គំរោងសំណង់ទាបៗមួយចំនួនត្រៀមបង្ហាញខ្លួនលើទីក្រុងកោះនរាហើយ

       ដោយៈជេស៊ីកា

       ភ្នំពេញៈ ស្របពេលការបូមខ្សាច់បំពេញសម្រេចបានតាមផែនការ និងដីមួយចំនួនត្រូវបានលក់ដល់វិស័យឯកជន បច្ចុប្បន្ននេះ ទីក្រុងកោះនរាបាន និងកំពុងត្រៀមបង្ហាញនូវសំណង់អគារថ្មីៗមូយចំនួនហើយ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោង​សំណង់មួយចំនួន បានចាប់ផ្តើមសាងសង់បណ្តើរៗហើយ ប៉ុន្តែគំរោងទាំងនោះមិនមែនជាការសាងសង់អគារខ្ពស់ៗកប់ពពកនោះទេ គឺមានអគារកំពស់ត្រឹម៨ជាន់នៅឡើយ ដែលគំរោងទាំងនោះបាននិងកំពុងសាងសង់បណ្តើរៗហើយ។ លោកបន្តថា ទស្សនទាននៃការអភិវឌ្ឍទីក្រុងទំហំ១២៥ហិកតានេះ មានភាពស្រដៀងគ្នានឹងទីក្រិងកោះពេជ្រ នាពេលបច្ចុប្ប​ន្ននេះ។

ដីទីក្រុងកោះនរា ត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី២៨០០ទៅ៣៨០០ដុល្លារ ក្នុងមួយម៉ែត្រអារ៉េ ដែលតម្លៃនេះប្រែប្រួលទៅតាមទីតាំងសំខាន់ៗ ដូចជា ទំហំ និងដីដែលបែរមុខទៅរកទន្លេមេគង្គ និងទន្លេចតុមុខជាដើម។

លោកទូច សំណាងបានឲ្យដឹងនាពេលកន្លងមកថា រហូតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅលើទីក្រុង ដែលគ្រោងចំណាយទុនវិនិយោគរហូតដល់២៥០០លានដុល្លារនេះ កំពុងសម្រេចវឌ្ឍនភាពតាមផែនការរបស់ក្រុមហ៊ុន និងកំពុងសាងសង់យ៉ាងសកម្ម។ ខ្សែភ្លើង ឬបណ្តាញអគ្គិសនីនៅទីក្រុងនេះ ត្រូវបានកប់ក្រោមដីទាំងអស់ ហើយប្រព័ន្ឋទឹកស្អាត ទឹកភ្លៀង និងទឹកសំអុយត្រូវបានបែងចែកដាច់ពីគ្នាយ៉ាងគត់ម៉ត់ ខណៈទស្សនទានទីក្រុងនេះ ត្រូវបានរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ។

យោងតាមប្រភពព៌តមានដទៃទៀតបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនOCIC កំពុងជួលក្រុមហ៊ុនFoster& Partner រចនាប្លង់អគារកប់ពពកនៅទីក្រុងនេះ ដែលកំពស់អគារនេះអាចនឹងមានកំពស់លើសពី៦០០ម៉ែត្រ ខណៈផែនការដំបូងក្រុមហ៊ុនគ្រោងសាងសង់កំពស់៥៥០ម៉ែត្រប៉ុណ្ណោះ។

ជាមួយនឹងសោភ័ណភាព និងផែនការច្បាស់លាស់របស់រដ្ឋាភិបាល ទីក្រុងកោះនរានឹងក្លាយជាLandmarkថ្មីមួយសំរាប់រាជធានីភ្នំពេញ ខណៈស្ពានតភ្ជាប់ពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ ត្រូវបានប្រមុខរដ្ឋាភិបាលសម្រេចរួចហើយ ដោយស្ពាននេះនឹងតភ្ជាប់ពីចំណចុចផ្សាររាត្រីទៅកាន់តំបន់សុខា មុនឆ្លងទៅកាន់ទឹកដីអរិយក្សត្រ ដែលស្ពាននេះនឹងបង្កើនសោភ័ណ្ឌភាពរាជធានីភ្នំពេញមួយកម្រិតទៀត។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងកាលពីសប្តាហ៍កន្លងមកថា ស្ពានមិត្តភាពកម្ពុជា កូរ៉េដែលនឹងសាងសង់នាពេលខាងមុខ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ បន្ថែមទៀត​មកកាន់រាជធានីភ្នំពេញ ស្របពេលរដ្ឋាភិបាលកូរ៉េ បានស​ម្រេចផ្តល់ជំនួយសាងសង់ស្ពាននេះរួចហើយ៕

 

 

តោះទៅលេងសង្ក្រាន្តនៅទីតាំងបុរីបុស្បា កម្មវិធីកំសាន្តសប្បាយអស្ចារ្យជាងគេប្រចាំឆ្នាំ២០២២

ដោយៈ សុផារី

ភ្នំពេញៈ ដើម្បីអបអរសាទឬពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ បុរីបុស្បានឹងរៀបចំមហាព្រឹត្តិ​ការណ៍សង្ក្រាន្តដ៏ធំមួយនៅក្នុងបុរីបុស្បា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

សង្ក្រាន្តបុស្បាលើកទីមួយដ៏ធំសម្បើមនេះ មានការប្រគំតន្ត្រីខ្នាតធំជាមួយការចូលរួម ពីតារាចម្រៀងល្បីៗជាច្រើនរូបពីផលិតកម្មរាម ការប្រគុំតន្រ្តី Liveband  កំដរបរិយាកាសកម្មវិធីក្នុងរយៈពេលពីរថ្ងៃពេញតែម្តង។

លោកអ៊ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងនាយកគ្រប់គ្រងការលក់បុរីបុស្បាបានមានប្រសាសន៍ថា “វេទិកាសង្ក្រាន្តបុស្បាជាកម្មវិធីសាធារណៈ ដែលអនុញ្ញាតឱ្យសាធារណៈជនចូលរួមដោយសេរី។ បងប្អូនអាចចួលរួមកំសាន្តសប្បាយទាំងអស់គ្នា ដោយក្នុងរយ់ពេលពីរថ្ងៃនេះ នឹងមានកម្មវិធីប្រគុំតន្ត្រីដ៏ធំសម្បើមមួយដើម្បីទទួលសង្ក្រាន្តឆ្នាំថ្មី”។

លោកបន្តថា “កម្មវិធីនេះមានការចូលរួមសហការ ជាមួយក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ក្រុមហ៊ុន Fast food និងក្រុមហ៊ុនផ្សេងៗទៀតជាច្រើនទៀត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ”។


ក្រៅពីនេះ ថែមទំាងមានកម្មវិធីកម្សាន្តជាច្រើន ដូចជា ពិធីដង្ហែក្បួនតាំងបង្ហាញបុរីបុស្បា អមដោយរបាំទ្រុឌដល់ Showroom និងការដ្ឋាន ការសម្តែង MV និងសម្តែងបទចម្រៀង “អ្នកចម្បាំង” ដោយតារាចម្រៀងរបស់ផលិតកម្មរាម ការរាំលេងកម្សាន្ត អមដោយការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងឈុតឆាកពិសេសពីសំណាក់ក្រុមល្បុក្កតោខ្មែរ ផងដែរ។

ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ កម្មវិធីនេះក៏មានការរៀបចំការលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ល្បែងលោតបាវប្រណាំង វាយក្អម ទាញព្រ័ត្រ ដណ្តើមកៅអី ក្រម៉ាចងត្រប់ បង្វិលកូនបាល់ដល់ទី ស្វាដណ្ដើមទី ប្រកួតញ៉ាំប៉ិកគក់ បោះប៉េងប៉ោងទឹក ។ល។ និងល្បែងប្រជាប្រិយផ្សេងទៀតច្រើនជាង១០មុខ។

អ្វីដែលកាន់តែពិសេសនោះ ក្រៅពីកម្មវិធីរាំកម្សាន្តបែបប្រពៃណី ក៏មានការរំាលេងបែបសម័យនិយម តាមរយៈ DJ ល្បីៗ ជាមួយការរៀបចំឱ្យមានការបាញ់ទឹកបំបាត់ភាពក្តៅស្អុះស្អាប់ បង្កើនបរិយាកាសត្រជាក់ចិត្តដល់បងប្អូនគ្រប់ៗគ្នាផងដែរ។

កុំភ្លេចបបួលមិត្តភក្តិ បងប្អូន និងញាតិមិត្តជិតឆ្ងាយទាំងអស់ទៅចូលរួមឱ្យបានច្រើនកុះករណា៎!។ ទីតាំង៖ បុរីបុស្បា ភូមិត្រពាំងចក សង្កាត់ព្រៃវែងខាងលិច ខណ្ឌដង្កោ ភ្នំពេញ៕




ពួកអ្នកមានជនជាតិរុស្ស៊ីសម្រុកជះលុយទិញអចលនទ្រព្យនៅក្រៅប្រទេសដើម្បីគេចពីទណ្ឌកម្ម

ដោយៈសុខុម

ឌូបៃ: ក្រុមហ៊ុនអចលនទ្រព្យជាច្រើនទម្លាយឱ្យដឹងថា ពួកអ្នកមានជនជាតិរុស្ស៊ី កំពុងសម្រុកជះលុយទិញអចលនទ្រព្យក្នុងប្រទេសតួកគី និងប្រទេសអារ៉ាប់រួមអេមីរ៉ាត ដើម្បីគេចពីទណ្ឌកម្មរបស់លោកខាងលិច បន្ទាប់ពី    រដ្ឋាភិបាលក្រុងមូស្គូ បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែមីនា។

លោក Gul Gul សហស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Golden Sign នៅក្រុងអ៊ីស្ទែនប៊ុល ប្រទេសតួកគី និយាយថា “យើងលក់ផ្ទះឱ្យភ្ញៀវជនជាតិរុស្ស៊ី បាន៨យូនីតជារៀងរាល់ថ្ងៃ។ ពួកគេទិញជាលុយសុទ្ធ ពួកគេបើកគណនីធនាគារក្នុងប្រទេសតួកគី ឬមិនអញ្ចឹងទេ គឺពួកគេយកមាសមកជាមួយតែម្ដង”។

នៅក្រុងឌូបៃឯណោះវិញ លោក Thiago Caldas នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Modern Living និយាយថា ក្រុមហ៊ុនរបស់លោកបានជួលភ្នាក់ងារអចលនទ្រព្យ ចេះនិយាយភាសារុស្ស៊ី ចំនួន៣នាក់ សម្រាប់ទំនាក់ទំនងជាមួយភ្ញៀវជនជាតិរុស្ស៊ី ដែលមានចំណាប់អារម្មណ៍ចង់ទិញអចលនទ្រព្យ ដែលលោកនិយាយថាបានកើនឡើងរហូតដល់ទៅ១០ខ្ទង់។

ខណៈប្រទេសតួកគី និងប្រទេសអារ៉ាប់រួមអេមីរ៉ាត រិះគន់ការវាយលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន រដ្ឋាភិបាលក្រុងអង្ការ៉ា (តួកគី) បានជំទាស់នឹងទណ្ឌកម្ម ដែលមិនមែនដាក់ដោយអង្គការសហប្រជាជាតិទៅលើប្រទេសរុស្ស៊ី ហើយប្រទេសទាំងពីរនៅតែមានទំនាក់ទំនងល្អ ជាមួយរដ្ឋាភិបាលក្រុងមូស្គូ ហើយនៅតែដំណើរការជើងហោះហើរផ្ទាល់ ដែលអាចផ្តល់ផ្លូវសម្រាប់ពលរដ្ឋរុស្ស៊ី និងសាច់ប្រាក់របស់ពួកគេចេញចូលក្រៅប្រទេសបានដោយងាយស្រួល។

លោក Gul Gul សហស្ថាបនិកក្រុមហ៊ុន Golden Sign ដែលជាក្រុមហ៊ុនអចលនទ្រព្យមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យជាច្រើន ដែលសម្ភាសន៍ដោយទីភ្នាក់ងារព័ត៌មាន Reuters និយាយថា “ពួកគេគឺជាពួកអ្នកមានជនជាតិរុស្ស៊ី គឺមិនមែនជាក្រុមមហាសេដ្ឋីនោះទេ។ ពួកគេកំពុងរកវិធីដើម្បីនាំយកប្រាក់របស់ពួកគេទៅកាន់ប្រទេសតួកគី”។

សហស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យរូបនេះបានបន្ថែមទៀតថា “មានអតិថិជនខ្លះទិញអាផាតម៉ិនពី៣ទៅ៥លយូនីត”។

ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពលរដ្ឋរុស្ស៊ី បានទិញអចលនទ្រព្យច្រើននៅក្នុងប្រទេសតួកគី បន្ទាប់ពីពលរដ្ឋអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ប៉ុន្តែក្រុមអ្នកជំនាញខាងអចលនទ្រព្យនិយាយថា តម្រូវការទើបតែកើនឡើងខ្ពស់ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ៕  Reuters៕

តើទីតាំងស្ពានតភ្ជាប់ពីកោះដាច់មកកាន់ផ្លូវជាតិលេខ៦អាស្ថិតនៅចំណុចណា?

    ដោយៈគង់ សូរិយា

      ភ្នំពេញៈ គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ឲ្យបានមួយជុំ នឹងធ្វើឡើងនាពេលខាងមុខ ដែលស្ពានចំនួនពីរនឹងត្រូវសាងសង់ឡើង ក្នុងនោះមានស្ពានឆ្លងពីតំបន់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦អាផងដែរ។

អនុរដ្ឋលេខាធិការ និងជាអញនកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងាកលពីពេលថ្មីៗនេះថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បាននិងកំពុងដំណើរការ ប៉ុន្តែស្ថានភាពនៃការសាងសង់យឺតជាងការគ្រោងទុក ដោយសារការដោះស្រាយផលប៉ះពាល់មិនទាន់ចប់ ខណៈការពង្រីកបន្តពីកំណាត់ផ្លូវថ្មីនេះបន្តពីគំរោងបច្ចុប្បន្ន នឹងបន្តនៅពេលខាងមុខ ដោយស្ពានចំនួនពីរនឹងសាងសង់ដើម្បីឲ្យផ្លូវថ្មីនេះបានពេញលេញ។

លោកបន្តថា “គំរោងសាងសង់ស្ពានពីកោះដាច់ នឹងតភ្ជាប់មកចំណុចប្រសព្វគ្នានឹងមហាវិថីឈ្នះ ឈ្នះ ឬផ្លូវកប់ស្រូវ”។ លោកបន្តថា “ទោះជាយ៉ាងណាយើងមិនទាន់ដឹងថា កំណាត់ផ្លូវនេះ នឹងសាងសង់នាពេលណានៅឡើយទេ”។

កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងពន្យាពេលសាងសង់រយៈពេល១ឆ្នាំ ដោយសារការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមិនទាន់បញ្ចប់។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ត្រូវចំណាយលុយច្រើនណាស់ ពិសេសការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាក ប៉ុន្តែរដ្ឋាភិបាលនឹងប្រើច្បាប់អស្សាមីករណ៍ ដោយឈរលើផលប្រយោជន៍ជាតិជាធំ។

សម្តេចបានរំលឹកបន្តថា “ នៅអំឡុងពេលដោះស្រាយលើសំណង ដើម្បីសាងសង់ស្ពានអ្នកលឿងឬស្ពានត្សឹបាសា មានប្រជាពលរដ្ឋ២គ្រួសារមិនយល់ព្រម ទីបំផុតរដ្ឋាភិបាលយកច្បាប់អស្សាមីករណ៍មកប្រើ ដើម្បីអាច សាង​សង់ស្ពាននេះ ព្រោះស្ពាននេះមានផលប្រយោជន៍ធំណាស់សំរាប់ប្រជាពលរដ្ឋ”៕

 

សេចក្តីព្រាងច្បាប់និងរបៀបវារៈសំខាន់ចំនួនបីនឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីនៅថ្ងៃទី០១ ខែមេសានេះ

ដោយ៖ សហការី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ដោយរបៀបវារៈសំខាន់ចំនួនបីនឹងត្រូវលើកយកមកពិភាក្សា។

ក្នុងលិខិតអញ្ជើញរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ចេញផ្សាញនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនេះ ធ្វើឡើងដើម្បីពិនិត្យ និងឆ្លងរបៀបវារៈសំខាន់ចំនួនបីដូចខាងក្រោម៖
ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ
ទី៣៖ បញ្ហាផ្សេងៗ៕

Frasers Hospitality to Open Three Properties in Cambodia

Phnom Penh: The number of international hotel brands is ever increasing in the Kingdom of Cambodia, with Frasers Hospitality, part of Singapore-listed Frasers Property, confirming that they will open three properties in Phnom Penh, the first of which will launch in October 2022.

The Group announced plans for three properties:
The first property is the 88-room Capri by Fraser located in the capital Phnom Penh and is the first due to open – in October 2022. Guests can enjoy the Spin & Play concept; utilising self-service laundrettes while having a go at video games on the latest consoles, as well as access to a state-of-the-art 24-hour gymnasium.

A second Capri by Fraser property will be launched only 5-minutes away in the city centre, with 78 rooms, and is due for completion in 2024.

Frasers Hospitality said in February 2022, that both properties will feature a mix of hotel rooms, studio apartments and 1-bedroom units “targeted at transient business travellers and mid-level executives on extended stays.”

The third property will be a 200-room Fraser Residence Sen Sok and is scheduled to be complete in 2026. The serviced apartment is expected to accommodate expatriates on extended stays and is “part of an integrated development that includes a retail mall, medical centre and office tower.”

Ms Tonya Khong, Senior Vice President, Head of Asia Pacific at Frasers Hospitality, said, “In the last decade, Phnom Penh has evolved into a thriving and vibrant city. Coupled with a young, dynamic economy and strong pandemic recovery measures in Cambodia, we are excited to introduce our range of Frasers Hospitality brands to cater to different markets and offer the quality experiences we are known for.”

Frasers Hospitality senior vice-president and head of Asia-Pacific Tonya Khong said the properties are expected to do well due to regional events such as the 2023 Southeast Asian Games and the Regional Comprehensive Economic Partnership (RCEP).

Source: Business Times

ក្រុមហ៊ុនអចលនទ្រព្យពិភពលោកគ្រោងបើកដំណើរការសណ្ឋាគារធំៗបីនៅក្រុងភ្នំពេញ

ដោយ៖ សុផារី

ភ្នំពេញ៖ ចំនួនយីហោសណ្ឋាគារអន្តរជាតិកំពុងកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន Frasers Hospitality ជាផ្នែកមួយនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Frasers Property ដែលចុះបញ្ជីនៅសិង្ហបុរី បានប្រកាសថា ខ្លួននឹងបើកសម្ភោធអចលនទ្រព្យចំនួនបីនៅក្នុងរាជធានីភ្នំពេញ ដោយអចលនទ្រព្យទីមួយនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

លោកស្រី Tonya Khong អនុប្រធានជាន់ខ្ពស់នៃ Frasers Hospitality ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា “ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញបានវិវត្តទៅជាទីក្រុងដែលរីកចម្រើននិងរស់រវើក”។

 

លោកបានបន្តថា “គួបផ្សំជាមួយនឹងសេដ្ឋកិច្ចវ័យក្មេង តែប្រកបដោយសក្តានុពល និងវិធានការស្តារឡើងវិញពីជំងឺកូវីដ១៩ យើងមានសេចក្តីសោមនស្សរីករាយក្នុងការនាំយកម៉ាកយីហោបដិសណ្ឋារកិច្ចFrasersរបស់យើង ដើម្បីបំពេញតម្រូវការទីផ្សារផ្សេងៗគ្នា និងផ្តល់ជូននូវបទពិសោធន៍ប្រកបដោយគុណភាព”។

ក្រុមហ៊ុនបានប្រកាសផែនការសម្រាប់អចលនទ្រព្យចំនួនបី៖
អចលនទ្រព្យទីមួយគឺសណ្ឋាគារCapri by Fraser ដែលមាន៨៨បន្ទប់ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ហើយជាអចលនទ្រព្យដំបូងដែលគ្រោងនឹងបើកនៅក្នុងខែតុលា ឆ្នាំ២០២២។

គម្រោងទី២របស់Fraser មានចម្ងាយត្រឹមតែ៥នាទីប៉ុណ្ណោះពីកណ្តាលទីក្រុងភ្នំពេញ ដែលមាន៧៨បន្ទប់ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។

តំណាងក្រុមហ៊ុនFrasers Hospitality បាននិយាយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ថា អចលនទ្រព្យទាំងពីរនឹងមានបន្ទប់សណ្ឋាគារ ផ្ទះល្វែងស្ទូឌីយោ និងបន្ទប់ដាច់ដោយឡែក ដោយផ្តោតលើអ្នកធ្វើដំណើរមកវិនិយោគបណ្តោះអាសន្ននៅក្នុងប្រទេសកម្ពុជា។

អចលនទ្រព្យទីបីមានឈ្មោះថាFraser Residence Sen Sok ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ មានចំនួន២០០បន្ទប់។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។ គម្រោងនេះផ្តោតលើប្រភេទអគារចម្រុះដែលផ្តល់សេវាកម្មដល់ជនបរទេសក្នុងការស្នាក់នៅបណ្តោះអាសន្ន ដែលជាការអភិវឌ្ឍរួមបញ្ចូលគ្នានៃផ្សារទំនើប មន្ទីរវេជ្ជសាស្ត្រ និង អគារការិយាល័យ។

លោក Tonya Khong បាននិយាយថា គម្រោងទី១នេះត្រូវបានគេរំពឹងថានឹងដំណើរការល្អ ដែលជម្រុញដោយព្រឹត្តិការណ៍ក្នុងតំបន់ដូចជា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)៕

ធនាគារ មេយប៊ែង ផ្តល់ជូនឥណទានអត្រាការប្រាក់ចាប់ពី 6.88% លើគេហដ្ឋានកំពុងសាងសង់ សម្រាប់អតិថិជនបុរី ប៉េង ហួត

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី23 ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត និងធនាគារ មេយប៊ែង​ (ខេមបូឌា) ភីអិលស៊ី បានចុះហត្ថលេខាលើភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ​ស្តីពី «ការផ្តល់ជូនឥណទានគេហដ្ឋាន លើអត្រាការប្រាក់ចាប់ពី 6.88% លើគេហដ្ឋានកំពុងសាងសង់» នាការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1 ចំងាយប្រហែល5នាទី ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

ការចុះហត្ថលេខានៃភាពជាដៃគូមួយនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី និងបុរី ប៉េង ហួត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការផ្ដល់ជូនឥណទាន ដែលមានភាពបត់បែន​ដល់អតិថិជនដែលមានបំណង​វិនិយោគ​ និង​ទិញគេហដ្ឋាននៅក្នុងគម្រោងអភិវឌ្ឍ បុរី ប៉េង ហួត​។ តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តនេះ អតិថិជនទាំងអស់របស់បុរី ប៉េង ហួត នឹងទទួល​បានការផ្តល់ជូនទំហំឥណទានពិសេស​ទាំងលើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់។

លោកស្រី ភី​ សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុន បុរី ប៉េង ហួត​ បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការជាមួយធនាគារ មេយប៊ែង​ (ខេមបូឌា) ភីអិលស៊ី នឹងផ្តល់ជាឥណទានឆាប់រហ័ស ដើម្បីជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនយើង ដោយអាចស្នើសុំ​កម្ចី​ពីធនាគារ​​បានដោយពុំចាំបាច់មានទ្រព្យបញ្ចាំ ក្នុងអំឡុងពេលសាងសង់ ដោយអតិថិជនគ្រាន់តែចុះកិច្ចសន្យាទិញលក់ជាមួយបុរី ប៉េង ហួត ជាការសេ្រច។” លោកស្រី បានបន្តទៀតថា “នាងខ្ញុំពិតជាមានការស្ញើចសរសើរយ៉ាងខ្លាំង ចំពោះសេវាកម្មផ្តល់កម្ចីទិញផ្ទះរបស់ធនាគារ មេយប៊ែង មកកាន់អតិថិជនបុរី ប៉េង​ ហួត ទាំងការផ្តល់ប្រឹក្សាយោបល់ប្រកបដោយ​វិជ្ជាជីវៈ   ភាពរួសរាយរាក់ទាក់ និងការឆ្លើយតបទៅកាន់តម្រូវការអតិថិជនបានយ៉ាងឆាប់រហ័ស និងជាទីទុកចិត្តរយៈពេលកន្លងមកនេះ”។

ជាមួយគ្នានេះដែរ លោក  រ័ត្ន សោភ័ណ នាយកប្រតិបត្តិរង/នាយក ​នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសហគមន៍ នៃធនាគារ មេយប៊ែង ក៏មានប្រសាសន៍ផងដែរថា​ “ភាពជាដៃគូនេះ​បានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងធនាគារ មេយប៊ែង​ (ខេមបូឌា) ភីអិលស៊ី និង បុរី ប៉េង ហួត ក្នុងការ​​ផ្ដល់ភាពងាយស្រួលបន្ថែមទៅដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានគេហដ្ឋានក្នុងក្ដីប្រាថ្នា​កាន់តែឆាប់រហ័ស ជាមួយទំហំកម្ចី​​រហូត​ដល់ 80% នៃតម្លៃគេហដ្ឋាន ដោយអត្រាការ​ប្រាក់ទាបបំផុតចាប់ពី 6.88%ឡើងទៅ ក្នុងមួយឆ្នាំ និងរយៈពេល​រហូត​ដល់ទៅ 25ឆ្នាំ”។ លោកបានបន្តទៀតថា “ស្របតាមបេសកកម្មក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព​ ពួកយើងប្ដេជ្ញាចិត្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលជាតម្រូវការរបស់អតិថិជន​ រួមមានទាំងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងរយៈពេលនៃការបង់រំលស់ពិសេស​ ដើម្បីក្លាយជាម្ចាស់គេហដ្ឋានដែលអតិថិជនប្រាថ្នាចង់បាន”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

[youtube https://www.youtube.com/watch?v=rezvw9nicHE&w=560&h=315]

ឥណ្ឌូនេស៊ី ពិចារណាទិញប្រេងឆៅពីរុស្ស៊ី ក្រោយមហាយក្សចិន និងឥណ្ឌា សម្ងំសម្រុកទិញប្រេងឆៅថោកៗរបស់រុស្ស៊ី

ដោយ សុខុម

ហ្សាការតាៈ បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសចិន និងក្រុមហ៊ុនប្រេងធំៗរបស់ឥណ្ឌា កំពុងសម្ងំសម្រុកទិញប្រេងឆៅថោកៗរបស់ប្រទេសរុស្ស៊ី ក្រោយរុស្ស៊ី ទទួលរងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់។ ហើយដោយទំនងជាឃើញឱកាសចំណេញច្រើន ឥណ្ឌូនេស៊ី ក៏ចង់ក្ដោបក្ដាប់ឱកាសដ៏កម្រនេះដែរ។

លោកស្រី Nicke Widyawati នាយកប្រតិបត្តិក្រុមហ៊ុនថាមពលរដ្ឋរបស់ឥណ្ឌូណេស៊ី PT Pertamina បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី២៨ ខែមីនាថា ពេលនេះក្រុមហ៊ុនរបស់លោកស្រីកំពុងពិចារណាទិញប្រេងឆៅពីរុស្ស៊ី ខណៈខ្លួនកំពុងស្វែងរកប្រេងឆៅសម្រាប់រោងចក្រចម្រាញ់ដែលទើបនឹងកែលម្អថ្មីរបស់ខ្លួន។

លោកស្រីបានលើកឡើងក្នុងរដ្ឋសភាថា ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ក្រុមហ៊ុន PT Pertamina បានមើលឃើញឱកាសទិញប្រេងឆៅពីប្រទេសរុស្ស៊ី ក្នុងតម្លៃល្អ។

លោកស្រីបានពន្យល់ទៅក្រុមសមាជិកសភាថា “ផ្នែកនយោបាយ វាគ្មានបញ្ហាអ្វីទេដរាបណាក្រុមហ៊ុនដែលយើងទាក់ទងជាមួយមិនទទួលរងការដាក់ទណ្ឌកម្ម។ យើងក៏បានពិភាក្សាអំពីកិច្ចព្រមព្រៀទូទាត់ដែលអាចឆ្លងកាត់ប្រទេសឥណ្ឌា ផងដែរ”។

ប្រទេសឥណ្ឌូណេស៊ី ធ្វើជាប្រធានប្ដូរវេនក្រុមប្រទេស G20 នៅឆ្នាំនេះ ហើយនិយាយថា ខ្លួននឹងរក្សាអព្យាក្រឹតចំពេលមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ និងភូមិសាស្ត្រនយោបាយដ៏ធំបំផុតមិនធ្លាប់មាននៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ រដ្ឋាភិបាលឥណ្ឌូនេស៊ី ធ្លាប់បានលើកឡើងពីការព្រួយបារម្ភអំពីការឈ្លានពានដោយរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដែរ ប៉ុន្តែបានជៀសវាងមិនថ្កោលទោសឡើយ។

លោកស្រី Nicke Widyawati បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន PT Pertamina កំពុងពិគ្រោះជាមួយក្រសួងការបរទេស និងធនាគារកណ្តាលឥណ្ឌូនេស៊ី ទាក់ទងនឹងផែនការនេះ ហើយបានទាក់ទងអ្នកលក់ប្រទេសរុស្ស៊ី មួយចំនួនរួចហើយដើម្បីទិញប្រេងឆៅសម្រាប់សាកល្បងនៅរោងចក្រចម្រាញ់ប្រេងរបស់ PT Pertamina៕ Reuters៕

Indonesia’s Pertamina considers buying crude from Russia -CEO

Reporting by Bernadette Christina Munthe; Writing by Fransiska Nangoy

JAKARTA : Indonesian state energy firm PT Pertamina is considering buying crude oil from Russia as it seeks oil for a newly revamped refinery, chief executive officer Nicke Widyawati said on Monday.

Speaking at a parliamentary hearing, she said amid current geopolitical tensions, Pertamina saw “an opportunity to buy from Russia at a good price.” She was referring to Russia’s invasion of Ukraine.

“Politically, there’s no problem as long as the company we are dealing with was not sanctioned. We have also discussed the payment arrangement, which may go through India,” she told parliament members.

Indonesia holds the G20 presidency this year and has said it will remain neutral amid the Russia-Ukraine conflict, which has sparked the biggest humanitarian and geopolitical crisis in Europe since World War Two. The Indonesian government has raised concerns about the invasion but stopped short of condemning it.

Russia says it is a “special military operation”.

Nicke said Pertamina is currently in consultation with the Foreign Ministry and Indonesia’s central bank regarding the plan and has approached some Russian sellers to buy crude for testing at Pertamina’s refinery.

Pertamina is expected to finish revamping its Balongan refinery in May, Nicke said, which will allow the facility to process all types of crude.

“As of today, it can only process crude with low sulphur content, and this is expensive,” she said.

The upgrade of the Balongan refinery will add 25,000 barrels per day (bpd) of capacity this year to its current capacity of around 125,000 bpd.

Source: Reuters