អ្នកជំនាញលើកឡើងពីផលចំណេញ និងការខាតបង់ពីការរពន្យារពេលអនុវត្តន៍ពន្ធលើចំណេញមូលធន

ដោយៈ សុផារី

ភ្នំពេញៈ ពន្ធលើចំណេញមូលធន ដែលរដ្ឋាភិបាលគ្រោងនឹងប្រកាសអនុវត្តន៍នៅដើមឆ្នាំ២០២២នេះ ត្រូវបានលើកពេលអនុវត្តន៍ ទៅដល់ដើមឆ្នាំ២០២៤វិញ ដោយសារតែស្ថានភាពនៃវិបត្តិកូវីដ១៩ បន្តអូសបន្លាយ ។

តាមរយៈការប្រកាសពន្យា ពេលនៃការអុវត្តន៍ពន្ធនេះត្រូវ ត្រូវបានអ្នកជំនាញអចលនទ្រព្យលើកឡើងថា នឹងធ្វើឱ្យបាត់បង់ចំណូលរដ្ឋមួយផ្នែកតែនឹងធ្វើឱ្យកម្ពុជាចំណេញច្រើន។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​ល​នវត្ថុកម្ពុជាបានមានប្រសាសន៍ថា បើសិនជារដ្ឋាភិបាលចាប់អនុវត្តន៍ពន្ធលើចំណេញមូលធនយើង នឹងចំណេញមួយផ្នែក ប៉ុន្តែបើយើងក្រលេកឱ្យស៊ីជំរៅ យើងបានអនុវត្តន៍មួយផ្នែករួចទៅហើយ ដូចជា ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យប្រចាំឆ្នាំ។

លោកបន្តថា “មិនទាន់អនុវត្តន៍ ពន្ធលើប្រាក់ចំណេញមូលធននោះការដោះដូរ ការទិញលក់អចលនទ្រព្យ នឹងមានសកម្មភាពកើនឡើង ហើយនៅពេលនោះ ពន្ធប្រថាប់ត្រាក៏នឹងមានកំណើនឡើងដែរដែលធ្វើឱ្យចំណូលពន្ធកើនឡើងច្រើនដែរ”។

លោកបន្តថា ការប្រកាសពន្យារពេល នៃការអនុវត្តន៍ពន្ធលើចំណេញមូលធននេះដែរ ក៏នឹងទាក់ទាញដល់ការវិនិយោគបរទេស ទៅលើអចលនទ្រព្យកាន់តែច្រើនផងដែរ ដូច្នេះការសម្រេចចិត្តរស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្យារពេល ការអនុវត្តពន្ធលើចំណេញមូលធន គឺជាការគិតគូរបានត្រឹមត្រូវ ដែលធ្វើឱ្យពួកយើងសាទរ ចំពោះចំណាត់ការនេះផងដែរ ។

លោកសុខនីម បានលើកឡើងថា ការពន្យារពេលនេះដែរ នឹងធ្វើឱ្យអចលនទ្រព្យតំបន់ខ្លះ ដែលមានសក្ដានុពល នឹងមានការដោះដូរម្ចាស់ច្រើនក្នុងរយៈពេលខ្លីជាក់ស្ដែង ដីខ្លះក្នុងរយៈពេលតែ១ឆ្នាំ អាចដោះដូរម្ចាស់៥ទៅ៦ដង។
លោកពន្យល់ថា ការដោះដូរម្ចាស់ច្រើនេះដែរ ក៏នឹងធ្វើឱ្យរដ្ឋទទួលបានចំណូលពន្ធប្រថាប់ត្រា បញ្ជាក់ពីការដោះដូរម្ចាស់ផងដែរ ជាពិសេសដីធ្លីនៅតំបន់ខណ្ឌព្រែកព្នៅ និងសែនសុខជាដើម ហើយដីនៅតំបន់នោះខ្លះដោះដូរ៥ទៅ៦ដងក៏មានដែរ។

លោកបន្តថា “វិនិយោគិនទាំងក្នុងស្រុក និងបរទេសនឹងស្វែងរកការវិនិយោគកាន់តែច្រើន ដើម្បីទទួលបានប្រាក់ចំណេញ តែបើសិនជាការអនុវត្តពន្ធថ្មីចាប់ផ្ដើម វាក៏ធ្វើឱ្យចំណេញកាន់តែទាប ពេលខ្លះតម្លៃអចលនទ្រព្យក៏ឡើងថ្លៃទៅតាមហ្នឹងដែរ” ។

ជាមួយគ្នានេះ លោកឧកញ៉ានួន ឬទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានឱ្យដឹងដូចគ្នាថា ការពន្យារនូវការអនុវត្តនៃពន្ធលើប្រាក់ចំណេញមូលធននេះ នឹងអាចទុកលទ្ធភាពឱ្យវិនិយោគិនស្ដារ និងជំរុញឱ្យវិស័យអចលនទ្រព្យ ឲ្យមានសន្ទុះបន្ថែម ក្រោយពីរងផលប៉ះពាល់ដោយសារតែវិបត្តិនៃកូវីដ១៩ ។

សេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗបានបង្ហាញពីការពន្យារពេល នៃការអនុវត្តលើចំណេញមូលធន ដែលគ្រោងអនុវត្តន៍នៅដើមឆ្នាំ២០២២នេះ ទៅដល់ដំណាច់ឆ្នាំ២០២៣ និងចាប់ផ្ដើមអនុវត្តន៍ជាផ្លូវការនៅឆ្នាំ២០២៤ ដោយសារតែវិបត្តិកូវីដ១៩ នៅតែមិនទាន់បានបញ្ចប់ និងអាចទុកពេលវេលាសមស្រប ក្នុងការស្ដារនិងជំរុញវិស័យសេដ្ឋកិច្ចកម្ពុជាឡើងវិញ៕

ឆ្នាំ២០៣០ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនឹងកើនដល់ជាង៣៦ភាគរយនៃប្រជាពលរដ្ឋទូទាំងប្រទេស

ដោយៈគង់ សូរិយា

ភ្នំពេញៈ កំនើនកកស្ទះចរាចរណ៍ ផែនការពង្រីករាជធានីភ្នំពេញរបស់​រដ្ឋាភិបាល នឹងកើតឡើងជាស្វ័យប្រវត្តិ ខណៈការសិក្សាថ្មីមួយរបស់រដ្ឋាភិបាលបានបង្ហាញថា ចំនួនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនឹងកើនដល់ ៣៦,៣ភាគរយ។

យោងតាមការសិក្សារបស់វិទ្យាស្ថានជាតិស្ថិតិ (N.I.S) នៃក្រសួងផែន ការដែលបានសិក្សាកាលពីឆ្នាំ២០១៤ បានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០៣០ កំណើនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនដល់ចំនួន៣៦,៣% នៃប្រជាពល​រដ្ឋសរុបនៅទូទាំងប្រទេស ខណៈនគរូបនីយកម្មនៅកម្ពុជាកំពុងមានសន្ទុះ និងវិសាលភាពធំដែលមិនធ្លាប់មានពីមុនមក។

តាមការព្យការណ៍ផ្លូវការនៅត្រឹមឆ្នាំ២០៣០ ប្រជាជនកម្ពុជាប្រមាណមួយភាគបី នឹងរស់នៅក្នុងតំបន់ទីប្រជុំជននានានៅទូទាំងប្រទេស។

ជាមួយគ្នានេះ ការសិក្សាថ្មីមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា នគរូបនីយកម្មត្រូវបាន់ស្មានថា នឹងកើនដល់ប្រមាណ៤៤ភាគរយ ខណៈឆ្នាំ២០១៥បង្ហាញថា នគរូបនគរូបនីយកម្មមានកម្រិតត្រឹម២៧,១ % ក្នុងឆ្នាំ២០០៨ និង៣០ % នៅក្នុងឆ្នាំ២០១៤។

យោងតាមរបាយការណ៍វេទិកា នគរូបនីយកម្មកម្ពុជា របស់ក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ដោយសារតែកំណើនប្រជាពលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកើនឡើងប្រមាណ១៦លាននាក់ ខណៈនៅក្នុងទីក្រុងភ្នំពេ​ញមានជាង២លាននាក់។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក ប៉ែន សុផល បានឱ្យដឹងដែរថា ការអភិវឌ្ឍន៍នគរូបនីយកម្ម អចលនទ្រព្យ និងសំណង់កំពុងមានសន្ទុះដ៏លឿន បានក្លាយជាសសរស្តម្ភស្នូល នៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានក្នុងរង្វង់៧ % ក្នុង១ឆ្នាំៗ ក្នុងរយៈពេលកន្លងមកនេះ ។

លោកបន្តថា “ក្នុងករណីនេះ យើងអាចមើលឃើញពីតម្រូវការនៃការវិនិយោគ ការរៀបចំការអភិវឌ្ឍ និងការគ្រប់គ្រងការអភិវឌ្ឍន៍ក្រុង ប្រកដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន ដែលមានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់”។

លោកបន្ថែមថា ដើម្បីធានាបាននូវម៉ាក្រូសេដ្ឋកិច្ចរឹងមំាបន្តទៀត និងឆ្ពោះទៅសម្រេ​ចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ មានជាអាទិ៍ការអភិវឌ្ឍលំនៅឋាន ជាពិសេសការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថាន សេដ្ឋកិច្ច សង្គម បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីយ៍ ប្រព័ន្ធលូ ប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តិកម្មទឹកខ្វក់ ការគ្រប់គ្រងសំណល់រឹងរាវ លំហសាធារណៈ និងផ្ទៃបៃតង បរិក្ខារទីក្រុង៕

Green Zone Residence បញ្ចុះតម្លៃរហូតដល់ ៦០០០ដុល្លារ និងផ្តល់ជូននូវសម្ភារៈប្រើប្រាស់ជា​ច្រើនទៀត

ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ គំរោងលំនៅដ្ឋានលំហែរកាយ ដែលផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិបាន និងកំពុងផ្តល់នូវកញ្ចប់លើកទឹកចិត្តយ៉ាងពិសេស ដល់អតិថិជន ដោយក្រុមហ៊ុនបានផ្តល់ការបញ្ចុះតម្លៃ រហូតដល់៦០០០ដុល្លារអាមេរិក។

លោកខាត់ បូរ៉ា ទីប្រឹក្សាគំរោង Green Zone Residence បានមានប្រ​សាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២០ មិនាថា ជាមួយនឹងគោលដៅលើកទឹកចិត្តអតិថិជន ជាពិសេសក្រៅពីទទួលបានការបញ្ចុះតម្លៃ ដូចលើកឡើងខាងលើរួចហើយ អតិថិជននឹងទទួលបានទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកសម្លៀកបំពាក់មួយសំរាប់ផងដែរ។

លោកបន្តថា “ការបញ្ចុះតម្លៃនេះ គឺធ្វើឡើងត្រឹមដំណាច់ខែមិនានេះប៉ុណ្ណោះ ព្រោះគម្រោងនេះ កំពុងទទួលបានការគាំទ្រពីអតិថិជន”។ លោកបន្តថា “គំរោងនេះបាននិងកំពុងសាងសង់ ហើយលំនៅដ្ឋាននិមួយៗត្រូវបានឌីសាញឬរចនាឡើង ដើម្បីផ្តល់ការរស់នៅប្រកបដោយផាសុខភាព”។

គំរោងនេះ ស្ថិតនៅក្នុងឃុំចាន់សែន ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ គឺមានចំងាយប្រមាណ៥គីឡួម៉ែត្រប៉ុណ្ណោះពីផ្សារបាត់ដឹង។

លោកខាត់ បូរ៉ា បានឲ្យដឹងទៀតថា ជាមួយនឹងផែនការអភិវឌ្ឍន៍រយៈពេលវែង ក្រុមហ៊ុនបាននិងកំពុងដាំដើមឈើ រៀបចំសួនទឹកកំសាន្ត​ ហាងកាហ្វេ និងសេវាកម្មបំរើការកំសាន្តជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជន​បានទិញគំរោងនេះ អាចណែនាំសាច់ញាតិ បងប្អូនរបស់ពួកគាត់មកទិញជាប់គ្នា ឬនៅក្នុងគំរោងតែមួយ ដើម្បីអាចមកកំសាន្តនាពេលចុងសប្តាហ៍ ព្រោះគំរោងនេះ មានចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញឡើយ។
អតិថិជនចាប់អារម្មណ៍ សូមទំនាក់ទំនងលេខទូរស័ព្ទលេខ ០១២ ៥៩៩ ៦៨៧ និង០១០ ៥៩៩ ៥៨៧៕

បុរីក្លាយជាជម្រើសវិនិយោគអចលនទ្រព្យសម្រាប់អ្នកមានចំណូលមធ្យមកម្ពុជានាពេលបច្ចុប្បន្ន

ដោយៈ សុផារី

ភ្នំពេញៈ អចលនទ្រព្យដែលអាចវិនិយោគ បានមានច្រើនជម្រើស ដូចជា ប្រភេទលំនៅឋាន អគារពាណិជ្ជកម្ម ឃ្លាំងជួល និងដីធ្លីជាដើម។ ជម្រើសវិនិយោគលើអចលនទ្រព្យ អាស្រ័យទៅលើចំណង់ចំណូលចិត្ត និងលទ្ធភាពជាក់ស្តែងនៃអ្នកវិនិយោគនីមួយៗ។

អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបានមើលឃើញថា ប្រភេទអចល​ន​វត្ថុជាលក្ខណៈបុរី ជាប្រភេទនៃការវិនិយោគមួយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន។

លោកស្រី ហ្រ្គេស រចនីហ្វុង អគ្គនាយិកានៃកុ្រមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា កាលពីរយៈពេល១០ឆ្នាំ ប្រជាជនកម្ពុជាកាលពីមុននិយម វិនិយោគលើប្រភេទ Flat house ដែលអាចប្រកបរបរអាជីវកម្ម និងអាចរស់នៅបានក្នុងពេលជាមួយគ្នា។

ឧទាហរណ៍ដូចជា តំបន់ផ្សារធំៗនៅក្នុងរាជធានីភ្នំពេញ ផ្សារធំថ្មី ផ្សារអូរឬស្សី ជាដើម។ នាពេលសព្វថ្ងៃនេះ លោកស្រីបានបង្ហើបថា តាមរយៈស្ថិតិនៃការលក់របស់ក្រុមហ៊ុន និងភ្នាក់ងាររបស់ក្រុមហ៊ុន Century21 បានបង្ហាញថា ប្រជាជនកម្ពុជា ចាប់ផ្តើមនិយមចូលចិត្តវិនិយោគ លើប្រភេទអចលនវត្ថុបុរី ដែលមានជម្រើសច្រើនក្នុងការជ្រើសរើស។

កំណើននៃការវិនិយោគលើបុរី លោកស្រីថា ត្រូវបានជម្រុញដោយលក្ខខណ្ឌល្អប្រសើរ នៃការបង់រំលោះផ្ទាល់ពីបុរី និងធនាគារដៃគូដែលចាប់ដៃផ្ទាល់ជាមួយអ្នកអភិវឌ្ឍន៍។

លោកស្រីមើលឃើញថា ប្រជាជនកម្ពុជា សម្លឹងមើលលើក្រុមហ៊ុនអភិវឌ្ឍន៍នានា ដែលមានភាពល្បីល្បាញ នៅក្នុងក្រុងភ្នំពេញ និងតាមជាយក្រុងភ្នំពេញជាដើម។ សម្រាប់ប្រភេទបុរី ដែលអាចជួលនិងទទួលបាននូវផលចំណេញត្រលប់មកវិញបាន គឺប្រភេទផ្ទះអាជីវកម្មឬ Shop House។

ចំណែក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យកម្ពុជាមានការវិវិត្តន៍ ច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ចំពោះអចលនទ្រព្យប្រភេទផ្ទះឬលំនៅដ្ឋាន កាលពីមុនមានលក្ខណៈប្រពៃណី តែបច្ចុប្បន្ននេះមានលក្ខណៈទំនើបខ្លាំងជាងមុន ដែលជម្រុញសក្តានុពល នៃវិស័យអចលនទ្រព្យកម្ពុជា មិនចាញ់ប្រទេសផ្សេងទៀត នៅក្នុងពិភពលោកនោះទេ។

លោកក៏លើកទឹកចិត្ត ដល់អ្នកដែលមានចំណាប់អារម្មណ៍ ចង់ចូលវិនិយោគថ្មីៗ អាចសម្លឺងមើលការវិនិយោគលើប្រភេទផ្ទះបុរី ដោយសារតែអ្នកវិនិយោគអាចមានលទ្ធភាព នៅក្នុងការបង់រំលោះត្រលប់ ទៅកាន់ធនាគារវិញបាន តាមរយៈប្រាក់ខែប្រចាំរបស់ពួកគាត់ ដូច្នេះគាត់នឹងមិនប្រឈមទៅនឹងហានិភ័យនៃការបាត់បង់អចលនទ្រព្យឡើយ។

លោកមានប្រសាសន៍ថា “ការវិនិយោគបែបនេះ មានហានិភ័យទាប ហើយអាចគ្រប់គ្រងអចលវត្ថុបាន និងទទួលបានផលចំណេញបានក្នុងរយៈពេលពី១០ទៅ១៥ឆ្នាំខាងមុខបាន”។
កំណើននៃភាពពេញនិយមនេះ អាចមើលឃើញច្បាស់ តាមរយៈការរីកដុះដាលដូចផ្សិត នៃគម្រោងបុរីជាច្រើន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅដើមខែមីនានេះបានបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង អគារខ្ពស់ៗជាង១៦០០អគារ និងមានគម្រោងសង់ថ្មីជាង១ពាន់គម្រោង ដែលគិតជាទឹកប្រាក់សរុបមានតម្លៃចំនួនប្រមាណជាង២,២៦ពាន់លានដុល្លាអាមេរិក៕

សម្តេចតេជោនឹងបើកសម្ពោធផ្លូវជាតិលេខ៥១ ក្រោមហិរញ្ញប្បទានសប្បទានរបស់ចិននៅសប្តាហ៍នេះ

ដោយ: ម៉ាលីស

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា ផ្លូវជាតិលេខ៥១ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៥ មីនា ២០២២ ខាងមុខនេះ។

សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិ​បតី សម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី២១ មីនា។

ផ្លូវជាតិលេខ៥១ ប្រវែងជិត៣៨គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) ត្រូវបានបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០១៧។

ផ្លូវនេះ នឹងក្លាយជាផ្លូវតភ្ជាប់សំខាន់ និងជាផ្លូវក្រវ៉ាត់ក្រុងភ្នំពេ​ញផ្នែកខាងក្រៅ តភ្ជាប់ពីផ្លូវជាតិលខ ៥ ទៅផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ផ្លូវលេខ៥១នេះ នឹងជួយសម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយកាត់បន្ថយចំណាយពេលវេលាដឹកជញ្ជូន និងពន្លឿនការដឹកជញ្ជូនភស្តុភារផងដែរ។

បច្ចុប្បន្នបុរីជាច្រើនដូចជា បុរី TLL គំរោងដីឡូត៍ផ្ទះលំហែរកាយ និងរោងចក្រ សហគ្រាសជាច្រើន បានបង្ហាញវត្តមាននៅតំបន់នេះ ដោយសារ ផ្លូវដ៏សំខាន់នេះ ក្លាយជាសសៃឈាមដ៏សំខាន់ ក្នុងការតភ្ជាប់មកបណ្តាញផ្លូវនានាក្នុងរាជធានីភ្នំពេញ និងតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗជាច្រើនដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ជាដើម៕

National Road 5 attracts an over 270 hectares commercial center

By: Sophary

Phnom Penh: An over 270 hectares housing development project invested by Chinese investors in Cambodia has been in full swing after the situation of Covid 19 in Cambodia has eased.

The project is located along National Road 5 Northern of Phnom Penh and will further boost residential and commercial investment potential in the area in the future.

Mr. Gong Hongda, project manager of Borey Phum Samrong, which is an investment of Prince Huan Yu Real Estate Group, said that the project’s master plan will show the potential for further development in the future.

He said that the project covers an area of over 270 hectares, including business houses, condominiums, shopping malls and entertainment for people living there, as well as people in Phnom Penh as a whole. The area will be developed into an attractive commercial area soon as the company is currently filling in the ground to prepare for the development according to plan.

“This project will boost the investment potential along National Road 5 to another level, and it can be said that Borey Phum Samrong is the largest project in the area and will be more attractive to investors,” he said.

He added that according to the commercial leading popularity of National Road No. 5, Borey Phum Samrong project will create two central business economic zones around the seven core points of the project, bringing together a group of noble consumers in Phnom Penh and strive to create a bustling new center in Phnom Penh which is a “One Window Commercial” gate.

He said that Borey Phum Samrong will also attract many well-known brands to find a location to establish their business in the future.

Mrs. An Sothyta, CEO of PropNex Cambodia Real Estate Company, also mentioned on the outskirts of Phnom Penh will be an attractive commercial area while currently housing development in the northern part of the capital also seems to have increased significantly.

“The development of infrastructure and utility systems will encourage the development and investment of more real estate, especially affordable housing, and bring the suburbs closer to Phnom Penh,” she said.

The plan to expand Phnom Penh has been successfully implemented through the development of the private and public sectors and has made the suburbs of Phnom Penh more and more developed year by year, especially land prices growth depends on the strength of development.

Poorest nations to pay China US$14 billion to service debts in 2022: report

 

  • China is the largest single creditor to developing countries after the World Bank, according to research by Fudan University
  • With payments to Chinese creditors exceeding 2 per cent of gross income in eight nations in 2022, the report urges Beijing to do more to support restructuring
  • The world’s poorest nations will pay China and its lenders almost US$14 billion this year in debt servicing costs, according to new research that urges Beijing to do more to support restructuring for those who need it.
  • In total, 68 such countries will pay US$52.8 billion this year in debt costs, according to a report by the Green Finance & Development Centre at Fudan University in Shanghai. More than a quarter of that will go to China, the report estimates, as Beijing is one of the largest lenders to developing nations.
  • At the end of 2020, the 68 nations collectively owed about US$110 billion to various Chinese lenders in official bilateral debt, the report estimates, up from US$105 billion in 2019. China was the largest single creditor after the World Bank’s International Development Association, the report says.
  • The repayment costs to official Chinese creditors will exceed 2 per cent of gross national income in eight nations in 2022. Angola is worst off, owing almost 5 per cent of its national

Income to China to pay interest and repay the principal of previous borrowings.

Given China is the main creditor to nations eligible for debt relief, it “has more responsibility and opportunities to provide bilateral and multilateral support for debt restructuring than other countries”, Yue Mengdi and Christoph Nedopil Wang wrote in the report, released on Monday.

Although China has participated in debt relief, other international lenders need more transparency and clarity on the total size of Chinese lending, they said.

In late 2020, China’s government said it had suspended debt servicing requirements on more than US$2 billion in debt under an international effort to help poorer nations through the pandemic. But that initiative ended in December last year. In total, Chinese lenders suspended US$5.7 billion in repayments, according to a report in late 2021 by the Jubilee Debt Campaign.

 

ផ្លូវជាតិលេខ៥កំពុងទាក់ទាញមជ្ឈមណ្ឌលពាណិជ្ជកម្មទំហំមួយដែលគ្របដណ្តប់លើផ្ទៃដីជាង២៧០ហិចតា

       ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅឋាន មួយក្រោមការវិនិយោគរបស់វិនិយោគិនចិន នៅកម្ពុជាលើទំហំផ្ទៃដីជាង២៧០ហិចតា បាននិងកំពុងបញ្ចេញសកម្មភាពជាបន្តបន្ទាប់ ក្រោយស្ថានភាពកូវីដ១៩បានធូរស្រាល។

គម្រោងនេះ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥ ប៉ែកខាងជើងរាជធានីភ្នំពេញ ហើយវានឹងជំរុញសក្ដានុពលវិនិយោគ លើលំនៅឋាន និងពាណិជ្ជកម្មនៅតំបន់នេះ កាន់តែខ្លាំងឡើងនៅពេលអនាគត។

លោកGong Hongda អ្នកគ្រប់គ្រងគម្រោងបុរីភូមិសំរោង ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ព្រីនហ័នយូររៀលអ៉ីស្ទេតគ្រុប បានឱ្យដឹងថា តាមរយៈផែនការប្លង់មេរបស់គម្រោងនេះ នឹងបង្ហាញពីសក្ដានុពលនៃការអភីវឌ្ឍន៍ បន្តបន្ទាប់ទៀតនៅពេលអនាគត។

លោកបន្តថា គម្រោងនេះ លាតសន្ធឹងលើផ្ទៃដីរហូតដល់ជាង២៧០ហិចតា រួមមានផ្ទះអាជីវកម្ម ខុនដូ ផ្សារទំនើប និងមានកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីនោះ ក៏ដូចជាប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញទាំងមូលផងដែរ។ តំបន់នេះនឹងបង្កើតជាតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញមួយ នៅពេលអនាគតដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងចាក់បំពេញដី ដើម្បីត្រៀមរៀបចំការអភិវឌ្ឍទៅតាមគម្រោងនិងផែនការ ។

លោកបន្តទៀតថា “គម្រោងនេះ នឹងជំរុញឱ្យសក្ដានុពលវិនិយោគតាមបណ្ដោយផ្លូវជាតិលេខ៥ កាន់តែមានសន្ទុះមួយកម្រិតទៀតហើយអាចនិយាយថាគម្រោងបុរី ភូមិសំរោងជាគម្រោងដែលធំជាងគេនៅក្នុងតំបន់នោះ និងកាន់តែមានភាពទាក់ទាញ ក៏ដូចជាស្រូបបានការវិនិយោគបន្ថែមពីវិនិយោគិនផ្សេងទៀត”។

លោកបន្ថែមថា ដោយផ្អែកទៅលើភាពពេញនិយម នាំមុខគេនៃវិថីពាណិជ្ជកម្មផ្លូវជាតិលេខ៥ គម្រោង បុរី ភូមិសំរោង នឹងបង្កើតនូវតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មប្រមូលផ្តុំចំនួនពីរ ជុំវិញចំណុចស្នូលទាំងប្រាំពីរនៃគម្រោង ដោយនាំមកនូវក្រុមមនុស្សអ្នកប្រើប្រាស់បែបអភិជនក្នុងរាជធានីភ្នំពេញ និងខិតខំបង្កើតទៅជាមជ្ឈមណ្ឌលថ្មីដ៏អ៊ូអរក្នុងរាជធានីភ្នំពេញ ដែលជាទម្រង់ពាណិជ្ជកម្មច្រកចេញចូលតែមួយ។

គម្រោងអភិវឌ្ឍន៍មួយនេះដែរ ក៏នឹងទាក់ទាញឱ្យម៉ាកយីហោល្បីៗ ជាច្រើនស្វែងរកទីតាំង ដើម្បីបង្កើតអាជីវកម្មរបស់ខ្លួននៅពេលខាងមុខផងដែរ ។

លោកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងផងដែរ នៅប៉ែកខាងរាជធានីភ្នំពេញ

នឹងក្លាយជាតំបន់ពាណិជ្ជកម្ម ដ៏ទាក់ទាញមួយនៅជាយរាជធានីភ្នំពេញ ខណៈបច្ចុប្បន្ននេះការអភិវឌ្ឍលំនៅឋាន នៅតំបន់ខាងជើងរាជធានី ក៏ហាក់មានសកម្មភាពកើនឡើយគួរឱ្យកត់សម្គាល់ដែរ។

លោកស្រីបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង និងប្រព័ន្ធទឹក នឹងជំរុញឱ្យមានការអភិវឌ្ឍ និងវិនិយោគលើអចលនទ្រព្យកាន់តែច្រើន ជាពិសេសលើលំនៅឋានតម្លៃសមរម្យ ហើយក៏ធ្វើឱ្យជាយរាជធានី កាន់តែខិតជិតរាជធានីភ្នំពេញផងដែរ#។

ផែនការពង្រីកក្រុងភ្នំពេញ បាននិងកំពុងហុចផលជាបន្តបន្ទាប់ តាមរយៈការអភិវឌ្ឍរបស់វិស័យឯកជន និងរដ្ឋ ហើយនិងបានធ្វើឱ្យតំបន់នៅជាយរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសតម្លៃដីធ្លីក៏នឹងមានកំណើនទៅតាមកំលាំងនៃការអភិវឌ្ឍនោះដែរ៕

ដាក់ភ្លាម! ឈ្នះភ្លាម! មិនបាច់ផ្សងសំណាងជាមួយគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់របស់ធនាគារហត្ថា

       ដោយៈ សហការី

ភ្នំពេញៈ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ធនាគារហត្ថា បាននិងកំពុងផ្តល់ជូននូវកម្មវិធីពិសេស ដាក់ភ្លាម ឈ្នះភ្លាម​ សម្រាប់អតិថិជនទាំងអស់ ដែលបើកគណនីប្រាក់បញ្ញើសន្សំ មានកាលកំណត់ជាប្រាក់រៀល។

កម្មវិធីនេះផ្តល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឬ រហូតរង្វាន់អស់ពីស្តុក

កម្មវិធី ដាក់ភ្លាម ឈ្នះភ្លាម​នេះគឺ មិនតម្រូវឱ្យមានការចាប់រង្វាន់នោះទេ អតិថិជននឹងទទួលបានរង្វាន់ភ្លាមៗ បន្ទាប់ពីបានដាក់ប្រាក់សន្សំ ជាមួយគណនីប្រាក់បញ្ញើសន្សំ មានកាលកំណត់ជាប្រាក់រៀលទៅតាមរយៈពេល និងទំហំប្រាក់សន្សំដែលបានចែងក្នុងលក្ខខណ្ឌនៃកម្មវិធីពិសេស ដែលរង្វាន់រួមមាន៖ ម៉ូតូម៉ាក Honda Dream 2022 , iPhone 13 Pro Max, iPad Mini 4 Wi-Fi, Samsung G.A52, Samsung G.A32 និង Samsung G.A02 ជាច្រើនរង្វាន់។

បន្ថែមពីលើនេះ ​តាមរយៈសេវាបញ្ញើសន្សំនៅ ធនាគារហត្ថា អតិថិជន នឹងរីករាយជាមួយអត្ថប្រយោជន៍ជាច្រើន ជូនអតិថិជនរួមមាន ការផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់៧,៣៥% មិនគិតថ្លៃលើការប្រើប្រាស់សេវាអេធីអឹម និងសេវាHattha Mobile និងសេវាធនាគារយ៉ាងសម្បូរបែបផ្សេងៗជាច្រើនទៀត។

រួសរាន់ឡើង! រង្វាន់ដ៏ស្រស់ស្អាតជាច្រើនកំពុងរង់ចាំអ្នក!   បើកគណនីប្រាក់បញ្ញើសន្សំ មានកាលកំណត់ជាប្រាក់រៀលឥលូវនេះ ដើម្បទទួលបានរង្វាន់ភ្លាមៗ។

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ ឬបើកគណនីសូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦៕

 

 

សម្តេចតេជោជម្រុញឲ្យស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិកាត់បន្ថយការចំណាយដែលមិនចាំបាច់

 ដោយៈជេស៊ីកា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជម្រុញឲ្យស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកាត់បន្ថយការចំណា យដែលមិនចាំបាច់នានា។

សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២១ មិនានេះថា បច្ចុប្បន្នកម្ពុជាពិតជាទទួលបានបទពិសោធន៍គ្រប់គ្រាន់ សម្រាប់បន្តការកែទម្រង់ស៊ីជម្រៅ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិ-កូវីដ១៩ ជាមួយនឹងរបៀបវារៈនានា នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរហូតដល់ឆ្នាំ២០៣០។

សម្តេចបន្តថា “ដូច្នេះដើម្បីសម្រេចតាមគោលដៅ ដែលបានគ្រោងទុក និងធានាដល់ការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ក្នុងនាមរាជរដ្ឋាភិបាល សូមផ្តល់នូវអនុសាសន៍ចំនួន៥ចំណុច”។

អនុសាសន៍សំខាន់ៗទាំងនោះរួមមាន ទី១ ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយ នឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវកាត់បន្ថយចំណាយ ដែលពុំមានតម្រូវការចាំបាច់ រួមទាំងគម្រោងវិនិយោគសាធារណៈ ដែលពុំទាន់ចាំបាច់ ដើម្បីធានាស្ថិរភាពថវិកាជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយសារជំងឺកូវិដ-១៩។

សាខាពន្ធដារ រាជធានី-ខេត្តត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីប្រមូលចំណូល សារពើពន្ធនានា។ ទន្ទឹមនេះ ត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធា​នា​ថា ធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលបានកំណត់ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបា​លកិច្ចឌីជីថល់នៅ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងារ រដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ព្រមទាំងធានាដល់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានឆាប់រហ័ស ទាន់ពេលវេលា និងមានតម្លាភាព។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិ​វឌ្ឍន៍នានា និងអង្គការសង្គមស៊ីវិល ដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនិងការកែទម្រ​ង់សំខាន់ៗដទៃទៀត របស់រាជរដ្ឋាភិបាលសម្រេចបាន ជោគជ័យជាបន្តបន្ទាប់៕