មកស្គាល់កំពូលមហាសេដ្ឋីអចលនទ្រព្យ៧រូបដ៏មានឥទ្ឋិពលនៅកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ នៅកម្ពុជាមានតួលេខរបស់មហាសេដ្ឋីមួយចំនួន ដែលមាន “ទ្រព្យសម្បត្តិ” ដែលគ្រប់គ្រងច្រើនជាងពាក់កណ្តាល នៃទ្រព្យសម្បត្តិសរុបរបស់កម្ពុជា។ ភាគច្រើននៃអ្នកជំនួញ ដែលមានទ្រព្យសម្បត្តិទាំងនេះបានប្រឡូកក្នុងវិស័យអចលនទ្រព្យ។

អ្នកឧកញ៉ាពុង ឃាវសែ
អ្នកឧកញ៉ា ពុង ឃាវសែ ជាអ្នកជំនួញឆ្នើមម្នាក់ក្នុងប្រទេសកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ប្រធានក្រុមហ៊ុនវិនិយោគចិននៅក្រៅប្រទេសកម្ពុជា (Cambodian Chinese Investment Co., Ltd. OCIC) ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាជាដើម។

បន្ទាប់ពីភាពជោគជ័យនៅក្នុងពិភពហិរញ្ញវត្ថុ អ្នកឧកញ៉ាបានពង្រីកអាជីវកម្ម ទៅកាន់ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងរណប និងការអភិវឌ្ឍន៍អចលនទ្រព្យ ហើយបានវិនិយោគលើគម្រោងជាច្រើន។

នៅដើមឆ្នាំ២០០៦ ក្រុមហ៊ុន OCIC បានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបកោះពេជ្រ ហើយនៅឆ្នាំ២០១០ OCIC ទទួលបានសិទ្ធិអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនាពេលអនាគត ហើយបច្ចុប្បន្ន OCIC កំពុងសាងសង់ទីក្រុងរណបកោះនរា សាងសង់ព្រលានយន្តហោះអណ្តរជាតិតេជោក្រុងតាខ្មៅ និងគំរោងអភិវឌ្ឍន៍ធំៗជាច្រើនទៀត ដូចជាបុរីជ្រោយបាសាក់ បុរីទេសចរណ៍នៅខេត្តសៀមរាបជាដើម។

អ្នកឧកញ៉ា គិត ម៉េង
អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធានក្រុមហ៊ុន “The Royal Group”។ ក្រុមនេះបានចូលរួមក្នុងអាជីវកម្មជាច្រើន រួមមាន ទូរគមនាគមន៍ ហិរញ្ញវត្ថុ ថាមពល អចលនទ្រព្យ ស្ថានីយ៍ទូរទស្សន៍ ដូចជា CTN និង MyTV ព្រមទាំងក្រុមហ៊ុនទូរគមនាគមន៍ MobiTel ក៏ដូចជាសាលាអន្តរជាតិ Northbridge និងសណ្ឋាគារកម្ពុជា។

គម្រោងអចលនទ្រព្យដែលបង្កើតឡើងដោយក្រុមហ៊ុន Royal Group រួមមានៈ Northbridge Communities (Northbridge Community) North park apartment, SOUTHBRIDGE International School, Yong Sheng Global Trading គំរោងRoyal Platinum ជាដើម។ កាលពីចុងឆ្នាំ២០២១កន្លងមក ក្រុមហ៊ុន Royal Group បានទិញយកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

អ្នកឧកញ៉ា លី ហួរ
អ្នកឧកញ៉ា លី ហួរ ជាប្រធានក្រុមហ៊ុន Ly Hour Group អ្នកឧកញ៉ា លី ហួរ គឺជាពាណិជ្ជករដ៏មានទ្រព្យសម្បត្តិម្នាក់ នៅក្នុងរាជធានីភ្នំពេញ និងជាតំណាងដ៏ឆ្នើមរបស់ពាណិជ្ជករចិនកម្ពុជា។

មុននឹងចូលប្រឡូកក្នុងឧស្សាហកម្មសំណង់ និងអភិវឌ្ឍន៍តំបន់លំនៅដ្ឋាន អ្នកឧកញ៉ា លី ហួរ បានប្រឡូកក្នុងឧស្សាហកម្មហិរញ្ញវត្ថុជាចម្បង ហើយគាត់គឺជាអ្នកប្តូរប្រាក់ដ៏ល្បីល្បាញ បំផុតនៅក្នុងទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។

បច្ចុប្បន្នឧកញ៉ាលី ហួរ ជាម្ចាស់ក្រុមហ៊ុនចំនួន៧ ដែលកំពុងតែប្រតិ បត្តិការអាជីវកម្មយ៉ាងសកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទំាង៧នោះ មានដូចជា ក្រុមហ៊ុនលីហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុនទេពី (Tepi) វិនិយោគ កសិ-ស្សាហកម្មដំណាំកៅស៊ូ ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) និង ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ) ធនាគារជាដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានវិនិយោគរាប់រយលានដុល្លារក្នុងឧស្សាហកម្មអចលនទ្រព្យ ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋានមួយចំនួន។ ក្នុងចំណោមនោះ គម្រោងបុរីវិមានភ្នំពេញមានការពេញ និយមបំផុតក្នុងចំណោមអ្នកប្រើប្រាស់។

ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ អ្នកឧកញ៉ា លី ហួរ ត្រូវបានមហាជនទូទៅរាប់ចាត់ទុកថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញនិងជោគជ័យមួយរូប ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ។

ឧកញ៉ា សុខ គង់
អ្នកឧកញ៉ាសុខ គង់ ដែលជាអ្នកជោគជ័យក្នុងអាជីវកម្មនៅក្នុងប្រទេសកម្ពុជាម្នាក់។ អ្នកឧកញ៉ាសុខ គង់ ជាម្ចាស់ក្រុមហ៊ុនប្រេងសូគីម៉ិច គ្រុប ជាម្ចាស់សណ្ឋាគារសុ ខាទល់មុខព្រះបរមរាជវាំងបច្ចុប្បន្ន ហើយក៏ជាម្ចាស់ក្រុមហ៊ុនសំខាន់ផ្សេងៗទៀតដែរ សណ្ឋាគារសុខានៅខេត្តសៀមរាប ក្រុងព្រះសីហនុ។

នាពេលថ្មីៗនេះ អ្នកឧកញ៉ាសុខ គង់ បានប្រកាសដាក់លក់ដី និងសណ្ឋាគារសុខានៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក ប្រមូលទុនយកទៅសាងសង់ទីក្រុងបូកគោថ្មី ដែលមានទំហំ៣០,០០០ហិកតា ដែលគ្រោងនឹងចំណាយទុនរាប់ពាន់លានដុល្លាអាមេរិក។

លោកឧកញ៉ា លី យ៉ុងផាត់
លោកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប (L.Y.P Group) ដែលជាក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជា ដែលមានឧស្សាហកម្មជាច្រើនរួមមាន ឧស្សាហកម្មសណ្ឋាគារ កសិកម្ម អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសំខាន់ៗផ្សេងទៀត។

ក្នុងវិស័យសណ្ឋាគារនិងកម្សាន្ត លោកឧកញ៉ា លី យ៉ុងផាត់ មាន៦ក្រុមហ៊ុន រមណីយដ្ឋានកោះកុង សណ្ឋាគារភ្នំពេញនៅកណ្ដាលរាជធានីភ្នំពេញ សណ្ឋាគារនិងកាស៊ីណូអូរស្មាច់ សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) ក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី និង សួនសត្វ សាហ្វារី វើល ភ្នំពេញ។

លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកភ្លើង រួមមាន ក្រុមហ៊ុន Koh Kong Infrastructure & Utilities ក្រុមហ៊ុន O’ Smach Electricity and Water Supply និងក្រុមហ៊ុន Cambodia Electricity Private (CEP) នៅរាជធានីភ្នំពេញ។

ក្នុងវិស័យកសិកម្ម និងដំណាំកសិឧស្សាហកម្ម លោកឧកញ៉ា លី យ៉ុងផាត់ មានក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ដែលមានចម្ការអំពៅ និងរោងចក្រស្ករតម្លៃរាប់សិបលានដុល្លារ នៅក្នុងខេត្តកំពង់ស្ពឺ។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាប់ដៃគូរកស៊ីជាមួយមហាដ្ឋីលំដាប់កំពូលនៅថៃ វិនិយោគលើផ្សារលក់រាយ និងដុំទំនិញដ៏ធំបំផុតមួយ ឈ្មោះផ្សារ Makro នៅរាជធានីភ្នំពេញ។

វិស័យអចលនទ្រព្យ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏ល្បីល្បាញខ្លាំងណាស់ដែរ ដោយលោកឧកញ៉ាវិនិយោគលើទីក្រុងរណប ហ្គាឌិន ស៊ីធី ទីក្រុងរណប ពោងពាយ ស៊ីធី តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង ជាដើម។

អ្នកឧកញ៉ា ភាព ហៀក
អ្នកឧកញ៉ាជំំទាវភាព ហៀក ជាប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមានវត្តមានយ៉ាងរឹងមាំ នៅក្នុងប្រទេសកម្ពុជា ក្រុមនេះត្រូវបានគេស្គាល់សម្រាប់ការនាំចូល នាំចេញ និងលក់សម្ភារៈសំណង់គុណភាពខ្ពស់ពីទូទាំងពិភពលោក។ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមនេះ បានចូលរួមក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ។ បន្ថែមពីលើនេះ ជីប ម៉ុង គ្រុប ក៏មានរោងចក្រផ្ទាល់ខ្លួនផងដែរ រួមទាំងរោងចក្រស៊ីម៉ង់ត៍ និងរោងចក្រផលិតស្រាបៀរកម្ពុជាផងដែរ។

គម្រោងអចលនទ្រព្យដំបូងរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺ “The Park Land Sen Sok” មានផ្ទៃដីទំហំ២០ហិកតា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជីប ម៉ុង គ្រុប បានបន្តបង្កើនការវិនិយោគលើអចលនទ្រព្យ។ គិតត្រឹមឆ្នាំ២០២២ ក្រុមហ៊ុនជីប ម៉ុង គ្រុប ទើបតែបានបើកដំណើរការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតជាច្រើនគម្រោង។

ក្រៅពីការអភិវឌ្ឍន៍លំនៅដ្ឋាន ក្រុមហ៊ុនផ្តោតលើការវិនិយោគផ្សារទំនើប ជីប ម៉ុង សែនសុខ ជីប ម៉ុង ណូរ៉ូ ម៉ល ជីប ម៉ុង បាក់ទូក ផ្សារទំនើប ជីប ម៉ុង ជីប ម៉ុង៥៩៨ ម៉ល ជីប ម៉ុង២៧១ ជាដើម។

អ្នកឧកញ៉ា ហុង ពីវ
អ្នកឧកញ៉ា ហុង ពីវ ជាប្រធានក្រុមហ៊ុនពិភពថ្មី ជាឧកញ៉ាអចលនទ្រព្យដ៏ល្បីល្បាញរបស់កម្ពុជា។ ភាគច្រើននៃគម្រោងអចលនទ្រព្យរបស់អ្នកឧកញ៉ា ហុង ពីវ ផ្តោតលើគឺផ្តោតលើក្រុមដែលមានចំណូលមធ្យម។

អ្នកឧកញ៉ាក៏មានក្រុមហ៊ុនលក់រថយន្ត សាងសង់សាលពិព៌ណនិងរៀបចំមង្គលការ និងក្រុមហ៊ុនជាច្រើនទៀត។

អ្នកឧកញ៉ា សៀ រិទ្ធី
លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន World Bridge Group ដែលអភិវឌ្ឍគម្រោងអចលនទ្រព្យល្បីៗជាច្រើន ដូចជា អគារពាណិជ្ជកម្ម និងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដូចជា អាគារ The
The Bridge អគារ The Peak, The Kerry World Bridge និងក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទៀតដូចជា គំរោង The Palm ជាដើម៕

ក្រុមហ៊ុនបដិសណ្ឋារកិច្ច Centara គ្រោងបើកដំណើរការសណ្ឋាគារថ្មី១០០កន្លែងនិងគ្រោងពង្រីកដល់ទីផ្សារកម្ពុជា

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ធំរបស់ថៃ Centara Hotels and Resorts បានទម្លាយឱ្យដឹងថា ខ្លួនមានគម្រោងបើកដំណើរការស ណ្ឋា​គារថ្មីៗ រហូតដល់ទៅ១០០កន្លែងក្នុងរយៈពេល៥ឆ្នាំ។

យោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៨ មីនាបានឱ្យដឹងថា គម្រោងទាំងនេះរួមមាននៅប្រទេសថៃ ប្រទេសចិន តំបន់មជ្ឈិមបូព៌ា និងបណ្ដាប្រទេសជិតខាងថៃ ដែលអាចហៀរមកដល់កម្ពុជាយើងផងដែរ។

លោក Thirayuth Chirathivat នាយកប្រតិបត្តិក្រុមហ៊ុន Centara Hotels and Resorts បានថ្លែងថា ផែនការរយៈពេល៥ឆ្នាំ សម្រាប់ឆ្នាំ២០២២-២០២៦ នេះគឺនឹងត្រូវបន្ថែមសណ្ឋាគារថ្មីចំនួន២០ ក្នុងមួយឆ្នាំៗ ហើយចំនួនសណ្ឋាគារសរុប នឹងឈានដល់ជិត២០០កន្លែង ដែលផ្ដល់សេវាបន្ទប់រហូតដល់ដល់ទៅប្រមាណ ៣៨.០០០បន្ទប់។

ចំនួនពាក់កណ្តាលនៃសណ្ឋាគារថ្មីៗទាំងនេះ គឺស្ថិតនៅក្នុងប្រទេសថៃ បន្ទាប់មកនៅតំបន់មជ្ឈិមបូព៌ា ប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសវៀតណាម ជាមួយនឹងគម្រោងបើកដំណើរការសណ្ឋាគារចំនួន២០កន្លែងនៅទីនោះ។

លោក Thirayuth Chirathivat បានបញ្ជាក់ថា ភាគច្រើននៃគម្រោងសណ្ឋាគារថ្មីទាំងនេះ នឹងមានកិច្ចព្រមព្រៀងគ្រប់គ្រងសណ្ឋាគារជាមួយបណ្ដាដៃគូសហការ។ ទោះជាយ៉ាងណា ក៏មានគម្រោងវិនិយោគកម្មសិទ្ធិមួយចំនួនផងដែរ ដូចជា សណ្ឋាគារថ្មីៗនៅប្រទេសដែនកោះម៉ាល់ឌីវ និងកោះ Koh Lanta ក្នុងប្រទេសថៃ ជាដើម។

បច្ចុប្បន្នក្រុមហ៊ុន Centara Hotels and Resorts មានសណ្ឋាគារចំនួន៨៨ ដោយក្នុងនោះចំនួន៤១កំពុងស្ថិតក្នុងដំណើរការសាងសង់។

នៅឆ្នាំនេះ ក្រុមហ៊ុនគ្រោងចុះកិច្ចសន្យាថ្មីចំនួន២០ និងបើកដំណើរការសណ្ឋាគារយ៉ាងតិចចំនួន៨ ដោយក្នុងនោះចំនួន៣កន្លែងនឹងស្ថិតនៅក្នុងប្រទេសថៃ ហើយសល់ប៉ុន្មានទៀតគឺនៅប្រទេសកាតា ប្រទេសអូម៉ង់ និងប្រទេសឡាវ។

ក្រុមហ៊ុននេះបានប្រកាសថា ខ្លួនទទួលបានប្រាក់ចំណូលចំនួន៦៩លានដុល្លារអាមេរិក ពីអាជីវកម្មសណ្ឋាគារក្នុងឆ្នាំ២០២១ ដោយធ្លាក់ចុះ២៥%បើធៀបនឹងឆ្នាំ២០២០។

លោក Thirayuth Chirathivat បានលើកឡើងថា យោងតាមការព្យាករ អាជីវកម្មសណ្ឋាគាររបស់ក្រុមហ៊ុនលោកនៅឆ្នាំនេះ អាចនឹងរកប្រាក់ចំណូលបាន១៧៨លានដុល្លារអាមេរិក៕ Bangkok Post៕

ក្រុមហ៊ុនអចលនទ្រព្យមួយប្រើប្រាស់បញ្ញានិម្មិត AI ក្នុងវិស័យអចលនទ្រព្យកម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យ Z1 Data Co., Ltd កំពុងប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យនៅក្នុងផ្នែកមួយចំនួន ជំនួសឱ្យការប្រើប្រាស់នូវកម្លាំងមនុស្ស។

នេះបើតាមការឱ្យដឹងរបស់ លោក Arshad Khan ដែលជាសហគ្រិន និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តទិន្ន័យ (data science) និងបច្ចេកវិទ្យាបញ្ញានិម្មិត AI (Artificial Intelligence) មកពីសហរដ្ឋអាមេរិក ក្នុងឱកាសដែលលោកត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Z1 Data Co., Ltd នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោក Arshad Khan មានបទពិសោធន៍ជិត២០ឆ្នាំ លើការដឹកនាំ និងអភិវឌ្ឍន៍ប្រព័ន្ធសូវែ (software development) ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ។

លោកបានឱ្យដឹងនៅក្នុងកម្មវិធីតែងតាំងនោះថា កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យ សុទ្ធសឹងតែអាចប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីពង្រឹ​ងប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា។

លោកបានបញ្ជាក់ថា “កម្មវិធីទាំងនោះមានជាឧទាហរណ៍ ដូចជា ការស្វែងរកតម្លៃបច្ចុប្បន្ន និងការព្យាករណ៍ពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យ​ប្រវត្តិ​កម្មនៃឯកសារនានា ការព្យាករពីតម្លៃអចលនទ្រព្យ នាពេលខាងមុខ និងមុខងារប្រើប្រាស់ជាច្រើនទៀត”។

ក្រុមហ៊ុននេះបានឱ្យដឹងថា វត្តមានរបស់លោក Arshad Khan នឹងពាំនាំនូវជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំរបស់លោក ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យា ជាពិសេសបច្ចេកវិទ្យាអចលនទ្រព្យនៅកម្ពុជា។

ក្រុមហ៊ុន Z1 Data Co., Ltd ជាក្រុមហ៊ុនបង្កើតក្នុងស្រុក ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Zillennium Co., Ltd ដែលជាបណ្តុំសេវាកម្មទីផ្សារអចលនទ្រព្យដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា និងមានឯកទេសខាងប្រើប្រាស់បញ្ញានិម្មិតAI ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចល​នទ្រព្យ៕

រុស្ស៊ី គំរាមឈប់ផ្គត់ផ្គង់ហ្គាសដល់សហភាពអឺរ៉ុប បើលោកខាងលិចហ៊ានដាក់បម្រាមលើប្រេងរបស់ខ្លួន

ដោយៈសុខុម

អន្តរជាតិ: ប្រទេសរុស្ស៊ី បានប្រកាសក្ដែងៗដោយមិនញញើតថា ខ្លួនអាចនឹងបិទបំពង់បង្ហូរឧស្ម័ន (ហ្គាស) ដ៏សំខាន់របស់ខ្លួន ដែលភ្ជាប់ជាមួយប្រទេសអាល្លឺម៉ង់ ប្រសិនបើលោកខាងលិច ហ៊ានដាក់បម្រាមលើប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃអង្គារ ទី៨ មីនា នេះ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានលើកឡើងថា “ការច្រានចោលប្រេងរបស់រុស្ស៊ី នឹងនាំឱ្យទីផ្សារពិភពលោក ឈានទៅដល់មហន្តរាយ” ដែលអាចបណ្តាលឱ្យតម្លៃប្រេងឆៅ ហក់ឡើងលើសពីទ្វេដងរហូតដល់៣០០ដុល្លារក្នុងមួយបារ៉ែល។

សហរដ្ឋអាមេរិក បាននិងកំពុងស្វះស្វែងកៀរគរសម្ព័ន្ធមិត្ត ដើម្បីដាក់បម្រាមលើប្រេងរបស់រុស្ស៊ី ជាមធ្យោបាយមួយដើម្បីដាក់ទណ្ឌកម្ម លើប្រទេ​សនេះ ចំពោះការឈ្លានពានចូលប្រទេសអ៊ុយក្រែន។

ទោះជាយាងណា ប្រទេសអាល្លឺម៉ង់ និងប្រទេសហូឡង់ បានច្រានចោលផែនការនេះកាលពីថ្ងៃច័ន្ទ ទី៧ មីនា។

ការជំទាស់នោះ គឺដោយសារសហភាពអឺរ៉ុប ពឹងផ្អែកខ្លាំងលើប្រទេសរុស្ស៊ី ផ្នែកឧស្ម័ន និងប្រេង។

បច្ចុប្បន្ន៤០%នៃឧស្ម័ន និង៣០%នៃប្រេងដែលសហភាពអឺរ៉ុប ប្រើប្រាស់ គឺទទួលបានការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ហើយក្នុងករណីការផ្គង់ផ្គត់របស់រុស្ស៊ី ត្រូវរាំងស្ទះ ឬបិទខ្ទប់ គឺគ្មានអ្វីដែលអាចជំនួសបានដោយងាយៗនោះឡើយ និយាយរួមគឺអាសន្នធំតែម្ដង។

ក្នុងសុន្ទរកថា តាមទូរទស្សន៍រដ្ឋរបស់រុស្ស៊ី លោកAlexander Novak បានលើកឡើងថា “វាមិនអាចស្វែងរកអ្វីមកជំនួសប្រេងរបស់រុស្ស៊ី បានភ្លាមៗឡើយនៅលើទីផ្សារអឺរ៉ុប”។

លោកបានបន្ថែមទៀតថា “វានឹងត្រូវចំណាយពេលរាប់ឆ្នាំ ហើយវានៅតែមានតម្លៃថ្លៃជាង សម្រាប់អ្នកប្រើប្រាស់នៅអឺរ៉ុប។ ទីបំផុត ពួកគេនឹងត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ បំផុតដោយសារលទ្ធផលនេះ”។

សំដៅដល់ការសម្រេចរបស់អាល្លឺម៉ង់ កាលពីខែមុននៅក្នុងការផ្អាកផ្ដល់អាជ្ញាប័ណ្ណ ដំណើការបំពង់បង្ហូរឧស្ម័ន Nord Stream 2 ជាបំពង់បង្ហូរឧស្ម័នថ្មីដែលតភ្ជាប់ប្រទេសទាំងពីរ លោកបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា បើឈានដល់ការបិទខ្ទប់ប្រេងរបស់រុស្ស៊ី នោះប្រទេសរុស្ស៊ី នឹងធ្វើការសងសឹកវិញជាមិនខាន។

រុស្ស៊ី ជាប្រទេសផលិតឧស្ម័នធម្មជាតិ ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតប្រេងឆៅធំបំផុតទី២ របស់ពិភពលោក ហើយការចាត់វិធានការណាមួយ ដើម្បីដាក់ទណ្ឌកម្មឧស្សាហកម្មថាមពល របស់ប្រទេសនេះនឹងធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេសនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរ ឬរំលំរលា​យជាមិនខាន៕ BBC៕

រដ្ឋមន្រ្តីក្រសួងព៌តមានទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្តពីប្រទេសថៃ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានខិតខំប្រឹងប្រែងបំពេញ និងសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ ពិសេសនៅក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ ទើបសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន (Rajamangala University of Technology Phra Nakhon – RMUTP) បានសម្រេចផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ជូនដល់លោករដ្ឋមន្រ្តី។

ការទទួលបាននេះ ត្រូវបានប្រទានដោយផ្ទាល់ពីសំណាក់ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ថាក់យ៉ាក់បុរី (RMUTT) ក្នុងខេត្តផាធុមថានី។

សញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ ចំពោះលោក ខៀវ កាញារីទ្ធ ដែលបានបំពេញការងារជាយូរឆ្នាំកន្លងមក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកសន្តិភាព ការផ្សះ​ផ្សាជាតិ និងស្ថិរភាពនយោបាយ តាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយ ព្រមទាំងសមិទ្ធផលជាច្រើនទៀត នៅប្រទេសកម្ពុជា ។

ក្រោមការដឹកនាំរបស់ លោក ខៀវ កាញារីទ្ធ បានធ្វើឱ្យយល់កាន់តែច្បាស់អំពីសក្តានុពល នៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះ លោកខៀវ កាញារីទ្ធ បានសំដែងនូវអំណរគុណចំពោះសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលបានផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយស ជូននាក្នុងឱកាសនេះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការស្វែងយល់ពីប្រទេសកម្ពុជា និងការស្វែងយល់ពីយើងទាំងអស់គ្នា ក្នុងការប្រឹងប្រែងកសាងនូវចំណេះជូនប្រជាពលរដ្ឋ ក៏ដូចជាការកសាង ចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា “សញ្ញាបត្របណ្ឌិតកិត្តិយស ដែលលោករដ្ឋមន្រ្តី ទទួលបាននាពេលនេះ ក៏ជាការចូលរួមប្រឹងប្រែងពីសហការីទាំងអស់ដែលកន្លងមកនេះ បានរួមសហការគ្នា ក្នុងការចូលរួមកសាងជាតិ និងមាតុភូមិកម្ពុជា”។

បើតាមការបញ្ជាក់របស់ លោកបណ្ឌិត សាត ដារ៉ា អតីតនិស្សិតខ្មែររៀននៅសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន ដែលបានធ្វើកិច្ចការងាររហូតបានសម្រេច ឈានដល់មានការប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូន លោក ខៀវ កាញារីទ្ធ ពីសាកលវិទ្យាល័យ នៅថ្ងៃនេះ ដោយភាគីថៃបានមើលឃើញ នូវគុណសម្បត្តិសំខាន់ៗចំនួន៥របស់ លោក ខៀវ កាញារីទ្ធ។

គុណសម្បត្តិសំខាន់ៗចំនួន៥នោះរួមមាន

* លក្ខណៈសម្បត្តិទី១

មើលទៅលើសម្ព័ន្ធភាពក្នុងការចុះធ្វើការតស៊ូមតិ ដោះស្រាយបញ្ហារវាងកម្ពុជា-ថៃ នៅលើខ្សែបន្ទាត់ព្រំដែន នៅក្នុងជំនួបពិភាក្សាទាំងក្នុង និងក្រៅប្រទេស។

* លក្ខណៈសម្បត្តិទី២

ការព្យាយាម ធ្វើទំនាក់ទំនងនូវរាល់វិបត្តិ ដែលកើតមានឡើងផ្នែកនយោបាយនៅក្នុងស្រុក ក៏ដូចជាមួយភាគីថៃ ដោយបានជួយកាត់បន្ថយ និងនាំឲ្យមានការឯកភាពគ្នា។

* លក្ខណៈសម្បត្តិទី៣

លោកខៀវ កាញារីទ្ធ មានវីរភាពក្នុងកិច្ចការ ពង្រឹងខាងផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ឱ្យមានលក្ខណៈល្អប្រសើរ។

* លក្ខណៈសម្បត្តិទី៤

លោករដ្ឋមន្រ្តី ជាមនុស្សដែលត្រូវបានប្រមុខ រាជរដ្ឋាភិបាលកម្ពុជា មានទំនុកចិត្ត និងមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការងារនៅក្នុងក្រសួងព័ត៌មាន បានដោយរលូន និងមានលទ្ធផលល្អ។

លក្ខណៈសម្បត្តិទី៥

លោករដ្ឋមន្រ្តី ជាមនុស្សដែលមានចិត្តមេត្តាធម៌ តែងតែជួយចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដល់ប្រជាពលរដ្ឋ ជាពិសេស ជនពិការ ជនក្រីក្រ និងប្រជាជនដែលជួបគ្រោះមហន្តរាយ រួមទាំងការជួយបរិច្ចាគ ជួយមន្ទីរពេទ្យរដ្ឋដែលនៅទីដាច់ស្រយ៉ាល និងដើម្បីជួយទ្រទ្រង់ព្រះពុទ្ធសាសនា៕

 

ការអភិវឌ្ឍផ្ទះលំហែនៅកម្ពុជាកាន់តែរីកសាយស្របពេលតម្រូវការនិងអំណាចនៃការទិញកើនឡើង?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុននេះ ទីផ្សារលំនៅឋានលំហែកាយនៅក្នុងប្រទេសកម្ពុជាមានតិចតួចបំផុត ហើយអ្នកអភិវឌ្ឍន៍ក៏មានតិចតួចដែរ ប៉ុន្មានមួយរយៈចុងក្រោយនេះ ជាពិសេសប្រមាណ២ឆ្នាំមកនេះ ការអភិវឌ្ឍផ្ទះលំហែកាយបានចាប់ផ្ដើមកាន់តែខ្លាំង និងរីកសាយទៅកាន់បណ្ដាខេត្តកាន់តែច្រើន។

អគ្គនាយនៃក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះលំហែកាយ Forest Harmony លោកអ៉ិន ស៊ីថាបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះការអភិវឌ្ឍលើផ្ទះលំហែកាយ នៅក្នុងប្រទេសកម្ពុជា កាន់តែរីកដុះដាលកាន់តែខ្លាំង ក្នុងនោះដែរយើងបានមើលឃើញថា ខេត្តមណ្ឌលគីរី ពោធិ៍សា​ត់ ជាតំបន់ថ្មីដែលមានការចាប់អារម្មណ៍ លើការអភិវឌ្ឍផ្ទះលំហែកាយសម្រា​ប់ផ្គត់ផ្គង់ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា “ការអភិវឌ្ឍលើលំនៅឋានលំហែកាយ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចក្នុងតំបន់ កាន់តែមានសន្ទុះមួយកម្រិតទៀត ហើយបើសិនជាមានក្រុមហ៊ុនបរទេសកាន់តែច្រើនចូលមកកម្ពុជា និងអភិវឌ្ឍន៍លើលំនៅឋានលំហែកាយកាន់តែច្រើន វានឹងកាន់តែជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានសន្ទុះបន្ថែម”។ លោកបន្តថា “ការអភិវឌ្ឍអចលនទ្រព្យប្រភេទនេះ នឹងជួយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងតំបន់មានការងារធ្វើទទួលបានប្រាក់ចំណូលកាន់តែខ្ពស់”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ការអភិវឌ្ឍផ្ទះលំហែកាយនឹងកាន់តែមានសន្ទុះ នៅពេលប្រជាពលរដ្ឋកម្ពុជា មានប្រាក់ចំណូលកាន់តែច្រើន។ មួយរយៈចុងក្រោយនេះ ដោយសារតែពលរដ្ឋកម្ពុជាមិនអាចចេញធ្វើដំណើរកម្សាន្តទៅកាន់ក្រៅប្រទេសបាន ធ្វើឱ្យតម្រូវការផ្ទះលំហែក្នុងប្រទេសកម្ពុជាមានតម្រូវការខ្ពស់ និងមានការអភិវឌ្ឍកាន់តែច្រើននៅតាមបណ្ដាខេត្តសក្ដានុពលទេសចរណ៍។

ចំណែកលោកបូ សេងហួរ អ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពង់ស្ពឺក៏បានឱ្យដឹងផងដែរថា មិនថាការអភិវឌ្ឍផ្ទះលំហែឬដីឡូត៏លំហែ គឺកំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកវិនិយោគក្នុងប្រទេស ដើម្បីបំពេញតម្រូវការអតិថិជនក្នុងស្រុក ក្នុងនោះអ្នកអភិវឌ្ឍន៍ដីធ្លីបានទិញដីចំការរបស់ពលរដ្ឋ ហើយអភិវឌ្ឍន៍ជាដីឡូត៏លំហែ សម្រាប់អតិថិជនទិញហើយសង់ផ្ទះលំហែនិងដាំដំណាំ ឬបន្លែបង្កានៅចុងសប្ដាហ៍សប្ដាហ៍។

រីឯលោកជិន ណារិនភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពតក៏បាននិយាយថា អតិថិជនដែលជាអ្នកទិញដីឡូត៏លំហែ នៅក្នុងខេត្តកំពតភាគច្រើនគឺជាអ្នកនៅភ្នំពេញ ដោយបានទិញដីហើយទុកសម្រាប់ អភិវឌ្ឍន៍ផ្ទះលំហែដោយខ្លួនឯង។

លោកបន្តថានៅក្នុងខេត្តកំពត មានការអភិវឌ្ឍទៅលើដីឡូត៏ និងផ្ទះលំហែកាយច្រើន តែក៏មានក្រុមហ៊ុនខ្លះទទួលបានជោគជ័យ និងខ្លះទៀត មានការគាំទ្រតិចតួចពីប្រជាពលរដ្ឋ ហើយវាក៏ជាការប្រកួតប្រជែងមួយសម្រាប់ទីផ្សារមួយនេះក្នុងខេត្តកំពត៕

ក្រុមហ៊ុនLSCGបោះទុន២លានដុល្លារអភិវឌ្ឍន៍ផ្ទះនិងដីលំហែរនៅស្រុកភ្នំព្រឹកនៅខេត្តបាត់ដំបង

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកថ្មីមួយLSCG បានសម្រេចចិត្តបោះទុន២លានដុល្លារ លើផ្ទៃដីជាង១០ហិកតានៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបច្ចុប្ប​ន្នគំរោងនេះបាន និងកំពុងចាប់ផ្តើមឈូសឆាយ និងបំពាក់ភ្លើងសឡា។

លោកលី សុខឆាយអគ្គនាយកក្រុមហ៊ុនLSCGបានមានប្រសាសន៍  ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី៨ មិនានេះថា គំរោងនេះស្ថិតនៅភូមិថ្នល់បត់ ឃុំរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ លោកបន្តថា គំរោងនេះផ្តោតសំខាន់លើផ្ទះលំហែរ និងដីឡូត៍ ដែលមានទីតាំងនៅព្រំប្រទល់ជាមួយនឹងប្រទេសថៃ។

ស្រុកភ្នំព្រឹក ជាទឹកដីដ៏ស្រស់ស្អាត ដែលរំលេចជាមួយនឹងវាលចំការដំឡូងមី ពោត សណ្តែក និងមានជួរភ្នំដ៏ស្រស់ស្អាតវែងអន្លាយ ដែលតភ្ជាប់រវាងកម្ពុជា និងទឹកដីថៃ។

លោកលី សុខឆាយបានបន្តថា “ការសម្រេចចិត្តវិនិយោគនៅស្រុកភ្នំព្រឹក គឺដោយសារស្រុកនេះ ជាតំបន់ពោរពេញដោយសក្តានុពល និងជាស្រុកកំណើតរបស់ខ្ញុំ”។លោកបន្តថា “គំរោងនេះត្រូវបានប្រសិទ្ឋនាមថា ជាដីឡូត៍ និងផ្ទះលំហែរកាយការពារព្រំដែន”។

លោកបន្តថា ទីផ្សារអចលនទ្រព្យនៅស្រុកភ្នំព្រឹក កំពុងមានភាពរីកចម្រើន ដោយសារកម្រិតជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់នោះ មានភាពល្អប្រសើរ ព្រោះការដាំដំណាំកសិកម្ម និងលក្ខណៈកសិឧស្សាហកម្មច្រើន ដែលបច្ចុប្បន្នមានបុរីបែបលំហែរ និងដីឡូត៍លំហែរកាយជាច្រើនបានពង្រីក​ការវិនិយោគទៅកាន់តំបន់នេះ។

តាមព៌តមានគំរោងដីឡូត៍នេះ មានតម្លៃសមរម្យ ដោយក្នុងមួយឡូត៍មានតម្លៃចន្លោះពី៩៩៩ ដល់២០២២ដុល្លារអាមេរិកប៉ុណ្ណោះ៕

 

មកស្គាល់កំពូលមហាសេដ្ឋីអចលនទ្រព្យ៧រូបដ៏មានឥទ្ឋិពលនៅកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ នៅកម្ពុជាមានតួលេខរបស់មហាសេដ្ឋីមួយចំនួន ដែលមាន “ទ្រព្យសម្បត្តិ” ដែលគ្រប់គ្រងច្រើនជាងពាក់កណ្តាល នៃទ្រព្យសម្បត្តិសរុបរបស់កម្ពុជា។ ភាគច្រើននៃអ្នកជំនួញ ដែលមានទ្រព្យសម្បត្តិទាំងនេះបានប្រឡូកក្នុងវិស័យអចលនទ្រព្យ។

អ្នកឧកញ៉ាពុង ឃាវសែ

អ្នកឧកញ៉ា ពុង ឃាវសែ ជាអ្នកជំនួញឆ្នើមម្នាក់ក្នុងប្រទេសកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ប្រធានក្រុមហ៊ុនវិនិយោគចិននៅក្រៅប្រទេសកម្ពុជា (Cambodian Chinese Investment Co., Ltd. OCIC) ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាជាដើម។

បន្ទាប់ពីភាពជោគជ័យនៅក្នុងពិភពហិរញ្ញវត្ថុ អ្នកឧកញ៉ាបានពង្រីកអាជីវកម្ម ទៅកាន់ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងរណប និងការអភិវឌ្ឍន៍អចលនទ្រព្យ ហើយបានវិនិយោគលើគម្រោងជាច្រើន។

នៅដើមឆ្នាំ២០០៦ ក្រុមហ៊ុន OCIC បានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបកោះពេជ្រ ហើយនៅឆ្នាំ២០១០ OCIC ទទួលបានសិទ្ធិអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនាពេលអនាគត ហើយបច្ចុប្បន្ន OCIC កំពុងសាងសង់ទីក្រុងរណបកោះនរា សាងសង់ព្រលានយន្តហោះអណ្តរជាតិតេជោក្រុងតាខ្មៅ និងគំរោងអភិវឌ្ឍន៍ធំៗជាច្រើនទៀត ដូចជាបុរីជ្រោយបាសាក់ បុរីទេសចរណ៍នៅខេត្តសៀមរាបជាដើម។

អ្នកឧកញ៉ា គិត ម៉េង

អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធានក្រុមហ៊ុន “The Royal Group”។ ក្រុមនេះបានចូលរួមក្នុងអាជីវកម្មជាច្រើន រួមមាន ទូរគមនាគមន៍ ហិរញ្ញវត្ថុ ថាមពល អចលនទ្រព្យ ស្ថានីយ៍ទូរទស្សន៍ ដូចជា CTN និង MyTV ព្រមទាំងក្រុមហ៊ុនទូរគមនាគមន៍ MobiTel ក៏ដូចជាសាលាអន្តរជាតិ Northbridge និងសណ្ឋាគារកម្ពុជា។

គម្រោងអចលនទ្រព្យដែលបង្កើតឡើងដោយក្រុមហ៊ុន Royal Group រួមមានៈ Northbridge Communities (Northbridge Community) North park apartment, SOUTHBRIDGE International School, Yong Sheng Global Trading គំរោងRoyal Platinum ជាដើម។ កាលពីចុងឆ្នាំ២០២១កន្លងមក ក្រុមហ៊ុន Royal Group បានទិញយកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

អ្នកឧកញ៉ា លី ហួរ

អ្នកឧកញ៉ា លី ហួរ ជាប្រធានក្រុមហ៊ុន Ly Hour Group អ្នកឧកញ៉ា លី ហួរ គឺជាពាណិជ្ជករដ៏មានទ្រព្យសម្បត្តិម្នាក់ នៅក្នុងរាជធានីភ្នំពេញ និងជាតំណាងដ៏ឆ្នើមរបស់ពាណិជ្ជករចិនកម្ពុជា។

មុននឹងចូលប្រឡូកក្នុងឧស្សាហកម្មសំណង់ និងអភិវឌ្ឍន៍តំបន់លំនៅដ្ឋាន អ្នកឧកញ៉ា លី ហួរ បានប្រឡូកក្នុងឧស្សាហកម្មហិរញ្ញវត្ថុជាចម្បង ហើយគាត់គឺជាអ្នកប្តូរប្រាក់ដ៏ល្បីល្បាញ បំផុតនៅក្នុងទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។

បច្ចុប្បន្នឧកញ៉ាលី ហួរ ជាម្ចាស់ក្រុមហ៊ុនចំនួន៧ ដែលកំពុងតែប្រតិ បត្តិការអាជីវកម្មយ៉ាងសកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទំាង៧នោះ មានដូចជា ក្រុមហ៊ុនលីហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុនទេពី (Tepi) វិនិយោគ កសិ-ស្សាហកម្មដំណាំកៅស៊ូ  ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) និង ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ) ធនាគារជាដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានវិនិយោគរាប់រយលានដុល្លារក្នុងឧស្សាហកម្មអចលនទ្រព្យ ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋានមួយចំនួន។ ក្នុងចំណោមនោះ គម្រោងបុរីវិមានភ្នំពេញមានការពេញ និយមបំផុតក្នុងចំណោមអ្នកប្រើប្រាស់។

ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ អ្នកឧកញ៉ា លី ហួរ ត្រូវបានមហាជនទូទៅរាប់ចាត់ទុកថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញនិងជោគជ័យ

មួយរូប ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ។

ឧកញ៉ា សុខ គង់

អ្នកឧកញ៉ាសុខ គង់ ដែលជាអ្នកជោគជ័យក្នុងអាជីវកម្មនៅក្នុងប្រទេសកម្ពុជាម្នាក់។ អ្នកឧកញ៉ាសុខ គង់ ជាម្ចាស់ក្រុមហ៊ុនប្រេងសូគីម៉ិច គ្រុប ជាម្ចាស់សណ្ឋាគារសុ ខាទល់មុខព្រះបរមរាជវាំងបច្ចុប្បន្ន ហើយក៏ជាម្ចាស់ក្រុមហ៊ុនសំខាន់ផ្សេងៗទៀតដែរ សណ្ឋាគារសុខានៅខេត្តសៀមរាប ក្រុងព្រះសីហនុ។

នាពេលថ្មីៗនេះ អ្នកឧកញ៉ាសុខ គង់ បានប្រកាសដាក់លក់ដី និងសណ្ឋាគារសុខានៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក ប្រមូលទុនយកទៅសាងសង់ទីក្រុងបូកគោថ្មី ដែលមានទំហំ៣០,០០០ហិកតា ដែលគ្រោងនឹងចំណាយទុនរាប់ពាន់លានដុល្លាអាមេរិក។

លោកឧកញ៉ា លី យ៉ុងផាត់

លោកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប (L.Y.P Group) ដែលជាក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជា ដែលមានឧស្សាហកម្មជាច្រើនរួមមាន ឧស្សាហកម្មសណ្ឋាគារ កសិកម្ម អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសំខាន់ៗផ្សេងទៀត។

ក្នុងវិស័យសណ្ឋាគារនិងកម្សាន្ត លោកឧកញ៉ា លី យ៉ុងផាត់ មាន៦ក្រុមហ៊ុន រមណីយដ្ឋានកោះកុង សណ្ឋាគារភ្នំពេញនៅកណ្ដាលរាជធានីភ្នំពេញ សណ្ឋាគារនិងកាស៊ីណូអូរស្មាច់ សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) ក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី និង សួនសត្វ សាហ្វារី វើល ភ្នំពេញ។

លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកភ្លើង រួមមាន ក្រុមហ៊ុន Koh Kong Infrastructure & Utilities ក្រុមហ៊ុន O’ Smach Electricity and Water Supply និងក្រុមហ៊ុន Cambodia Electricity Private (CEP) នៅរាជធានីភ្នំពេញ។

ក្នុងវិស័យកសិកម្ម និងដំណាំកសិឧស្សាហកម្ម លោកឧកញ៉ា លី យ៉ុងផាត់ មានក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ដែលមានចម្ការអំពៅ និងរោងចក្រស្ករតម្លៃរាប់សិបលានដុល្លារ នៅក្នុងខេត្តកំពង់ស្ពឺ។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាប់ដៃគូរកស៊ីជាមួយមហាដ្ឋីលំដាប់កំពូលនៅថៃ វិនិយោគលើផ្សារលក់រាយ និងដុំទំនិញដ៏ធំបំផុតមួយ ឈ្មោះផ្សារ Makro នៅរាជធានីភ្នំពេញ។

វិស័យអចលនទ្រព្យ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏ល្បីល្បាញខ្លាំងណាស់ដែរ ដោយលោកឧកញ៉ាវិនិយោគលើទីក្រុងរណប ហ្គាឌិន ស៊ីធី ទីក្រុងរណប ពោងពាយ ស៊ីធី តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង ជាដើម។

អ្នកឧកញ៉ា ភាព ហៀក

អ្នកឧកញ៉ាជំំទាវភាព ហៀក ជាប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមានវត្តមានយ៉ាងរឹងមាំ នៅក្នុងប្រទេសកម្ពុជា ក្រុមនេះត្រូវបានគេស្គាល់សម្រាប់ការនាំចូល នាំចេញ និងលក់សម្ភារៈសំណង់គុណភាពខ្ពស់ពីទូទាំងពិភពលោក។ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមនេះ បានចូលរួមក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ។ បន្ថែមពីលើនេះ ជីប ម៉ុង គ្រុប ក៏មានរោងចក្រផ្ទាល់ខ្លួនផងដែរ រួមទាំងរោងចក្រស៊ីម៉ង់ត៍ និងរោងចក្រផលិតស្រាបៀរកម្ពុជាផងដែរ។

គម្រោងអចលនទ្រព្យដំបូងរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺ “The Park Land Sen Sok” មានផ្ទៃដីទំហំ២០ហិកតា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជីប ម៉ុង គ្រុប បានបន្តបង្កើនការវិនិយោគលើអចលនទ្រព្យ។ គិតត្រឹមឆ្នាំ២០២២ ក្រុមហ៊ុនជីប ម៉ុង គ្រុប ទើបតែបានបើកដំណើរការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតជាច្រើនគម្រោង។

ក្រៅពីការអភិវឌ្ឍន៍លំនៅដ្ឋាន ក្រុមហ៊ុនផ្តោតលើការវិនិយោគផ្សារទំនើប ជីប ម៉ុង សែនសុខ ជីប ម៉ុង ណូរ៉ូ ម៉ល ជីប ម៉ុង បាក់ទូក ផ្សារទំនើប ជីប ម៉ុង ជីប ម៉ុង៥៩៨ ម៉ល ជីប ម៉ុង២៧១ ជាដើម។

អ្នកឧកញ៉ា ហុង ពីវ

អ្នកឧកញ៉ា ហុង ពីវ ជាប្រធានក្រុមហ៊ុនពិភពថ្មី ជាឧកញ៉ាអចលនទ្រព្យដ៏ល្បីល្បាញរបស់កម្ពុជា។ ភាគច្រើននៃគម្រោងអចលនទ្រព្យរបស់អ្នកឧកញ៉ា ហុង ពីវ ផ្តោតលើគឺផ្តោតលើក្រុមដែលមានចំណូលមធ្យម។

អ្នកឧកញ៉ាក៏មានក្រុមហ៊ុនលក់រថយន្ត សាងសង់សាលពិព៌ណនិងរៀបចំមង្គលការ និងក្រុមហ៊ុនជាច្រើនទៀត។

អ្នកឧកញ៉ា សៀ រិទ្ធី

លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន World Bridge Group ដែលអភិវឌ្ឍគម្រោងអចលនទ្រព្យល្បីៗជាច្រើន ដូចជា អគារពាណិជ្ជកម្ម និងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដូចជា អាគារThe

The Bridge អគារThe Peak, The Kerry World Bridge និងក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទៀតដូចជា គំរោងThe Palmជាដើម៕

ក្រុមហ៊ុនអភិវឌ្ឍន៍អគារកប់ពពក​MESONGចាប់ដៃគូជាមួយក្រុមហ៊ុនចិនដើម្បីពន្លឿនការសាងសង់អគារនេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុន​ Wonder Development ជាក្រុមហ៊ុនអភិវឌ្ឍន៍ អគារ​ MESONG នៅកណ្ដាល​រាជធានីភ្នំពេញ​ បានសម្រេច​ចាប់ដៃសហការជាមួយ​ក្រុមហ៊ុន​សំណង់ មកពីប្រទេសចិន​គឺ ក្រុមហ៊ុន​Shanghai Baoye ដើម្បីពន្លឿន​ក្នុងកា​រសាងសង់​អគារ​ Mesong ឱ្យបញ្ចប់តាមការ​កា​រគ្រោងទុករបស់​អ្នកអភិវឌ្ឍន៍។

លោកស្រី Gigi Chan អគ្គនាយិកា នៃក្រុមហ៊ុន Wonder Capital Group & Wonder Development បានមានប្រសាសន៍ឲ្យដឹងកាលពី​ចុង​សប្តាហ៍មុនថា​ Shanghai Baoye គឺជាសហគ្រាសជាតិដ៏ធំមួយ ដែលមានការគ្រប់គ្រង់ដោយទំនើបកម្មកំពូល ក៏ជាអ្នកម៉ៅការសំខាន់ ទាំងការងារសំណង់ និងលោ​ហ​ធាតុ។ យើងពិតជាជឿជាក់នឹងបទពិសោធន៍ដ៏ចំណាន និងភាពស្ទាត់ជំនាញក្នុងការគ្រប់គ្រងសំ​ណ​ង់ខ្នាតធំ និងគម្រោងអគារខ្ពស់នៅបរទេសរបស់ Shanghai Baoye។ ដូច្នេះយើងគ្មានមន្ទិលលើគុណភាពនៃអគារ MESONG ដែលនឹងឈានទៅដល់កម្រិត នៃសោភណភាព រចនាបថ និងស្ថាបត្យកម្មដ៏ស្រស់ស្អាត ក្រោមកិច្ចសហប្រតិបត្តិការពី Baoye ។

លោកស្រីបន្តថា​ Shanghai Baoye ជាកំពូលសហគ្រាសក្នុងវិស័យឧស្សាហកម្មសំណង់ ដែលកំពុងនាំមុខគេក្នុងការសាងសង់ ទាក់ទងនឹងបរិមាណ និងកម្ពស់នៃគម្រោងធំៗ នឹងចែករំលែកនូវបទពិសោធន៍ និងសមត្ថភាពដ៏អស្ចារ្យ ក្នុងការគ្រប់គ្រងគម្រោងអចលនទ្រព្យធំៗ នៅបរទេស។ ជាក់ស្តែង បទពិសោធន៍គួរឱ្យកត់សម្គាល់នៃសំណង់ធំៗជាច្រើន ដូចជា អគារកម្ពស់៣៣០ម៉ែត្រ នៃមជ្ឈមណ្ឌលZhuhai ដែលជាអគារខ្ពស់ជាងគេនៅZhuhai និងអគារម៉ាកាវកម្ពស់៣៦៨ម៉ែត្រ នៅNanjing Golden Eagle Tiandi Square ជាអគារខ្ពស់បំផុតនៅអាស៊ី ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលំដាប់ផ្កាយ៤ផងដែរ។

លោក Wu Hua Zhong  អគ្គនាយកនៃសហគ្រាសស្ថាបន្យកម្មអន្តរជាតិនៃ Shanghai Baoye បានឱ្យដឹងថា​អគារ MESONG សន្យាថានឹងនាំមកនូវគុណភាព និងរបៀបរស់នៅលំដាប់កំពូលនៅកម្ពុជា ប្រកប​ដោយ​ស្តង់ដារសុវត្ថិភាព ធានាបាននូវបទពិសោធន៍ដ៏ល្អបំផុត សម្រាប់អ្នកប្រើប្រាស់អគារ។ ដូច្នេះហើយសហគ្រាស Shanghai Baoye នឹង​បន្ត​សាងសង់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបង្កើតនូវសំណង់ដែលល្អ​ឥត​ខ្ចោះ និង​​បទពិសោធន៍​រស់​នៅ​ដ៏​ប្រណិត សម្រាប់អ្នករស់នៅអគារខ្ពស់។

លោក Xie Hong Jun នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន Shanghai Baoye (Cambodia) Co., Ltd.ក៏បានឱ្យដឹងផងដែរថា អគារ MESONG មានគោលបំណង សម្រេចឱ្យបាននូវគេហដ្ឋាន ក្នុងក្តីស្រមៃ របស់អតិថិជន ដែលចង់ទទួលបានបទពិសោធន៍នៃអគារប្រណិត ដែលមានកម្ពស់ខ្ពស់ដ៏អស្ចារ្យ។ ដើម្បីសាងសង់ទីតាំងអត្តសញ្ញាណថ្មីរបស់កម្ពុជា ជូនដល់អ្នកគ្រប់គ្នា បើទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ សហគ្រាសShanghai Baoye នឹងប្រើប្រាស់ដោយគ្រឿងចក្រទំនើបៗ សំណង់ប្រកបដោយសុវត្ថិភាព និងភាពស៊ីវិល័យ ដោយបង្ហាញពីអត្ថប្រយោជន៍ពិសេសរបស់អគារ MESONG”។

Wonder Development គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំង​ស្រុងនៃមូលនិធិ Wonder Capital Group។ វិនិយោគិនរបស់មូលនិធិ រួមមានអ្នកវិនិយោគ ដែលមានជំនាញវិជ្ជាជីវៈនៅហុងកុង ដូចជា វិនិយោគិនស្ថាប័នក្រុមហ៊ុនចុះបញ្ជីនៅហុងកុង និងក្រុមហ៊ុនឯកជនដែលមានតម្លៃខ្ពស់​។ Wonder Capital Group គឺជាម្ចាស់អាជ្ញាប័ណ្ណ គ្រប់គ្រងទ្រព្យសកម្មប្រភេទទី៩ ដែលផ្តល់ដោយគណៈកម្មការមូលបត្រនៅហុងកុង ខណៈថ្នាក់ដឹកនាំក្រុមហ៊ុន មានបទពិសោធន៍ខាងវិនិយោគ លើអចលនទ្រព្យជាង២០ឆ្នាំមកហើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ Mr. Keros Ku: + 852 2898 0096 (Hong Kong) Email: [email protected]

Mr. Tola Lim: +855 2323 2288 (Cambodia)

Email: [email protected]

 

ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនធំៗពីរសហការគ្នាជម្រុញការផលិតរថយន្តអគ្គិសនី

ដោយៈ សុផារី

ប្រទេសថៃៈ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួនពីរ របស់ប្រទេសជប៉ុនកំពុងសហការគ្នា ផលិតរថយន្តអគ្គិសនី (EVs) ដែលអាចជាការជំរុញដ៏ធំមួយ សម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើនរបស់ប្រទេសថៃ។
ក្រុមហ៊ុន Honda និង Sony បានប្រកាសពីការបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតផលិត និងលក់រថយន្តអគ្គិសនី EV រួមគ្នាដំបូងគេរបស់ក្រុមហ៊ុនទាំងពីរ។

ម៉ាកយីហោថ្មីនេះ គ្រោងនឹងដំណើរការនៅក្នុងឆ្នាំ២០២២នេះ ដោយ រថយន្តអគ្គិសនីដំបូង គ្រោងនឹងរួចរាល់សម្រាប់ការចែកចាយលក់ នៅក្នុងឆ្នាំ២០២៥។

កន្លងមក ក្រុមហ៊ុន Honda បានទទួលជោគជ័យរួចមកហើយក្នុងការផលិតម៉ូដែល កូនកាត់ ឈ្មោះ Accord នៅក្នុងប្រទេសថៃ ដោយទាញយកអត្ថប្រយោជន៍ពីការលើកទឹកចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងគោលដៅធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌល ផលិតរថយន្តអគ្គិសនីក្នុងតំបន់។

ប្រទេសថៃកំពុងកំណត់គោលដៅ ផលិតរថយន្តអគ្គិសនីចំនួន ៧៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០ ឬស្មើរនឹង៣០ភាគរយនៃផលិតកម្មរថយន្តសរុបរបស់ខ្លួន។

ក្រុមហ៊ុន Honda ក៏មានគម្រោងបើករោងចក្រផលិតអាគុយ EV នៅប្រទេសថៃ ដើម្បីបង្កើនសមត្ថភាពផលិតរបស់ខ្លួនផងដែរ។

ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ថា ខ្លួននឹងផលិតរថយន្ត EV ថ្មីនៅរោងចក្រមួយរបស់ខ្លួន ទោះបីជាមិនបានបញ្ជាក់ទីតាំង សម្រាប់ផលិតច្បាស់លា​ស់ក៏ដោយ។

ភាគីទាំងពីរបានឱ្យដឹងថា ការចាប់ដៃគូររវាងក្រុមហ៊ុនទាំងពីរ បាននាំមកយកនូវ សមត្ថភាពអភិវឌ្ឍន៍ចល័តរបស់ Honda បច្ចេកវិទ្យាផលិតតួរថយន្ត និងសេវាកម្មក្នុងនិងក្រោយពេលលក់ រួមបញ្ជូលជាមួយនឹងជំនាញរបស់ Sony ក្នុងផ្នែករូបភាព ការចាប់សញ្ញា ទូរគមនាគមន៍ បណ្តាញ និងបច្ចេកវិទ្យាកម្សាន្ត៕