ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនធំៗពីរសហការគ្នាជម្រុញការផលិតរថយន្តអគ្គិសនី

ដោយៈ សុផារី

ប្រទេសថៃៈ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួនពីរ របស់ប្រទេសជប៉ុនកំពុងសហការគ្នា ផលិតរថយន្តអគ្គិសនី (EVs) ដែលអាចជាការជំរុញដ៏ធំមួយ សម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើនរបស់ប្រទេសថៃ។
ក្រុមហ៊ុន Honda និង Sony បានប្រកាសពីការបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតផលិត និងលក់រថយន្តអគ្គិសនី EV រួមគ្នាដំបូងគេរបស់ក្រុមហ៊ុនទាំងពីរ។

ម៉ាកយីហោថ្មីនេះ គ្រោងនឹងដំណើរការនៅក្នុងឆ្នាំ២០២២នេះ ដោយ រថយន្តអគ្គិសនីដំបូង គ្រោងនឹងរួចរាល់សម្រាប់ការចែកចាយលក់ នៅក្នុងឆ្នាំ២០២៥។

កន្លងមក ក្រុមហ៊ុន Honda បានទទួលជោគជ័យរួចមកហើយក្នុងការផលិតម៉ូដែល កូនកាត់ ឈ្មោះ Accord នៅក្នុងប្រទេសថៃ ដោយទាញយកអត្ថប្រយោជន៍ពីការលើកទឹកចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងគោលដៅធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌល ផលិតរថយន្តអគ្គិសនីក្នុងតំបន់។

ប្រទេសថៃកំពុងកំណត់គោលដៅ ផលិតរថយន្តអគ្គិសនីចំនួន ៧៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០ ឬស្មើរនឹង៣០ភាគរយនៃផលិតកម្មរថយន្តសរុបរបស់ខ្លួន។

ក្រុមហ៊ុន Honda ក៏មានគម្រោងបើករោងចក្រផលិតអាគុយ EV នៅប្រទេសថៃ ដើម្បីបង្កើនសមត្ថភាពផលិតរបស់ខ្លួនផងដែរ។

ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ថា ខ្លួននឹងផលិតរថយន្ត EV ថ្មីនៅរោងចក្រមួយរបស់ខ្លួន ទោះបីជាមិនបានបញ្ជាក់ទីតាំង សម្រាប់ផលិតច្បាស់លា​ស់ក៏ដោយ។

ភាគីទាំងពីរបានឱ្យដឹងថា ការចាប់ដៃគូររវាងក្រុមហ៊ុនទាំងពីរ បាននាំមកយកនូវ សមត្ថភាពអភិវឌ្ឍន៍ចល័តរបស់ Honda បច្ចេកវិទ្យាផលិតតួរថយន្ត និងសេវាកម្មក្នុងនិងក្រោយពេលលក់ រួមបញ្ជូលជាមួយនឹងជំនាញរបស់ Sony ក្នុងផ្នែករូបភាព ការចាប់សញ្ញា ទូរគមនាគមន៍ បណ្តាញ និងបច្ចេកវិទ្យាកម្សាន្ត៕

ឧកញ៉ាម៉ន សុខាៈបង់ប្រាក់ត្រឹម៣០០ដុល្លារក្នុងមួយខែនឹងទទួលបានផ្ទះលំហែរកាយដ៏ស្រស់ស្អាតមួយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Green Zone Residence លោកឧកញ៉ាម៉ន សុខា បានឲ្យដឹងថា ទីផ្សារលំនៅដ្ឋានលំហែរកាយកាន់់តែពេញនិយមនៅជាយរាជធានីភ្នំពេញ។

លោកបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារលំនៅដ្ឋានលំហែរ នៃគំរោង Green Zone Residence បាននិងកំពុងទទួលបានការចាប់អារម្ម​ណ៍ច្រើនពីអតិថិជន ដោយសារលក្ខខ័ណ្ឌបង់ប្រាក់ មានភាពងាយស្រួល ព្រោះអតិថិជនកក់ត្រឹម១០០០ដុល្លារ និងបង់ប្រាក់ត្រឹម៣០០ដុល្លា រក្នុងមួយខែប៉ុណ្ណោះ នឹងទទួលបានផ្ទះលំហែរកាយដ៏ស្រស់ស្អាត និងអាចវិនិយោគបាន​ផលចំណេញនាពេលអនាគត។

លោកឧកញ៉ាម៉ន សុខាបានបន្តថា ជាមួយនឹងការយកចិត្តទុកដាក់់ដល់ការរស់នៅរបស់អតិថិជន ក្រុមហ៊ុន Green Zone Residence បានគិតគូរជាចម្បងដល់អ្នករស់នៅ និងទិញលំនៅដ្ឋានក្នុងគំរោងនេះ ដោយយើងបានរៀបចំឲ្យមានសួនទឹកលំហែរ ដែលអាចអុំទូកលេង មានហាងកាហ្វេ អាចអាំងសាច់បែប BBQ នៅក្នុងបរិវេណផ្ទះរបស់ខ្លួនយ៉ាងមនោរម្យផង​ដែរ ដោយសារក្រុមហ៊ុនឌីសាញគំរោងនេះឡើង ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។

លោកបន្តថា គំរោងនេះស្ថិតនៅក្បែរផ្លូវជាតិលេខ៥១ ជាតំបន់កំពុងរីកចម្រើនលឿន និងជាគម្រោងសំរាកលំហែរកាយចុងសប្តាហ៍ បានយ៉ាងត្រជាក់ចិត្ត និងមនោរម្យផងដែរ។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០១២ ៥៩៩ ៦៨៧ ០១០ ៥៩៩ ៥៨៧៕

រឿង១០យ៉ាងដែលអ្នកគួរជៀសវាងនិងប្រុងប្រយ័ត្នពេលទៅលេងនៅប្រទេសថៃ

ដោយៈសុខុម

ប្រទេសថៃៈ ពិតណាស់ថា ប្រទេសថៃ ជាគោលដោទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ី និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា “ទឹកដីនៃស្នាមញញឹម” (Land of Smiles) ព្រោះប្រជាជនថៃ រួសរាយរាក់ទាក់ សុភាពរាបសា ទន់ភ្លន់ និងពោរពេញដោយស្នាមញញឹម។

ទោះជាយ៉ាងណា អ្វីៗមិនសុទ្ធតែល្អដូច ដែលអ្នកទាំងអស់គ្នាធ្លាប់បានឮតៗគ្នា ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលផ្សាយតែរឿងល្អៗនោះឡើយ។ ហើយខាងក្រោមនេះជារឿង១០យ៉ាងដែលអ្នកដឹង និងគួរតែជៀសវាង និងប្រុងប្រយ័ត្ន ពេលទៅលេងប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះ៖

*១- ហែលទឹកនៅឆ្នេរ Andaman ក្នុងរដូវកាលមានភ្ញៀវទេសចរតិច
ជារៀងរាល់ឆ្នាំ មានមនុស្សប្រមាណ៥០នាក់ លង់ទឹកស្លាប់នៅតាមបណ្ដោយឆ្នេរខ្សាច់ភាគខាងលិច នៃកោះភូកេត ដ៏ល្បីល្បាញ។ ភាគច្រើននៅក្នុងរដូវវស្សា ឬរដូវកាលមានភ្ញៀវទេសចរតិច (Low Season) មានខ្យល់បក់បោកខ្លាំង ធ្វើឱ្យមានរលកធំៗមកលើឆ្នេរ Andaman នៃកោះនេះ។

*២- ជួលម៉ូតូជិះ
មានកន្លែងជួលម៉ូតូជិះច្រើនណាស់ នៅក្នុងប្រទេសថៃ គឺមានរាប់រយកន្លែង នៅម្ដុំតំបន់ទេសចរណ៍សំខាន់ៗ ជាពិសេសកោះភូកេត ដែលជួយសម្រួល ដល់ការធ្វើដំណើររបស់អ្នកទៅគ្រប់ច្រកល្ហក។ ទោះជាយ៉ាងណា ផ្លូវថ្នល់នៅក្នុងប្រទេសថៃ គឺស្ថិតក្នុងចំណោមផ្លូវគ្រោះថ្នាក់បំផុត ក្នុងពិភពលោក ដូចនេះហានិភ័យពិតជាខ្ពស់ណាស់ បើអ្នកជួលម៉ូតូជិះ។

យោងតាមទិន្នន័យបង្ហាញថា ក្នុងមួយថ្ងៃៗមានករណីគ្រោះថ្នាក់ចរាចរណ៍រាប់រយករណីនៅលើកោះភូកេត។ អ្នកជិះម៉ូតូមួយចំនួនធំនៅលើកោះនេះជិះគ្មានសណ្ដាប់ធ្នាប់ មិនពាក់មួកការពារ ដោយខ្លះជិះម៉ូតូទាំងដោះអាវក្នុងអាការៈស្រវឹងក៏មាន។ បើមានគ្រោះថ្នាក់កើតឡើង អ្នកនឹងមានបញ្ហាធំ ព្រោះអ្នកគ្មានធានារ៉ាប់រងទេសចរណ៍ និងបើកម៉ូតូដោយគ្មានប័ណ្ណបើកបរ។

*៣- ទៅលេងកន្លែងខ្លា ឬសត្វសម្ដែង
នៅប្រទេសថៃ មានកន្លែងសត្វសម្ដែងជាច្រើន ហើយសត្វដែលសម្ដែងមានដូចជាបក្សី សត្វល្មូន ខ្លា ត្រីដូហ្វីន និងជាច្រើនទៀត។ កន្លែងសម្ដែងទាំងនេះ គឺពេញនិយមណាស់ និងស្របច្បាប់។ ទោះជាយ៉ាងណា អ្នកគួរជៀសវាង ទៅមើសសត្វសាហវសម្ដែង ជាពិសេសខ្លាតែម្ដង ព្រោះអាចនឹងមានគ្រោះជាយថាហេតុដូចទេសចរបរទេសម្នាក់។

ទេសចរជនជាតិអូស្ត្រាលី ម្នាក់ត្រូវបានខ្លាខាំនៅកន្លែងខ្លាសម្ដែង Tiger Kingdom នៅ Kathu កោះភូកេត ក្នុងឆ្នាំ២០១៥។ ដ្បិតតែគាត់អាចរក្សាជីវិតបាន ប៉ុន្តែបានរងរបួសធ្ងន់ ហើយវាជាបទពិសោធន៍ដ៏អាក្រក់ដែលគាត់មិនអាចបំភ្លេចបានមួយជីវិត។

*៤- ទៅលេងសួនសត្វ
សួនសត្វជាច្រើននៅប្រទេសថៃ គ្មានស្ដង់ដារអន្តរជាតិនោះទេ ហើយការជិះដំរី និងខ្លាសម្ដែងវាបានហួសសម័យទៅហើយ សម្រាប់ភ្ញៀវទេសចរលោកខាងលិចភាគច្រើន។ ប៉ុន្តែសត្វសម្ដែងនៅតែពេញនិយម សម្រាប់ទេសចរអាស៊ី និងអឺរ៉ុបខាងកើតមួយចំនួនធំ។ សួនសត្វទាំងនេះតែងតែទទួលរងការរិះគន់ ជាពិសេសតាម Plaform ទេសចរណ៍ដូចជាគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Trip Advisor ជាដើម ចំពោះការមើលថែសត្វមិនដិតដល់ ដោយឃុំសត្វស្គមកំប្រឹង ដើម្បីទាក់ទាញទេសចរ និងមានក្លិនស្អុយអាក្រក់។

*៥- ជិះដំរី
ការជិះដំរីគឺពេញនិយមណាស់ សម្រាប់ទេសចរនៅក្នុងប្រទេសថៃ។ តាមពិតទៅ ដំរីទាំងនោះភាគច្រើន គឺធ្លាប់ធ្វើការធ្ងន់ៗនៅក្នុងព្រៃជ្រៅដូចជាការអូសឈើជាដើម មុននឹងត្រូវគេចាប់យកមកទុក ឱ្យភ្ញៀវទេសចរជិះកម្សាន្ត។ ទន្ទឹមនឹងការកម្សាន្តអារម្មណ៍ វាជាការធ្វើបាបសត្វដំរី ព្រោះពួកវាភាគច្រើនមានអាយុចាស់ណាស់ទៅហើយ ដែលគួរតែលែងវាចូលទៅក្នុងដែនជម្រកធម្មជាតិរបស់ពួកវាវិញ។

*៦- កុំស្នាក់នៅរហូតផុតទិដ្ឋាការ
ច្បាប់ស្ដីពីទិដ្ឋាការ និងច្បាប់អន្តោប្រវេសន៍តឹងរ៉ឹងណាស់ នៅប្រទេសថៃ ដូចនេះអ្នកមិនត្រូវស្នាក់នៅរហូតហួសទិដ្ឋាការឡើយ បើមិនចង់មានបញ្ហាធំ។ ក្នុងនាមជាជនបរទេស ប្រសិនបើអ្នកត្រូវប៉ូលិសហៅ នោះមានន័យថាប៉ូលិស ទំនងជាចង់ពិនិត្យមើលលិខិតឆ្លងដែន និងព័ត៌មានលម្អិតស្ដីពីទិដ្ឋាការ។ អ្នកនឹងត្រូវប៉ូលិសផាកពិន័យ សម្រាប់ការស្នាក់នៅហួសទិដ្ឋាការ ហើយអ្នកអាចនឹងត្រូវឃុំឃាំង បណ្ដេញចេញ និងចុះក្នុងបញ្ជីខ្មៅទៀតផង បើហួសទិដ្ឋាការយូរ។

*៧- ឡើងជិះតាក់ស៊ី ឬរ៉ឺម៉កកង់បីដោយមិនបានតថ្លៃជាមុន
ការតថ្លៃ ឬចរចាតម្លៃគ្នាឱ្យហើយ មុនពេលឡើងជិះតាក់ស៊ី ឬ រ៉ឺម៉កកង់បីពិតជាសំខាន់ណាស់នៅក្នុងប្រទេសថៃ មិនថានៅក្រុងបាងកក ផាត់តាយ៉ា ឈៀងម៉ៃ សាមួយ ឬកោះភូកេត។ បើអ្នកឡើងជិះដោយមិនបានសួរតម្លៃ ឬ តវ៉ាគ្នាជាមុន អ្នកនឹងត្រូវគេកោរអស់លុយច្រើន នឹកស្មានមិនដល់។ មានវិធីជាច្រើនដែលអ្នករត់តាក់ស៊ី ឬអ្នករត់រ៉ឺម៉កកង់បីកោរអ្នក ឬនិយាយឱ្យចំថាគិតថ្លៃ និងច្រើនហួសហេតុ ហើយពួកគេនឹងប្រលេសថា តាក់ស៊ីឬរ៉ឺម៉កកង់បីរបស់ពួកគេងាប់គីឡូជាដើម។

*៨- ចុះហត្ថលេខាលើកិច្ចសន្យា ដោយគ្មានការប្រឹក្សាពីមេធាវីដែលមានការទទួលស្គាល់ត្រឹមត្រូវ
នៅប្រទេសថៃ អ្នកកុំចុះហត្ថលេខាលើកិច្ចសន្យា ជាភាសាបរទេសដោយគ្មានការពិនិត្យពីមេធាវីថៃ គួរឱ្យទុកចិត្តបានដែលមានការទទួលស្គាល់ត្រឹមត្រូវ ពុំនោះទេអ្នកអាចនឹងត្រូវចាញ់បោកគេ ឬឯកសារផ្លូវច្បាប់រៀបចំមិនបានល្អជាដើម។

*៩- ឈ្លោះជាមួយប៉ូលិសថៃ
ជាទូទៅ ប៉ូលិសនៅប្រទេសថៃ ទទួលបានប្រាក់បៀវត្សរ៍តិចតួចណាស់ បើធៀបទៅនឹងបណ្ដាប្រទេសជឿនលឿន ដោយប៉ូលិសខ្លះសូកប៉ាន់ ដើម្បីបានឡើងតំណែងធំ មានឱកាសអាចរកលុយក្រៅបាន (លុយទឹកតែ ឬ លុយសូកប៉ាន់)។ ដូចនេះ បើអ្នកត្រូវប៉ូលិសថៃ ឃាត់ដោយសារអ្នកមិនបានពាក់មួកសុវត្ថិភាព ឬគ្មានប័ណ្ណបើកបរជាដើម អ្នកគួរតែបង់លុយឱ្យពួកគេ ដើម្បីបន្តដំណើរទៅមុខទៀតដោយរលូន។ កុំគិតចង់តតាំង ឬ ឈ្លោះជាមួយប៉ូលិសថៃ ឱ្យសោះ ប្រសិនបើអ្នកមិនចង់មានរឿងធំ។

*១០- ការដោះអាវបញ្ចេញភាពសិចស៊ី
ការមុជទឹកដោយមិនពាក់អាវសម្រាប់នារីៗ គឺវារឿងធម្មតាទៅហើយសម្រាប់ពួកលោកខាងលិច ប៉ុន្តែសម្រាប់ប្រពៃណីប្រទេសថៃ ពិបាកនឹងទទួលយក ព្រោះជាប្រទេសអភិរក្សនិយម។ ជាទូទៅ បើអ្នកដោះអាវនៅតំបនទេសចរណ៍ ប៉ុន្តែអ្នកមិនត្រូវដើរទៅណាឆ្ងាយពេកទេ ហើយបើដើរចេញ អ្នកត្រូវផ្លាស់ប្ដូរសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវភ្លាមៗ ពុំនោះទេអ្នកស្រុកនឹងរាយការណ៍ប្រាប់បូលិស ហើយប៉ូលិសនឹងមកឃាត់ខ្លួនអ្នកយកណែអប់រំជាមិនខាន៕ Thethaiger៕

ចំណេះដឹងអចលនទ្រព្យៈ តើ​គួរ​បញ្ចេញ​អចលនទ្រព្យ​នៅពេល​ណា​ទើបសម​ស្រប​នឹង​តម្លៃ​ទីផ្សារ​

ដោយៈវិវត្តន៍

ភ្នំពេញៈ អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ​តែងតែ​ចង់បាន​តម្លៃ​ថ្លៃ​ មនុស្ស​មួយចំនួន ​តែងតែ​ឡើងថ្លៃ​តម្លៃ​អចលនទ្រព្យ​របស់​ខ្លួន​ នៅពេល​មាន​គេ​សួរនាំ​ច្រើន​ ហេតុនេះ​តើ​អ្នក​វិនិយោគ​គួរ​លក់​អចលនទ្រព្យ​បែប​ណា​ ទើប​ទទួល​បានផល​ចំណេញ​ច្រើន​ និង​សមស្រប​នឹង​តម្លៃ​ទីផ្សារ​ពិតប្រាកដ​។

ជាទូទៅ​តម្លៃ​អចលនទ្រព្យ ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​ទឹក​ចរន្ត​នៃ​ទឹកសមុទ្រ​ ដែល​ភាព​ឡើងចុះ​គ្រប់​វិនាទី​ ម្ដង​ជោរ​ ម្ដង​នាច​ ហើយ​មាន​ពេលខ្លះ​ក៏​នៅ​ស្មើ​ត្រឹង​តែម្ដង​។ ដូច្នេះ​ ប្រសិនបើ​អ្នកមាន​អចលនទ្រព្យ​នៅក្នុង​ដៃ​ ហើយ​ចង់​ទទួល​បានផល​ចំណេញ​ច្រើន​ តើ​គួរ​លក់​នៅពេល​ណា​ទើប​ល្អ​? ចម្លើយ​ត្រូវ​បាន​បង្ហាញថា​ ដើម្បី​អាច​ទទួល​បានផល​ចំណេញ​ច្រើន​ពី​ការ​លក់​ អ្នក​គួរតែ​ទុក​លក់​នៅពេល​តម្លៃ​អចលនទ្រព្យ​ឡើង​ ដល់​ចំណុចកំពូល​មួយ​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ទុក​រហូត​ទាល់តែ​តម្លៃ​ចាប់ផ្តើម​ធ្លាក់ចុះ​ទៅវិញ​។

មានន័យថា​ អ្នក​មិន​ត្រូវ​ទន្ទឹងរង់ចាំ​តម្លៃ​ថ្លៃ​ រហូត​បាត់បង់​ឱកាស​មាស​ ឱកាស​ប្រាក់​នោះ​ទេ​ ពោល​គឺ​យើង​ត្រូវតែ​ធ្វើការ​ប្រៀបធៀប​តម្លៃ​ដើម​ ដែល​អ្នកទិញ​ជាមួយនឹង​តម្លៃ​ទីផ្សារ​ នៅពេល​ចង់​លក់​ដែល​កំពុង​មាន​ដង្ហើម​ ហើយ​ចាប់ធ្វើការ​សម្រេចចិត្ត​តែម្ដង​ ខណៈ​បើ​តម្លៃ​នៃ​ភាគ​ចំណេញ​មាន​អត្រា​ស្ទើរតែ​ស្មើនឹង៨០​-៩០​ ភាគរយ​ទៅ​ហើយ​នោះ​ ។

នៅពេល​ដែល​តម្លៃ​អចលនទ្រព្យ ​របស់​អ្នក​ឡើង​ដល់កម្រិត​មួយ​ ដែល​អ្នក​គិតថា​មិន​អាច​ឡើង​ហួសពី​តម្លៃ​ជាក់ស្ដែង​ អ្នក​គួរតែ​សម្រេចចិត្ត​លក់​ចេញទៅ​ ព្រោះ​បើ​អ្នក​នៅតែ​ព្យាយាម​រក្សាទុក​ថា​ មិន​ត្រូវ​អាច​ជួប​ការខាតបង់​ ឬស្តាយក្រោយ​ដោយសារតែ​តម្លៃ​ដី​ធ្លាក់ចុះ​ ឬតម្រូវការ​ទីផ្សារ​ត្រូវ​បាន​គេ​បំពេញ​មុន​ក៏​ថា​បាន​ដែរ​។

ជាទូទៅ​ម្ចាស់​អចល​ទ្រព្យ​ភាគច្រើន ​តែង​រំពឹង​ចង់បាន​តម្លៃ​ខ្ពស់​បំផុត​។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ ពេលខ្លះ​ម្ចាស់​អចលនទ្រព្យ ​ត្រូវ​ជួបនឹង​ភាព​បរាជ័យ​ ដោយសារតែ​ចិត្តលោភលន់​នេះឯង​ ចង់បាន​ចំណេញ​ខ្ពស់កប់ពពក​ រហូត​ធ្វើ​ឱ្យ​អ្នកទិញ​មិន​ហ៊ាន​ចរចា​ ឬចរចា​ហើយ​មិន​ទិញ​ក៏មានដែរ​ ខណៈ​ដែលគេ​ពិចារណា​ឃើញថា​ មិន​អាច​ទទួល​បាន​តម្លៃ លើស​ពី​ការទិញ​របស់​ពួកគេ​។

មិន​តែប៉ុណ្ណោះ​ ឈ្មួញ​ដែល​ជា​អ្នកទិញ​ ក៏អាច​និយាយ​ព័ត៌មាន​មិនល្អ​ពី​អ្នក​ប្រាប់​ទៅកាន់​អ្នក​វិនិយោគ​ដូចគ្នា​ក៏​ថា​បាន​ដែរ​ ដែល​ទាំងអស់​នេះ​សុទ្ធតែ​ជះឥទ្ធិពល​មិនល្អ​ដល់​អ្នក​ទាំងអស់​។
មាន​ម្ចាស់​អចលនទ្រព្យ​ខ្លះ ​មិនបាន​ក្តាប់​ជាប់​តម្លៃ​ទីផ្សារ​ជាក់ស្ដែង​ ហើយ​ជឿ​តាម​ពាក្យ​ចចាម​អារាម​ថា​ តម្លៃ​ដី​នឹង​កាន់តែ​ឡើងថ្លៃ​ ជាមួយនឹង​ការ​ព្យាយាម​ដាក់​តម្លៃ​ដី ​របស់​ខ្លួន​ខ្ពស់​ហួស​ភាព​ជាក់ស្ដែង​ ដែល​ចំណុច​នេះ​ក៏​ជា​គ្រោះថ្នាក់ ​ដែល​អាច​អោយ​មានការ​បាត់បង់​នូវ​ឱកាស ​ទទួល​បានលាភ​សក្ការៈ​ពី​អចលន្រព្យ​របស់​ខ្លួន​។

មួយវិញទៀត​ ប្រសិនបើ​អ្នក​ត្រូវការ​លុយ ​ទៅ​បង្វិល​ធ្វើអ្វី​ផ្សេងទៀត​ ដែល​អាច​នាំ​ឱ្យ​ចំណេញ​លុយ​ត្រឡប់មកវិញ​ច្រើន​ ប៉ុន្តែ​អ្នក​នៅ​ព្យាយាម​រង់ចាំ​តម្លៃ​ដី​ឡើងថ្លៃ​ទើប​សម្រេច​លក់​ ចុះបើ​ជួនជា​ចៃដន្យ​ តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ធ្លាក់ចុះ​ ឬជួបនឹង​ហានិភ័យ​ណាមួយ​កើតឡើង​ សំណួរ​សួរ​ថា​ តើ​អ្នក​នៅតែ​អាច​ទទួល​បានផល​ចំណេញ​ពី​ដី​ ឬជួប​ភាព​ខាតបង់​ ដែល​ចំណាយពេល​វេលា​ឥតប្រយោជន៍​?។

ដូច្នេះ​ ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់លាស់​ និង​អស់​មន្ទិលសង្ស័យ​នៅក្នុង​ចិត្ត​ខណៈ​បើ​អ្នក​មិនបាន​ជ្រាប​ច្បាស់​ ពី​ស្ថានភាព​ជាក់ស្ដែង​នៃ​តម្លៃ​ទីផ្សារ​ ជម្រើស​ចុងក្រោយ ​អ្នក​គួរតែ​រក​ជំនួយការ ​ដែល​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ ឬភ្នាក់ងារ​ជំនាញ​ដែល​មាន​ភាព​ច្បាស់លាស់​ មាន​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​អចលនទ្រព្យ​ធ្វើជា​បង្អែក​ ទើប​ការសម្រេច​ចិត្ត​របស់​អ្នក​ មិន​ជួប​ភាព​ស្តាយក្រោយ​៕

 

ប្លង់ស្ថាបត្យកម្មផ្លូវក្រោមទន្លេមេគង្គត្រូវបានបង្ហាញ ប៉ុន្តែអ្នកនាំពាក្យក្រសួងសាធារណៈការមិនបានបញ្ជាក់

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ប្លង់ស្ថាបត្យកម្មស្ពានក្រោមទន្លេមេគង្គ ដែលស្ថិតនៅតំបន់ប្រជុំទន្លេចតុមុខ សម្រាប់ទស្សនវិស័យឆ្នាំ២០៣០ ត្រូវបានបង្ហាញដោយអ្នករកស៊ី អចលនទ្រព្យដ៏ល្បីឈ្មោះ។

ទោះជាយ៉ាងណា ព៌តមាននិងគំរោងស្ថាបត្យកម្មនេះពិត ឬយ៉ាងណា វាស្រ័យលើការប្រកាសរបស់រដ្ឋាភិបាល ដោយគេហទំព័រ Propertyarea គ្រាន់តែដើរតួនាទីយកមកបង្ហាញ និងមិនអាចបញ្ជាក់ថា គំរោងនេះពិតឬមិនពិតនោះទេ។

លោកវ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹង កាលពីរសៀលថ្ងៃទី៦ មិនាថា លោកធ្លាប់បានលឺពីគំរោងនេះ ប៉ុន្តែការពិតគំរោងនេះចាប់ផ្តើមសាងសង់ និងគូរដោយក្រុមហ៊ុនណាលោកមិនអាចបញ្ជាក់បាននោះទេ។

លោកបន្តថា “បើសិនជាគម្រោងនេះ ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ គេមិនឲ្យយើងដឹងនោះទេ”។ លោកបន្តថា “កន្លងមក យើងចង់បានស្ពានក្រោមទន្លេដែរ ដែលតភ្ជាប់ពីជ្រោយចង្វារ មកកាន់ទីក្រុងកោះពេជ្រ មកកាន់ណាហ្កា និងទៅកាន់ក្រុងតាខ្មៅ”។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា គំរោងសាងសង់ស្ពានក្រោមទន្លេស្ថិតនៅតំបន់ខាងលើនេះ ពិតជាមានពិតប្រាកដ ប៉ុន្តែពួកគេមិនបញ្ជា​ក់ពីកាលបរិច្ឆេទ កំណត់ពេលសាងសង់នៅឆ្នាំណានោះទេ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានលើកឡើងពីគំរោងសាងសង់ស្ពានក្រោមទន្លេផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែសម្តេចមិនបានបញ្ជាក់លំអិតនៅឡើយទេ៕

ការប្រកាសលក់ដីតម្លៃទាបជាទីផ្សារមិនប៉ះពាល់ដល់ទីផ្សារដីធ្លីទាំងមូលឬយ៉ាងណា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មួយរយៈចុងក្រោយនេះ មានទាំងឧកញ៉ានិងប្រជាពលរដ្ឋជាច្រើន បានប្រកាសពីការលក់ដីធ្លីរបស់ខ្លួន ក្នុងតម្លៃដែលអះអាងទាបជាងទីផ្សារ។

ការប្រកាសលក់ដីធ្លីក្នុងតម្លៃទាបជាងទីផ្សារ អ្នកជំនាញអះអាងថានឹងមិនបះពាល់ដល់ទីផ្សារទាំងមូលនោះទេ។
អ្នកជំនាញនិងភ្នាក់ងារដីធ្លីប្រចាំខេត្តកំពតលោកសុខ គែនបានឱ្យដឹងថា លោកបានមើលឃើញពីការប្រកាសលក់ដីធ្លី របស់អ្នកមានដីធំៗមួយចំនួន និងប្រជាពលរដ្ឋដែលមានដីខ្នាតតូចជាច្រើន ដោយដាក់លក់ក្នុងទាបជាងទីផ្សារ។ ការលក់បែបនេះ ដោយសារតែពួកគាត់ត្រូវការលុយបន្ទាន់ ដើម្បីដោះស្រាយបញ្ហាអ្វី តែជាទូទៅ ដីដែលមានហាងឆេងល្អ និងម្ចាស់មិនមានបញ្ហាហិរញ្ញវត្ថុ គឺនៅតែមានតម្លៃខ្ពស់ទៅតាមទីផ្សារជាក់ស្ដែង។

ដូច្នេះការប្រកាសលក់ដីធ្លីទាំងនោះ នឹងមិនប៉ះពាល់អ្វីដល់ទីផ្សារដីធ្លីទាំងមូលនោះឡើយ ។

លោកបន្តថា “អ្នកដែលមានលុយពេលនេះ គឺមានជម្រើសច្រើនក្នុងការរង់ចាំទិញដីណាមានតម្លៃល្អ ពីអ្នកលក់ដែលមានបញ្ហា និងត្រូវការលក់បន្ទាន់”។ លោកបន្ថែមថា “បើសិនជាម្ចាស់ដីមិនមានបញ្ហាតម្លៃនៅតែដដែល មិនធ្លាក់ចុះនោះឡើយ។ យ៉ាងណាក្ដី អ្នកដែលប្រកាសលក់ដីធ្លីក្រោមទីផ្សារនៅក្នុងខេត្តកំពត មិនមានច្រើនរហូតធ្វើឱ្យមានបញ្ហាទីផ្សារនោះដែរ”។

ចំណែកលោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យក៏បានឱ្យដឹងថា រាល់ថ្ងៃនេះមានភ្ញៀវជាច្រើនរង់ចាំទិញតែដី ដែលម្ចាស់ត្រូវការលក់បន្ទាន់ៗ ពីព្រោះគិតថាដីដែលម្ចាស់គេ ត្រូវការលក់បន្ទាន់ច្បាស់ ជាមានតម្លៃទាបជាងទីផ្សារ តែសម្រាប់ដីដែលត្រូវប៉ាន់ ដែលនៅតំបន់អភិវឌ្ឍន៍ តម្លៃវាមិនក្រោមទីផ្សារទេ ផ្ទុយទៅវិញដីទាំងនោះមានតែឡើងថ្លៃបន្តទៅវិញ ។

លោកបន្តថា “សកម្មភាពនៃការទិញដីធ្លី នៅតែបន្តមានសកម្មភាពទាំងតាមបណ្ដាខេត្តនិងភ្នំពេញ ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ ជាពិសេសដីនៅតំបន់ខ្លះឃើញថាមានតម្លៃខ្ពស់បន្ថែមទៀត ធៀបនឹងមុនពេលមានវិបត្តិកូវីដ”។

ជាការកត់សម្គាល់ដីធ្លី ស្ថិតនៅក្នុងតំបន់ ដែលគ្រោងនឹងមានការអភិវឌ្ឍគម្រោងរបស់រដ្ឋ និងឯកជនមួយចំនួនបានបន្តឡើងថ្លៃ ហើយអ្នកវិនិយោគដីធ្លីជាច្រើន ក៏បានសម្លឹងមើលពីឱកាស នៃការវិនិយោគដីធ្លីសម្រា់បទុកលក់ចំណេញវិញនៅពេលអនាគត ព្រោះអ្នករកស៊ីដីធ្លី មានឃ្លាមួយថា មនុស្សកើតរាល់ថ្ងៃតែដីមិនកើតទៀតទេ៕

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារ សង់រោងចក្រផលិតទឹកស្អាត នៅក្រុងតាខ្មៅ

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត នៅទីក្រុងតាខ្មៅ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីពង្រីកនូវការផ្គត់ផ្គង់ទឹក នៅតំបន់ភាគខាងត្បូង និងខាងលិចរាជធានីភ្នំពេញ។

ក្នុងពិធីចុះហត្ថាលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KKKCT Consortium នាថ្ងៃទី៧ មីនា ឆ្នាំ២០២២នេះ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងតាខ្មៅទាំងមូល និងជាយក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងជំរុញឱ្យប្រជាពលក្រីក្រ នៅក្រុងតាខ្មៅ មានលទ្ធភាពតបណ្តាញទឹកស្អាតទៅប្រើប្រាស់។

លោកបន្តថា គម្រោងរោងចក្រថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងសហការជាមួយក្រុមហ៊ុន KKKCT Consortium ទាំងដំណើរការសាងសង់ និងផ្គត់ផ្គង់ទឹករហូតដល់១០ឆ្នាំ មុននឹងប្រគល់រោងចក្រទាំងស្រុងឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពោលគឺក្រោយពេលបញ្ចប់ដំណើរការសាងសង់ ក្រុមហ៊ុន KKKCT Consortium ត្រូវដំណើរការផលិតទឹកស្អាត និងលក់ដុំជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងតម្លៃមិនលើសពី៥០០រៀល ក្នុងមួយម៉ែត្រគូប សម្រាប់រយៈពេលរយៈ១០ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ បន្ទាប់មកនឹងប្រគល់រោងចក្រឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមកគ្រប់គ្រងវិញ។

លោកបញ្ជាក់ថា រោងចក្រថ្មីនេះ ប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣ ៤២១ លានយ៉េន ឬប្រមាណ៣០លានដុល្លារអាមេរិក។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចំណាយថវិកាបន្ថែមប្រមាណ១០លានដុល្លារទៀត ដើម្បីពង្រីកបណ្តាញមេនាំទឹក និងបណ្តាញចែកចាយទឹកផងដែរ។

គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅ នឹងចាប់ផ្តើមដំណើរការសាងសង់នាខែមិថុនា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។

លោក អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា គម្រោងពង្រីកទឹកស្អាតក្រុងតាខ្មៅ គឺជាគម្រោងអាទិភាពមួយ ក្នុងចំណោមគម្រោងអទិភាពទាំងអស់ ដែលទទួលបានហិរញ្ញប្បទានឥតសំណង ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ក្នុងរូបភាពជា Specail Purpose Campany។

លោកបន្តថា ផ្អែកលើលទ្ធផលនៃសិក្សា ការងារសំខាន់ៗនៃគម្រោងនេះ រួមមានការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតសមត្ថភាពផលិត ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ការសាងសង់ស្ថានីយបូមទឹកឆៅសមត្ថភាព ៣១៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ការដាក់បំពង់នាំមេទឹកពីស្ថានីយបូមទឹកឆៅ ទៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ការសាង់សង់អាងស្តុកទឹកស្អាត ចំណុះ៥ពាន់ម៉ែត្រគូប និងការបំពាក់ម៉ូទ័របូមទឹកស្អាតចែកចាយ។

លោកជឿជាក់ថា គម្រោងនេះពិតជាដំណើរការប្រកបដោយជោគជ័យ ទៅតាមកម្មវិធីដែលបានកំណត់ និងចូលរួមចំណែកបញ្ចប់ជាស្ថាពរនូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីឆ្នាំ២០២៤តទៅ ជាពិសេសនៅក្រោយពេលរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែងជំហានទី១ ត្រូវបានដាក់ឱ្យដំណើរការ៕

China property shares firm after friendly policy tone

HONG KONG: Shares of Chinese property companies outperformed the broader market on Monday (Mar 7) after Premier Li Keqiang confirmed expectations that more easing in the sector is coming, though only city-specific and not a full-scale relaxation, analysts said.

The Hang Seng Mainland Properties Index reversed morning losses to gain 1.5 per cent in the afternoon, versus a 3.2 per cent drop in the Hang Seng Index.

Country Garden, the nation’s largest developer by sales, jumped 5.6 per cent, while state-owned China Overseas Land & Investment gained 3.7 per cent.

The government will support the commercial housing market to better meet homebuyers’ legitimate needs, and implement city-specific policies to promote the healthy development of the property sector, Li told the annual meeting of parliament on Saturday.

He stressed that China will continue its policy of “houses are for living in, not for speculation” and “stabilisation of land prices, home prices and general market expectation on housing”.

Policymakers will explore a new development model and accelerate the development of the rental market, he added.

Analysts said that while the comment was similar to other official comments in December, the tone was slightly more positive.
“Overall, we believe the government’s property policies stated during the (National People’s Congress) meeting appear to have turned slightly friendly,” Nomura said in a research note.

The investment bank expected that more local governments will introduce property policy fine-tuning measures in the coming month, with potential policy adjustments including reduction of down-payment ratios and marginal removal of home-purchase restrictions.

Citi, who also expected some policy easing in weak cities, said that the top-level tone still focuses on policy continuity, and any fine tuning will take around six months to restore buyers’ confidence.

China’s home sales volume dropped around 40 per cent in the first two months this year compared to a year ago, though home prices gained strength in recent weeks after a deep downturn last year as authorities began easing regulations, including allowing smaller down payments, lowering mortgage rates and cutting the deed tax.

Source: Reuters

ភាគហ៊ុនអចលនទ្រព្យចិនហក់ឡើង ក្រោយរដ្ឋាភិបាលដាក់ចេញគោលនយោបាយគាំទ្រវិស័យនេះ

ដោយ៖ សុខុម

ហុងកុង: ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអចលនទ្រព្យចិន បានហក់ឡើងនៅថ្ងៃច័ន្ទ ទី៧ ខែមីនា នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង បានបញ្ជាក់ចំពោះក្ដីរំពឹងក្នុងទីផ្សារដែលនឹងមានការបន្ធូរបន្ថយបន្ថែមទៀតសម្រាប់វិស័យអចលនទ្រព្យ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បង្ហាញថា សន្ទស្សន៍ផ្សារភាគហ៊ុនអចលនទ្រព្យចិនដីគោក Hang Seng Mainland Properties Index ទទួលបានកំណើន១,៥%នៅរសៀលថ្ងៃនេះ ក្រោយពីធ្លាក់ចុះ៣,២%នៅក្នុងទន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng Index នៅព្រឹកនេះ។

ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់ប្រទេសចិន បើគិតពីទំហំនៃការលក់ បានហក់ឡើង៥,៦% ខណៈក្រុមហ៊ុនរដ្ឋ China Overseas Land & Investment បានហក់ឡើង៣,៧%។

លោក លី ខឹឈាង បានថ្លែងក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា រដ្ឋាភិបាលនឹងជួយគាំទ្រទីផ្សារលំនៅដ្ឋាន ដើម្បីបំពេញតម្រូវការស្របច្បាប់របស់អ្នកទិញផ្ទះឱ្យបានកាន់តែប្រសើរ ហើយអនុវត្តគោលនយោបាយក្រុងដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យអចលនទ្រព្យប្រកបដោយភាពរឹងមាំ។

លោកបានសង្កត់ធ្ងន់ថា ប្រទេសចិន នឹងបន្តអនុវត្តគោលនយោបាយដ៏ល្អប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ខ្លួន។ គោលនយោបាយនោះគឺ “ទិញផ្ទះសម្រាប់រស់នៅ គឺមិនមែនទិញទុកលក់ចំណេញនោះឡើយ” ហើយរដ្ឋាភិបាលនឹងប្រឹងប្រែង “ធ្វើឱ្យតម្លៃដីធ្លី និងតម្លៃផ្ទះមានលំនឹង”។

លោកបានបន្ថែមទៀតថា ក្រុមអ្នកបង្កើតគោលនយោបាយនឹងស្វែងរកគំរូអភិវឌ្ឍន៍ថ្មី និងពន្លឿនការអភិវឌ្ឍទីផ្សារជួលលំនៅដ្ឋាន។

ធនាគារវិនិយោគជប៉ុន Nomura រំពឹងថា រដ្ឋបាលមូលដ្ឋានចិន កាន់តែច្រើននឹងដាក់ចេញវិធានការកែលម្អគោលនយោបាយអចលនទ្រព្យនៅខែខាងមុខនេះ ជាមួយនឹងការកែសម្រួលគោលនយោបាយដ៏មានសក្តានុពលរួមទាំងការកាត់បន្ថយចំនួនទឹកប្រាក់បង់មុន (Down Payment) សម្រាប់ការបង់រំលស់ផ្ទះ និងការដកចេញមួយចំនួនធំនូវការរឹតបន្តឹងលើការទិញផ្ទះផងដែរ។

ចំនួននៃការលក់ផ្ទះក្នុងប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅប្រមាណ៤០%ក្នុងរយៈពេល២ខែដើមឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ទោះបីជាតម្លៃផ្ទះបានហក់ឡើងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្ដី៕

ខណ្ឌទួលគោកក្លាយជាតំបន់ពាណិជ្ជកម្មថ្មីមួយនៅក្រុងភ្នំពេញ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កាលពីប៉ុន្មានឆ្នាំមុន ទួលគោកគឺជាតំបន់ដែលមានការអភិវឌ្ឍន៍លំនៅឋានដ៏មានសក្ដានុពល ដោយក្នុងនោះ៩០ភាគរយនៃសំណង់ក្នុងខណ្ឌទួលគោកគឺជាសំណង់លំនៅឋាន និង១០ភាគរយជាសំណង់ពាណិជ្ជកម្ម ប៉ុន្តែមកដល់បច្ចុប្បន្ននេះវិញ ទួលគោកបានក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល ដោយ៥០ភាគរយជាអគារពាណិជ្ជកម្ម និង៥០ភាគរយជាសំណង់លំនៅឋាន។

ការសិក្សារបស់ក្រុមហ៊ុន Century 21 Zillion Holding ចំនួនខុនដូនៅក្នុងខណ្ឌទួលគោកមានចំនួនរហូតដល់៣៩គម្រោង ស្មើនឹង៩ពាន់យូនីតគិតត្រឹមដំណាច់ឆ្នាំ២០២០ដែលមានចំណែក១២ភាគរយនៃខុនដូផ្គត់ផ្គង់សរុបនៅក្នុងរាជធានីភ្នំពេញ និងផ្ទះជាប់ដីមានចំនួនរហូតដល់ ២ពាន់ខ្នងឯណោះ។ ការកែប្រែតំបន់ទួលគោក ពីលំនៅឋានទៅជាតំបន់ពាណិជ្ជកម្មក៏បានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខណ្ឌនេះ មានការប្រែប្រួលឡើងថ្លៃជាបន្តបន្ទាប់ផងដែរ។

តាមការសិក្សាស្រាវជ្រាវបង្ហាញផងដែរថា តម្លៃដីធ្លីនៅក្នុងតំបន់ទួលគោកបានហក់ឡើងពីរង្វង់ប្រមាណ ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០១៨ ដល់ ៣.៨០០ដុល្លារអាមេរិកទៅ ៤.២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២១។

ជាការកត់សម្គាល់តំបន់ទួលគោកមានការអភិវឌ្ឍទៅលើផ្សារទំនើបៗជាច្រើនទីតាំងផងដែរ ក្នុងនោះអគារខ្ពស់ៗជាច្រើនក៏បានកកើតឡើងក្នុងតំបន់ទួលគោក តំបន់បឹងកក់ ជាដើម ក្នុងនោះក៏មានអគារក្រោមការវិនិយោគរបស់ក្រុមហ៊ុនក្នុងជាច្រើនផងដែរ។

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី ក៏បានលើកឡើងនាពេលថ្មីៗនេះ ថា ទួលគោកជាតំបន់អភិវឌ្ឍពាណិជ្ជកម្មថ្មីមួយបន្ទាប់ពីបឹងកេងកង ដែលមានការអភិវឌ្ឍទៅលើអគារខ្ពស់ៗ ផ្សារទំនើប សាលារៀនធំៗ មន្ទីរពេទ្យ សាកលវិទ្យាល័យធំៗ។ តំបន់នេះ ក៏មានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដែលជាការទាក់ទាញដល់វិនិយោគិនក្នុងនិងស្រុកជាច្រើន ទៀតផង ។

បើតាមលោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ក៏បានបង្ហាញថា ខណ្ឌចំនួន៥ក្នុងរាជធានីភ្នំពេញចាត់ទុកជាតំបន់ដែលមានការអភិវឌ្ឍ និងចាប់អារម្មណ៍វិនិយោគពីវិនិយោគិនជាតិអន្តរជាតិជាច្រើន។

លោកបណ្ឌិតថា ខណ្ឌទាំង៥ដែលចាត់ទុកជាតំបន់កំពូលរួមមាន ខណ្ឌបឹងកេងកេង ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌជ្រោយចង្វារ។ ខណ្ឌទាំង៥នេះកំពុងទាក់ទាញនូវការសាងសង់អគារខ្ពស់ៗជាច្រើន ហើយក៏បានលេចរូបរាងជាបន្តបន្ទាប់ និងជួយលើកកម្ពស់សោភណភាពរាជធានីភ្នំពេញមួយកម្រិតទៀត៕