ក្រុមហ៊ុន Evergrande ពន្យាពេលចេញផ្សាយរបាយកាណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដោយសារភាពយឺតយ៉ាវបញ្ហាសវនកម្ម

ដោយ៖ សុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group និយាយនៅថ្ងៃទី២២ មីនានេះថា ខ្លួននឹងមិនអាចចេញផ្សាយលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំ២០២១ នៅត្រឹមថ្ងៃទី៣១ ខែមីនាតាមការតម្រូវដោយវិធានស្ដីពីការចុះបញ្ជីភាគហ៊ុនបានឡើយ ដោយសារការងារសវនកម្មមិនទាន់ត្រូវបានបញ្ចប់។

បុត្រសម្ព័ន្ធចំនួន២របស់ខ្លួនគឺក្រុមហ៊ុន China Evergrande New Energy Vehicle Group និងក្រុមហ៊ុន Evergrande Property Services Group ដែលចុះបញ្ជីនៅក្រុងហុងកុងក៏និយាយដែរថា ការចេញផ្សាយលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេនឹងត្រូវពន្យារពេល។

ក្រុមហ៊ុន Evergrande ដែលកំពុងជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ បានលើកឡើងតាមរយៈឯកសារផ្សារហ៊ុនថា ដោយសារ “ការប្រែប្រួលខ្លាំងភ្លាមៗ” នៅក្នុងប្រតិបត្តិការរបស់ខ្លួនចាប់តាំងពីឆមាសទី២ចុងឆ្នាំ២០២១ សវនករបានបន្ថែមនីតិវិធីសវនកម្មមួយចំនួនធំ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក នេះនឹងចេញផ្សាយលទ្ធផលសវនកម្មប្រចាំឆ្នាំរបស់ខ្លួន “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” បន្ទាប់ពីនីតិវិធីសវនកម្មត្រូវបានបញ្ចប់។

ភាគហ៊ុនរបស់ក្រុមហ៊ុនទាំង៣ខាងលើនេះត្រូវបានផ្អាកពីការជួញដូរកាលពីថ្ងៃច័ន្ទ។ ការជួញដូរមូលបត្រក្រៅប្រទេសដែលបោះផ្សាយដោយក្រុមហ៊ុន Hengda Real Estate Group ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande ក៏ត្រូវបានផ្អាកផងដែរ។

នៅក្នុងឯកសារដាច់ដោយឡែកមួយ ក្រុមហ៊ុន Evergrande Property Services និយាយថា ប្រាក់តម្កល់នៅធនាគារប្រមាណ២,១ពាន់លានដុល្លារអាមេរិករបស់ខ្លួនដែលតម្កល់ទុកជាប្រាក់ធានាសម្រាប់តតិយជនឬភាគីទី៣ ត្រូវបានធនាគារដែលពាក់ព័ន្ធទាមទារយកទៅកាន់កាប់។

ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដដែលនេះនិយាយថា ខ្លួននឹងបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដើម្បីស៊ើបអង្កេតជុំវិញប្រាក់តម្កល់ធានានេះ៕

អចលនទ្រព្យក្រុងបាវិតហាក់បន្តស្ងប់ស្ងាត់នៅដើមឆ្នាំ២០២២នេះ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រុងបាវិតជាតំបន់មួយដែលមានសក្ដានុពលក្នុងការអភិវឌ្ឍទៅលើវិស័យអចលនទ្រព្យនិងដីធ្លី ប៉ុន្តែក្នុងរយៈពេលប្រមាណពីរបីឆ្នាំកន្លងមកនេះ ក្រុងបាវិតនៃខេត្តស្វាយរៀងបានជួបបញ្ហា។

សកម្មភាពនិងតម្លៃដីធ្លីបានធ្លាក់ចុះ ជាពិសេសក្រោយការចាកចេញរបស់ជនជាតិចិនពីកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទហ្គេមអនឡាញ។

លោក ថា ថេង ប្រធានក្រុមហ៊ុនCentury 21 Zillion Holdingប្រចាំខេត្តស្វាយរៀង បានមានប្រសាសន៍ថា រហូតមកដល់ដើមឆ្នាំ២០២២នេះ វិស័យអចលនទ្រព្យនៅក្រុងបាវិតបន្តស្ងប់ស្ងាត់ដោយមិនទាន់មានការវិនិយោគណាមួយលេចរូបរាងឡើងគួរឱ្យកត់សម្គាល់នោះទេ។

លោកបន្តថា ដីធ្លីនៅក្រុងបាវិតបានឡើងខ្ពស់តាំងពីមានវត្តមានជនជាតិចិនមុនស្ថានភាពកូវីដ១៩និងមុនពេលរដ្ឋាភិបាលបានបិទហ្គេមអនឡាញ។ មកដល់ពេលនេះ តម្លៃដីធ្លីនៅក្រុងបាវិតមិនធ្លាក់ចុះនោះដែរ វានៅតែខ្ពស់ដដែល។ ដូច្នេះក្នុងពេលដែលវិនិយោគិនបរទេសមិនទាន់ចូលកម្ពុជាផុសផុលបានដោយសារតែកូវីដ១៩ ធ្វើឱ្យការវិនិយោគនៅក្រុងបាវិតបន្តនៅទ្រឹងដដែល។

លោកបន្ថែមថា “យ៉ាងណាក្ដីតំបន់នៅក្នុងខេត្តស្វាយរៀងក្រៅពីក្រុងបាវិតឃើញថាហាក់មានសកម្មភាពវិនិយោគលើដីធ្លីច្រើនជាងមុន ដូចជាគម្រោងវិនិយោគលើផ្ទះល្វែង ដីឡូត៏ពីសំណាក់វិនិយោគិនក្នុងស្រុក។ ចំណែក វិនិយោគក្រៅស្រុកមិនទាន់មានសកម្មភាពនៅឡើយទេ”។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនKW Cambodia ក៏មានប្រសាសន៍កន្លងមកថា តំបន់បាវិតបានជួបវិបត្តិផ្ទួនៗ ដែលធ្វើឱ្យដីធ្លីនៅតំបន់នេះបន្តធ្លាក់ចុះរហូតមកដល់សព្វថ្ងៃ។ កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០១៩ បាវិតមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយក៏មានវត្តមានជនជាតិចិនយ៉ាងច្រើននៅទីនោះ។

លោកបណ្ឌិតបន្ថែមថា ក្រោយពេលរដ្ឋាភិបាលប្រកាសបិទហ្គេមអនឡាញនិងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២០បានធ្វើឱ្យចិនចាកចេញពីកម្ពុជាវិញនិងបានធ្វើឱ្យគម្រោងអាជីវកម្មមួយចំនួនចាប់ផ្ដើមគាំងដំណើរការ។

លោកឧកញ៉ាបន្តថា ចាប់តាំងពីដើមឆ្នាំ២០២០ វិបត្តិកូវីដ១៩ក៏បានកើនឡើងនិងធ្វើឱ្យអចលនទ្រព្យនៅតំបន់បាវិតបន្តអសកម្មរហូតមកដល់បច្ចុប្បន្ននេះ៕

Aviation industry sets target to welcome 43 million passengers

Ha Noi: Việt Nam’s aviation industry is targeting about 43 million passengers in 2022, including eight million international tourists, or around 50 per cent of pre-pandemic numbers, according to the Civil Aviation Authority of Việt Nam.

The International Air Transport Association expects global passenger demand to reach 61 per cent of the pre-crisis levels this year.

Bamboo Airways this month launched new routes from Hà Nội and HCM City to Melbourne and Hà Nội to Frankfurt. The budget carrier plans to expand the number of its international routes to 40 in the future.

It will also launch the Hà Nội-London and the HCM City-Sydney routes from today (March 22) with two weekly flights.

In Northeast Asia, Bamboo Airways increased its frequency to two weekly flights on each of the Hà Nội-Tokyo, Hà Nội-Taipei (Taiwan, China), and Hà Nội-Incheon (Republic of Korea) routes.

It will soon open flights between HCM City and Japan, Taipei and the RoK and has begun selling tickets for the HCM City-Bangkok and HCM City-Singapore flights this month.

The national flag carrier Vietnam Airlines said it would operate 97 flights each week from late March, adding it will resume regular services from Singapore to Đà Nẵng with three weekly flights and one weekly flight from tourist beach cities of Phú Quốc and Nha Trang to Singapore each from April 15.

Early July, the carrier will resume its services to China with six flights a week and Indonesia with three.

It also plans to reopen commercial flights connecting Đà Nẵng and Nha Trang, Japan and the RoK, raising the number of international flights to 160.

The Vietnamese Government on March 15 issued a resolution on visa waivers for citizens from 13 countries: Germany, France, Italy, Spain, the UK, Russia, Japan, the Republic of Korea, Denmark, Sweden, Norway, Finland, and Belarus.

These citizens will enjoy 15 days of visa-free travel in Viet Nam beginning from their entry date regardless of their kind of passport and entry purpose, based on satisfying all conditions as prescribed by Vietnamese law.

The resolution will stay in effect for three years until at least March 14, 2025, with a renewal to be reviewed by authorities.

No COVID-19 testing and mandatory quarantine is required for air travelers after their arrival. However, they must make a health declaration before departure and install the PC-COVID app.

According to the Ministry of Health, travelers entering Viet Nam via air routes (except for children under two years old) only need to present proof of negative SARS-CoV-2 tests done within 72 hours before departure in cases of RT-PCR/RT-LAMP or within 24 hours in cases of rapid antigen tests.

The results must be certified by relevant authorities of the country where the tests are conducted. Those entering via road, sea, and rail will be subject to the same requirements if their travel time is short.

However, those who plan to make a long trip will need to undergo testing at border gates before entering Viet Nam. If the tests are positive, they must follow the guidelines of the health ministry.

Source: Viet Nam Times

វៀតណាមកំណត់គោលដៅទាក់ទាញអ្នកដំណើរអាកាសចរណ៍ឱ្យបាន៤៣លាននាក់នៅឆ្នាំ២០២២នេះ

ដោយ៖ សុខុម

ហាណូយ: ឧស្សាហកម្មអាកាសចរណ៍វៀតណាមកំណត់គោលដៅទាក់ទាញអ្នកដំណើរឱ្យបានប្រមាណ៤៣លាននាក់ក្នុងឆ្នាំ២០២២នេះ រួមទាំងភ្ញៀវទេសចរអន្តរជាតិ៨លាននាក់ផងដែរ ឬស្មើប្រមាណ៥០%នៃចំនួនអ្នកដំណើរនៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

បើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃទី២២ មីនា បានឱ្យដឹងថា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association ) រំពឹងថាតម្រូវការអ្នកដំណើរទូទាំងពិភពលោកនឹងឈានដល់៦១%នៅឆ្នាំនេះ បើធៀបនឹងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways ក្នុងខែនេះបានចាប់ផ្តើមជើងហោះហើរថ្មីៗពីទីក្រុងហាណូយនិងក្រុងហូជីមិញ ឆ្ពោះទៅកាន់ទីក្រុង Melbourne (អូស្ត្រាលី) និងពីក្រុងហាណូយឆ្ពោះទៅកាន់ទីក្រុង Frankfurt (អាល្លឺម៉ង់)។ ក្រុមហ៊ុនដឹកជញ្ជូនតម្លៃធូរថ្លៃនេះគ្រោងបង្កើនចំនួនផ្លូវអន្តរជាតិរបស់ខ្លួនដល់៤០នាពេលអនាគត។

ផ្លូវហោះហើរអន្តរជាតិទាំងនោះរួមមានក្រុងហាណូយ-ក្រុងឡុងដ៍ ក្រុងហូជីមិញ-ក្រុងស៊ីដនី ក្រុងហាណូយ-ក្រុងតូក្យូ ក្រុងហាណូយ-ក្រុងតៃប៉ិ (តៃវ៉ាន់) ក្រុងហាណូយ-ក្រុង Incheon (កូរ៉េខាងត្បូង) ក្រុងហូជីមិញ-ក្រុងបាងកក និងក្រុងហូជីមិញ-សិង្ហបុរី ផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines និយាយថា ខ្លួននឹងដំណើរការជើងហោះហើរចំនួន៩៧ជើងក្នុងមួយសប្ដាហ៍ចាប់ពីចុងខែមីនានេះតទៅ ហើយនឹងបន្តសេវាហោះហើរពីសិង្ហបុរីមកកាន់ Đà Nẵng ពីក្រុងមាត់ឆ្នេរ Phú Quốc និង Nha Trang ឆ្ពោះទៅកាន់សិង្ហបុរី ចាប់ពីថ្ងៃទី១៥ ខែសីហា។ ទន្ទឹមនេះក៏នឹងបន្តសេវាហោះហើររបស់ខ្លួនទៅកាន់ប្រទេសចិន ចាប់ពីដើមខែកក្កដាវិញផងដែរ។

រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១៥ មីនា បានចេញសេចក្ដីសម្រេចមួយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋមកពី១៣ប្រទេសរដូចជា អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវែស ហ្វាំងឡង់ និងបេឡារូស។

ពលរដ្ឋទាំងនេះនឹងរីករាយការធ្វើដំណើរដោយគ្មានទិដ្ឋាការរយៈពេល១៥ថ្ងៃនៅវៀតណាម ដោយគិតចាប់ពីថ្ងៃដែលពួកគេចូលប្រទេសនេះ មិនថាពួកគេកាន់លិខិតឆ្លងដែនប្រភេទណា និងចូលមកក្នុងគោលបំណងអ្វីឡើយ។ សេចក្ដីសម្រេចនេះនឹងមានសុពលភាពរយៈពេល៣ឆ្នាំរហូតដល់ថ្ងៃទី១៤ មីនា ឆ្នាំ២០២៥៕

ឃ្លាំងស្តុកទំនិញត្រជាក់ខ្នាតធំមួយត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងខេត្តកណ្តាល

ដោយ៖ សុផារី

កណ្តាល៖ ឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំទំហំ ៣៦ ០០០ម៉ែត្រគូប នៅចំណតផែកុងតឺន័រ LM17 ក្នុងខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។

ពិធីបើកការដ្ឋានធ្វើឡើង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ដោយមានវត្តមានរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាតំណាងដៃគូរអភិវឌ្ឍនានា។

គម្រោងឃ្លាំងស្តុកទំនិញត្រជាក់នេះមានទីតាំងនៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឃ្លាំងស្តុកទុកទំនិញត្រជាក់នេះ គឺជាការវិនិយោគដោយក្រុមហ៊ុនឯកជន InfraCo Asia តាមរយៈក្រុមហ៊ុន Khmer Cold Chain Company ក្រោមជំនួយពីដៃគូអភិវឌ្ឍន៍មានដូចជាប្រទេសប្រទេសអង់គ្លេស ហូឡង់ ស្វីស និងអូស្រ្តាលី ជាដើម។

គម្រោងនេះរួមមានចំណតប្រវែង១៥ម៉ែត្រ និងឃ្លាំងពិសេសទំហំជាង៣៦០០០ ម៉ែត្រគូប សម្រាប់ស្ដុកទំនិញត្រជាក់ ការវេចខ្ចប់ត្រជាក់ សេវាអនាម័យ និងការចែកចាយទំនិញផងដែរ។ យោងតាមការសិក្សាប្រទេសកម្ពុជានឹងត្រូវការខ្សែសង្វាក់ត្រជាក់យ៉ាងហោចណាស់១៤០ ០០០ម៉ែត្រគូបនៅឆ្នាំ២០៣០ ដោយឃ្លាំងថ្មីនេះនឹងរួមចំណែកជាង២៥% ក្រោយបើកដំណើរការ។

លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងភ្នំពេញ បានមានប្រសាសន៍ថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ការរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា នឹងជួយលើកកម្ពស់វិស័យភ័ស្តុភាកម្ម នៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា លើសពីនេះ កំណើននៃចរន្តទំនិញឆ្លងកាត់ក៏មានសន្ទុះផងដែរតាមរយៈការផ្តល់សេវាកម្មស្តុករក្សាទុកទំនិញត្រជាក់សម្រាប់នាំចេញចូល ដែលមានដូចជា ត្រី សាច់ កសិផល ឱសថ គ្រឿងសំអាង និងទំនិញជាច្រើនមុខទៀត។

លោកបន្ថែមថា ទន្ទឹមនឹងនេះ គម្រោងខាងលើនេះនឹងជួយបង្កើនការងារ និងលើកស្ទួយជីវភាពរស់នៅសម្រាប់ប្រជាជននៅក្នុងតំបន់ផងដែរ៕

ក្រុមហ៊ុនល្បីៗជាច្រើនចូលរួមសន្និសីទសម្ពោធវិថីពាណិជ្ជកម្មភូមិសំរោង និងចុះហត្ថលេខា​រួមគ្នា​

(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ សន្និសីទសម្ពោធវិថីពាណិជ្ជកម្មភូមិសំរោង និងពិធីចុះហត្ថលេខាបានប្រារព្ធឡើងនៅឯមជ្ឈមណ្ឌលទីផ្សាររបស់គម្រោង។ ថ្នាក់ដឹកនាំក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប និងអ្នកតំណាងក្រុមហ៊ុនផលិតផលពាណិជ្ជកម្មប្រហែល ៥០ ក្រុមហ៊ុនដូចជាក្រុមហ៊ុន QI PAI FURNITURE, Phum Samraong Pub and Cofee, ក្រុមហ៊ុន BYD AUTO, ផ្សារទំនើប LUCKY, Temple, ថ្នាំលាប Jotun, WOWNOW ជាដើមបានអញ្ជើញមកជួបជុំគ្នា ដើម្បីធ្វើជាសក្ខីភាពរួមគ្នានៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។

x

 

ក្រុមអ្នកជំនួញល្បីៗចូលរួមបើកសម្ពោធនូវវិថីពាណិជ្ជកម្មភូមិសំរោង

លោក GONG HONGDA ដែលជាអ្នកគ្រប់គ្រងគម្រោង បុរី ភូមិ សំរោង បានថ្លែងប្រាប់អំពីផែនការប្លង់មេនៃការអភិវឌ្ឍគម្រោងបុរី ភូមិសំរោង នាពេលអនាគត និងបង្ហាញអំពីលំហអភិវឌ្ឍមួយដែលពោរពេញទៅដោយសក្តានុពល និងលទ្ធភាពជូនទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី ដោយចាប់ផ្តើមពីអាទិភាពអំណោយផលនៃតំបន់ទីតាំង គម្រោង ការរៀបចំយុទ្ធសាស្ត្រ ផែនការជំរុញការវិនិយោគជាដើម។

 

 

 

លោកបានបង្ហាញប្រាប់ថា គម្រោងបុរី ភូមិសំរោង មានផ្ទៃក្រឡាដល់ទៅ ២៧០ ហិតា គ្រាន់តែចាប់ផ្តើមដាក់បង្ហាញគម្រោងភ្លាមគឺអាចលក់បានដល់ទៅ ២០ លាន ដុល្លារ ក្នុងរយៈពេលតែ ៣ ខែ ប៉ុណ្ណោះ ហើយផ្ទះប្រភេទ Shophouse ប្រភេទ Link villa  និងប្រភេទគម្រោងផ្សេងទៀតដែលស្ថិតនៅជាប់តាមបណ្តោយផ្លូវជាតិលេខ ៥ បានលក់ដាច់អស់គ្មានសល់។

ក្រោយពីការធ្វើបទបង្ហាញរួច កម្មពិធីចុះហត្ថលេខារវាងក្រុមហ៊ុននានាក៏បានចាប់ផ្តើម។ ស្ថិតក្រោមសក្តីភាពនៃភ្ញៀវកិត្តិយសដែលបានចូលរួម អ្នកទទួលខុសត្រូវមជ្ឈមណ្ឌលលក់ជួលនៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអ្នកតំណាងនៃក្រុមហ៊ុនសហការដំបូងគឺក្រុមហ៊ុន Phum Samraong Pub and Coffee  និង ក្រុមហ៊ុន​ QI PAI FURNITURE។

 

 

អ្នកតំណាងក្រុមហ៊ុន QI PAI FURNITURE បានថ្លែងថា គម្រោង បុរី ភូមិសំរោង ជាគម្រោងផ្ទះល្វែងធំបំផុតដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ ក្រោយពីក្រុមហ៊ុន QI PAI FURNITURE បានសិក្សា និងវាយតម្លៃទៅលើស្ថានភាពរួច ក៏បានសម្រេចចិត្តសាងសង់នូវផ្សារផ្គត់ផ្គង់សម្ភារៈគ្រឿងសង្ហារិមលើផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ នៅទីនេះ ដោយសង្ឃឹមថានឹងចាប់ដៃសហការគ្នាជាមួយគម្រោង បុរី ភូមិសំរោង ដើម្បីរួមគ្នាកសាងនូវភាពរុងរឿងនាពេលអនាគត។

 

ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប និងអ្នកតំណាងក្រុមហ៊ុនសហការដំបូងបានអញ្ជើញរួមគ្នាឡើងលើវេទិកាកាត់ខ្សែបូបើកសម្ពោធវិថីពាណិជ្ជកម្ម នេះជានិមិត្តរូបបង្ហាញថា គម្រោង បុរី ភូមិសំរោង បានបោះជំហានទៅរកដំណាក់កាលថ្មីមួយកម្រិតទៀត។

ការលេចចេញនូវមជ្ឈមណ្ឌលលក់ជួល បង្កើតប្រព័ន្ធសេវាកម្មគ្រប់ជ្រុងជ្រោយ

នៅក្នុងសន្និសីទលើកនេះ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប ក៏បានបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលលក់ជួលព្រីន ហ័ន យូ ជាលើកដំបូងនូវមជ្ឈមណ្ឌលលក់ជួលរបស់ក្រុមហ៊ុនផងដែរ។ សេវាកម្មគ្រប់ដណ្តប់ទៅលើសេវាកម្មគ្រប់គ្រងជំនាញដូចជា៖ ការដាក់ជួលជំនួស ការដាក់លក់ជំនួស ការគ្រប់គ្រងជំនួស ការរចនា និងតុបតែងផ្ទះ ការរៀបចំតភ្ជាប់    បណ្តាញអ៊ិនធើណែត សេវាកម្មមើលថែផ្ទះ ការជួសជុលសំណង់ ការទិញគ្រឿងសង្ហារិម និងបរិក្ខារអគ្គិសនីជាដើម ដើម្បីធ្វើឱ្យអតិថិជនទទួលបានប្រាក់ចំណេញនៃការវិនិយោគដោយងាយស្រួលបំផុត ។

 

ចំពោះផ្ទះប្រភេទ Shophouse នៃគម្រោងនេះ មជ្ឈមណ្ឌលលក់ជួលអាចធ្វើការរចនាជារួម និងកែលំអថ្មីបន្ថែមចំពោះផ្ទះប្រភេទហាងអាជីវកម្មទៅតាមតម្រូវការជាពិសេសរបស់អតិថិជន។

វិថីពាណិជ្ជកម្មផ្លូវជាតិលេខ ៥ ឈានមុនគេក្នុងវិស័យពាណិជ្ជកម្មនាពេលអនាគត

វិថីពាណិជ្ជកម្មផ្លូវជាតិលេខ ៥ ស្ថិតនៅទីតាំងភូមិសាស្ត្រដ៏មានសក្តានុពល ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ ៥ ដែលជាសរសៃឈាមនៃលំហូរចរាចរណ៍ តភ្ជាប់ជាមួយតំបន់ស្នូលនៃរាជធានីភ្នំពេញ។ វិថីពាណិជ្ជកម្មនឹងបើកដំណើរការនៅឆមាសទីពីរនៃឆ្នាំនេះ ហើយនឹងនាំចូលនូវដូចជាបណ្តុំហាងផ្គត់ផ្គង់គ្រឿងសង្ហារិមខ្នាតធំ ផ្សារទំនើបខ្នាតធំ ភោជនីយដ្ឋានល្បីៗ ក្លឹបលំហែកំសាន្ត ធនាគារ ទៅតាមតម្រូវការប្រើប្រាស់របស់ប្រជាជនក្នុងតំបន់។ នាពេលបច្ចុប្បន្ន Phum Samraong Coffee & Pub និងក្រុមហ៊ុន QI PAI FURNITURE បានមានវត្តមានមុនគេក្នុងគម្រោងនេះ ហើយកំលាំងទាក់ទាញពាណិជ្ជកម្មនៃគម្រោងក៏មានភាពកាន់តែច្បាស់។

ទំហំពាណិជ្ជកម្មគ្មានព្រំដែនចាប់ផ្តើមពង្រីកសក្តានុពលតំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ

ដោយពឹងផ្អែកលើតួនាទីឈានមុខដ៏ពេញនិយមរបស់វិថីពាណិជ្ជកម្មសំរោងលើផ្លូវលេខ ៥ភូមិសំរោងបានកសាងតំបន់ពាណិជ្ជកម្មប្រមូលផ្តុំចំនួន ២ ជាមួយនឹងគំរូអាជីវកម្មច្រកចេញចូលតែមួយសម្រាប់គ្រប់ទម្រង់ វានឹងបង្កើតមជ្ឈមណ្ឌលថ្មីដ៏រុងរឿងនៅក្នុងរាជធានីភ្នំពេញ។

គម្រោងបុរី ភូមិសំរោងក៏មានរៀបចំបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ សារមន្ទីរ មន្ទីរពេទ្យអន្តរជាតិ ទីតាំងកំសាន្តលំហែខ្នាតធំជាដើម ដែលនឹងក្លាយទៅជាទីកន្លែងពេញនិយមបែបស៊ីវីល័យក្នុងរាជធានីភ្នំពេញនាពេលអនាគត។

ពង្រឹងនូវប្រព័ន្ធបរិស្ថានឈ្នះៗពហុភាគី

ជារៀងរហូតមក ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប ជាមួយនឹងតក្កវិជ្ជាអេកូឡូស៊ីនៃ “ការកសាងប្រទេសកម្ពុជាដ៏ស្រស់ស្អាត” ដោយស្មារតីទទួលខុសត្រូវខ្ពស់ កសាងប្រព័ន្ធអេកូឡូស៊ីនៃ “អ្នកអភិវឌ្ឍន៍ វិនិយោគិន ពាណិជ្ជករ អ្នកប្រើប្រាស់ អ្នករស់នៅជុំវិញ និងរដ្ឋាភិបាល” សម្រាប់ស្ថានភាពឈ្នះៗ។ ហើយភូមិសំរោងគឺជាការអនុវត្តដ៏ល្អឥតខ្ចោះនេះ។


ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤នឹងជំរុញវិស័យអចលនទ្រព្យជុំវិញរាជធានីភ្នំពេញមានសក្ដានុពលកាន់តែខ្ពស់

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុងជាផ្លូវដ៏សំខាន់ សម្រាប់ការធ្វើដំណើររបស់ពលរដ្ឋការដឹកជញ្ជូន និងការបញ្ចៀសការកកស្ទះនៅទីក្រុង ប៉ុណ្ណោះទេ ប៉ុន្តែវាបាននិងកំពុងក្លាយជាឈ្នួនដ៏សំខាន់ជម្រុញឲ្យដីធ្លីឡើងថ្លៃ ដោយសារគំរោងអភិវឌ្ឍន៍បានបាញ់ឆ្ពោះទៅតំបន់ទាំងនោះ។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងសំខាន់ៗ នៅជុំវិញរាជធានីភ្នំពេញ មានក្រវ៉ាត់ក្រុងទី១ ទី២ ទី៣ និងឈានដល់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ ។ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ នឹងជំរុញឱ្យការវិនិយោគ នៅតំបន់ជាយក្រុងកាន់តែមានភាពទាក់ទាញ និងជំរុញឱ្យវិស័យអចលនទ្រព្យកាន់តែមានសន្ទុះបន្ថែមទៀតផងដែរ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកទីក្រុង តាមមុំ៣៦០ដឺក្រ នឹងធ្វើឱ្យតំបន់នៅជុំវិញរាជធានីភ្នំពេញ នឹងមានការរីកចម្រើនជាបន្តបន្ទាប់ទៅតាមការរីកនៃទីក្រុង ក្នុងនោះដែរតំបន់នៅតាមបណ្ដោយផ្លូវនៃក្រវ៉ាត់ក្រុងទី៣ និងទី៤នឹងក្លាយជាតំបន់អភិវឌ្ឍន៍ថ្មីមួយ ដែលនឹងធ្វើឱ្យវិស័យអចលនទ្រព្យកាន់តែមានសន្ទុះបន្ថែមទៀត ។

លោកបន្តថា “ការពន្យារពេលនៃការអនុវត្តពន្ធ លើចំណេញមូលធនរបស់រាជរដ្ឋាភិបាល ក៏ជាយន្តការក្នុងការជួយឱ្យអ្នកវិនិយោគដីធ្លីអាចទិញដី ដើម្បីរង់ចាំការអភិវឌ្ឍ និងទទួលយកនូវផលចំណេញ”។ លោកបន្តថា “យើងក៏រំពឹងផងដែរថានៅពេលចប់កូវីដ១៩ យើងនឹងទទួលបានវិនិយោគិនពីបរទេស ដើម្បីចូលមកកម្ពុជានិងស្វែងរកការវិនិយោគនានា ក្នុងវិស័យអចលនទ្រព្យឡើងវិញ “។

ជាមួយគ្នានេះ លោកផូន សុអុនដែន ប្រធានផ្នែកលក់អចលនទ្រព្យប្រចាំក្រុមហ៊ុនមួយបាននិយាយថា នៅពេលមានការពង្រីកក្រុងផ្លូវក្រវ៉ាត់ក្រុងជាផ្លូវសំខាន់ និងមានការទាក់ទាញការវិនិយោគពីវិនិយោគិន ជាក់ស្ដែងកាលពីមុនផ្លូវកប់ស្រូវ ឬមហាវិថីឈ្នះឈ្នះ ជាផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់មួយ តភ្ជាប់ផ្លូវជាតិលេខ៤ លេខ៥និងទៅផ្លូវជាតិលេខ៦ ហើយកាលពីដើមឡើយផ្លូវនេះ មិនសូវមានការចាប់អារម្មណ៍ពីអ្នកវិនិយោគទេ តែពេលផ្លូវមួយនេះពង្រីកកាន់តែធំ និងមានការអភិវឌ្ឍរាជធានីកាន់តែខ្លាំងឡើង តម្រូវឱ្យមានការអភិវឌ្ឍនៅជាយក្រុងទើបធ្វើឱ្យផ្លូវនេះកាន់តែសំខាន់ ។

លោកបន្តថា “ពេលនេះផ្លូវ៥១ ក៏អាចចាត់ទុកជាផ្លូវក្រវ៉ាត់ក្រុងមួយផងដែរ ជុំវិញរាជធានីភ្នំពេញ និងអាចមានការអភិវឌ្ឍខ្លាំងដូចនឹងផ្លូវមហាវិថីឈ្នះឈ្នះដែរ”។ លោកបន្តថា “បច្ចុប្បន្នការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងជុំវិញរាជធានីភ្នំពេញ បាននិងកំពុងជំរុញសក្ដានុពលវិនិយោគអចលនទ្រព្យ ជាពិសេសតម្លៃអចលនទ្រព្យ ក៏កាន់តែមានកំណើនឡើងជារឿយៗនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង។

ទោះជាយ៉ាងណាការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បាននិងកំពុងពន្យាពេល១ឆ្នាំ ដោយសារការដោះស្រាយផលប៉ះពាល់ជាមួយ​ប្រជាពលរដ្ឋមិនទាន់បញ្ចប់។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍កន្លងមកថា គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ត្រូវការពេលវេលាបន្ថែមទៀត ខណៈការសាងសង់ផ្លូវក្រវ៉ាត់ក្រុងឲ្យបានមួយជុំ នឹងត្រូវការរយៈពេលច្រើនថែមទៀត ដែលផ្លូវក្រវ៉ាត់ក្រុងមួយកំណាត់ទៀត នឹងត្រូវសាងសង់ស្ពានពីរ ពីក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ(គំរោងនេះកំពុងផ្លាស់ប្តូរ) និងស្ពានឆ្លងកាត់កោះដាច់​កកាន់ផ្លូវជាតិលេខ៦អា៕

Balactan Premium Gold ជាផលិតផលម្សៅទឹកដោះគោដែលជាតិអាហារបំប៉នខ្ពស់

ដោយៈសិរីជេស៊ីកា

ភ្នំពេញៈ ផលិតផលម្សៅទឹកដោះគោម្សៅ Balactan Premium Gold បាននិងកំពុង ពង្រីកទីផ្សារ និងកំពុងទទួលបានប្រជាប្រិយភាពនៅកម្ពុជា ដែលមាតា បិតាគ្រប់រូបគួរសិក្សា និងជ្រើសរើសដើម្បីបុត្រធីតារបស់លោក អ្នក។

លោកស្រីថេង សុខលី អគ្គនាយិកាក្រុមហ៊ុន MTSL Co, Ltd ដែលបាននាំចូលផលិតផលទឹកដោះគោ Balactan បានមានប្រសាសន៍ឲ្យដឹងថា រោងចក្រផលិតម្សៅទឹកដោះគោនេះ បានផលិតឡើងដោយសំរិតសំរាំងបំផុត ដើម្បីផ្តល់ការលូតលាស់ដល់ទារក និងកុមារទាំងសតិបញ្ញាស្មារតី។

ផលិតផលនេះមានចំនួន៣ប្រភេទ សំរាប់ទារក និងកុមារដូចជា ទី១ ផលិតផលទឹកដោះគោ Balactan លេខ១ ប្រើប្រាស់សំរាប់កុមារចាប់ពី០ខែ រហូតដល់៦ខែ។ ទី២  Balactan លេខ2  ប្រើប្រាស់សំរាប់កុមារចាប់ពី៦ខែ រហូតដល់១២ខែ និងទី៣ Balactan លេខ៣ សំរាប់កុមារចាប់ពី ១២ខែ រហូតដល់៣៦ខែ។

លោកស្រីបន្តថា “ដោយសារខ្ញុំជាម្តាយ ដែលមានបុត្រចំនួន៤នាក់ ហេតុនេះការប្រើប្រាស់ផលិតផលអ្វីមួយ ខ្ញុំតែងតែយកចិត្តទុកដាក់បំផុត លើការលូតលាស់សុខភាព​ស្មារតីរបស់ពួកគេ ដូច្នេះហើយទើបខ្ញុំសម្រេចនាំចូលផលិតផលនេះមកកម្ពុជា ដើម្បីផ្តល់ជូនអ្នកម្តាយគ្រប់រូប នូវផលិតផលសំរាប់កូនចាទីស្រលាញ់របស់ពពួកគេ”។ លោកស្រីបន្តថា “ខ្ញុំក៏បានប្រើប្រាស់ផលិតផល Balactan Premium Gold ដើម្បីផ្តល់ការលូតលាស់ដល់កូនរបស់ខ្ញុំឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃផងដែរ”។

លោកស្រីថេង សុខលីបានបន្តថា ផលិតផលដែលផលិតនៅក្នុងសហគមន៍៍អឺរ៉ុប តែងតែផលិតឡើងប្រកដោយស្តង់ដាអនាម័យខ្ពស់បំផុត និងតែងតែគិតគូសុខភាពទារក​និងកុមារជាចម្បង ទើបការសម្រេចចិត្តយកផលិតផលនេះនាំចូលមក ដើម្បីសេចក្តីស្រ​លាញ់ ក៏ដូចជាផ្តល់ឲ្យកុមារដែលជាទំពាំងស្នងឬស្សីរបស់ជាតិយើង មានប្រាជ្ញាស្មារតីវាងវៃ និងសុខភាពល្អបរិបូរណ៍។

ក្រុមហ៊ុន MTSL Co, Ltd មាន អសយដ្ឋានស្ថិតនៅផ្ទះលេខ៤២B ផ្លូវ01 ឧកញ៉ាម៉ុងរិទ្ធី សង្កាត់ប៉ាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកស្រីឡេង ម៉ាលីនជាម្តាយមួយរូប ដែលបានបំបៅដោះកូនដោយម្សៅទឹកដោះគោ បានសម្រេចប្តូរផលិតផលរបស់ខ្លួន មកប្រើប្រាស់ផលិតផល Balactan Premium Gold បានមានប្រសាសន៍ថា អ្នកស្រីបានជ្រើសរើសផលិតផលទឹកដោះគោ មកពីអាមេរិក និងម្សៅទឹកដោះពពែ ដើម្បីបំប៉នកូនរបស់អ្នកស្រី ដោយសារកូនអ្នកស្រី មានទម្ងន់ស្រាលជាងវ័យ ប៉ុន្តែផលិតផលទាំងនោះមិនអាចជួយកូនអ្នកស្រីបានទេ។

អ្នកស្រីបន្តថា “ទីបំផុតខ្ញុំសម្រេចចិត្តប្តូរមកប្រើ Balactan ដែលមានសារធាតុបំប៉ន ខ្ពស់ ដែលអាហារបំប៉នជំនួយរាងកាយ និងខួរក្បាលនេះ ខ្ញុំអាចមើលឃើញលើកំប៉ុងផលិតផលនេះផ្ទាល់ភ្នែក”។អ្នកស្រីបន្តថា “ខ្ញុំប្រើផលិតផលកន្លងមកមួយកំប៉ុង មានតម្លៃជិត៤០ដុល្លារអាមេរិក ប៉ុន្តែបើមើលកំប៉ុងវិញ គឺមិនមានបង្ហាញសាធាតុចិញ្ចឹម និងបំប៉នរាងកាយច្រើនដូចផលិតផល Balactan ឡើយ”។

អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ ពិសេសអ្នកម្តាយគ្រប់រូបដែលចង់បានបុត្រធីតាមានសុខភាពល្អ គួរឲ្យស្រលាញ់ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 087 924 777, 078 925 777៕

ប៉ូលិសសឹង្ហបុរីព្រមានក្រោយមនុស្សរាប់រយនាក់រងគ្រោះចាញ់បោកភ្នាក់ងារអចលនទ្រព្យក្លែងក្លាយ

ដោយៈ សុខុម

សឹង្ហបុរី: ករណីឆបោកពាក់ព័ន្ធការជួលផ្ទះ ដែលចុះបញ្ជីក្លែងក្លាយបានកើនឡើងឥតឈប់ឈរ ក្នុងប្រទេសសិង្ហបុរី ដោយមនុស្ស១៤៤នាក់ក្លាយជាជនរងគ្រោះចាញ់ បោកអស់លុយយ៉ាងតិច១៩០.០០០ដុល្លារ គិតចាប់ពីខែមករា ដើមឆ្នាំ២០២២ នេះ។

កងកម្លាំងប៉ូលិសសិង្ហបុរី បាននិយាយកាលពីថ្ងៃច័ន្ទ ទី២១ មីនា នៅក្នុងអំពើឆបោកនេះ ជនឆបោកបានបង្ហោះផ្ទះ ដែលចុះបញ្ជីក្លែងក្លាយលើគេហទំព័រនានា ហើយទាក់ទងទៅជនរងគ្រោះតាមរយៈ WhatsApp ដោយបន្លំធ្វើជាភ្នាក់ងារអលចនទ្រព្យ។

បន្ទាប់មកជនឆបោក សុំឱ្យជនរងគ្រោះកក់ប្រាក់ខ្លះ សម្រាប់ការណាត់ជួបដើម្បីចុះទៅពិនិត្យមើលផ្ទះជួលដោយផ្ទាល់។

ប៉ូលិសបានចេញសេចក្ដីប្រកាសព័ត៌មានថា “ជាធម្មតានៅក្នុងករណីឆបោកទាំងអស់នេះ ជនរងគ្រោះត្រូវបានលេខអនាមិក នាំចូលទៅកាន់ឆាត WhatsApp ដែលមានលេខនាំមុខ ‘+៦៥’ បន្ទាប់ពីពួកគេចុចលើតំណភ្ជាប់ (Link) មួយនៅលើផ្ទាំងផ្សាយពាណិជ្ជកម្ម”។

សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា “ដោយប្រើប្រាស់លេខអនាមិក ដើម្បីទំនាក់ទំនងជាមួយជនរងគ្រោះ ជនឆបោកទាំងនោះនឹងប្រើប្រាស់រូបថត ឈ្មោះ និងលេខអាជ្ញាប័ណ្ណភ្នាក់ងារអចលនទ្រព្យ ស្របច្បាប់ដែលយើងអាចរកឃើញ លើគេហទំព័រជួលផ្ទះ ដើម្បីបោកជនរងគ្រោះឱ្យស្លុងជឿថា ពួកគេជាភ្នាក់ងារអចលនទ្រព្យស្របច្បាប់”។

ជនឆបោកតែងតែប្រាប់ជនរងគ្រោះថា ប្រាក់ដែលពួកគេកក់គឺអាចដកវិញបាន ហើយជនរងគ្រោះ ត្រូវបានផ្ដល់ឱ្យនូវលេខគណនីធនាគារ ឬលេខទូរស័ព្ទដែលពួកគេត្រូវវេរលុយចូល។

ប៉ូលិសនិយាយថា “ជនរងគ្រោះទើបតែដឹងថា ខ្លួនចាញ់បោកគេ ក្រោយពីជនឆបោកឈប់ទាក់ទងជាមួយខ្លួន” ដែលវាយឺតពេលទៅហើយ។ ទន្ទឹមនឹងការបើកការស៊ើបអង្កេត ដើម្បីឈានទៅដល់ការចាប់ខ្លួនជនល្មើស ប៉ូលិសបានអំពាវនាវ ឱ្យសាធារណជនមានការប្រុប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីការចាញ់បោកគេដូចនេះ៕ CNA៕

គំរោងសាងសង់ស្ពានតភ្ជាប់ពីព្រែកប្រាភ្ជាប់ផ្លូវ៦០ម៉ែត្រស្ថិតក្នុងកញ្ចប់អាទិភាពមុនគេ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងសាងសង់ស្ពានតភ្ជាប់ពីព្រែកប្រា ខណ្ឌច្បារអំពៅទៅកាន់ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ និងមិនទាន់កំណត់ថានឹងចាប់ផ្ដើមសាងសង់ នៅពេលណាមួយនៅឡើយទេ។
ប៉ុន្តែមន្ត្រីសាធារណការបានបញ្ជាក់ថា ការសិក្សាចប់ពេលណានឹងចាប់ផ្ដើមសាងសង់ពេលនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នៅស្ពានក្បាលថ្នល់ ព្រះមុនីវង្ស។

ការតភ្ជាប់ស្ពាននេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រា​ប់ការរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាវិនិយោគិនជាដើម ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ក៏បានឱ្យដឹងថាយ៉ាងខ្លីថា គម្រោងសាងសង់ស្ពាននេះ កំពុងតែសិក្សានៅឡើយ ហើ​យក៏មិនទាន់ដឹងថា វានឹងបញ្ចប់នៅពេលណាដែរ។ ដូច្នេះចំពោះប្រវែង ទំហំស្ពាន និងការចំណាយទឹកប្រាក់ក្នុងការសាងសង់ ក៏មិនទាន់បានដឹងដូចគ្នា។

លោកបន្តថា “នៅពេលយើងសិក្សាចប់ យើងនឹងដាក់សំណើររដ្ឋាភិបាល ហើយនឹងកំណត់ថានឹងសាងសង់នៅពេលណាហើយ សម្រាប់ពេលនេះ យើងមិនអាចនិយាយអ្វីបាននៅឡើយចំពោះគម្រោងនេះ”។

ជាមួយគ្នានេះ លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យនិងជាអនុរដ្ឋលេខា​ធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីសប្តាហ៍មុនថា ការសាងសង់ស្ពាននេះ ត្រូវបានលើកឡើង ដោយឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងឱកាសលោកអមដំណើរសម្តេចតេជោ សម្ភោធស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារកាលពីពេលថ្មីៗនេះ។

លោកបន្តថា “តាមផែនការការសាងសង់ស្ពាននេះ នឹងស្ថិតក្នុងកញ្ចប់អាទិភាពមុនគេ ខណៈគំរោងអាទិភាពដទៃទៀត ត្រូវរុញទៅពេលក្រោយ ព្រោះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំកញ្ចប់នេះមុន ដើម្បីសម្រួលការកកស្ទះចរាចរណ៍”៕