ផ្លូវតភ្ជាប់យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅជាមួយផ្លូវ៦០ម៉ែត្រកំពុងសិក្សាកែសម្រួលគន្លងថ្មី

ដោយៈ សុផារី

កណ្តាលៈ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានកំពុង ស្នើសុំកែសម្រួលគន្លងផ្លូវថ្មី តភ្ជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ។

កន្លងមកក្រុមហ៊ុនបានដាក់សំណើរ ទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល ដើម្បីស្នើសុំអនុញ្ញាតគោលការណ៍កែសម្រួល គន្លងផ្លូវតភ្ជាប់ជាមួយមហាវិថីសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុង   ខ្មៅ។

កាលពីថ្ងៃទី៧ ខែមីនាកន្លងមក លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកបេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធា​នក្រុមការងារស្ថាបនា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសំណើរបស់ក្រុមហ៊ុនខាងលើនេះ។

ផ្លូវមួយខ្សែនេះមានទទឹងរហូតដល់៦០ម៉ែត្រ និងប្រវែងជាង១០គីឡូ​ម៉ែត្រ ដែលសាងសង់ចេញពីព្រលានយន្តអន្តរជាតិភ្នំពេញ នៅខេត្តកណ្ដា​ល តភ្ជាប់មកផ្លូវក្រវាត់ក្រុងមកតំបន់ប្រជុំជន ក្នុងរាជធានីភ្នំពេញ។

ផ្លូវមួយខ្សែនេះសំខាន់ណាស់ ព្រោះជាខ្សែផ្លូវមេក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន របស់គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ដែលគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។

គិតមកត្រឹមដើមខែមីនានេះ ក្រុមហ៊ុនបានឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចបាន៣២%ហើយ ដោយទឹកប្រាក់សរុបចំនួន៤១៤លានដុល្លារអាមេរិក៕

វិស័យឯកជនគាំទ្ររដ្ឋក្នុងការបង្កើតប្រព័ន្ធលេខកូដសម្គាល់អចលនទ្រព្យ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រុមអ្នកជំនាញពីវិស័យឯកជន ដែលផ្តោតលើការងារអចល​នទ្រព្យបានសម្តែងការគាំទ្រ ចំពោះចំណាត់ការរបស់អគ្គនាយកដ្ឋានពន្ឋដា ដើម្បីជម្រុញការបង់ពន្ឋកាន់តែល្អប្រសើរ។

នៅចុងខែមេសា ឬដើមខែឧសភាខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ដើម្បីឲ្យក្រុមហ៊ុន សហគ្រាស ដែលសាងសង់ជាបុរី ឬជាផ្ទះ ក្នុងករណីមិនបង់ពន្ធ នឹងមិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបានទេ ហើយការបង្កើតប្រព័ន្ធនេះដើម្បីឲ្យមានតម្លាភាពសម្រាប់អ្នកបង់ពន្ធ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍គាំទ្រ ក្នុងការបង្កើតកម្មវិធីថ្មីរបស់ពន្ធដារនេះ និងបានលើកឡើងកាលពីដើមសប្តាហ៍នេះថា សម្រាប់ការគ្រប់គ្រងដោយទិន្នន័យ ចង់ឬមិនចង់ត្រូវតែមានហើយ ព្រោះថាប្រទេសកាន់តែរីកចម្រើន ការស្វែងរកលំនៅឋានឲ្យមានភាពងាយស្រួល ត្រូវតែមានប្រព័ន្ធគ្រប់គ្រងទិន្នន័យឲ្យល្អនិងត្រឹមត្រូវ ព្រោះថាបណ្តាប្រទេសផ្សេងៗទៀត គេមានរួចអស់ទៅហើយ។

លោកបានបន្តថា “ជាទូទៅម្ចាស់បុរីភាគច្រើន គាត់បានគោរពតាមគោលនយោបាយបង់ពន្ធ ទៅតាមការកំណត់យ៉ាងល្អប្រសើរ ជាពិសេសតាមប្រព័ន្ធទិន្នន័យសព្វថ្ងៃនេះ ដែលរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់រួចហើយ តាមរយៈ ឃ្យូអរ កូដ (QR Code)នៃប្លង់ គ្រាន់តែប្លង់យើងអាចមើលដឹងថា ទីតាំងនៅកន្លែងណា ទាំងឈ្មោះនិងម្ចាស់អចលនទ្រព្យ អញ្ចឹងពីនឹងទៀត វាតែងតែអាចរៀបចំទៅបានតាមប្រព័ន្ធឌីជីថល នៅក្នុងពេលអនាគតផងដែរ”។

ចំណែកតំណាងឲ្យបុរីសុខសាន្តភ្នំពេញ បាននិយាយគាំទ្រដូចគ្នា និងអំពាវនាវដល់អ្នកសាងសង់លំនៅឋានដទៃផ្សេងទៀត ឲ្យចូលរួមអនុវត្ត និងផ្តល់ភាពស្មោះត្រង់ទាំងអស់គ្នា ព្រោះនេះជាកាតព្វកិច្ចយើងទាំងអស់គ្នាត្រូវតែគោរពតាម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដា លោកគង់ វិបុល បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗ​នេះថា កម្មវិធីប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យនេះ នៅពេលដែលសហគ្រាស ដែលសាងសង់ជាបុរី ឬសាងសង់ជាផ្ទះ បើថាអត់បានមកបង់ពន្ធ ហើយអត់មានលេខTax QR កូដទេ។

លោកពន្យល់ថា មានន័យថាម្ចាស់លំនៅដ្ឋាន ដែលចង់មកកាត់ឈ្មោះ​លក់អត់ចេញទេ ខណៈដែលកន្លងមក មានក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែងខ្លះ បានប្រកាសពន្ធថា ធ្វើផ្ទះឬវីឡាចំនួនតែ១០០ ប៉ុន្ដែនៅពេលទៅត្រួតពិនិត្យជាក់ស្ដែង គឺធ្វើលើសរហូតដល់១៥០ទៅ២០០ផ្ទះ ដែលធ្វើឲ្យការបង់ពន្ធអត់ស្មើភាពគ្នា ដោយខ្លះបង់ពន្ធត្រឹមត្រូវ និងខ្លះទៀតបង់ពន្ធមិនត្រឹមត្រូវ។

លោកគង់ វិបុលបានបន្តថា ដើម្បីមានភាពស្មើគ្នា អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ដោយមាន ឃ្យូអរ កូដ (QR Code) រាល់ផ្ទះនីមួយៗដែលអភិវឌ្ឍន៍ទៅចេញជាប្រព័ន្ធ ដើម្បីឲ្យដឹងថា អ្នកនឹងមកទិញផ្ទះពីម្ចាស់បុរី មានអី ឃ្យូអរ កូដហើយ បើអ្នកណាទិញដោយគ្មាន ឃ្យូអរកូដនេះ មានន័យថា ម្ចាស់បុរីអត់បង់ពន្ធ និងអត់បានចុះបញ្ជីនោះទេ៕

គំរោងវិនិយោគសហគមន៍ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន១៦គម្រោង ត្រៀមបង្ហាញខ្លួននៅក្រុងបូគោ

ដោយ: ម៉ាលីស

កំពត: គំរោងវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន១៦ បាននិងកំពុងត្រៀមបង្ហាញខ្លួន នៅទីតាំងដ៏មានសក្តានុពលមួយចំនួន នៃទឹកដីក្រុងបូកគោ ខេត្តកំពត។

យោងតាមការចុះផ្សាយរបស់រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានអោយដឹងថា មានគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិ ខ្នាតតូចចំនួន១៦គម្រោងនៅក្នុងឧទ្យានជាតិ នៅក្រុងបូគោ។

លោកនេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះដឹកនាំក្រុមការងារចម្រុះមកពីក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរដែនដី និងមន្ទីរជំនាញ ចុះពិនិត្យលើគម្រោងសំណើសុំវិនិយោគទេស​ចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម១០ហិកតា ចំនួន១៦គម្រោងនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោកបានថ្លែងថា “ទេសចរណ៍ធម្មជាតិជាចលករ មួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ព្រោះបានបង្កើតការងារ ផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ”។

ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមស្គាល់ច្បា​ស់ពីតម្លៃនៃទេសចរណ៍ធម្មជាតិ និងបានដើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិនានា។

ជាមួយនឹងការដើរទស្សនាកមក្សាន្ត និងការស្នាក់នៅ ភ្លក់មុខម្ហូបរបស់ប្រជាសហគមន៍ ភ្ញៀវទេសចរបានចូលរួមផ្សព្វផ្សាយ នូវទេសភាពដ៏ស្រស់ស្អាតនៃតំបន់ការពារធម្មជាតិ ដល់ប្រជាពលរដ្ឋផ្សេងទៀត ជាការទាក់ទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ផ្សេងទៀតឱ្យធ្វើដំណើរកម្សាន្ត។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋានធម្មជាតិមួយ ដ៏មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត។

លោកបានថ្លែងថា ជាមួយការចូលរួមពីវិស័យឯកជន ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ខេត្តកំពតដែលមួយផ្នែក គ្របដណ្តប់ដោយផ្ទៃដីឧទ្យានជាតិ នឹងមានការរីករាយ កាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកនារតីមួយយ៉ាងសំខាន់បំផុត៕

ក្រុមហ៊ុ​នចម្រុះជាតិសាសន៍គ្រោងបោះទុនជាច្រើនលានដុល្លារវិនិយោគ រោងចក្រផលិតដែកដ៏ធំមួយនៅខេត្តបន្ទាយមានជ័យ

ដោយៈ សុផារី

បន្ទាយមានជ័យៈ ខេត្តបន្ទាយមានជ័យ ទើបទទួលស្វាគមន៍នូវការដាក់ឱ្យដំណើរការរោងចក្រផលិត ដែកដំបូងនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាការជម្រុញនូវការអភិវឌ្ឍទាំងសេដ្ឋកិច្ចក្នុងតំបន់ និងលើកមុខមាត់វិស័យអចលនទ្រព្យ នៅតំបន់ព្រំដែនប្រទេសថៃមួយនេះ។

រោងចក្រផលិតដែកដំបូងមួយនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនអចលនទ្រព្យមួយគឺក្រុមហ៊ុនប៉ាង ណាគ្រីរៀលអ៊ីសស្ទេត ឯ.ក ដែលមានភាគហ៊ុនចម្រុះខ្មែរ ចិន ថៃ នៅដីតំបន់សេដ្ឋកិច្ចរបស់ខ្លួន ស្ថិតនៅផ្លូវជាតិលេខ៥៩ ភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

រោងចក្រផលិតដែក ដែលត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០២២នេះ ដោយមានការគាំទ្រយ៉ាងផុសផុល ពីផ្នែករដ្ឋបាលរដ្ឋ និងផ្នែកឯកជន ដោយចាប់ផ្តើមដំណើការផលិតកម្ម និងកែច្នៃដែកគ្រឿងសំណង់ឬរោងចក្រដែកទី១ ដំបូងបង្អស់នៅក្នុងខេត្តបន្ទាយមានជ័យ។

លោកតឹក ប៊ុនធឿន តំណាងលោកស្រីប៉ាង ណាគ្រី នៃក្រុមហ៊ុនប៉ាង ណាគ្រីរៀលអ៊ីសស្ទេត ឯ.ក បានឱ្យដឹងនៅក្នុងពីធីសម្ភោធក្រុមហ៊ុនថា ការឈានដល់ស្រុះស្រួលចូលភាគហ៊ុន និងសុំអាជ្ញាប័ណ្ណបើករោងចក្រដែកទី១ឬដំបូងគេនៅខេត្តបន្ទាយមានជ័យនេះ គឺជាការចូលរួមជាមួយអាជ្ញាធរ​មានសមត្ថកិច្ចនៃរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន។

លោកបន្តថា ដោយមានទីតាំងនៅកៀកព្រំដែនកម្ពុជា ថៃ និងជាពិសេសប្រែក្លាយតំបន់អតីតព្រៃដាច់ស្រយាល តំបន់អតីតសមរភូមិសង្គ្រាម និងតំបន់ចម្ការមីន គ្រាប់យុទ្ធភ័ណ្ឌ ហើយដែលក្លាយជាតំបន់ឈ្នួនសន្តិភាពមរតកសម្តេចតេជោហ៊ុន សែន ទៅជាតំបន់អភិវឌ្ឍន៍។

លោកតឹក ប៊ុនធឿន បន្ថែមថា “កន្លងមកនិងចំពោះមុខ ក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍន៍តំបន់នោះ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនខ្សែចំណាយប្រមាណ៣លានដុល្លាសរអាមេរិក វិនិយោគលើវិស័យអចលនវត្ថុ បង្កើតផ្សារ រោងចក្រ សេវាកម្មមួយចំនួន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល”។

លោកក៏បានបង្ហើបពីគម្រោងបន្តរបស់ក្រុមហ៊ុន ដែលមានគោលបំណងនឹងកសាងរោងចក្រផលិតសំបករថយន្ត និងអាជីវកម្មវិស័យផ្សេងទៀត ដើម្បីផលចំណេញក្រុមហ៊ុនផង និងរកការងារធ្វើជូនពលរដ្ឋក្នុងមូលដ្ខានផង។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍អបអរសាទរ និងជូនពរដល់ផ្នែកឯកជននេះនិងអះអាងថា នឹងបន្តសម្របសម្រួល បង្កលក្ខណ:ងាយស្រួល ជូនវិនិយោគិនខ្មែរ និងបរទេសទាំងឡាយដើម្បីមកបន្ថែមទៀតបណ្តាក់ទុនរកស៊ីនៅក្នុងខេត្ត។

លោកមានប្រសាសន៍ថា “ពោលគឺនេះ វាស្របនឹងការគិតគូររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីដល់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហក”។

លោកបានស្នើអោយក្រុមហ៊ុននិងម្ចាស់អាជីវកម្ម សូមផ្តល់អាទិភាពកម្លាំងពលកម្មជូនពលរដ្ឋ នៅឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន បានរំលឹកពីគុណតម្លៃនៃមរតកសន្តិភាព ដែលចេញពីគោលនយោ​បាយឈ្នះ ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី ហើយនឹងសមិទ្ធផល ក៏ដូចជាការអភិវឌ្ឍន៍ទាំងឡាយ។

លោកបានបញ្ជាក់ថា តំបន់អភិវឌ្ឍន៍នៃក្រុមហ៊ុនឡេង ណាវ៉ាត្រា ក្រុមហ៊ុនប៉ាង ណាគ្រី នៅភូមិខ្លាងាប់នេះ នឹងភ្ជាប់តរហូតទៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះក្នុងភូមិសាស្ត្រឃុំទួលពង្រស្រុកម៉ាឡៃ ដែលក្រុមការងារខុទ្ទកាល័យសម្តេចតេជោ និងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យទើបនឹងដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃចប់ ហើយបាននឹងអភិវឌ្ឍន៍ហេ  ដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកម្ពស់ជីវភាពពលរដ្ឋ៕

Netflix and TikTok are suspending all or part of their services in Russia

Netflix and TikTok are suspending all or part of their services in Russia, adding to a long list of companies boycotting the country over its war in Ukraine.

Netflix said on Sunday that it would stop streaming its content in Russia, though it did not specify what would happen to existing subscriber accounts.

“Given the circumstances on the ground, we have decided to suspend our service in Russia,” a company spokesperson told CNN.

Netflix joins a growing number of entertainment and media companies pulling back from Russia. Disney has paused all theatrical releases in the country.

Warner Bros, which is owned by CNN’s parent company, WarnerMedia, said its blockbuster “The Batman” would not hit Russian theaters.

TikTok also said on Sunday that it would prevent new uploads and livestreams on its platform in Russia, citing punitive new laws criminalizing the spread “fake” information concerning the government’s assault on Ukraine.

The law, passed by the Russian parliament on Friday, penalizes those who discredit the Russian armed forces or call for sanctions against the country. Lawbreakers could face a prison sentence of up to 15 years or a 1.5 million ruble ($14,085) fine, state media agencies reported.

The new rules pushed many international media organizations, including CNN, to stop reporting from Russia over fears for the safety of journalists, and have forced many independent Russian outlets to shut down.
Source: CNN

ទំហំនាំចេញរបស់ថៃក្រោមកិច្ចព្រមព្រៀង RCEP កើនឡើងជាង២០០ភាគរយក្នុងខែកុម្ភៈ ដើមឆ្នាំ២០២២

ដោយៈសុខុម

បាងកក: ទំហំនាំចេញរបស់ប្រទេសថៃ បានកើនឡើងជាង២០០%ក្នុងខែកុម្ភៈ ដើមឆ្នាំ២០២២ ចាប់តាំងពីកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន ដែលធ្វើឱ្យទំហំនាំចេញសរុបរបស់ខ្លួនឈាន ដល់៣៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ខែដើមឆ្នាំនេះ។

លោក Pitak Udomwichaiwat អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសនៃប្រទេសថៃបានថ្លែងថា ទំហំនាំចេញនេះត្រូវបានប៉ាន់ប្រមាណ តាមរយៈពាក្យស្នើសុំរបស់បណ្ដាក្រុមនាំចេញ ដែលស្វះស្វែងប្រើសិទ្ធិរបស់ខ្លួនក្រោមកិច្ចព្រមព្រៀង RCEP។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៨ មីនា។

ចាប់ពីថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២២ ជាពេលដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាន រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ បណ្ដាក្រុមហ៊ុននាំចេញរបស់ប្រទេសថៃ បានស្វះស្វែងសុំវិញ្ញាបនបត្របញ្ជាក់ ប្រទេសប្រភពដើមសម្រាប់ការនាំចេញក្រោមកិច្ចព្រមព្រៀង RCEP ហើយទំហំនាំចេញទាំងនោះមានចំនួនសរុប៣៥ពាន់លានដុល្លារអាមេរិក។

លោក Pitak Udomwichaiwat បានបញ្ជាក់ថា បណ្ដាក្រុមហ៊ុននាំចេញបានស្វះស្វែងស្នើសុំវិញ្ញាបនបត្រ សម្រាប់ការនាំចេញក្រោមកិច្ចព្រមព្រៀង RCEP ដោយទំហំនាំចេញ មានចំនួន៨,៣៧លានដុល្លារអាមេរិក ក្នុងខែមករា ប៉ុន្តែចំនួននេះបានកើនឡើង ដល់ ២៦,៧លានដុល្លារអាមេរិក ក្នុងខែកុម្ភៈ។

លោកបានបន្ថែមថា ទំហំនាំចេញធំបំផុតដែលក្រុមហ៊ុនថៃ ស្វះស្វែងស្នើសុំវិញ្ញាបនបត្រក្រោមកិច្ចព្រមព្រៀង RCEP គឺការនាំចេញទៅកាន់ប្រទេ​សជប៉ុន ដែលមានទំហំ១៦,៣លានដុល្លារអាមេរិក។

ទំនិញនាំចេញភាគច្រើនជាត្រីខកំប៉ុង បន្ទាប់មកគឺបន្លែកំប៉ុង និងវាយនភណ្ឌ។ ប្រទេសចិន គឺជាប្រទេសនាំចូលធំបំផុតទី២ សម្រាប់ទំនិញថៃ ក្រោមកិច្ចព្រមព្រៀង RCEP ក្នុងទំហំ១៣,៧លានដុល្លារ ហើយទី៣ គឺប្រទេសកូរ៉េ ក្នុងទំហំ៥,១៦លានដុល្លារអាមេរិក៕ The Nation៕

Centara eyes 100 new hotels

WRITER: DUSIDA WORRACHADDEJCHAI

Centara Hotels and Resorts wants to open 100 new hotels within five years, spanning Thailand, neighbouring countries, China and the Middle East, with most of them under management agreements.

The five-year plan for 2022-26 is to add 20 hotels per year, which will see the total number reach almost 200 and provide around 38,000 rooms, said Thirayuth Chirathivat, chief executive of Centara Hotels and Resorts.

Half of the new properties are in Thailand, followed by the Middle East, China and Southeast Asian countries, particularly Vietnam, with plans for 20 hotels there.
Mr Thirayuth said most of the new hotels will have management contracts with potential partners.

There are also some ownership investing projects, such as new hotels in the Maldives and Koh Lanta.

At present Centara has 88 properties, of which 41 hotels are in the pipeline.
This year Centara plans to seek 20 new contracts and open at least eight hotels, of which three will be in Bangkok, Ubon Ratchathani and Nakhon Ratchasima, while the rest are set for Qatar, Oman and Laos.

The company reported 2.3 billion baht in revenue from the hotel business in 2021, a dip of 25% year-on-year.

“Hotels this year are projected to generate revenue of 5.9 billion baht, including from Centara Mirage Beach Resort Dubai, in which the company owns a 40% stake,” he said.
“This goal will be accomplished if there’s no impact from new Covid variants.”
The hotel business in Thailand will rely heavily on the domestic market during the first half, said Mr Thirayuth.

More international tourists, particularly Chinese travellers, may visit during the third quarter, he said.

Mr Thirayuth said the government should extend the deadline of the We Travel Together hotel subsidy scheme to the end of 2022 as this measure generated as much as 20% of revenue last year.

Centara’s key source markets such as India will return once the air travel bubble starts in the second quarter, while Australian visitors could increase during the Easter holidays, he said.

The revenue ratio between owned hotels in Thailand and overseas (the Maldives and Dubai) has stayed at 50:50, changing from 70:30 as hotels in Thailand have been rebounding slower than overseas destinations.

A full recovery might be pushed back to 2025 because of the war in Ukraine, said Mr Thirayuth.

Gun Srisompong, chief financial officer and vice-president for finance and administration at Central Plaza Hotel Plc (Centel), the operator of Centara, said the company plans to invest 3.4 billion baht in overall capital expenditure this year, of which 2.2 billion is for the hotel business.

About 1 billion baht is for project renovations, and another 1 billion for hotel investments in the Maldives and the ongoing Osaka project, he said.

Source: Bangkok Post

រុស្ស៊ី គំរាមឈប់ផ្គត់ផ្គង់ហ្គាសដល់សហភាពអឺរ៉ុប បើលោកខាងលិចហ៊ានដាក់បម្រាមលើប្រេងរបស់ខ្លួន

ដោយៈសុខុម

អន្តរជាតិ: ប្រទេសរុស្ស៊ី បានប្រកាសក្ដែងៗដោយមិនញញើតថា ខ្លួនអាចនឹងបិទបំពង់បង្ហូរឧស្ម័ន (ហ្គាស) ដ៏សំខាន់របស់ខ្លួន ដែលភ្ជាប់ជាមួយប្រទេសអាល្លឺម៉ង់ ប្រសិនបើលោកខាងលិច ហ៊ានដាក់បម្រាមលើប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃអង្គារ ទី៨ មីនា នេះ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានលើកឡើងថា “ការច្រានចោលប្រេងរបស់រុស្ស៊ី នឹងនាំឱ្យទីផ្សារពិភពលោក ឈានទៅដល់មហន្តរាយ” ដែលអាចបណ្តាលឱ្យតម្លៃប្រេងឆៅ ហក់ឡើងលើសពីទ្វេដងរហូតដល់៣០០ដុល្លារក្នុងមួយបារ៉ែល។

សហរដ្ឋអាមេរិក បាននិងកំពុងស្វះស្វែងកៀរគរសម្ព័ន្ធមិត្ត ដើម្បីដាក់បម្រាមលើប្រេងរបស់រុស្ស៊ី ជាមធ្យោបាយមួយដើម្បីដាក់ទណ្ឌកម្ម លើប្រទេ​សនេះ ចំពោះការឈ្លានពានចូលប្រទេសអ៊ុយក្រែន។

ទោះជាយាងណា ប្រទេសអាល្លឺម៉ង់ និងប្រទេសហូឡង់ បានច្រានចោលផែនការនេះកាលពីថ្ងៃច័ន្ទ ទី៧ មីនា។
ការជំទាស់នោះ គឺដោយសារសហភាពអឺរ៉ុប ពឹងផ្អែកខ្លាំងលើប្រទេសរុស្ស៊ី ផ្នែកឧស្ម័ន និងប្រេង។

បច្ចុប្បន្ន៤០%នៃឧស្ម័ន និង៣០%នៃប្រេងដែលសហភាពអឺរ៉ុប ប្រើប្រាស់ គឺទទួលបានការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ហើយក្នុងករណីការផ្គង់ផ្គត់របស់រុស្ស៊ី ត្រូវរាំងស្ទះ ឬបិទខ្ទប់ គឺគ្មានអ្វីដែលអាចជំនួសបានដោយងាយៗនោះឡើយ និយាយរួមគឺអាសន្នធំតែម្ដង។

ក្នុងសុន្ទរកថា តាមទូរទស្សន៍រដ្ឋរបស់រុស្ស៊ី លោក Alexander Novak បានលើកឡើងថា “វាមិនអាចស្វែងរកអ្វីមកជំនួសប្រេងរបស់រុស្ស៊ី បានភ្លាមៗឡើយនៅលើទីផ្សារអឺរ៉ុប”។

លោកបានបន្ថែមទៀតថា “វានឹងត្រូវចំណាយពេលរាប់ឆ្នាំ ហើយវានៅតែមានតម្លៃថ្លៃជាង សម្រាប់អ្នកប្រើប្រាស់នៅអឺរ៉ុប។ ទីបំផុត ពួកគេនឹងត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ បំផុតដោយសារលទ្ធផលនេះ”។

សំដៅដល់ការសម្រេចរបស់អាល្លឺម៉ង់ កាលពីខែមុននៅក្នុងការផ្អាកផ្ដល់អាជ្ញាប័ណ្ណ ដំណើការបំពង់បង្ហូរឧស្ម័ន Nord Stream 2 ជាបំពង់បង្ហូរឧស្ម័នថ្មីដែលតភ្ជាប់ប្រទេសទាំងពីរ លោកបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា បើឈានដល់ការបិទខ្ទប់ប្រេងរបស់រុស្ស៊ី នោះប្រទេសរុស្ស៊ី នឹងធ្វើការសងសឹកវិញជាមិនខាន។

រុស្ស៊ី ជាប្រទេសផលិតឧស្ម័នធម្មជាតិ ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតប្រេងឆៅធំបំផុតទី២ របស់ពិភពលោក ហើយការចាត់វិធានការណាមួយ ដើម្បីដាក់ទណ្ឌកម្មឧស្សាហកម្មថាមពល របស់ប្រទេសនេះនឹងធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេសនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរ ឬរំលំរលា​យជាមិនខាន៕ BBC៕

ក្រុមហ៊ុន Netflix និងTikTok កំពុងផ្អាកសេវាកម្មរបស់ពួកគេទាំងអស់ពីក្នុងប្រទេសរុស្ស៊ី

ដោយ: ម៉ាលីស

អន្តរជាតិ: ក្រុមហ៊ុន Netflix និង TikTok កំពុងផ្អាកសេវាកម្មរបស់ពួកគេទាំងអស់ពីក្នុងប្រទេសរុស្ស៊ី វាបន្ថែមទៅក្នុងបញ្ជីនៃចំណោមក្រុមហ៊ុន​ជាច្រើនដែលធ្វើពហិការ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

ក្រុមហ៊ុន Netflix បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបញ្ឈប់ការផ្សាយមាតិការបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ទោះវាមិនបានប្រាប់រឿងហេតុដែលនឹងកើតឡើងដល់អតិថិជនក៏ដោយ។

អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់ CNN ថា “ដោយសារកាលៈទេសៈនៅលើមូលដ្ឋាន យើងបានសម្រេចចិត្ត ផ្អាកសេវាកម្មរបស់យើងនៅក្នុងប្រទេសរុស្ស៊ី” ។

ក្រុមហ៊ុន Netflix ចូលរួមជាមួយក្រុមហ៊ុនកម្សាន្ត និងប្រព័ន្ធផ្សព្វ​ផ្សា​យជាច្រើន បានដកខ្លួនចេញពីប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Disney បានផ្អាកការចេញផ្សាយទាំងអស់នៅក្នុងប្រទេសនេះ។

Warner Bros ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេរបស់ CNN គឺ WarnerMedia បាននិយាយថា ខ្សែភាពយន្តរឿង “The Batman” របស់ខ្លួននឹងមិនចូលរោងកុនរុស្ស៊ីនោះទេ។

TikTok ក៏បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងការពារការអាប់ឡូត និងការផ្សាយផ្ទាល់របស់ខ្លួន ពីក្នុងប្រទេសរុស្ស៊ី ដោយលើកឡើងពីច្បាប់ថ្មី ដែលដាក់ទណ្ឌកម្មឧក្រិដ្ឋកម្ម លើការរីករាលដាលព័ត៌មាន “ក្លែងក្លាយ” ទាក់ទងនឹងការវាយលុក របស់រដ្ឋាភិបាលរុស្ស៊ីលើអ៊ុយក្រែន។

ច្បាប់ដែលអនុម័ត ដោយ សភា រុស្ស៊ី កាល ពី ថ្ងៃ សុក្រ បានដាក់ ទណ្ឌកម្ម អ្នក ដែល បង្ខូច កិត្តិយស កងកម្លាំង ប្រដាប់ អាវុធ រុស្ស៊ី ឬ អំពាវនាវ ឲ្យ មាន ទណ្ឌកម្ម ប្រឆាំង នឹង ប្រទេសនេះ។ ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អ្នកបំពានច្បាប់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ឬពិន័យជាប្រាក់១.៥លានruble (១៤,០៨៥ដុល្លារ) ។

ច្បាប់ថ្មីនេះ បានជំរុញឱ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិជាច្រើន រួមទាំងCNN បញ្ឈប់ការរាយការណ៍ពីប្រទេសរុស្ស៊ី ជុំវិញការភ័យខ្លាចចំពោះ​សុវត្ថិភាពរបស់អ្នកសារព័ត៌មាន ហើយបានបង្ខំឱ្យស្ថាប័នឯករាជ្យជាច្រើនរបស់រុស្ស៊ីខ្លួនឯងក៏ត្រូវបានបិទផងដែរ៕ ប្រភព: CNN

មកស្គាល់កំពូលមហាសេដ្ឋីអចលនទ្រព្យ៧រូបដ៏មានឥទ្ឋិពលនៅកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ នៅកម្ពុជាមានតួលេខរបស់មហាសេដ្ឋីមួយចំនួន ដែលមាន “ទ្រព្យសម្បត្តិ” ដែលគ្រប់គ្រងច្រើនជាងពាក់កណ្តាល នៃទ្រព្យសម្បត្តិសរុបរបស់កម្ពុជា។ ភាគច្រើននៃអ្នកជំនួញ ដែលមានទ្រព្យសម្បត្តិទាំងនេះបានប្រឡូកក្នុងវិស័យអចលនទ្រព្យ។

អ្នកឧកញ៉ាពុង ឃាវសែ
អ្នកឧកញ៉ា ពុង ឃាវសែ ជាអ្នកជំនួញឆ្នើមម្នាក់ក្នុងប្រទេសកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ប្រធានក្រុមហ៊ុនវិនិយោគចិននៅក្រៅប្រទេសកម្ពុជា (Cambodian Chinese Investment Co., Ltd. OCIC) ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាជាដើម។

បន្ទាប់ពីភាពជោគជ័យនៅក្នុងពិភពហិរញ្ញវត្ថុ អ្នកឧកញ៉ាបានពង្រីកអាជីវកម្ម ទៅកាន់ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងរណប និងការអភិវឌ្ឍន៍អចលនទ្រព្យ ហើយបានវិនិយោគលើគម្រោងជាច្រើន។

នៅដើមឆ្នាំ២០០៦ ក្រុមហ៊ុន OCIC បានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបកោះពេជ្រ ហើយនៅឆ្នាំ២០១០ OCIC ទទួលបានសិទ្ធិអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនាពេលអនាគត ហើយបច្ចុប្បន្ន OCIC កំពុងសាងសង់ទីក្រុងរណបកោះនរា សាងសង់ព្រលានយន្តហោះអណ្តរជាតិតេជោក្រុងតាខ្មៅ និងគំរោងអភិវឌ្ឍន៍ធំៗជាច្រើនទៀត ដូចជាបុរីជ្រោយបាសាក់ បុរីទេសចរណ៍នៅខេត្តសៀមរាបជាដើម។

អ្នកឧកញ៉ា គិត ម៉េង
អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធានក្រុមហ៊ុន “The Royal Group”។ ក្រុមនេះបានចូលរួមក្នុងអាជីវកម្មជាច្រើន រួមមាន ទូរគមនាគមន៍ ហិរញ្ញវត្ថុ ថាមពល អចលនទ្រព្យ ស្ថានីយ៍ទូរទស្សន៍ ដូចជា CTN និង MyTV ព្រមទាំងក្រុមហ៊ុនទូរគមនាគមន៍ MobiTel ក៏ដូចជាសាលាអន្តរជាតិ Northbridge និងសណ្ឋាគារកម្ពុជា។

គម្រោងអចលនទ្រព្យដែលបង្កើតឡើងដោយក្រុមហ៊ុន Royal Group រួមមានៈ Northbridge Communities (Northbridge Community) North park apartment, SOUTHBRIDGE International School, Yong Sheng Global Trading គំរោងRoyal Platinum ជាដើម។ កាលពីចុងឆ្នាំ២០២១កន្លងមក ក្រុមហ៊ុន Royal Group បានទិញយកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

អ្នកឧកញ៉ា លី ហួរ
អ្នកឧកញ៉ា លី ហួរ ជាប្រធានក្រុមហ៊ុន Ly Hour Group អ្នកឧកញ៉ា លី ហួរ គឺជាពាណិជ្ជករដ៏មានទ្រព្យសម្បត្តិម្នាក់ នៅក្នុងរាជធានីភ្នំពេញ និងជាតំណាងដ៏ឆ្នើមរបស់ពាណិជ្ជករចិនកម្ពុជា។

មុននឹងចូលប្រឡូកក្នុងឧស្សាហកម្មសំណង់ និងអភិវឌ្ឍន៍តំបន់លំនៅដ្ឋាន អ្នកឧកញ៉ា លី ហួរ បានប្រឡូកក្នុងឧស្សាហកម្មហិរញ្ញវត្ថុជាចម្បង ហើយគាត់គឺជាអ្នកប្តូរប្រាក់ដ៏ល្បីល្បាញ បំផុតនៅក្នុងទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។

បច្ចុប្បន្នឧកញ៉ាលី ហួរ ជាម្ចាស់ក្រុមហ៊ុនចំនួន៧ ដែលកំពុងតែប្រតិ បត្តិការអាជីវកម្មយ៉ាងសកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទំាង៧នោះ មានដូចជា ក្រុមហ៊ុនលីហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុនទេពី (Tepi) វិនិយោគ កសិ-ស្សាហកម្មដំណាំកៅស៊ូ ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) និង ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ) ធនាគារជាដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានវិនិយោគរាប់រយលានដុល្លារក្នុងឧស្សាហកម្មអចលនទ្រព្យ ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋានមួយចំនួន។ ក្នុងចំណោមនោះ គម្រោងបុរីវិមានភ្នំពេញមានការពេញ និយមបំផុតក្នុងចំណោមអ្នកប្រើប្រាស់។

ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ អ្នកឧកញ៉ា លី ហួរ ត្រូវបានមហាជនទូទៅរាប់ចាត់ទុកថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញនិងជោគជ័យមួយរូប ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ។

ឧកញ៉ា សុខ គង់
អ្នកឧកញ៉ាសុខ គង់ ដែលជាអ្នកជោគជ័យក្នុងអាជីវកម្មនៅក្នុងប្រទេសកម្ពុជាម្នាក់។ អ្នកឧកញ៉ាសុខ គង់ ជាម្ចាស់ក្រុមហ៊ុនប្រេងសូគីម៉ិច គ្រុប ជាម្ចាស់សណ្ឋាគារសុ ខាទល់មុខព្រះបរមរាជវាំងបច្ចុប្បន្ន ហើយក៏ជាម្ចាស់ក្រុមហ៊ុនសំខាន់ផ្សេងៗទៀតដែរ សណ្ឋាគារសុខានៅខេត្តសៀមរាប ក្រុងព្រះសីហនុ។

នាពេលថ្មីៗនេះ អ្នកឧកញ៉ាសុខ គង់ បានប្រកាសដាក់លក់ដី និងសណ្ឋាគារសុខានៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក ប្រមូលទុនយកទៅសាងសង់ទីក្រុងបូកគោថ្មី ដែលមានទំហំ៣០,០០០ហិកតា ដែលគ្រោងនឹងចំណាយទុនរាប់ពាន់លានដុល្លាអាមេរិក។

លោកឧកញ៉ា លី យ៉ុងផាត់
លោកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប (L.Y.P Group) ដែលជាក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជា ដែលមានឧស្សាហកម្មជាច្រើនរួមមាន ឧស្សាហកម្មសណ្ឋាគារ កសិកម្ម អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសំខាន់ៗផ្សេងទៀត។

ក្នុងវិស័យសណ្ឋាគារនិងកម្សាន្ត លោកឧកញ៉ា លី យ៉ុងផាត់ មាន៦ក្រុមហ៊ុន រមណីយដ្ឋានកោះកុង សណ្ឋាគារភ្នំពេញនៅកណ្ដាលរាជធានីភ្នំពេញ សណ្ឋាគារនិងកាស៊ីណូអូរស្មាច់ សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) ក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី និង សួនសត្វ សាហ្វារី វើល ភ្នំពេញ។

លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកភ្លើង រួមមាន ក្រុមហ៊ុន Koh Kong Infrastructure & Utilities ក្រុមហ៊ុន O’ Smach Electricity and Water Supply និងក្រុមហ៊ុន Cambodia Electricity Private (CEP) នៅរាជធានីភ្នំពេញ។

ក្នុងវិស័យកសិកម្ម និងដំណាំកសិឧស្សាហកម្ម លោកឧកញ៉ា លី យ៉ុងផាត់ មានក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ដែលមានចម្ការអំពៅ និងរោងចក្រស្ករតម្លៃរាប់សិបលានដុល្លារ នៅក្នុងខេត្តកំពង់ស្ពឺ។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាប់ដៃគូរកស៊ីជាមួយមហាដ្ឋីលំដាប់កំពូលនៅថៃ វិនិយោគលើផ្សារលក់រាយ និងដុំទំនិញដ៏ធំបំផុតមួយ ឈ្មោះផ្សារ Makro នៅរាជធានីភ្នំពេញ។

វិស័យអចលនទ្រព្យ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏ល្បីល្បាញខ្លាំងណាស់ដែរ ដោយលោកឧកញ៉ាវិនិយោគលើទីក្រុងរណប ហ្គាឌិន ស៊ីធី ទីក្រុងរណប ពោងពាយ ស៊ីធី តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង ជាដើម។

អ្នកឧកញ៉ា ភាព ហៀក
អ្នកឧកញ៉ាជំំទាវភាព ហៀក ជាប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមានវត្តមានយ៉ាងរឹងមាំ នៅក្នុងប្រទេសកម្ពុជា ក្រុមនេះត្រូវបានគេស្គាល់សម្រាប់ការនាំចូល នាំចេញ និងលក់សម្ភារៈសំណង់គុណភាពខ្ពស់ពីទូទាំងពិភពលោក។ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមនេះ បានចូលរួមក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ។ បន្ថែមពីលើនេះ ជីប ម៉ុង គ្រុប ក៏មានរោងចក្រផ្ទាល់ខ្លួនផងដែរ រួមទាំងរោងចក្រស៊ីម៉ង់ត៍ និងរោងចក្រផលិតស្រាបៀរកម្ពុជាផងដែរ។

គម្រោងអចលនទ្រព្យដំបូងរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺ “The Park Land Sen Sok” មានផ្ទៃដីទំហំ២០ហិកតា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជីប ម៉ុង គ្រុប បានបន្តបង្កើនការវិនិយោគលើអចលនទ្រព្យ។ គិតត្រឹមឆ្នាំ២០២២ ក្រុមហ៊ុនជីប ម៉ុង គ្រុប ទើបតែបានបើកដំណើរការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតជាច្រើនគម្រោង។

ក្រៅពីការអភិវឌ្ឍន៍លំនៅដ្ឋាន ក្រុមហ៊ុនផ្តោតលើការវិនិយោគផ្សារទំនើប ជីប ម៉ុង សែនសុខ ជីប ម៉ុង ណូរ៉ូ ម៉ល ជីប ម៉ុង បាក់ទូក ផ្សារទំនើប ជីប ម៉ុង ជីប ម៉ុង៥៩៨ ម៉ល ជីប ម៉ុង២៧១ ជាដើម។

អ្នកឧកញ៉ា ហុង ពីវ
អ្នកឧកញ៉ា ហុង ពីវ ជាប្រធានក្រុមហ៊ុនពិភពថ្មី ជាឧកញ៉ាអចលនទ្រព្យដ៏ល្បីល្បាញរបស់កម្ពុជា។ ភាគច្រើននៃគម្រោងអចលនទ្រព្យរបស់អ្នកឧកញ៉ា ហុង ពីវ ផ្តោតលើគឺផ្តោតលើក្រុមដែលមានចំណូលមធ្យម។

អ្នកឧកញ៉ាក៏មានក្រុមហ៊ុនលក់រថយន្ត សាងសង់សាលពិព៌ណនិងរៀបចំមង្គលការ និងក្រុមហ៊ុនជាច្រើនទៀត។

អ្នកឧកញ៉ា សៀ រិទ្ធី
លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន World Bridge Group ដែលអភិវឌ្ឍគម្រោងអចលនទ្រព្យល្បីៗជាច្រើន ដូចជា អគារពាណិជ្ជកម្ម និងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដូចជា អាគារ The
The Bridge អគារ The Peak, The Kerry World Bridge និងក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទៀតដូចជា គំរោង The Palm ជាដើម៕