វិស័យសំណង់របស់អារ៉ាប៊ីសាអូឌីតរំពឹងវិលទៅរកកម្រិតមុនពេលផ្ទុះ វិបត្តិកូវីដ-១៩ នៅឆ្នាំនេះ

ដោយៈសុខុម

រីយ៉ាដ: ទីផ្សារសំណង់នៃប្រទេសអារ៉ាប៊ីសាអូឌីត អាចនឹងត្រលប់ទៅរកកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ វិញនៅឆ្នាំនេះ ខណៈមូលនិធិវិនិយោគសាធារណៈ (Public Investment Fund)  ហៅកាត់ PIF កំពុងជំរុញឱ្យមានគម្រោងវិនិយោគជាច្រើនទៀត។

យោងតាមក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អារ៉ាប៊ីសាអូឌីត (US-Saudi Business Council) ហៅកាត់ USSBC ឱ្យដឹងថា ក្នុងឆ្នាំ២០២១ កិច្ចសន្យាដែលឧស្សាហកម្មសំណង់ចុះបញ្ជីបានកើនឡើង៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២០ ហើយមានការរំពឹងទុកថា សន្ទុះកើនឡើងនេះនឹងបន្តនៅឆ្នាំ២០២២ នេះទៀត។

ទោះជាយ៉ាងណា ការកើនឡើងកាលពីឆ្នាំមុន នៅតែទាបជាងកម្រិតក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤។ នេះបើយោងតាមអ្វីដែលលោក Albara’a Al-Wazir អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អារ៉ាប៊ីសាអូឌីត USSBC បានប្រាប់សារព័ត៌មាន Arab News។

មូលនិធិវិនិយោគសាធារណៈ PIF បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើគម្រោងនានា ដូចជា គម្រោង NEOM និងគម្រោង The Red Sea Development Co ជាដើមព្រមទាំងការកើនឡើងនូវការវិនិយោគមូលធន ពីសំណាក់ក្រុមហ៊ុនប្រេង Saudi Aramco ដែលគ្រោងនឹងបង្កើនសមត្ថភាពផលិតប្រេង និងឧស្ម័នរបស់ខ្លួនបន្ថែមទៀតផងដែរ។

លោក Albara’a Al-Wazir និយាយថា “អង្គភាពនានារបស់រដ្ឋាភិបាលដូចជា មូលនិធិវិនិយោគសាធារណៈ PIF ជាដើមនឹងបោះទុនវិនិយោគច្រើន នៅក្នុងតំបន់ក្នុងរយៈពេលមធ្យម ដល់រយៈពេលវែង ហើយគោលនយោបាយ ដូចជាយុទ្ធសាស្រ្តវិនិយោគជាតិ (National Investment Strategy) ជាដើមដែលបានចាក់បញ្ចូលសាច់ប្រាក់ ចូលទៅក្នុងវិស័យនានា នឹងជួយជំរុញកំណើនបន្ថែមទៀត”។

លោកបានបន្ថែមទៀតថា “យុទ្ធសាស្រ្តវិនិយោគជាតិរំពឹងចាក់បញ្ចូលសាច់ប្រាក់១,៣៣ទ្រីលានដុល្លារអាមេរិក ទោះបីជាមូលនិធិវិនិយោគសាធារណៈ PIF បានបង្ហាញបំណងចាក់បញ្ចូល សាច់ប្រាក់៤០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗរហូតដល់ឆ្នាំ២០២៥ ក្ដី។ ហើយទាំងអស់នេះនឹងជួយជំរុញកំណើនសកម្មភាពសាងសង់”។

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អារ៉ាប៊ីសាអូឌីត USSBC បានប៉ាន់ប្រមាណថា កិច្ចសន្យាសាងសង់ ដែលត្រូវបានផ្តល់ឱ្យនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានដល់៣៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ហើយគ្រាន់តែនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ កិច្ចសន្យាសាងស ង់ដែលបានចុះបញ្ជី មានចំនួន១៨,៨ពាន់លានដុល្លារអាមេរិក ដែលខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត៦ឆ្នាំ៕ Arab News៕

ការសិក្សាថ្មី៖ តម្លៃខុនដូប្រណីតបន្តធ្លាក់ចុះ ខណៈទីផ្សារបន្តភាពជាប់គាំង

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ទីផ្សារខុនដូ នៅតែមានសញ្ញាមិនទាន់ល្អប្រសើរនៅឡើយ ខណៈតម្លៃខុនដូប្រណីតបានធ្លាក់ចុះ ហើយទីផ្សារទិញលក់មិនទាន់មានសញ្ញាវិជ្ជមាន។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ទីផ្សារខុនដូនៅកម្ពុជា នៅតែជាប់គាំង ដោយគ្មានគម្រោងថ្មីណាមួយបើកលក់នោះទេ ខណៈតម្លៃ ពិសេសខុនដូលំដាប់ខ្ពស់ក៏បន្ដធ្លាក់ចុះនៅឡើយ ស្របពេលគំរោងមួយចំនួន បានបន្តភាពជាប់គាំង។

ការសិក្សាថ្មីនេះ បានសង្កេតឃើញនិន្នការថ្មី៣ ដែលកំពុងកើតឡើង គឺទី១ អ្នកទិញមានអំណាច និងជម្រើសច្រើនជាងមុន ហើយនឹងអាចទិញបានខុនដូក្នុងទីតាំងល្អ ទំហំធំ ក្នុងតម្លៃសមរម្យ ដោយសារតែប្រូម៉ូសិនពីអ្នកអភិវឌ្ឍដើម្បីបញ្ចេញស្ដុកចាស់។

ទី២ អ្នកទិញភាគច្រើន នឹងងាកទៅទិញគម្រោង ដែលសាងសង់រួច ឬគម្រោងចាស់ ដែលសង់រួច ហើយមានមនុស្សរស់នៅស្រាប់ ជាជាងគម្រោងថ្មី ដើម្បីកាត់បន្ថយហានិភ័យគម្រោងថ្មីតែសាងសង់មិនចប់។

ចំណុចទី៣ អ្នកអភិវឌ្ឍទំនងនឹងមិនបើកលក់ គម្រោងថ្មីនោះទេក្នុងឆ្នាំ ២០២២ ព្រោះការផ្គត់ផ្គង់គឺលើសតម្រូវការខ្លាំង។

របាយការណ៍ដដែលបានបន្តថា ក្នុងត្រីមាសនេះ មានគម្រោង៣ ដែលបានបញ្ចប់ការសាងសង់ រួមមាន Picasso City Garden នៅបឹងកេងកង១ The Peninsular Private Residences នៅជ្រោយចង្វា និងគំរោងM Residence នៅបឹងកេងកង។

ខុនដូប្រភេទតម្លៃខ្ពស់ បានធ្លាក់ចុះ៤,១ភាគរយ បើធៀបនឹងត្រីមាសមុន ប៉ុន្តែខុនដូតម្លៃសមរម្យកើន១,៦% ដោយសារតែប្រជាជនខ្លះចាប់ផ្ដើមងាកទៅរកទីផ្សារនេះ ដែលធ្វើឱ្យទីផ្សារងើបឡើងយឺតៗផងដែរ ។

របាយការណ៍ដដែលបញ្ជាក់ថា ត្រឹមចុងឆ្នាំ២០២២ ការផ្គត់ផ្គង់ខុនដូសរុបនឹងមានជិត៥០,០០០ យូនីត ហើយនឹងកើនដល់ជិត៧០,០០០យូនីតនៅដំណាច់ឆ្នាំ២០២៣៕

សហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្មមហាយក្សចិន បើហ៊ានគាំទ្ររុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន

ដោយៈ សុខុម

វ៉ាស៊ីនតោន: អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានប្រកាសច្បាស់ៗកាលពីថ្ងៃទី៦ ខែមេសាថា ទណ្ឌ​កម្មលើរុស្ស៊ី ចំពោះបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន គួរតែជាមេរៀនដ៏ល្អដើម្បីឱ្យមហាយក្សចិន “យល់ច្បាស់” ពីផលវិបាកដែលខ្លួនប្រឈម ប្រ​សិ​នបើហ៊ានផ្តល់ជំនួយគាំទ្រដល់ទីក្រុងមូស្គូ។
នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៧ ខែមេសា នេះ។

លោកស្រី Wendy Sherman លើកឡើងថា ទណ្ឌកម្មធ្ងន់ធ្ងរជាបន្តបន្ទាប់ និងការរឹតបន្តឹងការនាំចេញ ក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក ប្រឆាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សេដ្ឋកិច្ចរុស្ស៊ី និងក្រុមមេដឹកនាំជាន់ខ្ពស់ ព្រមទាំងមហាសេដ្ឋីរុស្ស៊ីផងដែរនោះ​ គួរតែធ្វើជាគំរូសម្រាប់មេដឹកនាំចិន លោកស៊ី ជីនភីង។

ក្នុងសវនាការរបស់គណៈកម្មាធិការកិច្ចការបរទេស នៃសភាអាមេរិក លោកស្រី Wendy Sherman បានលើកឡើងថា “ខ្ញុំយល់ថា វានឹងធ្វើឱ្យប្រធានាធិបតីស៊ី ជីនភីង យល់ច្បាស់ពីអ្វីដែលលោកប្រឈម ប្រសិ​នបើហ៊ានគាំទ្រលោក ពូទីន ក្នុងទម្រង់សម្ភារៈណាមួយ”។

លោកស្រីបានបន្ថែមទៀតថា រដ្ឋាភិបាលក្រុងប៉េកាំង គួរតែ “ទទួលយកមេរៀនដ៏ត្រឹមត្រូវ” ពីការឆ្លើយតបរួមគ្នារបស់លោកខាងលិច​ ចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយថា រាល់ចំណាត់ការណាមួយរបស់មហាយក្សចិន ដើម្បីវាយដណ្តើមកាន់កាប់កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ នឹងមិនអាចទទួលយកបានឡើយ។

លោកស្រីបានលើកឡើងបន្តទៀតថា “យើងសង្ឃឹមថា សាធារណរដ្ឋប្រជាមានិតចិន យល់ថាចំណាត់ការណាមួយបែបនេះ​ នឹងទទួលបានការឆ្លើយតបពីសហគមន៍អន្តរជាតិ ដែលមិនត្រឹមតែមកពីសហរដ្ឋអាមេរិក មួយនោះឡើយ”៕ Reuters៕

ការសិក្សាថ្មីៈ ទីផ្សារលំនៅឋានស្រូបទាញអ្នកអភិវឌ្ឍន៍ថ្មីពីវិស័យផ្សេងៗជិត ៥០ភាគរយ

ដោយៈ សុផារី

ភ្នំពេញ៖ វិស័យអចលនទ្រព្យប្រភេទលំនៅឋាន បានស្រូបយកអ្នកវិនិយោគថ្មីៗពីវិស័យផ្សេងៗជិត៥០ភាគរយ ដែលបានចូលមកវិនិយោគគម្រោ​ងបុរី ជាអ្វីដែលនិន្នាការរីកចម្រើនលើទីផ្សារ លំនៅដ្ឋានបានកំពុងកើនឡើង។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា បានឱ្យ​ដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ទោះបីជាស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៃវិបត្តិក្តី អចលនទ្រព្យប្រភេទលំនៅឋាន នៅតែបន្តមានភាពធន់និងរឹងមាំ ហើយបានស្រូបយកអ្នកអភិវឌ្ឍន៍ថ្មីៗពីវិស័យផ្សេងៗ ជាច្រើន។ លើសពីនេះទៅទៀត អ្នកអភិវឌ្ឍន៍ទាំងនោះ បានឈានជើងចូលមកក្នុងវិស័យនេះ ប្រកបដោយជំនឿចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងក្នុងវិស័យនេះ។

នៅក្នុងរយៈពេល៦ខែចុងក្រោយនេះ មានគម្រោងប្រកាសលក់ថ្មីចំនួន៣៩គម្រោង។ ក្នុងនោះមានគម្រោងធំៗ និងគួរឱ្យចាប់អារម្មណ៍ មានដូចជា បុរីបុស្បា (គម្រោងអប្សរមេរ៉ា) ជាគម្រោងតម្លៃមធ្យម នៅក្នុងខណ្ឌដង្កោ បុរី Prince One Tropical ជាគម្រោងតម្លៃមធ្យម នៅក្នុងខណ្ឌសែនសុខ បុរី ELT The Courtyard 60M ជាគម្រោងតម្លៃមធ្យម នៅក្នុងខណ្ឌដង្កោ និងបុរី Angkor Palace ជាគម្រោងបុរីប្រណីត នៅក្នុងខណ្ឌដង្កោ។

របាយការណ៍ដដែលឱ្យដឹងទៀតថា ចំនួនគម្រោងបុរីនៅកម្ពុជានឹងបន្ដកើនឡើងដល់ទៅជាង៣០០គម្រោង ត្រឹមចុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ជិត៤០០គម្រោងនៅចុងឆ្នាំ២០២៣ ដែលភាគច្រើនជាប្រភេទគម្រោងតម្លៃមធ្យម។

សម្រាប់តម្លៃលំនៅឋានបុរី នៅក្នុងរយៈពេល៦ខែចុងក្រោយនេះ មានការធ្លាក់ចុះបន្ដិចបន្ដួច សម្រាប់ផ្ទះល្វែងបានធ្លាក់ចុះ២% និងវីឡាភ្លោះ (Twin Villa) ធ្លាក់ចុះ០,៤% វីឡាកូនកាត់ (Link House) ធ្លាក់ចុះ០,២% ប៉ុន្តែតម្លៃលក់ផ្ទះអាជីវកម្ម (Shop House) មានការកើនឡើងដល់ទៅ៤%៕

តើស្ដេចប្រដាល់អាស៊ី មេនី ផាកគីអៅ មានសង្ឃឹមជាប់ឆ្នោតក្លាយជាប្រធានាធិបតីហ្វីលីពីននៅឆ្នាំនេះដែរទេ?

ដោយៈ សុខុម

ម៉ានីល: ស្ដេចប្រដាល់ប្រចាំតំបន់អាស៊ី មេនី ផាកគីអៅ បានដណ្ដើមជ័យជម្នះ ក្នុងការប្រកួតប្រដាល់ជើងឯកពិភពលោក ជាច្រើនដងមកហើយ ហើយបានឆក់យកបេះដូង របស់ប្រជាជនហ្វីលីពីន ជាច្រើនលាននាក់។

ប្រជាជនហ្វីលីពីន ស្ទើរតែមួយប្រទេសទៅហើយ ពួកគេស្ញើចសរសើ​រយ៉ាងខ្លាំង ចំពោះទេពកោសល្យប្រកួតដ៏អស្ចារ្យ និងស្មារតីតស៊ូមិនចេះនឿយហត់របស់គាត់។

ពេលនេះ ស្ដេចប្រដាល់រូបនេះកំពុងឈរបោះឆ្នោត ជាបេក្ខភាពប្រធានាធិបតី និងកំពុងកៀរគរសំឡេងគាំទ្រពីប្រជាជនហ្វីលីពីន។

នៅលើឆាកនយោបាយ តើមេននី ផាកគីអៅ មានប្រជាប្រិយភាពខ្លាំងដូចគាត់ជាកីឡាករប្រដាល់ដែរទេ? តើគាត់អាចនឹងទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ដើម្បីក្លាយជាប្រធាធិបតីដែរ ឬទេនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ? ។

បុរសវ័យ៤២ឆ្នាំរូបនេះ គឺជាអ្នកថ្មីថ្មោងនៅលើឆាកនយោបាយ ដោយគាត់ទើបតែបានចាប់ផ្តើមអាជីពនយោបាយ ហើយបានក្លាយជាសមាជិកសភាក្នុងឆ្នាំ២០០៧ប៉ុណ្ណោះ។ ប៉ុន្តែសមិទ្ធិផលដ៏អស្ចារ្យរបស់គាត់ នៅក្នុងវិស័យកីឡាប្រដាល់ បានធ្វើឱ្យគាត់ក្លាយជាវីរបុរស ក្នុងចំណោមអ្នកបោះឆ្នោតរួចហើយ។

ទោះជាយ៉ាងណា ថ្វីបើគោលនយោបាយរបស់គាត់ មានទំនោរជួយលើកស្ទួយជីវភាពរបស់ប្រជាជនក្រីក្រក្ដី ក៏រហូតមកទល់ពេលនេះ មេនី ផាកគីអៅ បានធ្លាក់ចុះប្រជាប្រិយភាពខ្លាំង នៅក្នុងការឈរឈ្មោះបោះឆ្នោតប្រកួតប្រជែងដណ្ដើមប្រធានាធិបតី ដោយប្រជាប្រិយភាពរបស់គាត់នៅក្រោយបេក្ខភាពប្រធានាធិបតីលោក Bongbong Marcos និង បេក្ខភាពប្រធានាធិបតីលោកស្រី Leni Robredo ក្នុងការស្ទង់មតិ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo News ចុះផ្សាយកាលពីខែមីនាបានឱ្យដឹងថា មានពាក្យចចាមអារ៉ាមថា មេនី ផាកគីអៅ នឹងដកខ្លួនចេញពីការប្រកួតប្រជែង តំណែងប្រធានាធិបតី ខណៈប្រជា​ប្រិយភាពរបស់គាត់ធ្លាក់ចុះខ្លាំង ប៉ុន្តែបក្សរបស់គាត់បានចេញមុខច្រានចោលពាក្យចចាមអារ៉ាមនេះ។

ទោះជាយ៉ាងណា មេនី ផាកគីអៅ បានព្រលយពាក្យថា គាត់សុខចិត្តបោះបង់ការប្រកួតប្រជែង ដណ្ដើមតំណែងប្រធានាធិបតី ប្រសិនបើគាត់ទទួលបានការឱ្យសញ្ញាពីព្រះជាម្ចាស់៕ Yahoo News៕

ក្រសួងសាធារណៈការ និងក្រុមហ៊ុនចិនបើកកិច្ចប្រជុំលំអិតពីការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ បាវិត

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងតំណា​ងក្រុមហ៊ុនចិន China Railway Group Ltd បានបើកកិច្ចប្រជុំ ដើម្បូពិនិត្យមើលគម្រោងសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត
កិច្ចប្រជុំនេះកាលពីថ្ងៃទី៧ មេសាកន្លងមកនេះ បានដឹកនាំដោយលោករដ្ឋលេខាធិការ សូរ វុិចទ័រ ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការពិភាក្សា អំពីការកំណត់ពេលវេលាជាក់លាក់ ក្នុងការឱ្យក្រុមហ៊ុនបញ្ចប់របាយការណ៍សិក្សារបស់ខ្លួន ប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមបទដ្ឋាន និងមានគុណភាព ដែលអាចទទួលយកមកពិនិត្យ និងវាយតម្លៃជារួមបាន។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ មន្រ្តីជាន់ខ្ពស់ក្រសួងបានកំណត់ពេលវេលាចំនួនបីខែ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសិក្សា ពិនិត្យ និងកែសម្រួលលទ្ធផលនៃការសិក្សារបស់ខ្លួន ឬសិក្សាបន្ថែមដើម្បីផ្ដល់របាយការណ៍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងមុន និងបានជំរុញឱ្យក្រុមហ៊ុនធ្វើយ៉ាងណាបញ្ចប់ ការសិក្សារបស់ខ្លួនឱ្យបានលឿន និងទាន់ពេលវេលាដែលបានកំណត់ ដើម្បីឈានទៅការចាប់ផ្ដើម គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតក្នុងពេលវេលាឆាប់ៗ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល៕

អ្នកជំនាញផ្នែកដីធ្លីលើកឡើងពីសុទិដ្ឋិនិយមសម្រាប់បណ្តាឆ្នាំខាងមុខដូចម្តេច?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញដីធ្លីបានលើកឡើងថា​ ទីផ្សារដីធ្លីនៅកម្ពុជានៅតែមានឱកាសឡើងខ្ពស់បន្តទៀត នារយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយដីនៅតាមបណ្តាខេត្ត ជាប់រាជធានីភ្នំពេញនឹងហក់ឡើងខ្ពស់ជាងគេ។

អគ្គនាយកក្រុមហ៊ុនស៊ីឌីលែន លោកជា ចំរើន ហៅ Thomas បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៧ មេសាថា ការរីកចម្រើនសេដ្ឋកិច្ចសង្គម ការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ និងតម្រូវការដីធ្លីសំរាប់ការលំហែរ នឹងកើនឡើងខ្ពស់នាពេលអនាគត។

លោកបន្តថា “ឥលូវនេះខ្ញុំប្រមូលទិញដីទុកច្រើន តាមលទ្ឋភាពដែលអាចធ្វើទៅបាន ព្រោះទីផ្សារដីធ្លីនឹងបន្តមានភាពល្អប្រសើរ”។ លោកបញ្ជាក់ថា “បើយើងទិញឥលូវ នៅពេលវ័យយើង៤០ឆ្នាំឬតិចជាងនេះ រយៈពេល២០ឆ្នាំក្រោយដីធ្លី ដែលយើងបានទិញនឹងក្លាយជាកំណប់មាស ពេជ្រ ដែលអាចឲ្យយើងមានពេលរីករាយ នៅពេលយើងអាយុកាន់តែច្រើន”។

លោកបានលើកឧទាហរណ៍ថា ករណីជាក់ស្តែងដូចជា អ្នកឧកញ៉ាម៉ុង រិទ្ឋី បានទិញដីនៅតំបន់ភ្នំស្រួចកាលពី២០ ទៅ៣០ឆ្នាំមុន ពេលនោះគាត់ទិញក្នុងតម្លៃដ៏ល្អ ប៉ុន្តែពេលនេះដីនៅតំបន់នោះ បានកើនឡើងខ្ពស់ស្ទើរមិនគួរឲ្យជឿ។

ជាមួយគ្នានេះ លោកឧកញ៉ាផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា អ្នកមានទិញដីឲ្យបាន សម្រាប់អភិវ​ ឌ្ឍន៍នៅថ្ងៃអនាគត ហើយគំនិតសេដ្ឋីអចលនទ្រព្យ គឺត្រូវឆ្លៀតឱកាសពេល​ដែលអចលនទ្រព្យធូរថ្លៃ ត្រូវប្រមុលទិញទុក តាមលទ្ឋភាពដែលអាចធ្វើទៅបាន។

លោកឧកញ៉ាបានបន្តថា “ថ្វីត្បិតជាវិបត្តិអំឡុងពេលនេះ តែក៏អាចជាឱកាស អចលនទ្រព្យហ្នឹងថ្កល់ តែក៏ជាឱកាសសម្រាប់អ្នកទិញ”។លោកបន្តថា “មនុស្សដែលចង់ជោគជ័យពិតប្រាកដ ចេះសម្លឹងមើលវែងឆ្ងាយ មើលឃើញផ្លូវដ៏ត្រឹមត្រូវ មិនខ្វល់ពីការលំបាកចំពោះមុខ មើលឃើញគោលដៅ និងធ្វើតែសកម្មភាព”។

លោកឧកញ៉ាផន វណ្ណិត បានបន្តថា ទីផ្សារដីធ្លីនៅតែមានឱកាសចំណេញ អ្វីសំខាន់គឺយើងមានលទ្ឋភាពប្រមូលទិញ សម្រាប់យកផលចំណេញនាពេលអនាគត ប៉ុន្តែការបណ្តាក់ទុនឬទិញអចលនទ្រព្យ ត្រូវធ្វើ​ដោយប្រើចំណេះដឹងច្បាស់លាស់ ទើបគ្មានហានិភ័យ៕

តើក្រុងឧត្តុងសែនជ័យនឹងលេចឡើងពិតដូចជាពាក្យចចាមអារ៉ាមឬ?

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ ខណៈទីផ្សារដីធ្លីបាននិងកំពុងបន្តកើនឡើង មានការបង្ហើបព៌តមានពីមន្រ្តីមូលដ្ឋានថា ទីក្រុងថ្មីមួយនឹងកើតមានឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៃទឹកដីស្រុកសាមគ្គីមានជ័យ និងស្រុកឧត្តុង។

មន្រ្តីសូរិយោដី និងភូមិបាលស្រុកសាមគ្គីមានជ័យបានមានប្រសាសន៍ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីព្រឹកថ្ងៃទី៧ មេសាថា ទីក្រុងឧត្តុងសែនជ័យ នឹងកើតមាននៅក្នុងមូលដ្ឋានស្រុកនេះ និងស្រុកឧត្តុង ប៉ុន្តែកម្រិតទំហំរបស់ទីក្រុងនេះគ្រប ដណ្តប់ផ្នែកណាដទៃទៀតលោកមិនដឹងនោះទេ។

លោកបន្តថា “តាមអ្វីដែលខ្ញុំដឹង ទីក្រុងឧត្តុងសែនជ័យនឹងកើតឡើងនាពេលអនាគត ប៉ុន្តែនៅពេលណាទីនេះរៀបចំជាទីក្រុង លោកមិនទាន់ប្រាកដងនោះទេ អាស្រ័យលើថ្នាក់ដឹកនាំជំនាន់ក្រោយ”។ លោកបន្តថា “ទស្សនទាន និងផែនការរៀបចំទីក្រុងនេះ ត្រូវបានគូសវាសបណ្តើរៗហើយយ ប៉ុន្តែវាជាទីក្រុងមួយដែលមានឋានៈស្មើនឹងស្រុកប៉ុណ្ណោះ”។

ជាមួយគ្នានេះ ប្រភពពីប្រជាពលរដ្ឋមូលដ្ឋាន និងអ្នករកស៊ីដីធ្លីបានបង្ហើបនូវព៌តមានដូចៗគ្នា ទាក់ទងនឹងការបង្កើតទីក្រុងថ្មីនេះ ប៉ុន្តែការពិតឬយ៉ាងណានោះ ពេលវេលាជាអ្នកបង្ហាញ ដោយគេហទំព័រ Propertyarea ដើរតួនាទីជាអ្នកផ្សព្វផ្សាយព៌តមាន ដែលអាចទុកចិត្តបានប៉ុណ្ណោះ ប៉ុន្តែកម្រិតនៃការប្រែប្រួលបែបណា និងការសម្រេចចិត្តបែបណា អាស្រ័យលើរដ្ឋាភិបាលជាអ្នកសម្រេចនាពេលអនាគត។

ក្នុងអំឡុងពេលអញ្ជើញសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លួវការផ្លូវជាតិលេខ៥១ កាលពីពេលថ្មីៗនេះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបថា តំបន់ផ្លូវជាតិលេខ៥១នេះ នឹងអាចក្លាយជាផ្លូវក្រវ៉ាត់រាជធានីភ្នំពេញនាពេលអនាគត ជាអ្វីដែលគេនឹកឃើញដល់ការស្ថាបនាផ្លួវក្រវ៉ាត់ក្រុងទី៤នាពេលអនាគត៕

ដំណឹងល្អៈអ្នកជំនាញជប៉ុននឹងជួយសាងសង់ស្ថានីយ៍វាស់វែងដីធ្លីដោយប្រើប្រាស់ផ្កាយរណបនៅកម្ពុជា

ដោយៈវិវឌ្ឈន៍

ភ្នំពេញៈ ក្រុមអ្នកជំនាញមកពីប្រទេសជប៉ុន នឹងជួយកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS និងធ្វើទំនើបកម្មប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជាឆាប់ៗនេះ។

បច្ចុបន្នក្រុមអ្នកជំនាញទាំងនេះ កំពុងចុះសិក្សាស្ទាបស្ទង់ពីតម្រូវការជាក់ស្ដែងពីវិស័យឯកជនហើយ។

ការបង្ហើបព៌តមាននេះពីអ្នកជំនាញជប៉ុន បានធ្វើឡើងកាលពីពេលថ្មី​ៗនេះ ក្នុងជំនួបប្រជុំជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីស្ទាបស្ទង់ពីតម្រូវការ និងចំណាប់អារម្មណ៍លើប្រព័ន្ធថ្មីនេះ ពីក្រុមហ៊ុនសំណង់នានា ដែលជាសមាជិករបស់សមាគម។

គម្រោងនេះ ជាការសហការគ្នារវាងក្រសួងដែនដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

ក្រោយធ្វើការវាយតម្លៃ និងស្ទាបស្ទង់តម្រូវការរួចរាល់ អ្នកជំនាញជប៉ុន នឹងលើកសំណើហិរញ្ញប្បទានពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីយកមកអនុវត្តកសាងគម្រោងនេះ នៅទូទាំងប្រទេសសកម្ពុជា។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានវាយតម្លៃខ្ពស់លើប្រព័ន្ធនេះ ដោយបញ្ជាក់ថា គំរោង​នេះ មានសារសំខាន់យ៉ាងខ្លាំង ក្នុងវិស័យសំណង់ និងដីធ្លីកម្ពុជា ទាំងក្នុងផ្នែករដ្ឋ និងឯកជន។

ស្ថានីយ CORS នឹងជួយធ្វើឱ្យការវាស់វែងកាន់តែសុក្រឹត្យ ជួយពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស ងាយស្រួលកំណត់ទីតាំងច្បាស់លាស់ ពន្លឿនការងារវាស់វែងការងារសាងសង់ ធារាសាស្រ្ត សំណង់អគារ និងសំណង់ស៊ីវិលផ្សេងទៀត។

ស្ថានីយនេះ ក៏ប្រើប្រាស់សម្រាប់បញ្ជាគ្រឿងចក្រ ដូចជា ការកៀរដីធ្វើផ្លូវ ការពង្រាបដីធ្វើកសិកម្ម និងប្រើប្រាស់សម្រាប់ត្រួតពិនិត្យការទ្រេតនៃអគារខ្ពស់ៗ ដើម្បីបង្ការការដួលរលំជាយថាហេតុផងដែរ៕

US says China could face sanctions if it supports Russia’s war in Ukraine

WASHINGTON: Sanctions imposed on Russia over its war in Ukraine should give China a “good understanding” of the consequences it could face if it provides material support to Moscow, US Deputy Secretary of State Wendy Sherman said on Wednesday (Apr 6).

Sherman said the “range of sanctions” and export controls coordinated among US allies and partners against Russian President Vladimir Putin, the country’s economy, and oligarchs, should serve as an example for China’s leader Xi Jinping.

“It gives President Xi, I think, a pretty good understanding of what might come his way should he, in fact, support Putin in any material fashion,” Sherman told a House of Representatives Foreign Affairs Committee hearing.

She said Beijing should “take away the right lessons” from the coordinated Western response over Ukraine that any moves by China to take the democratically governed island of Taiwan by force would not be acceptable.

“We hope that the PRC understands that any such action would see a response from the international community, not just from the United States,” she said, referring to the People’s Republic of China.

China has refused to condemn Russia’s action in Ukraine or call it an invasion and has criticised Western sanctions on Moscow, although a senior Chinese diplomat said last week that Beijing is not deliberately circumventing those sanctions.

Beijing and Moscow have developed increasingly close ties in recent years, including the announcement of a “no limits” partnership in February.

Sherman said Beijing was showing signs of being “conflicted” about being so closely linked to Russia, including following the emergence of grim images of bodies of civilians shot at close range in the northern Ukrainian town of Bucha when it was retaken from Russian forces.

“That’s not to say they don’t see Russia as a partner. I’m not naive. They do. But they have also been public to say it is not an alliance,” Sherman said.

US President Joe Biden warned Xi during a video call in March of “consequences” for any material support to help Russia counter Western sanctions or to provide military assistance.

Biden later said that China knows its economic future is tied to the West, not Russia.

Source: Reuters