Philippines’ Marcos seeks record US$94 billion budget for 2023

MANILA: Philippine President Ferdinand Marcos Jr asked Congress on Monday (Aug 22) for a record 5.29 trillion pesos (US$94.40 billion) government budget in 2023 to support an ambitious policy agenda aimed at boosting growth and lifting millions out of poverty.

Marcos’ proposed budget, which is equal to 22.2 per cent of the country’s total economic output, is nearly 5 per cent higher than his predecessor’s spending plan for 2022.

He is aiming to expand the Southeast Asian economy by as much as 8 per cent during his six-year term, to keep its place among Asia’s fastest-growing nations, and halve the poverty rate, which stood at 18.1 per cent in 2021.

Education, infrastructure, food security, healthcare and clean energy got top priority in the 2023 budget, which was presented to Congress by a presidential representative.

Congress is expected to approve the budget by October and Marcos is expected to sign it into law before year’s end.

The education sector will receive the highest allocation of 852.8 billion pesos or 16 per cent of the total budget, followed by public works with 13 per cent, healthcare with 5 per cent, and social welfare with about 4 per cent, Marcos said in a statement that accompanied the budget proposal.

The president, who is the son and namesake of the strongman toppled in a 1986 uprising, also runs the agriculture portfolio, which will receive 184.1 billion pesos, a 40 per cent jump from its 2022 budget.

Marcos, who won a single six-year term in the May election, commands a supermajority in Congress, boosting chances of advancing his legislative agenda, including his 2023 expenditure programme. His cousin, Ferdinand Martin Romualdez, is the speaker of the lower house.

 

ជនជាតិចិនកាន់តែច្រើនសម្រុកទិញអចលនទ្រព្យនៅប្រទេសសឹង្ហបុរី

ដោយ: លាងហួរ

សឹង្ហបុរី: ជនជាតិចិន បានក្លាយជាអ្នកទិញផ្ទះច្រើនជាងគេ ក្នុងប្រទេសសឹង្ហបុរីក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ខណៈដែលមនុស្សជាច្រើនបានរកឃើញថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានស្ថិរភាពជាងបណ្តាប្រទេស ក្នុងតំបន់របស់ខ្លួន។

ជនជាតិចិនដីគោក បានទិញផ្ទះល្វែង និងខុនដូចំនួន៣៩១នៅក្នុងប្រទេសសឹង្ហបុរីកាលពីត្រីមាសមុន។ នេះបើយោងតាមទិន្នន័យចងក្រងដោយវេទិកាភ្នាក់ងារអចលនទ្រព្យ ដែលមានមូលដ្ឋាននៅសិង្ហបុរី OrangeTee & Tie កើនឡើងពី២៨១ក្នុងត្រីមាសទីមួយ។

ចំនួននៃការទិញផ្ទះដោយពលរដ្ឋចិន បានឡើងដល់កំណត់ត្រា ចំនួន៤៦៧នៅ ត្រីមាសទីពីរឆ្នាំមុន ហើយ និងតាមពីក្រោយដោយត្រីមាសពីរទៀតជាង៤០០ មុននឹងធ្លាក់ចុះមកវិញខណៈ ដែលវីរុសអូមីក្រុងបានរាតត្បាត។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុន OrangeTee & Tie បានឱ្យដឹងថា ជនជាតិចិនដែលមានទ្រព្យសម្បត្តិកាន់តែច្រើន កំពុងទិញអចលនទ្រព្យវិនិយោគ និងផ្ទះល្វែងប្រណីតថ្មីៗជាញឹកញាប់។

លោកស្រី Sun បាននិយាយថាឥឡូវនេះ អ្វីដែលយើងកំពុងឃើញគឺអ្នកទិញជនជាតិចិន កំពុងស្វែងរកទិញអចលនទ្រព្យប្រណីតៗ ក្នុងប្រទេសសឹង្ហបុរីកាន់តែច្រើនឡើងៗ។

លោកស្រីបានបន្ថែមថា “ប្រទេសនេះមានស្ថិរភាពនយោបាយ និងគ្មានគ្រោះមហន្តរាយធម្មជាតិ ដោយមានជនជាតិចិនមួយចំនួន បានរស់នៅទីនោះរួចហើយ ដើម្បីសិក្សា និងធ្វើអាជីវកម្ម”៕

លោកហ៊ុន ម៉ានីៈ តួអង្គជោគជ័យ គីជាតួអង្គដែលចេះស្គាល់ឱកាស ចាប់ឱកាស និងបង្កើតឱកាស

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការចេះស្គាល់ឱកាស ចាប់ឱកាស បង្កើតឱកាសគឺជាកត្តាមួយយ៉ាងសំខាន់ ដើម្បីឈានដល់ការសម្រេចភាពជោគជ័យ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ នេះគឺជាប្រសាសន៍របស់លោកហ៊ុន ម៉ានីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប នៅអគារ The Kampus នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោកហ៊ុន ម៉ានីបានលើកឡើងថា បច្ចេកវិទ្យា និងអ៉ីនធឺណិត បានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នៅគ្រប់ផ្នែក និងគ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ដូច្នេះការចាប់យកបច្ចេកវិទ្យា និងរៀនសូត្រពីបច្ចេកវិទ្យា ពិតជាសំខាន់ ចំបាច់ និងចំពេលវេលា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ និងការស្តារសេដ្ឋកិច្ច-សង្គម បន្ទាប់ពីវិបត្តិកូវីដ-១៩ បានវាយលុក។

លោកបន្តទៀតថា “ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាចាំបាច់បំផុតមិនអាចខ្វះបាន ក្នុងការកំណត់ភាពជោគជ័យ នៃការរីកចម្រើនរបស់បច្ចេកវិទ្យា”។ លោកបន្ថែមថា “ក្នុងន័យនេះ ការបណ្តុះបណ្តាល “អក្ខរកម្មឌីជីថល» ពិតជាជួយជំរុញដល់ការកសាងធនធានមនុស្ស ដែលប្រកបដោយសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើការជាមួយបច្ចេកវិទ្យាយ៉ាងពិតប្រាកដ”។

ទន្ទឹមនឹងនេះដែរ លោកហ៊ុន ម៉ានីបានចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់សិក្ខាកាមអោយខិតខំស្វែងយល់ និងសិក្សារៀនសូត្រអំពីការវិវត្តនៃសង្គមឌីជីថលជាបន្តបន្ទាប់ ដើម្បីត្រៀមខ្លួនអោយរួចរាល់ ក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមបរិបទឧស្សាហកម្ម៤.០៕

 

តម្លៃប្រេងសាំងធម្មតាឡើងថ្លៃដល់៤.៧០០រៀល ខណៈប្រេងម៉ាស៊ូតមានតម្លៃ៥.១០០រៀល ចាប់ពីថ្ងៃនេះ ដល់ចុងខែសីហា

ដោយ៖ សុផារី

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈរបស់កម្ពុជា បានងើបឡើងវិញ ក្រោយធ្លាក់ចុះជាបន្តបន្ទាប់។ យោងតាមការជូនដំណឹងពីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ ប្រភេទប្រេងសាំងធម្មតាមានតម្លៃ៤.៧០០រៀល ក្នុងមួយលីត្រ (ឡើង៥០រៀល) ខណៈប្រេងម៉ាស៊ូតមានតម្លៃ៥.១០០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្រាប់ទីផ្សារលក់រាយនៅកម្ពុជា។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៤.៩៦៦រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៣៦៦រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

កំពង់ផែTuas នឹងលេចឡើងជាកំពង់ផែស្វ័យប្រវត្តិដ៏ធំបំផុតរបស់ ពិភពលោក

ដោយ: លាងហួរ

សឹង្ហបុរី: នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា កំពង់ផែ Tuas នឹងក្លាយជាកំពង់ផែស្វ័យប្រវត្តិ ពេញលេញដ៏ធំបំផុតរបស់ពិភពលោក នៅពេលដែលវាត្រូវបានបញ្ចប់ទាំងស្រុងក្នុងរយៈពេលប្រហែល២០ឆ្នាំ។

ថ្លែងក្នុងឱកាសទិវាបុណ្យជាតិឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីបានចែករំលែកព័ត៌មាន អំពីវឌ្ឍនភាពនៃកំពង់ផែ Tuas ក្នុងរយៈពេល១០ឆ្នាំបន្ទាប់ពីត្រូវបានប្រកាសជាលើកដំបូង។

លោក Lee បាននិយាយថា ដំណាក់កាលទី១នៃកំពង់ផែ Tuas ទើបតែត្រូវបានបញ្ចប់ ខណៈដំណាក់កាលទី២ ទី៣ និងទី៤នឹងត្រូវបន្ត។

លោកLeeបានបន្ថែមថា “នៅពេលកំពង់ផែនេះ ត្រូវបានសាងសង់បញ្ចប់ពេញលេញ រយៈពេលប្រហែល២០ឆ្នាំចាប់ពីពេលនេះ វានឹងអាចគ្រប់គ្រងស្ទើរតែទ្វេដង នៃបរិមាណដឹកទំនិញនាពេលបច្ចុប្បន្ននេះ”។

លោកLee បន្ថែមថា យើងនឹងមានកំពង់ផែស្វ័យប្រវត្តិពេញលេញដ៏ធំបំផុតរបស់ពិភពលោក ហើយនោះគួរតែធ្វើឱ្យយើងក្លាយ ជាប្រទេសឈានមុខគេនៅក្នុងលំហសមុទ្រ។

ក្រសួងដឹកជញ្ជូន (MOT)របស់សឹង្ហបុរីបានឱ្យដឹង នៅក្នុងឯកសារព័ត៌មានដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យថា ការងារជួសជុលសម្រាប់ដំណាក់កាលទី១នៃកំពង់ផែ Tuas បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៥ហើយត្រូវបានបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១។

ក្រសួងបាននិយាយថា ការងារជួសជុលសម្រាប់ដំណាក់កាលទី២បានចាប់ផ្តើម នៅក្នុងខែមីនា ឆ្នាំ២០១៨ ហើយអាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) បានចាប់ផ្តើមផែនការសម្រាប់ដំណាក់កាលទី៣៕

OCICកំពុងពន្លឿនសាងសង់ផ្លូវដើម្បីបើកដំណើរការស្ពានតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១នៅខែកញ្ញាខាងមុខ

  ដោយៈជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនOCICកំពុងពន្លឿនការសាងសង់ផ្លូវ នៅលើទីក្រុងកោះនរា ដើម្បីឈានទៅបើកដំណើរការស្ពាន តភ្ជាប់រវាងទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១នៅខែ កញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសា​សន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២២ សីហានេះថា ផ្លូវដែលបាននិងកំពុងសាងសង់ចេញ ពីចំណុចស្ពាតតភ្ជាប់ផ្លូវជាតិលេខ១ មកកាន់ទីតាំងក្បាលកោះនរា កន្លែងដែលបាននិងកំពុងសាងសង់ ស្ពានតភ្ជាប់មកកាន់ទីក្រុងកោះពេជ្រ មានប្រវែងប្រមាណ២៥០០ម៉ែត្រ។

លោកបន្តថា “ក្រុមហ៊ុនបាន និងកំពុងពន្លឿនសាងសង់ផ្លូវនេះ ព្រោះស្ពានតភ្ជាប់ទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១ នឹងបើកដំណើរការនៅខែកញ្ញាតាមការគ្រោងទុក”។ លោកបន្តថា “ស្ពាននេះនឹងជួយសម្រួលចរា​ចរណ៍ និងការកកស្ទះចរាចរបានច្រើននៅពេលបើកដំណើរការ”។

ទីក្រុងកោះនរា បាននិងកំពុងសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា ដើម្បីប្រែក្លាយទីក្រុងនេះជាSmart City ខណៈបច្ចុប្បន្នគំរោងរបស់អ្នកវិនិយោគជាតិ អន្តរជាតិមួយចំនួនបានចាប់ផ្តើមសាងសង់ នៅលើទីក្រុង ដែលមានផ្ទៃដីទំហំ១២៥ហិកតានេះ៕

កម្មករ៣០០នាក់កំពុងតវ៉ាខណៈក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់កូរ៉េមិនបើកប្រាក់ខែឲ្យពួកគេ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមវិស្វករ និងកម្មករចំនួន៣០០នាក់ កំពុងធ្វើការតវ៉ានៅក្នុងការដ្ឋានសាងសង់គំរោងBooyoung Town ដោយសារក្រុមហ៊ុននេះ មិនបើកប្រាក់ខែឲ្យពួកគេ។

តំណាងអ្នកតវ៉ាជនជាតិកូរ៉េ​ ដែលបានចូលរួមក្នុងការតវ៉ានេះ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី២២សីហានេះថា ក្រុមហ៊ុនBooyoungមិនបានបើកប្រាក់ខែ ឲ្យពួកគេរយៈពេលពីរខែមកហើយ ទើបការតវ៉ានេះបានកើតឡើង។

លោកបន្តថា “អ្វីដែលពួកគេទាមទារគឺប្រាក់ខែ ដើម្បីសម្រួលដល់ជីវភាពរស់នៅ”។ លោកបន្តថា “កម្មករទាំងនេះ កំពុងធ្វើការសាងសង់សាលារៀនរបស់ក្រុមហ៊ុនBooyoung Town ដែលមានទីតាំងនៅខាងក្រោយគំរោងខុនដូ Booyoung ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី”។

លោកបានបន្តថា ប្រាក់ខែដែលក្រុមហ៊ុននេះមិនទាន់បើកឲ្យពួកគេ គឺចាប់ពីខែមិថុនា ខែ កក្កដា និងខែសីហានេះ ក៏ពួកគេមិនដឹងទទួលបានឬយ៉ាងណានៅឡើយ៕

រដ្ឋមន្រ្តីក្រសួងព៌តមានចុះសួរសុខទុក្ខនាយនិងពលទាហានកំពុងរៀបចំដាំឈើនៅភ្នំតាម៉ៅឡើងវិញ

ដោយៈ គង់ សូរិយា

       តាកែវៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននាព្រឹកថ្ងៃទី២២ សីហានេះ បានដឹកនាំមន្រ្តីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយ​ក និងមន្ដ្រីរាជការក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរ នាយ នាយពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង សម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ


ក្នុងស្រុកបាទីខេត្តតាកែវ តាមអនុសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន ដែលកំពុងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស៕ Freshnews៕

កក់ប្រាក់ត្រឹម៥០០ដុល្លារនឹងទទួលបានគំរោងដីលំហែរកាយដ៏ស្រស់ស្អាតនៅក្នុងខេត្តកំពត

ដោយៈ គង់ សូរិយា

កំពតៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋយ៉ាងស្រស់ស្អាត មិនត្រឹមតែបំពេញចិត្តអតិថិជននោះទេ ប៉ុន្តែលក្ខខ័ណ្ឌបង់ប្រាក់ ក៏បានផ្តល់ជូននូវជម្រើសសមស្របផងដែរ។

ជាក់ស្តែងគំរោងបូកគោលែនបី បានតម្រូវឲ្យអតិថិជនកក់ប្រាក់ត្រឹម500$ តែប៉ុណ្ណោះក្លាយជាម្ចាស់ដីខ្នាតវីឡា លំហែរបស់គម្រោងបូកគោលែន ដែលគម្រោងស្ថិតក្នុងទីតាំងល្អ មានសក្តានុពលខ្ពស់ អាចជំរុញសេដ្ឋកិច្ចគ្រប់ប្រភេទមានការរីកចម្រើន។


គំរោងបូកគោលែនបី មានផ្ទៃដីទំហំ១៥ហិកតា ដោយឡូត៍និមួយៗមានទំហំដីធំទូលាយល្អរហូតដល់ 10M x 20M ដែលស្ថិតនៅជើងភ្នំ និងអាចគយគន់ទេសភាពភ្នំខាងក្រោយ និងខាងមុខបានយ៉ាងមនោរម្យ និងស្រស់បំព្រងផងដែរ។

ចំណុចពិសេសរបស់គម្រោងដីឡូតិ៍លំហែកាយរបស់ Bokor Land3 រួមមាន
🌿ដើមផ្កាសាគូរ៉ាតាមដងផ្លូវ៤១០ដើម
🌿មានប្រព័ន្ធផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងអគ្គីសនីរដ្ឋស្រាប់
🌿ទតាំងល្អ ក្បែរក្រុងកំពត
🌿ខ្លោងទ្វារប្រណិត ស្តង់ដារបុរី
🌿សួនរង្វង់មូលជាង2000ម៉ែត្រការ៉េ
🌿ស្រះទឹកទំហំជាង 3500ម៉ែត្រការ៉េ
🌿ស្ពានអណ្តែត មើលទេសភាពជើងភ្នំ
🌿 មានទីតាំងជិតរមណីយដ្ឋានធម្មជាតិជាច្រើន ក្នុងខេត្តកំពត
🌿ដីឡូតិ៍ ទំហំខ្នាតវីឡា 10m x 20m, 10m x 30m, 15M x 30M កក់មុន 500$ ចូលសង់លំនៅដ្ឋានបាន 🌿ការអភិវឌ្ឍបែបស្តង់ដារបុរី មានកាម៉េរា និងសន្តិសុខការពារ
🌿ជាប់ផ្លូវជាតិលេខ 43 (គម្រោងផ្លូវ 50m)៕

តម្លៃដែកទូទាំងពិភពលោកចុះថោក ស្របពេលតម្រូវការធ្លាក់ចុះ

ដោយៈ សុខុម

បាងកក: តម្លៃដែកទូទាំងពិភពលោក ដែលបានហក់ឡើងស្រឺតៗដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានចុះថោក ក្រោយពីតម្រូវការដែកក្នុងប្រទេសចិនធ្លាក់ចុះ។

តម្លៃធ្លាក់ចុះនេះ មួយផ្នែកក៏ដោយសារការនាំចូលដែកពីរុស្ស៊ី ចូលមកតំបន់អាស៊ីកើនឡើង។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២០ ខែសីហា។

លោក Nava Chantanasurakon ប្រធានក្លឹបឧស្សាហកម្មដែក និងដែកថែបថៃ នៃសហព័ន្ធឧស្សាហកម្មថៃ (FTI) បានលើកឡើងថា ការហក់ឡើងថ្លៃបានបង្អង់ល្បឿន ចាប់តាំងពីខែមិថុនា ដោយតម្លៃដែកថែបនៅក្នុងទីផ្សារអាស៊ី បានធ្លាក់ចុះពី៣,២%ទៅ៤,៩%ក្នុងខែមិថុនា និងធ្លាក់ចុះពី៥,២%ទៅ១៦,៣%បន្ថែមទៀតក្នុងខែកក្កដា។

ការធ្លាក់ថ្លៃនេះ បណ្ដាលមកពីគោលនយោបាយសូន្យ-កូវីដ របស់ប្រទេសចិន ដែលបានឈានទៅដល់ការអនុវត្តវិធានការបិទខ្ទប់ ក្នុងទីក្រុងនានា ដែលមានសេចក្ដីរាយការណ៍ពីការឆ្លងវីរុសកូវីដ-១៩។

លោក Nava Chantanasurakonបានថ្លែងថា គោលនយោបាយសូន្យ-កូវីដ នេះបានធ្វើឱ្យតម្រូវការដែកក្នុងប្រទេសចិន ធ្លាក់ចុះ៦,៩%មកនៅត្រឹម៥០១លានតោនក្នុងឆមាសទី១ ដើមឆ្នាំ២០២២។

ការនាំចេញផលិតផលដែករបស់ប្រទេសចិន មានចំនួន៣៤,២លានតោនក្នុងរយៈពេលដូចគ្នានេះ។ ដែកដែលនាំចេញភាគច្រើន ត្រូវបានលក់ក្នុងតម្លៃទាបជាងធម្មតា។

លោក Nava Chantanasurakon គូសបញ្ជាក់ថា កត្តាដ៏សំខាន់ផ្សេងទៀត​ គឺការកើនឡើងនូវការនាំចេញផលិតផលដែកពីរុស្ស៊ី ដែលនាំចូលមកកាន់អាស៊ី ខណៈរុស្ស៊ីមិនអាចលក់ទៅឱ្យអឺរ៉ុប ក្រោយទទួលរងទណ្ឌកម្មជុំទិសពីលោកខាងលិច។

នៅក្នុងប្រទេសថៃ តម្រូវការដែកក៏បានធ្លាក់ចុះ១៣%ផងដែរ មកនៅត្រឹម៨,៧៨លានតោនក្នុងឆមាសទី១ ឆ្នាំ២០២២ ដែលភាគច្រើនដោយ​សារការធ្លាក់ចុះ នូវការវិនិយោគក្នុងវិស័យសំណង់ និងបញ្ហាប្រឈមសេដ្ឋកិច្ច៕ Bangkok Post៕