តើលោកប៉ាន សូរស័ក្តិមានអតីតកាលបែបណា ខណៈលោកធ្លាប់កាន់ដំណែងជាន់ខ្ពស់នៅអាមេរិក?

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ ដែលបាន ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួ​ង​​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០១៦ និង​បន្ត​កាន់​មុខតំណែង​ជា​ថ្មី​នៅ​ឆ្នាំ ២០១៨ នៃ​រដ្ឋាភិបាល​នីតិកាល​ទី៦។

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ មាន​ជីវប្រវត្តិដូចម្តេច? មុន​កាន់​ការងារជាន់ខ្ពស់របស់​រដ្ឋ ​លោក​មាន​បទពិសោធន៍​​ការងារ​វិស័យ​ឯកជនជាច្រើន​ឆ្នាំ ហើយ​ក៏​ធ្លាប់​ដឹកនាំនៅ​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​មួយ​ ដែលមាន​មូលដ្ឋាននៅ​អាមេរិក។

ប្រវត្តិ​សិក្សា

លោក​ប៉ាន សូរស័ក្តិ ធ្លាប់​រស់នៅ​ និង​សិក្សា​នៅ​ប្រទេស​បារាំង​និង​សហរដ្ឋ​អាមេរិក​ជិត២០ឆ្នាំ ដោយ​មាន​សញ្ញាប័ត្រ បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ច្បាប់ គណិតវិទ្យា វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកល​វិទ្យាល័យ​ល្បីៗ ​នៅ​បារាំង​​និង​សហរដ្ឋ​អាមេរិក។

លោក​បាន​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ ​នៅ​ឆ្នាំ​១៩៩២ មុន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣។

អាជីពការងារ

មុន​ពេល​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​សាធារណៈ លោក​បាន​ចំណាយ​ពេល​ក្នុង​អាជីព​ ក្នុង​វិស័យ​ឯកជន​អស់​រយៈ​ពេល​ជាង១៨ឆ្នាំ ដោយ​បាន​កាន់កាប់​មុខ​តំណែង​ជាន់ខ្ពស់​ជាច្រើន រហូត​ដល់​អនុ​ប្រធាន​សាជីវកម្ម​របស់​ក្រុមហ៊ុន UNOCAL ដែល​ជា​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ពហុជាតិ​របស់​អាមេរិក​នៅ​សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ថៃ និង​សិង្ហបុរី និង​នាយកប្រចាំ​ប្រទេស​កម្ពុជា​។ ក្រៅ​ពី​នេះ​ លោក​ក៏​ធ្លាប់​ធ្វើការ​ជា​អ្នកស្រាវជ្រាវ​សម្រាប់​កងទ័ពអាកាស​សហរដ្ឋអាមេរិក និង​មន្ទីរ​បញ្ចកោណ​ផង​ដែរ។

លោក​ប៉ាន សូរស័ក្តិ​ ក៏​ធ្លាប់​​បម្រើការ​ងារ​នៅ​ក្នុង​ស្ថាប័ន​មួយ​ចំនួន​ទៀត រួមមាន​ ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ស្ថាបត្យករ​កម្ពុជា អនុប្រធាន​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ ក្រុម​ប្រឹក្សា​ស្ថិតិ​ជាតិ ក្រុម​ប្រឹក្សា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាតិ (NCST) និង​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​អាមេរិកាំង (AmCam)។

ស្នាដៃ​ធំៗសម្រេចបាន

ក្រោម​ការ​ដឹកនាំ​របស់​លោក ក្រសួង​ពាណិជ្ជកម្ម​បាន​ជំរុញ​ឱ្យ​មាន​សេចក្តី​ព្រាង​ច្បាប់​ជាច្រើន និង​វិសោធនកម្ម​ច្បាប់​ផ្សេងៗ រួម​ទាំង​ការ​ការពារ​អ្នកប្រើប្រាស់ សុវត្ថិភាព​ចំណីអាហារ ការប្រកួតប្រជែង ប្រតិបត្តិការ​ដែល​មាន​សុវត្ថិភាព និង​ដំណោះស្រាយ​ពាណិជ្ជកម្ម។

លោកប៉ាន សូរស័ក្តិ ត្រូវ​បាន​គេ​ទទួលស្គាល់​ ជា​អ្នក​ជំរុញ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន (ICT) ក្នុង​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង។

លោក​បាន​ផ្ដួចផ្ដើម និង​ដឹកនាំ​ការ​អនុវត្ត​ផែនការ​មេ ICT និង​ធ្វើ​​ទំនើបកម្ម​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ICT របស់​ក្រសួង និង​ចូលរួម​​បង្កើត​សេចក្តី​ព្រាងច្បាប់ E-Commerce និង​គំនិត​ផ្តួចផ្តើម​ក្រសួង​អេឡិចត្រូនិក (E-ministry) ក៏ដូចជា​បង្កើត​ស្តង់ដារ​អក្សរ​ខ្មែរ​យូនីកូដ​នៅក្នុងកុំព្យូទ័រ។

លោក​​បាន​ដឹកនាំ​ចរចា​ក្នុង​ការ​​នាំ​​អង្ករ​កម្ពុជា ចេញ​​ទៅ​កាន់​ប្រទេស​ចិន ដោយ​រួច​ពន្ធ​ចំនួន២០​ម៉ឺន​តោន កាល​ពី​ឆ្នាំ​២០១៧ និង​បង្កើន​ដល់ ៣០​ម៉ឺន​តោនក្នុង​១​ឆ្នាំ។

ក្រសួង​​ពាណិជ្ជកម្មដែល​មាន​លោក​ជា​រដ្ឋមន្រ្តី ​ក៏​បាន​​ដាក់​ដំណើរការ​មន្ទីរ​ពិសោធន៍​កាំកុង​ត្រូល​ចល័ត និង​នៅ​តាម​ខេត្ត ដើម្បី​ការពារ​និង​លើក​កម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ទប់​ស្កាត់​សកម្មភាព​ធុរកិច្ច​មិន​ស្មោះ​ត្រង់។ ជាមួយគ្នា​នេះ បាន​សហការ​​ជាមួយ​​ធនាគារ​ជាតិ​​កម្ពុជា​លើក​​កម្ពស់​​ប្រាក់​រៀលជាតិ តាមរយៈ​ការ​កំណត់​ឲ្យ​មាន​ការ​បិទ​តម្លៃ​ជា​ប្រាក់​រៀល ចំពោះ​រាល់​ទំនិញ​ប្រើប្រាស់ ​ដែល​ចរាចរណ៍​​លើ​​ទីផ្សារ​​តូច​ធំ​។

លោក​បាន​ដឹកនាំ និង​ការពារ​ច្បាប់​មួយ​ចំនួន​ដោយ​ជោគជ័យ​មាន​ដូចជា៖ ច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម ពិធីសារ​ធ្វើ​វិសោធនកម្ម​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​អាស៊ាន​-ចិន អាស៊ាន​-កូរ៉េ អាស៊ាន​-ឥណ្ឌា និង​បាន​ចរចា​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-ហុងកុង ព្រមទាំង​កិច្ច​ព្រមព្រៀង​កម្ពុជា ឡាវ វៀតណាម ស្តីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ជាដើម។

ក្រសួង​បាន​គាំទ្រ ​ឲ្យ​មាន​ការ​បង្កើត​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ ចំនួន៥​កន្លែង នៅ​តាម​បណ្តា​ទីក្រុង​នៃ​ខេត្ត​សំខាន់ៗ​របស់​ប្រទេស​ចិន។

តាម​រយៈក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ផលិតផល​ខ្មែរ តាមរយៈ​ការ​តាំង​ពិព័រណ៍​​ជាតិ និង​អន្តរជាតិ​ជាច្រើន ដូចជា៖ យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​​ប្រទេស ពិព័រណ៍​ពិភពលោក ដែល​ធ្វើ​ឡើង​រយៈពេល៦​ខែ រៀងរាល់៥​ឆ្នាំ​ម្តង ពិព័រណ៍​អន្តរជាតិ​ដែល​ធ្វើ​ឡើង​រយៈពេល៣​ខែ រៀងរាល់៥​ឆ្នាំ​ម្តង ឆ្លាស់​គ្នា​ជាមួយ​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ចិន-​អាស៊ាន ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​​ឆ្នាំ។

តាមរយៈ​ការ​ចូលរួម​ពិព័រណ៍​ទាំង​នេះ ផលិតផល​ជាច្រើន​របស់​កម្ពុជា ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ជំរុញ​ការ​នាំចេញ​ដំណាល​គ្នា​ជាមួយ​នឹង​ការ​ចុះ​កិច្ច​ព្រមព្រៀង ​វិនិយោគ​ជាច្រើនរវាង​កម្ពុជា និង​បរទេស។

ក្រៅពីនេះ លោក​ក៏​បាន​គាំទ្រ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផលិតផល អាហារ​ហាឡាល់ (Halal) ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​ក្នុង​និង​ក្រៅ​ប្រទេស។

ចក្ខុវិស័យ

ក្នុង​នាម​​ជា​រដ្ឋមន្រ្តី លោក​បាន​ជំរុញវិស័យពាណិជ្ជកម្ម តាមរយៈ​ការធ្វើកំណែ​ទម្រង់ស៊ី​ជម្រៅ ការ​កាត់បន្ថយចំណាយ និង​ការពង្រឹង​ភាពប្រកួតប្រជែង​នៃទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារ​អន្តរជាតិ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតកម្ម កម្រិត​ចំណូល កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុង​ចក្ខុវិស័យ ឆ្នាំ២០៥០ ប្រែក្លាយ​កម្ពុជានឹងក្លាយជាប្រទេស​មាន​ចំណូលខ្ពស់ ឬជាប្រទេសអភិវឌ្ឍន៍៕ ប្រភពកម្ពុជាថ្មី៕

 

 

ក្រសួងបរិស្ថាន ស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ដោយនាំគ្នាទៅទិញដីឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ

ដោយ៖ សុផារី
កែប៖ ក្រសួងបរិស្ថានស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដីឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ គ្មានជនណាម្នាក់មានសិទ្ធិទិញឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ ព្រោះមិនមានការទទួលស្គាល់ឡើយ ហើយអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង។

នេះបើការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅរដ្ឋបាលខេត្តកែប។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា “គ្មានជនណាម្នាក់មានសិទ្ធិទិញឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ ហើយក្រសួងបរិស្ថានស្នើឱ្យពលរដ្ឋឈប់ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬ ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង”។

លោកបានមានប្រសាសន៍ថា “សូមស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន”។

លោកបានឱ្យដឹងថា មានក្រុមជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពល រដ្ឋដោយការជួលឱ្យទន្ទ្រានដីឱ្យខ្លួនលក់ក្នុងតម្លៃថោកៗ និងពេលខ្លះប្រើប្រាស់ពលរដ្ឋដើម្បីជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួនថែមទៀតផង។

លោកក៏បានអំពាវនាវដល់ក្រុមជនខិលខូចគួរបញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ហើយពេលខ្លះប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីទាមទារកាត់ឆ្វៀលដីមកធ្វើកម្មសិទ្ធិ។ មានករណីមិនប្រក្រតីជាច្រើនត្រូវបានរកឃើញ ហើយសមត្ថកិច្ចបាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់។

លោកបានថ្លែងថា ដើម្បីធ្វើការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព គឺតម្រូវឱ្យមានការចូលរួមចំណែកពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបអាចសម្រេចតាមផែនការនិងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការវិនិយោគលើអចលនទ្រព្យក្នុងប្រទេសចិននៅដើមឆ្នាំ២០២២នេះចាប់ផ្តើមកើនឡើង

ដោយៈសុខុម

ប៉េកាំង: ការវិនិយោគលើអចលនទ្រព្យ នៅក្នុងប្រទេសចិន បានកើនឡើងបន្តិច ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះក្នុងខែធ្នូ។ នេះបើយោងតាមទិន្នន័យផ្លូវការ បានបង្ហាញកាលពីថ្ងៃអង្គារ ទី១៥ មីនា។

កំណើននៃការវិនិយោគនេះកើតមានឡើង ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការបន្ធូរបន្ថយ ការរឹតបន្តឹងលើវិស័យអចលនទ្រព្យដើម្បីសម្រាលវិបត្តិសាច់ប្រាក់ដ៏ធ្ងន់ធ្ងរ ដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ប្រឈ​ម ហើយវិធានការទាំងនោះ បានធ្វើឱ្យចំណាប់អារម្មណ៍ទិញអចលនទ្រព្យកើនឡើង។

ការវិនិយោគលើអចលនទ្រព្យ បានកើនឡើង៣,៧%ធៀបនឹងឆ្នាំ២០២១ ឈានដល់២២៧,១៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះ១៣,៩% ហើយតួលេខនេះគឺច្រើនជាង បើធៀបនឹងទំហំវិនិយោគ២១៩,៥ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន បានដាំក្បាលចុះកាលពីឆ្នាំមុន នៅពេលរដ្ឋាភិបាលក្រុងប៉េកាំង ចាប់ផ្ដើមយុទ្ធនាការរឹតបន្តឹងការខ្ចីប្រាក់ក្នុងវិស័យអចលនទ្រព្យ ដែលបានបណ្ដាលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើនជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ រហូតឈានទៅដល់ការខកខានសងថ្លៃមូលបត្របំណុលតាមពេលកំណត់ ធ្វើឱ្យតម្លៃភាគហ៊ុនដាំក្បាលចុះ ហើ​យគម្រោងនានាត្រូវបានផ្អាក ឬជាប់គាំងកណ្ដាលទី។

រដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជំរុញការលក់ និងសម្រាលវិបត្តិសាច់ប្រាក់ របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ នៅពេលក្រុមអ្នកបង្កើតគោលនយោបាយព្រួយបារម្ភខ្លាចវិបត្តិនេះ បង្កឱ្យមានវិបត្តិហិរញ្ញវត្ថុកាន់តែធំ។ វិធានការទាំងនោះ រួមមាន ទាំងការអនុញ្ញាតឱ្យបង់ប្រាក់ជាមុន (Down Payment) តិចជាងមុនសម្រាប់ការបង់រំលស់ផ្ទះ និងបញ្ចុះអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីទិញផ្ទះជាដើម៕ Reuters៕

New private home sales down 22.5% in February

SINGAPORE: Sales of new private homes fell 22.5 per cent last month, according to data from the Urban Redevelopment Authority on Tuesday (Mar 15).

Excluding executive condominiums (ECs), developers sold 527 units in February, down from 680 for January.

Region (RCR), where 266 units were sold. There were 160 units sold for Outside Central Region (OCR), and in the Core Central Region (CCR), 101 units were sold.

Ms Christine Sun, senior vice-president of research and analytics at OrangeTee & Tie, noted that on a year-on-year basis, new sales excluding ECs declined by 18.3 per cent from the 645 units sold in February last year.

“The private residential market is reeling under a triple whammy of cooling measures, declining housing supply and global uncertainties from the Russia-Ukraine conflict,” said Ms Sun.

She also pointed to other challenges faced by property buyers, such as rising interest rates, property tax hikes from next year and fewer home options, given a smaller slate of project launches this year.

Developers launched 194 units in February – a slight increase from the 178 units launched the month before.

“February is usually a slow month for developer sales because (Chinese New Year) tends to fall in the month,” said Huttons Asia’s senior director for research Lee Sze Tereck.

‘Harder hitting’ cooling measures will slow home sales, en bloc market: Analysts
Noting February was the second month where the launch volume was lower than 200 units, Mr Lee said last month marked the third lowest launch volume for February since URA began providing data.

“The only launch in February, Royal Hallmark, did reasonably well – selling almost one-third of its units against the backdrop of cooling measures in December 2021 and some uncertainties created by the war in Ukraine,” he added.

“One positive takeaway from February sales was that the proportion of transactions (that were) S$2 million and above … stayed at the same level before the cooling measures,” said Mr Lee.

“This means that affordability remained unchanged despite the cooling measures, as there remains ample liquidity in the market.”

Mr Mohan Sandrasegeran, research and content analyst at Ohmyhome, said market sentiment for the private new sales market is likely to “remain positive in the coming months”.

“We expect new sales to be in the range of 2,000 to 2,300 in the first quarter of 2022,” he said.

OrangeTee & Tie’s Ms Sun said that there could be a revival in demand for safe-haven purchases as “war tensions continue to escalate”.

She said: “Looming uncertainties may instead benefit our real estate market as investors shift their focus back to defensive asset classes like properties.”

Source: CNA

កម្ពុជា-ចិនត្រៀមរៀបចំគម្រោងមេដើម្បីប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង

ដោយៈ ម៉ាលីស

ភ្នំពេញ: អ្នកជំនាញចិននិងមន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាបានពិភាក្សាគ្នា ដើម្បីរៀបចំផែនការមេបន្ថែម ក្នុងដំណើរការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម “កិច្ចប្រជុំពិភាក្សាពិគ្រោះយោ​បល់ជាមួយវិស័យឯកជន ស្តីពីគម្រោងមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង” និងថ្លែងសន្ទរកថាស្វាគមន៍ផងដែ។

កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះ សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារសម្របសម្រួល UNIDO ប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ និងចូលរួមដោយផ្ទាល់ មានការអញ្ជើញចូលរួម ពីតំណាងតំណាងក្រសួងសេដ្ឋកិច្ច និងវិទ្យាស្ថានផែនការ និងរចនាទីក្រុងស៊ិនចិន (Urban Planning and Design Institute of Shenzhen) ប្រទេសចិន វិស័យឯកជន ជាច្រើន ដូចជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) តំណាងសហគ្រិនស្ត្រីកម្ពុជា (CWEA) សភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងតំណាងតំបន់សេដ្ឋកិច្ចពិសេស (SEZ) និងតំណាងពីក្រុមហ៊ុនឯកជន ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ក៏ដូចជាសមាជិកសមាជិកានៃក្រុមការងាររបស់ វិទ្យាស្ថានផែនការ និងរចនាទីក្រុងស៊ិនចិន ជាច្រើនផងដែរ។

គោលបំណងនៃកិច្ចប្រជុំ ពិភាក្សាពិគ្រោះយោបល់នេះ គឺចង់ទទួលបានធាតុចូល យោបល់ ការចែករំលែកបទពិសោធន៍ អំពីផលប៉ះពាល់ ដែលបានជួបប្រទះ និងបញ្ហាផ្សេងៗពីភាគីឯកជន ដើម្បីធ្វើការរៀបចំសេចក្តីព្រាងនៃគម្រោងមេនេះ ដើម្បីដាក់ជូនក្រុមការងាររាជរដ្ឋាភិបាល ពាក់ព័ន្ធធ្វើវាយតម្លៃ និងសម្រេចបានតាមការគ្រោងទុក ក្នុងបរិបទនៃគោលដៅនយោបាយ សេដ្ឋកិច្ច និងសង្គមកាន់តែទូលំទូលាយរបស់កម្ពុជា៕

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា សេដ្ឋកិច្ចអ៊ុយក្រែនអាចដួលរលំបើសង្គ្រាមបន្តអូសបន្លាយយូរ

ដោយៈសុខុម

វ៉ាស៊ីនតោន: ពេលនេះរដ្ឋាភិបាលទីក្រុងគៀវ នៅតែដំណើរការធម្មតា ប្រព័ន្ធធនាគារនៅមានស្ថិរភាព ហើយការទូទាត់បំណុលដំណើរការធម្មតានៅឡើយសម្រាប់រយៈពេលខ្លី ប៉ុន្តែសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ី អាចនឹងទាញអ៊ុយក្រែន ឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដ៏មហន្តរាយ ដែលអាចឈានទៅដល់ការដួលរលំ។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានព្រមានកាលពីថ្ងៃច័ន្ទ ទី១៤ មីនា ថា សង្រ្គាមឈ្លានពាននេះអាចបង្កផលប៉ះពាល់កាន់តែធំធេង និងកាន់តែធ្ងន់ធ្ងរ រួមទាំងការគំរាមកំហែ​ងដល់សន្តិសុខស្បៀងពិភពលោកផងដែរ តាមរយៈការធ្វើឱ្យតម្លៃទំនិញហក់ឡើង និងរាំងស្ទះដល់ការដាំដុះដំណាំ ជាពិសេសស្រូវសាលី។

នៅក្នុងការវិភាគអំពីសេដ្ឋកិច្ចអ៊ុយក្រែន ក្រោយការចូលឈ្លានពានពីសំណាក់រុស្ស៊ីថា ស្ថាប័ន IMF បានលើកឡើងថា “ទិន្នផលសេដ្ឋកិច្ចអ៊ុយក្រែន នឹងធ្លាក់ចុះយ៉ាងតិច១០%នៅឆ្នាំនេះ ដែលទាមទារឱ្យមានដំណោះស្រាយបន្ទាន់ដើម្បីបញ្ចប់សង្គ្រាមនេះ”។

ទោះបីជាការព្យាករណ៍ ហាក់មានភាពស្រពេចស្រពិលច្រើនក្ដី ក៏ស្ថាប័ននេះព្រមានថា ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរជាងនេះឆ្ងាយ ប្រសិនបើស ង្គ្រាមនេះអូសបន្លាយពេលយូរ។

ស្ថាប័ន IMF និយាយថា “ការធ្លាក់ចុះទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំអាចនឹងខ្ពស់ជាងនេះឆ្ងាយ គឺក្នុងចន្លោះពី ២៥% ទៅ៣៥%”។

លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីសប្តាហ៍មុនបានប៉ាន់ប្រមាណថា ការខូចខាតដែលអុយក្រែន ទទួលរងមកទល់ពេលនេះ គឺចូលខ្ទង់១០០ពាន់លានដុល្លារអាមេរិកហើយ៕ AFP៕

ការបោះលក់សញ្ញាប័័ណ្ណរដ្ឋាភិបាលទំហំ ៣០០លានដុល្លារ អាចនឹងចាប់ផ្តើមនៅចុងត្រីមាសទី២ឆ្នាំនេះ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ គម្រោងបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលរបស់រ ដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់៣០០លានដុល្លារ អាចនឹងចាប់ផ្តើមនៅចុងត្រីមាសទី២ឆ្នាំនេះ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃទីផ្សារមូលបត្រកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៥ មិនាថា រហូតមកទល់ពេលនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងចេញសេចក្តីប្រកាសថ្មីមួយ ដើម្បីឈានទៅដំណើរការ​បោះផ្សាយលក់សញ្ញាប័ណ្ណរបស់រដ្ឋាភិបាល ប៉ុន្តែយើងនៅត្រូវរៀបចំនិតិវិធីមួយចំនួនទៀត ទើបអាចដំណើរការបាន។

លោកបន្តថា “មើលទៅរយៈពេលពីរឬបីខែទៀត យើងអាចចេញដំនើរបានហើយ”។

លោកហុង សុហួរ បានបន្តថា ​​ផ្សារមូលបត្រកម្ពុជាមានការរីកចម្រើននៅដើមឆ្នាំនេះ ជាកំណើនគួរឲ្យកត់សំគាល់ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមក ខណៈក្រុមហ៊ុនកំពុងបោះផ្សាយលក់សញ្ញាប័ណ្ណ និង​មូលបត្របានកើនឡើងដល់១៥ ក្នុងនោះក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនចំនួន៩ និងក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន៦។

លោកបន្តថា “នាពេលខាងមុខនេះ នឹងមានក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ និងក្រុមហ៊ុនរដ្ឋចុះបញ្ជីរមួយចំនួនទៀត នៅក្នុងផ្សារហ៊ុនកម្ពុជា”៕

អ្នកឧកញ៉ាលី ហួរ បង្ហើបពីគម្រោងវិនិយោគបុរី និងផ្សារនៅទីរួមខេត្តត្បូងឃ្មុំ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានបុរីវិមានភ្នំពេញ អ្នកឧកញ៉ាលី ហួរ បានបង្ហើបពីគំរោងវិនិយោគបុរី និងផ្សារនៅទីរួមខេត្តត្បូងឃ្មុំ ដែលនឹងធ្វើឡើងនៅពេលខាងមុខនេះ។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីសប្តាហ៍មុនថា កាលពីពេលថ្មីៗនេះ លោកបានអភិវឌ្ឍន៍ និងវិនិយោគបុរិវិមានភ្នំពេញ នៅទីរួមស្រុកស្នូល ក្នុងខេត្តក្រចេះ ដើម្បីផ្តល់លំនៅដ្ឋានដែលមានស្តង់ដា ផាសុខភាព និងអាចប្រកបអាជីវកម្មសំរាប់ប្រជាពលរដ្ឋ ប៉ុន្តែសំរាប់គំរោងនៅទីរួមខេត្តត្បូងឃ្មុំថ្មី យើងនឹងរៀបចំនាពេលខាងមុខនេះ។

លោកបន្តថា “យើងត្រូវសិក្សាទីផ្សារឲ្យបានច្បាស់លាស់ ព្រោះដីយើងមានរួចហើយ ហេតុនេះបើស្ថានភាពសេដ្ឋកិច្ចល្អ ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន យើងនឹងរៀបចំគំរោងអភិវឌ្ឍន៍នៅទីនោះ”។

នៅពេលសួរថា តើគំរោងអាចនឹងចាប់ផ្តើមឡើងនៅពេលណា? អ្នកឧកញ៉ាលី ហួរ បានមានប្រសាសន៍ថា គំរោងវិនិយោគនៅមូលដ្ឋានខាងលើនេះ អាចនឹងចាប់ផ្តើមនៅរយៈពេល២ទៅ៣ឆ្នាំខាងមុខនេះ។

កាលពីពេលថ្មីៗនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបបានសម្ភោធ ដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ដែលជាអំណោយរបស់រដ្ឋាភិបាលចិន នៅទីរួមខេត្តត្បូងឃ្មុំ ដែលចំណាយទុនវិនិយោគអស់ប្រមាណ៥០លានដុល្លារអាមេរិក។ មន្ទីរពេទ្យនេះ នឹងដើរតួនាទីសំរាប់កម្រិតតំបន់ផងដែរ មិនត្រឹមតែបំរើការពិនិត្យ ព្យាបាល និងថែរទាំអ្នកជំងឺនៅខេត្តត្បូងឃ្មុំតែមួយនោះទេ។

ខេត្តត្បូងឃ្មុំ ត្រូវបានរដ្ឋាភិបាលបំបែកចេញពីខេត្តកំពង់ចាម ដោយផ្នែកខាងត្បូងទន្លេមេគង្គ រួមមាន ក្រុងសួង ស្រុកពញ្ញាក្រែក ដំបែរ មេបត់ ក្រូចឆ្មារ ស្រុកអូរាំងឳ ត្រូវបានកាត់បញ្ចួលមកកាន់ខេត្តត្បូងឃ្មំ ពិសេសទីរួមខេត្តនេះ ស្ថិតនៅទីប្រជុំ ឬចំណុចប្រសព្វរវាងក្រុងសួង ស្រុកពញ្ញាក្រែក និងស្រុកដំបែរ៕

អ្នកជំនាញ: ទីផ្សារការិយាល័យក្នុងក្រុងភ្នំពេញងើបឡើងយឺតជាងការរំពឹងទុកក្នុងដើមឆ្នាំ២០២២

ដោយៈ សុផារី

ភ្នំពេញៈ អវត្តមាននៃភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគបរទេសដោ​យសារវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំនេះ បានធ្វើឱ្យទីផ្សារជួលមានភាពស្ងប់ស្ងាត់ខ្លាំងជាងទីផ្សារផ្សេងទៀត នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនរូប បានសំដែលនូវសុទិដ្ឋិ​និយម ចំពោះការងើបឡើងវិញនៃវិស័យអចលនទ្រព្យ នៅដើមឆ្នាំ២០២២នេះ ដែលត្រូវបានជំរុញដោយកំណើនវិនិយោគក្នុងស្រុក និងការបើកប្រទេ​សស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ។

យ៉ាងណាក្តី ស្របពេលលំហូរទេសចរណ៍ ចូលមកកម្ពុជាចាប់ផ្តើមមានសញ្ញាវិជ្ជមានបណ្តើរៗ អ្នកជំនាញនៅតែមើលឃើញពីការងើបឡើងវិញយឺតនៃទីផ្សារជួលនៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។

លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia កាលពីសប្តាហ៍មុនថា ការអូសបន្លាយនៃជំងឺកូវីដ១៩បានធ្វើឱ្យទីផ្សារជួល ជាពិសេសការជួលការិយាល័យមិនទាន់មានអ្វីប្រែប្រួលខ្លាំងនោះឡើយ។ យើងគិតថា វាដូចជាសញ្ញាវិជ្ជមាន ដែលកើតមានឡើងនៅក្នុងដើមឆ្នាំ២០២២នេះ តែគ្រប់យ៉ាងត្រូវបានអូសបន្លាយព្រោះតែអូមីក្រុង។

បើសង្កេតលើអត្រាជួល (Occupancy Rate) នៃអគារការិយាល័យដែលនៅទំនេរចាប់ពីចុងឆ្នាំ២០២១ រហូតដល់ដើមខែមីនា លោកមើលឃើញថា អត្រានៃការជួលមានតិចតួចណាស់។

លោកមានប្រសាសន៍បន្ថែមថា ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងកូវីដ១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង នៅក្នុងខែកុម្ភៈនេះ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានធ្វើឱ្យរង្គើរ ដល់ប្រព័ន្ធថាមពលពិភពលោក និងស្តុកមួយចំនួនផងដែរ។

លោកបន្តថា បញ្ហាខាងលើនេះបណ្តាល ឱ្យប៉ះពាល់ដល់ចរន្តនៃការទូទាត់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងអារម្មណ៍របស់មនុស្សទូទៅ។ មិនថាអ្នកវិនិយោគក្រៅស្រុកឬក្នុងស្រុកនោះទេ បញ្ហានេះបណ្តាលឱ្យទិសដៅនៃការប្រើប្រាស់ទុនវិនិយោគ កាន់តែមានការប្រុងប្រយ័ត្នបន្ថែមទៀត ដែលសាងទៅជារបាំងមួយថ្មីក្នុងវិស័យអចលនទ្រព្យ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបទៀតគឺ លោកស្រី តាំង ហ៊ួរ ដែលជាអគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co, Ltd បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ទីផ្សារជួលក្នុងរាជធានីភ្នំពេញនៅដើមឆ្នាំ២០២២នេះ បានត្រលប់មកវិញ តែស្ថិតនៅក្នុងអត្រាទាប។

លោកស្រីបានមានប្រសាសន៍ថា “Office Space មិនសូវមានគេសួររកនោះទេ ភាគច្រើនគេសួររកឃ្លាំង ផ្ទះក្នុងក្រុងដើម្បីធ្វើអាជីវកម្មច្រើនជាង”។ លោកស្រីបន្តថា “ទាក់ទងនឹងតម្រូវការ office space មិនសូវមានតម្រូវការទេ មានតិច មិនទាន់មានភាពប្រសើរនោះទេ”។

កន្លងមក ទីផ្សារជួលអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាភាគច្រើនពឹងផ្អែកលើអតិថិជន ដែលជាជនជាតិបរទេស។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានធ្វើព្យាករណ៍ថា នៅក្នុងឆ្នាំ ២០២២នេះ ការផ្គត់ផ្គង់ការិយាល័យនឹងធ្លាក់ចុះពីពាន់ម៉ែត្រការ៉េ នៅក្នុងឆ្នាំ២០២១ ដល់៩៧ពាន់ម៉ែត្រការ៉េ៕

ដំណឹងល្អៈស្ពានអាកាសចោមចៅនឹងដាក់ឲ្យប្រើ់ប្រាស់ពេញលេញ នៅថ្ងៃទី១៩មិនាខាងមុខ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នៅពេលនេះសម្រេចបាន៩៩ភាគរយហើយ ដោយនឹងដាក់ឱ្យដំណើរការ ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ខាងមុខនេះ។

អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ជាគម្រោ​ងរបស់រដ្ឋាភិបាលកម្ពុជា និងម៉ៅការសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិកា២២លានដុល្លារ។

នៅពេលដែលសាងសង់រួចគម្រោងនេះ នឹងមានអាយុកាលប្រមាណជា ១០០ ឆ្នាំ ។

យោងទៅតាមផែនការមេ គម្រោងស្ថាបនានេះរួមមានផ្នែកសណខាន់ៗ​ចំនួន៤ រួមមានដូចជា ទី១ ស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរ២គន្លងទៅ២គន្លងមក និងជម្រាលស្ពាន៤,៥ម៉ែត្រ ។ ទី២ ស្ពានអាកាសទីពីរ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅវេងស្រេងប្រវែង៤០ម៉ែត្រ ។ ទី៣ ជាស្ពានតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែង៦០ម៉ែត្រ ទទឹង៥,២៥ម៉ែត្រ ។

ទី៤ ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ និងទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមាន២គន្លងរថយន្ត និង១គន្លងទោចក្រយានយន្ត៕