ប្រទេស​ជប៉ុនពិចារណា​ជួយ​រៀបចំ​ខេត្តសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាននាពេល​អនាគត

ដោយ៖ ម៉ាលីស

សៀមរាប: រដ្ឋាភិបាល​ជប៉ុន​ទាម​រយៈ​ JICA កំពុង​ពិចារណា​ជួយ​រៀបចំ​ក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ានជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ ជាមួយប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ​ នៅពេលខាងមុខ។

ក្នុង​ជំនួប​ជាមួយ​អគ្គកុងស៊ុលជប៉ុនលោក ហ្គា វ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នៅថ្ងៃទី០១ ខែមេសានេះ លោក លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាបបាន​លើកឡើង​ថា ក្នុងរយៈពេលពីរឆ្នាំនេះខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាបានជួបនូវការធ្លាក់ចុះនៃសេដ្ឋកិច្ច ជាពិសេស ខេត្តសៀមរាបយើងនេះមានវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ និង វិស័យកសិកម្ម បានជួបការប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបាត់បង់ការងារស្ទើរតែទាំងស្រុង។

លោក​បន្តថា​ នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តសៀមរាប មានរៀបចំកម្មវិធីសៀមរាបសង្រ្កាន្ត ដើ​ម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងខេត្តសៀមរាប ព្រមទាំងអាចអោយបងប្អូនអាជីវករអាចរកចំណូលបានផងដែរ​។

លោក​ប្រាក់ សោភ័ណ បានបន្ថែម​ថា ទាំងនេះពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបទៀតផង ហើយទីក្រុងឆ្លាតវៃនេះគឺ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាននាពេលខាងមុខនេះ។

កន្លងមក ខេត្តសៀមរាបបានចុះអនុស្សរណៈជាមួយ JICA ក្នុង​គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដោយមានទឹកប្រាក់វិនិយោគសរុបប្រមាណ៩០លានដុល្លារអាមេរិក គ្របដណ្តប់លើការងារសាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតថ្មីមួយទៀត ដែលមានសមត្ថភាពផលិតទឹកស្អាត៦០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃស្ថិតក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប រួមជាមួយនឹងការសាងសង់បំពង់មេនាំទឹក និងចែកចាយទឹកស្អាត ប្រវែងសរុប១៩៦គីឡូម៉ែត្រ។ ក្រៅពីនោះរដ្ឋាភិបាលជប៉ុនបានជួយជួសជុលប្រាង្គប្រាសាទនានា ជាពិសេស ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តផងដែរ៕

បរធនបាលកិច្ចជាផ្នែកមួយជួយបង្កើនទំនុកចិត្តសម្រាប់វិនិយោគគិនបរទេស

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកបានបន្តឱ្យដឹងថា៖ បរធនបាលកិច្ច មានបួនប្រភេទ រួមមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាលកិច្ច ដែលលើកឡើងនេះ សុទ្ធតែជាការចូលរួមចំណែកនៅក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទាញលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស។

លោកបន្តដូច្នេះថា«ប្រសិនបើបង្កើតបរធនបាលបានច្រើននោះមានន័យថាសកម្មភាពសេដ្ឋកិច្ចក៏វាកើនទៅតាមនោះដែរអ៊ីចឹងនៅពេលដែលសកម្មភាពសេដ្ឋកិច្ចកើនឡើងតាមរយៈការវិនិយោគនៅក្នុងវិស័យបរធនបាលកិច្ចនេះ មានន័ថា វាក៏ចូលរួមចំណែកនៅក្នុងការបង្កើនចំណូលពន្ធដល់វិស័យសេដ្ឋកិច្ចជាតិផងដែរ»។

លោក ហាយ សុវណ្ណាមន្រ្តីដឹកនាំការងារនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ចបានលើកឡើងថាបរធនបាលកិច្ចជាផ្នែកមួយជួយបង្កើនទំនុកចិត្តសម្រាប់វិនិយោគគិនបរទេស ដែលមានបំណងចូលមកវិនិយោគនៅកម្ពុជា។ លោកថា ប្រទេសឡាវ ហ្វីលីពីន ឥណ្ឌូណេស៊ី គឺមិនទាន់មានច្បាប់បរធនបាលកិច្ចទេ ដែលចំណុចនេះ គឺនៅក្រោមកម្ពុជា ខណៈដែលយើងមានបរធនបាលកិច្ចតាំងពីឆ្នាំ ២០១៩ ហើយឥឡូវក៏មាននិយ័តករថែមទៀត។

លោក ហាយ សុវណ្ណា បានបន្តថា«នេះគឺជាទំនុកចិត្តមួយសម្រាប់វិនិយោគិនបរទេសដែលគាត់ចាំបាច់ប្រើប្រាស់សេវាកម្មរបស់បរធនបាលកិច្ចពីព្រោះច្បាប់កម្ពុជាយើង ចែងថា ជនបរទេសមិនអាចកាន់កាប់កម្មសិទ្ធិ ដីធ្លី ក៏ដូចជាអលនទ្រព្យបានទេ ប៉ុន្តែចាប់ពីជាន់ទី១ទៅ ទើបពួកគាត់មានសិទ្ធិក្នុងករណីដែលគាត់ចង់វិនិយោគលើដីធ្លី ឬអគារ គាត់ចាំបាច់ត្រូវតែរកបរធនបាល ដែលគាត់ជាអ្នកផ្តល់សេវាបរធនបាលកិច្ច»។

មន្រ្តីជាន់ខ្ពស់រូបនេះ ពន្យល់ពាក់ព័ន្ធនឹងការកើនឡើងនៃចំណូលពន្ធដារ បានមកពីបរធនបាលកិច្ចថា« យើងមាននិយ័តករ ក្នុងការផ្តល់អាជ្ញាបណ្ណ ..ដើម្បីបានអាជ្ញាបណ្ណ ប្រតិបត្តិការត្រូវបង្កើតក្រុមហ៊ុនអ៊ីចឹងនៅពេលបង្កើតក្រុមហ៊ុនប្រាកដជាត្រូវការបុគ្គលិកនៅពេលដែលក្រុមហ៊ុនត្រូវការបុគ្គលិកមានន័យថាជួយសេដ្ឋកិច្ចមួយក្នុងការបង្កើតការងារដល់ពលរដ្ឋ។នៅពេលបុគ្គលិកមានចំណូលលើសពី ៣០០ដុល្លារ ត្រូវជាប់ពន្ធ ដូច្នេះត្រូវបង់ពន្ធចូលរដ្ឋ ដែលនេះជាការបង្កើនចំណូលរដ្ឋផងដែរ»។

វាគ្មិននៅក្នុងវគ្គបណ្តុះបណ្តាលនេះដែរកញ្ញា ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តិនិងអធិការកិច្ចក៏បានធ្វើបទបង្ហាញទាក់ទងនឹងការរៀបចំនិងការប្រព្រឹត្តិ ទៅនៃបរធនបាលកិច្ច៕

ទិញផ្ទះ ឈ្នះឡាន Lexus 600 និងបានទៅលេងអាមេរិក!

ដោយៈ សហការី

ភ្នំពេញៈ បុរីវិមានសំណាងបាន និងកំពុងផ្តល់នូវការលើកទឹកចិត្តជាពិសេស ដល់អ្នកទិញលំនៅដ្ឋាននៅក្នុងគំរោងនេះ ដែលអ្នកទិញនឹងទទូលបានរថយន្តម៉ាកLexus600 និងបានទៅលេងកំសាន្តនៅសហរដ្ឋអាមេរិកទៀតផង។

រាល់ការទិញផ្ទះវីឡានៅក្នុង បុរី វិមានសំណាង នៅក្នុងខែ មេសា ឆ្នាំ ២០២២ លោកអ្នកនឹងទទួលបានរង្វាន់ពិសេសៗជាច្រើនត្រលប់មកវិញ

⦁ ទទួលបានឆ្នោតផ្សងសំណាង ១សន្លឹកដើម្បីចាប់យករង្វាន់ ឡាន Lexus 600 ចំនួន១គ្រឿង
⦁ ទទួលបានការបញ្ចុះតម្លៃភ្លាមៗ ចាប់ពី $40,000 ដល់ $1០0,000
⦁ ទទួលបាន Iphone 13 មួយគ្រឿងភ្លាមៗ សម្រាប់ការកក់ទីតាំង ត្រឹម $2,000
⦁ ទទួលបានតម្លៃពិសេសក្នុងខែ មេសា ឆ្នាំ ២០២២ តែប៉ុណ្ណោះ
⦁ ទទូលបានការអញ្ជើញចូលរួមកម្មវិធី KW Mega Camp ឬ KW Family Reunion នៅសហរដ្ឋអាមេរិក ជាមួយឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង ដែលមានមនុស្សចូលរួមមកពី ៥ទ្វិប និងជាង ៥២ប្រទេស!

បុរី វិមានសំណាង ជាលំនៅដ្ឋានបែបអភិជន ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ និងផ្លូវឡុងឈិន ចំងាយ ២៥០០ម ពីក្រសួងដែនដី គឺមានផ្ទះអាជីវកម្មតែ២០ផ្ទះ (Shophouse) ក្រៅពីនោះសុទ្ធតែវីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa) សម្រាប់ក្រុមគ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ! ម្ចាស់ផ្ទះវីឡានិមួយៗនៅក្នុងបុរី វិមានសំណាង មានការងារ មុខរបរ និងអាជីវកម្មផ្សេងៗគ្នានៅខាងក្រៅ តែពេលត្រលប់មកដល់ផ្ទះវីឡារបស់ខ្លួន គឺដើម្បីស្នាក់នៅ ក្នុងបរិយាកាសស្ងៀមស្ងាត់ សុវត្ថិភាព និងផាសុខាភាពបែបអភិជន! លក្ខណះពិសេសៗរបស់ បុរី វិមានសំណាង បែបអភិជនមានដូចខាងក្រោមនេះ ៖

⦁ ម៉ូតផ្ទះវីឡា បែបក្លាសិក ឬបែបបារាំង ដែលស្អាតដាច់គេក្នុងតំបន់ជុំវិញ ដោយយើងសាងសង់តែដី ១៥ហិកតា ស្មើ ៦០% ក្នុងគំរោងដី ២៥ហិកតា ដោយទុកដី ១០ហិកតា ស្មើ ៤០% សម្រាប់ជាការប្រើប្រាស់រួមក្នុងបុរី!
⦁ តម្លៃលក់ក្នុងដំណាក់កាលដំបូងនេះ គឺពិសេសបំផុត សម្រាប់អតិថិរជនដំបូងៗរបស់យើង ហើយការបង់ប្រាក់មានភាពបត់បែប និងងាយស្រួល ដើម្បីជួយសម្រួលដល់អតិថិរជនរបស់យើង!

⦁ បុរីស្ថិតនៅក្នុងទីតាំងដែលកំពុងមានការរីកចំរើនខ្លាំងបំផុត ប្រជុំដោយគំរោងអភិវឌ្ឍន៌ធំៗរបស់រដ្ឋ ផ្សារធំៗ និងបុរីធំៗ ដែលធ្វើអោយតម្លៃអចលនទ្រព្យនៅតំបន់នេះមានការកើនឡើងជាលំដាប់!
⦁ ជាបុរីលំដាប់អភិជនតែមួយគត់ និងដំបូងគេនៅកម្ពុជា ដែលសាងសង់លើផ្ទៃដី ២៥ហិកតា ដោយសាងសង់តែផ្ទះវីឡាធំៗ ដើម្បីអោយគ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ!

⦁ ជាបុរីលំដាប់អភិជន ដែលមាន ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាម្ចាស់គំរោង និងជាអ្នកអភិវឌ្ឍន៌ដោយផ្ទាល់!

ផ្ទះអាជីវកម្មបែបក្លាសិក (Classic​ Shophouse) ឬបែបបារាំង មានតែ ២០ផ្ទះប៉ុណ្ណោះលើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងផ្ទះទូទៅ លើដីទំហំ 4.20m x 23m និងទំហំផ្ទះ 4.20m x 16m, កំពស់៤ជាន់ មាន៥បន្ទប់គេង ៦បន្ទប់ទឹក ដែលសាកសមបំផុតសម្រាប់ការបើកអាជីវកម្មនានា!

វីឡាព្រីន បែបក្លាសិក (Classic​ Prince Villa) ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើប លើដីទំហំ ១២ម គុណ ២២ម កំពស់៣ជាន់ មាន៦បន្ទប់គេង ៧បន្ទប់ទឹក សួនច្បារ និងមានកន្លែងចតឡានធំទូលាយ ដែលសាកសមបំផុតសម្រាប់គ្រួសារវ័យក្មេង បែបអភិជននៅកម្ពុជាស្នាក់នៅប្រចាំថ្ងៃ!

វីឡាឃ្វីន បែបក្លាសិក (Classic Queen Villa) ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើប លើដីទំហំ ១៨ម គុណ ២២ម កំពស់៣ជាន់ មាន៦បន្ទប់គេង ៧បន្ទប់ទឹក សួនច្បារធំ មានកន្លែងចតឡានធំទូលាយ ដែលសាកសមបំផុតសម្រាប់គ្រួសារវ័យកណ្តាល បែបអភិជននៅកម្ពុជាស្នាក់នៅប្រចាំថ្ងៃ!

វីឡាឃីង បែបក្លាសិក (Classic King Villa) ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាង ការសាងសង់វីឡាបែបទំនើប លើដីទំហំ លើផ្ទៃដី ២០ម គុណ ៣០ម កំពស់៣ជាន់ មាន៨បន្ទប់គេង ៨បន្ទប់ទឹក មានសួនច្បារធំ កន្លែងជប់លៀង និងមានកន្លែងចតឡានធំទូលាយ ដែលសាកសមបំផុតសម្រាប់គ្រួសារធំ បែបអភិជននៅកម្ពុជាស្នាក់នៅប្រចាំថ្ងៃ!

រ៉ូយាល់វីឡា បែបក្លាសិក (Classic Royal Villa) ឬបែបបារាំង ដែលមានមួយគត់នៅកម្ពុជា លើផ្ទៃដីពី ២៥០០ម៉ែត្រការ៉េ ដល់ ៣០០០ម៉ែត្រការ៉េ កំពស់៣ជាន់ មាន១០បន្ទប់គេង ១២បន្ទប់ទឹក មានសួនច្បារធំ កន្លែងជប់លៀង និងមានកន្លែងចតឡានធំទូលាយ ដែលសាកសមបំផុតសម្រាប់គ្រួសារធំ បែបអភិជនកំពូលៗនៅកម្ពុជាស្នាក់នៅប្រចាំថ្ងៃ!​

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញទំនាក់ទំនងតាម Facebook: Borey Vimean Samnang បុរី វិមានសំណាង ឬទូរស័ព្ទទំនាក់ទំនង៖ 095 96 2000 និង 070 96 2000 លើមហាវិថីឈ្នះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
Facebook Page: https://www.facebook.com/Borey.VimeanSamnang.KH
Google Map: https://bit.ly/3rBzGAQ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ២មានទឹកប្រាក់ជាង១០លាន

ដោយ៖​ សុផារី

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅ​ថ្ងៃ​ទី០១ ខែ​មេសា ឆ្នាំ​២០២២​នេះ​ បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២បន្ថែមទៀត ដែលសរុបទុនវិនិយោគចំនួន១០លានដុល្លារ និងអាចបង្កើតការងារបានជាច្រើន​កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- MALAGA GARMENT FACTORY CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១១កន្លែង។

២- YOUNG CLOTHING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦២០កន្លែង។

អ្នកជំនាញអចលនទ្រព្យជាច្រើនលើកឡើងថា តម្រូវការទីតាំងដីធ្លីសម្រាប់បម្រើដល់វិស័យឧស្សាហកម្មនៅតែបន្តមានកំណើន នៅក្នុងឆ្នាំ២០២២នេះ បើសូម្បីតែឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅក៏តម្រូវការដីសម្រាប់បម្រើដល់វិស័យឧស្សាហកម្មនៅតែមាន ដែលបញ្ជាក់ពីការរីកលូតលាស់នៃវិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕

ដំណាច់ត្រីមាសទី១ កម្ពុជានាំចេញកសិផលជាង៣,៤លានតោនក្នុងទំហំជាង១,២ពាន់ដុល្លារអាមេរិក

ដោយៈ សុផារី

ភ្នំពេញៈ នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប៣.៤៣៤.០៧០,៦៣តោន ទៅកាន់ទិសដៅ៥៧ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦% គិតជាទឹកប្រាក់មានចំនួន១.២៦៨ ៥៩៣.៧៨០,៧៣ដុល្លារអាមេរិក។

នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) នៅចុងខែមីនានេះ។

ក្នុងនោះ ការនាំចេញអង្ករមានចំនួន១៧០.៥៣៩តោន កើនឡើងចំនួន១៦.៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ ដែលមានចំនួន១៥៣.៦៨៨តោន មានតម្លៃ១៤៥ ៨១០ ៨៤៥ដុល្លារអាមេរិក។

ចំណែកការនាំចេញស្រូវ មានចំនួន១.៣៩០.១៨១តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៩០៨.៦២៥តោន) ដែលមានការកើនឡើងចំនួន ១៦៨.៥៣៦តោន (១៣,៨០%) មានតម្លៃ២៤៨ ៨៤២ ៣៩៩ដុល្លារអាមេរិក។

ក្រៅពីនេះ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ២.៣៥៤.៩០៦,៦៣តោន កើនឡើងចំនួន៧៧.៧៣៤,៧១តោន ស្មើនឹង៣,៤១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ២.២៧៧.១៧១,៩២តោន មានតម្លៃ៨៧៣ ៩៤០ ៥៣៦,៧៣ដុល្លារអាមេរិក៕

ដំណាច់ត្រីមាសទី១ កម្ពុជានាំចេញកសិផលជាង៣,៤លានតោនក្នុងទំហំជាង១,២ពាន់ដុល្លារអាមេរិក

ដោយៈ សុផារី

ភ្នំពេញៈ នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប៣.៤៣៤.០៧០,៦៣តោន ទៅកាន់ទិសដៅ៥៧ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦% គិតជាទឹកប្រាក់មានចំនួន១.២៦៨ ៥៩៣.៧៨០,៧៣ដុល្លារអាមេរិក។

នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) នៅចុងខែមីនានេះ។

ក្នុងនោះ ការនាំចេញអង្ករមានចំនួន១៧០.៥៣៩តោន កើនឡើងចំនួន១៦.៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ ដែលមានចំនួន១៥៣.៦៨៨តោន មានតម្លៃ១៤៥ ៨១០ ៨៤៥ដុល្លារអាមេរិក។

ចំណែកការនាំចេញស្រូវ មានចំនួន១.៣៩០.១៨១តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៩០៨.៦២៥តោន) ដែលមានការកើនឡើងចំនួន ១៦៨.៥៣៦តោន (១៣,៨០%) មានតម្លៃ២៤៨ ៨៤២ ៣៩៩ដុល្លារអាមេរិក។

ក្រៅពីនេះ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ២.៣៥៤.៩០៦,៦៣តោន កើនឡើងចំនួន៧៧.៧៣៤,៧១តោន ស្មើនឹង៣,៤១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ២.២៧៧.១៧១,៩២តោន មានតម្លៃ៨៧៣ ៩៤០ ៥៣៦,៧៣ដុល្លារអាមេរិក៕

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ពីពេលវេលាលែងខ្វះទឹកប្រើប្រាស់

      ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វិបត្តិទឹកប្រើប្រាស់បានកើតឡើង នៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០១០ ពោលគឺបន្ទាប់ពីកម្ពុជា ទទួលបានការវិនិយោគលើវិស័យសំណង់កាន់តែច្រើន ដែលធ្វើឱ្យកំណើនប្រជាជននៅរាជធានីភ្នំពេញ និងធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកកាន់តែកើនឡើង និងកំពុងជួបប្រទះកង្វះខាតទឹកស្អាតកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ជាយក្រុ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ជាថ្មីថា នៅឆ្នាំ២០២៥ខាងមុខ ក្រុងភ្នំពេញនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់១០០ភាគរយ ក្រោយពីអាងប្រព្រឹត្តិកម្មទឹកស្អាត តម្លៃជិត២០០លានដុល្លារអាមេរិកសាងសង់រួចរាល់ ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីចុងខែមីនាកន្លងមកបានឱ្យដឹងថា បច្ចុប្បន្នអាងប្រព្រឹត្តិកម្មទឹកស្អាតបាខែងសម្រេចបាន ការសាងសង់ជាង៦០ភាគរយហើយ និងបន្តសាងសង់ដោយរលូនទៅមុខ ដើម្បីពន្លឿនដល់ការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋនៅភ្នំពេញ ។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់គ្រោងផ្គត់ផ្គង់ទឹកស្អាតនៅបាខែ ក្នុងឆ្នាំ២០២៥  រដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិតទឹកបាន១លានម៉ែត្រកូបក្នុងមួយថ្ងៃ កើនពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ។

លោកបន្តថា គម្រោងសាងសង់របស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញនេះ មានការសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ធនាគារវិនិយោគ អឺរ៉ុប EIB និងគូអភិវឌ្ឍន៍ផ្សេងទៀត ដែលគម្រោងនេះដែរមានទឹកប្រាក់វិនិយោគសរុបជាង១៨៤លានដុល្លារអាមេរិក ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់នាពេលកន្លងមកថា ដោយ​សារតែកំណើនអគារខ្ពស់នៅភ្នំពេញ កំណើននៃវិស័យសំណង់បានធ្វើឱ្យតម្រូវការទឹកកើនឡើង ដូច្នេះសម្ពាធទឹកនៅតំបន់ ជាយរាជធានីភ្នំពេញកាន់តែខ្សោយធ្វើឱ្យពលរដ្ឋ នៅតំបន់នោះមិនមានទឹកប្រើប្រាស់។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានអំពាវនាវឱ្យពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ជួួយសន្សំសំចៃទឹកដើម្បីឱ្យសម្ពាធទឹកបាន ទៅដល់ពលរដ្ឋនៅតំបន់ជាយក្រុងប្រើប្រាស់ផង៕

អ្នកជំនាញថាសង្គ្រាមរុស្សី អ៊ុយក្រែនមិនប៉ះពាល់ខ្លាំងដល់ទីផ្សារផ្ទះលំហែនៅខេត្តសក្តានុពលទេសចរណ៍ទេ

ដោយ៖ សុផារី

ភ្នំពេញៈ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលបានអូសបន្លាយពេលជាង១ខែនៅតែបង្កឱ្យមានអតិផរណា លើតម្លៃប្រេងសាំង និងផលិតផលដើមមួយចំនួននៅទូទាំងពិភពលោក។

ខណៈផ្នែកផ្សេងៗនៃទីផ្សារអចលនទ្រព្យ ត្រូវបានមើលឃើញថា បានប៉ះពាល់ អ្នកអភិវឌ្ឍន៍ទីផ្សារលំហែអះអាងថា មិនបានទទួលរងនូវផលប៉ះពាល់ ដោយផ្ទាល់ណាមួយពីសង្គ្រាមនេះ មកលើសកម្មភាពនៃការលក់របស់គម្រោងរបស់ខ្លួននោះទេ។

លោកCooler Tan អគ្គនាយកក្រុមហ៊ុនYoungssia Real Estate និងជាម្ចាស់អាជីវកម្មដីឡូតិ៍លំហែបូកគោលែន នៅក្នុងខេត្តកំពត មានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី១ មេសានេះថា សម្រាប់គម្រោងបូកគោលែនទី៣ ដែលជាគម្រោងថ្មីបំផុតរបស់លោក ត្រូវបានលក់ចេញអស់ប្រមាណ៣០ភាគរយហើយ ត្រឹមរយៈពេលមួយខែមីនា ចាប់តាំងពីបើកសម្ភោធមក។ វិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការគម្រោងរបស់លោកខ្លាំងនោះទេ។

លោកបន្តថា “ពាក់ព័ន្ធនឹងសង្គ្រាមរុស្សី អ៊ុយក្រែន គឺមិនមានផលប៉ះពាល់ដល់ការលក់ដីឡូតិ៍លំហែនោះទេ ព្រោះគម្រោងរបស់យើងបើកនៅចំពេលដែលសង្គ្រាមនេះផ្ទុះចេញផងដែរ តែគម្រោងរបស់យើងនៅតែលក់ចេញបានយ៉ាងរលូន ហើយក៏មិនជះឥទ្ធិពលអាក្រក់ណាមួយដែរ”។

ជាមួយគ្នានេះ លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនR Investment Groupបានប្រាប់ឲ្យដឹងងផងដែរថា កន្លងមក ឥទ្ធិពលនៃវិបត្តិនេះ មិនមានផលប៉ះពាល់ដោយផ្ទាល់ និងទាំងស្រុងលើសកម្មភាពអចលនទ្រព្យប្រភេទដីឡូតិ៍លំហែនោះទេ។ សកម្មភាពនៃការសាងសង់នៅតែបន្តដំណើរការជាធម្មតា។

លោកឧកញ៉ាបានបន្តថា “កន្លងមក បើការប៉ះពាល់ទាំងស្រុងតែម្តង គឺមិនមានទេ។ ប៉ន្តែបើព័ត៌មានប៉ះពាល់ទង្គិច គឺយើងឃើញមានខាងផ្នែកប្រេង​សាំងទេ។ វិស័យផ្សេងដូចជា វិស័យផ្ទះសម្បែងក៏នៅតែមានសកម្មភា​ពធម្មតា”៕

ក្រុមអ្នកជំនាញចែករំលែកគន្លឹះជោគជ័យដល់យុវជនកម្ពុជាដែលចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យ

ដោយ: ម៉ាលីស

ភ្នំពេញ: វិស័យអចលនទ្រព្យប្រទេសកម្ពុជា បានចាប់ផ្ដើមមានសន្ទុះឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយវិស័យនេះ ក៏បាននិងកំពុងស្រូបទាញការងារជាច្រើន ជាពិសេសគេសង្កេតឃើញថា យុវជនកម្ពុជាកាន់តែច្រើនបានងាកទៅចាប់យកអាជីព ក្នុងវិស័យអចលនទ្រព្យដើម្បីរកប្រាក់ចំណូលរបស់ពួកគេ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia បានឱ្យដឹងកាលពីថ្ងៃ៣១ ខែមិនា ឆ្នាំ២០២២ តាមរយៈទូរសព្ទ័ថា កត្តាដែលយុវជនកម្ពុជាកាន់តែច្រើន បាននិងកំពុងចាប់អារម្មណ៍លើវិស័យអចលនទ្រព្យ ដោយសារតែវិស័យអាចបង្កើតចំណូល ឱ្យពួកគាត់បានច្រើនជាងវិស័យផ្សេងៗ មួយចំនួនដែលពួកគេធ្លាក់ប្រឡូក ។

លោកបន្តថា ដើម្បីរកប្រាក់កចំណូលឱ្យបានច្រើន បុគ្គលខ្លួនឯង ត្រូវមានទំនួលខុសត្រូវ ត្រូវមានការខិតខំប្រឹងប្រែង និងមានគោលដៅត្រឹមត្រូវ។ ឧទាហរណ៍ ជាក់ស្តែងសម្រាប់យុវជនដែលលក់ខុនដូ ពួកគាត់ត្រូវរកខុនដូណាដែលសក្តិសម នឹងប្រាក់ចំណូលនិងជីវភាពរបស់អតិថិជន ។

លោកបន្តថា “កត្តាដែលធ្វើឱ្យគាត់ជោគជ័យ ឬមិនជោគជ័យគឺពឹងអាស្រ័យលើខ្លួនគាត់ផ្ទាល់ ហើយក៏វាអាស្រ័យទៅលើមេដឹកនាំរបស់ពួកគាត់ផងដែរ និងក្រុមហ៊ុនដែលគាត់ជ្រើសរើសសម្រាប់ធ្វើជាអ្នកលក់ ”។

លោកគង្គាបានឱ្យដឹងទៀតថា កត្តាក្រុមហ៊ុនគឺសំខាន់ណាស់ក្នុងការជ្រើសរើស បុគ្គលម្នាក់ៗក្នុងការប្រឡូកវិស័យអចលនទ្រព្យ បើសិនជាក្រុមហ៊ុនមិនមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ ជាក្រុមហ៊ុនទន់ខ្សោយនោះ មិនអាចធ្វើឱ្យពួកគាត់ជោគជ័យបានដែរ ។

កត្តាមួយទៀត សម្រាប់អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ ក៏ត្រូវតែជ្រើសរើសសេវាកម្មមួយឱ្យច្បាស់ បើសិនជាពួកគាត់ជ្រើសរើសសេវាកម្មច្រើនពេកក៏មិនធ្វើឱ្យពួកជោគជ័យបានដែរ ឬអាចថាចាប់មិនច្បាស់។

ចំណែកលោករិន ចាន់រឹទ្ធ អគ្គនាយក ក្រុមហ៊ុនDNZ Realty ក៏បានមានប្រសាសន៍ផងដែរថា ការលក់អចលនទ្រព្យដែលត្រឹមតែចង់បានលុយពីអតិថិជន គឺមិនអាចសំរេចជោគជ័យឡើយ អតិថិជនគាត់មិនចង់បានការលក់ដោយបង្ខំឡើយ។ អ្នកលក់គួរប្រកាន់ខ្ជាប់ជាអ្នកប្រឹក្សាដ៏ល្អ ជាអ្នកនាំផ្លូវ និងចេះគិតគូរពីផលចំណេញរបស់គាត់ និងផ្តល់ភាពងាយស្រួលដល់គាត់ផងដែរ ជាជាងគ្រាន់តែចង់បានលុយគាត់ រឺលក់អោយដាច់ៗនោះ។

ចំណែកលោកជំទាវ គង់ សំណាង អគ្គនាយិកានៃបុរីវិមានសំណាង ក៏បានលើកឡើងដូច្នេះថា ជាភ្នាក់ងារលក់អចលទ្រព្យម្នាក់ ភាពទទួលខុសត្រូវ ការបំរើសេវាកម្មបានល្អ ចេះគិតគូររកភាពចំណេញជូនអតិថិជន ការគោរពពេលវេលា និងភាពមានវិជ្ជាជីវៈ គឺសំខាន់ណាស់ដែលអ្នកលក់ត្រូវមាន លោកជំទាវមានប្រសាសន៍ថា “តាំងពីក្មេងមក តាំងពីពេលដែលខ្ញុំបំរើការងារជាភ្នាក់ងារ អចផនទ្រព្យរហូតមកដល់ឥឡូវ។

លោកជំទាវបន្តថា “ខ្ញុំអោយតំលៃទៅលើពេលវេលា របស់អតិថិជនណាស់ បើមានការណាត់ជាមួយភ្ញៀវ គឺខ្ញុំតែងទៅចាំភ្ញៀវមុនជានិច្ច បើខ្ញុំយឺតយ៉ាវ រឺដោយករណីចាំបាច់ណាមួយ ខ្ញុំមានអារម្មណ៍ខ្មាស់ភ្ញៀវនិងខ្មាស់ខ្លួនឯងណាស់”៕

Singapore private home prices up 0.4% in first quarter: URA flash estimates

SINGAPORE: Private home prices in Singapore rose by 0.4 per cent in the first quarter of 2022, according to official flash estimates released by the Urban Redevelopment Authority (URA) on Friday (Apr 1).

This is the slowest price increment since the second quarter of 2020, when prices rose by 0.3 per cent.

Prices went up by 5 per cent in the previous quarter.

The first quarter private residential property index increased to 174.3 points, up 0.7 points from the last quarter.

“Overall, the significantly slower pace of price increase at 0.4 per cent from 5 per cent last quarter was expected,” said Catherine He, Colliers’ head of research for Singapore.

“This can be attributed to a multitude of factors such as the slower rate of sales and launches during the lunar new year period, uncertainty from geopolitical tensions, buyers taking a wait-and-see approach post cooling measures and budget, as well as impending interest rate hikes.”

OrangeTee & Tie’s senior vice president of research and analytics Christine Sun added: “Some prospective buyers may have seized the opportunity to negotiate and get (a) better-selling price, resulting in deals taking slightly longer to close and price increment slowing in some areas.”

Prices of non-landed private residential properties in the Core Central Region (CCR) decreased by 0.5 per cent, compared to the 2.7 per cent increase in the previous quarter.

Prices in the Rest of Central Region (RCR) decreased by 3 per cent, compared to the 6.7 per cent increase in the previous quarter.

The drop in prices for the two regions could be attributed to the cooling measures which seem to have a greater impact on investors and foreign buyers, said Ms Sun.

Prices in Outside Central Region (OCR) increased at a slower pace of 1.9 per cent, compared to the 5.7 per cent increase in the previous quarter.

“The OCR segment was the outperformer at 1.9 per cent quarter on quarter with healthy sales at Florence residences, Belgravia Ace and Dairy Farm residences,” said Ms He

Florence residences, Belgravia Ace and Dairy Farm residences sold a combined 220 units during the period.

The flash estimates are compiled based on transaction prices given in contracts submitted for stamp duty payment and data on units sold by developers up till mid-March.

URA will release its full set of updated real estate statistics for the first quarter of 2022 later this month.

Source: CNA