អ្នកជំនាញរំពឹងថាទីផ្សារខុនដូនឹងមានភាពប្រសើរឡើងវិញនៅឆ្នាំ២០២២នេះ

ដោយ: ម៉ាលីស

ភ្នំពេញ: បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច និងអនុញ្ញាតឱ្យជនបរទេសចូលមកកម្ពុជា បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច អាជីវកម្មនិងសកម្មភាពទេសចរណ៍ ក្នុងនិងក្រៅប្រទេសបានប្រសើរឡើងវិញតែយ់ាងណាក្ដីសម្រាប់វិស័យខុនដូ ក្នុងឆ្នាំ២០២២នេះវិស័យនេះនឹងមានការប្រសើរឡើងវិញ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ DNZ Realty លោករិន ច័ន្ទរឹទ្ធបានថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយគេហទំព័រ Property Area នៅក្នុងសប្តាហ៍នេះថា រហូតមកដល់ចុងត្រីមាសទី១ឆ្នាំ២០២២នេះ ការទិញលក់ ខុនដូនៅក្នុងប្រទេសកម្ពុជាមិនទាន់ប្រសើរឡើងវិញនៅឡើយទេ ដោយសារតែអតិថិជនដែលមានលទ្ធភាពទិញខុនដូបានរងផលប៉ះពាល់ពីកូវីដ១៩ ដែលធ្វើពួកគេមិនអាចទិញខុនដូបាននៅក្នុងបរិបទមួយនេះ ។

តែលោកនៅបន្តមានសុទិដ្ឋិនិយម និងរំពឹងថា ក្នុងឆ្នាំ២០២២នេះវិស័យនេះនឹងប្រសើរឡើងវិញ ស្របពេល វិស័យមួយចំនួនបានប្រសើរឡើងវិញផងដែរ ដូច្នេះទាំងការជួល ការទិញ លក់លើអចលនទ្រព្យនឹងអាចវិលត្រលប់ទៅកាន់ប្រក្រតីភាពទៅស្ថានភាពដើមវិញ។

បើយើងធ្វើការប្រៀបធៀបរវាងត្រីមាសទី១ ឆ្នាំ២០២២នេះទៅនឹងត្រីមាសទី១ឆ្នាំ២០២១កន្លង យើងឃើញថា កាលពីត្រីមាសទី១ឆ្នាំ២០២១កន្លងទៅ មានការលក់ដាច់ច្រើនជាងត្រីមាសទី១ឆ្នាំនេះផង ដោយសារតែពេលនោះគាត់នៅមានលុយមានលទ្ធភាព ហើយមកដល់ពេលនេះទោះបីជាបើកប្រទេសភ្លាមៗ  បើកសេដ្ឋកិច្ចភ្លាមៗគាត់ក៏ពិបាកក្នុងការរកលុយបានមកទិញភ្លាមៗដែរ។

លោករិន ច័ន្ទរិទ្ឋបានបន្ថែមថា អ្នកទិញខុនដូកន្លងមក ដែលមានបំណងជាអ្នកវិនិយោគ ក៏ពិបាកក្នុងការរកអ្នកជួល ឬលក់បន្តណាស់ ដូច្នេះហើយទើបធ្វើឱ្យចរន្តនៃការទិញលក់ខុនដូ នៅកាន់តែពិបាកជាងកាលពីឆ្នាំ២០២១កន្លងទៅ។

ទោះជាយ៉ាងណាក្ដី គម្រោងខុនដូមួយចំនួនបានបន្ធូរបន្ថយ ទៅលើលក្ខខណ្ឌនៃការបង់ប្រាក់ ដើម្បីឱ្យការលក់គម្រោងខុនដូនោះឆាប់ដាច់ ជាក់ស្ដែងដូចជាខុនដូ Urban Village ដែលលោកទទួលលក់ជាដើម បានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនផងដែរ ដល់អតិថិជនដែលទិញខុនដូរបស់ខ្លួន។

លោកបន្តថា យោងតាមលក្ខ័ណ្ឌបន្ធូរបន្ថយ នៃការបង់ប្រាក់នឹងប្រម៉ូសិននានារបស់គំរោងខុនដូរនីមួយៗ ក៏ដូចជាការបើកដំនើរការឡើងវិញនូវទេសចរណ៍ និងសេដ្ឋកិច្ចនេះ នឹងធ្វើអោយ ប្រជាពលរដ្ឋមានស្ថិរភាពហិរញ្ញវត្ថុដូចដើម ដែលវិស័យនេះរពឹងនឹងមានការប្រសើរឡើងវិញផងដែរ៕

វិភាគៈតើអ្វីដែលត្រូវបំពេញបន្ថែមនៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យកម្ពុជា

    ដោយៈយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea

     ភ្នំពេញៈ វាលស្រែត្រូវបានចាក់បំពេញដោយដី អគារទាបៗមួយចំនួនត្រូវបានជំនួសដោយអគារកប់ពពក។ សមិទ្ឋផលទាំងនេះកើតចេញពីសន្តិភាព និងកំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា ដែលធ្លាប់ជាប់ឋានៈជាប្រទេសទី៥ លើពិភពលោក ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេ មុនពេលវិបត្តិកូវីដដ៏បំផ្លិចបំផ្លាញមកដល់។

លំហូរទុនវិនិយោគច្រើនជាង៦០ពាន់លានដុល្លារ បានហូរចូលក្នុងវិស័យសំណង់ និងអចលនវត្ថុកម្ពុជា ក្នុងរយៈពេលជាងពីររទសវត្សរ៍ចុងក្រោយនេះ។

ការអនុម័តដាក់ឲ្យប្រើប្រាស់នូវច្បាប់សហកម្មសិទ្ឋ ដែលអនុញ្ញាត្តឲ្យជនបរទេសជិតលំនៅដ្ឋានសហកម្មសិទ្ខចាប់ពីជាន់ទី១ឡើង កាលពីអំឡុងឆ្នាំ២០១០បានធ្វើឲ្យរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត ផ្លាស់ប្តូរមុខមាត់ទាំងស្រុង ហើយរាជធានីភ្នំពេញ បាននិងកំពុងវិវត្តន៍ខ្លួនពីគំនរផេះផង់ មកជាទីក្រុងសំរាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ចលំដាប់អន្តរជាតិនាពេលខាងមុខ។

សករាជមាស

ផលចំណេញពីការវិនិយោគខ្ពស់ជាងគេក្នុងតំបន់ បានធ្វើឲ្យកម្ពុជាស្ថិតនៅក្រោមក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ ដោយផលចំណេញពីការវិនិយោគឬReturn of Investment នៅកម្ពុជា ស្ថិតក្នុងចន្លោះ៦ទៅ៧ភាគរយជាមធ្យមប្រចាំឆ្នាំ ជាហេតុធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងតំបន់ ដែលទទួលបានទុនវិនិយោគដ៏ច្រើន និងមានភាពលេចធ្លោ ប៉ុន្តែនិន្នាការនេះដើរក្រោយទីក្រុងបាងកករយៈពេល៣០ឆ្នាំ។ នេះបើតាមការវិភាគរបស់អ្នកជំនាញអន្តរជាតិ។

រាជធានីភ្នំពេញ មានអគារខ្ពស់ៗកប់ពពក គិតពី៥ជាន់ដល់ជាង៥០ជាន់ចំនួនជាង១៦០០អគារ វត្តមានផ្សារទំនើបលំដាប់ជាតិ អន្តរជាតិ និងផ្សារតូចៗបានរាយប៉ាយគ្រប់ទីកន្លែងនៅក្នុងទីសង្កាត់ដ៏រសរវើកនានាក្នុងរាជធានីនេះ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ។

ប៉ុន្តែការរីកចម្រើនយ៉ាងលឿននេះ ក៏បាននាំមកជាមួយនូវកត្តាប្រឈមជាច្រើនក្នុងវិស័យនេះផងដែរ។

ឱកាស

     ល្បឿននៃការរីកចម្រើននៃរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ បានក្លាយជារឿងមួយដូចយល់សប្តិអញ្ចឹង! បើសិនជាអ្នកមិនដែលបានមកកាន់ទីក្រុងទាំងពីរនេះ ត្រឹមរយៈពេលត្រឹម៥ឆ្នាំ។

មនុញ្ញផលនេះ កើតចេញពីកំនើនសេដ្ឋកិច្ច និងការកើនឡើងនៃជីវភាពរបស់ប្រជាពលរដ្ឋ បន្ទាប់ពីកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ពីធនាគារពិភពលោក។

កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យអំណាចនៃការទិញកើនឡើង ដែលវាក៏ជាឈ្នួនដ៏សំខាន់មួយ ក្នុងការទាក់ទាញការវិនិយោគពីជនបរទេសនានា។

លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជាធ្លាប់បានមានប្រសាសន៍ថា អ្នកវិនិយោគបរទេស មុនពេលពួកគេទៅកាន់ប្រទេសណាមួយ ពួកគេតែងសិក្សាលើកត្តាជីវភាពប្រជាពលរដ្ឋរបស់ប្រទេសនោះ ជាមួយកត្តាសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ។

លោកបន្តថា “ប្រសិនជាប្រទេសនោះក្រីក្រ ពួកគេមិនវិនិយោគទេ ព្រោះពួកគេគិតពីផលចំណេញពីការវិនិយោគជាមុន”។

បញ្ហាប្រឈម

     ការសាងសង់បុរីព្រោងព្រាត កំណើនកើនឡើងនូវវត្តមានអគារខ្ពស់ៗកប់ពពក ក៏បញ្ហាប្រឈមបានកើតមានព្រមគ្នាផងដែរ។

ជាក់ស្តែងការសាងសង់អគារ ដែលគ្មានស្តង់ដាសំណង់ច្បាស់លាស់ ការមិនគិតគូពីភាពបៃតង ខ្យល់អាកាស ពន្លឺថ្ងៃចេញចូល សហគមន៍មិនសូវរៀបរយ និងបញ្ហាសុវត្ថិភាពនៅតាមអគារនានា សុទ្ឋតែជាបញ្ហាប្រឈមដែលបាននិងកំពុងកើតមាន។

ការគ្មានក្រុមអ្នកព​ន្លត់អគ្គិភ័យ និងគ្មានការបណ្តុះបណ្តាលច្បាស់លាស់ មិនមានឧបករណ៍អន្តរាគមន៍ទាន់ពេលវេលា ដូចជា រថយន្តបាញ់ទឹកបានកំពស់ខ្ពស់ យន្តហោះសំរាប់បាញ់ពន្លត់អគ្គិភ័យ នៅតាមអគារខ្ពស់ៗ កំពុងក្លាយជាបញ្ហាប្រឈមដ៏គួរឲ្យបារម្ភមួយនាពេលអនាគត។

អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូប ដែលបានតាមដានការវិវត្តក្នុងវិស័យនេះបានលើកឡើងថា រដ្ឋាភិបាលគួរទិញយន្តហោះ សំរាប់គពន្លត់អគ្គិភ័យចំនួនពីរទៅបីគ្រឿង ដែលយន្តហោះនោះមានសមត្ថភាពបាញ់ទឹក និងជណ្តើរសង្រ្គោះនៅពេលមានអគ្គភ័យនៅអគារខ្ពស់ៗណាមួយ ដើម្បីបង្ការនិងត្រៀមការពារទុកជាមុន ព្រោះបច្ចុប្បន្នវត្តមានអគារកប់ពពកកាន់តែច្រើនបានសាងសង់ និងបញ្ចប់ការសាងសង់ ហេតុនេះឧបទ្ទវហេតុណាមួយកើតឡើង យើងមិនដឹងជាមុនទេ។

លោកបន្តថា “យើងគួរត្រៀមបង្ការទុកជាមុន ដើម្បីការពារហានិភ័យដល់ប្រជាពលរដ្ឋ”។

ជាមួយគ្នានេះ អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia អ្នកស្រីអាន សុធីតា ដែលមានបទពិសោធន៍ និងសិក្សា​ច្រើនលើការគ្រប់គ្រង វាយតម្លៃ ការទិញលក់អចលនទ្រព្យកម្រិតអន្តរជាតិបានមានប្រសាសន៍ថា ការផ្គត់ផ្គង់ក្នុងផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យ នៅក្នុងទីផ្សារមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែអ្វីដែលយើងត្រូវការគឺMaster Planសំរាប់រាជធានីភ្នំពេញ គួរតែមានភាពច្បាស់លាស់ និងMaster Planសំរាប់គំរោងនិមួយៗផងដែរ។ តាមពិតម្ចាស់គំរោងនិមួយៗបានរៀបចំMaster Planបានល្អ​ តែគាត់មិនធ្វើតាមនោះទេ គឺពួកគាត់មានភាពបត់បែនច្រើន ដើម្បីរកផលចំណេញ។

អ្នកស្រីបន្តថា “គុណភាពគំរោង គុណភាពនៃការរចនាមិនស្តង់ដា និងគំរូនៃការឌីសាញមានភាពស្រដៀងៗគ្នា ក៏ជាចំណុចត្រូវយកចិត្តទុកដាក់ ពិសេសការរចនាគំរោងដែលមានលក្ខណៈសំយោគរវាងវប្បធ៌មខ្មែរ និងបរទេស ហើយការរក្សាទុកលំហបៃតង សម្រាប់អ្នកប្រើប្រាស់ ក៏មិនគួរមើលរំលងផងដែរ”៕

ហេតុអ្វី​បានជាផ្លូវជាតិលេខ៥១កែប្រែមុខមាត់ខេត្តកំពង់ស្ពឺជាតំបន់សក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យ

ដោយៈសុផារី

ភ្នំពេញៈ ផ្លូវជាតិលេខ៥១ ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីស្ថាបនាឡើងវិញរួចរាល់ នឹងក្លាយជាបណ្តាញគមនាគមន៍ដ៏សំខាន់ សម្រាប់ការដឹកជញ្ជូន និងជាតំបន់បណ្តុំដោយរោងចក្រឧស្សាហកម្ម ខណៈដែលផ្នែកខ្លះ នៃតំបន់ឆ្លងកាត់កំណាត់ផ្លូវមួយខ្សែនេះ នឹងត្រូវកាត់ចូលជាទឹកដីរាជធានីភ្នំពេញនាពេលអនាគត។

ការជំរុញឱ្យមានការវិនិយោគ លើរោងចក្រឧស្សាហកម្ម នៅតាមបណ្តោយផ្លូវជាតិលេខ៥១ នឹងធ្វើឱ្យទីតាំងដីតំបន់នេះ កាន់តែទាក់ទាញសម្រាប់អ្នកវិនិយោគអចលនទ្រព្យ ក្នុងខេត្តកំពង់ស្ពឺ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងកាលពីថ្ងៃទី២៥ មីនាថា “ផ្លូវជាតិ៥១សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍ អចលនទ្រព្យ ដូចជាលំនៅឋាន ឬគម្រោងបុរី”។

លោកបានបញ្ជាក់បន្ថែមថា សកម្មភាពវិនិយោគទាំងនេះ នឹងចូលរួមបង្កើតមុខរបរនិងបង្កើនប្រាក់ចំណូល សម្រាប់ប្រជាពលរដ្ឋដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។

លោកប៊ូ សេងហ៊ួ ប្រធានតំបន់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ ដែលចុះស្រាវជ្រាវពីផ្សារដីធ្លីក្នុងខេត្តនេះ បានឱ្យដឹងថា ផ្លូវជាតិលេខ៥១ជាតំបន់ ដែលមានការវិនិយោគច្រើន លើរោងចក្រ ឧស្សាហកម្មដ៏លេចធ្លោមួយ បើធៀបនឹងតំបន់ផ្លូវជាតិលេខ៤១។

បើតាមលោក សេងហ៊ួ តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ៥១ មានតម្លៃចន្លោះពី៧៥ទៅ១៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំំណែកលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ខេត្តកំពង់ស្ពឺនឹងអាចទាញប្រយោជន៍ជាច្រើន ពីការផ្លាស់ប្តូរទិសដៅវិនិយោគ រោងចក្រ ឧស្សាហកម្មពីរាជធានីភ្នំពេញ និងរោងចក្រឧស្សាហកម្មថ្មីៗ ដោយសារមានទីតាំងនៅចន្លោះ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។

លោកថ្លែងថា “នៅពេលដែលរាជធានីភ្នំពេញកាន់តែរីកចម្រើន គម្រោងឧស្សាហកម្ម និងរោងចក្រកាត់ដេរមួយចំនួន ចាប់ផ្តើមបង្វែរទិសដៅមកតាមបណ្តាខេត្តផ្សេងៗ ជាពិសេសចូលមកក្នុងខេត្តកំពង់ស្ពឺ ព្រោះខេត្តនេះមានទីតាំងជិតខេត្តព្រះសីហនុ ដែលងាយស្រួលក្នុងការដឹកជញ្ជូន ហើយក៏នៅជិតនឹងរាជធានីភ្នំពេញផងដែរ”។

លោកបន្ថែមថា រោងចក្រឧស្សាហកម្មជាច្រើន កំពុងវិនិយោគរួចទៅហើយនៅតាមទីតាំងមួយចំនួនក្នុងខេត្តកំពង់ស្ពឺមានដូចជា ក្រុងច្បារមន ស្រុកឧដុង្គ និងស្រុកផ្សេងៗទៀត។

ផ្លូវជាតិលេខ៥១ មានប្រវែង៣៨គីឡូម៉ែត្រ ដែលគិតចាប់ពីឧដុង្គ ចំណុចប្រសព្វផ្លូវជាតិលេខ៥ រហូតដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៤។ កំណាត់ផ្លូវមួយខ្សែនេះត្រូវបានស្ថាបនាឡើងវិញដោយ ចំណាយទឹកប្រាក់សាងសង់សរុបប្រមាណជាង៤០លានដុល្លារអាមេរិក។

ផ្លូវជាតិលេខ៥១ជាផ្លូវយុទ្ធសាស្រ្តតភ្ជាប់ ជាមួយផ្លូវអាស៊ានហាយវ៉េលេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ទៅកាន់ខេត្តកំពតនិងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ធម្មជាតិនិង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា៕

Vietnam’s Vinfast to build US$2 billion electric vehicle factory in US

HANOI: Vietnam’s automaker VinFast said on Tuesday it has signed a preliminary deal to initially invest US$2 billion to build a factory in North Carolina to make electric buses, sport utility vehicles (SUVs) along with batteries for EVs.

The unit of Vietnam’s biggest conglomerate Vingroup, said it plans to have a total investment of US$4 billion in its first US factory complex.

Construction should begin this year as soon as the company gets necessary permits, and is expected to finish by July 2024. The plant’s initial capacity will be 150,000 units per year, Vinfast said.

“With a manufacturing facility right in the US market, VinFast can stabilise prices and shorten product delivery time, making our EVs more accessible to customers,” said Nguyen Thi Thu Thuy, Vingroup vice chair and VinFast Global CEO.

VinFast has begun taking pre-orders globally for two electric SUVs with a goal to begin delivering them in the fourth quarter.

US President Joe Biden said the VinFast investment, which will create more than 7,000 jobs, is “the latest example of my economic strategy at work.”

“It builds on recent announcements from companies like GM, Ford, and Siemens to invest in America again and create jobs, said Biden, who set an ambitious goal for half of new car sales to be electric by 2030.
This will be North Carolina’s first car plant and it is the largest economic development announcement in the state’s history, the governor’s office said in a statement.

VinFast said prices for its VF8 sport SUV started from US$41,000 in the United States. By comparison, a Tesla SUV sells for around US$63,000. VinFast is targeting global electric vehicle sales of 42,000 this year.a

PRODUCTION IS HARD
VinFast is betting big on the US market, where it hopes to compete with legacy automakers and startups with affordable electric SUVs and a battery leasing model.

Other electric vehicle startups like Rivian and Lucid have slashed their production targets this year due to supply chain disruptions caused by coronavirus, which hit their share prices.

Tesla CEO Elon Musk said last year, “It’s insanely difficult to reach volume production at affordable unit cost.”

VinFast, which became Vietnam’s first fully fledged domestic car manufacturer in 2019, plans to transition to all-electric vehicle production from late 2022.

Outside of North America, the company is looking for a plant in Germany, it said in January.

Source: Reuters

រដ្ឋាភិបាលកូរ៉េគ្រោងផ្តល់ជំនួយ១៦លានដុល្លារអាមេរិកសាងសង់អគារមន្ទីរពេទ្យថ្មីដល់កម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងសាងសង់អគារមន្ទីរពេទ្យថ្មីមួយ ដែលមានកម្ពស់៥ជាន់ គ្រោងចំណាយថវិកាប្រមាណ១៦លានដុល្លារអាមេរិក។

អគារមន្ទីពេទ្យថ្មីនេះ គឺនឹងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់កុមារ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលគម្រោងនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៣ ដោយការសាងសង់នឹងប្រើរយៈពេល៣ឆ្នាំ។

អគារមន្ទីរពេទ្យថ្មីនេះ មានទំហំជាង ៨.៣០០ម៉ែត្រការ៉េ កម្ពស់៥ជាន់ និងគ្រោងចំណាយថវិកាប្រមាណ១៦លានដុល្លារអាមេរិក ដែលជាការចំណាយដ៏ធំជាងគេបំផុតនៅកម្ពុជា តាំងពីប្រទេសកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកូរ៉េ។

អគារថ្មីនេះ នឹងមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះ បំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះ ពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះ ទងសួត និងជំងឺអូទីសឹម ជាដើម ដោយអគារទាំងមូលអាចដាក់គ្រែបានចំនួន ១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារ មកពីតាមបណ្តាខេត្តផ្សេងៗផងដែរ។

គម្រោងនេះនឹងក្លាយជា អគារទី២ដែលរដ្ឋាភិបាលកូរ៉េ ជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី១ដែលមានកម្ពស់៣ជាន់ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការរួចហើយដែរ។

មកដល់ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានជួយសាងសង់អគារមន្ទីរពេទ្យនៅកម្ពុជាជាបន្តបន្ទាប់ ដោយនៅក្នុងនោះ មានអគារមណ្ឌលសុខភាព នៅខេត្តរតនគិរី និង មណ្ឌលគិរី ហើយថ្មីៗនេះ គឺទើបតែសម្ពោធអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដែលមានតម្លៃ៨លានដុល្លារអាមេរិក៕

វៀតណាមវិនិយោគ២ពាន់លានដុល្លារ សង់រោងចក្រផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក

ដោយ៖ សុខុម

ហាណូយ: ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានប្រកាសកាលពីថ្ងៃអង្គារ ទី២៩ ខែមីនា ថា ខ្លួនបានចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគដំណាក់កាលដំបូងចំនួន២ពាន់លានដុល្លារ សាងសង់រោងចក្រមួយនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ដើម្បីផលិតរថយន្តក្រុងអគ្គិសនី រថយន្ត SUV និងអាគុយសម្រាប់រថយន្តអគ្គិសនី។

ក្រុមហ៊ុន VinFast ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនធំបំផុតរបស់វៀតណាម Vingroup បញ្ជាក់ថា ខ្លួនមានគម្រោងបោះទុនវិនិយោគសរុបរហូតដល់ទៅ៤ពាន់លានដុល្លារ លើរោងចក្រដំបូងរបស់ខ្លួននៅសហរដ្ឋអាមេរិក នេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី៣០ ខែមីនា នេះ។

ក្រុមហ៊ុននេះបានបន្ថែមទៀតថា ដំណើរការសាងសង់រោងចក្រនេះនឹងចាប់ផ្តើមនៅឆ្នាំ២០២២ នេះ នៅពេលក្រុមហ៊ុនទទួលបានលិខិតអនុញ្ញាតចាំបាច់ ហើយរំពឹងថានឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤។ សមត្ថភាពដំបូងរបស់រោងចក្រនេះនឹងអាចផលិតបាន១៥០.០០០គ្រឿងក្នុងមួយឆ្នាំៗ។

លោកស្រី Nguyen Thi Thu Thuy អគ្គនាយករងក្រុមហ៊ុន Vingroup និងជានាយកប្រតិបត្តិក្រុមហ៊ុន VinFast Global បានថ្លែងថា “ដោយមានរោងចក្រផលិតមួយនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ក្រុមហ៊ុន VinFast អាចធ្វើឱ្យតម្លៃមានស្ថិរភាព និងកាត់បន្ថយពេលវេលាប្រគល់ផលិតផល ដោយធ្វើឱ្យរថយន្តអគ្គិសនីរបស់យើងកាន់តែច្រើនចូលទៅដល់អតិថិជន”។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានពោលសរសើរថា ការវិនិយោគរបស់ក្រុមហ៊ុន VinFast ដែលនឹងបង្កើតការងារថ្មីជាង៧.០០០កន្លែង ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដ៏ល្អរបស់លោក។

លោកបានបន្ថែមថា ការវិនិយោគនេះបន្ថែមពីលើអ្វីដែលក្រុមហ៊ុនដូចជាក្រុមហ៊ុនGM ក្រុមហ៊ុនFord និងក្រុមហ៊ុនSiemens បានប្រកាសកាលពីពេលថ្មីៗនេះថានឹងបោះទុនវិនិយោគនៅសហរដ្ឋអាមេរិក ឡើងវិញដើម្បីបង្កើតការងារជូនពលរដ្ឋ៕

ដំណឹងល្អ វ៉ាក់សាំងកូវីដ១៩ជាជំនួយរបស់ចិនប្រមាណ៣.៥លានដូសទៀតបានដឹកមកដល់កម្ពុជាហើយ

ដោយ៖ សុផារី

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនប្រមាណ៣.៥លានដូសទៀត នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជានៅ ព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

វ៉ាក់សាំងដែលដឹកមកដល់គឺជាវ៉ាក់សាំងស្ថិតក្នុងចំនួន៥លានដូសនៃជំនួយថ្មី២០លានដូស ដែលរដ្ឋាភិបាលចិន បានប្រកាសផ្តល់ជូនកម្ពុជា។ ក្នុងនោះ វ៉ាក់សាំងប្រមាណ១.៥លានដូសនៃចំនួន៥លានដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែមីនា។

ក្នុងឱកាសអញ្ជើញពិនិត្យការដឹកមកដល់នូវវ៉ាក់សាំងជំនួយជាថ្មីរបស់ចិន នាព្រឹកថ្ងៃទី២៩ ខែមីនា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងជំនួយរបស់ចិន ដែលបានដឹកមកដល់នេះនឹងយកទៅបម្រើដល់ដំណើរការចាក់ដូសជំរុញ។

បើតាមលោកស្រី យក សម្បត្តិ វ៉ាក់សាំងជាជំនួយរបស់ចិនប្រមាណ១៥លានដូសទៀត ដែលមិនទាន់ដឹកមកនោះកំពុងស្ថិតក្នុងការជជែកគ្នា ហើយអាចនឹងរៀបចំដឹកមកកម្ពុជា ក្រោយខែកញ្ញា ឆ្នាំ២០២២។ ផែនការរៀបចំបែបនេះ ក៏ដោយសារតែក្នុងចន្លោះខែមេសា រហូតដល់ខែកញ្ញា កម្ពុជាមានផែនការទទួលវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់ និងប្រទេសជាមិត្តមួយចំនួនទៀត រហូតដល់ទៅ៧លានដូស។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបានដឹកមកដល់ប្រទេសនៅព្រឹកថ្ងៃទី២៩ ខែមីនា ប្រមាណ១.៥លានដូស និងដឹកមកដល់ថ្ងៃទី៣០ ខែមីនា ប្រមាណ៣.៥លានដូស គឺជាចំនួនវ៉ាក់សាំងដំណាក់កាលដំបូង៥លានដូស ដែលជាជំនួយថ្មី២០លានដូស ដែលលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។

ប្រទេសចិន គឺជាប្រទេសដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងប្រឆាំងជំងឺកូវីដ១៩ និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិន បានផ្តល់ជំនួយវ៉ាក់សាំងជាបន្តបន្ទាប់។ បើតាមលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨.៧២៤.៨០០ដូស។ ក្នុងនោះ ២០លានដូស ជាជំនួយថ្មី។

មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង បានរហូតដល់ជាង៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដោយកម្ពុជា បានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួន។ ទាំងការបញ្ជាទិញ និងជំនួយ កម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនជិត៤០លានដូស សម្រាប់បម្រើក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕

ប្រធាន CVEA ស្នើរដ្ឋាភិបាលអនុញ្ញាត្តឲ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនានាអាចប្រើប្រាស់ទិដ្ឋន័យក្បាលដី ដែលបានចុះបញ្ជីរួច

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកសំណូមពរឲ្យក្រសួងរៀបចំដែនដី ជួយបង្ហាញទិន្នន័យក្បាលដីនៅតាមបណ្តារាជធានី ខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចជាមុន និងអនុញ្ញាត្តឲ្យក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអាចប្រើប្រាស់ទិន្នន័យទាំងនោះ ដែលវាជាផ្នែកមួយសំខាន់ជួយជម្រុញការរីកចម្រើនក្នុងវិស័យនេះ។

លោកច្រឹក សុខនីម ប្រធាន CVEA បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៩ មិនាកន្លងមកថា ការចុះបញ្ជីរក្បាលដីបានលឿន រហ័ស នៅតាមរាជធានី ខេត្តទាំង២៥ ពិតជាមានសារៈសំខាន់ណាស់ ដែលរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបាននិងកំពុងពន្លឿនការងារនេះ។

លោកបន្តថា “សមាគមចង់សំណូមពរឲ្យក្រសួងជួយសម្រួលទិន្នន័យក្បាលដី ដែលអាចឲ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យស្របច្បាប់នានា អាចចូលទៅប្រើប្រាស់បាន ដែលអាចចំណេញពេលវេលាដល់ភ្នាក់ងារអចលវត្ថុនានា”។

លោកបន្តថា “ការចំណេញពេល និងមិនមានភាពស្មុគ្រស្មាញ គឺជាដំណើរការល្អ ដែលជួយពន្លឿនការងារទិញលក់អចលនទ្រព្យ ដែលជាផ្នែកមួយជួយពន្លឿនកំណើនសេដ្ឋកិច្ចផងដែរ”។

លោកច្រឹក សុខនីមបានបន្តថា ការផ្តល់ព៌តមានលឿនដល់អតិថិជន នឹងធ្វើឲ្យដំណើរការទិញលក់បានលឿន និងអាចបង់ព​ន្ឋបានច្រើនជូនរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យទិញលក់ ដែលងាយស្រួលក្នុងការប្រមូលពន្ឋផងដែរ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមបានស្នើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនានា ជួយសម្រួលទម្លាក់អត្រាការប្រាក់ ដើម្បីអ្នកវិនិយោគអាចប្រើប្រាស់ឥណទាន សម្រាប់យកមកវិនិយោគបានងាយស្រួល និងកាត់បន្ថយហានិភ័យនានា និងជួយសម្រួលនិតិវិធីនានា កាន់តែមានបរិយាកាសល្អប្រសើរ ដើម្បីជម្រុញឲ្យអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស នៅតែបន្តពង្រីកឱកាសវិនិយោគ ដែលវានឹងរួមចំណែកធ្វើឲ្យវិស័យនេះមានភាពរីកចម្រើន និងក្លាយជាវិស័យមួយ ដែលបន្តរួមចំណែកសំខាន់ក្នុងសេដ្ឋកិច្ចជាតិ៕

អភិបាលរាជធានីភ្នំពេញបញ្ជាក់ពីការរៀបចំប្រារពពិធីបុណ្យចូលឆ្នាំប្រពៃណជាតិខ្មែរ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីការត្រៀមរៀបចំពិធីបុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ឆ្នាំ នេះ រាជធានីភ្នំពេញ នឹង រៀបចំ សង្ក្រាន្ត វត្តភ្នំធម្មតា ដើម្បី ទទួល ទេវតា ឆ្នាំ ថ្មី និង បង្កលក្ខណៈ ឱ្យ បងប្អូន ប្រជាពលរដ្ឋ យើង សប្បាយ រីក រាយ ប៉ុន្តែបងប្អូន មេត្តា ចូលរួម ទប់ស្កាត់ កូវីដ ទាំង អស់ គ្នា។

រយៈ ពេល ២ឆ្នាំ ជាប់ៗគ្នាមក ហើយ ដែល ពិធី បុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ របស់ ខ្មែរ យើងត្រូវបានអាក់ខាន មិន ឱ្យ មាន ការ ជួប ជុំ ប្រមូលផ្ដុំ មនុស្ស ច្រើន កុះករ តែពិធី ទទួលទេវតា នៅ តែ ធ្វើ ទៅ តាម ប្រពៃណី ទំនៀម ទម្លាប់ នៅ តាម ផ្ទះ រៀងៗខ្លួន ដេីម្បី ចូល រួម ទប់ស្កាត់ ការរីករាលដាល នៃ ជំងឺ កូវីដ ១៩ តាម ការ ណែនាំ របស់ រាជរដ្ឋាភិបាល ។ ប៉ុន្តែ សម្រាប់ ឆ្នាំ នេះ ពី ធីបុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ យើង ត្រូវ បាន រាជរដ្ឋាភិបាល អនុញ្ញាត ឱ្យ ធ្វើ ពិធី និង មានការ ជួប ជុំ កម្សាន្ត សប្បាយ ជាធម្មតា ។

មុន ស្ថានភាព ជំងឺ កូវីដ ១៩ ជារៀងរាល់ឆ្នាំក្នុងឱកាស បុណ្យ ចូល ឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ បើទោះ បីប្រជា ពលរដ្ឋ រាជ ធានី ភ្នំពេញភាគច្រើន បានចាក ចេញ ទៅ ស្រុក កំណើត ឬទៅ លេង កំ សាន្តនៅតាម រម ណី យ៏ ដ្ឋាន និងបណ្តាខេត្ត/ក្រុងនានាក្តី ប៉ុន្តែក៏នៅ មានបងប្អូន ប្រ ជាពលរដ្ឋ មួយចំ នួន នៅចាំទទួលស្វាគ មន៏ ទេវតាឆ្នាំថ្មី និង ចូល រួម អបអរ សាទរក្នុង ពិធីបុណ្យចូលឆ្នាំ ខ្មែរ នៅភ្នំពេញជា ច្រើនផង ដែរ ដើម្បី បង្ក ភាពសប្បាយ រីករាយ ដល់ប្រ ជា ពល រដ្ឋផងនោះ អា ជ្ញា ធររាជធានីភ្នំពេញ បានតុប តែងភ្លើងព័ណ៌ កែលម្អរលើកកំពស់សោភណ្ឌភាព និងរៀបចំ ឲ្យ មានការ លេងល្បែង ប្រ ជា ប្រិយ៏ខ្មែរ នៅ រមណីយដ្ឋានវត្តភ្នំ ទៅតាម ប្រពៃណី និងទំ នៀម ទំលាប់ ផងដែរ ។

មន្ទីសាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ តែងតែរៀបចំតុបតែងកែលំអរលើកកំពស់សោភណ្ឌភាព ក្នុងរាជធានីភ្នំ ពេញ ជា ពិ សេសនៅរមណីយដ្ឋានវត្តភ្នំ វិមាន ឯករាជ្យ និងនៅ តាម បណ្តោយផ្លូវសំខាន់ៗ មួយ ចំនួនទៀត គឺ មាន ការតុបតែងភ្លើង ចម្រុះ ពណ៏ នៅតាមដើមឈើ ការលាបកំបោ នៅតាមដើមឈើ លើករបារកាត់ ទទឹង ផ្លូវ បោស និងលាងសំអាត នៅតាមផ្លូវ តាមសួនច្បារ និងទីសាធារណនានា ដើម្បីទាក់ទាញ ភ្ញៀវ ទេសចរ និងបង្កការកម្សាន្ត សប្បាយជូនប្រជាពលរដ្ឋ។

ចំណែកមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ និង មន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈ រាជធានីភ្នំពេញ តែង សហកា រ រៀបចំ និង ដឹក នាំ លេងល្បែងប្រជាប្រិយ ទៅ តាម ប្រពៃណី និង ទំនៀម ទំលាប់ ។

ជារៀងរាល់ឆ្នាំ នៅក្នុងរដូវបុណ្យធំៗ អាជ្ញាធររាជធានី ភ្នំ ពេញ តែងតែអំពាវនាវ ដល់ ម្ចាស់រថយន្ត ឈ្មួល និង រថយន្ត ក្រុង ទាំង អស់ ឲ្យរក្សា តម្លៃ មិនត្រូវតំឡើងថ្លៃស្រេចតែចិត្តនោះទេ ព្រម ទាំងធ្វើការអប់រំណែនាំមិនឲ្យដឹក ជញ្ជូន អ្នក ដំណើរ លើសចំណុះ ដែលបង្កឲ្យងាយរង គ្រោះដល់ អ្នកដំណើរ និងមិនឲ្យដឹកសំពីងសំពោងផងដែរ៕

តោះមកចដឹងពីតម្លៃអាផាតមិននៅក្នុងទីក្រុងសំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយៈសុផារី

អាស៊ី: វេបសាយអចលនទ្រព្យអន្តរជាតិមួយ Numbeo ថ្មីៗក្នុងឆ្នាំ២០២២នេះ បានធ្វើការប្រៀបធៀប តម្លៃអចលនទ្រព្យប្រភេទអាផាតមិន ក្នុងទីក្រុងទេសចរណ៍សំខាន់ៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងរបាយការណ៍ខាងលើបានឱ្យដឹងថា នៅក្នុងទីក្រុងភ្នំពេញរបស់កម្ពុជា តម្លៃអាផាតមិនមានតម្លៃជាមធ្យមប្រហែល ២.៥០៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃសមរម្យមួយប្រៀបធៀបទៅនឹងទីក្រុងផ្សេងទៀត។

ទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី អាផាតមិនមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងតំបន់ ដោយមានតម្លៃដល់ទៅ១៨.៤៨៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ប្រទេសជាតិខាងកម្ពុជាគឺ ទីក្រុងបាងកក ប្រទេសថៃ អាផាតមិនមានតម្លៃ៥.១៥៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម ៤.៧៤៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ចំណែកទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៣.៦១៤ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ២.៧៧១ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ទីក្រុងដែលមានតម្លៃអាផាតម៉ិនថោកជាងទីក្រុងភ្នំពេញមាន ដូចជា: ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ២.៣៨៤ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ទីក្រុងហាណូយ ប្រទេសវៀតណាម ២.០៩៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ទីក្រុងឆៀងម៉ៃ ប្រទេសថៃ ២.០៣០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ២.០១៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ៕