ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោកធូួន ស៊ីណានបានលើកឡើងនូវកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងប្រទេសទាំងបីកម្ពុជា ថៃ និងវៀតណាម។
កាលពីសប្តាហ៍មុនលោកបាន ដឹកនាំប្រតិភូនិងអ្នកសារព៌តមានមួយក្រុមចូលរួមកម្មវិធីនៅប្រទេសថៃ ដើម្បីពង្រីកនិងការតភ្ជាប់ខ្សែចង្វាក់ទេសចរណ៍ក្នុងតំបន់។
លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី៨ ឧសភាកន្លងមកថា សកម្មភាពពីថ្ងៃទី៤ ដល់ទី៧ ខែ ៥ ឆ្នាំ ២០២២ របស់សមាគមន៍ ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក្នុងបរិបទផ្លាស់ប្តូពាណិជ្ជកម្មរវាងថែ វៀតណាម កម្ពុជាបានរៀបចំដូចជា ទី១ ១- ចាប់ផ្តើមផ្សព្វផ្សាយនិងផ្លាស់ប្តូរទស្សនៈកិច្ចសិក្សា រវាងប្រទេសទាំងបី CVTEC ចាបផ្ដើមពីខែ៥ នេះតទៅ។
ទី ២-ចាប់ផ្ដើម ផ្លាស់ប្តូភ្ញៀវទេសចរណ៍រវាងប្រទេសទាំងបី ចាប់ផ្តើមពីខែ៧នេះតទៅ ដោយឆ្លងកាត់ព្រំដែន និង អាកាស ទី៣-ស្នើរសូម រដ្ឋាភិបាល ប្រទេសទាំងបី សូមអោយមានគោលនយោបាយព្រំដែនរួម ដើម្បីបង្កើតអោយមានភាពងាយស្រួល សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ដោយមិនមានឩបសគ្គ។
ទី៤- បង្កើតសម្ព័ន្ធភាពនឹងសាមគ្គីភាពវិស័យឯកជន ក្នុងតំបន់ដោយឈរលើរគោលការណ៍ របស់អាស៊ាន ( one Vision , One identity , one community ) រួមគ្នាតស៊ូមតិដើម្បីបំរើរប្រយោជន៍រួមក្នុងតំបន់។