ដំណឹងល្អៈស្ពានមិត្តភាពកម្ពុជា កូរ៉េត្រូវបានប្រមុខរដ្ឋាភិបាលអនុម័តទីតាំងជាក់លាក់ហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ នៅទីបំផុតការកំណត់ និងជ្រើសរើសទីតាំង សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េបានកំណត់ទីតាំងជាក់លាក់រួចហើយ បន្ទាប់ពីមានការរៀបចំសំណើរបង្ហាញឲ្យមន្រ្តីជំនាញ។

នេះបើតាមលិខិតមួយដែលមានបោះត្រា និងចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចំណារឯកភាពសរសេរអក្សរដៃ ដែលគេស្គាល់ថា ជាចំណាររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងលិខិតខាងលើ ដែលបង្ហាញត្រឹមសចក្តីសន្ឋិដ្ឋាន បានបង្ហាញថា តាមការវិភាគលំអិត និងសិក្សាលើកត្តាចំបងសំខាន់ៗរួមមាន ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់​សង្គម និងសេដ្ឋកិច្ចបរិស្ថាន ព្រមទាំងការគិតគូរផងដែរ នូវការទាក់ទាញវិស័យទេសចរណ៍ ជាពិសេសកត្តា​សោភ័ណភាព (Landmark) និងការលើកនូវសម្រស់ក្រុងភ្នំពេញ ក្រុមហ៊ុន​កុងសុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា ជម្រើសទីតាំងទី២ (ផ្សាររាត្រីអរិយក្សត្រ) គឺជាជម្រើសសមស្រប និងល្អជាងជម្រើសទី១ សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ។

លិខិតដដែលបានបន្តថា ចំពោះប្រភេទស្ពានអាស្រ័យ ទៅតាមការសម្រេចរបស់ភាគីកម្ពុជា ក្នុងការជ្រើសរើសយកមួយ ក្នុងចំណោមជម្រើសទាំង៦បានសិក្សាខាងលើ។

លិខិតដែលមានចំណារបស់សម្តេចតេជោ បោះត្រានិងចុះហត្ថលេខាដោយលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានបន្តថា “ក្នុងន័យនេះ ខ្ញុំសូមគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាត្តឲ្យ​ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនចចាជាមួយស្ថាប័នពាក់ព័ន្ឋរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា សាធារណៈរដ្ឋកូរ៉េនៅទីតាំងទី២ (ផ្សាររាត្រី អរិយ​ក្សត្រ) ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង។

តាមរយៈលិខិតនេះ គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចារ​ឯកភាពរួចហើយ។
អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី១ មិនាថា លោកបានដឹងព៌តមាននេះហើយ ដោយតាមរយៈមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់លោកថា គំរោងសាងសង់ស្ពាននេះ គឺមិនប៉ះពាល់ដល់ដី និងសណ្ឋា គាររបស់ក្រុមហ៊ុនសុខាអូតែលនោះទេ ពោលគឺស្ពាននេះនឹងតភ្ជាប់ជាមួយផ្លូវដែលមានស្រាប់៕

វិស័យអចលនទ្រព្យចិនចាប់ផ្ដើមមានសញ្ញាវិជ្ជមាន ពេលតម្លៃផ្ទះថ្មីក្នុងប្រទេសនេះចាប់ផ្តើមកំរើកឡើងវិញ

ដោយៈសុខុម

ប៉េកាំង: តម្លៃលំនៅដ្ឋានថ្មីក្នុងប្រទេសចិន បានហក់ឡើងបន្តិចក្នុងខែកុម្ភៈ កន្លងទៅ បន្ទាប់ពីធ្លាក់ថ្លៃក្នុងខែមករា ដើមឆ្នាំ២០២២ ហើយនេះគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យចិន។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវឯកជនមួយ ដែលបានបង្ហាញនៅថ្ងៃអង្គារ ទី០១ មីនា នេះ។

យោងតាមទិន្នន័យពីក្រុមហ៊ុន China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យ ដ៏ធំបំផុតមួយរបស់ប្រទេសចិន បង្ហាញថា តម្លៃផ្ទះថ្មីក្នុងទីក្រុងចំនួន១០០ បានហក់ឡើង០,០៣%ក្នុងខែកុម្ភៈ បន្ទាប់ពីធ្លាក់ថ្លៃ០,០១%ក្នុងខែមករា។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ចាប់ផ្ដើមមានលំនឹងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីដាំក្បាលចុះយ៉ាងគំហុកកាលពីឆ្នាំ២០២១ នៅពេលរដ្ឋាភិបាល ចាប់ផ្តើមបន្ធូរបន្ថយនិយ័តកម្មរួមទាំងការអនុញ្ញាត ឱ្យអ្នកទិញផ្ទះដំបូងបង់ប្រាក់មុន (Down Payment) តិចជាងមុន សម្រាប់ការទិញបង់រំលស់ ការបញ្ចុះអត្រាការប្រាក់លើឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) និងការបញ្ចុះពន្ធលើប័ណ្ណកម្មសិទ្ធិ អចលនទ្រព្យផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយកាលពីខែមុនថា ពេលនេះក្រុមហ៊ុនអចលនទ្រព្យនានា ក៏អាចប្រើប្រាស់ប្រាក់បានពីការលក់ Pre-sale ក្នុងគម្រោងលំនៅដ្ឋានរបស់ខ្លួន ងាយស្រួលជាងមុនផងដែរ ហើយចំណាត់ការនេះធ្វើឡើង ដើម្បីសម្រាលវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ នៅក្នុងវិស័យអចលនទ្រព្យចិន។

ទីក្រុងគ័ងចូវ ឬ ក្វាងចូវ (Guangzhou) ខៃខេត្តគ័ងតុង ឬក្វាងទុង (Guangdong) ភាគខាងត្បូងក្នុងតំបន់ដីសណ្ដទន្លេគជ់ (Pearl River Delta) បានហក់ឡើងថ្លៃខ្ពស់ជាងគេប្រចាំខែ០,៦២%នូវតម្លៃលំនៅដ្ឋានថ្មីក្នុងចំណោមទីក្រុងចំនួន១០០កាលពីខែមុន។

ទីក្រុងសៀងហៃ ដែលស្ថិតនៅតំបន់ដីសណ្ដទន្លេយ៉ាងចឺ (Yangtze River Delta) បានហក់ឡើង០,២៣ធៀបនឹងខែមករា ដោយលើសអត្រានៅក្រុងប៉េកាំង ដែលហក់ឡើងថ្លៃ០,០២%។

លោក Cao Jingjing នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន China Index Academy បានលើកឡើងថា សភារបស់ប្រទេសចិន នឹងកោះប្រជុំនៅចុងសប្តាហ៍នេះ ហើយតាមការរំពឹងទុកគោលនយោបាយ ថ្នាក់មូល ដ្ឋានបន្ថែមទៀត នឹងដាក់ចេញដើម្បីរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ។

លោក Cao Jingjing បានលើកឡើងបន្ថែមទៀតថា រដ្ឋបាលមូល ដ្ឋានមួយចំនួន អាចនឹងបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ ដើម្បីជំរុញតម្រូវការក្នុងទីផ្សារ៕ Reuters៕

អ្នកជំនាញៈសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជាទេ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា វិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយ ក្រែនមិនប៉ះពាល់អ្វីធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងវិស័យអចលទ្រព្យនៅកម្ពុជាទេ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១ មិនាកន្លងមកថា ទំហំនៃវិបត្តិនេះ អាចជះផលប៉ះពាល់ខ្លះដល់វិស័យទេស​ចរណ៍ និងវិនិយោគិនរុស្ស៊ីនៅកម្ពុជាតិចតួចផងដែរ ប៉ុន្តែវាមិនមានបញ្ហាធ្ងន់ធ្ងរ​នោះទេ។

លោកបន្តថា “បច្ចុប្បន្ននេះ យើងមិនទាន់រកឃើញសញ្ញាណាមួយ បង្កផលប៉ះពាល់ពីសង្រ្គាមនេះ មកលើកម្ពុជាច្រើននោះទេ ពិសេសលើវិស័​យអចលនទ្រព្យ”។លោកបន្តថា “ការដាក់ទ័ណ្ឌកម្មលើរុស្ស៊ី ពីអាមេរិកនិងលោកខាងលិច មកលើរុស្ស៊ី មិនធ្វើឲ្យរុស្ស៊ីដួលរលំនោះទេ ព្រោះនេះជា ទ័ណ្ឌកម្មលើកទី១០១ហើយ”។

លោកច្រឹក សុខនីម បានបន្តថា ការវិនិយោគពីរុស្ស៊ី ក៏ដូចជាពីប្រទេសចិន និងអ្នកវិនិយោគចិនថ្មីៗ មិនទាន់មានចូលមកច្រើននៅឡើយទេ គឺមានខ្លះៗ ប៉ុន្តែពួកគេមិនទាន់យកលុយមកវិនិយោគ​ច្រើន នៅកម្ពុជានៅឡើយទេ។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា បើសិនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនអាចបញ្ចប់នៅពេលឆាប់ៗនេះទេ ផលប៉ះពាល់មកកម្ពុជាប្រាកដជាមានជាពិសេស គឺការនាំចេញរបស់កម្ពុជាទៅកាន់អឺរ៉ុប លើផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ដោយសារតែ ផលិតផលនេះភាគច្រើនបាននាំចេញទៅកាន់ប្រទេសអឺរ៉ុប។

លោកបណ្ឌិតបន្តថា “ការបញ្ជាទិញទំនិញរបស់កម្ពុជា ពីសំណាក់បណ្ដាប្រទេសអឺរ៉ុប បច្ចុប្បន្ននេះ មានប្រមាណ៨ពាន់លានដុល្លារអាមេរិក ហើយបើសិនជាបណ្ដាប្រទេសទាំងនោះ ជាប់ពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឱ្យបាត់បង់ ការបញ្ជាទិញយ៉ាងហោចណាស់ពាក់ក ណ្ដា​ល ឬប្រមាណ៤ពាន់លានទៅ៥ពាន់លានដុល្លារអាមេរិក”។

លោកកបណ្ឌិតបន្ថែមថា យ៉ាងណាក្ដីសេដ្ឋកិច្ចកម្ពុជា ក៏បានធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់ខ្លួនមួយចំនួនផងដែរ ជាក់ស្ដែងកម្ពុជាមិនមែននាំចេញ តែផលិតផលវាយនភណ្ឌ ទៅកាន់ប្រទេសអឺរ៉ុបមួយមុខទេ តែកម្ពុជាបានចេញផលិតផលវាយនភណ្ឌ និងសម្ភារៈផ្សេងទៀត ទៅបណ្ដាប្រទេសក្រៅពីអឺរ៉ុប ហើយសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនវាប៉ះពាល់ដល់ប្រទេ​សជិតៗតំបន់នោះ តែកម្ពុជាក៏អាចនាំចេញទំនិញរបស់ខ្លួនទៅកាន់ប្រទេសឆ្ងាយពីតំបន់សង្គ្រាមបានដែរ ដូចជាទៅបារាំង អាល្លឺម៉ង់ជាដើម។

លោកបណ្ឌិតបញ្ជាក់ថា ទន្ទឹមនឹងវិបត្តិនៃសង្គ្រាមនេះដែរ ក៏មានបណ្ដាប្រទេសមួយចំនួនមិនរងផលប៉ះពាល់និងមានការងើបឡើងនៃសេដ្ឋកិច្ចរបស់ខ្លួនវិញ និងធ្វើឱ្យតម្រូវការទំនិញពីកម្ពុជាកាន់តែច្រើនឡើង ដូច្នេះកម្ពុជាអាចបង្កើនការនាំចេញបន្ថែមទៅកាន់ប្រទេសទាំងនោះដូចជាសហរដ្ឋអាមេរិកជាដើម ៕

ស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងសាងសង់ចេញពីតំបន់ផ្សារាត្រី ទៅកាន់អរិយក្សត្រដោយនឹងមានស្ពានចំនួនពីរ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចារឯកភាព ក្នុងការសម្រេចជ្រើសរើសយក ទីតាំងសំរាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េរួចហើយ។

នេះបើតាមលិខិតមួយដែលមានបោះត្រា និងចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចំណារឯកភាពសរសេរអក្សរដៃ ដែលគេស្គាល់ថា ជាចំណាររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងលិខិតខាងលើ ដែលបង្ហាញត្រឹមសចក្តីសន្ឋិដ្ឋាន បានបង្ហាញថា តាមការវិភាគលំអិត និងសិក្សាលើកត្តាចំបងសំខាន់ៗរួមមាន ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់​សង្គម និងសេដ្ឋកិច្ចបរិស្ថាន ព្រមទាំងការគិតគូរផងដែរ នូវការទាក់ទាញវិស័យទេសចរណ៍ ជាពិសេសកត្តា​សោភ័ណភាព(Landmark) និងការលើកនូវសម្រស់ក្រុងភ្នំពេញ ក្រុមហ៊ុន​កុងសុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា ជម្រើសទីតាំងទី២ (ផ្សាររាត្រីអរិយក្សត្រ) គឺជាជម្រើសសមស្រប និងល្អជាងជម្រើសទី១ សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ។

លិខិតដដែលបានបន្តថា ចំពោះប្រភេទស្ពានអាស្រ័យ ទៅតាមការសម្រេចរបស់ភាគីកម្ពុជា ក្នុងការជ្រើសរើសយកមួយ ក្នុងចំណោមជម្រើសទាំង៦បានសិក្សាខាងលើ។

លិខិតដែលមានចំណារបស់សម្តេចតេជោ បោះត្រានិងចុះហត្ថលេខាដោយលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានបន្តថា “ក្នុងន័យនេះ ខ្ញុំសូមគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាត្តឲ្យ​ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនចចាជាមួយស្ថាប័នពាក់ព័ន្ឋរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា សាធារណៈរដ្ឋកូរ៉េនៅទីតាំងទី២ (ផ្សាររាត្រី អរិយ​ក្សត្រ) ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង។

តាមរយៈលិខិតនេះ គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចារ​ឯកភាពរួចហើយ។
អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី១ មិនាថា លោកបានដឹងព៌តមាននេះហើយ ដោយតាមរយៈមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់លោកថា គំរោងសាងសង់ស្ពាននេះ គឺមិនប៉ះពាល់ដល់ដី និងសណ្ឋា គាររបស់ក្រុមហ៊ុនសុខាអូតែលនោះទេ ពោលគឺស្ពាននេះនឹងតភ្ជាប់ជាមួយផ្លូវដែលមានស្រាប់។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងថា តាមប្រភពពីមន្រ្តី ចំណារខាងលើនេះ ពិតជាចំណាររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋ​មន្រ្តីនៃកម្ពុជាពិតមែន ហើយព៌តមានលំអិតពីទីតាំងស្ពាននេះ លោកបានដឹងព៌តមានខ្លះៗ ប៉ុន្តែការសម្រេចបែបណា លោកមិនមានព៌តមានលំអិតនោះទេ៕

 

លោកស្រីតាំង ហួរៈ ចលនាទិញ លក់ដីមានភាពសកម្មជាងគេនៅចន្លោះពី២០ទៅ៣០គីឡូម៉ែត្រជុំវិញក្រុងភ្នំពេញ

ដោយៈវិវត្តន៍

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ជើងចាស់បានអះអាងថា នៅដើមឆ្នាំ២០២២នេះ សញ្ញាគួរឲ្យកត់សំគាល់ជាងគេ ក្នុងវិស័យអចលនទ្រព្យ គឺការទិញលក់ដីធ្លី។

អ្នកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១ មិនា កន្លងមកថា សកម្មភាពទិញ លក់ក្នុងវិស័យនេះ យើងឃើញចរន្តទិញលក់ មានភាពសកម្មជាងគេ គឺផ្នែកដីធ្លីនៅតំបន់ជាយក្រុង ដែលមានចម្ងាយចន្លោះពី២០ទៅ៣០គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ។

អ្នកស្រីបន្តថា “ទោះជាមានសកម្មភាពទិញលក់ដីធ្លីក្តី ប៉ុន្តែវាមិនមានភាពពុះកញ្រ្ជោលដូចមុនវិបត្តិជំងឺកូវីដនោះទេ ដោយសកម្មភាពបច្ចុប្បន្នមានសភាពធម្មតា”។ អ្នកស្រីបន្តថា “ជាមួយនឹងសកម្មភាពទិញ លក់កើនឡើង តម្លៃដីធ្លីមួយចំនួនក៏កើនឡើងផងដែរ ពិសេសដីស្ថិតនៅតាមផ្លូវធំៗ ដែលអាចសាងសង់ជាបុរីបាន”។

ជាមួយគ្នានេះ អ្នកស្រីតាំង ហួរ បានឲ្យដឹងផងដែរថា ចំណែកដីស្ថិតនៅតាមផ្លូវតូចៗ តម្លៃមិនសូវមានការកើនឡើងច្រើននោះទេ ដោយសារអ្នក វិនិយោគឥលូវមានភាពឆ្លាតវៃជាងមុន និងស្វែងរកតែដីដែលមានតម្លៃទាបជាងទីផ្សារ ខណៈដីប្រភេទនេះពិបាករក ព្រោះទាល់តែពួកគេប្រឈមវិបត្តិលំហូរសាច់ប្រាក់ ទើបពួកគេលក់ចេញនិងអាចចចារបានតម្លៃល្អ៕

Battersea Emerges as Top Choice for London Investment

London’s status as a global property hotspot and safe haven for investment is longstanding, given its role at the epicentre of international business and finance, world-class education, and rich culture and heritage.

Despite several years of uncertainty, the UK capital retains this leading position as a highly attractive investment destination, most recently topping the list as the world’s most favoured city for combined investment and development prospects for the year ahead (according to PwC and the Urban Land Institute’s 2022 Emerging Trends in Real Estate – Road to Recovery survey).

With central London’s recovery on an upward trajectory, the early winners are apartments – with new data reporting a 1.1% annual price growth for flats in prime central London and 1% growth in outer prime London in 2021. The ongoing relaxation of travel restrictions – and an increasing number of daily flights into the UK – is set to further bolster interest and the capital’s recovery, with this return to the capital fuelled by buyers on the hunt for a London base.

Longer-term, it is forecasted a 24% growth in values in the five years to 2026 – at which point values will return to their previous 2014 peak level for the first time – making now an ideal time for investors those looking to capitalise on the potential long-term capital growth.
Stretching along the south bank of the River Thames, from Lambeth Bridge to Chelsea Bridge, the 227-hectare regeneration of the Vauxhall, Nine Elms & Battersea regeneration area – central London’s largest regeneration site – has, for several years, been one of the most talked-about projects in the capital.

The centrepiece of this new neighbourhood is Battersea Power Station, an iconic Grade II* landmark of London’s cityscape, which is being transformed into a thriving hub to live, work, shop, eat and enjoy. This exciting evolution of the area is also drawing in global powerhouses of business, with Apple is set to open a new campus at Battersea Power Station itself, and the US Embassy and Penguin Random House both located in wider Nine Elms.

Most recently, the opening of the much-anticipated Northern Line Extension, which saw the opening of two new Underground stations – Battersea Power Station and Nine Elms – has solidified the area’s status as one of London’s most sought-after residential and business districts.

Representing the capital’s first major tube extension this century – and the first time Battersea has had a tube connection – the new openings significantly boost the area’s connectivity. With London home to a host of the best respected universities in the world – a key driver for many international property investors – residents of Battersea and Nine Elms are now even better placed for access to academic institutions including University College London, London School of Economics and King’s College London.

Whilst it might be famed for the imposing Battersea Power Station, what this leafy Thames district is perhaps most renowned for is its abundance of verdant green spaces, access to which is all the more important since the onset of Covid-19. The beautiful and historic Battersea Park, which spans 200 acres and sits along the riverfront, provides not just a park but home to a variety of sporting facilities, outdoor pursuits and even a zoo.

Prince of Wales Drive – Battersea’s most exciting residential opportunity
With Battersea and Nine Elms fast emerging as the go-to hotspot for global investors, leading property developer, St William, part of the Berkeley Group, has brought forward an exciting new addition to the area: Prince of Wales Drive.

In a prime position neighbouring Battersea Park – and the closest new development to the new Battersea Power Station Underground Station – Prince of Wales Drive brings together exceptional new homes, luxurious residents’ amenities and 2.5 acres of landscaping and green open space, all on the doorstep of everything the revitalised Battersea Power Station has to offer.

So Phary, [3/1/2022 5:10 PM]
The final phase of this exclusive new address is Upper Park Residences, where prices start from £785,000. Encompassing an exceptional range of one, two, three and four-bedroom apartments with spectacular views over neighbouring Battersea Park, the River Thames, Battersea Power Station, and across the skyline to the City of London.

To date, St William has unveiled the first two buildings within Upper Park Residences – the 22-storey Park East, and Park Central, a striking 27-storey campanile tower which establishes a bold centrepiece for Prince of Wales Drive. With just two apartments to each floor within Park Central, and just one residence to the upper floors, homes enjoy ultimate privacy as well as far-reaching wraparound views.

Inside, the spacious apartments are designed to maximise space and light, with floor-toceiling glazing and flexible interior layouts. Every home at Prince of Wales Drive boasts private outdoor space in the form of a balcony, with many featuring winter gardens to maximise living space.

Residents also enjoy access to an impressive suite of private facilities, including The 1882 Club – a collection of hotel-style residents’ amenities including a games area, karaoke room, music room and library, as well as a private cinema room and more relaxed viewing rooms – which are privately bookable for residents’ enjoyment. In addition, responding to the rise of flexible working, hot desk workspaces, pod rooms and a boardroom are available for those working from home.

Source: The edge market

ក្រុមហ៊ុនចិនធំមួយបន្ថែមទុន២៦៨លានដុល្លារដើម្បីពង្រីកសមត្ថភាព ផលិតកង់រថយន្តនៅកម្ពុជា

 ដោយៈជេស៊ីកា

  ស្វាយរៀងៈ ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយSailun Group បានបន្ថែមទុនវិនិយោគ២៦៨លានដុល្លារបន្ថែមទៀត ដើម្បីបង្កើតរោងចក្រផលិតកង់រថយន្តដឹកទំនិញថ្មីមួយ បន្ថែមពីលើរោងចក្រផលិតកង់រថយន្តធម្មតាដែលមានស្រាប់ នៅក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានIR Journal កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងមកបានឲ្យដឹងថា ក្រុមហ៊ុន Sailun Group ដាក់ផែនការផលិតឱ្យបាន១,៦លានកង់ក្នុងមួយឆ្នាំ ដើម្បីនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។

រោងចក្រថ្មីនេះ កំពុងត្រូវបានសាងសង់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Qilu ទីក្រុងស្វាយរៀង។ តាមផែនការការសាងសង់នឹងបញ្ចប់ក្នុង រយៈពេល១៧ខែ។

ការសិក្សារបស់ក្រុមហ៊ុននេះបានបង្ហាញថា ការវិនិយោគនៅកម្ពុជាគឺមានសក្ដានុពលខ្ពស់ ព្រោះមានកម្លាំងពលកម្មគ្រប់គ្រាន់ តម្លៃកៅស៊ូទាប និងការនាំចេញនាំចូលនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ។

រោងចក្រនេះ គ្រប់គ្រងដោយក្រុមហ៊ុន China CART TIRE Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនSailun Group។

ក្រុមហ៊ុនSailun Group ជាក្រុមហ៊ុនដែលបានបង្កើតរោងចក្រផលិតកង់រថយន្តដំបូងគេនៅកម្ពុជា ដោយការសាងសង់រោងចក្រចំណាយពេល ២ ឆ្នាំ និងបានដាក់ដំណើរការផលិតកម្មកាលពីចុងឆ្នាំ២០២១ថ្មីៗនេះ៕

 

សេដ្ឋវិទូកម្ពុជាៈសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននឹងប៉ះពាល់ដល់ការនាំចេញខ្លះៗទៅអឺរ៉ុប

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ស្របពេលសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនកំពុងកើតឡើងនិងក្ដៅគគុក សេដ្ឋកិច្ចវិទូកម្ពុជាមួយរូបបានមើលឃើញថា បើសង្គ្រាមនេះអូសបន្លាយយូរ វានឹងបង្កផលប៉ះពាល់ដល់ការនាំចេញ ផលិតផលមួយចំនួនរបស់កម្ពុជា តែក៏ឱកាសមួយសម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសអឺរ៉ុប។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិននៃរាជ្យបណ្ឌិត្យសភា កម្ពុជាបានមានប្រសាសន៍ តាមប្រព័ន្ធតេលេក្រាមឱ្យដឹងថា បើសិនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនអាចបញ្ចប់នៅពេលឆាប់ៗនេះទេ ផលប៉ះពាល់មកកម្ពុជាប្រាកដជាមាន ជាពិសេសគឺការនាំចេញរបស់កម្ពុជាទៅកាន់អឺរ៉ុប លើផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ដោយសារតែផលិតផលនេះភាគច្រើន បាននាំចេញទៅកាន់ប្រទេសអឺរ៉ុប។

លោកបន្តថា “យ៉ាងណាក្ដី បើសិនជាបណ្ដាប្រទេសអឺរ៉ុប ជាប់ដៃធ្វើ  សង្គ្រាម ការបង្កបង្កើនផលម្ហូបអាហារ នឹងត្រូវបានកាត់បន្ថយដូច្នេះហើយវាអាចនឹងមានតម្រូវការ លើស្បៀងអាហារពីកម្ពុជាបន្ថែមវិញ”។

លោកគី សេរីវឌ្ឍន៍បណ្ឌិតបន្តថា ការបញ្ជាទិញទំនិញរបស់កម្ពុជាពីសំណាក់បណ្ដាប្រទេសអឺរ៉ុប បច្ចុប្បន្ននេះ មានប្រមាណ៨ពាន់លានដុល្លារអាមេរិក ហើយបើសិនជាបណ្ដាប្រទេសទាំងជាប់ពាក់ព័ន្ធ នឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឱ្យបាត់បង់ការបញ្ជាទិញ យ៉ាងហោចណាស់ពាក់កណ្ដាល ឬប្រមាណ៤ពាន់លានទៅ៥ពាន់លានដុល្លារអាមេរិក ។

លោកកបណ្ឌិតបន្ថែមថា យ៉ាងណាក្ដីសេដ្ឋកិច្ចកម្ពុជា ក៏បានធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់ខ្លួនមួយចំនួនផងដែរ ជាក់ស្ដែងកម្ពុជាមិនមែននាំចេញ តែផលិតផលវាយនភណ្ឌ ទៅកាន់ប្រទេសអឺរ៉ុបមួយមុខទេ តែកម្ពុជាបានចេញផលិតផលវាយនភណ្ឌ និងសម្ភារៈផ្សេងទៀត ទៅបណ្ដាប្រទេសក្រៅពីអឺរ៉ុប ហើយសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនវាប៉ះពាល់ដល់ប្រទេ​សជិតៗតំបន់នោះ តែកម្ពុជាក៏អាចនាំចេញទំនិញរបស់ខ្លួន ទៅកាន់ប្រទេសឆ្ងាយពីតំបន់សង្គ្រាមបានដែរ ដូចជាទៅបារាំង អាល្លឺម៉ង់ ។

លោកបណ្ឌិតបញ្ជាក់ថា ទន្ទឹមនឹងវិបត្តិនៃសង្គ្រាមនេះ ក៏មានបណ្ដាប្រទេសមួយចំនួន មិនរងផលប៉ះពាល់ និងមានការងើបឡើងនៃសេដ្ឋកិច្ចរបស់ខ្លួនវិញ និងធ្វើឱ្យតម្រូវការទំនិញពីកម្ពុជាកាន់តែច្រើនឡើង។ ដូច្នេះកម្ពុជាអាចបង្កើនការនាំចេញបន្ថែម ទៅកាន់ប្រទេសទាំងនោះដូចជាសហរដ្ឋអាមេរិកជាដើម៕

ក្រុងឡុងដ៍ ក្លាយជាគោលដៅកំពូលរបស់ពិភពលោកសម្រាប់ការ វិនិយោគរួមទាំងអចលនទ្រព្យផង

ដោយៈសុខុម

ក្រុងឡុងដ៍: រាជធានីនៃប្រទេសអង់គ្លេស ពោលគឺទីក្រុងឡុងដ៍ ដ៏ល្បីល្បាញ បានក្លាយជាគោលដៅកំពូលរបស់ពិភពលោក សម្រាប់ការវិនិយោគនានា រួមទាំងវិស័យអចលនទ្រព្យផងដែរ។

សារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ កុម្ភៈ ថា ការក្លាយជាគោលដៅកំពូលរបស់ពិភពលោក សម្រាប់ការវិនិយោគ រួមទាំងវិស័យអចលនទ្រព្យផងដែរនេះ មិនមែនជារឿងចៃដន្យឡើយ នោះក៏ដោយសារតួនាទី ដ៏សំខាន់របស់ទីក្រុងនេះ ស្ថិតនៅចំណុចស្នូលនៃពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ វិស័យអប់រំកម្រិតស្តង់ដារពិភពលោក និងវប្បធម៌ ព្រមទាំងបេតិកភណ្ឌដ៏សម្បូរបែប។

ទោះបីប្រឈមនឹងស្ថានភាព មិនប្រាកដប្រជាប៉ុន្មានឆ្នាំមកនេះយ៉ាងណាក្ដី ក៏រាជធានីរបស់អង់គ្លេស មួយនេះនៅតែរក្សាតំណែងឈានមុខគេនេះ ក្លាយជាគោលដៅវិនិយោគ ដ៏គួរឱ្យទាក់ទាញបំផុតរបស់ពិភពលោកសម្រាប់ការវិនិយោគ និងការអភិវឌ្ឍ ជាពិសេសនៅសង្កាត់ Battersea។ នេះបើយោងតាមក្រុមហ៊ុនសវនកម្មអន្តរជាតិ PwC និងរបាយការណ៍ស្ទង់មតិ Real Estate – Road to Recovery (អចលនទ្រព្យ – ផ្លូវឆ្ពោះទៅរកការងើបឡើង) របស់វិទ្យាស្ថាន Urban Land Institute។

ដោយទីក្រុងឡុងដ៍ កំពុងស្ទុះងើបឡើងយ៉ាងស្វាហាប់ វិស័យដែលទទួលបានផលមុនគេគឺវិស័យខុនដូ និងអាផាតម៉ិន ដោយទិន្នន័យថ្មីបង្ហា​ញពីកំណើនតម្លៃប្រចាំឆ្នាំ១,១% សម្រាប់អាផាតម៉ិននៅកណ្ដាលទីក្រុងនេះ និងកំណើន១%នៅក្រៅទីក្រុងនេះក្នុងឆ្នាំ២០២១។

ការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរនៅពេលនេះ និងកំណើននៃចំនួនជើងហោះហើរប្រចាំថ្ងៃ ចូលក្នុងប្រទេសអង់គ្លេស នឹងជំរុញចំណាប់អារម្មណ៍បោះទុនវិនិយោគបន្ថែមទៀត ហើយក៏នឹងជំរុញឱ្យការងើបឡើងវិញរបស់ទីក្រុងនេះ កាន់តែមានសន្ទុះលឿនផងដែរ។

សម្រាប់រយៈពេលវែង ទីក្រុងនេះត្រូវបានព្យាករថា នឹងទទួលបានកំណើនតម្លៃមូលធនដល់ទៅ២៤% ក្នុងរយៈពេល៥ឆ្នាំដល់ឆ្នាំ២០២៦ ហើយនេះ គឺជាពេលវេលាមាស សម្រាប់បណ្ដាវិនិយោគិន ដែលសម្លឹងរកឱកាសចំណេញពីកំណើនមូលធនរយៈពេលវែង៕  The Edge Markets៕

គម្រោងវិនិយោគចំនួន១២ត្រូវបានចុះបញ្ជីវិនិយោគនៅក្នុងខែកុម្ភៈ ជាមួយទឹកប្រាក់ជិត១០០លានដុល្លារ

 ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដើមឆ្នាំ២០២២នេះ កម្ពុជាទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ឡើងវិញ ទោះបីជាស្ថានភាពកូវីដ១៩ មិនទាន់បានបញ្ចប់ទាំ​ងស្រុងក៏ដោយ ជាក់ស្ដែងនៅក្នុងខែកុម្ភៈ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជី ជូនក្រុមហ៊ុនវិនិយោគចំនួន១០គម្រោងដែលមានទឹកប្រាក់សរុប៩៣,១លានដុល្លារអាមេរិក ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយបន្តបន្ទាប់ ក្នុងខែកុម្ភៈបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនដែលស្នើសុំចុះបញ្ជីវិនិយោគនៅកម្ពុជា និងត្រូវបានប្រកាសក្នុងខែកុម្ភៈ គឺភាគច្រើនជាគម្រោងរោងចក្រ ក្នុងនោះក៏មានរោងចក្រផ្គុំដំឡើងរថយន្តមួយផងដែរ គឺរោងចក្រអ៊ីស៊ូហ្ស៊ូ។

ក្រៅពីរោងចក្រនេះ ក៏មានរោងចក្រផ្សេងទៀតជាច្រើនដូចជា  ទី១- គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨២៨កន្លែង។

ទី២- គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៨កន្លែង។ ទី៣- គម្រោងបង្កើតរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅផ្គត់ផ្គង់ឱ្យរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៦,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨២កន្លែង។

ទី៤- គម្រោងបង្កើតរោងចក្រផលិតម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅអគារលេខ #I-4A-12 ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៩៥កន្លែង។

ទី៥- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៧៨៩កន្លែង។

 

ទី៦- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦០០កន្លែង។

ទី៧- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុន វិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៧កន្លែង។ ទី៨- គម្រោងបង្កើតរោងចក្រខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ ៤១ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។

ទី៩- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩២៩កន្លែង។

ទី១០- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

 

ទី១១- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៨៤កន្លែង៕