សម្តេចតេជោ៖ សេដ្ឋកិច្ចកម្ពុជាកើន៥,៤%នៅឆ្នាំនេះ និងកំណើន៦,៦%ឆ្នាំ២០២៣

ដោយ៖ សូរិយា

ភ្នំពេញ៖ នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹងបន្តនិន្នាការកើនឡើង ក្នុងអត្រា៥,៤% ដែលគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសកល ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើង នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ខណៈឆ្នាំ២០២៣ អត្រាកំណើនអាចសម្រេច បានក្នុងរង្វង់៦,៦%។

នេះបើយោងតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សារាចរណែនាំ បានគូសបញ្ជាក់ថា សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានបង្កផលប៉ះពាល់ ដោយប្រយោលដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទ ពិសេសប្រេងឥន្ធនៈ និងវត្ថុធាតុដើមកសិកម្ម រួមមាន ជី និងថ្នាំសម្លាប់សត្វល្អិត ជាដើម។ ទន្ទឹមនេះ ការកើនឡើងថ្លៃជារួម បានបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ទោះជាយ៉ាងនេះក្ដី ផលប៉ះពាល់នៃសង្គ្រាមនេះ មកលើសេដ្ឋកិច្ចកម្ពុជា គឺមានទំហំតូច ដោយហេតុ ថាទំនាក់ទំនងសេដ្ឋកិច្ចដោយផ្ទាល់រវាងកម្ពុជា ជាមួយនឹងប្រទេសជម្លោះទាំងពីរ មានកម្រិតទាប ដែលត្រូវបានប៉ះប៉ូវមកវិញមួយផ្នែកធំ ដោយការសម្រេចបាននូវអត្រាខ្ពស់ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានធ្វើឲ្យកម្ពុជាបង្កើតបាននូវភាពស៊ាំសហគមន៍ ជាមូលដ្ឋានសំខាន់សម្រាប់ការ បើកប្រទេសឡើងវិញ និងបានអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។

សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦.៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។

អនុវិស័យដែលនឹងបន្ដរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀត ដែលជាចន្ទល់កំណើនថ្មី ក្នុងឆ្នាំ២០២៣ រួមមាន អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម។

វិស័យកសិកម្មត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់១,១% ក្នុងឆ្នាំ២០២៣ ដោយសារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យដំណាំ ស្របពេលដែលអនុវិស័យនេសាទរំពឹងថា នឹងបន្ដងើបឡើងវិញសន្សឹមៗ។ អនុវិស័យចិញ្ចឹមសត្វរំពឹងថា មានកំណើនរង្វង់១,០% អនុវិស័យដំណាំ រំពឹងថា មានកំណើន១,៦% និងអនុវិស័យនេសាទរំពឹងថា មានកំណើនក្នុងអត្រា០,៦%។

វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្ដនិន្នាការកើនឡើង ក្នុងអត្រា៩,២% ក្នុងឆ្នាំ២០២៣ ដែលកំពុងវិលត្រឡប់មករកនិន្នាការកំណើនមុន ពេលវិបត្ដិជំងឺកូវីដ-១៩ ដែលគាំទ្រដោយការបន្ដភាពល្អប្រសើរ នៃតម្រូវការខាងក្រៅ ដែលនឹងបន្ដជំរុញកំណើន នៃអនុវិស័យកាត់ដេរ មានកំណើន៨,១% អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ១៣,៣% និងអនុវិស័យសំណង់ ក្នុងអត្រា៧,២%។

វិស័យសេវាកម្មត្រូវព្យាករថា នឹងងើបឡើងវិញជាសន្សឹមៗ ក្នុងអត្រា៦,៦% ក្នុងឆ្នាំ២០២៣ ដោយសារងើបឡើងវិញ នៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងការបន្ដនិន្នាការកើនឡើង នៃអនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលកដុំ-លក់រាយ អនុវិស័យអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍។

អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រំពឹងថា មានកំណើន២៣,៤% អនុវិស័យលកដុំ-លក់រាយ រំពឹងថា មានកំណើន៦,៧% អនុវិស័យអចលនទ្រព្យ រំពឹងថា មានកំណើន៥,២% និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ រំពឹងថា មានកំណើនក្នុងអត្រា៧,១%។

ក្នុងឆ្នាំ២០២២ អតិផរណាត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងរង្វង់៥,០% ដោយសារការកើនឡើង ខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត បណ្តាលមកពី សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្រាប់ឆ្នាំ២០២៣ អតិផរណាត្រូវបានរំពឹងថា នឹងថមថយមកវិញក្នុងរង្វង់២,៥% ដោយសារការរំពឹងទុកនូវការវិលត្រឡប់ ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។

អត្រាប្តូរប្រាក់រំពឹងថា នឹងស្ថិតក្នុងរង្វង់ជាមធ្យមប្រចាំឆ្នាំប្រមាណ៤.០៦៥រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។

ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ៤,៥% នៅឆ្នាំ២០២២នេះ កើន៥,៨% នៅឆ្នាំ២០២៣។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង៥,៣% នៅឆ្នាំ២០២២ និង៦,៥% នៅឆ្នាំ២០២៣៕

Indonesia’s new capital project will proceed, no matter 2024 election outcome: Senior Nusantara authority official

Indonesia’s new capital project is a priority goal that has been enshrined in the country’s law, said an official from the Nusantara Capital City Authority on Tuesday (Jun 14).

When asked how the 2024 election outcome might affect Nusantara’s development, Professor Mohammed Ali Berawi, the authority’s chairman for coordination of technology transformation and innovation, noted that the construction process has been planned until 2045.

“It’s not a single or short-term goal, we see it as a mid- and long-term goal.

“And this has been endorsed by the Act, the law of Indonesia, in which this will be one of the major priorities,” he told CNA in an exclusive interview.

Prof Berawi was speaking to CNA on the sidelines of the Indonesia-Singapore Business Forum held in Singapore.

“Because of the necessity of this new capital city, it will be continued until we achieve the selected target, the ultimate goal, which is to build a sustainable and inclusive city,” he said, adding that the city will be an economic generator not only for Indonesia, but also for the region and the world.

In 2019, President Joko Widodo announced that the country’s capital would move from Jakarta to the island of Borneo.

About 60,000 civil servants will be relocated from Jakarta to Nusantara, and 200,000 workers are expected to be involved in the construction, said Prof Berawi.

Construction will begin in the second half of this year, with a target to complete the first phase in 2024, he added.

Source: CNA

កម្ពុជាខ្ចីឥណទាន៦០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍបណ្តាញតភ្ជាប់ជនបទដោយចីរភាព

ដោយ៖ សុផារី

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ បានសម្រេចចុះកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់​គម្រោង​កែលម្អ​បណ្តាញតភ្ជាប់ជនបទដោយចីរភាព ដែលមានទឹកប្រាក់ប្រមាណ៦០លានដុល្លារ​​អាមេរិក។

 

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំកម្រិតគោលនយោបាយលើកទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

ភាគីទាំងពីរក៏បានសម្រេចឯកភាពលើគម្រោងវិស័យអាទិភាពក្នុងក្របខណ្ឌសហប្រតិបត្តិការហិរញ្ញប្បទាន សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ១,៥ពាន់លានដុល្លារអាមេរិក ខណៈជំនួយឥតសំណងចំនួនប្រមាណ៥០លានដុល្លារអាមេរិក សម្រាប់ផែនការឆ្នាំ២០២២-២០២៤ ដើម្បីអភិវឌ្ឍលើវិស័យអាទិភាពធំៗរបស់កម្ពុជា។

 

ទឹកប្រាក់កម្ចី និងជំនួយខាងលើ នឹងយកទៅអភិវឌ្ឍវិស័យសំខាន់ៗនានា ដូចជា ផ្លូវជាតិ ផ្លូវជនបទ ធារាសាស្ត្រ ថាមពល ទឹកស្អាតនិងអនាម័យ សុខាភិបាល និងវិស័យទូរគមនាគមន៍។

សេចក្តីប្រកាសព័ត៌មាននេះឱ្យដឹងទៀតថា ចាប់ពីឆ្នាំ១៩៩៧ ដល់ ២០២២ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង១,៧ពាន់លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានមានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជាង៤៥៥លានដុល្លារអាមេរិក។

ភាគីទាំងពីរ បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ព្រមទាំងកម្មវិធីចែករំលែកចំណេះដឹង (KSP) ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងការវិនិយោគឯកជន៕

 

វៀតណាមគ្រោងរឹតបន្តឹងសកម្មភាពបោះផ្សាយមូលបត្របំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យ

ដោយ៖ សុខុម

ហាណូយ: ក្រសួងសំណង់ (MoC) នៃប្រទេសវៀតណាម បានស្នើឱ្យមានការគ្រប់គ្រងសកម្មភាពបោះផ្សាយមូលបត្របំណុលរបស់បណ្ដាក្រុមហ៊ុនសហគ្រាសអចលនទ្រព្យ ប៉ុន្តែមិនរឹតបន្តឹងការវិនិយោគលើមូលបត្របំណុលអចលនទ្រព្យនោះទេ។

លោក Nguyễn Mạnh Khởi អនុប្រធាននាយកដ្ឋានគ្រប់គ្រងលំនៅដ្ឋាន និងទីផ្សារនៃក្រសួងសំណង់វៀតណាម បានទម្លាយឱ្យដឹងបែបនេះ ក្នុងសន្និសីទសារព័ត៌មានប្រចាំខែ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែមិថុនា។

មន្ត្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា “ទីផ្សារអចលនទ្រព្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីផ្សារហិរញ្ញវត្ថុ។ ថ្មីៗនេះទីផ្សារហិរញ្ញវត្ថុបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយទីផ្សារអចលនទ្រព្យក៏មានការអភិវឌ្ឍខ្លាំងផងដែរ។ ដូច្នេះហើយ ក្រសួងជឿជាក់ថា វិធានគ្រប់គ្រងចាំបាច់ត្រូវតែមានសម្រាប់ការអភិវឌ្ឍដ៏រឹងមាំ នៃមូលធនដែលប្រមូលកៀរគរបានពីសកម្មភាពបោះផ្សាយមូលបត្របំណុល”។

ក្រសួងបានស្នើធ្វើវិសោធនកម្មសេចក្តីសម្រេច 153/2020 ជាមួយនឹងគោលដៅគ្រប់គ្រងសកម្មភាពបោះផ្សាយមូលបត្របំណុលសាជីវកម្ម ដើម្បីជៀសវាងធ្វើយ៉ាងណា កុំឱ្យទីផ្សារមូលបត្របំណុលមានសន្ទុះលឿនខ្លាំងពេក។

លោក Nguyễn Mạnh Khởi បញ្ជាក់ថា ធនាគាររដ្ឋ និងក្រសួងហិរញ្ញវត្ថុជាអ្នកទទួលបន្ទុកគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពបោះផ្សាយមូលបត្របំណុល។ ហើយទន្ទឹមនឹងនេះ ក្រសួងសំណង់នឹងស្នើសុំដំណោះស្រាយ នៅក្នុងការគ្រប់គ្រងសកម្មភាពបោះផ្សាយមូលបត្របំណុលរបស់បណ្ដាក្រុមហ៊ុនសហគ្រាសអចលនទ្រព្យ៕

បុរីបុស្បាផ្តោតលើមូលដ្ឋានតម្រូវការ និងឆ្លើយតបតាមរសនិយមរបស់ មនុស្សសម័យថ្មី

ដោយៈវិវឌ្ឍន៍

        ភ្នំពេញៈ ការកសាងនូវបទដ្ឋានសំណង់ស្តង់ដា មិនគ្រប់គ្រាន់ទេ​ ខណៈ

​រសនិយមមនុស្សសម័យថ្មី បានចាប់ផ្តើមចាប់អារម្មណ៍ ក្នុងការរស់នៅជាមួួយធម្មជាតិ។

សិក្សាពីមូលដ្ឋានតម្រូវការ និងចំណង់ចំណូលចិត្តរបស់មនុស្សសម័យថ្មី ដែលរកអ្វីដែលប្លែក និងចង់កាត់បន្ថយស្រ្តេសពីកន្លែងការងារ អ្នកវិនិយោគបុរីបុស្បា បានរកឃើញនូវចំណុចរួមនេះ ដោយសាងសង់លំនៅដ្ឋានជាមួយគុណភាព សោភ័ណភាពផង និងផ្សារភ្ជាប់ជាមួយធម្មជាតិផង ពិសេ​សមានអាងហែលទឹកនៅក្នុងផ្ទះវីឡាប្រណីត ដែលផ្តល់បរិយាកាសត្រជាក់មនោរម្យគ្រប់រដូវកាល ដល់ម្ចាស់លំនៅដ្ឋាននិមួយៗ។

ដាំដើមឈើកាន់តែច្រើន ជាមួយស្លឹកខៀវស្រងាត់ វានឹងធ្វើឲ្យបុរីនេះ ក្លាយជាសហគមន៍បៃតងមួយនាពេលអនាគត ដែលនឹងផ្តល់នូវកន្លែងហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ សម្រាប់អ្នកស្នាក់នៅក្នុងបុរីនេះ។

បុរីបុស្បាបាន ផ្សារភ្ជាប់ជាមួយគុណតម្លៃចំនួន៥ ប រួមមាន ទី១ គុណភាព និងសោភ័​ណភាពសំណង់ ទី២ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងផ្សារភ្ជាប់ជាមួយសហគមន៍បៃតង ទី៣ សំណង់ត្រូវបានរចនាឡើង ស្របតាមនិន្នាការប្រែប្រួលអាកា​សធាតុ ដែលផ្តល់នូវខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ កាត់បន្ថយការប្រើប្រាស់អគ្កិសនី។

ទី៤ ទីតាំងមានភាពប្រទាក់ក្រឡាគ្នា ជាមួយបណ្តាញផ្លូួវជាតិសំខាន់ៗ រួមមាន ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៥ ទីតាំងព័ទ្ឋជុំវិញ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចជាផ្សារទំនើបAEON Mall3 ព្រលានយន្តហោះអន្តរជាតិចតេជោក្រុងតាខ្មៅ និងផ្សារសហគមន៍ជាច្រើនទៀត។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីដើមសប្តាហ៍ នេះថា ការរីកចម្រើននៃរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យជីវភាព ប្រជាពលរដ្ឋប្រសើរឡើង ដែលធ្វើឲ្យតម្រូវការបុរីលំនៅដ្ឋាន កើនឡើងជាប្រចាំ ពិសេសនៅទឹកដីខ័ណ្ឌដង្កោ ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន និងជាទីតាំងដែលមានការរីកចម្រើនលឿននាពេលអនាគត។

លោកបន្តថា “ដោយមើលឃើញបែបនេះ ទើបបុរីបុសប្បាបានជ្រើសរើសទីតាំងនេះ សម្រាប់អភិវឌ្ឍន៍ជំហ៊ានដំបូងលើផ្ទៃដី១០ហិកតា និងពង្រីកកាន់តែធំថែមទៀតនាពេលឆាប់ៗនេះ”។ លោកបន្តថា  “ស្តង់ដាបុរីរបស់យើង គឺផ្តោតលើសុខមាលភាពរបស់អ្នករស់នៅ ដែលមានទាំងសួនច្បារបៃតង ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងការរចនាម៉ូតផ្ទះទាន់សម័យ និងស្របតាមលក្ខខ័ណ្ឌអាកាសធាតុ”។

លោកអ៉ី ពិសិដ្ឋបានបន្តទៀតថា ជាមួយនឹងផែនការ និងចក្ចុវិស័យចំពោះមុខ ក្រុមហ៊ុនបានវិនិយោគបុរីនេះឡើង ដោយគិតពីគុណតម្លៃរបស់អតិថិជន ដែលមានន័យថា យើងលក់តម្លៃសមរម្យ ទាបជាងទីផ្សារ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋ ការឌីសាញគំរោងរបស់យើង មិនចាញ់បុរីល្បីៗនៅកម្ពុជានោះទេ។

លោកបន្តថា “ការសិក្សាពីតម្រូវការ ចំណង់ចំណូលចិត្តរបស់អតិថិជន គឺជាស្នូលនៃគុណតម្លៃ ដែលយើងផ្តល់ជូនអតិថិជន នូវស្នាមញញឹម បរិយា​កាសរស់នៅប្រកបដោយផាសុខភាព និងមានភាពស៊ីវិល័យ”។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៦៧ ២៣០ ៧៨៩, ០៩៩ ២៣០៧៨៩៕

 

ផ្លូវជាតិសំខាន់ៗពីរលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចអចលនទ្រព្យខេត្តជាប់ព្រំដែនកម្ពុជាថៃមួយ

ដោយ៖ សុផារី

ប៉ៃលិន៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តតាមច្រកទ្វារព្រំដែនអន្តរជាតិ មិនត្រឹមតែជំរុញការដឹកជញ្ជូន និងការធ្វើចរាចរណ៍ឆ្លងកាត់ តែក៏បានបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសទាក់ទាញវិនិយោគជាមួយប្រទេសជិតខាងផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិពីរ​ បាននិងកំពុងបង្កើនសក្តានុពលសេដ្ឋកិច្ចនិងអចលនទ្រព្យនៅក្នុងខេត្តប៉ៃលិន ដែលធ្លាប់ត្រូវបានមើលឃើញថា ជាខេត្តឆ្ងាយដាច់ពីប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេស។

លោក ហេង តុងហៃ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិន បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia តាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃទី១៥ ខែមិថុនាថា ផ្លូវជាតិសំខាន់ចំនួនពីរ រួមមានផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់អភិវឌ្ឍមកកាន់ខេត្តប៉ៃលិន។

លោកថា “ប្រសិនបើផ្លូវជាតិលេខ៥ បញ្ចប់ការសាងសង់រួចរាល់ ចម្ងាយពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា មកកាន់ខេត្តប៉ៃលិន នឹងមានចម្ងាយជិតជាងមុន”។

ចំណែកផ្លូវជាតិមួយទៀត គឺផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា។

ផ្លូវជាតិនេះក៏អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាតំបន់មួយ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

លោកតុងហៃ មានប្រសាសន៍ថា “ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ឆ្លងកាត់ខេត្តពោធិ៍សាត់ ឆ្លងមកស្រុកសំឡូត ដែលមានព្រំប្រទល់ជាប់ខេត្តប៉ៃលិនផងនោះ ស្ថានភាពនឹងល្អប្រសើរ ព្រោះផ្លូវនេះភ្ជាប់ខេត្តទិសនិរតី មួយចំហៀងប្រទេស មកកាន់ទិសពាយ័ព្យ នៃប្រទេស។ ដូច្នេះ ផ្លូវជាតិមួយនេះមានសារៈសំខាន់ណាស់ ក្នុងការជំរុញសេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម និងអភិវឌ្ឍន៍ក្នុងខេត្តប៉ៃលិន”។

លោកថា “មិនដល់ដប់ឆ្នាំទៀតទេ ដោយមានការវិនិយោគរបស់អ្នកវិនិយោគបរទេស និងក្នុងស្រុក បូកផ្សំនឹងផែនការមេអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នឹងមានការផ្លាស់ប្តូរច្រើន សម្រាប់ខេត្តនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា”។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅថ្ងៃទី១៥ ខែមិថុនា ថា រាជរដ្ឋាភិបាលបានលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដោយសារតែផ្លូវនេះជាគម្រោងផ្លូវតភ្ជាប់ជាយុទ្ធសាស្ត្រទៅកាន់ប្រទេសជិតខាងរហូតដល់ទៅពីរ រួមមាន ប្រទេសថៃ និងវៀតណាម។

លោក ស៊ុន ចាន់ថុល លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការមេលើការកែសម្រួលផ្លូវថ្នល់ ការពង្រីកនិងលើកកម្រិតគុណភាពផ្លូវពីរគន្លងទៅបួនគន្លង ការបង្កើនការតភ្ជាប់ទៅគ្រប់ច្រកល្ហកសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញបានឆាប់រហ័ស។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ជាពិសេស ការរៀបចំផែនការមេភស្តុភារកម្ម ដែលមានគម្រោងប្រមាណ៣៣០ ត្រូវការទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារ រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមច្រកទ្វាព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាង សំដៅជំរុញការដឹកជញ្ជូន និងការធ្វើចរាចរណ៍ឆ្លងកាត់មានភាពងាយស្រួល ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេស កាត់បន្ថយចំណាយភស្តុភារកម្ម និងដឹកជញ្ជូន និងទាក់ទាញវិនិយោគផងដែរ៕

ប្រទេសឥណ្ឌូនេស៊ីប្តូររដ្ឋធានីថ្មីទៅជា Nusantara ហើយគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០៤៥

ដោយ៖ លាងហួរ

ឥណ្ឌូនេស៊ី៖ គម្រោងសាងសង់រដ្ឋធានីថ្មីក្នុងទីក្រុង Nusantara របស់ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើម នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះ ជាមួយនឹងគោលដៅនឹងបញ្ចប់ដំណាក់កាលទីមួយនៅឆ្នាំ២០២៤ និងត្រូវបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០៤៥។

លោកសាស្រ្តាចារ្យ Mohammed Ali Berawi ប្រធានអាជ្ញាធរសម្រាប់ការសម្របសម្រួលនៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងការច្នៃប្រឌិត បានប្រាប់សារពត៌មាន CNA នៅក្នុងបទសម្ភាសន៍មួយថា គម្រោងរដ្ឋធានីថ្មីនេះត្រូវបានអនុម័តដោយច្បាប់នៃប្រទេសឥណ្ឌូណេស៊ី ដែលនឹងក្លាយជាអាទិភាពដ៏ចម្បងមួយ។

សេចក្តីព្រាងច្បាប់ស្តីពីការផ្លាស់ប្តូរទីតាំងរដ្ឋធានីត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ២០២២នេះ។  Nusantara ដែលជារាជធានីថ្មី នឹងត្រូវបានសាងសង់នៅក្នុងស្រុកចំនួនពីរនៅ Kalimantan ខាងកើត លើផ្ទៃដីប្រហែល២៥៦.០០០ហិចតា។ ដំណាក់កាលចុងក្រោយ នៃការសាងសង់របស់ទីក្រុង Nusantara ត្រូវបានកំណត់ថានឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០៤៥ ដែលនឹងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រទេសជឿនលឿន។

លោកសាស្ត្រាចារ្យ Berawi បានបន្តថា មន្ត្រីរាជការប្រហែល៦០.០០០នាក់នឹងត្រូវផ្លាស់ទីលំនៅពីទីក្រុងហ្សាកាតាទៅកាន់ទីក្រុង Nusantara ហើយកម្មករចំនួន២០០.០០០នាក់ នឹងត្រូវចូលរួមក្នុងការសាងសង់នេះរដ្ឋធានីថ្មីនេះ។

លោកបានបន្ថែមថា ការសាងសង់នឹងចាប់ផ្តើមនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះ ជាមួយនឹងគោលដៅនឹងបញ្ចប់ដំណាក់កាលទីមួយនៅឆ្នាំ២០២៤។

ឆ្លើយតបនឹងសំណួរថា តើលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៤អាចប៉ះពាល់ដល់ការអភិវឌ្ឍគម្រោងរដ្ឋធានីថ្មី Nusantara ឬទេ លោកសាស្រ្តាចារ្យ Berawi បានបញ្ជាក់ថា ដំណើរការសាងសង់ត្រូវបានគ្រោងទុករហូតដល់ឆ្នាំ២០៤៥ ដែលគម្រោងនេះមិនមែនជាគោលដៅតែមួយ រយៈពេលខ្លីនោះទេ តែជាគោលដៅរយៈពេលវែង។

លោកបានបន្តថា ដោយសារតែភាពចាំបាច់នៃរដ្ឋធានីថ្មីនេះ គម្រាងនេះនឹងត្រូវបន្តរហូតដល់យើងសម្រេចបាននូវគោលដៅ ដែលបានជ្រើសរើស ដែលជាគោលដៅចុងក្រោយ គឺការកសាងទីក្រុងប្រកបដោយនិរន្តរភាព និងការរួមបញ្ចូលគ្នា មិនមែនសម្រាប់តែប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូល និងពិភពលោកផងដែរ។ នោះហើយជាមូលហេតុដែលយើងជឿជាក់ថា គម្រោងរដ្ឋធានីថ្មី Nusantara នឹងក្លាយជាទីក្រុងសកលសម្រាប់ទាំងអស់គ្នា ។

ក្នុងឆ្នាំ២០១៩ លោកប្រធានាធិបតី Joko Widodo បានប្រកាសថា រដ្ឋធានីរបស់ប្រទេសនេះនឹងផ្លាស់ប្តូរពីទីក្រុងហ្សាកាតាទៅកាន់កោះ Borneo។ ការផ្លាស់ប្តូរនេះត្រូវបានចាត់ទុកថាភាពចាំបាច់ ដើម្បីជួយសង្គ្រោះការលិចលង់ និងការកកស្ទះនៅទីក្រុងហ្សាកាតា និងដើម្បីអភិវឌ្ឍកោះ Kalimantan ក៏ដូចជាផ្នែកខាងកើតនៃប្រទេសឥណ្ឌូនេស៊ី៕

ប្រទេសG20បន្តប្រឈមកំណើនGDPយឺតក្នុងត្រីមាសទី១ឆ្នាំ២០២២

ដោយ៖ លាងហួរ

ពិភពលោក៖ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុប (GDP)នៅក្នុងតំបន់ប្រទេស G20 បានកើនឡើងត្រឹមតែ០,៧% ប្រៀបធៀបនឹងត្រីមាសមុន ដែលធ្លាក់ចុះពីកំណើន១,៣% នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១។

ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប នៅក្នុងតំបន់G20 នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ ឆ្លុះបញ្ចាំងពីដំណើរការទន់ខ្សោយនៃ​GDP នៅក្នុងសហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះ០,៤%ពីប្រៀបធៀបនឹងត្រីមាសមុន ដែលធ្លាក់ចុះពីកំណើន១,៧% នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១។ ការធ្លាក់ចុះនេះបណ្តាលមកពីការផ្លាស់ប្តូរពាណិជ្ជកម្មសុទ្ធ និងការថយចុះនៃការវិនិយោគសារពើភ័ណ្ឌ និងការចំណាយរបស់រដ្ឋាភិបាលលើជំងឺកូវីដ១៩។

នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌូនេស៊ី កំណើនGDPបានថយចុះច្រើនជាង២ភាគរយនៅចន្លោះត្រីមាសទី៤ឆ្នាំ២០២១ និងត្រីមាសទី១ឆ្នាំ២០២២ ដែលកំណើននេះបានថយចុះតិចជាងនៅក្នុងប្រទេសកាណាដា ប្រទេសចិន ឥណ្ឌា អ៊ីតាលី កូរ៉េ ទួរគី និងចក្រភពអង់គ្លេស ក្នុងត្រីមាសទី១ឆ្នាំ២០២២ ខណៈGDPរបស់ប្រទេសបារាំងមានការធ្លាក់ចុះ០,២% និងជប៉ុន០,១%រៀងគ្នា។

យ៉ាងណាក្តី ប្រទេសរ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង និងសហភាពអឺរ៉ុបទាំងមូលបានកត់ត្រាកំណើនGDPដ៏រឹងមាំ នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ ល្អប្រសើរជាងត្រីមាសទី៤ឆ្នាំ២០២១។ ប្រទេសអារ៉ាប៊ីសាអូឌីត មានការកើនឡើង២,៦% បំផុតក្នុងចំណោមប្រទេស G20 ដែលជំរុញដោយការកើនឡើងគួរឱ្យកត់សម្គាល់នៃការលក់ប្រេងរបស់ប្រទេសនេះ។

កំណើន GDP របស់ចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង បានកើនឡើងលើសពីកម្រិតមុនជំងឺរាតត្បាត ជាលើកដំបូង នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ក្នុងអត្រា០,៧%និង០,៥% រៀងគ្នា ខណៈប្រទេសអ៊ីតាលីឈានដល់កម្រិតមុនការរាតត្បាតជាលើកដំបូងផងដែរ។

ក្នុងចំណោមសេដ្ឋកិច្ចប្រទេសG20 ប្រទេសអាឡឺម៉ង់ ជប៉ុន និងម៉ិកស៊ិក នៅតែទាបជាងកម្រិតមុនការរាតត្បា ដោយស្ថិតក្នុងអត្រា០,៩% ០,៦% និង២,១%រៀងគ្នា នៅក្នុងត្រីមាសទី១ឆ្នាំ២០២២៕

No more time for delays to Long Thành Airport

An artist’s impression of the proposed Long Thành International Airport in the southern province of Đồng Nai. Photo courtesy of Airports Corporation of Việt Nam (ACV)

HÀ NỘI — To keep the Long Thành International Airport project on schedule, the Government has established an inter-disciplinary working team of officials from the transport and construction ministries and a deputy minister of transport will visit the construction site weekly to push the pace of the project.

These new measures were announced at a meeting held on Tuesday chaired by Deputy Prime Minister Lê Văn Thành, who is also head of the project’s steering committee.

Thành said the steering committee will convene every month to review the progress of the project.

Minister of Transport Nguyễn Văn Thể said the project was on the right track and must not be delayed any further so that it can go into trial operation in early 2025.

The deputy prime minister also ordered Đồng Nai’s People’s Committee to complete land clearance and asked the authorities to build road and railway systems connecting the airport with localities.

At the next meeting, the transport ministry must report the results of a survey on the road from the airport to HCM City.

He also asked members of the Steering Committee to visit the site regularly and push the progress of the project, to make sure it is implemented in accordance with the report.

Despite having some positive progress since the site check on April 27 this year, ground levelling work hasn’t been up to expectations, the deputy prime minister said.

Transport minister Thể said ground levelling is an important task of the project and will affect other tasks if it is not completed, noting that it must be finished by July next year.

He added that a deputy minister has been assigned to the construction site to examine and accelerate the progress.

Covering more than 5,580 hectares, the Long Thành International Airport will spread across six communes in Long Thành District. Its construction has been divided into three phases.

In the first phase, a runway and one passenger terminal, along with other supporting facilities, will be built to serve 25 million passengers and 1.2 million tonnes of cargo each year. This phase is scheduled to be completed in 2025.

The project started in 2021. Once fully completed in 2050, the airport will be able to handle 100 million passengers and 5 million tonnes of cargo annually.

Located 40km to the east of HCM City, the airport is expected to relieve overloading at the southern metropolis’s Tân Sơn Nhất International Airport, which is currently the largest in Việt Nam. VNS

 

NATO ត្រៀមខ្លួន និងពង្រឹងសមត្ថភាពសព្វាវុធបន្ថែមទៀតដើម្បី ទប់ជាមួយរុស្ស៊ី

ដោយៈ សុខុម

ក្រុងឡាអេ: ប្រមុខអង្គការបក្សសម្ព័ន្ធមិត្តយោធា NATO បាននិយាយកាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនាកន្លងមកថា អង្គការNATO ត្រូវបង្កើន “ការត្រៀមខ្លួនកាន់តែខ្ពស់” និងពង្រឹងសមត្ថភាពរបស់ខ្លួន ផ្នែកសព្វាវុធនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន បន្ទាប់ពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។

អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចពិភាក្សាក្រៅផ្លូវការនៅក្នុងប្រទេសហូឡង់ ជាមួយនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte និងមេដឹកនាំនៃប្រទេសដាណឺម៉ាក ប៉ូឡូញ ឡាតវី រូម៉ានី ព័រទុយហ្គាល់ និងបែលហ្ស៊ិក នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ នៅចុងខែនេះ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃពុធ ទី១៥ ខែមិថុនា នេះ។

Press briefing by NATO Secretary General Jens Stoltenberg following an extraordinary meeting of the North Atlantic Council

ឆ្លើយតបទៅនឹងការអំពាវនាវ របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអង្គារ សប្ដាហ៍នេះស្នើសុំអាវុធបាញ់រយៈចម្ងាយឆ្ងាយបន្ថែមទៀត លោកJens Stoltenberg និយាយថា លោកបានយល់ស្របថា ទីក្រុងគៀវ (អ៊ុយក្រែន) គួរតែទទួលបានការផ្គត់ផ្គង់អាវុធធុនធ្ងន់បន្ថែមទៀត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

នៅពេលសួរអំពីសំណើរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលសុំចូលជាសមាជិកអង្គការ NATO លោក Jens Stoltenberg  បានឆ្លើយថា លោកកំពុងស្វែងរក “ផ្លូវបោះជំហានឆ្ពោះទៅមុខ ដែលមានការរួបរួមសាមគ្គី” ដើម្បីដោះស្រាយការប្រឆាំងជំទាស់ពីប្រទេសតួកគី ដែលមានកំហឹងចំពោះស៊ុយអែត ដែលបានគាំទ្រពួកសកម្មប្រយុទ្ធឃឺដ។

ទន្ទឹមនេះ លោក Jens Stoltenberg បានគូសបញ្ជាក់ថា អង្គការ NATO នឹងពង្រឹងសម្ព័ន្ធមិត្តបន្ថែមទៀតផងដែរ នៅពេលប្រទេសជាសមាជិកទាំង៣០ នឹងត្រូវកោះប្រជុំនៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ នៅថ្ងៃទី២៩-៣០ ខែមិថុនា៕ Reuters៕