ដោយៈគង់ សូរិយា
ភ្នំពេញៈ ព៌តមានដើរតួនាទីសំខាន់ណាស់ នៅក្នុងមុខជំនួញឬការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគឆ្លាតវៃតែងតែយកពេលវេលា តាមដានព៌តមាន និងការវិវត្តនៃសេដ្ឋកិច្ចសង្គម។
ដោយៈគង់ សូរិយា
ភ្នំពេញៈ ព៌តមានដើរតួនាទីសំខាន់ណាស់ នៅក្នុងមុខជំនួញឬការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគឆ្លាតវៃតែងតែយកពេលវេលា តាមដានព៌តមាន និងការវិវត្តនៃសេដ្ឋកិច្ចសង្គម។
លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងគេហទំព័រ Cambodiafinancialtimes.com បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា ការដឹងពីមូលដ្ឋានព៌តមានជាក់លាក់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីយកមកធ្វើជាមូលដ្ឋានវិភាគ ពិចារណា មុនសម្រេចចិត្តវិនិយោគនៅតំបន់ណាមួយ ព្រោះអ្នកសារព៌តមាន បានធ្វើការជិតស្និទ្ឋជាមួយមន្រ្តីរដ្ឋាភិបាល ដែលពួកគេអាចច្បិចនិងចាប់យកមូលដ្ឋានព៌តមានយកមកចែកជូន លោកអ្នកបានដឹង។
លោកបន្តថា “ជាឧទាហរណ៍គេហទំព័រ Propertyarea.asia តែងតែនាំមុខគេលើព៌តមានធំៗដូចជា គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តមណ្ឌលគិរី គំរោងព្រលានយន្តហោះខេត្តកោះកុង គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ក្រវ៉ាត់ក្រុងទី៤ និងគំរោងអភិវឌ្ឈន៍ជាច្រើនទៀត យើងតែងតែនាំមុខគេ”។ លោកបន្តថា “ដោយសារល្បឿន ព៌តមានអាចទុកចិត្តបាន និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ ទើបយើងទទួលបានទំនុកចិត្តខ្ពស់ពីមិត្តអ្នកអានជាតិ អន្តរជាតិ”។
លោកយិន លាងគង់បានបន្តថា ដោយឆ្លងកាត់បទពិសោធន៍ជាង២០ឆ្នាំ លើវិស័យសារគមនាគមន៍ (វិស័យសារព៌តមាន) យើងបាននិងកំពុងនាំមកនូវមូលដ្ឋានព៌តមានថ្មីៗ ចំណេះដឹង អត្ថបទវិភាគស៊ីជម្រៅកម្រិតជាតិ និងអន្តរជាតិសម្រាប់អ្នកអាន។ ដោយបដិសេធមិនផ្សព្វផ្សាយព៌តមានបំពុល បំប៉ោង បំភ្លៃ ទើបយើងអាចឈរជើងបានក្នុងសមរភូមិព៌តមាននាពេលនេះ។
លោកបន្តថា ការអានព៌តមានជាប្រចាំ ក៏អាចធ្វើឲ្យលោក អ្នកបានដឹងពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ពិសេសមូលដ្ឋានវិភាគលើបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមនានានៅជុំវិញពិភពលោកផងដែរ។
លោកយិន លាងគង់បានបន្តថា ហេតុនេះការអានព៌តមានជាប្រចាំ មុនសម្រេចចិត្តវិនិយោគលើដីធ្លី អចលនទ្រព្យដទៃទៀត ឬអភិវឌ្ឍន៍គំរោងអ្វីមួយ គឺជារឿងចាំបាច់ ដែលអ្នកវិនិយោគជាតិ អន្តរជាតិល្បីៗ និងជោគជ័យតែងតែធ្វើជាប្រចាំ ហើយពួកគេបានចាត់់ទុកព៌តមាន ជាអាហារប្រចាំថ្ងៃរបស់ពួកគេផងដែរ៕