រដ្ឋ និងវិស័យឯកជន បង្ហាញគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងទាក់ទាញពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវិស័យទេសចរណ៍ឯកជន បានបង្ហាញអំពីជម្រើសគោលដៅមួយចំនួន ខណៈមូលដ្ឋានគោលដៅទេសច​រណ៍តាមខេត្តសំខាន់ៗ ក៏បានអះអាងពីការរៀបចំត្រៀមចាំ ទទួលភ្ញៀវទេស​ចរ​ផងដែរ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសានស៍ឲ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលម៉ិញនេះថា យោងតាមអ្វីដែលក្រសួងទេសចរ​ណ៍ បានសង្កេតឃើញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក គឺមានការរំពឹងទុកថា នឹងភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈមកទល់ពេលនេះ នៅគោលដៅធំមានការកក់សណ្ឋាគារ ផ្ទះសំណាក់ ច្រើនណាស់ដែរហើយ ដូចជា សៀមរាប មណ្ឌលគិរី ខេត្តជាប់តំបន់ឆ្នេរជាដើម។

លោកបន្តថា “ទោះបីសាំងឡើងថ្លៃ តែប្រជាពលរដ្ឋក៏មានការសន្សំសំចៃដែរ ដើម្បីទុកថវិកាចាយវាយនៅពេលចូលឆ្នាំ…..មិនជិះឡានមួយម្នាក់ឯងទេ គឺអាចធ្វើដំណើរទៅជាក្រុមៗ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ”។
លោកថោង ខុន បានបន្តលើកឡើងអំពីគោលដៅពិសេសៗ មួយចំនួនដូចជានៅសៀមរាបអង្គរ អាជ្ញាធរជាតិអប្សរា បានខិតខំកែលម្អសោ​ភ័ណភាពបានច្រើន ការដើរកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរ ក៏ពោរពេញដោយធាតុអាកាសត្រជាក់ស្រួល ខណៈដែលនៅក្រុងសៀមរាប សម្ដេចតេជោ ហ៊ុន សែន ក៏ទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវទាំង៣៨ខ្សែរួចរាល់ហើយដែរ។

នៅក្រុងព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍មួយធំដែរ ដោយសារភ្ញៀវទេសចរ ចង់ទៅមើលការអភិវឌ្ឍទីក្រុង លេងទឹកសមុទ្រ ឆ្នេរខ្សាច់ស្អាតៗ បណ្ដាកោះក៏មានភាពទាក់ទាញច្រើន។ នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរីក៏កក់បានច្រើនដែរ។ ក្រៅពីនោះ នៅខេត្តបាត់ដំបង ដែលមានតំបន់កសិទេសចរណ៍ ក៏មានការរៀបចំបានល្អៗដែរ។

នៅមានការកើតឡើងនូវគោលដៅ ទេសចរណ៍ថ្មីៗច្រើន ដូចជាអេកូទេសចរណ៍នៅខាងស្រុកវាលវែង ខេត្តពោធិ៍សាត់ និយាយរួម ស្ទើរតែគ្រប់ខេត្តទាំងអស់ គឺបានរៀបចំឱ្យមានតំបន់កសិទេសចរណ៍ សហគមន៍អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ច្នៃប្រឌិតថ្មីៗជាច្រើន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីបានរំឭកអំពីគោលការណ៍ថ្មី នៃការធ្វើដំណើរកម្សាន្ត ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចុះថ្មីៗនេះ គឺត្រូវប្រកាន់ខ្ជាប់នូវការងារបីចំណុច ទី១ ត្រូវអនុវត្តនូវវិធានការណ៍ «៣-ការពារ ៣-កុំ» ប្រកាន់ខ្ជាប់នូវការពាក់ម៉ាស រក្សាគម្លាត សម្អាតនឹងទឹកអាកុលឱ្យបានត្រឹមត្រូវ ពិសេសត្រូវយកកាតវ៉ាក់សាំងដាក់តាមខ្លួន រាល់ពេលចេញដើរកម្សាន្ត ព្រោះ​មានកន្លែងខ្លះ តម្រូវឱ្យភ្ញៀវបង្ហាញកាតចាក់វ៉ាក់សាំង ម្យ៉ាងទៀតក្រសួងសុខាភិបាល ក៏មានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលចាក់វ៉ាក់សាំងនៅកន្លែងកម្សាន្តនោះតែម្ដង ប្រសិនបើដល់វេនចាក់ដូសទី៣ (ដូសជំរុញ)។

ទី២ ត្រូវប្រកាន់នូវស្មារតីគោរពច្បាប់ចរាចរណ៍ ក្នុងការបើកបរធ្វើដំណើរ ដើម្បីឱ្យការធ្វើដំណើរឱ្យទៅដល់គោលដៅ និងត្រលប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព។ទី៣ ត្រូវប្រកាន់ខ្ជាន់នូវការថែរក្សាអនាម័យ ជាប់ជានិច្ច ដើម្បីបង្ការការពារការឆ្លងជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ (អូមីក្រុង)។

ជាមួយគ្នានេះ លោកស្រីឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានថ្លែងឲ្យដឹងផងដែរថា ដោយពិធីបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ហើយនោះ ប្រជាពលរដ្ឋក៏បានកក់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជនជាបណ្ដើរៗហើយ ដែរនៅតាមបណ្ដាខេត្តផ្សេងៗ ដូចជានៅខេត្តជាប់តំបន់ឆ្នេរ ក៏មានការកក់សឹងតែពេញទៅហើយ នៅខាងប៉ែកភាគឦសាន ក៏មានការកក់ច្រើន រីឯនៅខាងខេត្តសៀមរាបក៏កក់ច្រើនដែរ។
ប្រធានសមាគមរូបនេះបានផ្ដល់ជាមតិយោបល់ថា សម្រាប់ភ្ញៀវទេស​ចរ គួរតែជ្រើសរើសកន្លែងកម្សាន្តដែលធំទូលាយ ដូចជាតាមបណ្ដាខេត្តធំៗដែលសម្បូរសេវាកម្មច្រើន។៉

បើតាមលោកស្រី ឆាយ ស៉ីវលីន ខេត្តសៀមរាបនៅតែជាប៉ូលទេស​ចរណ៍មួយដ៏សំខាន់ ក្នុងការទទួលភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈបច្ចុប្បន្នពោរពេញដោយភាពស្អាត និងទាក់ទាញ សម្បទាទេស​ចរណ៍ក៏មានច្រើន រីឯការផ្គត់ផ្គង់សេវាកម្មនោះក៏ច្រើនដែរ។

នៅខេត្តសៀមរាប សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខឆាប់ៗនេះ នឹងមានរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តសៀមរាប នៅក្រុងសៀមរាប ផាប់ស្ត្រីត (Pub Street) អុំទូកលេងនៅតាមដងស្ទឹងសៀមរាប ល្បែងល្បាំប្រជាប្រិយ ការតាំងពិព័រណ៍ ពិធីកម្សាន្តតាមបែបសាសនានៅប្រាសាទចៅសាយទេវតាជាដើម។ នេះបើតាម លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។

លោកប្រធានមន្ទីរទេសចរណ៍បានបន្តទៀតថា មិនត្រឹមតែនៅក្នុងខេត្តប៉ុណ្ណោះទេ នៅតាមបណ្ដាស្រុកផ្សេងទៀត ក៏រៀបចំកម្មវិធីកម្សាន្តច្រើន។ ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្ត នៅតាមគោលដៅប្រមា​ណ១៧គោលដៅទៀត ដូចជានៅសហគមន៍អេកូទេសចរណ៍ ចង្ក្រានរយ ស្រុកវ៉ារិន នៅតំបន់ភ្នំគូលែន ក៏មានសហគមន៍ថ្មីៗ២-៣ទៀតដែរ។ ជាមួយគ្នានោះ តំបន់ទន្លេសាបក៏មានភាពទាក់ទាញ ដូចជា នៅសហគមន៍ចុងឃ្នាសក៏មានការរៀបចំ ឱ្យមានសកម្មភាពទេសចរណ៍ទាក់ទាញឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានទទួលយកមកគ្រប់គ្រងវិញ។

លោកស្រីឆាយ ស៉ីវលីន ក្រៅអំពីខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ ភ្ញៀវទេសចរ ក៏អាចទៅទស្សនាកម្សាន្ត នៅតាមតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដូចជា នៅខេត្តកោះកុង ដែលជាតំបន់សម្បូរទៅដោយអេកូទេសចរណ៍ សម្រាប់ភ្ញៀវទេសចរ ដែលចង់ផ្សារភ្ជាប់ជាមួយធម្មជាតិ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលសម្បូរទៅតំបន់អេកូទេសចរណ៍ រមណី​យដ្ឋានទេសចរណ៍នៅតាមដងទន្លេ ក៏ដូចជាខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនៅតំបន់ភូមិភាគឦសាន ដែលសម្បូរទៅដល់តំបន់ទេសចរណ៍ច្រើន និងអាកាសធាតុល្អ។

ក្រៅពីនេះ ខេត្តបាត់ដំបងក៏ជាជម្រើសល្អៗ សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរទេសចរណ៍នៅតាមរមណីយដ្ឋាន តំបន់បេតិកភណ្ឌប្រវត្តិសាស្ត ម្ហូបអាហារឆ្ងាញ់ៗជាដើម។

បន្ទាប់ការបើកប្រទេសឡើងវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនោះ បានជំរុញឱ្យចលនាទេសចរផ្ទៃក្នុង ចេះតែមានការរីកចម្រើនកើនឡើង ខណៈប្រជាជនកម្ពុជា ក៏មានការចេញដើរកម្សាន្តច្រើន ទៅគ្រប់ទីកន្លែងនៃគោលដៅទេសចរណ៍ក្នុងប្រទេស ដូចជា គោលដៅអេកូទេសច​រណ៍​ សៀមរាប-អង្គរ តំបន់ឆ្នេរជាដើម។
លោកថោង ខុន បានលើកឡើងបន្ថែមថា ការជំរុញឱ្យភ្ញៀវទេសចរចេញដើរកម្សាន្តច្រើនបែបនេះ ក៏ដោយសារមានហេដ្ឋរចនាសម្ពន្ធល្អ និងក្រោមម្លប់សន្តិភាពពេញផ្ទៃប្រទេស។ ទោះជាយ៉ាងណា ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវសារាចរណែនាំ ដល់មន្ទីរទេសចរណ៍ទូទាំងប្រទេស និងមូលដ្ឋានអាជីវកម្មទេសចរណ៍ចូលរួមអនុវត្តផងដែរ៕



អ្នកជំនាញបង្ហើបតម្លៃដីធ្លីតំបន់ព្រលានយន្តហោះសៀមរាបអង្គរអាចកើនឡើងខ្ពស់ក្រោយគម្រោងរួចរាល់

ដោយៈសុផារី

សៀមរាបៈ តំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺតែងតែទទួលបានការអភិវឌ្ឍ និងការវិនិយោគពីបណ្ដាវិនិយោគិនក្នុង និងក្រៅប្រទេស ដែលជាកត្តាជម្រុញតម្រូវការដីធ្លី បណ្តាលឱ្យតម្លៃដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍នោះមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។

គម្រោងអាកាសយានដ្ឋានសៀមរាបអង្គរថ្មី ត្រូវបានមើលឃើញថា បានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នេះ និងតំបន់ជុំវិញមានការហក់ឡើងខ្ពស់មិនធ្លាប់មានកន្លងមក។ អ្នកជំនាញបានបង្ហើបពីតម្លៃនៃដីធ្លី នៅតំបន់ខាងលើនេះថា អាចមានការកើនឡើងខ្លាំង បើធៀបនឹងកាលពីគម្រោងមិនទាន់ចាប់ផ្តើម។

លោកកែវ សុធារ៉ា នាយកប្រតិបត្តិ KW សៀមរាប បានមានប្រសាសនឲ្យដឹងនៅក្នុងសប្តាហ៍នេះថា ដីធ្លីនៅតំបន់ក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មានតម្លៃប្រែប្រួលបែងចែកជាបីដំណាក់កាល គឺដំណាក់កាលមិនទាន់ស្គាល់ទីតាំង ដំណាក់កាលគម្រោងទីតាំងសាងសង់ និងដំណា ក់កាលក្រោយគម្រោងសាងសង់រួចរាល់។

លោកបានប្រាប់ថា នៅក្នុងដំណាក់កាលទី១ នៅពេលចេញគម្រោងដំបូង ប៉ុន្តែទីតាំងមិនទាន់ត្រូវបានបង្ហើបឱ្យស្កាល់ តម្លៃដីធ្លីមានចន្លោះពី ៥.០០០ដុល្លារ ទៅ១០.០០០ដុល្លាក្នុងមួយហិចតា ស្មើនឹង០,៥ដុល្លាទៅ១ដុល្លាក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ដោយតម្លៃខាងលើនេះអាស្រ័យលើទីតាំង និងបត្រ័កម្មសិទ្វិនៃដីធ្លី។

គម្រោងអាកាសយានដ្ឋាន តម្លៃប្រមាណ៨៨០លានដុល្លារនេះ បានសម្រេចការសាងសង់បានប្រមាណ២២ភាគរយ និងគ្រោងដំណើរការលើកដំបូងនាខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

លោកសុធារ៉ាបានលើកឡើងថា “ក្រោយមកនៅពេលដែលទីតាំងនៃគម្រោងដ៏ធំនេះបានចេញជាផ្លូវការ ហើយទីតាំងគម្រោងសាងសង់ត្រូវបានបង្ហើប តម្លៃដីធ្លី ចន្លោះពី២ទៅ១០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង និងបត្រ័កម្មសិទ្វិផងដែរ”។

នៅពេលដែលគម្រោងនេះ ត្រូវបានសាងសង់រួចក្នុងឆ្នាំ២០២៣ លោកបានព្យាករណ៍ថា តម្លៃដីធ្លីនៅក្នុងតំបន់នេះ និងតំបន់ក្បែរៗនឹងហក់ឡើងដល់ទៅ ចន្លោះ ៣០ទៅ៥០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង និងបត្រ័កម្មសិទ្វិផងដែរ។ យ៉ាងណាក្តី តម្លៃដីធ្លីនៃការប៉ាន់ស្មាននេះ ត្រូវសង្គេតមើលស្ថានភាព ក្រោយឆ្នាំ២០២៣បន្តទៀត ដោយហាងឆេងនឹងអាចប្រែប្រួលផ្អែកទៅលើសេដ្ឋកិច្ច និងស្ថានភាពជាក់ស្តែងនាពេលនោះផងដែរ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃអាទិត្យនេះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគដោយប្រទេសចិន នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងទេសច​រណ៍របស់កម្ពុជា នៅពេលវាដំណើរការនៅចុងឆ្នាំ២០២៣។ ក្រៅពីនេះ គម្រោងខាងលើនេះ ក៏នឹងអាចមានការកកើតឡើង នូវទីក្រុងរណបប្រមូលផ្តុំនូវហេដ្ឋារចនាសម្ព័ន្ធ គម្រោងលំនៅដ្ឋានជាច្រើន។

លោកសុធារ៉ាបានមានប្រសាសន៍ថា “គម្រោងនេះ នឹងធ្វើអោយវិស័យអចលនទ្រព្យ ក្នុងខេត្តសៀមរាបទាំងមូលមានសន្ទុះឡើងខ្លាំង ដោយវានឹងក្លាយជាចំនុចរួមផ្សំបន្ថែមទៀត ក្នុងការទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិអោយមកវិនិយោគក្នុងទឹកដីដ៏អច្ឆរិយៈមួយនេះ”៕

វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន២៦៧១ក្បាលដីត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងខេត្តកែប

ដោយៈគង់ សូរិយា

ខេត្តកែបៈ ប្រជាពលរដ្ឋនៅក្នុងភូមិរនេស និងភូមិព្រៃតាកុយ​ ឃុំពង​ទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្តកែប​ដែលកាន់កាប់ក្បាលដី ចំនួន២៦៧១ក្បាលដីបានទទួកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

លោក​ សុទ្ធ​ ពុទ្ធិម៉ានីន​ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអោយដឹងក្នុងពេលចុះចែកវិញ្ញាបនបត្រខាងលើកាលពីថ្បងៃទី៦ មេសាថា ការចុះអនុវត្ត លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកែប ត្រូវបានចែកចេញជាពីរក្រុម ដែលមានសមាសភាពចំនួន១១រូប ក្នុងមួយក្រុមដែលក្រុមទីមួយ កំពុងចុះអនុវត្តការងារចុះវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងកែប និងក្រុមទីពីរ កំពុងអនុវត្តនៅក្នុង ស្រុកដំណាក់ចង្អើរ។

លោកប្រធានមន្ទីរ បន្ថែមថា មកដល់ពេលនេះមន្ទីរ​ បានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន ១៥ភូមិ ដោយ៦ភូមិនៅក្នុងក្រុងកែប និង៩ភូមិទៀត នៅក្នុងស្រុកដំណាក់ចង្អើរ ក្នុងនោះបានវាស់ចប់សព្វគ្រប់ បានចំនួន១៤ភូមិហើយ នៅសល់តែភូមិចំការបីមួយទេ ដែលមន្ទីរគ្រោងនឹងរៀបចំពិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាពាក់កណ្ដាលខែមេសានេះ។

លោកបន្តថា សម្រាប់ភូមិរនេស ដែលបានវាស់វែងរួចនេះមានចំនួន ១៣៤៤ក្បាលដី ដែលបែងចែកជាប្រភេទដីកសិកម្ម ចំនួន ៤៥០ក្បាលដី ប្រភេទ​ដីលំនៅឋាន ចំនួន ៨៨៨ក្បាលដី និងដីគ្មានទិន្នន័យ ចំនួន ៥១ក្បាលដី។ ដោយឡែកភូមិព្រៃតាកុយ មានក្បាលដីសរុប ១៣២៦ក្បាលដី​ ក្នុងនោះដីកសិកម្ម ៥២៦ក្បាលដី​ ដីលំនៅឋាន៨០០ក្បាលដី និងដីគ្មានទិន្នន័យ ៦៣ក្បាលដី។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងឱកាសនោះ​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានលេីកឡេីងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋ រស់នៅយ៉ាងសុខសាន្ត និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ រួមជាមួយគ្នានេះ​ ការពង្រឹងការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លីត្រូវបានដោះស្រាយជាបន្តបន្ទាប់។

លោកបញ្ជាក់ថា “ពីមុនមកប្រជាជនយើង មិនមានប័ណ្ណកម្មសិទ្ធដីធ្លីឡើយ ធ្វើឱ្យពួកគាត់មិនអាចប្រើប្រាស់ដីឱ្យអស់សក្តានុពល ដើម្បីទាញផលប្រយោជន៍ពីដីធ្លីនោះឡើយ”។

តាមរយៈការអនុវត្តចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ប្រជាពលរដ្ឋក្នុងខេត្តកែប​ ចំនួន១៥ភូមិ​ បានទទួលប័ណ្ណកម្មសិទ្ធរួចរាល់។ ដោយឡែកថ្ងៃនេះមន្ទីររៀបចំ​ ដែនដី​ នគរូបនីយកម្ម​ សំណង់ និងសុរិយោដីខេត្តកែប បានផ្តល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ​ ដែលបានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចរាល់ ភូមិរនេស និងភូមិ ព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ​ ខេត្តកែប​ បន្តទៀត៕

អ្នកជំនាញលើកឡើងពីបញ្ហាកំពុងប្រឈមក្នុងវិស័យអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញជើងចាស់ ក្នុងវិស័យអចលនទ្រព្យបានលើកនូវបញ្ហាប្រឈម និងចំណុចគួរបំពេញបន្ថែមជាច្រើន ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia អ្នកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការផ្គត់ផ្គង់នៅក្នុងទីផ្សារនេះ មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែអ្វីដែលត្រូវបំពេញបន្ថែម គឺត្រូវមាន Master Plan ទីក្រុង និង Master Plan គំរោងនិមួយៗ ហើយអ្នកអភិវឌ្ឍន៍៍បានសាងសង់គំរោង ដោយមិនបានគិតគូពី Green Space និងគំរោងអភិវឌ្ឍន៍មួយចំនួនមានទំហំធំៗ ពិសេសការឌីសាញមានភាពស្រដៀងៗគ្នា។

អ្នកស្រីបន្តថា “អ្នកអភិវឌ្ឍន៍បានផ្តោតលើអ្វី ដែលពួកគាត់ចង់ធ្វើ ជាជាងធ្វើការសិក្សា ពីអ្វីដែលអតិថិជនត្រូវការ ដែលនេះជាចំណុចចន្លោះប្រ​ហោងនៅក្នុងវិស័យនេះ”។ អ្នកស្រីបន្តថា “អ្វីដែលគួរបំពេញបន្ថែម គឺគុណភាពនៃការអប់រំ ដែលគួរបំពេញបន្ថែម ដើម្បីបណ្តុះធនធានមនុស្សមានគុណភាព”។

អ្នកស្រីបានបន្តថា អ្នកវិនិយោគគួរផ្តោត លើការវិនិយោគលើការអប់រំ ប៉ុន្តែរក្សាបាននូវតម្លៃសមរម្យ មានមន្ទីរពេទ្យ ដែលមានសេវាកម្មស្្តង់ដាអន្តរជាតិ គួរមានការវិនិយោគលើលំនៅដ្ឋាន សំរាប់ការចូលនិវត្តន៍ស្តង់ដាអន្តរជាតិជាដើម។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា បើយើងក្រឡេកមើលប៉ូលទាំង៤ មានភាពរីកចម្រើន និងមានការរៀបចំបានល្អប្រសើរបណ្តើរៗហើយ ប៉ុន្តែចំណុចគួរបំពេញបន្ថែម ដូចជា នៅរាជធានីភ្នំពេញ មិនទាន់មានការបញ្ចូលបញ្ជីរឈ្មោះក្បាលដី ដែលអាចយកមកប្រើប្រាស់បាននៅឡើយ។

លោកបន្តថា “ការមានប្រព័ន្ឋចុះបញ្ជីរក្បាលដីទូទាំងប្រទេស ដែលភ្នាក់ងារនានាអាចរកបាន និងផ្តល់ផលចំណេញដល់រដ្ឋាភិបាល និងភ្នាក់ងារ ព្រោះធ្វើឲ្យការទិញ លក់ចំណាយពេលតិចជាងមុន និងធ្វើឲ្យរាជរដ្ឋាភិបាលងាយគ្រប់គ្រង និងប្រមូលពន្ឋបានកាន់តែច្រើន”។

លោកបន្តថា “ផលប៉ះពាល់នៅក្នុងទីផ្សារទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត គឺអត្រាការប្រាក់របស់ស្ថាប័នហិរញ្ញវត្ថុនានាខ្ពស់នៅឡើយ ប៉ុន្តែបើយើងមានអត្រាកាេប្រាក់ទាបជាងនេះ នឹងជួយពង្រិកសក្តានុពលវិស័យនេះ ក៏ដូចជាជួយជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរឡើង”៕

តើអ្នកបានដឹងអ្វីខ្លះពីស្ថាបត្យកម្ម និងលក្ខណៈពិសេសនៃសំណង់វិមានឯករាជ្យ

ដោយៈ វិវឌ្ឈន៍

ភ្នំពេញៈ វិមានឯករាជ្យ អាចចាត់ទុកជាដូងព្រលឹងនៃរាជធានីចតុមុខ ឬរាជធានីភ្នំពេញ ប៉ុន្តែមនុស្សមិនច្រើនទេបានដឹងពីអត្ថន័យ និងលក្ខណៈពិសេសនៃស្ថាបត្យកម្មនេះ។

សំណង់ដែលតំណាងឱ្យការទាមទារសេរីភាព ហើយក៏ជានិមិត្តរូបដែលបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញ ពីប្រទេសបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ផងដែរ។

វិមានឯករាជ្យមានទីតាំងស្ថិតនៅចំណុចប្រសព្វគ្នា រវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ ស្ថិតចំកណ្តាលទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។

តើបិតាស្ថាបត្យកម្មកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណ បានស្ថាបនា និងរចនាប្លង់ស្ថាបត្យកម្មនេះ មានលក្ខណៈពិសេសដូចម្តេច? វិមានឯករាជ្យត្រូវបានសាងសង់ឡើង ដោយវីរស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ក្នុងកំឡុងឆ្នាំ ១៩៥៨។

សំណង់វិមានឯករាជ្យ មានកម្ពស់សរុប ២០ម៉ែត្រ មានក្បាច់រចនាចំនួន ៥ជាន់។ លើសពីនេះទៀត សំណង់ដ៏លេចធ្លោនេះ បានលំអដោយក្បាលនាគចំនួន ១០០ (១ជាន់មានក្បាលនាគរាជចំនួន២០)។

ក្បាលនាគចំនួន ១០០នេះ មានឯកសារខ្លះបានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន ១០០ឆ្នាំ) គឺ ៩០ឆ្នាំ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។

កាលនៅមានជីវិត លោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់បទសម្ភាសន៍ពិសេសផ្តាច់មុខ ជាមួយអគ្គនាយកគេហទំព័រ Propertyarea.asia ថា វិមានឯករាជ្យ បានយកលំនាំតាមប្រាសាទបាគង ក្នុងខេត្តសៀមរាប ជាតំណាងឲ្យទស្សនប្រាសាទភ្នំ ដែលបានសាងសង់នៅសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី១ ។

លោកសាស្ត្រាចារ្យធ្លាប់បានពន្យល់ថា “ប្រាសាទវិមានឯករាជ្យជាតំណាងឲ្យវប្បធម៌ អរិយធម៌ខ្មែរ ដែលសមស្របតាមនយោបាយដឹកនាំប្រទេសនាសម័យនោះ និងក្សត្រខ្មែរយើង ត្រូវគេចាត់ទុកជាបុត្ររបស់ព្រះព្រហ្ម ដែលយកអំណាចពីឋានលើ មកដឹកនាំប្រទេសជាតិ ទើបគេសាងសង់ប្រាសាទឲ្យខ្ពស់បែបនេះ”។

លោកភឿង សុភ័ណ្ឌ បានបន្ថែមថា ការសាងសង់វិមានឯករាជ្យ ជាការបូកបញ្ចូលនូវទស្សនៈធំៗទាំងអស់នេះ និងការបង្ហាញស្នាព្រះហស្តរបស់សម្តេចសីហនុ ដែលលោកបានយាងចុះតាមគ្រប់ខេត្ត ក្រុងទាំងអស់ ហើយចលនាឲ្យមានការបង្កើតកងកម្លាំង បង្កើតកាំភ្លើងឈើ ដើម្បីបង្ហាញកម្លាំងទាមទារឯករាជ្យ រហូតដល់បារាំងផ្តល់ឯករាជ្យភាពដល់កម្ពុជា អាចគ្រប់គ្រងដោយខ្លួនឯង។

ចំណែកក្បាលនាគទាំង ១០០ នៅលើវិមានឯករាជ្យ លោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ បានថ្លែងថា ជាទូទៅ ក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរយើង សត្វនាគតំណាងឲ្យទេវកថា ព្រោះយើងមិនដែលឃើញនាគរាជទេ យើងឃើញតែពស់។ នាគរាជនៅលើវិមានឯករាជ្យ មានក្បាលចំនួន៥ និងបែរមុខទៅទិសទាំង៤ ដែលតំណាងឲ្យបារមីព្រះមហាក្សត្រ គ្រប់គ្រងដឹកនាំប្រទេស ។

លោកបន្តថា ក្បាលនាគទាំង១០០ បង្ហាញពីអំណាចបារមី នៃការខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រ ក៏ដូចជាប្រជារាស្ត្រខ្មែរទាំងអស់ ដើម្បីការពារនូវឯករាជ្យភាពជាតិរបស់ខ្មែរ”។

ចំណុចពិសេសមួយទៀតរបស់វិមានឯករាជ្យ គឺដោយសារតែសំណង់នេះមានរចនាបថយ៉ាងលេចធ្លោរ ក៏ត្រូវបានគេយកលំនាំសាងសង់ នៅតាមបណ្តាខេត្តនានាមួយចំនួនផងដែរ ដូចជាខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្វាយរៀង។

សំណង់វិមានឯករាជ្យ គឺមានភាពលេចធ្លោរយ៉ាងខ្លាំង ហើយបានរំលេចចេញយ៉ាងច្បាស់ នូវអត្តសញ្ញាណស្ថាបត្យកម្មខ្មែរ និងពេលយើងមើលទៅសំណង់វិមានឯករាជ្យ ហាក់ដូចជាកំពូលប្រាសាទ បានឈរនៅចំកណ្តាលទីក្រុងភ្នំពេញផងដែរ។

សំណង់វិមានឯករាជ្យ ជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្រ្ត ដ៏អស្ចារ្យមួយនៅក្នុងប្រទេសកម្ពុជា ព្រោះសំណង់នេះ បានបង្ហាញពីការទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង ហើយការសាងសង់សំណង់វិមានឯករាជ្យនេះឡើង គឺដើម្បីរំលឹកទៅដល់វីរភាពរបស់បុព្ធបុរសខ្មែរ ដែលបានតស៊ូពលីជីវិត ក្នុងការដណ្តើមឯករាជ្យពីបារាំងវិញ។
សំណង់វិមានឯករាជ្យ ក៏បានបង្ហាញពីអច្ឆរិយនៃស្ថាបត្យកម្មខ្មែរ គួបផ្សំជាមួយសិល្បៈសម័យទំនើបផងដែរ៕

ស្ថាប័នចំនួន៤ ត្រូវបានអនុញ្ញាតឲ្យរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅខេត្តព្រះសីហនុ

ដោយៈ សូរិយា វង្ស

ព្រះសីហនុៈ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នាពេលខាងមុខ រដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតជាគោលការណ៍ និងសម្របសម្រួលឱ្យស្ថាប័ន និងក្រុមហ៊ុនចំនួន៤រៀបចំកមកមវិធីផ្សេងៗ ដើម្បីអបអរពិធីបុណ្យជាតិដ៏ធំនេះ។

ស្ថាប័ន និងក្រុមហ៊ុន ដែលនឹងចូួលរួមរៀបចំព្រឹត្តិការណ៍ខាងលើរួមមាន ទី១ -ក្រុមប្រឹក្សាយុវជនកម្ពុជា កាយរិទ្ធិ កាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជា នៃវិទ្យាល័យក្រុងព្រះសីហនុ និងវិទ្យាល័យហ៊ុនសែនមិត្តភាព រៀបចំលេង ល្បែងប្រជាប្រិយខ្មែរ ចាប់ពីថ្ងៃទី១០-១២ ខែមេសា ឆ្នាំ២០២២ នៅដីចំណីឆ្នេរសាធារណៈ (ឆ្នេរពយជំទាវម៉ៅ) ក្បែរបន្ទប់ទឹកសាធារណៈលេខ១១ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី២ -សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា រៀបចំព្រឹត្តិការណ៍ការ ប្រកួតកីឡាទាញព្រ័ត្រឆ្នេរខ្សាច់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅឆ្នេរឯករាជ្យ និងការប្រគុំតន្ត្រីនៅដីឡូត៍ ឯកជនជាប់អតីតពហុកីឡដ្ឋានក្រុមមឿង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០-១៦ ខែមេសា ឆ្នាំ២០២២។

ទី៣ -ក្រុមហ៊ុន ហនុមានប៊ែរវើរីជីសឯ.ក រៀបចំព្រឹត្តិការណ៍ការ ប្រគុំតន្ត្រី និងលក់ស្រាបៀរ ភេសជ្ជៈ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នៅទីតាំងដីឡូត៍របស់ឧកញ៉ា គុយ ណាត ទល់មុខឆ្នេរអូរឈើទាល២ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ទី៤ -ក្រុមហ៊ុនគ្លូប៊ល ភីអិនអិន ហូលឌីង សហការជាមួយក្រុមហ៊ុនវឌ្ឍនៈប្រូវើរី រៀបចំព្រឹត្តិការណ៍ការ ប្រគុំតន្ត្រី និងបាញ់កាំជ្រួច ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នៅទីធ្លា ទីលានតេជោ ឆ្នេរសុខា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ទន្ទឹមនេះ រដ្ឋបាលខេត្តព្រះសីហនុស្នើឱ្យលោក លោកស្រីជាម្ចាស់សំណើ ត្រូវចាត់ចែងរៀបចំអនុវត្តឱ្យ បានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ លាងដៃសាប៊ូ ឬអាល់កុល ដែលនិងរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃ វីរុសកូវីដ-១៩ ព្រមទាំងធ្វើការសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងរបៀបរៀបរយទាំងអំឡុងពេល និងក្រោយប្រារព្ធពិធី។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ម្ចាស់សណ្ឋា​គារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងបងប្អូនអាជីវករលក់ចំណីអាហារ មុខទំនិញគ្រប់ប្រភេទ សូមកុំលក់ដំឡើងថ្លៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នាពេលខាងមុខ៕

ធនាគារពិភពលោកបង្ហាញពីកត្តាសំខាន់ៗចំនួនបីនឹងជួយទាក់ទាញការវិនិយោគមកកម្ពុជា

   ដោយៈគង់ សូរិយា

        ភ្នំពេញៈ ធនាគារពិភពលោកបានចង្អុលបង្ហាញនូវកត្តាសំខាន់ៗចំនួនបី ដែលនឹងរួមចំណែកដល់ការទាក់ទាញ វិនិយោគិនអន្តរជាតិមកកាន់កម្ពុជា។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃទី៥ មេសាម្សិលម៉ិញនេះបានឲ្យដឹងថា ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ចិន និងកម្ពុជា និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ នឹងជួយជំរុញការវិនិយោគនៅកម្ពុជាមួយកម្រិតធំ ខណៈកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ ក៏ត្រូវបានព្យាករណ៍ថាអាចមានដល់ទៅ៤,៥ភាគរយ។

របាយការណ៍ដដែលបានបន្តថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬRCEP គឺជាកិច្ចព្រមព្រៀងរវាង១០ប្រទេសនៃអាស៊ាន និងដៃគូពាណិជ្ជកម្ម មានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងញូវសេឡែន។

RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន បានចូលជាធរមានរួចហើយ នៅដើមឆ្នាំ២០២២នេះ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា កូរ៉េខាងត្បូង អាចនឹងចូលជាធរមានឆាប់ៗនេះ។

របាយការណ៍របស់World Bank ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនចន្លោះពី៣,៨ភាគរយនៅឆ្នាំនេះ និងកើនឡើងដល់៤,៥ភាគរយក្នុងឆ្នាំ២០២២ខាងមុខ៕

 

US economy will tumble into a recession in 2023 as Federal Reserve jacks up rates, Deutsche Bank says

The US will tumble into a recession next year as the Federal Reserve jacks up interest rates to combat high and widening inflation, Deutsche Bank economists David Folkerts-Landau and Peter Hooper said in a report on Tuesday.

They see the Fed raising rates by 50 basis points at each of its next three meetings on its way to a peak above 3.5 per cent by the middle of next year. The Fed’s current target for the federal funds rate is 0.25 per cent to 0.5 per cent, after it lifted off levels near zero last month.

Deutsche Bank is one of the first major banks to forecast a US recession. Goldman Sachs Group economists led by Jan Hatzius said in a report on Monday that an economic downturn was “far from inevitable,” in part because consumers and companies are “flush” with cash.

The US will tumble into a recession next year as the Federal Reserve jacks up interest rates to combat high and widening inflation, Deutsche Bank economists David Folkerts-Landau and Peter Hooper said in a report on Tuesday.

They see the Fed raising rates by 50 basis points at each of its next three meetings on its way to a peak above 3.5 per cent by the middle of next year. The Fed’s current target for the federal funds rate is 0.25 per cent to 0.5 per cent, after it lifted off levels near zero last month.

Deutsche Bank is one of the first major banks to forecast a US recession. Goldman Sachs Group economists led by Jan Hatzius said in a report on Monday that an economic downturn was “far from inevitable,” in part because consumers and companies are “flush” with cash.

“Our call for a recession in the US next year is currently way out of consensus,” Folkerts-Landau and Hooper acknowledged in their report, adding, “We expect it will not be so for long.”

On top of the Fed rate increases, Deutsche forecasts the US central bank will reduce its US$8.9 trillion balance sheet by almost US$2 trillion by the end of next year, the equivalent of three or four additional 25- basis point hikes.

“The US economy is expected to take a major hit from the extra Fed tightening by late next year and early 2024,” Folkerts-Landau and Hooper wrote in a report entitled “Over the Brink.”

Under the forecast, US unemployment rises sharply to 4.9 per cent in 2024. Joblessness in March clocked in at 3.6 per cent.
The yield on the 10-year Treasury note is seen climbing to 3.3 per cent this year while stocks suffer a “transitory decline on the order of 20 per cent” by the summer of 2023 as the recession takes hold.

Folkerts-Landau is group chief economist. Former Fed official Hooper is global head of economic research.
While Deutsche Bank is among the first major banks to predict a recession, many finance professionals are coming to the view that a downturn is likely as the Fed tightens credit, according to a recent survey by Bloomberg.

Source: South China Morning Post

អាមេរិកនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ពេលធនាគារកណ្ដាលរបស់ខ្លួនដំឡើងអត្រាការប្រាក់កាន់តែខ្ពស់

ដោយៈសុខុម

អន្តរជាតិ: អ្នកជំនាញសេដ្ឋកិច្ច David Folkerts-Landau និង Peter Hooper ប្រចាំធនាគារអាល្លឺម៉ង់ Deutsche Bank លើកឡើងក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារ ទី៥ ខែមេសា ថា អាមេរិក នឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច នៅឆ្នាំក្រោយ នៅពេលធនាគារកណ្តាល Federal Reserve របស់ខ្លួនដំឡើងអត្រាការប្រាក់ ដើម្បីទប់អតិផរណាដែលហក់ឡើងកាន់តែខ្ពស់ និងរីកកាន់តែធំ។

យោងតាមសារព័ត៌មាន South China Morning Post ដែលចុះផ្សាយនៅថ្ងៃពុធ ទី៦ ខែមេសា នេះឱ្យដឹងថា អ្នកជំនាញសេដ្ឋកិច្ចទាំងនេះមើលឃើញថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ចំនួន៥០ពិន្ទុនៅឯកិច្ចប្រជុំនីមួយៗ ក្នុងចំណោមកិច្ចប្រជុំបន្ទាប់ចំនួន៣ នឹងធ្វើឱ្យអត្រាការប្រាក់ឡើងខ្ពស់ លើសពី៣,៥%នៅពាក់កណ្តាលឆ្នាំក្រោយ។

ធនាគារ Deutsche Bank ស្ថិតក្នុងចំណោមធនាគារធំៗដំបូងគេ ដែលបានព្យាករពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារអាមេរិក Goldman Sachs Group ដែលដឹកនាំដោយលោក Jan Hatzius បានលើកឡើងក្នុងរបាយការណ៍មួយ កាលពីថ្ងៃច័ន្ទ ទី៤ ខែមេសា ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះគឺ “ពិបាកនឹងជៀសផុតណាស់”។

បន្ថែមពីលើការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក ធនាគារ Deutsche Bank ព្យាណករណ៍ថា ធនាគារកណ្ដាលអាមេរិក នឹងកាត់បន្ថយតារាងតុល្យការ (Balance Sheet) ៨,៩ទ្រីលានដុល្លារ របស់ខ្លួនជិត២ទ្រីលានដុល្លារ នៅដំណាច់ឆ្នាំក្រោយដែលស្មើនឹងការកើនឡើង៣ ឬ៤ពិន្ទុបន្ថែមទៀត។

អ្នកជំនាញសេដ្ឋកិច្ច David Folkerts-Landau និង Peter Hooper ប្រចាំធនាគារ Deutsche Bank បានសរសេរនៅក្នុងរបាយការណ៍នោះថា “សេដ្ឋកិច្ចអាមេរិក នឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីការរឹតបន្តឹងកាន់តែខ្លាំងដោយធនាគារកណ្ដាល នៅចុងឆ្នាំក្រោយ និងដើមឆ្នាំ២០២៤”។

នៅក្រោមការព្យាករនេះ អត្រាគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិក នឹងកើនឡើងយ៉ាងខ្លាំង រហូតដល់៤,៩%នៅឆ្នាំ២០២៤ ខណៈអត្រាគ្មានការងារធ្វើក្នុងខែមីនា មាន៣,៦%។

ខណៈធនាគារ Deutsche Bank ស្ថិតក្នុងចំណោមធនាគារធំៗដំបូងគេ ដែលព្យាករពីវិបត្តិសេដ្ឋកិច្ច អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាច្រើនទៀត ក៏បង្ហាញទស្សនៈស្រដៀងគ្នាដែរថា ការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិក ទំនងជាកើតមានឡើង នៅពេលធនាគារកណ្ដាលអាមេរិក រឹតបន្តឹងការផ្ដល់ឥណទាន។ នេះបើយោងតាមការស្ទង់មតិមួយ ដែលសារព័ត៌មានដ៏ល្បីល្បាញ Bloomberg បានធ្វើឡើងកាលពីពេលថ្មីៗនេះ៕  South China Morning Post៕

ព្រមានៈអគ្គនាយកដ្ឋានពន្ឋន្ធដារដកហូតអាជ្ញាប័ណ្ណភ្នាក់ងារសវាកម្ម ពន្ធដារមួយ

ដោយៈសុផារី

ភ្នំពេញៈ  អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដកហូត អាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពអាជីវកម្ម ភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពរ របស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សីលូសិន ឯ.ក ចាប់ពីថ្ងៃទី០៥ ខែមេសាតទៅ។

ការឈានដកការដកហូតអាជ្ញាប័ណ្ណមួយនេះ ក្រោយពីអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការស៊ើបអង្កេត និងបានរកឃើញថា ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សីលួស៊ិន ឯ.ក (FEDTAX BUSINESS SOLUTION CO., LTD.) មិនបានបំពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារស្របតាមប្រការ១០ និងបានប្រព្រឹត្តអំពើខុសឆ្គងដូចមានចែងក្នុងប្រការ ១៥ នៃប្រកាសលេខ៤៥៥ សហវ. ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ។

បើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្រុមហ៊ុនខកខាន មិនអនុវត្តបានត្រឹមត្រូវតាមប្រកាសនេះ ល្មើសច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ ដោយមិនបានប្រកាស និងបង់ពន្ធក្រុមហ៊ុនខ្លួនឯងឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ។

ក្រុមហ៊ុនខាងលើនេះក៏ផ្តល់សេវាចុះបញ្ជី និងបច្ចុប្បន្នភាពព័ត៌មានសហត្រាស និងសេវាប្រកាសពន្ធឱ្យអតិថិជន ដោយពុំមានវិជ្ជាជីវៈ និងសុច​រិតភាព និងមិនបានចូលរួមចំណែកទប់ស្កាត់ បទល្មើសកេងបន្លំប្រាក់ពន្ធតាមរយៈការផ្តល់ព័ត៌មាន ជូនរដ្ឋបាលសារពើពន្ធ អំពីសកម្មភាពគេចវេសពន្ធ។

តាមរយៈការសម្រេចដកហូតអាជ្ញាប័ណ្ណ បញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរនេះ ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេសសីលូសិន ឯ.ក ពុំមាននីតិស   ម្បទាជាភ្នាក់ងារសេវាកម្មពន្ធដារ និងមិនអាចបន្តប្រកបអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ៕