ធនាគារអាមេរិក Goldman Sachs: តម្លៃផ្ទះនៅក្រុងហុងកុង នឹងធ្លាក់ចុះរហូតដល់២០ភាគរយ

ដោយៈសុខុម

ហុងកុង: ធានាគារអាមេរិក Goldman Sachs បានព្យាករណ៍ថា តម្លៃអចលនទ្រព្យប្រភេទលំនៅដ្ឋាននៅក្រុងហុងកុង អាចនឹងធ្លាក់ចុះរហូតដល់ទៅ២០%នៅត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៣០ ខែមីនា។

ការព្យាករណ៍នេះ ធ្វើឡើងនៅពេលប្រាក់ចំណូលរបស់ពលរដ្ឋ និងតម្រូវការរបស់អ្នកទិញផ្ទះដែលបង្កឡើងដោយសាររលកចុងក្រោយ នៃការរីករាលដាលវីរុសកូវីដ-១៩ និងការដំឡើងអត្រាការប្រាក់របស់បណ្ដាធនាគារអន្តរជាតិ។

ធនាគារវិនិយោគដ៏ធំមួយនេះ បានទម្លាក់ការព្យាករអំពីតម្លៃលំនៅដ្ឋានសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៥ មកនៅត្រឹមធ្លាក់ចុះ៥%ជារៀងរាល់ឆ្នាំ បើធៀបនឹងការព្យាករមុននេះថា តម្លៃនឹងនៅទ្រឹងសម្រាប់ទាំងពីរឆ្នាំ។ សម្រាប់ឆ្នាំ២០២៣ និង២០២៤ ធនាគារនេះបានរក្សាការព្យាកររបស់ខ្លួន គឺធ្លាក់ចុះ៥%។

ទីក្រុងហុងកុង ដែលត្រូវបានក្រុមហ៊ុនស្ទង់មតិ Demographia ដាក់ចំណាត់ថ្នាក់ថាជាទីផ្សារលំនៅដ្ឋានថ្លៃបំផុតរបស់ពិភពលោក អស់រយៈពេល១២ឆ្នាំជាប់ៗគ្នា បានប្រកាសពីការធ្លាក់ចុះ២,៩%នូវតម្លៃផ្ទះមកទល់ពេលនេះនៅឆ្នាំនេះ ដោយតម្លៃបានធ្លាក់ចុះលឿនក្នុងខែកុម្ភៈ ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១។

តម្លៃផ្ទះបានហក់ឡើងលើសទ្វេដង ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ និងបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងខែកញ្ញា ឆ្នាំ២០២១។ ទីផ្សារលំនៅដ្ឋាននេះនៅតែមានភាពធន់ទ្រាំគួរឱ្យកត់សម្គាល់អំឡុងមហាបាតុកម្ម ដែលបានធ្វើឱ្យក្រុងនេះ ធ្លាក់ចូលក្នុងស្ថានភាពចលាចលក្នុងឆ្នាំ២០១៩ និងបានឆ្លងកាត់វិបត្តិរីករាលដាលវីរុសកូវីដ-១៩ យ៉ាងស្វាហាប់រយៈពេល២ឆ្នាំមកនេះ។ នោះក៏ដោយសារទីផ្សារនេះទទួលបានកំណើនរឹងមាំ និងអត្រាការប្រាក់ចុះថោកជាងមុន៕ Reuters៕

ទីផ្សារសណ្ឋាគារនិងផ្ទះសំណាក់រំពឹងភ្ញៀវទេសចរច្រើនក្នុងកំឡុងចូលឆ្នាំខ្មែរ ទោះមានបញ្ហាអតិផរណា

ដោយៈ សុផារី

ភ្នំពេញៈ វិស័យទេសចរណ៍ ជាពិសេសទីផ្សារសណ្ឋាគារនិងផ្ទះសំណាក់ នៅយតាមបណ្តាខេត្តសក្តានុពលទេសចរណ៍ បានរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ១៩យ៉ាងខ្លាំង មុននឹងចាប់ផ្តើមងើបឡើងវិញបន្ទិចម្តងៗ នៅក្រោយការបើកសេដ្ឋកិច្ចនៅដើមខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក។

នៅក្នុងឱកាសចូលឆ្នាំ២០២២នេះ ទោះកម្ពុជាប្រឈមការឡើងថ្លៃខ្លាំង នៃតម្លៃប្រេងដែលអាចប៉ះពាល់ដល់ការធ្វើដំណើរក្តី ម្ចាស់អាជីកម្មសណ្ឋាគារនិងផ្ទះសំណាក់ នៅតាមបណ្តាខេត្តទេសចរណ៍សំខាន់ៗ រំពឹងថា ចំនួនភ្ញៀវទេសចរនឹងមានកំណើនខ្ពស់បំផុត ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

លោក សែម ម៉ៅ អ្នកគ្រប់គ្រងផ្ទះសំណាក់បែបលំហែឌីយ៉ាម៉ង់ ប៊ូទិចកំពត ដែលមានទីតាំងនៅក្នុងក្រុងកំពត ខេត្តកំពត បានមានប្រសាសន៍ប្រាប់តា មប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៣០ ខែមីនានេះថា រហូតមកថ្ងៃនេះ ចាប់ផ្តើមមានភ្ញៀវទូរស័ព្ទមកកក់ កន្លែងស្នាក់បណ្តើរៗហើយ តែផ្ទះសំណាក់របស់លោកនៅមិនទាន់ពេញនៅឡើយទេ។

ទោះឆ្នាំកន្លងៗទៅ ប្រឈមនឹងកូវីដ១៩ ដែលធ្វើឱ្យចំនួនភ្ញៀវមានការថយចុះក្តី លោកមានសុទិដ្ឋិនិយមខ្ពស់ចំពោះឆ្នាំ២០២២នេះថា នឹងមានកំណើនខ្ពស់នៃការមកលេងកំសាន្ត ក្នុងខេត្តកំពត ដែលការណ៍នេះ នឹងជំរុញសកម្មភាពនៃទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់បន្ថែមទៀត។

លោកបន្តថា “រយៈពេលប្រហែល២ឬ៣ខែចុងក្រោយនេះ មានភ្ញៀវច្រើនគ្រាន់បើដែរ។ ភាគច្រើន ទេសចរមកកំសាន្តជាលក្ខណៈគ្រួសារ និងជាក្រុមៗ”។

បុគ្គលិកសណ្ឋាគារទំនើបមួយនៅកណ្តាលក្រុងសៀមរាប ដែលសុំមិនបង្ហើបឈ្មោះ បានបញ្ជាក់ថា សណ្ឋាគារដែលកញ្ញាបម្រើការឱ្យត្រូវបានកក់អស់១០០ភាគរយ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះហើយ។
កញ្ញាបានមានប្រសាសន៍ថា “ យើងមានទំនេរតែថ្ងៃ១៣ និង១៤ តែសម្រាប់១៥យើងពេញអស់ហើយ”។

កញ្ញាបន្តថា មានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បានមកទស្សនាកំសាន្តសៀមរាប មិនត្រឹមតែថ្ងៃបុណ្យជាតិនោះទេ សូម្បីតែថ្ងៃធម្មតាក៏មានភ្ញៀវច្រើនស្រាប់ហើយ។

កញ្ញាបញ្ជាក់ថា កំណើនភ្ញៀវទេសចរណ៍កើនឡើងខ្ពស់ អាចមើលឃើញច្បាស់នៅពេល ដែលផ្លូវ៣៨ខ្សែត្រូវបានបញ្ចប់រួចរាល់កាលពីពេលថ្មីៗកន្លងមក។

កញ្ញាបានថា “ចាប់តាំងពីខែ២ ឆ្នាំ២០២២មក ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសៀមរាបច្រើន ដោយសារផ្លូវនៅសៀមរាបធ្វើហើយ ស្អាតខ្លាំងស្រួលធ្វើដំណើរ អញ្ចឹងភ្ញៀវច្រើន ទោះបីអំឡុងមុនចូលឆ្នាំ២ឬ៣ថ្ងៃក៏ដោយ។ និយាយរួម ពេញមួយខែ៤នេះ មិនមានថ្ងៃណាដែលមិនមានភ្ញៀវនោះទេ”។

នាឱកាសចូលឆ្នាំប្រពៃណីជាតិ ពិសេសកម្មវិធីសង្ក្រាន្តចូលឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធដាក់ចេញផែនការរៀបចំកម្មវិធីកម្សាន្តសប្បាយ នៅតាមទីរួមខេត្ត ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ រួមជាមួយការតុបតែងលម្អនៅតាមទីតាំងសំខាន់ៗ។

សម្តេចថ្លែងថា ឆ្នាំ២០២២នេះ ជាឱកាសសម្រាប់ប្រជាពលរដ្ឋដើរលេងក្រោយ ខកខាន រយៈពេល២ឆ្នាំមកហើយ ដោយអូតែលក្នុងខេត្តព្រះសីហនុត្រូវបានកក់អស់ហើយ និងខេត្តសៀមរាបត្រូវបានកក់ស្ទើរអស់ផងដែរ៕

អ្នកឧកញ៉ាគិត ម៉េង អញ្ជើញអ្នកធុរកិច្ចនៅតំបន់មេគង្គ ឡានឆាង មកវិនិយោគនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ចឡាងឆាងមេគង្គលើកទី៣ ដែលសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានមេគង្គ ក្រោមមូលបទ “ការជំរុញកសិពាណិជ្ជកម្មនិងការវិនិយោគក្នុងវិស័យកៃច្នៃម្ហូបអាហារ”។

វេទិកាដែលបានធ្វើឡើងកាលពីថ្ងៃម្សិលម៉ិញ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីតំណាងវិស័័យសាធារណៈនិងវិស័យឯកជន របស់ប្រទេសឡាងឆាងមេគង្គ ចំនួនជាង១៥០នាក់នៅរាជធានីភ្នំពេញ និងជាង២០០នាក់ នៅតាមប្រព័ន្ធអនឡាញ។

អ្នកឧកញ៉ាគិត ម៉េងបានលើកឡើងអំពីសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសឡាងឆាង មេគង្គ ឆ្ពោះទៅកាន់វិបុលភាពរួម។ ជាតួយ៉ាង កិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន បានចូលជាធរមាននៅខែមករាឆ្នាំ២០២២ នេះ ដែលបានជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ដល់កម្រិតខ្ពស់ ក៏ដូចជា ជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាផងដែរ ព្រោះចិនជាប្រទេសនាំចូលផលិតផលកសិកម្មពីកម្ពុជា ដ៏ចម្បងជាងគេមួយ ដែល រួមមានផលិតផល៖ អង្ករ ស្វាយ និងចេកជាដើម។

ក្នុងន័យនេះ អ្នកឧកញ៉ាប្រធាន បានអញ្ជើញគណៈប្រតិភូធុរកិច្ចប្រទេសមេគង្គឡាងឆាង និងធុរជនទាំងអស់ មកបំពេញទស្សនកិច្ចនិងសិក្សាលទ្ធភាព វិនិយោគនៅកម្ពុជា ដែលមានសេដ្ឋកិច្ចរឹងមាំ មានទីផ្សារទូលំទូលាយ និងមានកាលានុវត្តភាពសម្បូរបែប៕

អនុសាសន៍ចំនូន៥ ត្រូវបានលើកឡើងដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងពហុបំណង

ដោយៈ ជេស៊ីកា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកវេង សាខុនបានលើកអនុសាសន៍ចំនួន៥ ដើម្បីរួមចំណែកជាធាតុចូល ក្នុងគោលដៅប្រែក្លាយនិងអភិវឌ្ឈន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពហុបំណង។

កិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពី “ការវាយតម្លៃបឋម លើផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយ: Zoom) ដែលកិច្ចប្រជុំនេះ ដឹកនាំលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទាក់ទងនឹងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ លោករដ្ឋមន្ត្រីវេង សាខុន បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែង របស់ក្រុមការងារជំនាញមកពីវិទ្យាស្ថាននររូបនីយកម្ម និងឌីសាញស៊ីនចិន (ប្រទសចិន) ដែលបានរៀបចំរបាយការណ៍បឋមផែនការមេនេះបានល្អ ដែលយើងកំពុងធ្វើការពិនិត្យ និងផ្តល់មតិបន្ថែម ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ក្នុងនាមក្រសួងស្បៀង ដែលជាស្ថាប័នផលិតម្ហូបអាហារផ្គត់ផ្គង់ឲ្យទីក្រុងអភិវឌ្ឍន៍មួយ មានលក្ខណ:ជាទីក្រុងទំនើប បៃតង ទេសចរណ៍ វប្បធម៌ អប់រំ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឧស្សាហកម្ម និងពាណិជ្ជកម្ម។

លោកវេង សាខុន រដ្ឋមន្ត្រីបានជូនយោបល់ ៥ ចំណុចសំខាន់ៗដល់អង្គប្រជុំដើម្បី យកទៅពិនិត្យ និងពិចារណាដាក់បញ្ជូលក្នុងផែនការមេ មានដូចជា ទី១- គួររៀបចំតំបន់កសិកម្មមួយដែលមានសក្តានុពលទាំង និងប្រភពទឹកគ្រប់គ្រាន់ ឬប្រើប្រាស់ទឹកកខ្វក់ដែលបានធ្វើពពិធកម្មរួចហើយ ដើម្បីធានាបាននូវផលិតភាព និងនិរន្តរភាពផលិតកម្មដំណាំបន្លែ និងសត្វ សម្រាប់ផ្គត់ផ្គង់ឲ្យទីក្រុង។ ទី២- គួរកំណត់ឲ្យបានច្បាស់តំបន់ ដែលមានសក្តានុពលសម្រាប់អភិវឌ្ឍន៍វិស័យវារីវប្បកម្មសមុទ្រ ក្នុងទិសដៅពីរសំខាន់គឺទី១- ធានាបរិមាណផ្គត់ផ្គង់អាហារសមុទ្រ និងធ្វើការនាំចេញ និងទី២- អភិរក្សព្រៃកោងកាងនៅទូទាំងខេត្តព្រះសីហនុ។

ទី៣- គួរបញ្ចូលផងដែរនូវផែនការរៀបចំសួនសាធារណបៃតង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ នឹងសហការដាំឈើប្រណិត និងឈើលម្អ ដែលវានឹងភ្ជាប់ទៅនឹងគម្រោងទីក្រុងបៃតងនាពេលអនាគត។ ទី៤- គួររៀបចំកំពង់កំពង់ផែ ដែលមានទុកច្រកនាំចេញកសិផល និងផលនេសាទ ដោយមានបំពាក់ឧបករណ៍ត្រជាក់សម្រាប់ស្តុករយៈពេលខ្លី។

ទី៥- គួររៀបចំសួនកសិ-ឧស្សាហកម្ម ដែលមានលក្ខណពហុបំណង និងបច្ចេកទេស (ស្តុក ប្រមូលផ្តុំ កែច្នៃ វេចខ្ចប់ បណ្តុះបណ្តាល ទីផ្សារ និងតាំងបង្ហាញផលិតផល)៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនៅព្រឹកថ្ងៃនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនាព្រឹកថ្ងៃនេះ។

សម្តេចតេជោបានសរសេរលើបណ្តាញ ទំនាក់ទំនងរបស់សម្តេច កាលពីល្ងាចថ្ងៃទី៣០ មិនាថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។

គម្រោ​ងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន- ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។

– ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាសប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥.២៥ម៉ែត្រ។
– ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រ​យានយន្ត។

គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

សម្រាប់ការបើកបរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បានកំណត់ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨.៥ម៉ែត្រ និងល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥.២៥ម៉ែត្រ និងទំហំ ៥.៥ម៉ែត្រ ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕

ទំហំទុនវិនិយោគរបស់សាធារណៈរដ្ឋកូរ៉េកើនដល់ទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២២ឆ្នាំ

      ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កូរ៉េជាប្រទេសដែលមានវិនិយោគិន បណ្ដាក់ទុននៅកកម្ពុជាច្រើនមួយ ដោយក្នុងនោះឃើញគម្រោងរបស់កូរ៉េជាច្រើន បានលេចរូបរាងឡើងនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី៣០ មីនា ២០២២នេះ។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ពីប្រទេសកូរ៉េចំនួន២១៩គម្រោង គិតជាទឹកប្រាក់វិនិយៅកមានចំនួនសរុបជាង៥ពាន់លានដុល្លារអាមេរិក។

ក្នុងជំនួបរវាងលោក Koo Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី២៩ មីនា ២០២២ លោកសុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កកម្ពុជា បានជម្រាបពីការចូលជាធរមាននៃច្បាប់វិនិយោគថ្មី របស់ព្រះរាជាណាចក្រកម្ពុជាកាលពីចុងឆ្នាំ២០២១កន្លងទៅ ស្របពេលដែលកម្ពុជាបានបើកដំណើរការសកម្មភាព សេដ្ឋកិច្ចពេញលេញឡើងវិញកាលពីថ្ងៃទី១ វិច្ឆិកា ២០២១ បន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីជំងឺកូវីដ១៩។

លោកសង្ឃឹមថា ច្បាប់វិនិយោគថ្មីនេះនឹងចូលរួមទាក់ទាញ ការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យឌីជីថល ដែលសាធារណរដ្ឋកូរ៉េបានបោះជំហាននាំមុខគេ លើសកលលោក និងក្នុងវិស័យកែច្នៃចំណីអាហារដែលជាវិស័យមានសក្ដានុពលខ្ពស់នៅកម្ពុជា។

លោកបានបង្ហាញជំនឿថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េដែលបានចុះហត្ថលេខាកាលពីចុងខែតុលា ឆ្នាំ២០២១ នឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះ ដែលនឹងជួយត្រួសត្រាយផ្លូវ ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ។

ជាមួយគ្នានេះ លោកKOO Yun Cheol ក៏បានឱ្យដឹងថា កិច្ចគាំទ្ររបស់កម្ពុជា គួបផ្សំជាមួយនឹងច្បាប់វិនិយោគថ្មី និងការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ នឹងជំរុញឱ្យមានការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែមផងដែរ៕

ពិព៌ណវប្បធម៌ ទេសចរណ៍ និងកីឡានឹងប្រារពធ្វើនៅស្ដាតមរតកតេជោនឹងចាប់ពីថ្ងៃទី៦-១០  ខែមេសាខាងមុខនេះ

  ដោយៈ វិវឌ្ឈន៍

     ភ្នំពេញៈ ខណៈដែលកម្មវិធីកម្សាន្តនៅតាមបណ្ដាខេត្តនានា កំពុងត្រូវបានរៀបចំសម្រាប់អបអរបុណ្យឆ្នាំចូលឆ្នាំថ្មីនោះ ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា ក៏នឹងត្រូវប្រារព្ធឡើងផងដែរនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦-១០ ខែមេសា ឆ្នាំ២០២២ខាងមុខ ទោះបីមិនមានព្រឹត្តិការណ៍សង្ក្រាន្តដូចនៅបណ្ដាឆ្នាំកន្លងទៅនោះក៏ដោយ។

ការរៀបចំកម្មវិធីពិព័រណ៍នេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរ និងផលិតផលទេសចរណ៍ផង និងដើម្បីបង្ហាញនូវមុខមាត់របស់ពហុកីឡាដ្ឋានជាតិដ៏ធំមួយនេះផងដែរ ដែលមិនត្រឹមត្រូវតែសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាធំៗប៉ុណ្ណោះទេ តែក៏ជាទីតាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ វប្បធម៌ ទេសចរណ៍ ក៏ដូចជាកម្មវិធីកម្សាន្តនានាផងដែរ។

កម្មវិធីនានានៅក្នុងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះ រួមមាន ការតាំងពិព័រណ៍ផលិតផល កម្មវិធីសម្ដែងរបាំប្រពៃណី កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរចម្រុះ កម្មវិធីចម្រៀងនិងរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ និងកម្មវិធីសម្ដែងសិល្បៈគុនខ្មែរ កម្មវិធីប្រឡងក្រុម Tik Tok និងកម្មវិធីប្រឡងចម្រៀង ការសម្ដែងរបាំឆៃយ៉ាំ និងរបាំគ្រុឌ កម្មវិធីប្រឡងបវរកញ្ញាមជ្ឈិមសម័យជាដើម ដែលនឹងប្រព្រឹត្តទៅតាមពេលវេលា និងម៉ោងផ្សេងៗគ្នាពេញក្នុងរយៈពេល៥ថ្ងៃ។

កម្មវិធីពិព័រណ៍នេះដែរគឺរៀបចំដោយក្រុមហ៊ុនដៃគូ KHBN ដោយមានកិច្ចសហការជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ខណៈកម្មវិធីបើកជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ថ្លែងប្រាប់បណ្តាញសារព៌តមាននានា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការសារទរ និងគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំកម្មវិធី កម្សាន្តពហុកីឡដ្ឋានជាតិមរតកតេជោខាងលើនេះ។

លោករដ្ឋមន្ត្រីបានថ្លែងថា “ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះនឹងក្លាយជាផលិតផលទេសចរណ៍មួយដ៏សំខាន់ ក្នុងការផ្ដល់ជូនការកម្សាន្តរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងមកពីខេត្តនានា”

លោក ថោង ខុន បានបញ្ជាក់ដែរថា ទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាទីតាំងដ៏សក្តិសមបំផុតមួយ សម្រាប់រៀបចំព្រឹត្តិការណ៍នានា ដោយនៅទីនោះមានទាំងវិមានឈ្នះ-ឈ្នះ និងសួនសត្វសាហ្វឺរី ដែលសុទ្ធតែជាផលិតផលទេសចរណ៍ទាក់ទាញយ៉ាងសំខាន់។

លោករដ្ឋមន្ត្រី ថោង ខុន ព្រមទាំងតំណាងក្រុមហ៊ុនដៃគូរៀបចំព្រឹត្តិការណ៍ KHBN ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនទូទៅ សូមអញ្ជើញចូលរួមកម្សាន្តក្នុងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះឱ្យបានច្រើនកោះករ។

បើតាមលោក ថោង ខុន ក្រៅពីពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញនេះ នៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងនៅខេត្តឬក្រុងផ្សេងទៀតក៏មានការរៀបចំសង្ក្រាន្ត ឬកម្មវិធីកម្សាន្តផ្សេងៗផងដែរ ពោលគឺធ្វើទៅតាមលទ្ធភាពរបស់អាជ្ញាធររៀងៗខ្លួន៕

 

China Evergrande to sell stake in Crystal City Project for US$575 million

   HONG KONG: China Evergrande Group said on Wednesday (Mar 30) it will sell its Crystal City Project in the eastern city of Hangzhou for 3.66 billion yuan (US$575 million) to two state-owned firms as the group’s liquidity issues dampen the progress of its projects.

The firm is selling the land-use and building ownership rights for the project, which is under construction, to Zhejiang Zhejian Real Estate Group and Zhejiang Construction Engineering Group, Evergrande said in a filing.

It will use the proceeds to repay construction fees of 920.7 million yuan owed to Zhejiang Construction Engineering and the rest for its own general working capital. The deal is expected to post a gain of about 216 million yuan.

Saddled with over US$300 billion in liabilities, Evergrande has been struggling to repay suppliers, creditors and complete projects. State-owned enterprises have stepped in to help with the debt restructuring process and taken over some of its assets to quell market concerns about a disorderly collapse.

In a separate filing late on Tuesday, Evergrande said it had set up an independent committee to investigate how banks seized 13.4 billion yuan in deposits of its property services arm, Evergrande Property Services Group, that had been pledged as security for third party guarantees.

Preliminary investigation has found the pledge of the relevant deposits and the enforcement by banks took place in 2021, Evergrande said.

Shares of its unit China Evergrande New Energy Vehicle Group resumed trading on Wednesday and plunged up to 14.5 per cent.

They have been suspended since last Monday pending news of the enforcement. But trading will be halted again on Friday per listing rules as the firm will not be able to publish its 2021 financial results by Mar 31.

Shares of Evergrande and Evergrande Property Services have both been suspended since last Monday.
Source: Reuters

ក្រុមហ៊ុន China Evergrande គ្រោងលក់ភាគហ៊ុនក្នុងគម្រោង Crystal City Project តម្លៃ៥៧៥លានដុល្លារ

ដោយៈសុខុម

ហុងកុង: ក្រុមហ៊ុន China Evergrande Group និយាយនៅថ្ងៃពុធ ទី៣០ ខែមីនា នេះថា ខ្លួននឹងលក់គម្រោង Crystal City Project របស់ខ្លួននៅក្រុងហាងចូវ (Hangzhou) ប្រទេសចិនក្នុងតម្លៃ៥៧៥លានដុល្លារអាមេរិក ឱ្យទៅក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចំនួនពីរ ខណៈវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងររបស់ក្រុមហ៊ុននេះ ធ្វើឱ្យគម្រោងនានារបស់ខ្លួនត្រូវរាំងស្ទះកណ្ដាលទី។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ខ្នាតយក្សមួយនេះបានលើកឡើង តាមរយៈឯកសារមួយថា ខ្លួនកំពុងលក់គម្រោងដែលកំពុងសាងសង់ រួមមានដី និងអគារឱ្យទៅក្រុមហ៊ុន Zhejiang Zhejian Real Estate Group និងក្រុមហ៊ុន Zhejiang Construction Engineering Group។

ក្រុមហ៊ុននេះ នឹងប្រើប្រាស់ប្រាក់បានពីការលក់នេះ ដើម្បីសងថ្លៃសំណង់ចំនួន១៤៥លានដុល្លារអាមេរិក ដែលខ្លួនជំពាក់ក្រុមហ៊ុមវិស្វកម្មសំណង់ Zhejiang Construction Engineering ហើយសល់ប៉ុន្មានទុកធ្វើជាដើមទុនផ្ទាល់ខ្លួន។ តាមការរំពឹងទុកកិច្ចព្រមព្រៀងនេះ នឹងទទួលបានប្រាក់ចំណេញប្រមាណ៣៤លានដុល្លារ។

ដោយជាប់ផុងក្នុងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Evergrande បាននិងកំពុងជួបការលំបាកត្រដាបត្រដួស នៅក្នុងការសងបំណុលអ្នកផ្គត់ផ្គង់ ធនាគារ ហើយគម្រោងនានារបស់ខ្លួនត្រូវជាប់គាំងកណ្ដាលទី។

បណ្ដាសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ បានហក់ចូលជួយ នៅក្នុងដំណើរការរៀបចំឥណទានឡើងវិញ និងបានកាន់កាប់ទ្រព្យសកម្មមួយចំនួនរបស់ក្រុមហ៊ុននេះ ដើម្បីរម្ងាប់ការជ្រួលច្របល់ក្នុងទីផ្សារដែលព្រួយបារម្ភខ្លាចក្រុមហ៊ុនខ្នាតយក្សមួយនេះដួលរលំ។

តាមរយៈឯកសារដាច់ដោយឡែកមួយកាលពីល្ងាចថ្ងៃអង្គារ ទី២៩ ខែមីនា ក្រុមហ៊ុន Evergrande បានបញ្ជាក់ថា ខ្លួនបានបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតករណីធនាគារ ដែលជាម្ចាស់បំណុលរឹបអូសយកប្រាក់ តម្កល់ជាង២.១ពាន់លានដុល្លារ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធខ្លួន Evergrande Property Services Group ដែលរក្សាទុកជាប្រាក់ធានាសម្រាប់តតិយជន (ភាគីទី៣)៕  Reuters៕

ការរីកចម្រើននិងការផ្លាស់ប្តូរ​មុខមាត់ខេត្តព្រះសីហនុ កំពុងជម្រុញកំនើនទេសចរណ៍ទៅកាន់ ខេត្តជាប់តំបន់ឆ្នេរមួយនេះ

ដោយៈ សុផារី

ព្រះសីហនុៈ ខេត្តព្រះសីហនុជាប៉ូលទី២ នៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានឧត្ដមភាពលេចធ្លោសម្រាប់ការអភិវឌ្ឍ ដោយសារកត្តាភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។

កត្តាអំណោយផលទាំងនោះ បានទាក់ទាញការមកដល់នូវទេសចរក្នុងស្រុក និងបរទេស ដែលជំរុញការអភិវឌ្ឍលើទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើន ក្នុងនោះក៏បានចំនួនសណ្ឋាគារផ្កាយប្រាំច្រើនផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានផ្តល់ជូនដោយលោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុកាលពីសប្តាហ៍មុនបានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២២នេះ សណ្ឋាគារក្រុងព្រះសីហនុ មានចំនួន៧៨អាជីវកម្ម ស្មើនឹង៦.៨៨២បន្ទប់ ក្នុងនោះអាជីវកម្មដែលទទួលបានអាជ្ញាប័ណ្ណចេញដោយក្រសួង និងមន្ទីរមានចំនួន៧៧អាជីវកម្ម។

ចំណែក ផ្ទះសំណាក់មានចំនួន៤១អាជីវកម្ម ស្មើនឹង៦១៣បន្ទប់ ក្នុងនោះអាជីវកម្មដែលទទួលបានអាជ្ញាប័ណ្ណចេញដោយក្រសួង និងមន្ទីរមានចំនួន៤១អាជីវកម្ម។

សណ្ឋាគារផ្កាយប្រាំដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានដូចជា ទី១ គឺសណ្ឋាគារសុខា ប៊ិចរីហ្សត របស់អ្នកឧកញ៉ា សុខ គង់ ទី២ សណ្ឋាគារស៊ីហ៊ូ អ៊ិនធើណេសិនណល ទី៣ សណ្ឋាគារឃ្វីនខូ វិចតូរី ប៊ិច និងទី៤ សណ្ឋាគារស៊ិចសេនស៊ីស ក្របី។ជាដើម។

អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ទូទាំងខេត្តព្រះសីហនុខាងលើនេះ បានបង្កើតការងារចំនួន៤.១០៩កន្លែង ក្នុងនោះបុគ្គលិកខ្មែរមានសរុប៣.៧4៩នាក់ និងបុគ្គលិកបរទេស២៨៨នាក់។

ចំនួនការផ្គត់ផ្គង់លើទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់ត្រូវបានមើលឃើញថា មានភាពស្របគ្នាទៅនឹងតម្រូវការនៃចំនួនលំហូរទេសចរ ដែលចូលមកកំសាន្តនៅក្នុងខេត្តព្រះសីហនុ។

ជាក់ស្តែង តាមរយៈរបាយការណ៍ក្រសួងទេសចរណ៍ ទើបចេញផ្សាយនៅដើមសប្តាហ៍ទី៤ នៃខែមីនានេះ បានឱ្យដឹងថា ខេត្តព្រះសីហនុបានជាប់ចំណាត់ថ្នាក់លេខមួយ ជាខេត្តដែលទាក់ទាញទេសចរច្រើនបំផុតក្នុងកំឡុងថ្ងៃទី២៦ ដល់២៧ ខែមីនានេះ។

ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ក្នុងរយៈពេលពីរថ្ងៃនោះ មានចំនួន២០៦.១២១នាក់ ខេត្តព្រះសីហនុស្រូបយកភ្ញៀវទេសចរចំនួន៣១.៥៨៧នាក់ នាំមុខរាជធានីខេត្តផ្សេងទៀត ស្មើនឹងចំនួន១៥,៣២ភាគរយ។

ខេត្តព្រះសីហនុ បានក្លាយជាខេត្តដែលបានទទួលការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍នានា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចឱ្យមានការសិក្សា និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥៕