ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការវាយតម្លៃអចលនទ្រព្យមួយ ដើម្បីចង់ដឹងពីតម្លៃពិតរបស់វា គេបានប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នា ប៉ុន្តែតើមូលដ្ឋានអ្វីខ្លះ និងទិដ្ឋភាពបែបណាត្រូវបានយកមកធ្វើការវិភាគ។
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការវាយតម្លៃអចលនទ្រព្យមួយ ដើម្បីចង់ដឹងពីតម្លៃពិតរបស់វា គេបានប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នា ប៉ុន្តែតើមូលដ្ឋានអ្វីខ្លះ និងទិដ្ឋភាពបែបណាត្រូវបានយកមកធ្វើការវិភាគ។
មូលដ្ឋានសំខាន់ៗជាច្រើនត្រូវបានយកមកវិភាគ និងវាយតម្លៃដែលមានដូចជា។
របាយការណ៍វាយតម្លៃអចលនទ្រព្យ រួមបញ្ចូលគ្រប់លក្ខណៈសម្បត្តិនៃអចលនទ្រព្យ និងជួយអ្នក ម្ចាស់កម្មសិទ្ធិ និងអ្នកទិញដែលរំពឹងថានឹងទិញ ឲ្យយល់ពីលក្ខខណ្ឌពិតប្រាកដ ក្នុងពេលបច្ចុប្បន្នរបស់វា។
⦁ គោលបំណងនៃការវាយតម្លៃ គឺដើម្បីកំណត់ពីតម្លៃទីផ្សារបស់អចលន
ទ្រព្យ ដូចជា តម្លៃ អាចមានខ្ពស់បំផុតដែលអចនលទ្រព្យនឹងនាំមកនូវការប្រកួតប្រជែង និងទីផ្សារបើកទូ លាយ។
⦁ ការប៉ាន់ស្មានពីតម្លៃអចលនទ្រព្យរបស់អ្នក ឫ“តម្លៃទីផ្សារ” គួរពិចារណាលើការវាយតម្លៃ អចលនទ្រព្យរបស់អ្នកជាមុន និន្នាការនៃការវាយតម្លៃតំបន់ជាយក្រុង ព័ត៌មានពីម្ចាស់កម្មសិទ្ធិ ប្រវត្តិនៃការលក់ ប្រវត្តិនៃការផ្ទេរ និងការប្រៀបធៀបការលក់នៅក្នុងតំបន់។
⦁ ការវាយតម្លៃអចលនទ្រព្យ ផ្តល់ជូនការប៉ាន់ស្មានតម្លៃទីផ្សារសម្រាប់
⦁ អចលនទ្រព្យ ដែលកំណត់លើការប្រើប្រាស់ ប្រភពធនធានឧស្សាហ
កម្មអចលនទ្រព្យដូចជា ព័ត៌មានពីការិយាល័យសុរិយោដីដែលពាក់ព័ន្ធ ដែលជាកន្លែងប្លង់ដីត្រូវបានបញ្ជាក់ថាត្រឹមត្រូវ ស្ថិតិលក់ចេញ ក្នុងពេលថ្មីៗ ព័ត៌មានលំអិតពីអចលនទ្រព្យ និងការប្រែប្រួលនៃតម្លៃដែលពាក់ព័ន្ធ។
⦁ មិនដូចជាផលិតផលសម្រាប់ប្រើប្រាស់ជាច្រើន ដែលមានអ្នកអ្នក
ប្រើប្រាស់លឿន សារៈប្រ យោជន៍នៃអចលនទ្រព្យជាទូទៅគឺ ត្រូវបានស្គាល់ក្នុងរយៈពេលយូរ។ ដូច្នេះការប៉ាន់ស្មានពីតម្លៃ នៃអចលនទ្រព្យត្រូវតែពិចារណាពីនិន្នាការសេដ្ឋកិច្ច និសង្គម ព្រមទាំងការគ្រប់គ្រង របស់រដ្ឋាភិបាល ឫបទបញ្ញត្តិ និងលក្ខខណ្ឌបរិស្ថាន ដែលមានឥទ្ធិពលលើតម្លៃទាំងនោះ៕