វៀតណាមគ្រោងដំណើរការបណ្ដាញផ្លូវដែកដឹកជញ្ជូនទំនិញទៅកាន់អឺរ៉ុប

ដោយៈសុខុម

ហាណូយ: ក្រុមហ៊ុនផ្លូវដែកវៀតណាម Railways of Transport and Trade Joint Stock Company (Ratraco) បានប្រកាសថា ខ្លួននឹងដាក់ឱ្យដំណើរការបណ្ដាញផ្លូវដែក ដឹកជញ្ជូនទំនិញថ្មីមួយរវាងទីក្រុងដាណាង (Da Nang) និងអឺរ៉ុប នៅដើមខែនេះ។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃទី៤ មីនាបានឱ្យដឹងថា រថភ្លើងនេះនឹងដឹកជញ្ជូនទំនិញ ចំនួន២៣កុងតឺន័រ ដែលសុទ្ធតែជាគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុន IKEA ដែលជាប្រែនគ្រឿងសង្ហារឹមដ៏ល្បីល្បាញរបស់ស៊ុយអែត។

រថភ្លើងនេះ នឹងឈប់សំចតនៅស្ថានីយផ្លូវដែកអន្តរជាតិ ដុងដាង (Đồng Đăng International Railway Station) នៃខេត្តព្រំដែនភាគខាងជើង Lang Sonto ជម្រះពន្ធគយ ដើម្បីឱ្យខ្លួនអាចបន្តដំណើរឆ្ពោះទៅកាន់ស្ថានីយផ្លូវដែកចឹងចូវ (Zhengzhou Railway Station) ក្នុងប្រទេសចិន មុនពេលភ្ជាប់រថភ្លើងអាស៊ី-អឺរ៉ុប ដើម្បីបន្តដំណើរទៅឱ្យដល់គោលដៅរបស់ខ្លួន។

គម្រោងដំណើរការបណ្ដាញផ្លូវដែកពីវៀតណាម ឆ្ពោះទៅអឺរ៉ុបនេះធ្វើឡើងបន្ទាប់ពីរថភ្លើងដឹកទំនិញមួយគ្រឿង បានចេញដំណើរពីក្រុងហាណូ​យ ឆ្ពោះទៅកាន់ប្រទេសបែលហ្ស៊ិក ជាលើកដំបូងកាលពីខែកក្កដា ឆ្នាំ២០២១ ដោយដឹកទូកុងតឺន័រទំនិញសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែ​កជើងស្បែក។

យោងតាមក្រុមហ៊ុនសាជីវកម្មផ្លូវដែកវៀតណាម (Việt Nam Railway Corporation) បានឱ្យដឹងថា សេវាដឹកជញ្ជូនទំនិញផ្លូវតាមដែកអន្តរជាតិ ទទួលបានកំណើនជាវិជ្ជមានកាលពីឆ្នាំ២០២១ និងនៅខែមករា ដើមឆ្នាំ២០២២ នេះ។

ទោះបីអំឡុងវិបត្តិកូវីដ-១៩ ក្ដី ក៏ទំនិញរហូតដល់ទៅជិត១,១៦លានតោនត្រូវបានដឹកជញ្ជូនតាមរថភ្លើង ក្នុងឆ្នាំ២០២១ ដោយកើនឡើង 34 ភាគរយបើធៀបនឹងឆ្នាំ២០២០៕ Vietnam News៕

គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោចាយលុយអស់ជាង៤០០លានដុល្លារហើយ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោ បានចំណាយទឹកប្រាក់ សាងសង់អស់ប្រមាណ៤១៤លានដុល្លារអាមេរិកហើយគិតមកដល់ពេលបច្ចុប្បន្ននេះ។

ទំហំចំណាយនេះ ស្មើនឹងប្រមាណ៣២ភាគរយ នៃគម្រោងសាងសង់ទាំងមូល ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ នៅថ្ងៃទី៤ មីនា២០២២។

គម្រោងព្រលានយន្តហោះនេះ ទទួលបានការវិនិយោគពីបណ្ដាធនា​គារក្នុងស្រុក និងបរទេស ដែលមានប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់ ជាក់ស្ដែងនៅរសៀលថ្ងៃទី៤ មីនា២០២២នេះ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយលោកឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករងបានចុះហត្ថលេខាជាមួយ ធនាគារហត្ថា ម.ក តំណាងដោយលោកឧកញ៉ា ហួតអៀងតុង ជាប្រធានអគ្គនាយកសម្រា​ប់ការវិនិយោគ លើសញ្ញាបណ្ណមានបុគ្គលធានា១៥លានដុល្លាររបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ។

សេចក្ដីប្រកាសព័ត៌មាឱ្យដឹងថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ។ អត្រាការប្រាក់របស់សញ្ញាបណ្ណនេះ គឺ៥,៥ភាគរយក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើបសណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើន ដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។

ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណ ធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។

ជាមួយបទពិសោធន៍ ក្នុងការបម្រើសេវាហិរញ្ញវត្ថុ ទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារហត្ថាបានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្ម ហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមាន ដូចជា ការធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) និងការត្រៀមខ្លួន ក្នុងការផ្តល់ជូនសេវាធនាគារថ្មីៗផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្សរ៍ និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ៕

អ្នកឧកញ៉ាគិត ម៉េងៈសភាពាណិជ្ជកម្មខេត្តចំនួនបីកំពុងកសាងអគារលេខាធិការដ្ឋានរបស់ខ្លួន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាគិត ម៉េង បានសម្តែងការអបអរសាទរ ដល់ខេត្តចំនួនបី ដែលកំពុងសាងសង់អគារលេខាធិ​ការដ្ឋានរបស់ខ្លូន។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសភាពាណិជ្ជកម្មខេត្ត-ក្រុង ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ និងការផ្សព្វផ្សាយយន្តការ ភាពជាដៃគូរវាយរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្តក្រុងកាលពីថ្ងៃទី៤ មិនាកន្លងមក អ្នកឧកញ៉ាគិត ម៉េងបានបង្ហាញទិសដៅ និងណែនៃដល់ប្រធានសភាពាណិជ្ជកម្មរាជធានីខេត្តក្រុង ត្រូវអនុវត្តន៍នូវគោលការណ៍៍សំខាន់ៗមួយចំនួនដូចជា ទី១ ត្រូវមានឆន្ទៈ ខិតខំរៀបចំកសាងទីស្នាក់ការផ្ទាល់របស់ខ្លួន និងផ្តល់ព័ត៌មានផ្សេងៗ ទី២ ត្រូវមានទំនាក់ទំនងល្អរ វាងរដ្ឋបាលខេត្តក្រុងរបស់ខ្លួន។

ទី៣ ត្រូវធ្វើចលនាផ្សព្វផ្សាយ ប្រមូលគៀងគររាល់អាជីវកម្ម ពាណិជ្ជកម្ម តូច មធ្យម ធំ ចូលរួមជាមួយសភាពាណិជ្ជកម្មខេត្តក្រុងនីមួយៗ ដើម្បីទទួលបានធាតុចូល អនុសាសន៍ផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម របស់ប្រធានសភា ពាណិជ្ជកម្ម ខេត្ត ក្រុងទាំង១៧ ដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីអ្នកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មកម្ពុជា ផ្តល់អនុសាសន៍ក្នុងគោលបំណង ពង្រឹងកិច្ចសហការ និងបន្តកិច្ចរៀបចំតាមសភាពាណិជ្ជកម្ម រាជធានីខេត្តក្រុង៕

Singapore’s retail sales increase 11.8 pct on year in January 2022

Singapore: The Department of Statistics (DOS) of Singapore announced on Friday that Singapore’s retail sales increased by 11.8 percent year on year in January 2022, compared to the revised 6.7 percent year-on-year increase recorded in the previous month.

Excluding motor vehicles, retail sales grew by 15.8 percent in January this year, compared to the 8.6 percent growth last December.

The DOS said that the improvement in retail sales performance this January was mainly attributed to the increased spending prior to Chinese New Year which was in early February this year, while pre-Chinese New Year spending in 2021 was mainly in February as the festival was in mid-February last year.

On a seasonally adjusted basis, retail sales fell by 2.5 percent in the first month of 2022 over the previous month.

The estimated total value of retail sales in January 2022 was about 4.2 billion Singapore dollars (about 3.09 billion U.S. dollars). Of these, online retail sales made up an estimated 12.9 percent, lower than the revised 14.4 percent recorded in December 2021 when there were major online shopping events.

The DOS also reported that the sales of food and beverage services increased by 9.5 percent year on year in January, compared to the revised 7.3 percent increase in the previous month. On a seasonally adjusted month-on-month basis, Singapore’s sales of food and beverage services decreased by 3.5 percent this January.

The sales value was estimated at 829 million Singapore dollars (about 610 million U.S. dollars) in January, of which the proportion of online sales was estimated at 29.1 percent, higher than the 28.6 percent recorded last December.

Source: Xinhua

ទីផ្សារលក់រាយសឹង្ហបុរីបង្ហាញកំណើនខ្ពស់ក្នុងដើមឆ្នាំ២០២២នេះ

ដោយ: សុផារី

សឹង្ហបុរីៈ ការលក់រាយរបស់សិង្ហបុរីបានកើនឡើង១១,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងខែមករា ឆ្នាំ២០២២ ធៀបនឹងការកើនឡើង៦,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានកត់ត្រានៅក្នុងខែមុន។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua នៅថ្ងៃទី០៤ ខែមីនា បានឱ្យដឹងថា ដោយមិនរាប់បញ្ចូលយានយន្ត ការលក់រាយបានកើនឡើង១៥,៨ភាគរយ នៅក្នុងខែមករាឆ្នាំនេះ ធៀបនឹងកំណើន ៨,៦ភាគរយកាលពីខែធ្នូ។

DOS បាននិយាយថា ការធ្វើឱ្យប្រសើរឡើង នៃដំណើរការលក់រាយក្នុងខែ មករានេះ ភាគច្រើនបណ្តាលមកពីការកើនឡើង នៃការចំណាយមុនចូលឆ្នាំចិន ដែលនៅដើមខែកុម្ភៈឆ្នាំនេះ ខណៈដែលការចំណាយមុនចូលឆ្នាំចិនក្នុងឆ្នាំ ២០២១ ភាគច្រើនគឺនៅក្នុងខែកុម្ភៈ ដោយសារពិធីបុណ្យចូលឆ្នាំ ពាក់កណ្តាលខែកុម្ភៈឆ្នាំមុន។

នៅលើមូលដ្ឋានដែលបានកែ តម្រូវតាមរដូវកាលការលក់រាយបានធ្លាក់ចុះ២,៥ភាគរយ នៅក្នុងខែដំបូងនៃឆ្នាំ ២០២២ ធៀបនឹងខែមុន។

តម្លៃសរុបប៉ាន់ស្មាន នៃការលក់រាយក្នុងខែមករា ឆ្នាំ ២០២២ គឺប្រហែល៤,២ ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ៣,០៩ ពាន់លានដុល្លារអាមេរិក)។

ក្នុងចំណោមទាំងនេះ ការលក់រាយតាមអ៊ិនធឺណេត មានចំនួនប្រមា​ណ១២,៩ភាគរយ ដែលទាបជាងការកែប្រែ១៤,៤ភាគរយ ដែលបានកត់ត្រាក្នុងខែធ្នូ ឆ្នាំ២០២១នៅពេលដែលមានព្រឹត្តិការណ៍ ទិញទំនិញអនឡាញធំៗ។

តម្លៃនៃការលក់ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៨២៩លានដុល្លារសិង្ហបុរី (ប្រហែល ៦១០ លានដុល្លារអាមេរិក) ក្នុងខែមករា ដែលសមាមាត្រនៃការលក់តាមអ៊ីនធឺណិត ត្រូវបានប៉ាន់ប្រមាណថាមានចំនួន២៩,១ ភាគរយខ្ពស់ជាង២៨,៦ភាគរយ ដែលបានកត់ត្រាកាលពីខែធ្នូ៕

ស្ថាបត្យកម្មស្ពានមួយត្រូវបានបង្ហាញ តើវាជាស្ពានមិត្តភាពកម្ពុជា កូរ៉េតភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្រ?

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ស្ថាបត្យកម្មស្ពានដ៏ស្រស់ស្អាតមួយ ត្រូវបានបង្ហោះតៗគ្នានៅលើបណ្តាញទំនាក់ទំនងសង្គម ដែលខ្លះនិយាយថា វាជាគម្រោងស្ពាន​ឆ្លងពីផ្សាររាត្រី ទៅកាន់តំបន់អរិយក្សត្រ។

ប្រសិនវាជាស្ថាបតត្យកម្មស្ពានគំរូពិតប្រាកដ ស្ពាននេះពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយវានឹងជា Landmark ពិតប្រាកដ ដែលមិនត្រឹមតែលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញនោះទេ ប៉ុន្តែវានឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹង កាលពីរាត្រីថ្ងៃទី៤ មិនាកន្លង​មកថា លោកមិនមានព៌តមានពីស្ពាននេះ និងបានឃើញរូបរាងស្ពានថ្មីនេះនៅឡើយទេ ប៉ុន្តែតាមលោកដឹងស្ពាននេះ នឹងមានសណ្ឋានស្រដៀងគ្នា នឹងស្ពានត្សឹបាសា ឬស្ពានអ្នកលឿងសព្វថ្ងៃនេះ។

លោកបន្តថា “តាមព៌តមានខ្ញុំទទួលបាន គឺស្ពាននេះនឹងមានសរសេរដ៏ខ្ពស់មួយ ដែលមានភាពស្រដៀងនឹងស្ពានអ្នកលឿង”។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបាន​ចារអនុម័តរួចហើយ នូវការជ្រើសរើសទីតាំាំងស្ពានមិត្តភាពកម្ពុជា កូរ៉េដែលនឹងសាងសង់ចេញពីចំណុចផ្សាររាត្រី ទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ទឹកដីអរិយក្សត្រ ដែលតំបន់នេះនឹងកាត់ចូលដែនរដ្ឋបាលរាជធានីភ្នំពេញនាពេលខាងមុខនេះ៕

ធនាគារកណ្ដាលចិនប្ដេជ្ញាជួយគាំទ្រក្រុមហ៊ុនតូចៗនិងស្ដារវិស័យអចលនទ្រព្យឡើងវិញ

ដោយៈ សុខុម

ប៉េកាំង: ធនាគារកណ្ដាលចិន បាននិយាយកាលពីថ្ងៃសុក្រ ទី៤ មីនា ថា ខ្លួននឹងជួយគាំទ្រផ្នែកហិរញ្ញវត្ថុ កាន់តែប្រសើរដល់ក្រុមហ៊ុនតូចៗ និងបង្កើនការជួយគាំទ្រដល់វិស័យសេវាកម្ម ហើយទន្ទឹមនេះ ក៏នឹងស្ដារវិស័យអចលនទ្រព្យឱ្យមានស្ថិរភាពឡើងវិញផងដែរ។

ធនាគារប្រជាជនចិន (PBC) ដែលជាធនាគារកណ្ដាល នៃប្រទេសចិន បានចេញសេចក្ដីថ្លែងការណ៍បង្ហោះ លើគេហទំព័ររបស់ខ្លួនថា ខ្លួននឹងលើកកម្ពស់ការអភិវឌ្ឍ ដែលប្រកបដោយភាពច្បាស់លាស់ និងភាពរឹងមាំនៃទីផ្សារអចលនទ្រព្យ ដោយផ្អែកលើវិធីសាស្រ្តដ៏ល្អខុសសព្វមួយដង។

ធនាគារកណ្ដាលមួយនេះនិយាយថា ខ្លួននឹងបន្តធ្វើការបង្ក្រាបលើការផ្សព្វផ្សាយអំពីការជួញដូររូបិយប័ណ្ណឌីជីថល។
វិធានការនេះ ធ្វើឡើងក្រោយពីទីផ្សារអចលនទ្រព្យ ក្នុងប្រទេសនេះបានជួបវិបត្តិធ្ងន់ធ្ងរ ដែលធ្វើឱ្យរង្គោះរង្គើដល់ទីផ្សារពិភពលោក ក្រោយពីរ ដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើនិយ័តកម្មរឹតបន្តឹងមិនធ្លាប់មាន ទៅលើវិស័យអចនទ្រព្យ ជាពិសេសក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលមិនធ្លាប់មាន។

ការរឹតបន្តឹងនេះ បានធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យនានា ជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ រហូតគ្មានលុយសងថ្លៃសម្ភារ:សំណង់ គម្រោងលំនៅដ្ឋាននានាត្រូវជាប់ទាំងកណ្ដាលទី ហើយការលក់ផ្ទះក៏ដាំក្បាលចុះហៅមិនឮ។
មិនតែប៉ុណ្ណោះ វិបត្តិនេះបានរីករាលដាលពេញ វិស័យអចលនទ្រព្យក្នុងប្រទេសចិន ដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើន ខកខានសងថ្លៃមូលបត្របំណុលទាំងស្រុក និងនៅក្រៅបរទេសតាមពេលវេលាកំណត់៕ Reuters៕

ជប៉ុនចូលរួមសិក្សានិរន្តរភាពនៃតម្រូវការទឹកស្អាតបញ្ចប់ជាមួយនឹងផែនការរយៈពេលវែង

ដោយៈ វិវត្តន៍

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាករទឹកកម្ពុជាបានបង្ហើបឲ្យដឹងថា រហូត​មកទល់ពេលនេះ ភាគីជប៉ុនបានសិក្សាផែនការមេអភិវឌ្ឍន៍ទឹកស្អាតទី៣ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០បញ្ចប់ហើយ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោកឡុង ណារ៉ូបានមានប្រ​សាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ជប៉ុនបានជួយសិក្សាគម្រោងផែនការមេអភិវឌ្ឍន៍ទឹកស្អាត ដល់រដ្ឋាការទឹកភ្នំពេញសរុប ចំនួន៣គម្រោង រួមមាន៖ គម្រោងទី១-ចាប់ពីឆ្នាំ១៩៩១-២០០០ គម្រោងទី២-ឆ្នាំ២០០០-២០១០ និងគម្រោងទី៣ -ឆ្នាំ២០២០-២០៣០។
លោកបន្តថា “គំរោងទី៣បានបញ្ចប់ការសិក្សា កាលពីខែចុងខែមករា ឆ្នាំ២០២២នេះ។ នៅឆ្នាំ២០៣០ រាជធានីភ្នំពេញ ត្រូវមានសមត្ថភាពផលិតទឹក១,៨ម៉ែត្រគូប ដើម្បីធានាដល់ការប្រើប្រាស់ទឹក”។

ចាប់ពីឆ្នាំ១៩៩៣-២០២០ ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់ថវិការអស់ ៦៩០លានដុល្លារ ដែលធ្វើឱ្យសមត្ថភាពផលិតទឹកកើនពី ៦៣០០០ម៉ែត្រគូប/ថ្ងៃ រហូតដល់៥៩២ ០០០ ម៉ែត្រគូប/ថ្ងៃ។

យ៉ាងណាក្ដី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានអំពាវនាវឱ្យពលរដ្ឋភ្នំពេញសន្សំសំចៃទឹក ខណៈក្រុងភ្នំពេញកំពុងប្រឈមនឹងបញ្ហា២ ដូចជា ទី១ ប្រជាជនចូលមករស់នៅក្រុងភ្នំពេញកើន (ខណៈក្នុងមនុស្សម្នាក់សព្វថ្ងៃបានប្រើប្រាស់ទឹកលើសតម្រូវការ រហូត២០០-២៨០លីត្រ/ថ្ងៃ ដែលជាទូទៅក្នុងម្នាក់អាចប្រើបាន១៥០ម៉ែត្រគូប/ ថ្ងៃប៉ុណ្ណោះ) និងទី២ កំរិតទឹកទន្លេមេគង្គបានស្រកចុះ ខុសពីប្រក្រតី១ម៉ែត្រ រយៈពេល៥ឆ្នាំមកនេះ ដែលធ្វើឲ្យតំបន់មួយចំនួនខ្វះខាត់ទឹកប្រើប្រាស់ ពិសេសនារដូវប្រាំង៕

Tesla to win approval for $5.5 billion Berlin gigafactory on Friday

By: Paul Carrel, Madeline Chambers and Christoph Steitz

Germany: The German state of Brandenburg has called a news conference for Friday at which it is widely expected to approve Tesla’s (TSLA.O) 5 billion euro ($5.5 billion) gigafactory near Berlin if certain conditions are met.

“The approval procedure for the e-car and battery factory of the U.S. company Tesla in Gruenheide in Brandenburg is nearing completion,” the state government said in a statement.

Tesla has for months been awaiting approval for a licence to begin production at the electric vehicle (EV) factory and adjacent battery plant in Gruenheide near Berlin, slowed down by red tape and local opposition.

CEO Elon Musk has made his irritation for German laws and processes known, saying in a letter to authorities last year that the country’s complex planning requirements were at odds with the urgency needed to fight climate change.

Musk had hoped to have the plant – key to his ambitions to conquer the European market where Volkswagen (VOWG_p.DE) currently holds the upper hand with a 25% share of electric vehicle sales to Tesla’s 13% – up and running six months ago.

Following delays, he said in October last year that he hoped to have it operational by December. The company has not further updated its timetable for the launch.

Source: Reuters

សម្តេចតេជោនឹងអញ្ជើញជាអធិបតីសម្ភោធកំណាត់ផ្លូវជាតិលេខ២១ នៅថ្ងៃទី២៣ ខែមីនា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កំណាត់ផ្លូវជាតិលេខ២១ ប្រវែងសរុប៦៣,៦គីឡូម៉ែត្រ (ក្រុងតាខ្មៅ-ជ្រៃធំ ព្រំដែនកម្ពុជា-វៀតណាម) គ្រោងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ព៌តមាននេះ ត្រូវបានបញ្ជាក់ឲ្យដឹងដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសលោកអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការត្រៀមរៀបចំពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវជាតិលេខ២១ ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការ ងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ បានជួបប្រទះអំឡុងពេលអនុវត្តការងារ។ លោក  បានណែនាំឱ្យសមាជិកគណៈកម្មការ សម្រាប់រៀបចំពិធីសម្ពោធដែល ចាត់តាំងដោយលោក ស៊ុន ចាន់ថុល តាមរយៈប្រកាសលេខ. ៨៩២ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញ ទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលខ្លួនបានជួបប្រទះ ជាពិសេសអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដូចមានចែងនៅក្នុងប្រកាសនេះ ឱ្យបានខ្ជាប់ខ្ជួន សំដៅធានាឱ្យពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវនេះ បានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។

ផ្លូវជាតិលេខ២១ មានប្រវែងសរុប ៦៣,៦គីឡូម៉ែត្រពីក្រុងតាខ្មៅដល់ជ្រៃធំ (ព្រំដែន កម្ពុជា-វៀតណាម) សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd. គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈកិច្ចខិតខំប្រឹងប្រែងពីសំណាក់ លោកទេសរដ្ឋមន្ត្រី កំណាត់ផ្លូវនេះត្រូវបានគិតគូរយកចិត្តទុក ដាក់ខ្ពស់ចាប់តាំងពីការចាប់ផ្តើមសាងសង់រហូតដល់ការ បញ្ចប់ការងារសាងសង់ជាស្ថាពរ ក្នុងនោះរួមមាន ការចុះពិនិត្យតាមដានលក្ខណៈបច្ចេកទេស នៃការសាងសង់ ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ដោយផ្ទាល់ និងការដំឡើងជញ្ជីងថ្លឹងយានយន្តការពារការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់ ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដើម្បីថែរក្សាកំណាត់ផ្លូវនេះឱ្យបានរឹងមាំ មាន អាយុកាលអាចប្រើប្រាស់បានយូរអង្វែង៕