គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតគឺជាក្ដីសង្ឃឹមសម្រាប់ទីផ្សារអចលនទ្រព្យនៅក្រុងបាវិត

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលគ្រោង នឹងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនកម្ពុជាវៀតណាម ដោយគ្រោងនឹងចំណាយ ទឹកប្រមាណរាប់រយលានដុល្លារអាមេរិក។

គម្រោងផ្លូវល្បឿននេះ គឺជាក្ដីសង្ឃឹមសម្រាប់អភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងក្រុងបាវិត ដែលមានសភាពស្ងប់ស្ងាត់ចាប់តាំងពី វិបត្តិនៃការរបិទហ្គេមអនឡាញ និងការមកដល់នៃវិបត្តិកូវីដ១៩ រយៈពេលជាង២ឆ្នាំមកនេះ។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន  Khmer Foundation Appraisal បានមានប្រសាសន៍តាមទូរសព្ទ កាលពីពេលថ្មីៗៗនេះថា បើសិនជាផ្លូវល្បឿនលឿនភ្នំពេញ បាវិតចេញជារូបរាងនៅពេលណានោះ វានឹងផ្ដល់ក្ដីសង្ឃឹមដល់ការអភិវឌ្ឍក្រុងបាវិត និងខេត្តមួយចំនួនស្ថិតនៅតាម​ដងផ្លូវនេះ ពីព្រោះថាផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងត្រូវកាត់តាមខេត្តមួយចំនួន ការធ្វើដំណើរទៅកាន់ព្រៃវែងរបស់វិនិយោគិន នឹងកាន់តែមានភាពងាយស្រួល ជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀតផងដែរ ។

លោកឧកញ៉ាបន្តថា បើសិនជាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានជោគជ័យ ការធ្វើដំណើររបស់ពលរដ្ឋ វិនិយោគិន ទេសចរ កាន់តែប្រើពេលខ្លី ចំណេញពេលវេលានិងថវិកា ពីព្រោះថាផ្លូវល្បឿនលឿននឹងកាត់បន្ថយចំងាយផ្លូវ ការបើកបរក៏បានលឿនជាង ការបើកបរតាមផ្លូវធម្មតា។

លោកបន្ថែមថា បច្ចុប្បន្ននេះការអភិវឌ្ឍចេញពីរាជធានី ទៅកាន់តំបន់ប៉ែកខាងកើតភ្នំពេញ កាន់តែមានការរីកលូតលាស់ ជាបន្តបន្ទាប់ហើយដែរ ។ជាក់ស្ដែងយើងឃើញគម្រោងវិនិយោគ របស់វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក នៅតំបន់តាមផ្លូវជាតិលេខជាតិលេខ១ ក៏កាន់តែរីកដុះដាលបន្តបន្ទាប់និងកាន់តែចេញពីភ្នំពេញ ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក៏មានការជាប់ទាក់ទងនឹងការអភិ​វឌ្ឍអចលនទ្រព្យផងដែរ ហើយបើតាមបទពិសោធន៍កន្លងមកឃើញថា នៅពេលដែលរដ្ឋាភិបាល ចេញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅទីណា ទីនោះតែងតែទទួលបាន ការអភិវឌ្ឍអចលនទ្រព្យថ្មីៗជាបន្តបន្ទាប់។

ដូច្នេះរដ្ឋាភិបាល ក៏បានខិតខំសន្សំថវិការបស់ខ្លួន ដើម្បីប្រើប្រាស់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មិនតែប៉ុណ្ណោះ កម្ចីភាគច្រើនដែលរដ្ឋាភិបាលទទួលបានពីដៃគូអភិវឌ្ឍន៍ ក៏យកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះដែរ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងសិក្សាពីផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលធ្វើឡើងដោយក្រុមហ៊ុនចិន នឹងបង្ហាញលទ្ឋផលនៅចុងឆ្នាំ២០២១ ប៉ុន្តែលទ្ឋផលបែបណា ការសិក្សាចំណាយអស់ប៉ុណ្ណា រដ្ឋាភិបាលនឹងពិចារណា ដើម្បីរកប្រភពថវិកាមកសាងសង់នាពេលខាងមុខឬយ៉ាងណា អាស្រ័យលើទំហំចំណាយជាក់ស្តែង។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋាភិបាលជប៉ុន (JICA) ធ្លាប់បានសិក្សាពីការសាងសង់ផ្លូវនេះរួចហើយ ដោយត្រូវចំណាយថវិការហូតដល់៣៨០០លានដុល្លារអាមរិក ខណៈផ្លូវនេះមានចម្ងាយខ្លីជាងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ៕

រដ្ឋាភិបាលជ្រើសរើសយកទីក្រុងចំនួន៣ ដើម្បីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងឆ្លើយតបនឹងលំហូរប្រជាជន

ដោយៈ សហការី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកទីក្រុងចំនួន៣ ដើម្បីរៀបចំកសាងឱ្យក្លាយជាទីក្រុងឆ្លាតវៃ ដើម្បីបង្កើតជាទីក្រយងឆ្លាតវៃ ព្រមទាំងឆ្លើយតបនឹងលំហូរប្រជាពលរដ្ឋចូលមករស់នៅក្នុងទីក្រុង និងទីប្រជុំជនកាន់តែច្រើននាពេលអនាគត។

រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ស្ថិតនៅក្នុងចំណោមទីក្រុងទាំងបី ដែលនឹងចូលរួមគំនិតផ្តួចផ្តើមកសាងបណ្តាញ ទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០។

ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យនេះ ក្រសួងមុខងារសាធារណៈ កាលពីពេល​ថ្មីៗនេះ បានរៀបចំសិក្ខាសាលា ស្ដីពីការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាពលោកព្រុំ សុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមលោកស្រីត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Benedict Cheong នាយកប្រតិបត្តិមូលនិធី Temasek អន្តរជាតិ វាគ្មិនជាតិ-អន្តរជាតិមួយចំនួនទៀត។

លោករដ្ឋមន្ត្រីព្រុំ សុខា បានថ្លែងថា “ទីក្រុងឆ្លាត ដែលផ្តើមគំនិតដោយប្រទេសសិង្ហបុរី ជាប្រទេសសមាជិកអាស៊ានមួយ ដែលមានគំនិតផ្តួចផ្តើម ដើម្បីកសាងបណ្តាញទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០ក្នុងនោះ កម្ពុជាក៏បានចូលរួមផង”។

លោកបានថ្លែងបន្តថា កម្ពុជាបានជ្រើសរើសយកទីក្រុងចំនួន៣ ក្នុងការរៀបចំដើម្បីក្លាយជាទីក្រុងឆ្លាត រួមមានរាជធានីភ្នំពេញ ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង និងក្រុងសៀមរាបនៃខេត្តសៀមរាប។ ដូច្នេះរាជរដ្ឋាភិបាលត្រូវកសាងទីក្រុងឆ្លាត ព្រោះថាលំហូរ ប្រជាជនមកកាន់ទីប្រជុំជននឹងមានកំណើនខ្ពស់ជាងការកំណត់។

អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា រហូតដល់ឆ្នាំ២០៥០ គឺមានប្រជាជន២ភាគ៣ នៃប្រជាជននៅក្នុងប្រទេសនីមួយៗ នឹងចូលមករស់នៅក្នុងទីក្រុង។ ដូច្នេះទីក្រុងត្រូវកសាងទៅជាទីក្រុងឆ្លាត ដើម្បីអាចបន្តភាពស្ថិតស្ថិរ និងការអភិវឌ្ឍបន្តទៀតបាន។

សិក្ខាសាលាដែលបានរៀបចំឡើងនាថ្ងៃនេះ មានប្រធានបទសំខាន់៣ ក្នុងនោះរួមមាន ភាពជាអ្នកដឹកនាំសម្រាប់ការផ្លាស់ប្តូរ កំណែទម្រង់រដ្ឋបាលសាធារណៈ និងការកសាងទីក្រុងឆ្លាត។ ប្រធានបទទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ទាំងអស់គ្នាដែលជាមន្ត្រី ដឹកនាំក្នុងវិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ហេតុនេះព័ត៌មានជាចំណេះដឹង បទពិសោធន៍ នៃឧត្តមានុវត្តន៍ ឬការអនុវត្តល្អៗ ដែលនឹងត្រូវបានចែករំលែក ដោយវាគ្មិនល្បីៗក្នុងសិក្ខាសាលានេះ ពិតជាមានសារៈប្រយោជន៍ សម្រាប់ការបំពេញការងាររបស់។

លោករដ្ឋមន្ត្រីព្រុំ សុខាបានលើកឡើងនៅចំណុចសំខាន់ៗចំនួន៣ ជូនដល់អង្គសិក្ខាសាលារួមមាន ទី១ អំពីទីក្រុងឆ្លាត ទី២ ការដឹកនាំរដ្ឋបាលសាធារណៈ ឬការដឹកនាំគ្រប់គ្រងដើម្បីកសាងទីក្រុងឆ្លាត ដែលចាត់ទុកជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកម្ពុជាកំពុងតែដំណើរការ និងទី៣ តើទីក្រុងឆ្លាតត្រូវការសេវាសាធារណៈ ឬការផ្តល់សេវាសាធារណៈបែបណា សម្រាប់ទីក្រុងឆ្លាត៕

ផ្សារទំនើប The Bridge បិទទ្វារស្ទើរទាំងស្រុងស្របពេលការផ្គត់ផ្គង់ផ្សារទំនើបលើសតម្រូវការ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ នៅពេលអ្នកដើរទៅចូលទៅកាន់ផ្សារទំនើប The Bridge អ្នកអាចមានអារម្មណ៍៍ភ័យខ្លាច ហើយបើអ្នកខ្លាចខ្មោចលងវិញ អ្នកអាចនឹងព្រឺក្បាល ដោយសារភាពស្ងប់ស្ងាត់ នៅក្នុងបរិវេវណផ្សារទំនើប The Bridge ដែលមានកំពស់បីជាន់ និងស្ថិតនៅខាងក្រោមអាគារខុនដូ កំពស់ ៤៥ជាន់របស់គំរោង The Bridge។

ស្តង់ផ្សារទំនើបដែលមានកំពស់ពីរជាន់ គឺជាន់ទី១ ទី២ និងជាន់ទី៣នេះ ស្តង់ទាំងអស់ត្រូវបានបិទ លើកលែងតែបន្ទប់ផ្នែកខាងមុខ ដែលបានជួល និងបើកដំណើរការដោយជនជាតិចិនភាគច្រើន និងនៅចំហៀងផ្នែក
ខាងលិចជាហាងកាហ្វេ ដែលបានបើកដំណើរការមកដល់សព្វថ្ងៃនេះ។

បុគ្គលិកហាងទូរស័ព្ទ Hauwei ជាហាងតែមួយគត់ដដែលបានបើកដំណើរការ និងត្រូវបានសាកសួរកាលពីសប្តាហ៍មុន បាននិយាយឲ្យដឹងថា ផ្សារនេះមិនដំណើរការនោះទេ លើកលែងតែផ្នែកខាងមុខ ហើយស្តង់ទាំងអស់នៅផ្នែកខាងក្នុង បានបិទទ្វារអស់ជាយូរមកហើយ។

និយាយបណ្តើរលើកដៃចង្អុលទៅកាន់ជណ្តើរយន្តបណ្តើរ យុវតីដែលជាបុគ្គលិកហាងលក់ទូរស័ព្ទបានបន្តថា សូម្បីតែជណ្តើេយន្តក៏បានបិទ លែងដំណើរការជាយូតរមកហើយ ហើយគ្មានអ្នកណាហ៊ានដើរឡើងទៅលើទេ ព្រោះមានសភាពងងឹតគួរឲ្យខ្លាច។

អគារលំនៅដ្ឋាន និងពាណិជ្ជកម្មប្រភេទ SOHO (ការិយាល័័យបូកខុនដូ) ត្រូវបានវិនិយោគរួមគ្នារវាងក្រុមហ៊ុន World Bridge Land Group និងក្រុមហ៊ុន Oxley Holding ដែលជាក្រុមហ៊ុនលំដាប់យក្សមួយ របស់ប្រទេសសឹង្ហបុរី ដែលបានបោះទុនវិនិយោគ ប្រមាណ៣០០លានដុល្លារអាមេរិក។

ការផ្គត់ផ្គង់ផ្សារទំនើបនៅរាជធានីភ្នំពេញ បានកើនដល់ទំហំប្រមាណ​៨០០,០០០ម៉ែត្រការ៉េហើយ។ កំនើននេះ បានធ្វើឲ្យការប្រកួតប្រជែងកើនឡើង ជាលទ្ឋផលផ្សារទំនើបស្តង់ដា ក្នុងស្រុកមួយចំនូនបានបិទទ្វារ ដូចជាផ្សារសុវណ្ណា ផ្សារទំនើប Paragorn, City Mall បានបិទផ្នែកភាគច្រើន ខណៈផ្សារមួយចំនួនទៀត បានបិទទ្វារ និងប្រឈមការបិទទ្វារផងដែរ។

ជាមួយគ្នានេះ ផ្សារទំនើបក្នុងគំរោង The Bridge ក៏ហាក់មិនបានសិក្សាពីស្តង់ដាច្បាស់លាស់ និងមិនបំពេញបានតាមតម្រូវការ រសនិយម និងស្តង់ដានៃការលំហែរ ឲ្យបានគ្រប់គ្រាន់តាមស្តង់ដាអន្តរជាតិនៅឡើយ។

ងាកទៅកាន់គំរោងដ៏ខ្ពស់ស្កឹមស្កៃ ដែលបានពន្យាពេលសាងសង់យឺតជាង១ឆ្នាំ គឺគំរោង The Peak កំពស់ ៥៥ជាន់ និងចំណាយទុនវិនិយោគ៥៥០លានដុល្លារ និងវិនិយោគដោយក្រុមហ៊ុនសាងសង់គំរោង The Bridge ផងដែរនោះ ក៏កំពុងដោះស្រាយបញ្ហាសំណង​ដល់អ្នកទិញខុនដូ ស្តង់ក្នុងផ្សារទំនើប និងអ្នកទិញការិយាល័័យនៅក្នុងគំរោងនេះផងដែរ។

The Capital ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារទំនើប លំដាប់អន្តរជាតិរបស់សឹង្ហបុរី បានដកខ្លួនចេញពីគំរោងនេះ និងជំនួសមកវិញដោយក្រុមហ៊ុន Blue Bell Group ដែលមានការគ្រប់គ្រងជាលក្ខណៈគ្រួសារទៅវិញ។

អ្នកជំនាញផ្នែកផ្សារទំនើបលំដាប់អន្តរជាតិ ដែលគ្រាន់តែប្រាប់ខ្លួនឯងងថា ឈ្មោះ Sunny បានលើកឡើងថា ផ្សារទំនើបក្នុងគំរោង The PeAk អាចនឹងពិបាកទទួលបានជោគជ័យផងដែរ ដោយសារបញ្ហាទី១ គឺចំណតមិនគ្រប់គ្រាន់ និងតូចចង្អៀតនៅផ្នែកខាងមុខ ទី២ ដោយសារស្តង់របស់ផ្សារនេះ ត្រូវបានលក់ឲ្យអតិថិជន ដែលធ្វើឲ្យក្រុមហ៊ុនមកគ្រប់គ្រងផ្សារទំនើបនេះ ពិបាកនឹងធ្វើការជាមួយពួកគេ ព្រោះអ្នកទិញចង់មានភាពឯករាជ្យ លើការរៀបចំស្តង់របស់ពួកគេ។

បញ្ហាប្រឈមថ្មីមួយទៀតរបស់ The PeAk គឺក្រុមហ៊ិន EAON Mall Group បាននិងកំពុងចំណាយទុនប្រមាណ៦០លានដុល្លារ ដើម្បីកែលំអរ និងពង្រីកកន្លែងលក់រាយរបស់ពួកគេ នៅផ្សារទំនើប AEON Mall1 ដែលនៅក្បែរនោះផងដែរ។

ជាមួយនឹងបញ្ហាជម្លោះជាមួយក្រុមហ៊ុនសាងសង់ គំរោង The PeAk បានពន្យាពេលបញ្ចប់រយៈពេលប្រមាណ២ឆ្នាំ ដែលរហូតមកទល់ពេលនេះ ការសាងសង់មានសភាពយឺតៗ និងអាចចំណាយពេលកាន់តែយូរថែមទៀត ដែលល្បឿននៃការរៀបចំនេះ អាចនឹងបញ្ចប់នៅចុងឆ្នាំនេះ ឬបើអាច ពន្យាពេលរហូតដល់ឆ្នាំ២០២៣។

អ្នកឧកញ៉ាសៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land Group បានមានប្រសាសន៍ឲ្យដឹងកាលពីឆ្នាំមុនថា គំរោង The PeAk នឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក ប៉ុន្តែជាលទ្ឋផលគំរោងនេះ មិនបានបញ្ចប់តាមការលើកឡើងរបស់លោកឡើយ។

លោកបាននិយាយជាមួយស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia នាពេលកន្លងមកថា លោកមិនមានភាពចាំបាច់ ត្រូវនិយាយជាមួយសារព៌តមានក្នុងស្រុកទេ ព្រោះវាអាចធ្វើឲ្យទម្លាក់ស្តង់ដារបស់លោក។

លោកបន្តថា “សារព៌តមានអន្តរជាតិ លោកស្វាគមន៍ ព្រោះវាជួយលើកកំពស់កេរ្ត៍ឈ្មោះរបស់លោក ប៉ុន្តែការនិយាយជាមួយអ្នកសារព៌តមានក្នុងស្រុកគឺទាញទម្លាក់រូបភាពរបស់លោកទៅវិញ”។

អ្នកស្រីអាន សុធីតា អគ្គនាយិកកាក្រុមហ៊ុន PropNex Cambodia ធ្លាប់បានលើកឡើងថា ការវិនិយោគផ្សារទំនើប ផ្តល់ផលចំណេញពីការវិនិយោគលឿន ប៉ុន្តែអ្នកវិនិយោគចាំបាច់ត្រូវធ្វើការកែលំអរ រៀងរាល់បីទៅ៥ឆ្នាំម្តង ដើម្បីធ្វើឲ្យមានភាពទាន់សម័យ និងទាក់ទាញ។

អ្នកស្រីបន្តថា “ទោះជាយ៉ាងណាបច្ចុប្បន្នទំហំផ្សារទំនើប បានកើនឡើងលើសតម្រូវការរួចទៅហើយ ដែលធ្វើឲ្យទំហំនៃការផ្គត់ផ្គង់បានលើសពីអ្វី ដែលទីផ្សារអាចស្រូបយកបានហើយ”។

អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូប ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ផ្សារទំនើបនៅកម្ពុជាភាគច្រើន មិនមានស្តង់ដានោះទេ ហើ​យចរន្តនៃការប្រកួតប្រជែងកំពុងកើនឡើង ហេតុនេះផ្សារទំនើបទំហំតូចៗឬកម្រិតមធ្យម គួរផ្តោតលើការលក់ផលិតផលអ្វីមួយផ្តាច់មុខ ដូចជាសម្លៀកបំពាក់ ឬគ្រឿងអេឡិកត្រូនិកជាដើម៕

តើខុនដូនឹងក្លាយជាតម្រូវការចម្បងរបស់ប្រជាជនកម្ពុជានៅពេលអនាគត?

ដោយៈសុផារី

ភ្នំពេញៈ ស្របពេលប្រទេសកម្ពុជាមានការអភិវឌ្ឍ ហើយទីក្រុងភ្នំ​ពេ​ញកាន់តែរីកធំឡើងៗ តម្រូវការលំនៅដ្ឋាន រួមមាន បុរីនិងខុនដូ ក៏កំពុងតែកើនឡើងខ្ពស់ខ្លាំងផងដែរ ដែលធ្វើឲ្យតម្រូវការខុនដូ នឹងក្លាយជាតម្រូវការប្រជាជនកម្ពុជាចម្បង របស់ប្រជាជនកម្ពុជានាពេលអនាគត។

អ្នកជំនាញពីទីផ្សារខុនដូបានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានចំណូលមធ្យម នឺងមាននិន្នាការទិញផ្ទះរស់នៅតែម្ដង ដោយ​សារគាត់នឹងទទួលបានទាំងដី ទាំងផ្ទះ។ ប៉ុន្តែនៅពេលដែលគាត់ចង់បានផ្ទះ ផ្ទះនៅក្នុងក្រុងមានតម្លៃថ្លៃទៅហើយ។ ដូច្នេះប្រសិនបើគាត់ចង់រស់នៅក្នុងក្រុង គាត់ត្រូវដូរនិន្នាការមករស់នៅខុនដូ។

អ្នកជំនាញដដែលបានលើកឡើងថា “អញ្ចឹងតម្រូវការនៅពេលអនាគត ខ្ញុំជឿថាបើទោះបីជាពេលបច្ចុប្បន្នខុនដូ មិនមែនជាតម្រូវការធំ នៅក្នុងប្រទេសកម្ពុជាយើងក្តី ប៉ុន្តែនាពេលអនាគតខុនដូ នឹងក្លាយទៅជាតម្រូវការខ្ពស់ នៅក្នុងប្រទេសកម្ពុជាយើង”។

តម្រូវការរបស់ប្រជាពលរដ្ឋយើង គឺត្រូវការខុនដូនាពេលអនាគត ដោយសារប្រទេសកាន់តែរីកចម្រើន ទីក្រុងកាន់តែធំ ការកកស្ទះកាន់តែខ្លាំង មនុស្សយើងមិនចង់ខាតបង់ពេលវេលា ធ្វើដំណើរឆ្ងាយជាយក្រុងមកកាន់រាជធានីភ្នំពេញ ចំណាយពេលមួយម៉ោងពីរម៉ោង។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា នៅឆ្នាំ២០៣០ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនឡើង​ដល់៤,៥ទៅ៥លាននាក់ ដែលធ្វើឲ្យមានការប្រែប្រួលលើផ្នែកសំខាន់ៗជាច្រើនរួមមាន ទី១ កំណើនតម្លៃអចលនទ្រព្យនឹងកើនខ្ពស់ នៅក្នុងទីក្រុង ដែលអ្នកមានចំណូលមធ្យម ពិបាកស្វែងរកលទ្ឋភាពទិញផ្ទះក្នុងទីក្រុង ទី២ កំណើននៃការកកស្ទះចរាចរណ៍ នឹងកើនឡើង ដែលធ្វើឲ្យការចំណាយពេលលើការធ្វើដំណើរកាន់តែយូរ។

ទី៣ ការរីកចម្រើនបច្ចេកវិទ្យា នឹងធ្វើឲ្យគុណភាពជី​វិតប្រសើរឡើង ពិសេសទីផ្សារខុនដូនឹងមានតម្រូវការខ្ពស់ ដោយសារខុនដូមានសេវាកម្មពេញលេញ ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្ដ ឱ្យអ្នកវិនិយោគផ្ទះឬខុនដូ ដោយសារផ្ទះនិងខុនដូ ផ្តល់នូវលំហូរសាច់ប្រាក់ប្រចាំខែ ដោយលោកបានណែនាំថា ប្រសិនបើយើងមិននៅ យើងអាចជួយបាន ដោយមិនមានការប្រឈមមុខនឹងហានិភ័យធំ កុំឱ្យការវិនិយោគលើអចលនទ្រព្យជារឿងដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាជីវភាព។

លោកថា “អត្ថប្រយោជន៍នៃការរង់នៅខុនដូ មានដូចជាការរស់នៅក្នុងសហគមន៍ប្រជាជន ដែលមានជីវភាពប្រហាក់ប្រហែលគ្នា បរិយាកាសល្អ ទីធ្លាទូលាយ មានអាងហែលទឹក កន្លែងហាត់ប្រាណ និងផ្តល់ភាពងាយស្រួលផ្សេងៗ ជាដើម”។

ជាមួយគ្នានេះ អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia យល់ឃើញថា និន្នាការរបស់ប្រជាជនខ្មែរ ចាប់ផ្ដើមវិនិយោគទៅលើខុនដូច្រើន។

លោកស្រីបន្តថា ដោយសារឥឡូវទីផ្សារខុនដូ ផ្ដោតទៅលើប្រជាជនខ្មែរ ដូច្នេះអ្នកអភិវឌ្ឍន៍ចាប់ផ្តើម រៀបចំផែនការឱ្យអតិថិជនខ្មែរនិងវិនិយោគិ​នខ្មែរទិញខុនដូបាន មានដូចជា ការបង់ប្រាក់ដែលមានភាពងាយស្រួល ការជួយសម្រួលកម្ចីពីធនាគារ អញ្ចឹងឥឡូវអ្នកវិនិយោគ ទៅលើខុនដូអាចទទួលបាននូវកម្ចីពីធនាគារ ដែលវាខុសពីកាលពីរបីឆ្នាំមុន ដែលខុនដូមិនមានកម្ចីពីធនាគារទេ។

មូលហេតុផ្សេងៗទៀតមាន ដូចជា ទីក្រុងនឹងត្រូវពង្រីក ការរស់នៅក្នុងខុនដូមានភាពងាយស្រួល ដោយសារខុនដូភាគច្រើន មានទីតាំងនៅក្នុងក្រុង ទំនើប តម្លៃសមរម្យ ដែលយើងអាចរកទិញបាន ក្នុងចន្លោះតម្លៃ៥ ម៉ឺនទៅ ១៥ម៉ឺនសម្រាប់ខុនដូមួយបន្ទប់ ដែលតម្លៃនេះមិនអាចស្វែងរកផ្ទះលំនៅដ្ឋានជាប់ដីក្នុងក្រុងបានទេ។

ការចេញចូលមានភាពងាយស្រួល មានបរិក្ខារស់នៅសព្វមុខនៅក្នុងខុនដូ មានភាពងាយស្រួលថែទាំ។ បើប្រៀបធៀបខុនដូជាមួយនឹងផ្ទាល់ដី គឺវាមានការចំណាយ ក្នុងការថែទាំតិចជាង មានភាពងាយស្រួលជាពិសេសសម្រាប់គ្រួសារថ្មី។

ជាមួយគ្នានេះ លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA ក៏មានប្រសាសន៍ថា ប្រជាជនកម្ពុជាចាប់ផ្តើម មានការពេញនិយមទាំងការរស់នៅនិងការវិនិយោគ ដោយសារគាត់សម្លឹងមើលផលចំណេញបានពីការវិនិយោគលើខុនដូ និងភាពងាយស្រួលក្នុងការរស់នៅ ព្រោះខុនដូភាគច្រើន ត្រូវបានសាងសង់ក្នុងទីតាំងល្អ ដែលបានជួយសម្រួលនិងផ្តល់ភាពដល់ការធ្វើដំណើរ ព្រមទាំងមាន Facility amenity ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ៕

Government needs $ 9.27 billion to invest in infrastructure over next three years

By: Sophary

Phnom Penh: As a priority plan, Cambodian government will continue to invest in infrastructure, despite Covid-19 crisis, in which large investments are made to serve the public. In the next three years, 2022 to 2024, the development of public construction is expected to require an investment of 9.27 billion US dollars.

According to the report of the Ministry of Planning on the three-year rolling public investment program 2022-2024, construction will require a total investment of 9,270 million US dollars, of which 2022 need US $ 2.864 million, in 2023 needs US $ 3.152 million and 2024 is expected to need up to US $ 3.255 million.

The report also shows that the general industries, including mining, manufacturing, electricity, gas, water, and construction, will require $ 17.55 billion in investment for the three years from 2022 to 2024.

In this group, the manufacturing sub-sector will need the largest share of investment up to US $ 6.018 million and the construction sub-sector needs the second largest share of investment of 9.27 billion US dollars, and the sub-sector of electricity, gas and water needs nearly 2 billion US dollars.

According to the report, in the revenue collection efforts of the Royal Government, there is no policy to create new taxes or increase taxes for citizens and businesspeople.

The Royal Government has focused on strengthening the implementation of existing policies and laws through the implementation of strict and drastic measures, both administrative and policy measures, for the short, medium, and long term, promoting a culture of paying taxes, cracking down on smuggling and all forms of tax evasion, as well as improving governance in the collection of revenue, both in the customs, tax, and non-tax sectors.

ក្រុមហ៊ុនចិនធំមួយគ្រោងបោះទុនជាង២៥០លានដុល្លារសាងសង់រោងចក្រ ផលិតស៊ីម៉ងត៍នៅខេត្តកំពង់ស្ពឺ

 ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនចិនធំមួយគ្រោងបោះទុន​វិនិយោគ សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ងត៍​តម្លៃ​ជាង២៥០​លាន​ដុល្លារ ​នៅ​ខេត្តកំពង់ស្ពឺ ខណៈរហូត​មកទល់ពេលនេះ ការសិក្សាពីផែនការបង្កើតរោងចក្រនេះ បានបញ្ចប់រួច​ហើយ។

​លោកវ៉ី សំណាងអភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺបានមានប្រ​សាសន៍ឲ្យដឹងថា ក្រុមហ៊ុន​មកពី​ប្រទេស​ចិន ដែលគ្រោងវិនិយោគសាងសង់រោងចក្រនេះ មានឈ្មោះ Conch KT Cement។ ​ក្រុមហ៊ុន​កំពុង​រៀបចំ​បំពេញ​បន្ថែម ​នូវ​នីតិវិធី​ច្បាប់​នៅ​ក្រសួង-​ស្ថាប័ន និង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ឈាន​ឆ្ពោះទៅ​ចាប់ផ្តើម​ដំណើរការ​សាងសង់​។

រោងចក្រនេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​មនោរម្យ ឃុំ​ហោងសំណំ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

លោក វ៉ី សំណាងបានបន្ត​ថា បច្ចុប្បន្ន​ការសិក្សា​របស់​ក្រុមហ៊ុន​ទៅលើ​សក្តានុពល​ធនធាន ​នៅក្នុង​តំបន់​បានបញ្ចប់​រួចរាល់​ហើយ ​ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ ក៏បាន​សិក្សា​ពី​ការដោះស្រាយ​ផលប៉ះពាល់​ ជាមួយ​ភាគី​ពាក់ព័ន្ធ និង​បានរៀបចំ​ប្លង់គោល ​ពី​ការបែងចែក​តំបន់​អាជីវកម្ម និង​តំបន់​រដ្ឋបាល សម្រាប់​ដំណើរការ​អាជីវកម្ម​ផងដែរ​។

លោក​បន្តថា “ទោះយ៉ាងណា​មកដល់​ពេលនេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត ​ពី​កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​ដំណើរការ​សាងសង់​រោងចក្រ​នេះ​នៅឡើយ​ទេ​”។

លោក​អភិបាលខេត្ត​បានលើកឡើង​ទៀតថា កត្តា​ស្ថិរភាព​នយោបាយ​មាន​សុខសន្តិភាព និង​សុវត្ថិ​ភាពល្អ កត្តា​ភូមិសាស្ត្រ​អំណោយផល​ដោយមាន​ផ្លូវជាតិ​សំខាន់ៗ​ឆ្លងកាត់ ពិសេស​ផ្លូវ​ល្បឿន​លឿន និង​ភាពសម្បូរបែប​នៃ​កម្លាំង​ពលកម្ម បានធ្វើឱ្យ​ខេត្តកំពង់ស្ពឺ ទាក់ទាញ​ការចូលមក​បណ្តាក់ទុន​ពី​សំណាក់​អ្នកវិនិយោគ​នៅ​គ្រប់ទិសទី​។ ការបណ្តាក់ទុន​វិនិយោគ​បាន​ជួយ​ផ្តល់ឱ្យ​ខេត្ត​នូវ​ភាពវិជ្ជមាន​ជាច្រើន ​ទាំង​កម្រិតជីវភាព​ប្រជាជន និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា លោកជីវ ស៊ីវ​ផេងបាន​និយាយឲ្យដឹងផងដែេថា ការវិនិយោគ​លើ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ទាំង​ការបង្កើត​ការងារ​ថ្មី ការ​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស និង​អាច​ឈានទៅ​នាំចេញ​នៅពេល​អនាគត​ផងដែរ ខណៈ​កម្ពុជា​មាន​ទីតាំង ​(​វត្ថុធាតុដើម​)​ ជាច្រើន​សម្រាប់​ផលិត​ស៊ីម៉ងត៍​។

លោក​បាន​បន្តថា “តាមរយៈ​កំណើនសេដ្ឋកិច្ច និង​ការរីកចម្រើន​នៃ​វិស័យ​សំណង់ ប្រទេស​កម្ពុជា​នឹងត្រូវ​ការ​ស៊ីម៉ងត៍​ក្នុង​បរិមាណ​ច្រើន ​នៅពេល​ខាងមុខ ជាពិសេស​នៅពេល​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ត្រូវ​គ្រប់គ្រង​បាន​ទាំងស្រុង​”៕

 

ក្រុមហ៊ុនLGចុះកិច្ចព្រមព្រៀងតម្លៃ៩ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី សម្រាប់គម្រោងផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី

ដោយៈសុខុម

សេអ៊ូល: សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ដែលដឹកនាំដោយក្រុមហ៊ុនLGបានចុះកិច្ចព្រមព្រៀងបឋមជាមួយក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ី សម្រាប់គម្រោងតម្លៃប្រមាណ៩ពាន់លានដុល្លារ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសនេះ។ នេះបើតាមបុត្រសម្ព័ន្ធរបស់LGបាននិយាយនៅថ្ងៃច័ន្ទ ទី១៨ មេសា នេះ។

កិច្ចព្រមព្រៀងក្របខណ្ឌ ដែលមិនចងភ្ជាប់កាតព្វកិច្ចនេះ ត្រូវបានចុះហត្ថលេខារវាងសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ដែលរួមមានក្រុមហ៊ុន LG Energy Solution (LGES) ក្រុមហ៊ុន LG Chem ក្រុមហ៊ុន LX International និងក្រុមហ៊ុនផ្សេងទៀត ជាមួយនឹងក្រុមហ៊ុនរុករករ៉ែឥណ្ឌូនេស៊ី PT Aneka Tambang ដែលគេស្គាល់ច្បាស់ថា Antam និងក្រុមហ៊ុន Indonesia Battery (IBC) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន LGES ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនបានឱ្យដឹងថា ក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលមកពីក្រសួងវិនិយោគ និងក្រសួងសហគ្រាសរដ្ឋ ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខានេះដែរ។

ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតរ៉ែនីកែល (Nickel) ដ៏ធំបំផុតរបស់ពិភពលោក ហើយរ៉ែនេះគឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ការផលិតអាគុយ។

ក្រុមហ៊ុនLGES បានគូសបញ្ជាក់ថា “ជាមួយនឹងគម្រោងនេះ យើងរំពឹងថានឹងអាចពង្រឹងសមត្ថភាពរបស់យើង ក្នុងអាជីវកម្មអាគុយ និងបង្កើនប្រាក់ចំណូល តាមរយៈការទិញយកវត្ថុធាតុដើមក្នុងតម្លៃសមរម្យ”៕ Yonhap៕

រដ្ឋាភិបាលត្រូវការទឹកប្រាក់៩,២៧ពាន់លានដុល្លារសម្រាប់វិនិយោគលើហេ ដ្ឋារចនាសម្ព័ន្ឋក្នុងរយៈពេល៣ឆ្នាំខាងមុខ

    ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលបាន និងកំពុងប្រមែប្រមូលថវិកាពីប្រភពនានា ដើម្បីមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំណង់តូច ធំ ដើម្បីបម្រើដល់ការងារ ក៏ដូចជាប្រយោជន៍ប្រជាពលរដ្ឋ។

ដោយស្ថិតនៅក្នុងផែនការអាទិភាព រដ្ឋាភិបាលនៅតែបន្តវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ឋនានា ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្តី ដែលការវិនិយោគដ៏ធំនេះ ធ្វើឡើងសម្រាប់បម្រើដល់សាធារណជន ។  ក្នុងរយៈពេល៣ឆ្នាំខាងមុខ ២០២២ ដល់ឆ្នាំ ២០២៤ ការអភិវឌ្ឍសំណង់សាធារណៈរំពឹងថាត្រូវការទឹកប្រាក់វិនិយោគ៩,២៧ពាន់លានដុល្លារអាមេរិក ។

យោងតាមរបាយការណ៍របស់ក្រសួងផែនការស្ដីពី កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២២-២០២៤ឱ្យដឹងថា សំណង់ នឹងត្រូវការទឹកប្រាក់វិនិយោគសរុបប្រមាណ៩.២៧០លានដុល្លារអាមេរិក ក្នុងនោះឆ្នាំ២០២២នេះ ត្រូវការ២.៨៦៤លានដុល្លារអាមេរិក។ ឆ្នាំ២០២៣ ត្រូវការ៣.១៥២លានដុល្លារអាមេរិក និងឆ្នាំ២០២៤ រំពឹងថានឹងមានតម្រូវការទុនរហូតដល់ ៣.២៥៥លានដុល្លារអាមេរិក ។

របាយការណ៍បង្ហាញផងដែរថា វិស័យឧស្សាហកម្មទូទៅ រួមមានការរុករករ៉ែ កម្មន្តសាល អគ្គិសនី ឧស្ម័ន្ត ទឹក និងសំណង់ នឹងត្រូវការទុនវិនិយោគចំនួន១៧,៥៥ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ  ២០២២ដល់២០២៤ ។ នៅក្នុងក្រុមនេះ អនុវិស័យកម្មន្តសាល នឹងត្រូវការចំណែកធំជាងគេនៃការវិនិយោគ គឺមានទឹកប្រាក់រហូតដល់៦.០១៨លានដុល្លារអាមេរិក និងអនុវិស័យសំណង់ ត្រូវការចំណែកធំទី២នៃការវិនិយោគ គឺមានចំនួន៩,២៧ពាន់លានដុល្លារអាមេរិក ហើយអនុវិស័យអគ្គិសនី ឧស្ម័ននិងទឹកត្រូវការទុនវិនិយោគ ចំនួនជិត២ពាន់លានដុល្លារអាមេរិក ។

នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រមូលចំណូល រាជរដ្ឋាភិបាលពុំមានគោលការណ៍ បង្កើតបន្ទុកពន្ធថ្មីឬដំឡើងពន្ធ បន្ថែមដល់ប្រជាពលរដ្ឋនិងធុរជននោះទេ ពោលគឺរាជរដ្ឋាភិបាលបានផ្ដោតលើការពង្រឹង អនុវត្តគោលនយោបាយនិងច្បាប់ ដែលមានស្រាប់ តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ និងមុតស្រួច ទាំងតាមវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ទាំងសម្រាប់រយៈពេលខ្លី មធ្យម និងវែង ជាពិសេសការលើកកម្ពស់វប្បធម៌បង់ពន្ធ ការបង្ក្រាបអំពើរត់ពន្ធ និងការគេចពន្ធគ្រប់រូបភាពឱ្យដល់ឬសគល់ ព្រមទាំងការកែលម្អអភិបា​លកិច្ច ក្នុងការប្រមូលចំណូលទាំងក្នុងផ្នែកគយ ទាំងក្នុងផ្នែកពន្ធដារ ព្រមទាំងផ្នែកមិនមែនសារពើពន្ធ៕

China economy accelerates in Q1 but virus stalks outlook

BEIJING – China’s economic growth accelerated in the first quarter of the year to 4.8 percent, official data showed Monday, but the government warned of “significant challenges” ahead while massive Covid-19 lockdowns started to bite.

The world’s second-biggest economy had lost steam in the latter half of last year with a property slump and regulatory crackdowns, pulling down growth.

But it exceeded expectations in the first three months of 2022, growing 4.8 percent on-year, the National Bureau of Statistics (NBS) said, with Lunar New Year spending and factory production cajoling growth.

The weeks ahead, however, appear treacherous for the economy with Beijing’s unrelenting zero-Covid approach to outbreaks clogging supply chains and locking down tens of millions of people — including in the economic dynamos of Shanghai and Shenzhen as well as the northeastern grain basket of Jilin.

Virus restrictions in March have already gouged at retail sales, as consumers shied away from shopping, and drove up unemployment.

“With the domestic and international environment becoming increasingly complicated and uncertain, economic development is facing significant difficulties and challenges,” NBS spokesman Fu Linghui said on Monday.

The pandemic rebound — as well as the sanctions binding Russia’s economy — ups the ante on officials to deliver Beijing’s full-year growth target of around 5.5 percent.

The target comes in a pivotal political year for President Xi Jinping who is eyeing another term in power at the Party Congress to be held this autumn.

The current virus outbreak is the worst since the peak of the first wave which emerged in Wuhan in late 2019, and the economy is beginning to weaken.

Industrial production growth eased to 5.0 percent in March, NBS data showed, down from the January-February period.

Meanwhile, retail sales sank 3.5 percent and the urban unemployment rate ticked up to a 22-month high of 5.8 percent last month.

“March activity data suggests that China’s economy slowed, especially in household consumption,” Tommy Wu, lead China economist at Oxford Economics, said in a note.

China’s government is trying to balance “minimising disruption against controlling the latest wave of Covid infections”, Wu said, but he warned of a drag on economic activity into May or beyond.

Last week, carmakers including XPeng and Volkswagen warned of severe disruptions to supply chains and possibly even a halt on production completely if the lockdown on Shanghai’s 25 million inhabitants persisted.

Already, goods are piling up at the world’s busiest container port in Shanghai, prompting shipping giant Maersk to say it will stop taking new bookings for refrigerated containers into the city.

“Further impacts from lockdowns are imminent,” said Iris Pang, chief economist for Greater China at ING.

As Shanghai struggles to rein in an outbreak that has seen tens of thousands of daily cases, Pang said other cities may attempt to replicate Shenzhen’s success in reopening swiftly by resorting to strict measures with just a few Covid patients.

The southern tech powerhouse went into full lockdown for almost a week in March, but has since eased restrictions.

Julian Evans-Pritchard of Capital Economics cautioned that “the worst is still to come”.

Fu of the NBS warned of high commodity prices on Monday with the Russia-Ukraine conflict leading to a decline in the availability of commodities such as corn and wheat.

Although China’s central bank has announced a reserve ratio cut, lowering the amount of cash banks must hold in a push to support small businesses, experts say officials were taking a restrained approach to stimulus.

But economists expect officials will eventually publish a growth figure consistent with official targets, as part of doubts that the numbers may be massaged for political reasons.

Source: Bangkok Post

ទីផ្សារលំនៅដ្ឋានថ្មីក្នុងប្រទេសសឹង្ហបុរី បង្ហាញសញ្ញាវិជ្ជមានឡើងវិញក្រោយមានសន្ទុះកើនឡើងខ្លាំងក្នុងខែមីនា

ដោយៈសុខុម

សឹង្ហបុរី: ការលក់លំនៅដ្ឋានឯកជនថ្មីៗ ទទួលបានកំណើនខ្ពស់រហូតដល់ទៅ២០,៧%ក្នុងខែមីនា បើធៀបនឹងខែកុម្ភៈ ដែលបានដាំក្បាលចុះយ៉ាងខ្លាំង។

យោងតាមទិន្នន័យដែលអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានចេញផ្សាយនៅថ្ងៃច័ន្ទ ទី១៨ ខែមេសា បង្ហាញថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់ផ្ទះបានចំនួន៦៥៤យូនីតកាលពីខែមីនា បើធៀបនឹងការលក់បានចំនួន៥៤២យូនីតក្នុងខែកុម្ភៈ ហើយនេះមិនរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) នោះទេ។

លំនៅដ្ឋានឯកជនក្នុងតំបន់ Rest of Central Region (RCR) លក់បានច្រើនជាងគេ ដោយលក់បានដល់ទៅ៣២០យូនីត បន្ទាប់មកតំបន់ Outside Central Region (OCR) លក់បាន១៨១យូនីត ហើយនៅតំបន់ Core Central Region (CCR) លក់បាន១៥៣យូនីត។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ OrangeTee & Tie បានលើកឡើងថា ទីផ្សារលំនៅដ្ឋានឯកជន បានបង្ហាញពីសញ្ញាងើបឡើងវិញខ្លះៗហើយ នៅពេលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ បានលក់ផ្ទះបានច្រើនជាងមុនកាលពីខែមីនា។

ប្រទេសសិង្ហបុរី បានបន្ធូរបន្ថយវិធានការទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមីនា ដោយមនុស្សអាចប្រមូលផ្ដលផ្ដុំគ្នានៅតាមហាងលក់គ្រឿងទេសបានរហូតដល់១០នាក់៕ CNA៕