ក្រុមអ្នកជំនាញចែករំលែកគន្លឹះជោគជ័យដល់យុវជនកម្ពុជាដែលចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យ

ដោយ: ម៉ាលីស

ភ្នំពេញ: វិស័យអចលនទ្រព្យប្រទេសកម្ពុជា បានចាប់ផ្ដើមមានសន្ទុះឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយវិស័យនេះ ក៏បាននិងកំពុងស្រូបទាញការងារជាច្រើន ជាពិសេសគេសង្កេតឃើញថា យុវជនកម្ពុជាកាន់តែច្រើនបានងាកទៅចាប់យកអាជីព ក្នុងវិស័យអចលនទ្រព្យដើម្បីរកប្រាក់ចំណូលរបស់ពួកគេ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia បានឱ្យដឹងកាលពីថ្ងៃ៣១ ខែមិនា ឆ្នាំ២០២២ តាមរយៈទូរសព្ទ័ថា កត្តាដែលយុវជនកម្ពុជាកាន់តែច្រើន បាននិងកំពុងចាប់អារម្មណ៍លើវិស័យអចលនទ្រព្យ ដោយសារតែវិស័យអាចបង្កើតចំណូល ឱ្យពួកគាត់បានច្រើនជាងវិស័យផ្សេងៗ មួយចំនួនដែលពួកគេធ្លាក់ប្រឡូក ។

លោកបន្តថា ដើម្បីរកប្រាក់កចំណូលឱ្យបានច្រើន បុគ្គលខ្លួនឯង ត្រូវមានទំនួលខុសត្រូវ ត្រូវមានការខិតខំប្រឹងប្រែង និងមានគោលដៅត្រឹមត្រូវ។ ឧទាហរណ៍ ជាក់ស្តែងសម្រាប់យុវជនដែលលក់ខុនដូ ពួកគាត់ត្រូវរកខុនដូណាដែលសក្តិសម នឹងប្រាក់ចំណូលនិងជីវភាពរបស់អតិថិជន ។

លោកបន្តថា “កត្តាដែលធ្វើឱ្យគាត់ជោគជ័យ ឬមិនជោគជ័យគឺពឹងអាស្រ័យលើខ្លួនគាត់ផ្ទាល់ ហើយក៏វាអាស្រ័យទៅលើមេដឹកនាំរបស់ពួកគាត់ផងដែរ និងក្រុមហ៊ុនដែលគាត់ជ្រើសរើសសម្រាប់ធ្វើជាអ្នកលក់ ”។

លោកគង្គាបានឱ្យដឹងទៀតថា កត្តាក្រុមហ៊ុនគឺសំខាន់ណាស់ក្នុងការជ្រើសរើស បុគ្គលម្នាក់ៗក្នុងការប្រឡូកវិស័យអចលនទ្រព្យ បើសិនជាក្រុមហ៊ុនមិនមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ ជាក្រុមហ៊ុនទន់ខ្សោយនោះ មិនអាចធ្វើឱ្យពួកគាត់ជោគជ័យបានដែរ ។

កត្តាមួយទៀត សម្រាប់អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ ក៏ត្រូវតែជ្រើសរើសសេវាកម្មមួយឱ្យច្បាស់ បើសិនជាពួកគាត់ជ្រើសរើសសេវាកម្មច្រើនពេកក៏មិនធ្វើឱ្យពួកជោគជ័យបានដែរ ឬអាចថាចាប់មិនច្បាស់។

ចំណែកលោករិន ចាន់រឹទ្ធ អគ្គនាយក ក្រុមហ៊ុនDNZ Realty ក៏បានមានប្រសាសន៍ផងដែរថា ការលក់អចលនទ្រព្យដែលត្រឹមតែចង់បានលុយពីអតិថិជន គឺមិនអាចសំរេចជោគជ័យឡើយ អតិថិជនគាត់មិនចង់បានការលក់ដោយបង្ខំឡើយ។ អ្នកលក់គួរប្រកាន់ខ្ជាប់ជាអ្នកប្រឹក្សាដ៏ល្អ ជាអ្នកនាំផ្លូវ និងចេះគិតគូរពីផលចំណេញរបស់គាត់ និងផ្តល់ភាពងាយស្រួលដល់គាត់ផងដែរ ជាជាងគ្រាន់តែចង់បានលុយគាត់ រឺលក់អោយដាច់ៗនោះ។

ចំណែកលោកជំទាវ គង់ សំណាង អគ្គនាយិកានៃបុរីវិមានសំណាង ក៏បានលើកឡើងដូច្នេះថា ជាភ្នាក់ងារលក់អចលទ្រព្យម្នាក់ ភាពទទួលខុសត្រូវ ការបំរើសេវាកម្មបានល្អ ចេះគិតគូររកភាពចំណេញជូនអតិថិជន ការគោរពពេលវេលា និងភាពមានវិជ្ជាជីវៈ គឺសំខាន់ណាស់ដែលអ្នកលក់ត្រូវមាន លោកជំទាវមានប្រសាសន៍ថា “តាំងពីក្មេងមក តាំងពីពេលដែលខ្ញុំបំរើការងារជាភ្នាក់ងារ អចផនទ្រព្យរហូតមកដល់ឥឡូវ។

លោកជំទាវបន្តថា “ខ្ញុំអោយតំលៃទៅលើពេលវេលា របស់អតិថិជនណាស់ បើមានការណាត់ជាមួយភ្ញៀវ គឺខ្ញុំតែងទៅចាំភ្ញៀវមុនជានិច្ច បើខ្ញុំយឺតយ៉ាវ រឺដោយករណីចាំបាច់ណាមួយ ខ្ញុំមានអារម្មណ៍ខ្មាស់ភ្ញៀវនិងខ្មាស់ខ្លួនឯងណាស់”៕

Singapore private home prices up 0.4% in first quarter: URA flash estimates

SINGAPORE: Private home prices in Singapore rose by 0.4 per cent in the first quarter of 2022, according to official flash estimates released by the Urban Redevelopment Authority (URA) on Friday (Apr 1).

This is the slowest price increment since the second quarter of 2020, when prices rose by 0.3 per cent.

Prices went up by 5 per cent in the previous quarter.

The first quarter private residential property index increased to 174.3 points, up 0.7 points from the last quarter.

“Overall, the significantly slower pace of price increase at 0.4 per cent from 5 per cent last quarter was expected,” said Catherine He, Colliers’ head of research for Singapore.

“This can be attributed to a multitude of factors such as the slower rate of sales and launches during the lunar new year period, uncertainty from geopolitical tensions, buyers taking a wait-and-see approach post cooling measures and budget, as well as impending interest rate hikes.”

OrangeTee & Tie’s senior vice president of research and analytics Christine Sun added: “Some prospective buyers may have seized the opportunity to negotiate and get (a) better-selling price, resulting in deals taking slightly longer to close and price increment slowing in some areas.”

Prices of non-landed private residential properties in the Core Central Region (CCR) decreased by 0.5 per cent, compared to the 2.7 per cent increase in the previous quarter.

Prices in the Rest of Central Region (RCR) decreased by 3 per cent, compared to the 6.7 per cent increase in the previous quarter.

The drop in prices for the two regions could be attributed to the cooling measures which seem to have a greater impact on investors and foreign buyers, said Ms Sun.

Prices in Outside Central Region (OCR) increased at a slower pace of 1.9 per cent, compared to the 5.7 per cent increase in the previous quarter.

“The OCR segment was the outperformer at 1.9 per cent quarter on quarter with healthy sales at Florence residences, Belgravia Ace and Dairy Farm residences,” said Ms He

Florence residences, Belgravia Ace and Dairy Farm residences sold a combined 220 units during the period.

The flash estimates are compiled based on transaction prices given in contracts submitted for stamp duty payment and data on units sold by developers up till mid-March.

URA will release its full set of updated real estate statistics for the first quarter of 2022 later this month.

Source: CNA

លោកបណ្ឌិតហ៊ុន ម៉ាណែតៈវិស័យអប់រំជាវិស័យអាទិភាពសំខាន់ដែលរួមចំណែកធានានិរន្តរភាពនៃការអភិវឌ្ឍ

ដោយៈសូរិយា

ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១ ខែមេសានេះ បានថ្លែងថា ការប្រើប្រាស់សមិទ្ធផលនានា ដើម្បីបម្រើដល់វិស័យអប់រំ ដែលជាវិស័យអាទិភាពសំខាន់ រួមចំណែកធានានិរន្តភាពនៃការអភិវឌ្ឍ និងឯករាជ្យម្ចាស់ការរបស់ប្រទេសយើង ដែលកំពុងបន្តវិវឌ្ឍរីកចម្រើនទៅមុខទាំងផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសភាពជឿនលឿននៃបច្ចេកវិទ្យា។

លោកបណ្ឌិតថា ឯករាជ្យម្ចាស់ការក្នុងន័យនេះ សំដៅដល់សមត្ថភាពរបស់កូនខ្មែរក្នុងការដឹកនាំគ្រប់គ្រង លើគ្រប់វិស័យទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ព្រោះចំណេះវិជ្ជា ជាសិទ្ធិអំណាច ជាឥទ្ធិពល និងជាលទ្ធភាពនៃជម្រើសក្នុងការគ្រប់គ្រងដំណើរជីវិតរបស់យើង។

ទន្ទឺមគ្នានេះ ការទទួលបានឱកាសនៃការអប់រំស្មើគ្នា សម្រាប់បុរស- ស្ត្រី ក៏បាននាំមកនូវសង្គមមួយដែលមានសមភាព ការប្រកួតប្រជែង និងភាពច្នៃប្រឌិតខ្ពស់ ដែលជាចលករនៃការអភិវឌ្ឍ រីកចម្រើនជឿនលឿន ដូចដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា “ពិតណាស់ ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការសំខាន់មួយនៅក្នុងការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ឱ្យដល់ក្មួយៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍ នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន”។លោកបន្តថា “ទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវចំណុចអវិជ្ជមានមួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញអ៊ីនធើណេតជាដើម”។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ជាទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ លើការអភិវឌ្ឍវិស័យអប់រំតាមគ្រប់លទ្ធភាព និងក៏បានបើកចំហរឱ្យមានការចូលរួមរបស់វិស័យឯកជនផងដែរសំដៅ បង្កើនការប្រកួតប្រជែងនៅក្នុងវិស័យនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មានចំណេះដឹង និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស៕

តម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរី ហក់ឡើងក្នុងត្រីមាសទី១ដើមឆ្នាំ២០២២

ដោយៈសុខុម

សឹង្ហបុរី: យោងតាមការប៉ាន់ប្រមាណផ្លូវការ ដែលអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) នៃប្រទេសសិង្ហបុរី បានចេញផ្សាយនៅថ្ងៃសុក្រ ទី០១ ខែមេសា នេះបង្ហាញថាតម្លៃលំនៅដ្ឋានឯកជននៅក្នុងប្រទេសនេះ បានហក់ឡើង០,៤%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ នេះ។

ផ្អែកតាមទិន្នន័យបង្ហាញថា នេះជាសន្ទុះហក់ឡើងថ្លៃយឺតបំផុតចាប់តាំងពីត្រីមាសទី២ ដើមឆ្នាំ២០២០ ដែលពេលនោះតម្លៃលំនៅដ្ឋានឯកជនបានហក់ឡើងត្រឹមតែ០,៣%។ តម្លៃលំនៅដ្ឋានបានហក់ឡើង៥%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១។

សន្ទស្សន៍អចលនទ្រព្យប្រភេទលំនៅដ្ឋានឯកជន នៅត្រីមាសទី១ ដើមឆ្នាំ២០២២ នេះបានហក់ឡើងដល់១៧៤,៣ពិន្ទុ ដោយកើនឡើង០,៧ភាគរយកាលពីត្រីមាសទី៤ ចុងឆ្នាំ២០២១។

ការប៉ាន់ប្រមាណនេះ ត្រូវបានចងក្រងដោយផ្អែកលើ តម្លៃប្រតិបត្តិការទិញលក់ ដែលត្រូវបានបង្ហាញក្នុងកិច្ចសន្យា ដាក់ជូនសម្រាប់ការបង់ពន្ធប្រថាប់ត្រា និងទិន្នន័យស្ដីពីចំនួនយូនីត ដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានលក់ចេញគិតមកទល់នឹងពាក់កណ្តាលខែមីនា។

អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) នឹងចេញផ្សាយស្ថិតិអចលនទ្រព្យបច្ចុប្បន្នភាពសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២២ នៅចុងខែមេសា នេះ៕ CNA៕

បរធនបាលកិច្ចចំនួន១៧ទាក់ទាញទុនវិនិយោគចំនួន២៥៦លានដុល្លារអាមេរិកពីក្រៅប្រទេស

ដោយៈ សុផារី

ភ្នំពេញៈ វិស័យបរធនបាលកិច្ច បានចាប់ផ្តើមឡើងនៅឆ្នាំ២០០៨ ហើយផ្តើមមានសន្ទុះខ្លាំងនៅឆ្នាំ២០២០។ រហូតមកដល់ខែមីនាឆ្នាំ២០២៣ បរធនបាលកិច្ច ដែលបានចុះបញ្ជីនៅនិយ័តករមានចំនួន១៧ គិតជាទឹកប្រាក់ចំនួន២៥៦លានដុល្លារអាមេរិក។

នេះបើតាមការបញ្ជាក់ដោយលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅក្នុងសិក្ខាសាលាស្តីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា” ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

បរធនបាលកិច្ចគឺជាកិច្ចការ ក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់អ្នកដទៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍ នៃបុគ្គលឬសាធារណៈ ឬក្នុងវិស័យអ្វីមួយ។ បរធនបាលកិច្ច គឺជាដំណើរនៃការថែរក្សាប្រាក់ ទ្រព្យ មូលនិធិ ជាដើម របស់ម្ចាស់ដើម (បរធនបាលទាយក) ដោយអ្នកផ្តល់សេវាកម្ម (បរធានបាល) មុននឹងសម្រេចផ្ទេរប្រាក់ ឬមូលនិធិទាំងនោះទៅកាន់បុគ្គល សាធារណៈ ឬក្នុងវិស័យអភិវឌ្ឍន៍អ្វីមួយ (អត្តគាហកៈ) ស្របទៅបទបញ្ញត្តិនិងខ្លឹមសារដែលមានចែង។

លោកសុខ ដារ៉ា បានបញ្ជាក់ថា ក្នុងនោះបរធនបាលកិច្ចហិរញ្ញវត្ថុបានចុះបញ្ជី ដែលជាប្រតិបត្តិការនៃការចាត់ចែង គ្រប់គ្រង ថែរក្សាសមត្ថភាពមូលនិធិដៃគូអភិវឌ្ឍន៍ និងអនុមណ្ឌល ដែលបច្ចុប្បន្នកំពុងធ្វើការគ្រប់គ្រងចាត់ចែងនៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានចំនួន៩ បានចុះបញ្ជី ក្នុងទំហំបរធនប្រហែល១៥០លានដុល្លាអាមេរិក។

បន្ថែមពីនេះ មានបរធនបាលកិច្ច៨ មានបរធនបាលកិច្ចសាធារណៈ១ គឺបរធនបាលកិច្ចគន្ធបុប្ផា បរធនបាលកិច្ចពាណិជ្ជកម្ម៤ បរធនបាលកិច្ចបុគ្គលចំនួន៣ ដែលបានចុះបញ្ជី ក្នុងទំហំបរធនចំនួន១០១លានដុល្លាអាមេរិក។

លោកសុខ ដារ៉ាបានបន្ថែមថា “បរធនបាលកិច្ចមួយចំនួនទៀតក៏បានស្ថិតក្នុងនិតិវិធីចុះបញ្ជីផងដែរ។ ដំណាក់កាលនេះ ជាដំណាក់កាលធ្វើនិយ័តកម្មតួអង្គពាក់ព័ន្ធដូចជា បរធនបាល ជាបុគ្គលកាន់អាជ្ញាប័ណ្ណ ការផ្ទៀងផ្ទាត់លើលក្ខខណ្ឌគុណវុឍិ អនុវត្តបន្ថែមលើកាតព្វកិច្ចផ្តល់របាយការណ៍ រាយការណ៍ និងអនុលោមទៅតាមលក្ខខណ្ឌ នៃការធ្វើប្រតិបត្តិការក្នុងនាមជាបរធនបាល”។

សម្រាប់គោលដៅ ក្នុងឆ្នាំ២០២២ និយតករនឹងជម្រុញបរធនបាលកិច្ចដែលបានចុះបញ្ជីទាំងស្ដិតក្នុងនិតិវិធី ទាំងស្ថិតក្នុងនិតិវិធីសាកសួរព័ត៌មាន ឱ្យកើនឡើងរហូតដល់២០០ភាគរយ ស្មើនឹង៣០០ជាង។ បន្ថែមលើសនេះ លោករំពឹងថាតួអង្គបរធនបាល នឹងមានការកើនឡើងក្នុងរង្វង់៥០ រាប់ទាំងក្រុមហ៊ុននិងបរធនបាលឯករាជ្យ៕

ភាពឆ្លាតវៃកុមារអាស្រ័យលើ់ផលិតផលដែលអ្នកជ្រើសរើស សម្រាប់ពួកគេ

ដោយៈសហសេវិក

ភ្នំពេញៈ សម័យថ្មីនេះមនុស្សភាគច្រើន សុទ្ធតែមានភាពឆ្លាតវៃជាងមុនច្រើន ដោយសារតែពីមួយសម័យកាល ទៅមួយសម័យកាលមនុស្សគឺមានការអភិវឌ្ឍន៍ទៅមុខជានិច្ច។

មនុស្សយើងអាចផលិតយានអាវកាស យន្តហោះ រថភ្លើង និងរថយន្តទំនើបៗជាច្រើន សំរាប់ប្រើប្រាស់ក្នុងសម័យកាលនេះ។ ឪពុកម្តាយភាគច្រើនតែងតែប្រាថ្នាឲ្យកូនៗ មានភាពឆ្លាតវៃ និងជោគជ័យក្នុងឆាកជីវិត ប៉ុន្តែដើម្បីឲកូនៗមានភាពឆ្លាតវៃ តើឪពុកម្តាយគួរធ្វើដូចម្តេច?

ជាការពិតណាស់ មានវិធីជាច្រើនណាស់ ដែលអាចជួយឲកូនៗរបស់អ្នកទាំងអស់គ្នា មានភាពឆ្លាតវៃ យើងត្រូវអនុវត្តតាមវិធីទាំងនេះដើម្បីឲពួកមានភាពឆ្លាតវៃ។

យ៉ាងណាមិញ នៅពេលដែលម្តាយពរពោះត្រូវតែ ទទួលអាហារ ឬភេសជ្ជៈដែលសម្បូរទៅដោយសារធាតុ ឌីអេដអេ (DHA) ព្រោះវាសម្បូរទៅដោយសារធាតុ ដែលជំនួយដល់ការលូតលាស់ខួរក្បាលទារក ដែលនៅក្នុងផ្ទៃ និងបន្ទាប់មក ពេលទារកសំរាលចេញមកឃើញពន្លឺថ្ងៃហើយ ម៉ាក់ៗត្រូវតែស្វែងរកអាហារូបត្តម្ភណា ដែលសម្បូរទៅដោយសារធាតុឌីអេដអេ (DHA) ច្រើនដើម្បីជំរុញការអភិវឌ្ឍន៍ ខួរក្បាលទារកឲកាន់តែប្រសើរ។

បើសិនជាម៉ាក់ៗឬអ្នកម្តាយគ្រប់រូប មិនសូវមានទឹកដោះ ឬរវល់រកស៊ី អាចជ្រើសរើស ទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល (Balactan Premium Gold) បាន ព្រោះវាមានសារធាតុឌីអេដអេ (DHA) ច្រើនជាងគេ រហូតដល់១៦១មីលីក្រាម ក្នុងចំណុះ១០០ក្រាម និងសម្បូរទៅសាធាតុផ្សំសំខាន់ៗជាច្រើនទៀតដូចជា តូរីន (Taurine) ផាមអយហ្រ្វី (Palm Oil Free) កាល់ស្យូម (Calcium) នុយក្លេអូថាយ (Nucleotides) ព្រីបាយអូទិច (Prebiotic) ជាតិដែក (Iron) និងគ្មានជាតិសណ្តែក (Soy Free) ។

បន្ទាប់មកទៀត ដល់វ័យកូន មានអាយុ១ឆ្នាំ ឪពុកម្តាយត្រូវចំណាយពេលនៅជាមួយពួកគាត់ឲ្យច្រើន ដើម្បីឲពួកគាត់មានភាពកក់ក្តៅ និងមានការចងចាំបានល្អ ព្រោះឪពុក   ម្តាយគឺជាមនុស្សទី១ ដែលពួកគាត់ងាយនឹងចងចាំជាងគេ។ មួយវិញទៀត នៅពេលដែលកូនមានអាយុ២ឆ្នាំ ឪពុកម្តាយគួរតែស្វែងរក របស់របរក្មេងលេង ដែលទាក់ទងនឹងការប្រើប្រាស់ខួរក្បាល ដើម្បីជំនួយឲ្យកូន មានការលូតលាស់ខួរក្បាលកាន់តែខ្លាំង ដូចជា ការគូររូប ប្រដាប់ផ្គុំរូប ប្រដាប់សង់ផ្ទះ សង់ឡាន សង់ផ្លួវរថភ្លើង។ល។

នៅពេលកូនអាយុ៣ឆ្នាំឡើងទៅ ឪពុកម្តាយត្រូវតែចំណាយពេល បង្រៀនពួកគាត់ ពីអក្សរ ព្យញ្ជនៈ និងលេខនៃជាតិយើង ដើម្បីអោយពួកគាត់មានការគិតច្រើន ចងចាំច្រើន និងរដាស់ខួរក្បាលកាន់តែខ្លាំង។

សរុបមក ឪពុកម្តាយទាំងអស់ គួរអនុវត្តវិធីដូចខាងលើ ដើម្បីកូនរបស់អ្នកទាំងអស់គ្នា ទទួលបានភាពឆ្លាតវៃ និងជោគជ័យក្នុងឆាកជីវិតរបស់ពួកគាត់៕

ក្រុមហ៊ុនអចលនទ្រព្យធំមួយបង្កើតមជ្ឈមណ្ឌលបណ្តុះជំនាញវិជ្ជាជីវៈនាឡិកាស្តង់ដាប្រទេសស្វីសដំបូងបំផុតនៅកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាស្តង់ដា ប្រទេសស្វីសដំបូងបំផុតនៅកម្ពុជា ដើម្បីបណ្តុះបណ្តាលនិស្សិតកម្ពុជាលើវិស័យនាឡិកាស្វីស។

មជ្ឈមណ្ឌលស្តង់ដារនេះឈ្មោះថា “មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology)” កំពុងទទួលបណ្តុះបណ្តាល សិស្សានុសិស្សជាច្រើនរូបនៅក្នុងដំណា​ក់កាលដំបូងលើវិស័យនាឡិកាស្វីស នៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា “កាលពីបីឆ្នាំមុន នេះគ្រាន់តែជាចក្ខុវិស័យប៉ុណ្ណោះ”។ លោកបានបន្តថា “ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវឌ្ឍនភាពដែលបានកើតឡើង ចាប់តាំងពីពេលដែលយើង បានបង្កើតសាលានេះមកនាមុនពេលជំងឺរាតត្បាតបានចាប់ផ្តើម ហើយខ្ញុំទន្ទឹងរង់ចាំការកកើតនៃអ្នកផលិត នាឡិកាដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលបានទទួលការបណ្តុះបណ្តាលតាមស្តង់ដារប្រទេសស្វីស”។

បើតាមការចុះផ្សាយរបស់ក្រុមហ៊ុនបានឱ្យដឹងថា រាល់ការសិក្សាទាំងអស់ អំពីការផលិតនាឡិកា នៅមជ្ឈមណ្ឌលមួយនេះមានបំពាក់នូវឧបករណ៍លំដាប់ខ្ពស់បំផុត រួមទាំងអ្នកជំនាញលំដាប់អន្តរជាតិផងនោះ អ្នកឧកញ៉ា ចេន ហ្ស៊ី សង្ឃឹមថាចំណង់ចំណូលចិត្តរបស់អ្នកផលិតនាឡិកា នាពេលអនាគតទាំងនេះ អាចក្លាយជាការបំផុសគំនិត សម្រាប់សិប្បកម្មផលិតនាឡិកា លំដាប់ខ្ពស់នៅទូទាំងប្រទេសកម្ពុជា។

លោក Sack-Man Loui នាយកប្រតិបត្តិមជ្ឈ​មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ មានប្រសាសន៍ផងដែរថា “នេះជាមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនាឡិកាស្វីសដែលមានតែមួយគត់សម្រាប់ប្រទេសកម្ពុជា។ សាលាបាននាំមកនូវគ្រឿងបរិក្ខារលំដាប់ពិភពលោក ដែលអាចប្រកួតប្រជែងនឹងកន្លែងផ្សេងៗក្នុងប្រទេសស្វីសបាន”៕

រុស្ស៊ី ប្រើធម៌ក្ដៅឈប់លក់ឧស្ម័នហ្គាសឱ្យសហភាពអឺរ៉ុប ចាប់ពីខែថ្មីនេះ បើមិនព្រមទូទាត់ជារូបិយប័ណ្ណរុស្ស៊ី

ដោយៈសុខុម

បែរឡាំង: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកំណត់ឱសានវាទត្រឹមថ្ងៃសុក្រ ទី៣១ ខែមីនា ដោយទាមទារឱ្យបរទេសដែលទិញឧស្ម័នហ្គាសរបស់រុស្ស៊ី ត្រូវទូទាត់ជារូបិយប័ណ្ណជាតិរុស្ស៊ី រ៉ូប៊ល (Rouble) បើមិនដូច្នោះទេ រុស្ស៊ី នឹងលេងធម៌ក្ដៅកាត់ផ្ដាច់ការផ្គតផ្គង់តែម្ដង។

ចំណាត់ការនេះត្រូវបានអឺរ៉ុប ច្រានចោល ហើយរដ្ឋាភិបាលក្រុងបែរឡាំង (អាល្លឺម៉ង់) បានចាត់ទុកចំណាត់ការនេះថាជា “ការគំរាមកំហែង”។ នេះបើយោងតាមសារព័ត៌មានCNA ចុះផ្សាយនៅថ្ងៃសុក្រ ទី០១ ខែមេសា នេះ។

ចំណាត់ការរបស់លោក ពូទីន តាមរយៈក្រឹត្យមួយ ដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា បានធ្វើឱ្យអឺរ៉ុប ប្រឈមការបាត់បង់ការផ្គត់ផ្គង់ឧស្ម័នច្រើនជាង១ភាគ៣។ អាល្លឺម៉ង់ ដែលជាប្រទេសពឹងផ្អែកខ្លាំងបំផុតលើរុស្សី បានដាក់ដំណើរការផែនការគ្រាអាសន្នរួចទៅហើយ ដែលអាចឈានទៅដល់ការកំណត់បរិមាណហ្គាស ត្រូវប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ។

ការនាំចេញថាមពលគឺជាស្នៀត ដ៏មានឥទ្ធិពលបំផុតរបស់លោក ពូទីន ខណៈលោកព្យាយាមវាយបកទណ្ឌកម្ម របស់លោកខាងលិចដែលដាក់លើធនាគាររុស្ស៊ី ក្រុមហ៊ុន ពាណិជ្ជករ និងមន្ត្រីរដ្ឋាភិបាលក្រុងមូស្គូ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។

លោក ពូទីន និយាយថា អ្នកទិញឧស្ម័ន ហ្គាសរបស់រុស្ស៊ី “ត្រូវតែបើកគណនីប្រាក់ Rouble នៅក្នុងធនាគាររុស្ស៊ី។ ការទូទាត់នឹងធ្វើឡើងចេញពីគណនីទាំងនេះ សម្រាប់ឧស្ម័នហ្គាស ដែលចែកចាយចាប់ផ្ដើមពីថ្ងៃទី០១ ខែមេសា តទៅ”។

លោកបានថ្លែងសុន្ទរកថាតាមទូរទស្សន៍ “បើគ្មានការទូទាត់បែបនេះទេ យើងនឹងចាត់ទុកថាវាជាការខកខានរបស់អ្នកទិញ ដែលនឹងជួបផលវិបាកធ្ងន់ធ្ងរ។ គ្មានអ្នកណាលក់ទំនិញ ដោយមិនគិតប្រាក់នោះទេ ហើយយើងក៏មិនធ្វើជាមនុស្សធម៌នោះដែរ។ នោះមានន័យថា កិច្ចព្រមព្រៀងដែលមានស្រាប់នឹងត្រូវបានបញ្ឈប់”៕  Reuters៕

សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនឈានទៅរកសភាពធូរស្រាលហើយ

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានទៅរកសភាពធូរស្រាលហើយ ក្រោយភាគីទាំងពីរសម្រេចដកថយមួយជំហ៊ានម្នាក់ ហើយអ្វីសំខាន់គឺប្រទេសអ៊ុយក្រែន បានសន្យារក្សាប្រទេសក្នុងភាពអព្យាក្រិត។

យោងតាមក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី២៩ខែមីនា លទ្ធផលវិជ្ជមានចំនួន២បានលេចចញ ដោយទី១នោះគឺប្រទេសរុស្ស៊ីបានសន្យា កាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុង កៀវ និងទីក្រុងChirnihiv ។ ចំណែកទី២គឺ អ៊ុយក្រែនបានទទួលយកឋានៈអព្យាក្រឹត។

កិច្ចពិភាក្សា ដែលបានធ្វើឡើងនៅក្នុងវិមានទីក្រុង អ៉ីស្តង់ប៊ុល ពោលគឺមានរយៈពេលជាងមួយខែ ក្រោយផ្ទុះការវាយប្រហារធំបំផុតលើប្រទេសអឺរ៉ុបមួយ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដែលបានសម្លាប់ ឬរងរបួសមនុស្សរាប់ពាន់នាក់ បង្ខំឲ្យមនុស្សជិត៤លាននាក់ភៀសខ្លួន ទៅក្រៅប្រទេស និងបានបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ីដោយការដាក់ទណ្ឌកម្ម។

អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកAlexander Formin បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយសកម្មភាពយោធានៅក្នុងទិសដៅ កៀវ និង Chernihiv”។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបាននិយាយអំពីតំបន់ផ្សេងទៀត ដែលបានជួបការប្រយុទ្ធគ្នាខ្លាំងនោះទេ រួមមានជុំវិញទីក្រុង Mariupol នៅភាគអាគ្នេយ៍ តំបន់ Sumy និង Kharkiv នៅភាគខាងកើត និង Kherson និង Mykolaiv នៅភាគខាងត្បូងផងដែរ។

ចំណែកក្រុមរបស់អ៊ុយក្រែនឯណោះវិញ បាននិយាយថា ពួកគេនឹងទទួលយកឋានៈអព្យាក្រឹត សម្រាប់ប្រទេសនេះ ដែលមានន័យថា អ៊ុយក្រែន នឹងមិនចូលរួមសម្ព័ន្ធភាពនានាដូចជាNATO នោះទេ ដែលនេះជាការទាមទារដ៏សំខាន់របស់ទីក្រុងមូស្គូ ជាថ្នូរនឹងការធានាសន្តិសុខ៕

 

“សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ”ត្រូវបានសម្រេចអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថ្ងៃនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ”។

លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយយោងតាមការតម្រូវនៃនិន្នាការសកលនៃពាណិជ្ជកម្មអន្តរជាតិ និងស្របទៅតាមកម្មវិធីការងាររបស់រាជរដ្ឋាភិបាលឆ្នាំ២០១២-២០១៥ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលកម្ពុជាមានកាតព្វកិច្ចត្រូវរៀបចំប្រព័ន្ធច្បាប់ឱ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់និងសកល។

ក្រសួងពាណិជ្ជកម្ម បានសហការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះឡើង ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។

សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម។

លោក ផៃ ស៊ីផាន បានបន្តថា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋានដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់សំដៅធានាកម្រិតនៃការការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ម៉្យាងវិញទៀត តម្រូវការក្នុងផលិតកម្មនិងពាណិជ្ជកម្មម្ហូបអាហារ តម្រូវឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីអនាម័យ និងភូតគាមអនាម័យ (SPS) និងរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT) ដែលជាកម្លាំងចលករជំរុញឱ្យមានកំណើនវិនិយោគ ជំរុញប្រសិទ្ធភាពនៃការនាំចេញម្ហូបអាហារ និងធានាបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ ក្នុងវិស័យផលិតកម្មនិងពាណិជ្ជកម្មម្ហូបអាហារ៕