ធនាគារហត្ថាទទួលចំណាត់ថ្នាក់ឥណទាន BBB+ ជាមួយនឹងទស្សន វិស័យស្ថិរភាព

0

ដោយៈ សុផារី

ភ្នំពេញៈ ភ្នាក់ងារវាយតម្លៃ Tris Rating បានប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ Ayudhya Plc (Krungsri) គឺធនាគារហត្ថា ភីអិលស៊ី (Cambodia Hattha Bank Plc) បានទទួលចំណាត់ថ្នាក់ឥណទាន BBB+ ជាមួយនឹងទស្សនវិស័យស្ថិរភាព។

ក្រុមហ៊ុនបានឱ្យដឹងថា ទម្រង់ឥណទានបានបង្ហាញពីជំហរទីផ្សារ ដ៏រឹងមាំរបស់ធនាគារហត្ថា នៅក្នុងទីផ្សារឥណទានលក់រាយ របស់ប្រទេសកម្ពុជា ជាមួយនឹងទីតាំងដើមទុនគ្រប់គ្រាន់ និងការគ្រប់គ្រងហានិភ័យប្រក​ប​ដោយការប្រុងប្រយ័ត្ន។

Tris Rating បាននិយាយថា ទម្រង់ឥណទានរបស់ធនាគារហត្ថា (មិនរាប់បញ្ចូលហានិភ័យអធិបតេយ្យភាពរបស់កម្ពុជា sovereign risk) រួមបញ្ចូលការបង្កើនចំណាត់ថ្នាក់ A- ដែលផ្អែកលើភាពខ្លាំងរបស់ធនាគារ និងទីតាំងរបស់ខ្លួន ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏សំខាន់ ជាយុទ្ធសាស្រ្តរបស់ធនាគារ Krungsri ។

លោក Pairote Cheunkrut ប្រធានផ្នែកយុទ្ធសាស្ត្ររបស់ Krungsri បាននិយាយថា ការវាយតម្លៃដែលមិនផ្លាស់ប្តូរ បានឆ្លុះបញ្ចាំងពីការអនុវត្តដ៏រឹងមាំ និងការគ្រប់គ្រងប្រកបដោយគុណភាពខ្ពស់។

លោកបានមានប្រសាសន៍ថា “Krungsri មានការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការបន្តផ្តល់ការគាំទ្រ និងចែករំលែកជំនាញ និងបទពិសោធន៍របស់យើង ជាពិសេសនៅក្នុងផលិតផលហិរញ្ញវត្ថុ អ្នកប្រើប្រាស់ និងស្តង់ដារគ្រប់គ្រងហានិភ័យ”។

លោកបន្តថា “ផ្អែកលើការគ្រប់គ្រងហានិភ័យ ដោយប្រយ័ត្នប្រយែង អនុបាតប្រាក់កម្ចី មិនដំណើរការរបស់ធនាគារហត្ថា ស្ថិតនៅត្រឹម១,៥% ដែលទាបជាងមធ្យមភាគ នៃឧស្សាហកម្មធនាគារ២,៤%”។

លោក Pairote បាននិយាយថា ធនាគារបានរក្សាប្រាក់បម្រុងទុក ដើម្បីកាត់បន្ថយហានិភ័យ នៃការផ្តល់កម្ចីនាពេលអនាគត។ អនុបាតភាពនៃមូលធនដ៏រឹងមាំរបស់ធនាគារហត្ថា នាពេលបច្ចុប្បន្នស្ថិតនៅក្នុងអត្រា១៨,៧% ។

បើតាមលោក Pairote នៅឆ្នាំ២០២២ លោកជឿជាក់យ៉ាងមុតមាំថា ធនាគារហត្ថា នឹងបន្តផ្តល់នូវលទ្ធផលល្អប្រសើរ ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុពេញលេញ និងធ្វើឱ្យអ្នកប្រើប្រាស់ឌីជីថលរបស់ខ្លួន កើនឡើងបាន៧០% ពីអ្នកប្រើប្រាស់ ៧៨.០០០នាក់កាលពីឆ្នាំមុន។

លោកមានប្រសាសន៍ថា “លើសពីនេះ កិច្ចសហការរវាង Krungsri និងធនាគារហត្ថា នឹងលើកកម្ពស់ឱកាសកាន់តែ ទូលំទូលាយសម្រាប់ប្រជាជនថៃ ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ មកកាន់ប្រទេសកម្ពុជានិងបង្កើនមូលដ្ឋានអតិថិជនរបស់ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here