ផ្លូវជាតិលេខ៣តម្លៃ២៥២លានដុល្លារប្រវែង១៣៤គីឡូម៉ែត្រត្រូវបានសម្ភោធបើកឲ្យប្រើប្រាស់ដោយសម្តេចតេជោ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង១៣៤គីឡូ​ម៉ែត្រ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា វត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ និងជោគវាសនារួមគ្នា។ ស ម្តេចបន្តថា នៅសប្តាហ៍ក្រោយសម្តេច និងលោក វ៉ាង វិនធៀន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ដែលជាសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កំណាត់ផ្លូវជាតិលេខ៣ ត្រូវបានកូរ៉េខាងត្បូង ជួយសាងសង់រួចម្តងមកហើយ កាលពីពេលនោះសម្តេចបានប្រាប់អតីតប្រធានាធិបតីកូរ៉េខាងត្បូងថា កំណាត់ផ្លូវជាតិលេខ៣ សំខា​ន់ណាស់ ព្រោះជាផ្លូវតភ្ជាប់ទៅកាន់ខេត្តផលិតអំបិល តែមួយគត់របស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ដោយសារកំណើនចរាចរណ៍កើកំណាត់ផ្លូវជាតិលេខ៣ មានការកើនឡើងខ្លាំង ទើបសម្តេចសម្រេចស្នើចិនជួយសាងសង់ជាថ្មី។ កំណាត់ផ្លូវជាតិលេខ៣ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿន ព្រោះមានទទឹងផ្លូវធំ។

ក្រុងភ្នំពេញរីកមុខមាត់ដោយមានអគារកម្ពស់ខ្ពស់ជាង៥ជាន់ឡើងជាង១៦០០អគារនិងសំណង់បុរី ផ្ទះល្វែងជាច្រើន

ដោយៈសុផារី

ភ្នំពេញៈ ក្រុងភ្នំពេញបាននិងកំពុងរីកមុខមាត់ ដោយសង្គេតឃើញមានការរីកដុះដាលនៃអគារ អគារការិយាល័យ ខុនដូ សំណង់បុរី ផ្ទះល្វែង ជាច្រើន។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានសំណង់បុរី ផ្ទះល្វែងចំនួន៣១០កន្លែង អគារខ្ពស់ៗ ចាប់ពីប្រាំជាន់ឡើងទៅមានចំនួន១៦០៣ អគារ។ លោកលើកឡើងបែបនេះ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។

បើតាមលោកឃួង ស្រេង រដ្ឋបាលរាជធានីបានពិនិត្យផ្តល់យោបល់លើប្លង់ ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង២ពាន់លានដុល្លារអាមេរិក។

លោកបានមានប្រសាសន៍ថា បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងដំណើរការសាងសង់ ក្នុងរាជធានីភ្នំពេញ គិតត្រឹមដំណាច់ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ យើងមានសំណង់បុរី បណ្ដុំផ្ទះល្វែងចំនួន៣១០កន្លែង អគារខ្ពស់ៗ ចាប់ពីប្រាំជាន់ឡើងទៅមានចំនួន១៦០៣អគារ។

លោកបន្ថែមថា រដ្ឋាភិបាលបានពិនិត្យផ្តល់យោបល់ លើប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លាអាមេរិក។

ចំណែកចំនួនអាជីវកម្មដ្ឋាន ក៏មិនមានការថយចុះឡើយ ក្នុងនោះ រោងចក្រវិនិយោគមានចំនួន៧៥៤ និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានចំនួន៥១៧៤មូលដ្ឋាន មានតម្លៃប៉ាន់ស្មានផលិតផលសរុប២០៥០ ពាន់លានដុល្លាអាមេរិក បានផ្តល់ការងារជូនកម្មករ- កម្មការិនីជាង៦សែន (៦៣១ ៥៦៧) កំពុងដំណើរការយ៉ាងសកម្ម៕

បុរី វិមានភ្នំពេញគម្រោងទី១៦ បង្ហាញវត្តមាននៅតំបន់ប៉ែកឦសានជាលើកដំបូងក្នុងស្រុកស្នួល ខេត្តក្រចេះ

ដោយៈ សហការី

ក្រចេះ ៖ ក្រុមហ៊ុន លី ហូរ ឌីវឡុបម៉ិន វិមានភ្នំពេញ ឯក (បុរី វិមានភ្នំពេញ) បានបើកការដ្ឋានសាងសង់ផ្ទះពាណិជ្ជកម្ម និងអគារពាណិជ្ជកម្មលើទំហំផ្ទៃដីជំហានដំបូង លើទំហំដីប្រមាណ៧ហិចតា ដែលរួមមានផ្ទះអាជីវកម្មប្រមាណ៥០៧ខ្នងផ្ទះ និងអគារពាណិជ្ជកម្មចំនួន៧ ដែលជាកម្លាំងចលករមួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ទីរួមស្រុកស្នួល ខេត្តក្រចេះ។

អ្នកឧកញ៉ា លី ហួរអគ្គនាយកបុរីវិមានភ្នំពេញបានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធគំរោងនៅព្រឹកថ្ងៃទី២ មិនានេះថា “ថ្ងៃនេះ ក្នុងនាមខ្ញុំជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហូរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក (បុរី វិមានភ្នំពេញ) មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណជាអនេកចំពោះ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី អ្នកនាង កញ្ញា ថ្នាក់ដឹកនាំ និងបុគ្គលិក ដែលបានចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ បុរី វិមានភ្នំពេញ គម្រោងទី១៦នៅថ្ងៃនេះ។

អ្នកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ ឌីវឡុបម៉ិន វិមានភ្នំពេញ ឯ.ក (បុរី វិមានភ្នំពេញ) ធ្លាប់តែចូលរួមអភិវឌ្ឍន៍ និងកែប្រែតំបន់មួយចំនួននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ឱ្យមានសភាពអ៊ូអរ និងក្លាយជាតំបន់ពោរពេញទៅដោយការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម។ ដោយឡែកថ្ងៃនេះ បើទោះបីជាមានការរាតត្បាគជម្ងឺកូវីដ-១៩ ជាសកលប្រមាណជាងពីរឆ្នាំកន្ល​ងមកក៏ដោយ ក្រុមហ៊ុននៅតែមានសន្ទុះនៃការរីកចម្រើនទៅមុខ ដែលអនុ​ញ្ញាតឱ្យក្រុមហ៊ុន បន្តបោះជំហានវិនិយោគមក អភិវឌ្ឍន៍នៅភូមិភាគឦ​សា​ន ទីរួមស្រុកស្នួល ខេត្តក្រចេះ ដើម្បីប្រែក្លាយតំបន់នេះ ជាទីប្រជុំជនពោរពេញទៅដោយផ្ទះពាណិជ្ជកម្ម និងអគារពាណិជ្ជកម្ម ជាតំបន់ដែលមានសក្តានុពល។

ក្រុមហ៊ុន លី ហូរ ឌី វឡុបម៉ិន វិមានភ្នំពេញ ឯ.ក (បុរី វិមានភ្នំពេញ) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់ អគារលំនៅឋាន បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្នមានរយៈពេល ១១ ឆ្នាំហើយ បង្កើតបានចំនួន១៦គម្រោង ដែលបានសាងសង់នូវប្រភេទផ្ទះ និងអគារជាច្រើន មាន ដូចជា៖ អគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវិឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ និងផ្ទះ ល្វែង សម្រាប់លក់ជូនប្រជាពលរដ្ឋគ្រប់កម្រិតជីវភាព។

កត្តាដែលធ្វើឱ្យក្រុមហ៊ុន អាចបោះទុនវិនិយោគអភិវឌ្ឍន៍សាងសង់អគារលំនៅឋាន បានរហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារតែក្រុមហ៊ុន បានយកចិត្តទុកដាក់លើគុណភាពសេវាកម្ម គុណភាពសំណង់ ទីតាំងអភិវឌ្ឍន៍ និងលក្ខខណ្ឌបង់ប្រាក់ ងាយស្រួលស្របទៅតាមស្ថានភាពកម្រិតជីវភាពរបស់អតិថិជន និងទៅតាមប្រភេទម៉ូតផ្ទះ ហើយអ្វីដែលមិនអាចខ្វះបាន គឺប្រទេសមានសុខសន្តិភាព និងការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដូច្នេះ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អតិថិជន បុរីវិមានភ្នំពេញ ដែលតែងតែគាំទ្រលើ គុណភាពសំណង់របស់ក្រុមហ៊ុនមួយនេះ តាំងពីដើមរៀងមក៕

បុរីប៉េង ហួត និងធនាគារចិនសហការគ្នាផ្តល់ជូនអត្រាប្រាក់ពិសេសជូនដល់អតិថិជន

 ដោយៈសហសេវិក

ភ្នំពេញៈ ដើម្បីផ្តល់ជូនជម្រើសដ៏សម្បូរបែប ជូនដល់អតិថិជន កាលពីថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2022 កន្លងទៅថ្មីៗនេះ នាការិយាល័យលក់បុរី​ ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) បានរៀបចំកម្មវិធីចុះហត្ថលេខារវាងបុរី ប៉េង ហួត និងធនាគារចិនលើកិច្ចសហការ ក្នុងការផ្តល់ឥណទានគេហដ្ឋានកំពុងសាងសង់។

កម្មវិធីចុះហត្ថលេខានេះផងដែរ ទទួលបា​នការអញ្ជើញចូលរួមពីសំ​ណាក់លោកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ តំណាងបុរី ប៉េង ហួត និងអ្នកនាង LIU XIAOWEI នាយករងឥណទានបុគ្គល តំណាងធនាគារចិន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និង ធនាគារចិន ក្នុងការផ្តល់ជូនដល់ជូនភាពសម្បូរបែប និងងាយស្រួល ក្នុងការទទួលបានការអនុម័តឥណទានឆាប់រហ័ស និងផលចំណេញខ្ពស់ សម្រាប់អតិថិជនបុរី ប៉េង ហួត។

កិច្ចសហការដ៏ស្អិតរមួតនេះ ធនាគារចិន​ បានសម្រេចផ្តល់ជូននូវអត្រាការប្រាក់ពិសេសចាប់ពី4.39% ក្នុងឆ្នាំទី1 និងអត្រាការប្រាក់6.99% ចាប់ពីឆ្នាំទី2 ឡើងទៅ ជាមួយនឹងទំហំកម្ចី70% នៃតម្លៃគេហដ្ឋាន រហូតដល់20ឆ្នាំ គ្រប់គម្រោងទាំងអស់របស់បុរី ប៉េង ហួត ដោយមិនត្រូវការទ្រព្យបញ្ចាំ ទាំងគម្រោងដែលបញ្ចប់ការសាងសង់រួចរាល់ និងគម្រោងដែលកំពុងសាងសង់ ដោយមានត្រឹមតែឯកសារ នៃកិច្ចសន្យាទិញលក់តែប៉ុណ្ណោះ ជាមួយការអនុម័តយ៉ាងឆាប់រហ័សពីធនាគារចិនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

[youtube https://www.youtube.com/watch?v=XJmyoVVAhGA&w=560&h=315]

 

 

សម្តេចតេជោៈរដ្ឋាភិបាលចិនបានគាំទ្រការសាងសង់ផ្លូវនិងស្ពានធំៗ ជាង៣៨រួចមកហើយ

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា គិតមកត្រឹមពេលនេះ ផ្លូវដែលគាំទ្រដោយចិនមានចំនួន២៩ខ្សែ និងស្ពានធំៗចំនួន៩ហើយ។

សម្តេចបានមានប្រសាសន៍ នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជិត១៣៥គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ-កំពត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

សម្ដេចតេជោបានបន្តថា រហូតមកដល់ពេលនេះ សាធារណរដ្ឋចិនបានផ្ដល់នូវការគាំទ្រ សម្រាប់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងច្រើនក្នុងនោះ មានស្ពានថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

បើតាមសម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះ ផ្លូវដែលបានសាងសង់រួចហើយ និងបានដាក់ឱ្យប្រើប្រាស់មានចំនួន២៩ខ្សែ មានប្រវែងជាង៣ពាន់គីឡូម៉ែត្រ ហើយគម្រោងដែលកំពុងសាងសង់ មានចំនួន៣ខ្សែ ប្រវែង៣៦៣គីឡូម៉ែត្រ។

ចំណែកស្ពានធំៗ ដែលបានសាងសង់រួច មានចំនួន៩ស្ពាន ប្រវែង៨៥៦៥ម៉ែត្រ ហើយស្ពានដែលកំពុងសាងសង់ នៅសល់មួយទៀត គឺស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលតភ្ជាប់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ចំនួន៩៩៦ម៉ែត្រ មានតម្លៃ៥៦លានដុល្លា ហើយថវិកាដែលរដ្ឋាភិបាលចិន ផ្តល់សម្រា​ប់សាងសង់ផ្លូវ និងស្ពាន មានចំនួនជិត៣ពាន់លានដុល្លារអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមិទ្ធផល ដែលបាននិងកំពុងកើតឡើង នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បានកើតចេញមកពីកិច្ចសហប្រតិបត្តិការរបស់យើង ជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេ​សជាមួយសាធារណរដ្ឋប្រជាមានិតចិន៕

រដ្ឋាភិបាលបញ្ចេញថវិកាជាង៥លានដុល្លារបន្ថែមទៀតលើការដោះស្រាយបញ្ហាផ្លូវក្រវ៉ាត់ក្រុងទី៣ ខណៈសម្តេចព្រមានប្រើច្បាប់អស្សាមីករណ៍

ដោយៈ សុផារី

ភ្នំពេញៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចទើបនឹងអនុម័តបញ្ចេញថវិកា ចំនួនជាង៥លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីដោះស្រាយផលប៉ះពាល់ លើការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។

សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រា​ស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចថ្លែងថា សម្តេចទើបនឹងចុះហត្ថលេខា បញ្ចេញប្រាក់ជាង៥លានដុល្លារបន្ថែមទៀត ដែលនេះជាជំហានទី៣២ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកា ទាក់ទងនឹងការដោះស្រាយផលប៉ះពាល់ពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។

សម្តេចបានថ្លែងថា “ផ្លូវខ្សែក្រវ៉ាត់ក្រុង ប្រហែលជាស្រូបលុយបដិភាគច្រើនជាងលុយនៃការអភិវឌ្ឍពិតប្រាកដ”។ សម្តេចបន្តថា“ចំនួនប្រាក់ដែលហិរញ្ញប្បទានដោយសាធារណរដ្ឋចិន ជាមួយនឹងប្រាក់ដែលរាជរដ្ឋាភិបាល បានបញ្ចេញ ក្នុងការដោះស្រាយផលប៉ះពាល់ចំនួន៣២លើក យ៉ាងហោចណាស់ប្រហែលជា៦០លានដុល្លារួចទៅហើយ”។

ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងសរុប៥២,៩៨៣គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ។ ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ កាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ និងភាពយឺតយ៉ាវនៃការធ្វើដំណើរ។

សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំតែងតែប្រាប់ឲ្យមានការសន្សំសំចៃ។ គម្រោងណាក៏ដោយ ទោះបីជាគម្រោងជំនួយឥតសំណងក៏ដោយ គម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ក៏ដោយ ត្រូវតែមានថវិកាបដិភាគ បើគ្មានថវិកាបដិភាគទេគឺយើងមិនអាចធ្វើបាន”។

ទាក់ទងនឹងផលលំបាក ក្នុងការដោះស្រាយផលប៉ះពាល់លើគំរោងហេដ្ឋារចនាសម្ព័ន្ឋនានា សម្តេចតេជោបានថ្លែងថា ប្រសិនបើគំរោងនោះផ្តល់ផលប្រយោជន៍ធំដល់ជាតិ និងប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមួយចំនួនមិនព្រមសម្របសម្រួលដោះស្រាយ រដ្ឋាភិបាលនឹងប្រើប្រាស់ច្បាប់អ​ស្សាមីករណ៍ ដែលអាចដកហូតនិងផ្តល់សំណងជូនប្រជាពលរដ្ឋ ដោយយកច្បាប់នេះមកប្រើប្រាស់។

សម្តេចបានលើកឧទាហរណ៍ជាក់ស្តែងមកបញ្ជាក់ថា “ជាក់ស្តែងការ​ដោះស្រាយលើគំរោងសាងសង់ស្ពានអ្នកលឿន ប្រជាពលរដ្ឋតែពីរគ្រួសារមិនព្រមចាកចេញ និងទទួលយកសំណង ប៉ុន្តែនៅពេលគ្រឿងចក្រសំរាប់់ឈូសឆាយទៅដល់ ទើបពួកគេព្រមទទួលយក”៕

ផ្លូវជាតិលេខ៣តម្លៃ២៥២លានដុល្លារប្រវែង១៣៤គីឡូម៉ែត្រត្រូវបានសម្ភោធបើកឲ្យប្រើប្រាស់ដោយសម្តេចតេជោ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង១៣៤គីឡូ​ម៉ែត្រ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា វត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ និងជោគវាសនារួមគ្នា។ ស ម្តេចបន្តថា នៅសប្តាហ៍ក្រោយសម្តេច និងលោក វ៉ាង វិនធៀន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ដែលជាសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កំណាត់ផ្លូវជាតិលេខ៣ ត្រូវបានកូរ៉េខាងត្បូង ជួយសាងសង់រួចម្តងមកហើយ កាលពីពេលនោះសម្តេចបានប្រាប់អតីតប្រធានាធិបតីកូរ៉េខាងត្បូងថា កំណាត់ផ្លូវជាតិលេខ៣ សំខា​ន់ណាស់ ព្រោះជាផ្លូវតភ្ជាប់ទៅកាន់ខេត្តផលិតអំបិល តែមួយគត់របស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ដោយសារកំណើនចរាចរណ៍កើកំណាត់ផ្លូវជាតិលេខ៣ មានការកើនឡើងខ្លាំង ទើបសម្តេចសម្រេចស្នើចិនជួយសាងសង់ជាថ្មី។ កំណាត់ផ្លូវជាតិលេខ៣ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿន ព្រោះមានទទឹងផ្លូវធំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះការរៀបចំសួន និងដាំផ្កាចំទ្រូងផ្លូវ ព្រោះលើកសោភ័ណភាព និងភាពបៃតងលើដងផ្លូវ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងរំពឹងថា ប្រជាពលរដ្ឋនឹងមិនយកសួនទ្រូងផ្លូវធ្វើជាកន្លែងបន្ទោបង់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវជាតិលេខ៣ បានផ្តល់ផលប៉ះពាល់ជាខ្លាំង ដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវ តែក្រោយសាងសង់រួចប្រជាពលរដ្ឋ នៅសងខាងផ្លូវនេះ ជាអ្នកទទួលបានប្រយោជន៍មុនគេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា មានម្ចាស់ផ្សារមួយកន្លែងនៅជាប់ផ្លូវជាតិលេខ៣ ធ្លាប់បានជំទាស់ការធ្វើស្ពាន ធ្វើដំណើរឆ្លងកាត់ផ្លូវ សម្តេចថ្លែងថាត្រូវតែធ្វើ។សម្តេចថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ ចំណាយថវិកាជាង២៥២លានដុល្លារ។ ក្នុងនោះប្រមាណ៤០លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ពីកំណាត់ផ្លូវជាតិលេខ៣នេះ ស្របពេលកម្ពុជាពង្រីកការវិនិយោគភាគនិរតីប្រទេស”៕

 

Government of Laos Steps Up Road-building Initiative

Vientiane Times reports that The Ministry of Public Works and Transport has invested in new and improved highways over the last three years to increase local and international connectivity.

Mr. Lan Seng-Aphone, Deputy Minister of Public Works and Transport, recently summarized the work completed from 2019-2021, according to reports.

Between Naxaithong and Phonhong districts in Vientiane Province, a stretch of National Road 13 North has been upgraded and has reached 54.64 percent completion, while another section of Road No. 13 South, between the 71km and 346km markers is also being upgraded.

Meanwhile, the ministry has conducted a feasibility study for upgrading National Road 8 with funding from the Korea International Cooperation Agency and National Road 12 with funding from Thailand’s Neighboring Countries Economic Development Cooperation Agency (NEDA).

According to Mr. Lan, four roads have been upgraded over the past three years.

Road No. 6 between Viengxay and Namsoiy and Road No. 6 between Hanglong and Sobbao in Huaphan province are being upgraded as part of a funding provided by the Asian Development Bank.

Meanwhile, Road No. 4B from Hongsa District in Xayaboury Province to Xiengman in Luang Prabang has also been upgraded with funding provided by Thailand, while Savannakhet Province will see Road No. 2.6313 from Thapangthong District to Toumlan District in Salavanh Province being improved under China’s

Road No. 4B from Hongsa District in Xayaboury province to Xiengman area in Luang Prabang province has also been upgraded with NEDA funding.

China, through its China North Industries Group Corporation Limited (NORINCO), began upgrading Road No. 2.6313 from Thapangthong district in Savannakhet province to Toumlan district in Salavanh Province in 2018, according to China Daily.

At the same time, bridges have been built or repaired in a number of provinces, including the 5th Lao-Thai Friendship Bridge connecting Paksan in Bolikhamxay Province with Bueng Kan Province, Thailand, which will serve as a significant transportation corridor connecting Thailand and many Vietnamese cities via Laos.

Vientiane Times reports that the ministry will continue to upgrade the road network in order to promote regional connectivity. This will include the improvement of several national roads, including National Road 9, which connects Kaysone Phomvihane City to Xeno District on the Laos-Vietnam border.

The Government is eager to pursue its policy of transforming Laos from a landlocked country to a land-linked one.

Source: Laotian Times

រដ្ឋាភិបាលគ្រោងបង្កើនការនាំចេញយានយន្តនិងអេឡិចត្រូនិកឲ្យបានជាង២ពាន់លានដុល្លាររយៈពេល៥ឆ្នាំខាងមុខ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទាំងទីផ្សារ និងផលិតផលសម្រាប់នាំចេញ ជាពិសេសនៅក្នុងរយៈ៥ឆ្នាំខាងមុខកម្ពុជា រំពឹងពីការនាំចេញផលិតផលយានយន្ត និងអេឡិចត្រូនិកជាង២ពាន់លានដុល្លារអាមេរិក ដែលអាចផ្ដល់ចំណូលដល់ប្រជាពលរដ្ឋជាង២២ពាន់នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្រោយកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវការអភិ​វ ឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ជាមួយអ្នកវិនិយោគ កា​​លពីថ្ងៃទី១មីនា ២០២២ឱ្យដឹងថា ការអនុវត្តដោយជោគជ័យ នូវផែនទីបង្ហា​ញផ្លូវក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក នឹងផ្ដល់បច្ច័យយ៉ាងសំខាន់សម្រាប់កម្ពុជា ដូចជា អាចបង្កើនទំហំនាំចេញ ក្នុងទឹកប្រាក់លើសពី២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីជាង២២ពាន់នាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ក៏ដូចជាបង្កើនកាលានុភាពថ្មីៗ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យទាំងពីរនេះ។

សេចក្ដីប្រកាសដដែលឱ្យដឹងថា វិនិយោគិនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ក៏នឹងទទួលបាននូវប្រយោជន៍ ពីការរៀបចំនេះផងដែរ ដូចជាការបង្កើនធនធានមនុស្ស ប្រកបដោយជំនាញការធ្វើឱ្យប្រសើរឡើងថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងភស្តុភារកម្ម ដើម្បីគាំទ្រភាពប្រកួតប្រជែងតម្លៃនៃកម្មន្តសាល និងការផ្ដល់នូវកិច្ចសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្ម ដែលកាន់តែមានប្រសិទ្ធភាព ដល់ការនាំចូលនិងនាំចេញផលិតផល ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា វិស័យយានយន្តនិងអេឡិចត្រូនិក ត្រូវបានជ្រើសរើសនិងកំណត់ជាវិស័យអាទិភាព ដើម្បីចូលរួមចំណែ​កដល់ការស្ដារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការធ្វើទំនើបកម្មនិងពិពិធកម្ម ដែលមានសង្គតិភាពជាមួយ គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសារនិងជំរុញកំណើ​នសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ ។

លោកសុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈកិច្ចប្រឹងប្រែងរួមរបស់ក្រសួងស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងការកំណត់យុទ្ធសាស្ត្រ ទិសដៅ និងយន្តការចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍនិងទាក់ទាញ ការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងតម្លៃ ក្នុងប្រតិបត្តិការនៃវិស័យទាំងនេះ ។

លោកបានមានប្រសាសន៍ថា “ក្រសួង ស្ថាប័នពាក់ព័ន្ធ មើលឃើញពីភាពចាំបាច់ ក្នុងការសហការជាមួយវិស័យឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យទាំងអស់ ដោយចាប់ផ្ដើមពីការរៀបចំយុទ្ធសាស្ត្រ រួមរហូតដល់ការដាក់ចេញនិងអនុវត្តផែនការសកម្មាព”៕

ប្រទេសឡាវបង្កើនល្បឿនស្ថាបនាផ្លូវសំខាន់ៗដើម្បីប្រែក្លាយពីប្រទេសគ្មានច្រកសមុទ្រទៅជាប្រទេសតភ្ជាប់ផ្លូវគោក

ដោយៈសុខុម

វៀងចន្ទន៍: រដ្ឋាភិបាលឡាវ កំពុងបង្កើនកម្មវិធីអភិវឌ្ឍន៍ផ្លូវថ្នល់ក្នុងបណ្ដាខេត្តរបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងសម្រេចគោលដៅប្រែក្លាយខ្លួនពីប្រទេសគ្មានច្រកសមុទ្រ (Landlocked Country) ទៅជាប្រទេសតភ្ជាប់តាមផ្លូវគោក (Land-linked Country)។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី០១ មីនា។

សារព័ត៌មានឡាវ Vientiane Times បានចុះផ្សាយថា ក្រសួងសា​ធារណការ និងដឹកជញ្ជូន បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ លើការស្ថាបនាផ្លូវហាយវ៉េថ្មីៗ និងការជួសជុលកែលម្អផ្លូវហាយវ៉េ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដើម្បីបង្កើនការតភ្ជាប់ក្នុងស្រុក និងជាអន្តរជាតិ។

អនុរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក Lan Seng-Aphone កាលពីពេលថ្មីៗនេះ បានធ្វើការសង្ខេបអំពីការងារ ដែលសម្រេចបានពីឆ្នាំ២០១៩-២០២១ ដែលមានដូចខាងក្រោម។

រវាងស្រុក Naxaithong និងស្រុក Phonhong ក្នុងខេត្តវៀងចន្ទន៍ កំណាត់ផ្លូវជាតិលេខ១៣ បែកខាងជើង ត្រូវបានកែជួសជុលកែលម្អ និងសម្រេចបាន៥៤,៦៤% ខណៈដែលកំណាត់ផ្លូវជាតិលេខ១៣ ប៉ែកខាងត្បូង នៅចន្លោះពីបង្គោលគីឡូម៉ែត្រ៧១ និងបង្គោលគីឡូម៉ែត្រ៣៤៦ ក៏កំពុងស្ថិតក្រោមការជួសជុលកែលម្អដែរ។

ជាមួយគ្នានេះ ក្រសួងបានធ្វើការសិក្សាសមិទ្ធលទ្ធភាព សម្រាប់ការជួសជុលកែលម្អផ្លូវជាតិលេខ៨ ជាមួយជំនួយមូលនិធិពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងផ្លូវជាតិលេខ១២ ជាមួយជំនួយមូលនិធិពីទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) របស់ប្រទេសថៃ។

យោងតាមលោក Lan Seng-Aphone ឱ្យដឹងថា ផ្លូវចំនួន៤ខ្សែត្រូវបានជួសជុលកែលម្អ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។

ផ្លូវលេខ៦ រវាងក្រុង Viengxay និង Namsoiy និងផ្លូវលេខ៦ រវាងក្រុង Hanglong និង Sobbao ក្នុងខេត្ត Huaphan កំពុងត្រូវបានជួសជុលកែលម្អ ហើយទទួលបានថវិកាមួយផ្នែក ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ទន្ទឹមនឹងនេះ ផ្លូវលេខ៤B ពីស្រុក Hongsa ក្នុងខេត្ត Xayaboury ឆ្ពោះទៅ Xiengman ក្នុងខេត្ត Luang Prabang ក៏ត្រូវបានជួសជុលកែលម្អផងដែរជាមួយជំនួយមូលនិធិពីប្រទេសថៃ ខណៈខេត្ត Savannakhet ក៏នឹងជួសជុលកែលម្អផ្លូវលេខ២.៦៣១៣ ពីស្រុក Thapangthong ឆ្ពោះទៅស្រុក Toumlan ក្នុងខេត្ត Salavanh ក្រោមជំនួយពីប្រទេសចិន។

ផ្លូវលេខ៤B ពីស្រុក Hongsa ក្នុងខេត្ត Xayaboury ទៅតំបន់ Xiengman ក្នុងខេត្ត Luang Prabang ក៏ត្រូវបានជួសជុលកែលម្អផងដែរជាមួយនឹងមូលនិធិរបស់ NEDA។

សារព័ត៌មានចិន China Daily បានចុះផ្សាយថា ប្រទេសចិន តាមរយៈក្រុមហ៊ុន China North Industries Group Corporation Limited (NORINCO) របស់ខ្លួនបានចាប់ផ្តើមជួសជុល កែលម្អផ្លូវលេខ២.៦៣១៣ ពីស្រុក Thapangthong ក្នុងខេត្ត Savannakhet ឆ្ពោះទៅស្រុក Toumlan ក្នុងខេត្ត Salavanh កាលពីឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ ស្ពាននានាត្រូវបានសាងសង់ ឬជួសជុលក្នុងខេត្តមួយចំនួនរួមទាំងស្ពានមិត្តភាពឡាវ-ថៃ ទី៥ តភ្ជាប់ Paksan ក្នុងខេត្ត Bolikhamxay ជាមួយខេត្ត Bueng Kan ប្រទេសថៃ ផងដែរ ហើយវានឹងក្លាយជាច្រករបៀង ដឹកជញ្ជូនដ៏សំខាន់មួយ ដែលតភ្ជាប់ប្រទេសថៃ និងទីក្រុងជាច្រើនរបស់វៀតណាម តាមរយៈប្រទេសឡាវ។

សារព័ត៌មានឡាវ Vientiane Times បានចុះផ្សាយថា ក្រសួងនឹងបន្តធ្វើការជួសជុលកែលម្អ បណ្តាញផ្លូវថ្នល់ ដើម្បីលើកកម្ពស់ការតភ្ជាប់ថ្នាក់តំបន់។ នេះនឹងរួមបញ្ចូលទាំងការជួសជុល កែលម្អផ្លូវជាតិមួយចំនួនរួមទាំងផ្លូវជាតិលេខ៩ ដែលតភ្ជាប់ពីទីក្រុង Kaysone Phomvihane ឆ្ពោះទៅស្រុក Xeno នៅតាមព្រំដែនឡាវ-វៀតណាម ផងដែរ៕ Laotian Times៕