ព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្តទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ដោយៈ សុផារី

សៀមរាបៈ ព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនបានទៅទស្សនា។

បើតាមក្រសួងទេសចរបានលើកឡើងថា “ទិដ្ឋភាពមនុស្សកកកុញនេះដូច្នេះ ពិតជាបង្ហាញយ៉ាងច្បាស់ ពីភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាល ហើយខេត្តសៀមរាប ជាគោលដៅទេសចរណ៍សុវត្ថិភាព សម្រាប់ទេសចរអំឡុងពេលជំងឺកូវីដ១៩នេះ”។

តាមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍សមរាត្រីនៅឆ្នាំនេះ កើតឡើងចំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដែលគេអាចមើលថ្ងៃរះចំកំពូល កណ្ដាលប្រាសាទអង្គរវត្ត ប្រសិនបើអាកាសធាតុអំណោយផលល្អ។ ទោះបីមានពពកបិទបាំងបន្ដិចក្ដី តែគេនៅអាចមើលឃើញព្រះអាទិត្យពណ៌ក្រហមស្រាល រះឡើងចំណុចកណ្ដា​លកំពូលប្រាសាទ ហើយទេសចរបង្ហាញការសប្បាយរីករាយជាខ្លាំង។

លោកអ៉ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្ស​រាបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៃសមរាត្រីខែមីនានេះ ត្រូវចំថ្ងៃទី២១ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង៦ និង៣០នាទីព្រឹក ដែលជាព្រឹត្តិ​កា​រណ៍យ៉ាងពិសេសមួយ។

បុរាណវិទូដដែលបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២នេះអាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ខែកញ្ញានឹងកើតមានម្ដងទៀត។

អ្នកជំនាញពន្យល់ថា សមរាត្រីគឺជាពេលវេលារវាងពេលថ្ងៃនិងពេលយប់មានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតា ខ្លះរយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។

ក្រសួងទេសចរណ៍ក៏បានឱ្យទៀតថា សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដ ន្យទេ គឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុ​ភូតធម្មជាតិឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះឡើង៕

ឡាវនឹងចាប់ផ្ដើមដំណើររោងចក្រចម្រាញ់ប្រេងឆៅក្នុងពេលដ៏ខ្លីខាងមុខនេះ

ដោយ៖ សុខុម

វៀងចន្ទន៍: រោងចក្រចម្រាញ់ប្រេងថ្មីរបស់ប្រទេសឡាវ ក្នុងខេត្ត Xieng Khouang គ្រោងចាប់ផ្តើមដំណើរការចម្រាញ់ប្រេងឆៅនៅប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មានឡាវ Laotian Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២១ មីនានេះ។

សារព័ត៌មានឡាវ Lao Economic Daily ឱ្យដឹងថា រោងចក្រចម្រាញ់ប្រេងដែលមានទីតាំងនៅស្រុក Pek ខេត្ត Xieng Khouang ខាងលើនេះមានសមត្ថភាពផ្ទុកប្រេងបាន២,៤លានលីត្រ ហើយអាចផលិតប្រេងបាន១០០លានលីត្រក្នុងមួយឆ្នាំ។

លោក Outhan Tailathi អនុប្រធានរោងចក្រចម្រាញ់ប្រេង Yodngeum Power Mix Fuel Factory បានលើកឡើងថា ផលិតផលប្រេងដែលចម្រាញ់បាននឹងត្រូវចែកចាយតាមរយៈសហគ្រាសប្រេងឥន្ធនៈរដ្ឋរបស់ឡាវ។

អំឡុងដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត Khampheng Xaysompheng រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ មកកាន់ខេត្ត Xieng Khouang កាលពីសប្ដាហ៍មុន លោក Outhan Tailathi បានបញ្ជាក់ថា ការសាងសង់រោងចក្រចម្រាញ់ប្រេងនេះបានចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ២០២១ ក្រោមទុនវិនិយោគប្រមាណជាង២,៦លានដុល្លារអាមេរិក ហើយពេលនេះបានបញ្ចប់ជាស្ថាពរហើយ។

រោងចក្រចម្រាញ់ប្រេងដំបូងគេនៅប្រទេសឡាវ ត្រូវបានសាងសង់ក្នុងតំបន់អភិវឌ្ឍន៍ Saysettha ក្នុងឆ្នាំ២០១៥ ហើយបានចាប់ផ្តើមផលិតប្រេងឥន្ធនៈសាកល្បងក្នុងខែវិច្ឆិកា ឆ្នាំ២០២០៕

តើការវិនិយោគអចលនទ្រព្យកម្ពុជាពិតជាឈានដល់កម្រិតឆ្អែតហើយឬយ៉ាងណា?

ដោយៈសុផារី

ភ្នំពេញៈ នៅក្នុងការធ្វើធុរកិច្ច តម្រូវការនិងការផ្គត់ផ្គង់ជាកត្តាពីរដែលត្រូវបានយកមកថ្លឹងថ្លែង។ ក្នុងករណីការផ្គត់ផ្គង់មានច្រើនលើសលុបជាងតម្រូវការ នឹងបណ្តាលឱ្យមានអតុល្យភាពនៃការជួញដូរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រឈមនឹងវិបត្តិកូវីដ១៩ និងទើបតែជួបប្រទះនឹងអតិផរណា ដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្សីនិងអ៊ុយក្រែន ប្រជាជនកម្ពុជាមានទំនោរមិនសូវនិយមការវិនិយោគលើអចលនវត្ថុឡើយ ស្របពេលដែលការផ្គង់ផ្គង់អច​លនទ្រព្យពីសំណាក់អ្នកអភិវឌ្ឍន៍នានា បានបង្ហាញឲ្យឃើញថាមានកំណើនខ្ពស់។

អ្នកវិស័យអចលនទ្រព្យកម្ពុជាមើលឃើញថា អចលនទ្រព្យកម្ពុជាបាននិងកំពុងឈានដល់កម្រិតឆ្អែតមួយ។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កន្លងមកការផ្គត់ផ្គង់តម្រូវការក្នុងស្រុក គឺមានភាពគ្រប់គ្រាន់ហើយ។ ការផ្គត់ផ្គង់បន្ថែមនាពេលបច្ចុប្បន្ននេះ ភាគច្រើនធ្វើសម្រាប់បំពេញតម្រូវការទាក់ទាញFDIពីក្រៅប្រទេស។

លោកឧកញ៉ាលើកឧទាហរណ៍ថា ការទិញខុនដូរបស់ប្រជាជនកម្ពុជាភាគច្រើនគឺ ទី១ ដើម្បីទុកចំណេញ ទី២ ដើម្បីទុកជួលសម្រាប់ជនជាតិបរទេស ដែលចូលមកកាន់កម្ពុជាក្នុងរយៈពេលខ្លី។ នៅពេលដែលជនជាតិបរទេស មិនសូវចូលមកកាន់កម្ពុជា នោះអចលនទ្រព្យនឹងចាល់។

លោកឧកញ៉ាថា “កាលណាឆ្អែតសម្រាប់ក្នុងស្រុកហើយ តើយើងសាងសង់ដើម្បីអ្នកណា? ដើម្បីFDI ប៉ុន្តែនៅពេលFDIមិនហូរ​ចូលមក យើងត្រូវចាល់ហើយ”។

កន្លងមក អចលនទ្រព្យនៅកម្ពុជា មិនប្រឈមនឹងភាពឆ្អែត ព្រោះលំហូរនៃអ្នកវិនិយោគ និងជនជាតិបរទេស និងភ្ញៀវទេសចរបរទេស ចូលមកកាន់ប្រទេសកម្ពុជាមានមិនដាច់។ ចរន្តនេះហើយធ្វើឱ្យសេដ្ឋកិច្ចមានចរន្តល្អ។ ប៉ុន្តែបើប្រភពដើមនៃសេដ្ឋកិច្ចជាប់គាំង នោះក៏បណ្តាលឱ្យធចលនទ្រព្យក៏អាចនឹងគាំងផងដែរ។

យ៉ាងណាក្តី ឆ្លើយតបនឹងសំណួរថា តើវិស័យអចលនទ្រព្យកម្ពុជានឹងប្រឈមនឹងបញ្ហាធំដែរឬទេ លោកឧកញ៉ានួន រិទ្ឋីបានមើលឃើញថា បញ្ហាវិបត្តិនេះ មិនបានធ្វើឱ្យកម្ពុជាមានបញ្ហាធំដុំណាស់ណានោះទេ ព្រោះកម្ពុជាទទួលរងឥទ្ធិពលដោយប្រយោល។

លោកឧកញ៉ាពន្យល់ថា នេះមានន័យថា ស្ថានភាពរបស់កម្ពុជានៅប៉ុណ្ណឹង វាមិនទាន់ផ្ទុះបាន។ កន្លងមកមានការព្យាករណ៍ពីសំណាក់អ្នកជំនាញទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនថា អចល​នទ្រព្យកម្ពុជា នឹងមើលខើញសញ្ញាវិជ្ជមាន ក្នុងការងើបឡើងវិញឆាប់ៗ តែជាអកុសល ត្រូវមកប្រឈមនឹងវិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ឆ្នាំ២០២២គឺជាឆ្នាំ ដែលល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបទាញអ្នកវិនិយោគបរទេសមកវិញ ខណៈឆ្នាំ២០២១ វត្តមានអ្នកវិនិយោគិន ពាណិជ្ជករ នៅតែធ្វើដំណើរមកវិនិយោគក្នុងប្រទេសកម្ពុជាដដែល ដោយមិនមានសញ្ញាណាមួយថម​ថយនោះទេ បើទោះបីវិបត្តិជំងឺកូវីដ១៩។

លោកឧកញ៉ាយល់ឃើញថា វិបត្តិសង្គ្រាមនៅប្រទេសរុស្ស៊ី-អ៊ុយក្រែន មិនអាចបង្អាក់ដំណើរការវិនិយោគ និងលំហូរអ្នកវិនិយោ​គិនបរទេសមកប្រទេសកម្ពុជានោះទេ ដោយសារកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយវិស័យជាច្រើនក៏ដំណើការជាប្រក្រតីភាពឡើងវិញហើយ។

ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៧គម្រោង គិតជាទឹកប្រាក់មានចំនួនជាង២៤០០លានដុល្លារ និងបង្កើតការងារបានចំនួនជាង១ម៉ឺនកន្លែង៕

ក្រុមហ៊ុនស៊ីឌីលែនចែកប័ណ្ណកម្មសិទ្ឋដីធ្លី និងពានរង្វាន់ដល់ បុគ្គលិកឆ្នើម

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ជាមួយនឹងឳកាសបើកសម្ភោធក្រុមហ៊ុន ដើម្បីពង្រឹងទំនុកចិត្តដល់អតិថិជន ក្រុមហ៊ុនស៊ីឌីលែន ឯ ក បានចែកប័ណ្ណកម្មសិទ្ឋស្របច្បាប់ដល់អតិថិជន និងអ្នកលក់ឆ្នើមរបស់ខ្លួនផងដែរ។

អគ្គនាយកក្រុមហ៊ុនស៊ីឌីលែន លោកជា ចំរើន ហៅThomas បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីសម្ភោធក្រុមហ៊ុនរបស់ខ្លួននាល្ងាចថ្ងៃទី២០ មិនាថា ការរីកចម្រើនសេដ្ឋកិច្ច និងការដាក់ឲ្យដំណើ​រការសកម្មភាពសេដ្ឋកិច្ចឡើងវិញ របស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ បន្ទាប់ពីបានស្រោចស្រពវ៉ាក់សាំងបានទូទាំងប្រទេស បានធ្វើឲ្យយើងអាចប្រារពកម្មវិធីថ្ងៃនេះ ឡើងបានដោយជោគជ័យ។

លោកបន្តថា “ទោះជាយ៉ាងណា យើងនៅតែអនុវត្តន៍តាមអនុ​សាសន៍របស់ក្រសួងសុខាភិបាល និងប្រមុខរដ្ឋាភិបាល តាមរយៈវិធានការណ៍៣កុំ និង៣ការពារ”។ លោកបន្តថា “ទីផ្សារដីឡូត៍នៅតែមានភាពរីកចម្រើន ដោយអ្នកវិនិយោគនៅតែមានផលចំណេញសំរាប់ពេលអនាគត”។

លោកជា ចំរើនបានបន្តថា ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍន៍ដីឡូត៍ ដោយយកភាពស្មោះត្រង់ សច្ចះភាព គុណធ៌ម យកកិត្តិយស បេះដូង និងជីវិតមកដាក់ ដោយធ្វើយ៉ាងណាស្មោះត្រង់ជាមួយអតិថិជន និងផ្តល់ប័ណ្ណកម្មសិទ្ឋស្របច្បាប់ដល់អ្នកទិញ ដូចថ្ងៃនេះយើងឃើញជាសក្ខីភាពស្រាប់។

ជាមួយគ្នានេះ លោកឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ដែលបានអញ្ជើញជាអធិតបី ក្នុងពិធីខាងលើបានមានប្រសាសន៍ ដោយបានសម្តែងការកោតសរសើរដល់ក្រុមហ៊ុនស៊ីឌីលែន ឯ ក ដែលបានសម្រេចវឌ្ឍនភាពដ៏ប្រសើរ ពិសេសបានចែកប័ណ្ណកម្មសិទ្ឋ ស្របច្បាប់ដល់អតិថិជន ដែលនេះបង្ហាញពីក្រុមហ៊ុនអភិវឌ្ឍន៍មានស្មារតី ទទួលខុសត្រូវផ្នែកសង្គម និងមានភាពច្បាស់លាស់ក្នុងគំរោងអភិវឌ្ឍន៍របស់ខ្លួន។

លោកឧកញ៉ាបានបន្តថា “ការរីកចម្រើនរបស់ទីផ្សារដីឡូត៍ នៅតែមានរយៈពេលវែងបន្តទៀត ដោយសារប្រជាពលរដ្ឋត្រូវការសាងសង់លំនៅដ្ឋាន និងការវិនិយោគនៅលើដីឡូត៍ នៅតែមានផលចំណេញខ្ពស់”។លោកបន្តថា “ការទិញដីឡួត៍ជាមួយក្រុមហ៊ុនច្បា​ស់លាស់ មានផែនការអភិវឌ្ឍន៍ត្រឹមត្រូវ និងផ្តល់ប័ណ្ណកម្មសិទ្ឋស្របច្បាប់ នឹងធ្វើឲ្យអ្នកទិញបញ្ចៀសបាននូវហានិភ័យ និងទទួលបានផលចំណេញនាពេលអនាគត។

លោកឧកញ៉ាម៉ន សុខាបានបន្តថា ទោះបីជាសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ១៩មានបញ្ហាបន្តិចបន្តួចក្តី ប៉ុន្តែអ្នកអភិវឌ្ឍន៍នានានៅតែប្តេជ្ញាចិត្តឆ្ពោះទៅមុខ មិនចុះចាញ់ និងមិនរាថយ ដោយធ្វើយ៉ាងណា ជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ ស្របនឹងប្រសាស​ន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតដែលលោកធ្លាប់បានលើកឡើងថា សហគ្រិនជោគជ័យ គឺជាអ្នកស្នេហាជាតិ ដែលនេះជាការលើកឡើងដ៏ត្រឹមត្រូវ ព្រោះសហគ្រិនជោគជ័យបានរួមចំណែកផ្តល់ចំណូលពន្ឋដល់រដ្ឋាភិបាល ដើម្បីយកទៅកសាងហេ ដ្ឋារចនាសម្ព័ន្ឋនានា និងបានរួមចំណែកផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋ​៕

ទើបសម្ភោធបានជាង២ខែ បុរីបុស្បាលក់អស់ជាង៤០ភាគរយ ខណៈការដ្ឋានសាងសង់បានវិវត្តន៍យ៉ាងលឿន

      ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលបុរីបុស្បាទើបបានសម្ភោធកាលពីពេលថ្មីៗនេះ បានលក់អស់ជាង៤០ភាគរយ និងកំពុងបានដំណើរការបុកគ្រឹះ និងសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងទំនុកចិត្តរបស់អតិថិជន។

កំណើនការលក់ និងវឌ្ឍនភាពដ៏ប្រសើរនៃការសាងសង់យ៉ាងលឿននេះ ដោយសា​រអ្នកអភិវឌ្ឍបានសិក្សាពីមូលដ្ឋានតម្រូវការ និងចំណង់ចំណូ​លចិត្តអតិថិជន ពិសេសលក្ខខ័ណ្ឌអាកាសធាតុ ត្រូវបានសិក្សាយ៉ាងម៉ត់ចត់ មុននឹងសហគ្រិនវ័័យក្មេងមួយក្រុម បានសម្រេចចិត្តវិនិយោគបុរីដ៏ប្រណីតនេះឡើង។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងការលក់បុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២១ មិនាថា ឆ្លើយតបនឹងតម្រូវការអតិថិជន ក្រុមហ៊ុនបាននិងកំពុងបង្កើនល្បឿ​ន​សាងសង់លំនៅដ្ឋានជាផ្ទះអាជីវកម្ម និងវីឡាចម្រុះដល់អតិថិជន ដែលបានទិញលំនៅដ្ឋានកន្លងមក។

លោកបន្តថា “ដោយសារយើងសិក្សាពីមូលដ្ឋាន នៃតម្រូវការអតិថិជនច្បាស់​លាស់បានធ្វើឲ្យការលក់របស់យើង ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយក្នុងរយៈពេលជាង២ខែប៉ុណ្ណោះ យើងលក់អស់ផ្ទះប្រមាណ៤០ភាគរយនៃគម្រោ​ងទាំងមូល។

តាមរយៈការចុះសិក្សាដល់ទីតាំងផ្ទាល់ ក្រុមអ្នកសាងសង់ និងរថយន្តដឹកដីបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម លើការចាក់ដី ការបុកគ្រឹះ និងឡើងសរសរ ដោយផ្ទះអាជីវកម្មនានា បានចាប់ផ្តើមឡើងសរសរគ្រឹះបណ្តើរៗហើយ ចំណែកលំនៅដ្ឋានប្រភេទវីឡាដទៃទៀត បាននិងកំពុងចាប់ផ្តើមសាងសង់យ៉ាងសកម្មផងដែរ ពិសេសការសាងសង់ផ្តោតលើគុណភាព ដែលការបុកគ្រឹះបានប្រើប្រាស់សសរគ្រឹះវែងៗ និងច្រើនដើមសំរាប់គ្រឹះនិមួយៗ ដើម្បីធានាថា លំនៅដ្ឋាននេះមានគុណភាព​ មិនប្រឈមនឹងការស្រុត ព្រោះទស្សនទាននៃការអភិវឌ្ឍបុុរីនេះ ផ្តោតលើគុណភាព សោភ័ណភាព សុវត្ថិភាព និងផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ។


បុរីបុស្បាបាននិងកំពុងសាងសង់ លើទំហំផ្ទៃដីជាង២០ហិកតា នោះគឺបុរី​បុស្បា ដែលអ្នករចនាគំរោងនេះ បានទុកទំហំដីធំសំរាប់សួនសាធារណៈរៀបចំនូវការឌីសាញទ្វារបង្អួចធំៗ និងស្របតាមទទិសខ្យល់ ដែលអាចផ្តល់​បរិយាកាសក្នុងលំនៅដ្ឋាន ពោរពេញដោយខ្យល់ត្រជាក់ និងអារម្មណ៍ស្រស់ស្រាយ។

លោកអ៉ី ពិសិដ្ឋបានបន្តថា បុរីបុស្បាបាននិងកំពុងទទួលបាន ការចាប់អារម្ម​ណ៍យ៉ាងខ្លាំងពីអតិថិជន ពិសេសម៉ូតផ្ទះវីឡា ផ្ទះអាជីវកម្ម និងផ្ទះជាច្រើនម៉ូតទៀត ដែលត្រូវបានឌីសាញឡើង ប្រកបដោយប្រណីត​ភាព ភាពស៊ីវិល័យ និងគគិតគូជាចម្បងដល់បរិស្ថាន នៃការររស់នៅតាមរសនិយមរបស់មនុស្សសម័យថ្មី។

លោកបន្តថា “មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះ​មានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត”។

បុរីនេះក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាមួយនឹងការលើកទឹកចិត្តអតិថិជនជាពិសេស បុរីបុស្បាបានលក់ក្នុងតម្លៃទាបជាងទីផ្សារ៣០ភាគរយ ប៉ុន្តែយើងនីតែរក្សាបាននូវគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ ព្រោះការវិនិយោគរបស់យើង មិនបញ្ចប់ត្រឹមគំរោងនេះទេ ប៉ុន្តែយើងនឹងវិនិយោគបុរីកាន់តែធំជាងនេះ នាពេលអនាគតឆាប់ៗខាងមុខនេះ។

បុរីបុស្បាមានទីតាំង ពោរពេញដោយភាពអំណោយផល ដោយសារតំបន់នេះងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ៦០ម៉ែត្រ ដែលសម្បូរដោយផ្សារទំនើប ពិសេសផ្សារទំនើបEAON Mall3 បាននិងកំពុងសាងសង់យ៉ាងសកម្ម។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៨៧២៣០ ៧៨៩, ០៩៩ ២៣០ ៧៨៩៕

 

Aramco targets up to $50bn spending in 2021 as oil surges

RIYADH: Saudi Aramco seeks to boost its spending target to $40-50 billion this year, after wrapping up 2021 with double profits and as oil prices continue to soar.

The oil giant’s capital expenditure in 2021 was $31.9 billion, 18 percent higher than 2020, it said in a bourse filing.

“We expect that profile to increase over the following couple of years peaking around the middle of the decade,” said Aramco’s CEO, Amin Nasser.

He added that “the majority of our capital is for upstream” as the firm aims to raise crude oil’s maximum sustainable capacity to 13 million barrels per day by 2027 as well as increase gas production by over 50 percent by 2030.

Nasser noted the role of this move is “to maximize value to the Kingdom and to Saudi Aramco over the long term.”

The company, which holds the second-largest market value globally of $2.3 trillion as of Mar. 20, saw a 124-percent profit surge in 2021, topping the average of analysts’ expectations.

Profits reached SR412 billion ($110 billion), compared to SR183 billion a year earlier.

While Aramco kept annual cash dividends unchanged from a year earlier at $75 billion, it said it will grant one bonus share for every ten shares owned by shareholders.

The oil giant benefited from rising oil prices which continue to soar to date and traded this year at levels not seen since 2014.

Source: Arab News

ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande ជួបចរចាជាមួយម្ចាស់បំណុលក្នុងស្រុកដើម្បីសុំពន្យាពេលសង

ដោយៈ សុខុម

ហុងកុង: ក្រុមហ៊ុនអចលនទ្រព្យ Hengda Real Estate Group ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន China Evergrande និយាយថា ខ្លួនបានជួបចរចា ជាមួយម្ចាស់បំណុលក្នុងស្រុកកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ ដើម្បីសុំពន្យារពេលទូទាត់ថ្លៃមូលបត្របំណុល ដែលដល់ពេលកំណត់ត្រូវសងពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនេះ អះអាងកាលពីខែកញ្ញា ឆ្នាំមុនថា ខ្លួនបានដោះស្រាយរួចរាល់ហើយ ចំពោះការទូទាត់ថ្លៃសញ្ញាប័ណ្ណជួញដូរនៅក្រុងស៊ឹនជិន (Shenzhen) ចំនួន៦២៩លានដុល្លារអាមេរិក ដែលដល់ពេលកំណត់ ត្រូវទូទាត់សងនៅថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៥ តាមរយៈការចរចាជាមួយម្ចាស់បំណុល ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

តាមរយៈឯកសារមួយចុះថ្ងៃព្រហស្បតតិ៍ ទី១៧ មីនា ក្រុមហ៊ុន Hengda Real Estate Groupនិយាយថា ខ្លួននឹងរៀបចំជំនួបចរចាជាមួយម្ចាស់បំណុលមូលបត្រឆ្នាំ២០២៥ នៅថ្ងៃទី១៨ និង១៩ខែមីនា ដើម្បីសម្រេ ចលើការទូទាត់ការប្រាក់ ដែលដល់ពេលត្រូវបង់ចន្លោះពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២១ ដែលនឹងត្រូវធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៣។

ដោយត្រដាបត្រដួសខ្លាំងជាមួយនឹងបំណុលគរដូចភ្នំ រហូតដល់ទៅជាងច្រើនជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Evergrande បានខកខានការទូទាត់ថ្លៃមូលបត្របំណុល នៅក្រៅប្រទេសប៉ុន្មានលើករួចមកហើយ ប៉ុន្តែបានព្យាយាមគ្រប់វិធី ជាពិសេសតាមរយៈចរចាធ្វើយ៉ាងណាមិនឱ្យខកខានសងបំណុលក្នុងស្រុក តាមលក្ខណៈបច្ចេកទេសឡើយរហូតមកទល់ពេលនេះ។

ខណៈខ្លួនមិនទាន់ចាប់ផ្តើមការចរចា ជាមួយម្ចាស់មូលបត្របំណុលនៅក្រៅប្រទេស ជុំវិញការរៀបចំបំណុលឡើងវិញ ក្រុមហ៊ុននេះបានព្យាយា មចរចា សុំម្ចាស់បំណុលក្នុងស្រុកពន្យារពេលសង និងទូទាត់សងរំលស់ជាដំណាក់កាល ដើម្បីជៀសផុតពីការខកខានសង តាមលក្ខណៈបច្ចេកទេស។

កាលពីខែមករា ក្រុមហ៊ុននេះទទួលបានការយល់ព្រម ពីម្ចាស់បំណុលក្នុងស្រុក ដែលអនុញ្ញាតឱ្យខ្លួនពន្យារពេលទូទាត់សង រយៈពេល៦ខែ សម្រាប់ថ្លៃមូលបត្របំណុល៧០៧លានដុល្លារអាមេរិក៕ Reuters៕

សម្តេចតេជោស្នើសុំជប៉ុនជម្រុញក្រុមហ៊ុនជប៉ុនធំៗមកវិនិយោគនៅកម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានស្នើជប៉ុនលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុន ឱ្យបានវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ជាពិសេសក្រុមហ៊ុនល្បីៗជប៉ុន មកតំឡើងរោងចក្រនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទកាសែតរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីជប៉ុនបន្ទាប់ពីជួបប្រជុំពិភាក្សានាព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នៅវិមានសន្តិភាព សម្តេចបានថ្លែងថា ក្នុងគោលបំណងជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងបង្កើនវិនិយោគជប៉ុនមកកម្ពុជា។

សម្តេចតេជោ បានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន លើកទឹកចិត្តក្រុមហ៊ុនជប៉ុន ឱ្យបានវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ជាពិសេសក្រុមហ៊ុនល្បីៗជប៉ុន មកតំឡើងរោងចក្រនៅកម្ពុជា ដូចជា ដូចជា Panasonic ,Toshiba Mitsubishi ជាដើម។

សម្តេចបានស្នើនាយករដ្ឋមន្ត្រីជប៉ុន ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្ម អាទិភាពរបស់កម្ពុជាឱ្យបានច្រើនថែមទៀត និងពិចារណាចាប់ផ្តើមសិក្សា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែមលើការទាក់ទាញយកអត្ថប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀង RCEP។

បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្ថិតក្នុងកម្រិតល្អបំផុត ដែលពុំធ្លាប់មានកន្លងមក។ ហើយក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបទី១០នៃភាពជាដៃគូយុទ្ធសាស្រ្ត២០២៣ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរឱ្យដល់កម្រិតមួយថ្មី។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ទោះបីជាក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅមានស្ថេរភាពក្នុងរង្វង់ជិត២ពាន់លានដុល្លារអាមេរិក។ ចំណែកវិនិយោគជប៉ុននៅកម្ពុជា យើងវិញបានងើបឡើងនៅឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំ២០២០៕

កម្មវិធីជួបជុំមហាគ្រួសារ អ្នកសម្អាង​ និងសាឡនកម្ពុជា ប្រចាំឆ្នាំ២០២២

ដោយៈ វិវឌ្ឍន៍

ភ្នំពេញៈ សមាគមជាងសក់ និងសម្អាងនៅកម្ពុជា ដោយមានការគាំទ្រពីគ្រីស្ទីណាសាឡន និងសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា ព្រមទាំងមានការសហការឧបត្ថម្ភគាំទ្រពី ក្រុមហ៊ុនដៃគូ និងសមាជិកសមាគម បានរៀបចំកម្មវិធីជួបជុំមហាគ្រួសារ ជាងសក់ អ្នកសម្អាង​ និងសាឡនកម្ពុជា ឆ្នាំ ២០២២។

កម្មវិធីដ៏អធិកអធម និងសប្បាយរីករាយនេះ ដែលបានប្រារពធ្វើកាលពីចុងសប្តាហ៍មុន បានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាព អ្នកគ្រូ ស៊ុន ហៀង ប្រធានសមាគមជាងសក់ និងសម្អាងនៅកម្ពុជា និង ឯ.ឧ បណ្ឌិត​ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានចូលរួមសរុបជាង៤០០នាក់។

អ្នកគ្រូ ស៊ុន ហៀង ប្រធានសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ជាអនុប្រធានសមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក និងជានាយិកាសាលាបង្រៀនថែរសម្ផស្សគ្រីស្ទីណា បានមានប្រសាសន៍ថា កម្មវិធីជួបជុំមហាគ្រួសារ ជាងសក់ អ្នកសម្អាង និងសាឡនកម្ពុជា គឺជាកម្មវិធីជួបជុំអ្នករកស៊ីក្នុងវិស័យសាឡន និងសម្អាងនៅកម្ពុជាប្រចាំឆ្នាំ ដែលមានដូចជា ជាងសក់ អ្នកសម្អាង ម្ចាស់សាឡន ម្ចាស់ហាងលក់ផលិតផលសាឡន និងអ្នករកស៊ីពាក់ព័ន្ធក្នុងវិស័យសាឡន និងសម្អាងការ។

អ្នកគ្រូបានបញ្ជាក់បន្ថែមថា “វិស័យសក់ និងសាឡន គឺជាឧស្សហកម្មគ្មានផ្សែងមួយ ដែលមានគ្រប់ទីកន្លែង មានគ្រប់ផ្សារ និងទីប្រជុំជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។ អ្នកគ្រូបានបន្តថា “វិស័យនេះ បានចូលរួមចំណែកជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយកំណើនសេដ្ឋកិច្ចជាតិ”។

វិស័យនេះអាចជួយដល់យុវជន យុវនារី យើងមានការងារធ្វើរាប់ម៉ឺននាក់ បង្កើតមុខរបរខ្នាតតូចបានរាប់ម៉ឺនកន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួមកាត់បន្ថយការចំណាកស្រុក និងជួយឳ្យសម្រស់របស់យើងម្នាក់ៗស្រស់ស្អាត​ និងក្មេងជាងវ័យ។ ជាងសក់ ជាងសាឡន អ្នកសម្អាង គឺជាបុគ្គលដែលជួយឳ្យមនុស្សធម្មតាក្លាយជាមនុស្ស ដែលមានសម្រស់ស្អាតជាងមុន និងក្មេងជាងវ័យ ជាពិសេសបង្កើនប្រាក់ចំណូល ប្រចាំថ្ងៃបានល្អ រឹងមាំ និងអាចក្លាយជាអ្នកមានជីវភាពធូរធារ។

អ្នកគ្រូបានបន្ថែមថា សាឡនគឺជាអាជីពជួយឳ្យមនុស្សកាន់តែស្អាត និងមានរាសីខ្ពស់, សាឡនគឺជាអាជីពដែលឯករាជ្យ និងអមតៈ, សាឡនគឺជាអាជីពជួយបង្កើនគ្រួសារ ចំណូលជាតិ និងជួយកំណើនសេដ្ឋកិច្ចជាតិ, សាឡនគឺជាអាជីពជួយឳ្យកម្ពុជាស្អាត, សាឡនគឺជាអាជីព ជួយអោយយើងមានជីវភាពធូរធារ និងមានកិត្តិយ​ស, សាឡនគឺជាអាជីពដែលរៀនបានចំណេះ រៀនបានជំនាញ រៀនបានចំណូល រៀនបានសេចក្តីសុខ។

ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ អ្នកគ្រូ ស៊ុន ហៀង បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍ ជូនដល់បងប្អូនជាងសាឡន ជាងសក់ អ្នកសម្អាង និងម្ចាស់សាឡនទាំងអស់ ដូចជា​ ទី១ សូមផ្តល់សេវាកម្មល្អបំផុត ជូនអតិថិជនជាទីស្រលាញ់របស់យើង។ ទី២ចំណាយពេល និងចំណាយធនធាន ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញសក់ ជំនាញសាឡន ជំនាញគ្រប់គ្រងអាជីវកម្មសាឡន សម្រាប់ខ្លួនឯងជាប្រចាំ ដើម្បីដើរទាន់សម័យកាលរីកចម្រើននៃវិស័យសាឡន និងសម្រស់។

ទី៣ ចូលជាសមាជិកសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ដើម្បីទទួលបានការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជំនាញសក់ ជំនាញសាឡន ជាប្រចាំ និងទាន់សម័យកាល និងចូលជាសមាជិកមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំសាឡនអាជីព ដើម្បីមានសមត្ថភាពពេញលេញ ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មសាឡន ឳ្យដំណើរការរឹងមាំ បានចំណូលច្រើន ពង្រីកហាងបានធំ និងច្រើនសាខា។

ទី៤ ខិតខំអនុវត្តមេរៀន ដែលទទួលបានពីការរៀននឿក្នុងថ្នាក់ ពីលោកគ្រូ អ្នកគ្រូ ដើម្បីឳ្យក្លាយជាអ្នកជំនាញសសក់ និងសាឡនអាជីពមានវិជ្ជាជីវៈ ពិតប្រាកដ។ ទី៥ សម្រាប់យុវជន យុវនារី ដែលមិនទាន់ មានអាជីវពពិតប្រាកដសម្រាប់ខ្លួនឯង គួរតែច្រើនរើសអាជីពជា​ ជាងសក់ ជាងសាឡន ឬម្ចាស់ហាងសាឡន ព្រោះជាអាជីបល្អគ្រប់យ៉ាង។

លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរការខិតខំ ប្រឹងប្រែងរបស់អ្នកគ្រូ ស៊ុន ហៀង ប្រធានសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ដែលបានដឹកនាំការងារសាឡន ឳ្យក្លាយជាវិស័យសាឡន ជាវិស័យមួយចូលរួមចំណែកជួយកំណើតម៉ាក្រូសេដ្ឋកិច្ចជាតិ។ លោកបណ្ឌិត ក៏បានលើកទឹកចិត្ត និងគាំទ្រ អ្នកគ្រូ ព្រមទាំងសមាជិកសមាគម ក៏ដូចជាបងប្អូនរកស៊ី ក្នុងវិស័យសាឡនទាំងអស់ សូមបន្តខិតខំពង្រឹងសមត្ថ​ភាព ពង្រីកការងផ្តល់សេវាកម្មសាឡន ឳ្យកាន់តែមានគុណភាពខ្ពស់បន្ថែមទៀត។

ជាមួយគ្នានោះដែរ​លោកគ្រូ អោម សេង បូរ៉ា ស្ថាបនិក CEO Master Club បានកោតសរសើរស្នាដៃបង្កើត និងដឹកនាំគ្រីស្ទីណាសាឡនរបស់ស្ថាបនិកឆ្នើមទាំងពីរ ​គឺលោកគ្រូ កុល ធីតា និងអ្នកគ្រូ ស៊ុន ហៀង​។ លោកគ្រូ បានលើកទឹកចិត្ត ក្នុងការបន្តបេសកកម្មរបស់សមាគមជាងសក់ និងសម្អាងនៅកម្ពុជា ក្នុងការជួយដល់វិស័យសាឡននៅកម្ពុជា ឳ្យរីកចម្រើនបានឆាប់រហ័ស និងជួយឳ្យកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។

លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំ CEO Master Club លោកពិតជាមានក្តីសោមនស្សរីករាយ ដែលសមាជិកក្លឹប មានភាពរីកចម្រើន និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាង និងជម្រុញកំនើនសេដ្ឋកិច្ចជាតិ៕

ឧកញ៉ាម៉ន សុខាការវិនិយោគដីឡូត៍នៅតែមានផលចំណេញសម្រាប់ប្រជាពលរដ្ឋ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡួត៍កម្ពុជា លោកឧកញ៉ាម៉ន សុខាបានមានប្រសាសន៍ថា ការទិញដីឡូត៍របស់ប្រជាពលរដ្ឋ នៅតែមានឳកាសចំណេញ ប៉ុន្តែត្រូវឈរលើគោលការណ៍មួយចំនួន។

លោកឧកញ៉ាបានមានប្រសាសន៍ ក្នុងពេលចូលរួមជាអធិតបី ក្នុងពិធីសម្ភោធក្រុមហ៊ុនស៊ីឌីលែន ឯ ក និងកម្មវិធីចែកពានរង្វាន់ និងប័ណ្ណកម្មសិទ្ឋរបស់ក្រុមហ៊ុនខាងលើកាលពីល្ងាចថ្ងៃទី២០ មិនាកន្លងមកថា ទីផ្សារដីឡួត៍នៅតែ ដំណើរការល្អប្រសើរ និងមានឳកាសចំណេញ សំរាប់ប្រជាពលរដ្ឋនាពេលអនាគត។

លោកបន្តថា “ប៉ុន្តែអ្នកទិញដីឡូត៍ ត្រូវសិក្សាទៅលើក្រុមហ៊ុនពុះដីឡួត៍លក់ថា តើក្រុមហ៊ុនមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ មានភាពស្របច្បាប់ និងមានបែងចែកប័ណ្ណកម្មសិទ្ឋស្របច្បាប់ឬទេ”។ លោកបន្តថា “ការទិញដីឡូត៍អាចមិនចំណេញភ្លាមៗទេ តែប្រជាពលរដ្ឋមានឳកាសចំណេញនៅក្រោយរយៈពេល៣ទៅ១០ឆ្នាំក្រោយពេលទិញរួច”។

លោកឧកញ៉ាម៉ន សុខាបានបន្តថា ជាមួយនឹងការសម្របសម្រួលជាមួយអ្នកអភិវឌ្ឍន៍ដីឡូូត៍នានា សមាគមបាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយនឹងនិយ័តករអភិវឌ្ឍន៍អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុនគោរពច្បាប់ មានផែនការអភិវឌ្ឈន៍ច្បាស់លាស់ និងមិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកជា ចំរើនអគ្គនាយកក្រុមហ៊ុនស៊ីឌីលែនបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការបង់រំលស់ដីឡូត៍ ហាក់ដូចជាមិនកាលីបខ្លាំងដូចទិញរថយន្ត ទូរស័ព្ទសេរីថ្មី ប៉ុន្តែរយៈពេល១០ឆ្នាំក្រោយដីមួយឡូត៍ទំហំ៥គុណនឹង២០ម៉ែត្រអាចឡើងថ្លៃរហូតដល់៤ទៅ៥ម៉ឺនដុល្លារ។

លោកបន្តថា “ហេតុនេះ ប្រជាពលរដ្ឋគួរចេះសន្សំបន្តិចម្តងៗ កុំយកភាពហ៊ឺហាតែសម្បកក្រៅ គួរសន្សំលុយទិញដីឡូត៍ ដែលភ្លេចៗខ្លួននឹងទទួល​បានផលចំណេញខ្ពស់ អាចឲ្យកូនទៅរៀននៅសឹង្ហបុរីបាន”។ លោកបន្តថា “សំរាប់ក្រុមហ៊ុនស៊ីឌីលែន សូមយកមុខមាត់ កិត្តិយស និងជីវិតធានា ដើម្បីបង្ការហានិភ័យដល់ប្រជាពលរដ្ឋ ព្រោះយើងធ្វើដីស្របច្បាប់ និងមានប័ណ្ណរ៉ឹង និងផែនការអភិវឌ្ឍន៍ច្បាស់លាស់”៕