនិយោគ​បង្កើត​ជាតំបន់​​ទេសចរណ៍ធម្មជាតិ លើផ្ទៃដីទំហំ១៨៤៣ហិកតា។

គំរោងវិនិយោគរមណីយដ្ឋានទេសចរណ៍នេះ នៅភូមិសាស្រ្តឃុំតាតៃក្រោម និងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ការអនុម័តគំរោងនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារនិងថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងវិនិយោគនេះ ស្ថិតនៅក្នុងស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះផ្ទៃដីទំហំ១០២១ហិកតា ស្ថិតក្នុង​ដែន​ជម្រកសត្វព្រៃពាមក្រសោប និងផ្ទៃដីទំហំ៧៨៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ។

លើសពីនេះ ក្រុមការងាររបស់អាជ្ញាធរទាំងពីរ បានសម្រេចឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បម្រើឱ្យ​ទេសចរណ៍​ធម្មជាតិ ត្រឹមតែ១៥% ប៉ុណ្ណោះ នៃផ្ទៃដីទំហំសរុប ដោយត្រូវរៀបចំមានលក្ខណៈមេត្រីភាពជាមួយបរិស្ថាន ដែលមានលក្ខណៈEco-Lodge នៅចន្លោះដើមឈើ ហាមដាច់ខាតការកាប់ ព្រៃកោងកាង ឬព្រៃលិចទឹក។​

ជាមួយគ្នានេះ ក្រសួងបានស្នើឲ្យក្រុមហ៊ុន ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំផែនការអភិរក្សធនធានជីវៈចម្រុះ រួមទាំ​ង​ធនធាន ព្រៃកោងកាង នៅក្នុងទីតាំងវិនិយោគ និងរៀបចំគំរូប្រតិបត្តិល្អ ក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នៅតាមកោះ និងតំបន់ឆ្នេរសមុទ្រ​ពាក់ព័ន្ឋផងដែរ៕

សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម ត្រូវបានទទួលស្គាល់ជាផ្លូវការ

ដោយៈ គង់ សូរិយា

បន្ទាយមានជ័យៈ ក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ “ទេសចរណ៍អាងត្រពាំងថ្ម” និងប្រកាសដាក់ឱ្យប្រើប្រាស់ប៉មមើលទេសភាព ក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ជួប ប៉ារីស៍ អនុរដ្ឋលេខា​ធិការក្រសួងបរិស្ថាន ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

លោកជួប ប៉ារីស៍ បានមានប្រសាសន៍ថា តំបន់ការពារទេសភាពអាងត្រពាំងថ្ម ជាតំបន់ធម្មជាតិមានលក្ខណៈជាប្រវត្តិសាស្រ្ត ដែលបាននិងកំពុងទាក់ទាញភ្លៀវទេសចរមកលេង និងទស្សនាទេសភាព និងសត្វកម្រជាច្រើនប្រភេទ មានដូចជា ក្រៀល រមាំង ជាដើម ហើយតំបន់នេះក៏ជាទីកន្លែងដែលអាចឱ្យបងប្អូនប្រជាសហគមន៍ រកប្រាក់ចំណូលបានផងដែរ តាមរយៈធ្វើមគ្គទេសក៍នាំភ្ញៀវទេសចរដើរកម្សាន្តតាមព្រៃ តាមសហគមន៍ ស្វែងយល់ពីសក្តានុពលធនធានធម្មជាតិ ការលក់ដូរផលិតផលសហគមន៍ ការផ្តល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ជាដើម។

លោកបន្តថា “ការសាងសង់ប៉មនេះ អាចឱ្យអ្នកទេសចរទស្សនាប្រភេទសត្វ និងទេសភាព កាន់តែច្បាស់ និងងាយស្រួលជាងមុន”។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងអង្កការ WCS មន្ទីរបរិស្ថានខេត្ត អាជ្ញាធរដែនដី និងបងប្អូនប្រជាសហគមន៍ចំនួន៧០នាក់ផងដែរ៕

 

ពិព័រណ៍អចលនទ្រព្យធំជាងគេនៅប្រទេសកម្ពុជា 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐄𝐗𝐏𝐎 𝟐𝟎𝟐𝟐បានត្រលប់មកវិញហើយ!

ដោយៈសហការី

ភ្នំពេញៈ កម្មវិធីតាំងពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐄𝐗𝐏𝐎 𝟐𝟎𝟐𝟐! បានត្រលប់មកវិញហើយ ជាមួយនឹងក្រុមហ៊ុន ខេអេច លែន  និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលនឹងប្រមូលផ្តុំគ្នាទាំងអស់នៅក្នុងសាលពិព័រណ៍តែមួយ។

ចង់យល់ដឹងច្បាស់ អំពីវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្នដែរឬទេ?

ចង់យល់ដឹងពីចក្ខុវិស័យអចលនទ្រព្យ នាពេលអនាគតដែរឬទេ? ចង់យល់ដឹងច្បាស់អំពីសក្តានុពលនៃ គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច របស់ក្រុមហ៊ុនខេអេច លែនដែរឬទេ?

ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ សូមអញ្ជើញចូលរួមដោយសេរីនៅសាលពិព័រណ៍ ដឹ ព្រេមៀ សេនធ័រ សែនសុខ នៅថ្ងៃទី 02-03 ខែកក្កដា ឆ្នាំ2022 វេលាម៉ោង 9:00 នាទីព្រឹក រហូតដល់ម៉ោង 6:00 នាទីល្ងាច។

សូមកុំអោយឱកាសបញ្ចុះតម្លៃដ៏ពិសេសនេះ រំលងផុតទៅអោយសោះណា!!! ៕

 

ភោជនីយដ្ឋានអណ្ដែតទឹកដ៏ចំណាស់ និងដ៏ល្បីល្បាញរបស់ក្រុងហុងកុង លិចនៅសមុទ្រចិនខាងត្បូង

ដោយៈ សុខុម

ហុងកុង: ភោជនីយដ្ឋានអណ្ដែតទឹកដ៏ចំណាស់ និងដ៏ល្បីល្បាញដែលជានិមត្តរូបរបស់ក្រុងហុងកុង Jumbo Floating Restaurant បានលិចនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីត្រូវគេអូសសណ្ដោងចេញពីទីក្រុងនេះ។

ក្រុមហ៊ុន Aberdeen Restaurant Enterprises ដែលជាក្រុមហ៊ុនមេរបស់ភោជនីយដ្ឋាអណ្ដែតទឹកនេះ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់កាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនា ថា ភោជនីយដ្ឋាននេះ ពិតជាបានលិចកាលពីថ្ងៃអាទិត្យ ទី១៩ ខែមិថុនា នៅជិតប្រជុំកោះ Paracel Islands នៅសមុទ្រចិនខាងត្បូង ប្រាកដមែន បន្ទាប់ពី “ជួបស្ថានការណ៍ដ៏អាក្រក់” ហើយលិចចូលទៅក្នុងទឹក។

ក្រុមហ៊ុននិយាយថា “ទឹកនៅកន្លែងកើតហេតុ មានជម្រៅជាង១.០០០ម៉ែត្រ ដែលធ្វើឱ្យពិបាកក្នុងការជួយសង្គ្រោះ” ហើយថាខ្លួន “សោកស្ដាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ” ប៉ុន្តែជាសំណាងល្អគ្មានអ្នកណាម្នាក់បាត់បង់ជីវិត ឬក៏រងរបួសនោះទេ។

ក្រុមហ៊ុនបានបន្ថែមថា ក្រុមវិស្វករនាវាចរណ៍ ត្រូវបានជួលឱ្យត្រួតពិនិត្យភោជនីយដ្ឋានអណ្តែតទឹកនេះ និងបានត្រៀមលក្ខណៈបច្ចេកទេសរួចរាល់ មុននឹងចេញដំណើរ ហើយថាខ្លួនទទួលបានរាល់លិខិតអនុញ្ញាតពាក់ព័ន្ធទាំងអស់សម្រាប់ការអូសសណ្ដោងនេះ។

ភោជនីយដ្ឋាននេះ បានបិទទ្វារនៅខែមីនា ឆ្នាំ២០២០ ដោយសារខ្លួនជួបវិបត្តិហិរញ្ញវត្ថុ ជិតមួយទសវត្សរ៍មកហើយ ហើយវិបត្តិកូវីដ-១៩ ចូលមកដល់បានធ្វើឱ្យវាទាល់ច្រក ពោលគឺឈានដល់ការបិទទ្វារតែម្ដង។

*ប្រវត្តិត្រួសៗ

ភោជនីយដ្ឋានអណ្ដែតទឹក Jumbo Floating Restaurant ដែលមានទីតាំងនៅផែ Aberdeen Harbour ក្នុងក្រុងហុងកុង ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៧៦ ហើយបានបិទទ្វារនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តិហិរញ្ញវត្ថុ។

អំឡុងពេលបើកដំណើរការរយៈពេល៤៤ឆ្នាំ មានភ្ញៀវជាង៣០លាននាក់បានមកញ៉ាំអាហារ នៅភោជនីយដ្ឋាននេះ រួមទាំងម្ចាស់ក្សត្រី អេលី  ហ្សាបេត ទី២ (Queen Elizabeth II) នៃប្រទេសអង់គ្លេស អតីតប្រធានាធិបតីអាមេរិក Jimmy Carter តារាហូលីវូដ Tom Cruise តារាភាពយន្តហុងកុង អាចែ (Chow Yun Fat) និងតារាសម្ដែងស្រីចិន Gong Li ផងដែរ ព្រមទាំងជនល្បីល្បាញជាច្រើនទៀត៕ Aljazeera៕

EU calls for ceasefire in Ukraine to allow grain exports

By: huaxia

 

BRUSSELS: The European Union is insisting on a ceasefire in Ukraine to allow millions of tons of grain to be exported, the EU’s foreign policy chief said on Monday.

 

The Ukraine crisis is having serious consequences on hunger in the world, the EU’s High Representative for Foreign Affairs and Security Policy Josep Borrell told the press following a meeting of the Foreign Affairs Council with EU foreign ministers.

He rejected Russia’s blaming of the situation on the EU sanctions as disinformation.

 

He noted that during the meeting in Luxembourg, the ministers reviewed the EU’s military assistance that Ukraine was receiving and the help from each member state.

“All member countries are involved in these efforts, and we will support Ukraine for as long as necessary. At the same time, we are asking for a ceasefire that may allow food exports,” he said.

Source: Xinhua

Siem Reap’s US$18mil zoo to educate public, help wildlife

PHNOM PENH: Angkor Wildlife and Aquarium Co Ltd has invested US$18mil in a zoo in Siem Reap province, which will be opened in October to educate and promote animal conservation as well as attract national and international tourists.

Currently, the Angkor Wildlife and Aquarium is building the necessary infrastructure for aquatic and wildlife conservation on a 22ha site in Kbon village, Khchas commune in Sotr Nikum district.

 

Angkor Wildlife and Aquarium general manager Meng Heang said construction began in 2021 with the infrastructure for the display and maintenance of aquatic species (freshwater fish, marine fish and turtles) and terrestrial animals. It is 70 per cent complete.

 

The ongoing construction also includes enclosures for large wildlife species such as tigers, elephants, small bears, as well as sea and freshwater marine life, and fish from the Amazon river.

 

In addition, the zoo will have a laboratory. The company intends to apply for permits to import eight species, equivalent to 61 wildlife species, said Heang.

 

“They consist of eight Asian elephants, eight Sumatran, five sun bears, 10 Asian small-clawed otters, 10 Javan mongooses, 10 Malayan porcupines, five reticulated pythons and five Oriental whip snakes,” he said.

 

During a visit to the zoo construction site last week, Minister of Agriculture, Forestry and Fisheries Veng Sakhon said the project is “very important” and is considered a priority undertaking for Siem Reap, one of the Kingdom’s three economic poles, which has traditionally been driven by its tourism sector.

Striking a balance between conservation and development

The zoo is not only for sightseeing but will also be a conservation site for endangered Cambodian wildlife species, some of which are rare.

 

Additionally, it is a place to educate the younger generation and deepen their knowledge on wildlife.

“We have supported and encouraged the professional team that is building the rest of the infrastructure to complete in time for the inauguration ceremony.

 

“The zoo must also cooperate with the Forestry Administration and the Fisheries Administration to oversee animal conservation, care and breeding,” he said.

 

Cambodia Association of Travel Agents adviser Ho Vandy told The Post that the tourism sector is centred on culture and nature, therefore choosing Siem Reap as the location for the zoo was a suitable choice.

 

“This zoo project will be an attractive product and bring more tourists to Siem Reap, especially after Cambodia and neighboring countries have reopened to tourism,” he said.

Source: The Star

កំណើនសេដ្ឋកិច្ចជំរុញតម្រូវការជួលអចលនទ្រព្យឱ្យមានសន្ទុះងើបឡើងវិញ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ មកទល់ពាក់កណ្ដាលឆ្នាំ២០២២ សកម្មភាពនៅតាមវិស័យនានានៅមិនទាន់បានប្រសើរឡើងនៅឡើយទេ ទោះបីស្ថានភាពកូវីដ១៩នៅកម្ពុជាបានធូរស្រាលជាងមុនក្ដី។ យ៉ាងណាក្ដី អ្នកជំនាញលើសេវាកម្មជួលអចលនទ្រព្យ បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ចំពោះសេវាកម្មមួយនេះ ដោយរំពឹងថានឹងមានតម្រូវការខ្ពស់ឡើងវិញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

លោក ស៊ីម សាមីឌី ប្រធានផ្នែកលក់ក្រុមហ៊ុន RENT KH បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ មកដល់ពាក់កណ្ដាលឆ្នាំ យើងមើលឃើញថា ស្ថានភាពនៃការជួលអចលនទ្រព្យមិនទាន់បានប្រសើរឡើងនៅឡើយទេ តែយើងរំពឹងថាសេវាកម្មនេះ ទាល់តែចុងឆ្នាំ២០២២ឬដើមឆ្នាំ ២០២៣ខាងមុខអាចនឹងវិលទៅរកស្ថានភាពមុនកូវីដ១៩វិញ។

លោកបន្តថា រហូតមកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាបានប្រសើរហើយ តែស្ថានភាព នៅបណ្ដាប្រទេសមួយចំនួនទៀតមិនទាន់បានល្អដូចកម្ពុជានៅឡើយ ដូច្នេះនៅចុងឆ្នាំនេះ ស្ថានភាពកូវីដ១៩ នៅប្រទេសផ្សេងទៀត អាចល្អប្រសើរ ហើយបើកទូលាយសម្រាប់អ្នកដំណើរចេញ និងចូលប្រទេស ដើម្បីស្វែងរកការវិនិយោគនានាក្នុងប្រទេសកម្ពុជា។

លោកថា “ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា មានសន្ទុះកាន់តែខ្លាំង ដោយប្រជាពលរដ្ឋកម្ពុជាមានឱកាស ក្នុងការធ្វើមុខជំនួញ និងរកស៊ី ដូច្នេះប្រាក់ចំណូលប្រជាពលរដ្ឋបានកើនឡើងធៀបនឹងសម័យកាលកូវីដ១៩ ហើយតម្រូវការនៃការជួលទីតាំងសម្រាប់អាជីវកម្ម ដូចជាការជួលផ្ទះ ជួលតូបក៏មានតម្រូវការ តែតម្រូវការនៅពេលនេះក៏មិនទាន់ស្ទុះងើបខ្លាំងដែរ”។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា សកម្មភាព វិនិយោគពីខាងក្រៅ នឹងមានសន្ទុះឡើងខ្លាំងនៅចុងឆ្នាំនេះឬក៏ដើមឆ្នាំក្រោយ ជាពិសេសវិនិយោគពីខាងក្រៅប្រទេស ដោយរំពឹងពីការហូរចូលមកវិញនៃវិនិយោគិនបរទេស ។

លោកប្រធានសមាគមបន្តថា កូវីដ១៩បានប្រសើរឡើងមែន តែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កជាបញ្ហាដល់សេដ្ឋកិច្ចសកលលោក និងនាំឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ហើយនៅពេលសេដ្ឋកិច្ចសកលបានប្រសើរ វិនិយោគិនបរទេសនឹងចេញស្វែងរកការវិនិយោគ។

លោកសុខនីមបន្តថា សម្រាប់កម្ពុជាជាប្រទេសមួយ ដែលមានសក្ដានុពល ក្នុងការទាក់ទាញវិនិយោគិនបរទេសផងដែរ។ ប្រទេសកម្ពុជាជាចំណុចកណ្ដាលនៃអាស៊ាន និងមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញ ទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត។ កត្តាទាំងនេះហើយ ដែលជំរុញឱ្យវិនិយោគិនបរទេសចង់មកបណ្ដាក់ទុននិងផលិតនាំចេញទៅវិញ៕

អ្វីដែលបុរសខ្លាំង វ៉្លាឌីមៀ ពូទីនខ្លាចបំផុតគឺផ្កាភ្លើងនៃលទ្ធិប្រជាធិបតេយ្យឆេះរាលដាលដល់រុស្ស៊ី

ដោយៈ សុខុម

ប៊ែរឡាំង: ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន មិនខ្លាចមេឃ មិនខ្លាចដី សមនឹងងារជាបុរសខ្លាំង ប៉ុន្តែអ្វីដែលលោកខ្លាចសបំផុតគឺ “ផ្កាភ្លើងនៃលទ្ធិប្រជាធិបតេយ្យ” ដែលអាចឆេះរាលដាលដល់ប្រទេសរបស់លោក។ នេះបើយោងតាមការលើកឡើង របស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។

អធិការបតីអាល្លឺម៉ង់ Olaf Scholz បានលើកឡើងបន្ថែមទៀតថា លោក ពូទីន កំពុងព្យាយាមធ្វើឱ្យអឺរ៉ុបបែកខ្ញែក បែកបាក់សាមគ្គី និងវិលត្រលប់ទៅកាន់សម័យកាលមួយ ដែលពិភពលោកត្រូវបានគ្រប់គ្រងដោយឥទ្ធិពលរបស់មហាអំណាច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមិថុនា នេះ។

ការអត្ថាធិប្បាយបែបនេះ របស់លោក Olaf Scholz ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណួរមួយ ក្នុងបទសម្ភាសន៍ជាមួយកាសែត Muenchner Merkur ចុះផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនា ដែលបានលើកឡើងថា តើលោក ពូទីន នឹងទទួលស្គាល់ការពិតដែលអ៊ុយក្រែន កាន់តែខិតជិតក្លាយជាសមាជិក របស់សហភាពអឺរ៉ុប ដែរឬទេ។

លោក Olaf Scholz ថ្លែងថា “ប្រធានាធិបតីរុស្ស៊ី ត្រូវតែទទួលស្គាល់ថា មានសហគមន៍អ្នកប្រជាធិបតេយ្យ ដែលផ្អែកលើច្បាប់នៅក្នុងតំបន់របស់គាត់ ដែលកំពុងខិតចូលគ្នាកាន់តែជិត”។ លោកបន្តថា “ច្បាស់ណាស់ថា គាត់ (ពូទីន) ភ័យខ្លាចផ្កាភ្លើងនៃលទ្ធិប្រជាធិបតេយ្យ ដែលអាចឆេះរាលដាលដល់ប្រទេសរបស់គាត់”។

ទោះជាយ៉ាងណា លោក Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានច្រានចោលការអត្ថាធិប្បាយបែបនេះ ដោយសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា “ផ្កាភ្លើងនៃលទ្ធិប្រជាធិបតេយ្យ នៅអាល្លឺម៉ង់ បានឆេះរាលដាលមកលើយើងពីរបីដងមកហើយ។ យើងនឹងមិនអនុញ្ញាតឱ្យមានផ្កាភ្លើងឆាបឆេះបែបនេះទៀតឡើយ”។

គណៈកម្មការអឺរ៉ុប កាលពីសប្តាហ៍មុនបានផ្តល់អនុសាសន៍ ឱ្យអ៊ុយក្រែន ដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចូលជាសមាជិករបស់សហភាពអឺរ៉ុប ជាចំណាតការមួយ ដែលលោក Olaf Scholz និយាយថា លោកគាំទ្រ។

លោក Olaf Scholz ព្រមានថា ការឡើងថ្លៃថាមពលទំនងជានឹងអូសបន្លាយរយៈពេលវែង ហើយបានច្រានចោលការអះអាងរបស់រុស្ស៊ី ដែលលើកឡើងថា ខ្លួនបានកាត់ផ្ដាច់ការបង្ហូរឧស្ម័ន ដោយសារតែខ្វះគ្រឿងបន្លាស់ព្រោះតែទទួលរងទណ្ឌកម្ម៕ Reuters៕