ការវិនិយោគលើវិស័យអចលនទ្រព្យនៅតៃវ៉ាន់ដាំក្បាលចុះខ្លាំងនៅដើមឆ្នាំនេះ

0

ដោយៈលាងហួរ

តៃវ៉ាន់ៈ របាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ Savills នាពេលថ្មីៗនេះបានបង្ហាញថា ទំហំនៃការលក់សរុបនៃអចលនទ្រព្យ នៅតៃវ៉ាន់ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ បានធ្លាក់ចុះរហូតដល់៣៣ភាគរយ ដែលទំហំទឹកប្រាក់មានត្រឹម១.១ពាន់លានដុល្លារអាមេរិក។

កង្វះក្នុងការផ្គត់ផ្គង់ ដូចជាអគារចាស់ៗ ដែលអាចកែច្នៃអោយមានសក្តានុពលឡើងវិញ ឬរោងចក្រដែលសមស្របនឹងតម្រូវការអ្នកប្រើប្រាស់ គឺជាហេតុផលចម្បង នៅពីក្រោយកម្រិតសកម្មភាពទាប។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនធានារ៉ាប់រងបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំង ដោយបានទិញអចលនទ្រព្យ ដែលមានតម្លៃរហូតដល់ទៅ២១ពាន់លានដុល្លារដែលស្មើនឹង៦១% នៃទំហំការលក់សរុប​ នៅក្នុងត្រីមាសទី១មុនពេលអត្រាការប្រាក់កើនឡើង។

នៅក្នុងកិច្ចព្រមព្រៀងមួយ ក្រុមហ៊ុន China Life បានទិញអគារការិយាល័យកម្រិតA នៅក្នុងទីក្រុង Taichung ក្នុងតម្លៃជាង៤០០លានដុល្លា​រ ដែលជាកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងទីក្រុងមួយនេះ​។

លើសពីនេះក្រុមហ៊ុន TransGlobe Life បានទិញផលប័ត្រអចលនទ្រព្យនៅទីក្រុង Hsinchu រួមជាមួយនឹងប្រភេទទ្រព្យសកម្មចម្រុះជាច្រើន រួមមានសណ្ឋាគារ២៥៧បន្ទប់ អគារការិយាល័យតូចមួយ និងអគារដែលកាន់កាប់ដោយប្រតិបត្តិករ KTV ។ អ្នកលក់បានផ្តល់រចនាសម្ព័ន្ធ និងជួលត្រឡប់មកវិញសម្រាប់រយៈពេល២០ឆ្នាំ ជាមួយនឹងទិន្នផលរំពឹងទុកលើសពី៣ភាគរយ។

នៅក្នុងលក្ខខណ្ឌនៃទីផ្សារដីធ្លី ការលក់ដីធ្លីសរុបបានឈានជិតដល់២ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី១ ដែលជាកម្រិតដូចគ្នាបើធៀបទៅនឹងឆ្នាំមុន ហើយអ្នកអភិវឌ្ឍន៍មានចំនួន៧២% នៃចំនួនអ្នកអភិវឌ្ឍសរុប។ ទោះបីជារដ្ឋាភិបាល និងធនាគារកណ្តាល បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីដោះស្រាយការឡើងថ្លៃផ្ទះ រួមទាំងការរឹតបន្តឹងឥណទានរបស់អ្នកអភិវឌ្ឍន៍ និងអ្នកទិញផ្ទះក៏ដោយ ក៏ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ។

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងយ៉ាងឆាប់រហ័ស នៃតម្លៃសាងសង់ ធ្វើអោយតម្លៃផ្ទះ អាចធ្លាក់ចុះមានសង្ឃឹមតិចតួចណាស់ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here