តើអាមេរិក ប្រើច្បាប់អ្វីដើម្បីបង្កកទ្រព្យសម្បត្តិរបស់ប្រទេសណាមួយ ហើយការបង្កកទ្រព្យនឹងត្រូវ ស៊ីដាច់ឬយ៉ាងណា?

ដោយៈសុខុម

អន្តរជាតិ: សហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ឋមិត្តរបស់ខ្លួន តែងតែបង្កកទ្រព្យសម្បត្តិ​របស់ជនបរទេស មេដឹកនាំឬរបស់ប្រទេសណាមួយ នៅពេលពួកគេយល់ថា អ្នកទាំងនោះធ្វើអ្វីដែលប្រាសចាកប្រព័ន្ឋនៃការគិតរបស់ខ្លួន ជាជាងការគោរពសិទ្ឋអ្នកដទៃ។

ជាក់ស្តែង ក្រៅពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ពីសំណាក់អាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ ក្រុមមេដឹកនាំទាំងនោះ ក៏បានបង្កកទុនបម្រុងអន្តរជាតិជាង១០០ពាន់លានដុល្លារ របស់ធនាគារកណ្ដាលរុស្ស៊ី បង្កកទ្រព្យទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី ទ្រព្យសម្បត្តិរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ីផងដែរ ក្រោយប្រទេសនេះបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។

*និយាយដល់ការបង្កកទ្រព្យសម្បត្តិ តើសហរដ្ឋអាមេរិក ប្រើច្បាប់ពិសេសអ្វីដើម្បីបង្កកទ្រព្យសម្បត្តិរបស់ជនបរទេស ឬប្រទេសណាមួយ?

ជាការពិតណាស់ សហរដ្ឋអាមេរិក គឺជាមហាអំណាចសេដ្ឋកិច្ចទី១ និងជាមហាអំណាចយោធាទី១ របស់ពិភពលោក ហើយប្រទេសនេះតែងតែដាក់ទណ្ឌកម្ម ឬគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើប្រទេសណា ដែលខ្លួនយល់ថាមិនគោរព តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ បំបិទសិទ្ធិសេរីភាព ឬធ្វើទុក្ខបុកម្នេញពលរដ្ឋ ក្នុងរូបភាពមិនអាចទទួលយកបាន ឬការបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសណាមួយជាដើម។

សហរដ្ឋអាមេរិក មិនត្រឹមតែអាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលមានអំណាច ឬមហាសេដ្ឋីជាជនបរទេសណាម្នាក់ ដែលរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធអំពើពុករលួយ ឬអំពើល្មើសច្បាស់នៅក្នុងប្រទេសកំណើតរបស់បុគ្គលរូបនោះប៉ុណ្ណោះទេ គឺថែមទាំងអាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលនោះនៅក្រៅប្រទេសបានទៀតផង ឬសូម្បីទ្រព្យសម្បត្តិរបស់ប្រទេសណាមួយ តួយ៉ាងដូចប្រទេសរុស្ស៊ី ពេលនេះ។

យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា រដ្ឋាភិបាលសហព័ន្ធនៃសហរដ្ឋអាមេរិក មានសិទ្ធិអាចបង្កករាល់ទ្រព្យសម្បត្ដិ ដែលដាក់តម្កល់ក្នុងធនាគារ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ចំណុចនោះបានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើបណ្ដាធនាគារបរទេស ជុំវិញមូលនិធិនៅក្នុងសហរដ្ឋអាមេរិក។

លើសពីនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏អាចដាក់សម្ពាធឱ្យធនាគារអាមេរិកនានា បង្កកទ្រព្យសម្បត្តិនៅក្រៅប្រទេសបានផងដែរ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចគំរាមកំហែងធនាគារនានានៅក្រៅប្រទេសថា នឹងប្រឈមផលលំបាកផ្សេងៗ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដូចជា ការមិនទទួលបានសេវាដិតដល់ ការយកថ្លៃសេវាខ្ពស់ជាងធម្មតា ការរុកគួន ។ល។ បើមិនព្រមធ្វើតាមខ្លួន។

មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏មានឥទ្ធិពលខ្លាំងមិនធម្មតា ដែលអាចដាក់គំនាបឱ្យបណ្ដាប្រទេសសម្ព័ន្ធមិត្ត ជួយបង្កទ្រព្យសម្បត្តិតាមអ្វីដែលខ្លួនចង់បានថែមទៀតផង។

នេះសរបង្ហាញឱ្យឃើញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានវិធីច្រើនយ៉ាងណាស់ដើម្បីធ្វើឱ្យធ​នា​គារ ក្នុងប្រទេសនានាធ្វើតាមខ្លួនទាំងក្នុងរូបភាពសូកប៉ាន់ និងរូបភាពដាក់ទំនាប់ ឬគំរាមកំហែង។ តួយ៉ាង កាលពីពេលថ្មីៗនេះសហភាពអឺរ៉ុប និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ធ្វើតាមការអំពាវនាវរបស់សហរដ្ឋអាមេរិក ដោយបានចាត់វិធានការបង្កក ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី និងសូម្បីទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលក្រុងមូស្គូ។

និយាយតាមផ្លូវច្បាប់វិញ ប្រធានាធិបតីសហរដ្ឋអាមេរិក មានសិទ្ធិអំណាចធំធេងណាស់ នៅក្នុងការបង្កកទ្រព្យសម្បត្តិក្រោមច្បាប់ស្ដីពី អំណាចគ្រាអាសន្នផ្នែកសេដ្ឋកិច្ចអន្តរជាតិ International Emergency Economic Powers Act (IEEPA) និងច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មជាមួយបច្ចាមិត្រ (Trading with the Enemy Act)។
ម្យ៉ាងវិញទៀត ដោយសារតែប្រទេស និងក្រុមហ៊ុនធំៗជាច្រើន បានដាក់តម្កល់ប្រាក់យ៉ាងច្រើន សន្ធឹកសន្ធាប់នៅក្នុងធនាគារ និងមូលនិធិវិនិយោគនានាក្នុងទឹកដីសហរដ្ឋអាមេរិក បានផ្ដល់លទ្ធភាពឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចលេងហ្គេមហ៊ុមព័ទ្ធសេដ្ឋកិច្ចនេះ បានតាមអំពើចិត្តចាប់តាំងពីឆ្នាំ១៩៥៩ មកម៉្លេះ។

*តើទ្រព្យសម្បត្តិដែលបង្កកទាំងនោះ នឹងប្រគល់ឱ្យម្ចាស់ដើមវិញ នៅពេលវេលាសមរម្យណាមួយ ឬមួយក៏រឹបអូសស៊ីដាច់តែម្ដង?

តាមរយៈការចុះផ្សាយរបស់គេហទំព័រ www.rferl.org លោក Charles Intriago ប្រធានសមាគមអ្នកឯកទេសដោះស្រាយបទល្មើសហិរញ្ញវត្ថុ ACFCS ដែលមានមូលដ្ឋាននៅក្រុងម៉ៃអាមី (Miami) និងជារដ្ឋអាជ្ញាសហព័ន្ធរបស់សហរដ្ឋអាមេរិក លើកឡើងថា សម្រាប់ទ្រព្យសម្បត្តិដែលត្រូវបានបង្កក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមានជម្រើស៤ ដូចជា ទី១: រក្សាទុកទ្រព្យសម្បត្តិទាំងនោះ

ទី២: លក់វាឱ្យទៅអ្នកដែលហ៊ានដេញថ្លៃខ្ពស់ជាងគេ ហើយយកលុយដែលលក់បាន ទៅប្រើប្រាស់តាមបំណងរបស់ខ្លួន។ ទី៣: ដកលុយទាំងនោះទុកខ្លះ ហើយសល់ប៉ុន្មានប្រគល់ទៅឱ្យប្រទេសដើមវិញ និងទី៤: ប្រគល់ប្រាក់ទាំងអស់បានពីការលក់ឱ្យទៅប្រទេសនោះវិញ។

*ចុះក្នុងករណីបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី?
យោងតាមកាសែតអាមេរិក Washington Post ចុះផ្សាយកាលពីថ្ងៃទី៣ ខែមីនាបានឱ្យដឹងថា ទ្រព្យសម្បត្តិបង្កករបស់លោក ពូទីន និងទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី ឬសូម្បីទុនបម្រុងអន្តរជាតិរាប់រយពាន់លានដុល្លារ របស់ធនាគារកណ្ដាលរុស្ស៊ី នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ផ្ដល់ជំនួយមនុស្សធម៌ នៅក្នុងប្រទេសអ៊ុយក្រែន និងជួយដល់ជនភៀសខ្លួនអ៊ុយក្រែនជាង១លាននាក់។

ប្រសិនបើ និងនៅពេលប្រទេសអ៊ុយក្រែន ត្រូវបានដោះលែងឱ្យមានសេរីភាព ពីការត្រួតត្រាដោយរុស្ស៊ី ទ្រព្យសម្បត្តិបង្កកទុកដែលនៅសល់ប៉ុន្មាន អាចនឹងត្រូវបានប្រើប្រាស់សម្រាប់ជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ៕

រដ្ឋាភិបាលត្រូវការថវិកាប្រហែល៧០លានដុល្លាអាមេរិកដើម្បីធ្វើសាងសង់ផ្លូវជាតិលេខ៣ឱ្យជាប់ បានយូរតាមបច្ចេកទេស

ដោយៈសុផារី

កំពតៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២៩ ខែមីនានេះ បានមានប្រសាសន៍ថា មកដល់ពេលនេះក្រសួងកំពុងរង់ចាំថវិកា ដែលបានស្នើសុំប្រាក់កម្ចីពីមិត្តចិន ដើម្បីយកមកសាងសង់ផ្លូវជាតិលេខ៣ កំពតទៅវាលរិញ ដែលមានប្រវែង២០គីឡូម៉ែត្រ នៅតំបន់ដែលមានដីស្អុយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឱ្យបានរឹងមាំប្រើប្រាស់បានយូរ។

លោកបញ្ជាក់ថា “កម្ពុជាត្រូវការថវិកាប្រហែល៦០ និង៧០លានដុល្លាអាមេរិក ដើម្បីធ្វើសាងសង់ផ្លូវជាតិលេខ៣ កំពតទៅវាលរិញ ដែលមានប្រវែង២០គីឡូម៉ែត្រឱ្យជាប់បានយូរតាមបច្ចេកទេសត្រឹមត្រូវ”។លោកបានបញ្ជាក់ថា “ធនាគារពិភពលោកបានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះ បានចំនួន៣៤គីឡូម៉ែត្ររួចហើយ ប៉ុន្តែកំណាត់ផ្លូវ២០គីឡូម៉ែត្រផ្សេងទៀត មានបញ្ហាច្រើនណាស់ធ្វើមិនបានជាប់ទេ ធ្វើខូចរហូតតាំងពីយូរណាស់មកហើយ ធ្វើមិនដែលបានជាប់រឹងមាំទេ”។

លោកស៊ុន ចាន់ថុល បានថា “សម្តេចតេជោ ហ៊ុន សែន លោកបានស្នើសុំឱ្យមិត្តចិន ជួយជាប្រាក់កម្ចីសប្បទាន មកសាងសង់ផ្លូវ២០គីឡូម៉ែត្រនេះ ហើយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើលិខិតជាលាយលក្ខអក្សរទៅស្ថានទូតចិនហើយ ដើម្បីស្នើសុំថវិកានេះជាផ្លូវការ ចឹងយើងរង់ចាំថវិកាជាប្រាក់កម្ចីពីមិត្តចិន ដើម្បីយើងយកមកសាងសង់នៅទីនេះ”។

កន្លងមកមិនត្រឹមតែ ធនាគារពិភពលោកបានផ្តល់ថវិកា៨លានដុល្លាអាមេរិក មកកាន់កម្ពុជាក្នុងការសាងសង់ផ្លូវជាតិប្រវែង៥៤គីឡូម៉ែត្រនេះ ថែទាំរយៈពេលបីឆ្នាំនិងជុសជុល ចំណាយថវិកាច្រើនលានដុល្លាទៀត តែនៅតែមិនជាប់។ លោកថា ក្រុមហ៊ុនកូរ៉េបានមកសាងសង់ម្តង ក្រុមហ៊ុនកម្ពុជាធ្វើម្តងហើយដែរ ធនាគារពិភពលោកមកម្តងទៀតនៅមិនជាប់ទៀត ដោយសារកន្លងមកមិនមានការសិក្សាច្បាស់លាស់ ទាក់ទងនឹងបញ្ហាដីតាមបណ្តោយផ្លូវនេះ។

លោកបានបញ្ជាក់ដែរថា ក្រសួងកំពុងតែខិតខំប្រឹងប្រែង ស្វែងរកប្រភពថវិកាក្នុងការស្តារកំណាត់ផ្លូវនេះ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ឱ្យងាយស្រួលជាងមុន និងការដឹកជញ្ជូនឱ្យបានរលូនជាងមុនជាបណ្ដោះអាសន្នសិន។

លោកបន្តថា “រហូតទាល់តែក្រសួងទទួលបានថវិកា សម្រាប់សាងសង់កំណាត់ផ្លូវនេះ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងអាចប្រើប្រាស់ជាប់យូរអង្វែង”៕

ក្រុមហ៊ុន PropNex Cambodia បង្ហាញពីចំណុចសំខាន់ៗនៃសេវាកម្មវាយតម្លៃអចលនទ្រព្យ

ដោយៈ សុផារី

ភ្នំពេញៈ ការវាយតម្លៃអចលនទ្រព្យ គឺជាដំណើរការនៃការផ្តល់នូវព័ត៌មាននិងតម្លៃទីផ្សារនៃអចលនទ្រព្យ រួមទាំងព័ត៌មានអំពីលក្ខណៈលម្អិតរបស់ទ្រព្យ ការចំណាយលើការសាងសង់ ការចំណាយនានា ទីតាំង តំបន់ ភាពសាកសមនៃការប្រើប្រាស់ និងនិន្នាការទីផ្សារ។

យោងតាមរបាយការណ៍វាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន PropNex Cambodiaបានបង្ហាញថា ការវាយតម្លៃអចលនទ្រព្យប្រកបដោយភាពឯករាជ្យ បានជួយដល់ការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការវិនិយោគ ការអភិវឌ្ឍ ដំណើរការកម្ចី ការជួល និងការលក់អចលនទ្រព្យផ្សេងៗ។

លើសពីនេះទៅទៀត ការវាយតម្លៃអចលនទ្រព្យ គឺសម្រាប់ប្រើប្រាស់ក្នុងគោលបំណងជាច្រើន មានដូចជា ការទិញលក់អចលនទ្រព្យ ការបណ្តាក់ទុនរួមគ្នា ការអភិវឌ្ឍ ការអនុវត្ត សុវត្ថិភាពប្រាក់កម្ចី ការផ្ទេរភាគហ៊ុន ការពិនិត្យឡើងវិញនៃតម្លៃជួល គណនេយ្យ សវនកម្ម និងការធានារ៉ាប់រង ជាដើម។

ការសិក្សាដដែលបានបង្ហាញថា សម្រាប់អ្នកទិញអចលនទ្រព្យ ការវាយតម្លៃអចលនទ្រព្យជួយឱ្យអ្នកទិញ ដឹងអំពីតម្លៃជាក់ស្តែងនៃអចលនទ្រព្យដែលត្រូវទិញ ជួយដល់ការធ្វើកិច្ចព្រមព្រៀងទិញលក់ដ៏ត្រឹមត្រូវណែនាំដល់ការធ្វើការសម្រេចចិត្តបានល្អប្រសើរ និងការពារពួកគេពីការទិញអចលនទ្រព្យក្នុងតម្លៃខ្ពស់ជាងទីផ្សារ។

សម្រាប់ធនាគារដែលផ្តល់ប្រាក់កម្ចីទិញផ្ទះ ធនាគារអាចសម្រេចចិត្តលើចំនួនកម្ចីជាមួយនិងលក្ខខណ្ឌនៃការបញ្ចាំ បន្ទាប់ពីដឹងពីតម្លៃទ្រព្យបញ្ចាំ។

របាយការសិក្សារបស់ក្រុមហ៊ុន PropNex Cambodia បានបន្តឲ្យដឹងទៀតថា ចំណែកអ្នកលក់អចលនទ្រព្យ អាចប្រើប្រាស់ការវាយតម្លៃអចលនទ្រព្យជួយឱ្យដឹងពីតម្លៃទីផ្សារ បច្ចុប្បន្នភាពនៃអចលនទ្រព្យ និងការពារពួកគេពីការលក់អចលនទ្រព្យក្នុងតម្លៃទាប ដែលបណ្ដាលឱ្យមានការខាតបង់។ វាក៏ផ្ដល់ជូននូវដំបូន្មានដ៏ត្រឹមត្រូវដល់អ្នកលក់ក្នុងការ សម្រេចចិត្តលក់ឬរក្សាទុកបន្តទៀត។

ការវាយតម្លៃអចលនទ្រព្យ ក៏មានសារសំខាន់ផងដែរ ដល់ក្រុមហ៊ុនធានារ៉ាប់រងនិងអតិថិជនរបស់ក្រុមហ៊ុន ព្រោះវាបានផ្តល់នូវការយល់ដឹង អំពីតម្លៃធានារ៉ាប់រងដើម្បីមើលថា តើតម្លៃនេះសាកសមសម្រាប់ការខូចខាតនានា ដោយសារគ្រោះថ្នាក់ណាមួយ នាពេលអនាគតដែរឬទេ។ ការវាយតម្លៃអចលនទ្រព្យត្រឹមត្រូវធានាបានថាតម្លៃធានារ៉ាប់រងគឺសមហេតុផល នឹងគ្មានហានិភ័យដល់ការផ្ដល់ ឬទទួលបាននូវការធានារ៉ាប់រងទាប ឬខ្ពស់ខ្លាំង។

ជាពិសេសសម្រាប់ម្ចាស់អចលនទ្រព្យនិងអ្នកជួល ការវាយតម្លៃអចលនទ្រព្យផ្តល់នូវព័ត៌មានអំពីតម្លៃជាក់ស្តែងនៃតម្លៃជួល ជួយសម្រួលដល់ម្ចាស់អចលនទ្រព្យ និងអ្នកជួលក្នុងការចរចានិងធ្វើកិច្ចព្រមព្រៀងជួលនានាឱ្យកាន់តែប្រសើរ។

របាយការណ៍វាយតម្លៃអចលនទ្រព្យបានបង្ហាញឲ្យដឹងទៀតថា ការវាយតម្លៃអចលនទ្រព្យដោយ​ត្រឹមត្រូវក៏ផ្ដល់ជូនផងដែរ នូវព័ត៌មានអំពីនិន្នាការជួលនៅលើទីផ្សារ ចំនួនប្រាក់ចំណេញ ជួយដល់អ្នកទិញ និង អ្នកលក់ក្នុងការធ្វើការព្យាករណ៍ការវិនិយោគផងដែរ។

របាយការណ៍គណនេយ្យនិងហិរញ្ញវត្ថុ ការវាយតម្លៃអចលនទ្រព្យ កំណត់តម្លៃនៃទ្រព្យ សម្រាប់របាយការណ៍ហិរញ្ញវត្ថុ។ ដូច្នេះ វាជាភាពចាំបាច់ក្នុងការបង្កើតរបាយការណ៍ហិរញ្ញវត្ថុ នៃអចលនទ្រព្យរបស់ក្រុមហ៊ុនមួយដ៏ត្រឹមត្រូវនិងអាចទុកចិត្តបាន។

ទោះជាយ៉ាងណាក៏ដោយ កង្វះខាតនៃការជួញដូរ និងការទទួលបានព័ត៌មានពីអចលនទ្រព្យនៅលើទីផ្សារ បានផ្តល់នូវផលពិបាកដល់អ្នកវិនិយោគ ម្ចាស់អចលនទ្រព្យនិងអ្នកទិញ ជាច្រើនក្នុងការដឹងពីតម្លៃអចលនទ្រព្យរបស់ពួកគេ ជាពិសេសនៅពេលដែលតម្លៃទិញ លក់ និងជួល នៅលើទីផ្សារមានការប្រែប្រួលជាប្រចាំ៕

តំបន់អរិយក្សត្រកាន់តែមានសញ្ញាវិជ្ជមាននៃការអភិវឌ្ឍនិងហាងឆេងដី

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ហាងឆេងនិងតម្លៃដីធ្លីនៅក្នុងជុំវិញរាជធានីភ្នំពេញ នៅតែមានឱកាសក្នុងការឡើងថ្លៃ ក្នុងនោះតំបន់អរិយក្សត្រ នៃស្រុកល្វាឯម ខេត្តកណ្ដាល នឹងក្លាយជាតំបន់ដែលគួរទាក់ទាញមួយនៅពេលអនាគត ខណៈស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ ក៏បានចេញជាសញ្ញាវិជ្ជមានផងដែរ។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២៩ មិនាកន្លងមកថា អរិយក្សត្រជាតំបន់ជាយក្រុងនៃរាជធានីភ្នំពេញមួយ ប៉ុន្តែវានឹងមានសក្ដានុពលកាន់តែខ្លាំងឡើងៗ ក្រោយរដ្ឋាភិបាលកម្ពុជា មានគម្រោងសាងសង់ស្ពានឆ្លងទន្លេទៅកាន់តំបន់នេះផ្ទាល់តាមរយៈជំនួយរបស់សាធារណរដ្ឋកូរ៉េ។

លោកបន្តថា តម្លៃដីធ្លី និងសន្ទុះនៃការអភិវឌ្ឍនៅអរិយក្សត្រ នឹងមានការកំណើនឡើង នៅពេលស្ពានចាប់ផ្ដើមសាងសង់ ហើយវាកាន់តែរីកខ្លាំងបន្ថែមទៀត នៅពេលស្ពានសាងសង់រួចរាល់ ពីព្រោះថាអរិយក្សត្រជាតំបន់ដែលនៅជិតរាជធានីភ្នំពេញ ប៉ុន្តែមានឧបសគ្គដោយសារតែមិនមានស្ពានឆ្លងទន្លេ ។ ដូច្នេះបើសិនជាមានស្ពានឆ្លងទន្លេ តំបន់នោះនឹងអាចរីកចម្រើនបានលឿន ខណៈក្រុមហ៊ុនជាច្រើនក៏បាននិងកំពុងសម្លឹងមើលពីសក្ដានុពលនៃតំបន់នៃរួចរាល់ហើយផងដែរ។

លោកបន្ថែមថា ទោះបីជាស្ពានមិនទាន់មានការតភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រក្ដីតែតម្លៃដីនៅទីនោះក៏មានការកើនឡើងបន្តបន្ទាប់ដែរ គ្រាន់តែកម្រិតនៃការឡើងថ្លៃមានតិចតួច ហើយការអភិវឌ្ឍក៏មិនទាន់មានសន្ទុះខ្លាំងដែរ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា តាមពិតទៅអរិយក្សត្រនៅជិតភ្នំពេញទេ តែដោយសារការធ្វើដំណើរទៅទីនោះត្រូវឆ្លងសាឡាងនិងមិនមានស្ពានតភ្ជាប់ទើបធ្វើអរិយក្សត្រហាក់នៅឆ្ងាយពីភ្នំពេញ។

អ្នកស្រីបន្តថា នៅពេលរដ្ឋាភិបាលប្រកាសសាងសង់ស្ពានឆ្លងទន្លេ ទៅកាន់តំបន់អរិយក្សត្រនឹងធ្វើឱ្យតំបន់នោះមានសញ្ញាណវិជ្ជមាន កាន់តែខ្លាំងទៅលើការអភិវឌ្ឍ និងអាចជំរុញតម្លៃដីធ្លីនៅតំបន់កាន់តែមានកំនើន ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍ អចលនទ្រព្យមួយកម្រិតទៀតផងដែរ ហើយក៏អាចប្រៀបធៀបទៅនឹងតំបន់នៃក្រុងរណបកោះនរាផងដែរ។

តាមការសិក្សាតម្លៃដីធ្លី នៅតំបន់អរិយក្សត្រមិនទាន់មានសន្ទុះខ្លាំង គួរឱ្យកត់សម្គាល់នៅឡើយទេ ហើយតម្លៃដីនៅតាមបណ្ដោយផ្លូវធំៗ មានតម្លៃខ្ពស់ជាងនិងមានតម្រូវការខ្ពស់ជាង ដីធ្លីនៅខាងក្នុងផ្លូវធំៗ៕

ស្ពានអាកាសរង្វង់មូលចោលចៅបង្ហាញភាពទាក់ទាញ ត្រៀមស្វាគមន៍វត្តមានសម្តេចតេជោ ចូលរូមសម្ភោធនៅថ្ងៃទី៣១ មិនា

ដោយៈ វិវឌ្ឈន៍

ភ្នំពេញៈ សមិទ្ឋផលថ្មីមួយរបស់រាជធានីភ្នំពេញ ដែលកំពុងរួមចំណែកបង្កើនសោភ័ណភាពផង និងរំដោះចរាចរណ៍ផង បានបញ្ចប់ការសាងសង់រួចរាល់១០០ភាគរយ ដើម្បីត្រៀមស្វាគមន៍វត្តមានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់កាលវិភាគសម្ភោធបើកដំណើរការឲ្យប្រើប្រាស់នៅថ្ងៃទី៣១ មិនាខាងមុខនេះ។

កាលពីថ្ងៃ ទី ២៩ ខែមីនា ឆ្នាំ ២០២២នេះ លោកឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានី ភ្នំពេញ បានដឹកនាំ មន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ និង មន្ត្រី រដ្ឋបាល រាជធានី ភ្នំពេញ ចុះពិនិត្យ ការ ស្ថាបនា ស្ពាន អាកាស និង ផ្លូវ ក្រោម ដី រង្វង់ មូល ចោមចៅ ដែល សម្រេច បាន១០០%នៃ គម្រោង ទាំង មូល នឹងត្រៀម រៀបចំ ពិធី បើក ដំណើរ ការ ដាក់ឱ្យ ប្រើប្រាស់ ជា ផ្លូវ ការ នា ថ្ងៃ ទី ៣១ ខែមីនា ឆ្នាំ២០២២ ។

ពិធីសម្ភោធសម្ពានអាកាសដ៏ស្រស់ស្អាត និងទាក់ទាញនេះ នឹងធ្វើឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហម កម្ពុជា៕

ប្រមុខរាជរដ្ឋាភិបាលស្វាគមន៍ក្រុមប្រទេសនិយាយភាសាបារាំងមកវិនិយោគនៅកម្ពុជា

      ដោយៈ លក្ខិណា

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបានស្វាគមន៍ចំពោះបណ្ដា ក្រុមអ្នកវិនិយោគនៃប្រទេសនិយាយភាសាបារាំង ដែលមានបំណងចង់មកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកជំទាវ ល្វីស មូស៊ីគី វ៉ាបូ អគ្គលេខាធិការ  នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ចូលជួប សំដែងការ គួរសម  និងពិភាក្សាការងារ នៅថ្ងៃទី២៩ ខែមីនានេះ។

នៅក្រោយជំនួបរវាងសម្ដេចតេជោហ៊ុន និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី  បានឱ្យដឹងថា លោកស្រី ល្វីស បានកោត សរសើរអំពីសេដ្ឋកិច្ចរីកចម្រើន របស់កម្ពុជា ដែលជាការការទាក់ទាញ  និងជាគំរូ  នៃការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម សម្រាប់ប្រទេសនិយាយ ភាសា បារាំងផងដែរ។

ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន  បានសំដែងនូវការអបអរ សាទរចំពោះជោគជ័យ  នៃជំនួបរវាង អ្នក វិនិយោគ មកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា ។

សម្ដេចតេជោបានមានប្រសាសន៍ថា  សេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ជាចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសនិងតំបន់  ដែលមានសក្តានុពល  គ្រាន់តែមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ។ ដូច្នេះ​គប្បីរួមគ្នាបង្កឱកាសដើម្បីចាប់យកសកម្មភាព  សក្តានុពលទាំងឡាយណា ដែលមាននេះដើម្បីមិនត្រឹមតែពង្រីក  និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់ទាំងពីរទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយល្អ រវាងប្រទេសទាំងពីរផង  និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច  ពាណិជ្ជកម្ម  និងវិនិយោគ នឹងនាំ ទៅ ដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។

សម្ដេចតេជោ បានជម្រាបជូនលោកស្រីអគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីថា ក្នុងនាមជាប្រធានអាស៊ាន  អ្វីដែលសម្ដេចចង់ បាន  គឺជំរុញការអនុវត្ត អាស្តា និងអាស៊ឹមឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ាន  ឱ្យមានដំណើរការប្រក្រតីភាពឡើងវិញ៕

In Istanbul and Dubai, Russians pile into property to shelter from sanctions

ISTANBUL/DUBAI – Wealthy Russians are pouring money into real estate in Turkey and the United Arab Emirates, seeking a financial haven in the wake of Moscow’s invasion of Ukraine and Western sanctions, according to many property companies.

“We sell seven to eight units to Russians every day,” said Gul Gul, co-founder of the Golden Sign real estate company in Istanbul. “They buy in cash, they open bank accounts in Turkey or they bring gold.”

In Dubai, Thiago Caldas, CEO of the Modern Living property firm, has hired three Russian-speaking agents to meet Russian interest, which he says has leapt tenfold.

Sanctions imposed since the Feb. 24 invasion include Russia’s exclusion from the SWIFT banking system, and the targeting of individual such as oligarchs deemed to be close to President Vladimir Putin.

While Turkey and the UAE have criticised the Russian offensive, Ankara opposes non-U.N. sanctions on Russia and both countries have relatively good ties with Moscow and still operate direct flights, potentially offering routes out for Russians and their cash.

“They are wealthy Russians but not oligarchs,” said Gul of Golden Sign, one of a dozen real estate companies interviewed by Reuters. “They are finding ways to bring their money to Turkey.”

“There are customers buying three to five flats,” Gul added.
Russians have been big buyers of Turkish property for years, behind Iranians and Iraqis, yet the real estate players said there had been a spike in demand in recent weeks.

Though it’s still early days, industry figures bolster their accounts; In February, as troops massed on Ukraine’s border before advancing, Russians bought 509 houses in Turkey, nearly double the number they snapped up last year, according to the country’s statistics office.

Source: reuters

សហភាពអឺរ៉ុប កម្ពុជាពិភាក្សាពីការប្រើប្រាស់ស្តង់ដារយូរ៉ូកូដដែលជាស្តង់ដារសម្រាប់ រចនាប្លង់សំណង់

       ដោយៈ សុផារី

ភ្នំពេញៈ តាមរយៈការចូលរួមក្នុងសិក្ខាសាលា បង្កើនការយល់ដឹងអំពីស្តង់ដាយូរ៉ូកូដ (Eurocodes) រយៈពេល២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅនេះ សិក្ខាកាមមកពីរដ្ឋាភិបាលនិងវិស័យឯកជននៅកម្ពុជា មានការយល់ដឹងកាន់តែច្បាស់ពីប្រភេទស្តង់ដាអឺរ៉ុបចំនួន១០ស៊េរី សម្រាប់ផ្តល់នូវអភិក្រមរួមមួយ សម្រាប់ប្រើប្រាស់ក្នុងការរចនាប្លង់អគារ ព្រមទាំងការងារវិស្វកម្មសំណង់ស៊ីវិល  និងផលិតផលសំណង់ដទៃទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាឱ្យដឹងថា សិក្ខាសាលាបង្កើនការយល់ដឹងអំពីស្តង់ដារយូរ៉ូកូដ គឺជាវេទិកាមួយ ដែលអ្នកជំនាញរបស់សហភាពអឺរ៉ុប ចែករំលែកចំណេះដឹងរបស់ពួកគេអំពីទិដ្ឋភាពបច្ចេកទេស និងឧបករណ៍ដែលមាន សម្រាប់អនុវត្ត និងប្រើប្រាស់ស្តង់ដារយូរ៉ូកូដ ។

សិក្ខាកាមក៏បានយល់ដឹងពីស្តង់ដារ យូរ៉ូកូដ ជំនាន់ក្រោយដែលនឹងត្រូវឱ្យអនុវត្ត ដើម្បីឆ្លើយតបចំពោះបញ្ហាថ្មីៗដែលនឹងកើតឡើង ដូចជា ការកែសម្រួលការរចនាប្លង់អគារ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាដើម។

សិក្ខាកាមបានទទួលការណែនាំជាទូទៅអំពីប្រព័ន្ធសម្រាប់រចនាប្លង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាប្រព័ន្ធស្តង់ដាររបស់យូរ៉ូកូដ ព័ត៌មានលម្អិតផ្នែកបច្ចេកទេសស្ដីពីការរចនាសំណង់បេតុង និងសំណង់ដែក ព្រមទាំងការរចនាប្លង់បច្ចេកទេសទៅតាមស្ថានភាពភូមិសាស្ត្រ ដោយប្រើប្រាស់ស្តង់ដារយូរ៉ូកូដ។ ករណីសិក្សាដែលបង្ហាញពីការយកស្តង់ដារយូរ៉ូកូដ ទៅប្រើប្រាស់នៅតាមប្រទេសដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ដូចជា ប្រទេសសិង្ហបុរី និងប្រទេសស៊ែប៊ី ជាដើម បាន ផ្តល់ជាឧទាហរណ៍ជារួមអំពីជំហានចាំបាច់ សម្រាប់អនុវត្តស្តង់ដារយូរ៉ូកូដ ព្រមទាំងក្របខ័ណ្ឌគតិយុត្ត ក្របខ័ណ្ឌស្តង់ដារ កម្មវិធីបណ្ដុះបណ្ដាល និងតំហែទាំ ដែលត្រូវមានអមជាមួយ។

លោកស្រី Camilla Lombard អនុប្រធានសហប្រតិបត្តិការ – និងជាទីប្រឹក្សានៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានពន្យល់ថា ស្ដង់ដារយូរ៉ូកូដ គ្របដណ្តប់លើរាល់វត្ថុធាតុដើមសំខាន់ៗទាំងអស់ ដែលប្រើប្រាស់ក្នុងវិស័យសំណង់ និងជាក្រមអនុវត្តដែលមានបច្ចុប្បន្នភាពបំផុត ដែលផ្តល់លទ្ធភាពឱ្យប្រទេសនីមួយៗយកទៅធ្វើការកែសម្រួលឱ្យស្របតាមស្ថានភាពរៀងៗខ្លួន។ ប្រព័ន្ធស្តង់ដារដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ វិស័យសំណង់បែបនេះ នឹងជួយធានានូវសុវត្ថិភាព ស្តង់ដារកម្រិតខ្ពស់ និងការសាងសង់ដែលមានការគិតគូរពីបរិស្ថានក្នុងតំបន់អាស៊ាន។

លោក លាង ម៉ូនីរិទ្ឋ                   រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់កម្ពុជាបានគូសបញ្ជាក់ថាលោក មានការជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលាផ្សព្វផ្សាយពីស្តង់ដារយូរ៉ូកូដនៅថ្ងៃនេះ គឺជាសិក្ខាសាលាដ៏មានប្រយោជន៍ និងផ្តល់នូវធាតុចូលល្អៗជាច្រើន សម្រាប់ការកំណត់ពីកូដ និងស្តង់ដាររចនាអាគាររបស់កម្ពុជា ដែលកំពុងស្ថិតនៅក្នុងការពិចារណា ។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងវិទ្យាស្ថានស្តង់ដារកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍អំពីសិក្ខាសាលានោះ បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញស្តង់ដារយូរ៉ូកូដ ដល់រដ្ឋជាសមាជិកអាស៊ានទាំងអស់កាលពីឆ្នាំ ២០២១។        សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្រោមការសម្របសម្រួលរបស់កម្មវិធីលើកកម្ពស់កិច្ចពិគ្រោះយោបល់ និងថ្នាក់តំបន់រវាងសហភាពអឺរ៉ុបនិងអាស៊ាន (E-READI) ដែលទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុប ៕

តម្លៃផ្ទះនៅក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ធ្លាក់ចុះខ្លាំងមិនធ្លាប់មានដោយសារ កូវីដ-១៩រលកថ្មី

ដោយៈសុខុម

      ហុងកុង: តម្លៃផ្ទះឯកជននៅក្រុងហុងកុង បានធ្លាក់ចុះយ៉ាងលឿនក្នុងខែកុម្ភៈ មកដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែមករា ដើមឆ្នាំ២០២១ នៅពេលមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំអាស៊ី មួយនេះទទួលរងការវាយប្រហារពីវិបត្តិកូវីដ-១៩ រលកថ្មី។

ទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃអង្គារ ទី២៩ ខែមីនា នេះថា តម្លៃផ្ទះបានធ្លាក់ចុះ២,០៨%កាលពីខែមុន ដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុត មិនធ្លាប់មានចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយធៀបនឹងការធ្លាក់ចុះ០,៨៩%ក្នុងខែមករា។

ក្នុងខែនេះទីក្រុងហុងកុង ត្រូវបានក្រុមហ៊ុនស្ទង់មតិ Demographia ដាក់ចំណាត់ថ្នាក់ជាថ្មីម្ដងទៀតជាទីផ្សារលំនៅដ្ឋានដែលថ្លៃបំផុត របស់ពិភពលោកសម្រាប់រយៈពេល១២ឆ្នាំជាប់ៗគ្នា។

ទោះជាយ៉ាងណា តម្លៃផ្ទះចាប់ផ្ដើមធ្លាក់ចុះ ក្រោយហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងខែកញ្ញា ឆ្នាំ២០២១។ ទីផ្សារលំនៅដ្ឋាននេះនៅតែមានភាពធន់ ទ្រាំ គួរឱ្យកត់សម្គាល់អំឡុងមហាបាតុកម្ម ដែលបានធ្វើឱ្យក្រុងនេះ ធ្លាក់ចូលក្នុងស្ថានភាពចលាចលក្នុងឆ្នាំ២០១៩ និងបានឆ្លងកាត់វិបត្តិរីករាលដាលវីរុសកូវីដ-១៩ យ៉ាងស្វាហាប់រយៈពេល២ឆ្នាំមកនេះ។ នោះក៏ដោយសារទីផ្សារនេះទទួលបានកំណើនរឹងមាំ និងអត្រាការប្រាក់ចុះថោកជាងមុន។

ការធ្លាក់ចុះតម្លៃបានបង្កើនល្បឿនកាលពីខែមុន នៅពេលករណីឆ្លងកូវីដ-១៩ ហក់ឡើងស្រឺតៗ

រដ្ឋាភិបាលក៏បានដាក់ចេញ នូវវិធានការរឹតបន្តឹងការជួបជុំយ៉ាងតឹងរ៉ឹងបំផុតចាប់តាំងពីខែមករា ដែលបានបង្កផលប៉ះពាល់ខ្លាំងដល់អាជីវកម្មជាច្រើន និងជំរុញឱ្យភ្នាក់ងារអចលនទ្រព្យនានា បន្ទាបការព្យាកររបស់ខ្លួនសម្រាប់តម្លៃពេញមួយឆ្នាំ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield រំពឹងថា ចំនួនប្រតិបត្តិការទិញលក់ផ្ទះនឹងធ្លាក់ចុះរហូតដល់ទៅជិត៥០%ក្នុងឆមាសទី១ បើធៀបនឹងឆ្នាំមុនមកដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែវានឹងងើបឡើងវិញនៅឆមាសទី២ ប្រសិនបើវិបត្តិកូវីដ-១៩ អាចគ្រប់គ្រងបាននៅមុនពាក់កណ្តាលឆ្នាំនេះ។

ក្រុមហ៊ុនរំពឹងថា តម្លៃផ្ទះនឹងហក់ឡើងពី០%ទៅ៣%សម្រាប់ឆ្នាំ២០២២ ទាំងមូល៕ Reuters៕

ក្រសួងកំណត់រយៈពេល៣ខែឱ្យក្រុមហ៊ុនបញ្ចប់គម្រោងកំពង់ផែទេសចរណ៍កំពត ខណៈការសាងសង់យឺតយ៉ាវជាងផែនការ

ដោយៈ សុផារី

កំពតៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្ងៃទី២៩ ខែមីនានេះបានបញ្ជាក់ថា កំពង់ផែទេសចរណ៍កំពតបានបញ្ចប់ ការសាងសង់ជាង៩៣ភាគរយហើយ តែយ៉តយ៉ាវជាងផែនការកំណត់ ខណៈរដ្ឋាភិបាលបានដាក់កំណត់ឱ្យរយៈពេល៣ខែទៀត ដើម្បីបញ្ជប់ការសាងសង់១០០ភាគរយ។

លោកបានមានប្រសាសន៍ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កំពត ប្រើប្រាស់ថវិកាកម្ចីពីធនាគារអភិវឌ្ឍនអាស៊ីចំនួន៩.២លានដុល្លារអាមេរិក។

កន្លងមក គម្រោងនេះត្រូវបានពន្យារពេលបញ្ចប់ជាច្រើនដងមកហើយ ដោយតាមផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ២០២០ តែនាពេលនេះ ក្រសួងតម្រូវឱ្យក្រុមហ៊ុនសាងសង់បញ្ចប់គម្រោងរបស់ខ្លួនត្រឹមខែមិថុនា ព្រោះត្រូវបិទបញ្ជីទាក់ទងនឹងថវិកា នៃការសាងសង់របស់ ADB នៅចុងខែមិថុនាខាងមុខនេះ។

លោកបានបន្តថា “ខ្ញុំបានពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ថា នឹងពន្យារពេលក្នុងការសាងសង់រហូតដល់ខែមិថុនា ដើម្បីឱ្យក្រុមហ៊ុនសាងសង់ មានឱកាសជ្រើសរើសបុគ្គលិកបន្ថែម ដើម្បីធ្វើកិច្ចការនេះបន្ត”។

បើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ជម្រៅទឹកនៃគម្រោងនេះអនុញ្ញាតឱ្យនាវាទេសចរណ៍ដែលផ្ទុកទេសចរប្រហែល១០០ ទៅ២០០ នាក់ចូលចតបាន។ យ៉ាងណាក្តី គម្រោងនេះនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត មកលេងកំសាន្តនៅក្នុងខេត្តកំពតនិងកែបថែមទៀតផង៕