សម្តេចតេជោនឹងអញ្ជើញជាអធិបតីសម្ភោធគំរោងការពាេទឹកជំនន់តម្លៃ៣០លានដុល្លារក្រោមជំនួយជប៉ុននៅថ្ងៃស្អែក

     ដោយៈគង់ សូរិយា

        ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡា​យ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។

គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះបានចំណាយថវិកាទឹកប្រាក់សរុប ប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។

គម្រោងនេះរួមមាន ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង៨.២គីឡូម៉ែត្រ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង៤.៤គីឡូម៉ែត្រ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

គម្រោងសាងសង់សំណង់ដូចរៀបរាប់ខាងលើ ដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ត្រូវបានសម្តេ ចតេជោ ហ៊ុន សែន អញ្ជើញជាអធិ បតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩។

គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

ពីទីក្រុងខ្មោចដ៏ស្ងប់ស្ងាត់ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ បច្ចុប្បន្នរាជធានីភ្នំពេញ បានបោះពួយការអភិវឌ្ឍយ៉ាងលឿនលយ។ កំណើនយានយន្តដ៏គំហុក, បញ្ហាកកស្ទះចរាចរណ៍, បញ្ហាផ្ទះសម្បែង, បញ្ហាបរិស្ថាន, ការគំរាមកំហែងពីទឹកជំនន់ពីប្រព័ន្ធទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ព្រមទាំងបញ្ហាមួយចំនួនទៀត បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ដើម្បីឆ្លើយតបបញ្ហាប្រឈមនេះ ទាមទារឲ្យរាជរដ្ឋាភិបាល លើកជាវិធានការធំៗជាច្រើន ក្នុងន័យឲ្យការអភិវឌ្ឍរាជធានីភ្នំពេញ មាននិរន្តភាព និងស្ថេរភាពពិតប្រាកដ។

ក្រុមហ៊ុនUTRUSTផ្តល់សេវាកម្មបង់រំលោះដីឡូត៍ និងផ្ទះលំហែរក្នុងលក្ខខ័ណ្ឌពិសេស

   ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្នុងគោលដៅលើកទឹកចិត្តអតិថិជនបានទទួលដីសំរាប់សាងសង់លំនៅដ្ឋាន និងទិញផ្ទះលំហែរកាយនៅតំបន់ជាយក្រុង ក្រុមហ៊ុនUTRUST Investment Co, Ltdបានផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់ពិសេសដល់អតិថិជន។

លោកឧកញ៉ាម៉ន សុខាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនUTRUST Investment Co, Ltdបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីម្សិលម៉ិញនេះថា ក្រុមហ៊ុនកំពុងផ្តល់នូវសេវាកម្មពិសេស តាមរយៈ​លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល ដោយអតិថិជនទិញដីឡូត៍ អាចបង់រំលស់  ១០០ដុល្លារក្នុងមួយខែ ដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់ ពិសេសផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៣០៩៩ដុល្លារអាមេរិក និងថែមជូនទូរស័ព្ទ  Iphone13Proមួយគ្រឿងថែមទៀតផង។

ជាមួយគ្នានេះអតិថិជនអាចទិញ ផ្ទះវីឡាលំហរកាយ ដោយបង់ត្រឹមតែ១០០០ដុល្លារ និងបង់រំលស់៣០០ដុល្លារក្នុងមួយខែ ដោយគ្មានការប្រាក់ និងអ្វីកាន់តែពិសេសក្រុមហ៊ុនផ្តល់ជូននូវការបញ្ចុះតម្លៃរ្ហូតដល់៦០០០ដុល្លារអាមេរិក និងថែមជូនឧបករណ៍អេឡិចត្រូនិកជាច្រើនក្នុងផ្ទះផងដែរ។

ចង់ទិញបង់រំសល់ក៏បាន  ចង់ទិញបង់ប្រាក់ ផ្តាច់ក៏បានចង់ជួយលក់ ក៏បាន។ ពត៌មាន បន្ថែម សូម ទាក់ទង តាម  Telegram  087  600  999៕

Balactanផលិតផលទឹកដោះគោបានបន្ថែមសារធាតុ DHA ជួយដល់ខួរក្បាលរបស់ទារក កុមារឲ្យលូតលាស់ល្អ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផលិតផលម្សៅទឹកដោះគោ Balactan បាននិងកំពុងផ្តល់ជម្រើសដ៏ប្រសើ​រ សំរាប់មាតា បិតាគ្រប់រូប ដើម្បីឲ្យខួរក្បាលទារក និងកុមារមានលការលូតលាស់បានល្អ​ប្រសើរ។

លោកប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltdបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នផលិតផលម្សៅទឹកដោះគោ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះជួយដល់ការអភិវឌ្ឍលូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយួរ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកបន្តថា “អ្វីកាន់តែពិសេសពេលកុមារទទួលបានសារធាតុ DHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិតផលរបស់យើង”។

ផលិតផលទឹកដោះគោ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង សុខលីបានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវបានសម្រេចសំរេចជ្រើសរើសផលិតផលម្សៅទឹកដោះគោ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបានបន្តថា “ហេតុនេះមុនសម្រេចចិត្តជ្រើសរើសផលិតផលណាមួយ សំរាប់ទារក និងបុត្រធីតារបស់ សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ ISO ដូចជា Balactan”។ លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើស Balactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

Merdeka 118 កំពុងនាំម៉ាឡេស៊ីក្លាយជាប្រទេសដែលសាងសង់អគារខ្ពស់លំដាប់ទី២លើពិភពលោក

ដោយៈសុខុម

គូឡាឡាំពួ: អគារភ្លោះ Petronas Towers ដ៏ល្បីល្បាញនៅក្នុងទីក្រុងគូឡាឡាំពួ គឺជាអគារខ្ពស់បំផុតប្រចាំប្រទេសម៉ាឡេស៊ី ប៉ុន្តែប្រទេសកាន់សាសនាឥស្លាមមួយនេះ បាននិងកំពុងឈានមួយជំហ៊ានទៀត ដោយបាននិងកំពុងសាងសង់ អាគារពាណិជ្ជកម្មកប់ពពកលំដាប់ទី២លើពិភពលោក។

ទោះជាយ៉ាងណា អគារថ្មី Merdeka 118 ដែលស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួ នឹងវ៉ាឈ្នះអគារភ្លោះ Petronas Towers ក្លាយជាអគារខ្ពស់បំផុត ប្រចាំប្រទេសម៉ាឡេស៊ី និងខ្ពស់បំផុតទី២ក្នុងពិភពលោកជាផ្លូវការ នៅពេលសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០២២​ខាងមុខនេះ។

នេះសរបង្ហាញពីការរីកចម្រើនឥតឈប់ឈរ ក្នុងវិស័យសំណង់របស់ម៉ាឡេស៊ី ដែលជាសមាជិកមួយ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយក៏ជាមុខមាត់ថ្មីគួរឱ្យស្ញប់ស្ញែង សម្រាប់ប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើន ដែលមានប្រជាជនសរុបជាង ៣២,៧លាននាក់មួយនេះផងដែរ។

អគារ១១៨ជាន់ Merdeka 118 ឬ PNB 118 ដែលមានកម្ពស់៦៤៤ម៉ែត្រជាមួយនឹងរចនាប័ទ្ម ស្អាតប្លែកអស្ចារ្យបែបថ្ងៃអនាគតនេះ ត្រូវបានចាប់ផ្ដើមការសាងសង់នៅក្នុងឆ្នាំ២០១៤ ហើយកំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមសារព័ត៌មាន The Star ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ការងារសាងសង់អគារខ្ពស់កប់ពពកនេះ សម្រេចបានប្រមាណជាង៨០ភាគរយ ហើយគ្រោងនឹងរួចរាល់ជាស្ថាពរនៅត្រីមាសទី២ ឆ្នាំ២០២២។

អគារដែលចំណាយអស់ទឹកប្រាក់១,៥ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុន PNB Merdeka Ventures Sdn Bhd ខាងលើនេះ ត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអូស្ត្រាលី Fender Katsalidis សហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មម៉ាឡេស៊ី RSP KL និងទទួលសាងសង់ ដោយក្រុមហ៊ុនម៉ៅការកូរ៉េខាងត្បូង Samsung C&T និងក្រុមហ៊ុនម៉ៅការម៉ាឡេស៊ី UEM Group។

ដោយមានផ្ទៃក្រឡាសរុប២៩២.០០០ម៉ែត្រការ៉េ អគារនេះគឺជាអគារបំរើសេវាកម្មពហុគោលបំណង ដែលនឹងមានលំនៅដ្ឋានសម្រាប់ពួកអភិជន ការិយាល័យកម្រិត A សណ្ឋាគារប្រណីត និងកន្លែងគយគន់ទេសភាពដ៏អស្ចារ្យ៕ The Star៕

ក្រុមហ៊ុនយក្ស Google គ្រោងបោះទុន ៩,៥ពាន់លានដុល្លារវិនិយោគលើការិយាល័យ

ដោយៈសុខុម

អន្តរជាតិ: ក្រុមហ៊ុន Google គ្រោងបោះទុនវិនិយោគរហូតដល់ទៅប្រមាណ៩,៥ពាន់លានដុល្លារ លើការបង្កើតនិងពង្រីកការិយាល័យ ព្រមទាំងមជ្ឈមណ្ឌល ផ្ទុកទិន្នន័យក្នុងសហរដ្ឋអាមេរិកនៅឆ្នាំនេះ បើធៀបនឹងទំហំវិនិយោគ៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១។

បុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Alphabet Inc ខាងលើនេះបាននិយាយកាលពីសប្តាហ៍មុនថា ការបោះទុនវិនិយោគ នៅក្នុងរដ្ឋជាង១០នេះ នឹងជួយបង្កើតការងារពេញម៉ោងថ្មីៗ យ៉ាងតិច១២.០០០កន្លែងនៅត្រឹមដំណាច់ឆ្នាំនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៨ ខែមេសា។

តំណាងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយនេះនិយាយថា ខ្លួននឹងបើកការិយាល័យថ្មីមួយកន្លែង នៅក្រុងអាត្លង់តា (Atlanta) ពង្រីកវត្តមានរបស់ខ្លួននៅក្រុងញូវយ៉ក សាងសង់អគាររបស់ខ្លួនក្នុងទីក្រុងបូលឌ័រ (Boulder) រដ្ឋខូឡូរ៉ាដូ (Colorado) និងវិនិយោគលើមជ្ឈមណ្ឌលផ្ទុកទិន្នន័យទូទាំងប្រទេស។

លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Alphabet និងជានាយកប្រតិបត្តិក្រុមហ៊ុន Google បានលើកឡើងតាមរយៈសំណេរបង្ហោះក្នុងប្លក់មួយថា “ការបង្កើនការវិនិយោគរបស់យើងលើការិយាល័យរូបវ័ន្ត ហាក់គួរឱ្យអស់សំណើច ខណៈដែលយើងទទួលយកភាពបត់បែនកាន់តែច្រើនជាងមុន នៅក្នុងរបៀបដែលយើងធ្វើការងារ”។

លោកបន្ថែមថា “យើងជឿជាក់ថា វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ នៅក្នុងការវិនិយោគលើអគាររបស់យើង ហើយការបោះទុនវិនិយោគបែបនេះ នឹងធ្វើឱ្យផលិតផល និងគុណភាពជីវិតកាន់តែល្អប្រសើរឡើងសម្រាប់បុគ្គលិករបស់យើង និងសហគមន៍កាន់តែរឹងមាំ”។

ក្រុមហ៊ុន Googleបានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោ​យនេះ ខ្លួនបានបោះទុនវិនិយោគ រហូតដល់ទៅជាង៣៧ពាន់លានដុល្លារ លើការិយាល័យ និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅក្នុងរដ្ឋចំនួន២៦៕ Bangkok Post៕

អ្នកជំនាញទេសចរណ៍បង្ហាញសុទិដ្ឋិនិយមពីកំនើនភ្ញៀវអន្តរជាតិ នៅរដូវ High Season នាពេលខាងមុខ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលកំណើនទេសចរណ៍ក្នុងស្រុក បានចេញដើរកំសាន្តភ្លូកទឹក ភ្លូកដី នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីចុងសប្តាហ៍មុននេះ អ្នកជំនាញទេសចរណ៍ បានសម្តែងសុទិដ្ឋិនិយមពីកំនើនភ្ញៀវទេសច​រណ៍អន្តរជាតិ នឹងមកទស្សនាកម្ពុជាច្រើននៅរដូវ High Season នាពេលខាងមុខនេះ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌី បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៨ មេសាថា សម្រាប់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ចរន្តភ្ញៀវទេសចរណ៍អន្តរជាតិបានកើនឡើងនៅកម្ពុជា ស្របពេលលំហូរភ្ញៀវទេសចរណ៍ ចេញដើរកំសាន្តច្រើន នៅអំឡុ​ងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលទើបបញ្ចប់កាលពីសប្តាហ៍មុន។

លោកបន្តថា “”ទោះជាយ៉ាងណា ចំនួនភ្ញៀវទេសចរណ៍៍ភាគច្រើន ជាភ្ញៀវក្នុងតំបន់ ប៉ុន្តែនៅពេលរដូវសម្បូរភ្ញៀវ (High Season)ខាងមុខ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេចរណ៍៍ពីអឺរ៉ុប និងអាមេរិកច្រើន ដោយសារមានការកក់សំបុត្រយន្តហោះច្រើនបណ្តើរៗហើ់យ”។ លោកបន្តថា “ប្រសិនជាមិនមានសោកនាដកម្មណាមួយ ពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិនឹងកើនឡើងច្រើននៅកម្ពុជា”។

លោកហូ វណ្ឌី បានបន្តថា បើពិនិត្យស្ថានភាពបច្ចុប្បន្ននេះវិញ ចំនួនភ្ញៀវអន្តរជាតិ មិនមានកំនើនច្រើនគួរឲ្យកត់សំគាល់នោះទេ ដោយចំនួនអាកាសចរណ៍នានានៅតែដំណើរការ និងមិនទាន់មានការភ្ជាប់ជើងហោះហើរបន្ថែមនៅឡើយ។

ជាមួយគ្នានេះ លោកធួន ស៊ីណាន ប្រធានសមាគមទេស​ចរនណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានសម្តែងសុទិដ្ឋិនិយមផងដែរថា ចំនួនភ្ញៀវទេស​ចរណ៍អន្តរជាតិមកទស្សនាកម្ពុជា គឺមានសញ្ញាបូកបណ្តើរៗហើយ ប៉ុន្តែចំនួនភ្ញៀវអន្តរជាតិ មិនបានកើ់នឡើងខ្ពស់ច្រើនពេកនោះទេ គ្រាន់តែអ្វីៗចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាន។

លោកបន្តថា “នៅប៉ុន្មានខែខាងមុខ យើងរំពឹងទទួលបានភ្ញៀវទេស​ចរណ៍អន្តរជាតិច្រើន ដោយសារមានការកក់សំបុត្រយន្តហោះ កាន់តែច្រើនហើយ ពីបណ្តាភ្ញៀវមកពីអាមេរិក និងតំបន់អឺរ៉ុប”។លោកបន្តថា “វាត្រូវការពេលវេលាបន្ថែមទៀតពីភ្ញៀវទេសចរណ៍ចិន ដោយសារគោលនយោបាយហ្សេរ៉ូកូវីដពីរដ្ឋាភិបាលចិន ខណៈប្រទេសក្នុុងតំបន់មួយចំនួន នៅតែបន្តរឹតបន្តឹងការធ្វើដំណើរផងដែរ”៕

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតគឺជាក្ដីសង្ឃឹមសម្រាប់ទីផ្សារអចលនទ្រព្យនៅក្រុងបាវិត

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលគ្រោង នឹងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនកម្ពុជាវៀតណាម ដោយគ្រោងនឹងចំណាយ ទឹកប្រមាណរាប់រយលានដុល្លារអាមេរិក។

គម្រោងផ្លូវល្បឿននេះ គឺជាក្ដីសង្ឃឹមសម្រាប់អភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងក្រុងបាវិត ដែលមានសភាពស្ងប់ស្ងាត់ចាប់តាំងពី វិបត្តិនៃការរបិទហ្គេមអនឡាញ និងការមកដល់នៃវិបត្តិកូវីដ១៩ រយៈពេលជាង២ឆ្នាំមកនេះ។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន  Khmer Foundation Appraisal បានមានប្រសាសន៍តាមទូរសព្ទ កាលពីពេលថ្មីៗៗនេះថា បើសិនជាផ្លូវល្បឿនលឿនភ្នំពេញ បាវិតចេញជារូបរាងនៅពេលណានោះ វានឹងផ្ដល់ក្ដីសង្ឃឹមដល់ការអភិវឌ្ឍក្រុងបាវិត និងខេត្តមួយចំនួនស្ថិតនៅតាម​ដងផ្លូវនេះ ពីព្រោះថាផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងត្រូវកាត់តាមខេត្តមួយចំនួន ការធ្វើដំណើរទៅកាន់ព្រៃវែងរបស់វិនិយោគិន នឹងកាន់តែមានភាពងាយស្រួល ជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀតផងដែរ ។

លោកឧកញ៉ាបន្តថា បើសិនជាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានជោគជ័យ ការធ្វើដំណើររបស់ពលរដ្ឋ វិនិយោគិន ទេសចរ កាន់តែប្រើពេលខ្លី ចំណេញពេលវេលានិងថវិកា ពីព្រោះថាផ្លូវល្បឿនលឿននឹងកាត់បន្ថយចំងាយផ្លូវ ការបើកបរក៏បានលឿនជាង ការបើកបរតាមផ្លូវធម្មតា។

លោកបន្ថែមថា បច្ចុប្បន្ននេះការអភិវឌ្ឍចេញពីរាជធានី ទៅកាន់តំបន់ប៉ែកខាងកើតភ្នំពេញ កាន់តែមានការរីកលូតលាស់ ជាបន្តបន្ទាប់ហើយដែរ ។ជាក់ស្ដែងយើងឃើញគម្រោងវិនិយោគ របស់វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក នៅតំបន់តាមផ្លូវជាតិលេខជាតិលេខ១ ក៏កាន់តែរីកដុះដាលបន្តបន្ទាប់និងកាន់តែចេញពីភ្នំពេញ ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក៏មានការជាប់ទាក់ទងនឹងការអភិ​វឌ្ឍអចលនទ្រព្យផងដែរ ហើយបើតាមបទពិសោធន៍កន្លងមកឃើញថា នៅពេលដែលរដ្ឋាភិបាល ចេញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅទីណា ទីនោះតែងតែទទួលបាន ការអភិវឌ្ឍអចលនទ្រព្យថ្មីៗជាបន្តបន្ទាប់។

ដូច្នេះរដ្ឋាភិបាល ក៏បានខិតខំសន្សំថវិការបស់ខ្លួន ដើម្បីប្រើប្រាស់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មិនតែប៉ុណ្ណោះ កម្ចីភាគច្រើនដែលរដ្ឋាភិបាលទទួលបានពីដៃគូអភិវឌ្ឍន៍ ក៏យកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះដែរ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងសិក្សាពីផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលធ្វើឡើងដោយក្រុមហ៊ុនចិន នឹងបង្ហាញលទ្ឋផលនៅចុងឆ្នាំ២០២១ ប៉ុន្តែលទ្ឋផលបែបណា ការសិក្សាចំណាយអស់ប៉ុណ្ណា រដ្ឋាភិបាលនឹងពិចារណា ដើម្បីរកប្រភពថវិកាមកសាងសង់នាពេលខាងមុខឬយ៉ាងណា អាស្រ័យលើទំហំចំណាយជាក់ស្តែង។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋាភិបាលជប៉ុន (JICA) ធ្លាប់បានសិក្សាពីការសាងសង់ផ្លូវនេះរួចហើយ ដោយត្រូវចំណាយថវិការហូតដល់៣៨០០លានដុល្លារអាមរិក ខណៈផ្លូវនេះមានចម្ងាយខ្លីជាងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ៕

រដ្ឋាភិបាលជ្រើសរើសយកទីក្រុងចំនួន៣ ដើម្បីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងឆ្លើយតបនឹងលំហូរប្រជាជន

ដោយៈ សហការី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកទីក្រុងចំនួន៣ ដើម្បីរៀបចំកសាងឱ្យក្លាយជាទីក្រុងឆ្លាតវៃ ដើម្បីបង្កើតជាទីក្រយងឆ្លាតវៃ ព្រមទាំងឆ្លើយតបនឹងលំហូរប្រជាពលរដ្ឋចូលមករស់នៅក្នុងទីក្រុង និងទីប្រជុំជនកាន់តែច្រើននាពេលអនាគត។

រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ស្ថិតនៅក្នុងចំណោមទីក្រុងទាំងបី ដែលនឹងចូលរួមគំនិតផ្តួចផ្តើមកសាងបណ្តាញ ទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០។

ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យនេះ ក្រសួងមុខងារសាធារណៈ កាលពីពេល​ថ្មីៗនេះ បានរៀបចំសិក្ខាសាលា ស្ដីពីការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាពលោកព្រុំ សុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមលោកស្រីត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Benedict Cheong នាយកប្រតិបត្តិមូលនិធី Temasek អន្តរជាតិ វាគ្មិនជាតិ-អន្តរជាតិមួយចំនួនទៀត។

លោករដ្ឋមន្ត្រីព្រុំ សុខា បានថ្លែងថា “ទីក្រុងឆ្លាត ដែលផ្តើមគំនិតដោយប្រទេសសិង្ហបុរី ជាប្រទេសសមាជិកអាស៊ានមួយ ដែលមានគំនិតផ្តួចផ្តើម ដើម្បីកសាងបណ្តាញទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០ក្នុងនោះ កម្ពុជាក៏បានចូលរួមផង”។

លោកបានថ្លែងបន្តថា កម្ពុជាបានជ្រើសរើសយកទីក្រុងចំនួន៣ ក្នុងការរៀបចំដើម្បីក្លាយជាទីក្រុងឆ្លាត រួមមានរាជធានីភ្នំពេញ ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង និងក្រុងសៀមរាបនៃខេត្តសៀមរាប។ ដូច្នេះរាជរដ្ឋាភិបាលត្រូវកសាងទីក្រុងឆ្លាត ព្រោះថាលំហូរ ប្រជាជនមកកាន់ទីប្រជុំជននឹងមានកំណើនខ្ពស់ជាងការកំណត់។

អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា រហូតដល់ឆ្នាំ២០៥០ គឺមានប្រជាជន២ភាគ៣ នៃប្រជាជននៅក្នុងប្រទេសនីមួយៗ នឹងចូលមករស់នៅក្នុងទីក្រុង។ ដូច្នេះទីក្រុងត្រូវកសាងទៅជាទីក្រុងឆ្លាត ដើម្បីអាចបន្តភាពស្ថិតស្ថិរ និងការអភិវឌ្ឍបន្តទៀតបាន។

សិក្ខាសាលាដែលបានរៀបចំឡើងនាថ្ងៃនេះ មានប្រធានបទសំខាន់៣ ក្នុងនោះរួមមាន ភាពជាអ្នកដឹកនាំសម្រាប់ការផ្លាស់ប្តូរ កំណែទម្រង់រដ្ឋបាលសាធារណៈ និងការកសាងទីក្រុងឆ្លាត។ ប្រធានបទទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ទាំងអស់គ្នាដែលជាមន្ត្រី ដឹកនាំក្នុងវិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ហេតុនេះព័ត៌មានជាចំណេះដឹង បទពិសោធន៍ នៃឧត្តមានុវត្តន៍ ឬការអនុវត្តល្អៗ ដែលនឹងត្រូវបានចែករំលែក ដោយវាគ្មិនល្បីៗក្នុងសិក្ខាសាលានេះ ពិតជាមានសារៈប្រយោជន៍ សម្រាប់ការបំពេញការងាររបស់។

លោករដ្ឋមន្ត្រីព្រុំ សុខាបានលើកឡើងនៅចំណុចសំខាន់ៗចំនួន៣ ជូនដល់អង្គសិក្ខាសាលារួមមាន ទី១ អំពីទីក្រុងឆ្លាត ទី២ ការដឹកនាំរដ្ឋបាលសាធារណៈ ឬការដឹកនាំគ្រប់គ្រងដើម្បីកសាងទីក្រុងឆ្លាត ដែលចាត់ទុកជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកម្ពុជាកំពុងតែដំណើរការ និងទី៣ តើទីក្រុងឆ្លាតត្រូវការសេវាសាធារណៈ ឬការផ្តល់សេវាសាធារណៈបែបណា សម្រាប់ទីក្រុងឆ្លាត៕

ផ្សារទំនើប The Bridge បិទទ្វារស្ទើរទាំងស្រុងស្របពេលការផ្គត់ផ្គង់ផ្សារទំនើបលើសតម្រូវការ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ នៅពេលអ្នកដើរទៅចូលទៅកាន់ផ្សារទំនើប The Bridge អ្នកអាចមានអារម្មណ៍៍ភ័យខ្លាច ហើយបើអ្នកខ្លាចខ្មោចលងវិញ អ្នកអាចនឹងព្រឺក្បាល ដោយសារភាពស្ងប់ស្ងាត់ នៅក្នុងបរិវេវណផ្សារទំនើប The Bridge ដែលមានកំពស់បីជាន់ និងស្ថិតនៅខាងក្រោមអាគារខុនដូ កំពស់ ៤៥ជាន់របស់គំរោង The Bridge។

ស្តង់ផ្សារទំនើបដែលមានកំពស់ពីរជាន់ គឺជាន់ទី១ ទី២ និងជាន់ទី៣នេះ ស្តង់ទាំងអស់ត្រូវបានបិទ លើកលែងតែបន្ទប់ផ្នែកខាងមុខ ដែលបានជួល និងបើកដំណើរការដោយជនជាតិចិនភាគច្រើន និងនៅចំហៀងផ្នែក
ខាងលិចជាហាងកាហ្វេ ដែលបានបើកដំណើរការមកដល់សព្វថ្ងៃនេះ។

បុគ្គលិកហាងទូរស័ព្ទ Hauwei ជាហាងតែមួយគត់ដដែលបានបើកដំណើរការ និងត្រូវបានសាកសួរកាលពីសប្តាហ៍មុន បាននិយាយឲ្យដឹងថា ផ្សារនេះមិនដំណើរការនោះទេ លើកលែងតែផ្នែកខាងមុខ ហើយស្តង់ទាំងអស់នៅផ្នែកខាងក្នុង បានបិទទ្វារអស់ជាយូរមកហើយ។

និយាយបណ្តើរលើកដៃចង្អុលទៅកាន់ជណ្តើរយន្តបណ្តើរ យុវតីដែលជាបុគ្គលិកហាងលក់ទូរស័ព្ទបានបន្តថា សូម្បីតែជណ្តើេយន្តក៏បានបិទ លែងដំណើរការជាយូតរមកហើយ ហើយគ្មានអ្នកណាហ៊ានដើរឡើងទៅលើទេ ព្រោះមានសភាពងងឹតគួរឲ្យខ្លាច។

អគារលំនៅដ្ឋាន និងពាណិជ្ជកម្មប្រភេទ SOHO (ការិយាល័័យបូកខុនដូ) ត្រូវបានវិនិយោគរួមគ្នារវាងក្រុមហ៊ុន World Bridge Land Group និងក្រុមហ៊ុន Oxley Holding ដែលជាក្រុមហ៊ុនលំដាប់យក្សមួយ របស់ប្រទេសសឹង្ហបុរី ដែលបានបោះទុនវិនិយោគ ប្រមាណ៣០០លានដុល្លារអាមេរិក។

ការផ្គត់ផ្គង់ផ្សារទំនើបនៅរាជធានីភ្នំពេញ បានកើនដល់ទំហំប្រមាណ​៨០០,០០០ម៉ែត្រការ៉េហើយ។ កំនើននេះ បានធ្វើឲ្យការប្រកួតប្រជែងកើនឡើង ជាលទ្ឋផលផ្សារទំនើបស្តង់ដា ក្នុងស្រុកមួយចំនូនបានបិទទ្វារ ដូចជាផ្សារសុវណ្ណា ផ្សារទំនើប Paragorn, City Mall បានបិទផ្នែកភាគច្រើន ខណៈផ្សារមួយចំនួនទៀត បានបិទទ្វារ និងប្រឈមការបិទទ្វារផងដែរ។

ជាមួយគ្នានេះ ផ្សារទំនើបក្នុងគំរោង The Bridge ក៏ហាក់មិនបានសិក្សាពីស្តង់ដាច្បាស់លាស់ និងមិនបំពេញបានតាមតម្រូវការ រសនិយម និងស្តង់ដានៃការលំហែរ ឲ្យបានគ្រប់គ្រាន់តាមស្តង់ដាអន្តរជាតិនៅឡើយ។

ងាកទៅកាន់គំរោងដ៏ខ្ពស់ស្កឹមស្កៃ ដែលបានពន្យាពេលសាងសង់យឺតជាង១ឆ្នាំ គឺគំរោង The Peak កំពស់ ៥៥ជាន់ និងចំណាយទុនវិនិយោគ៥៥០លានដុល្លារ និងវិនិយោគដោយក្រុមហ៊ុនសាងសង់គំរោង The Bridge ផងដែរនោះ ក៏កំពុងដោះស្រាយបញ្ហាសំណង​ដល់អ្នកទិញខុនដូ ស្តង់ក្នុងផ្សារទំនើប និងអ្នកទិញការិយាល័័យនៅក្នុងគំរោងនេះផងដែរ។

The Capital ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារទំនើប លំដាប់អន្តរជាតិរបស់សឹង្ហបុរី បានដកខ្លួនចេញពីគំរោងនេះ និងជំនួសមកវិញដោយក្រុមហ៊ុន Blue Bell Group ដែលមានការគ្រប់គ្រងជាលក្ខណៈគ្រួសារទៅវិញ។

អ្នកជំនាញផ្នែកផ្សារទំនើបលំដាប់អន្តរជាតិ ដែលគ្រាន់តែប្រាប់ខ្លួនឯងងថា ឈ្មោះ Sunny បានលើកឡើងថា ផ្សារទំនើបក្នុងគំរោង The PeAk អាចនឹងពិបាកទទួលបានជោគជ័យផងដែរ ដោយសារបញ្ហាទី១ គឺចំណតមិនគ្រប់គ្រាន់ និងតូចចង្អៀតនៅផ្នែកខាងមុខ ទី២ ដោយសារស្តង់របស់ផ្សារនេះ ត្រូវបានលក់ឲ្យអតិថិជន ដែលធ្វើឲ្យក្រុមហ៊ុនមកគ្រប់គ្រងផ្សារទំនើបនេះ ពិបាកនឹងធ្វើការជាមួយពួកគេ ព្រោះអ្នកទិញចង់មានភាពឯករាជ្យ លើការរៀបចំស្តង់របស់ពួកគេ។

បញ្ហាប្រឈមថ្មីមួយទៀតរបស់ The PeAk គឺក្រុមហ៊ិន EAON Mall Group បាននិងកំពុងចំណាយទុនប្រមាណ៦០លានដុល្លារ ដើម្បីកែលំអរ និងពង្រីកកន្លែងលក់រាយរបស់ពួកគេ នៅផ្សារទំនើប AEON Mall1 ដែលនៅក្បែរនោះផងដែរ។

ជាមួយនឹងបញ្ហាជម្លោះជាមួយក្រុមហ៊ុនសាងសង់ គំរោង The PeAk បានពន្យាពេលបញ្ចប់រយៈពេលប្រមាណ២ឆ្នាំ ដែលរហូតមកទល់ពេលនេះ ការសាងសង់មានសភាពយឺតៗ និងអាចចំណាយពេលកាន់តែយូរថែមទៀត ដែលល្បឿននៃការរៀបចំនេះ អាចនឹងបញ្ចប់នៅចុងឆ្នាំនេះ ឬបើអាច ពន្យាពេលរហូតដល់ឆ្នាំ២០២៣។

អ្នកឧកញ៉ាសៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land Group បានមានប្រសាសន៍ឲ្យដឹងកាលពីឆ្នាំមុនថា គំរោង The PeAk នឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក ប៉ុន្តែជាលទ្ឋផលគំរោងនេះ មិនបានបញ្ចប់តាមការលើកឡើងរបស់លោកឡើយ។

លោកបាននិយាយជាមួយស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia នាពេលកន្លងមកថា លោកមិនមានភាពចាំបាច់ ត្រូវនិយាយជាមួយសារព៌តមានក្នុងស្រុកទេ ព្រោះវាអាចធ្វើឲ្យទម្លាក់ស្តង់ដារបស់លោក។

លោកបន្តថា “សារព៌តមានអន្តរជាតិ លោកស្វាគមន៍ ព្រោះវាជួយលើកកំពស់កេរ្ត៍ឈ្មោះរបស់លោក ប៉ុន្តែការនិយាយជាមួយអ្នកសារព៌តមានក្នុងស្រុកគឺទាញទម្លាក់រូបភាពរបស់លោកទៅវិញ”។

អ្នកស្រីអាន សុធីតា អគ្គនាយិកកាក្រុមហ៊ុន PropNex Cambodia ធ្លាប់បានលើកឡើងថា ការវិនិយោគផ្សារទំនើប ផ្តល់ផលចំណេញពីការវិនិយោគលឿន ប៉ុន្តែអ្នកវិនិយោគចាំបាច់ត្រូវធ្វើការកែលំអរ រៀងរាល់បីទៅ៥ឆ្នាំម្តង ដើម្បីធ្វើឲ្យមានភាពទាន់សម័យ និងទាក់ទាញ។

អ្នកស្រីបន្តថា “ទោះជាយ៉ាងណាបច្ចុប្បន្នទំហំផ្សារទំនើប បានកើនឡើងលើសតម្រូវការរួចទៅហើយ ដែលធ្វើឲ្យទំហំនៃការផ្គត់ផ្គង់បានលើសពីអ្វី ដែលទីផ្សារអាចស្រូបយកបានហើយ”។

អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូប ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ផ្សារទំនើបនៅកម្ពុជាភាគច្រើន មិនមានស្តង់ដានោះទេ ហើ​យចរន្តនៃការប្រកួតប្រជែងកំពុងកើនឡើង ហេតុនេះផ្សារទំនើបទំហំតូចៗឬកម្រិតមធ្យម គួរផ្តោតលើការលក់ផលិតផលអ្វីមួយផ្តាច់មុខ ដូចជាសម្លៀកបំពាក់ ឬគ្រឿងអេឡិកត្រូនិកជាដើម៕

តើខុនដូនឹងក្លាយជាតម្រូវការចម្បងរបស់ប្រជាជនកម្ពុជានៅពេលអនាគត?

ដោយៈសុផារី

ភ្នំពេញៈ ស្របពេលប្រទេសកម្ពុជាមានការអភិវឌ្ឍ ហើយទីក្រុងភ្នំ​ពេ​ញកាន់តែរីកធំឡើងៗ តម្រូវការលំនៅដ្ឋាន រួមមាន បុរីនិងខុនដូ ក៏កំពុងតែកើនឡើងខ្ពស់ខ្លាំងផងដែរ ដែលធ្វើឲ្យតម្រូវការខុនដូ នឹងក្លាយជាតម្រូវការប្រជាជនកម្ពុជាចម្បង របស់ប្រជាជនកម្ពុជានាពេលអនាគត។

អ្នកជំនាញពីទីផ្សារខុនដូបានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានចំណូលមធ្យម នឺងមាននិន្នាការទិញផ្ទះរស់នៅតែម្ដង ដោយ​សារគាត់នឹងទទួលបានទាំងដី ទាំងផ្ទះ។ ប៉ុន្តែនៅពេលដែលគាត់ចង់បានផ្ទះ ផ្ទះនៅក្នុងក្រុងមានតម្លៃថ្លៃទៅហើយ។ ដូច្នេះប្រសិនបើគាត់ចង់រស់នៅក្នុងក្រុង គាត់ត្រូវដូរនិន្នាការមករស់នៅខុនដូ។

អ្នកជំនាញដដែលបានលើកឡើងថា “អញ្ចឹងតម្រូវការនៅពេលអនាគត ខ្ញុំជឿថាបើទោះបីជាពេលបច្ចុប្បន្នខុនដូ មិនមែនជាតម្រូវការធំ នៅក្នុងប្រទេសកម្ពុជាយើងក្តី ប៉ុន្តែនាពេលអនាគតខុនដូ នឹងក្លាយទៅជាតម្រូវការខ្ពស់ នៅក្នុងប្រទេសកម្ពុជាយើង”។

តម្រូវការរបស់ប្រជាពលរដ្ឋយើង គឺត្រូវការខុនដូនាពេលអនាគត ដោយសារប្រទេសកាន់តែរីកចម្រើន ទីក្រុងកាន់តែធំ ការកកស្ទះកាន់តែខ្លាំង មនុស្សយើងមិនចង់ខាតបង់ពេលវេលា ធ្វើដំណើរឆ្ងាយជាយក្រុងមកកាន់រាជធានីភ្នំពេញ ចំណាយពេលមួយម៉ោងពីរម៉ោង។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា នៅឆ្នាំ២០៣០ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនឡើង​ដល់៤,៥ទៅ៥លាននាក់ ដែលធ្វើឲ្យមានការប្រែប្រួលលើផ្នែកសំខាន់ៗជាច្រើនរួមមាន ទី១ កំណើនតម្លៃអចលនទ្រព្យនឹងកើនខ្ពស់ នៅក្នុងទីក្រុង ដែលអ្នកមានចំណូលមធ្យម ពិបាកស្វែងរកលទ្ឋភាពទិញផ្ទះក្នុងទីក្រុង ទី២ កំណើននៃការកកស្ទះចរាចរណ៍ នឹងកើនឡើង ដែលធ្វើឲ្យការចំណាយពេលលើការធ្វើដំណើរកាន់តែយូរ។

ទី៣ ការរីកចម្រើនបច្ចេកវិទ្យា នឹងធ្វើឲ្យគុណភាពជី​វិតប្រសើរឡើង ពិសេសទីផ្សារខុនដូនឹងមានតម្រូវការខ្ពស់ ដោយសារខុនដូមានសេវាកម្មពេញលេញ ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្ដ ឱ្យអ្នកវិនិយោគផ្ទះឬខុនដូ ដោយសារផ្ទះនិងខុនដូ ផ្តល់នូវលំហូរសាច់ប្រាក់ប្រចាំខែ ដោយលោកបានណែនាំថា ប្រសិនបើយើងមិននៅ យើងអាចជួយបាន ដោយមិនមានការប្រឈមមុខនឹងហានិភ័យធំ កុំឱ្យការវិនិយោគលើអចលនទ្រព្យជារឿងដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាជីវភាព។

លោកថា “អត្ថប្រយោជន៍នៃការរង់នៅខុនដូ មានដូចជាការរស់នៅក្នុងសហគមន៍ប្រជាជន ដែលមានជីវភាពប្រហាក់ប្រហែលគ្នា បរិយាកាសល្អ ទីធ្លាទូលាយ មានអាងហែលទឹក កន្លែងហាត់ប្រាណ និងផ្តល់ភាពងាយស្រួលផ្សេងៗ ជាដើម”។

ជាមួយគ្នានេះ អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia យល់ឃើញថា និន្នាការរបស់ប្រជាជនខ្មែរ ចាប់ផ្ដើមវិនិយោគទៅលើខុនដូច្រើន។

លោកស្រីបន្តថា ដោយសារឥឡូវទីផ្សារខុនដូ ផ្ដោតទៅលើប្រជាជនខ្មែរ ដូច្នេះអ្នកអភិវឌ្ឍន៍ចាប់ផ្តើម រៀបចំផែនការឱ្យអតិថិជនខ្មែរនិងវិនិយោគិ​នខ្មែរទិញខុនដូបាន មានដូចជា ការបង់ប្រាក់ដែលមានភាពងាយស្រួល ការជួយសម្រួលកម្ចីពីធនាគារ អញ្ចឹងឥឡូវអ្នកវិនិយោគ ទៅលើខុនដូអាចទទួលបាននូវកម្ចីពីធនាគារ ដែលវាខុសពីកាលពីរបីឆ្នាំមុន ដែលខុនដូមិនមានកម្ចីពីធនាគារទេ។

មូលហេតុផ្សេងៗទៀតមាន ដូចជា ទីក្រុងនឹងត្រូវពង្រីក ការរស់នៅក្នុងខុនដូមានភាពងាយស្រួល ដោយសារខុនដូភាគច្រើន មានទីតាំងនៅក្នុងក្រុង ទំនើប តម្លៃសមរម្យ ដែលយើងអាចរកទិញបាន ក្នុងចន្លោះតម្លៃ៥ ម៉ឺនទៅ ១៥ម៉ឺនសម្រាប់ខុនដូមួយបន្ទប់ ដែលតម្លៃនេះមិនអាចស្វែងរកផ្ទះលំនៅដ្ឋានជាប់ដីក្នុងក្រុងបានទេ។

ការចេញចូលមានភាពងាយស្រួល មានបរិក្ខារស់នៅសព្វមុខនៅក្នុងខុនដូ មានភាពងាយស្រួលថែទាំ។ បើប្រៀបធៀបខុនដូជាមួយនឹងផ្ទាល់ដី គឺវាមានការចំណាយ ក្នុងការថែទាំតិចជាង មានភាពងាយស្រួលជាពិសេសសម្រាប់គ្រួសារថ្មី។

ជាមួយគ្នានេះ លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA ក៏មានប្រសាសន៍ថា ប្រជាជនកម្ពុជាចាប់ផ្តើម មានការពេញនិយមទាំងការរស់នៅនិងការវិនិយោគ ដោយសារគាត់សម្លឹងមើលផលចំណេញបានពីការវិនិយោគលើខុនដូ និងភាពងាយស្រួលក្នុងការរស់នៅ ព្រោះខុនដូភាគច្រើន ត្រូវបានសាងសង់ក្នុងទីតាំងល្អ ដែលបានជួយសម្រួលនិងផ្តល់ភាពដល់ការធ្វើដំណើរ ព្រមទាំងមាន Facility amenity ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ៕