តម្រូវការដីធ្លីសម្រាប់អ្នកមានលុយនៅក្នុងខេត្តកំពតទិញយកចំណេញមានចំនួនកាន់តែច្រើន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តម្រូវការដីធ្លី សម្រាប់អ្នកមានលុយក្នុងខេត្តកំពត ហាក់មានកំណើនលើការទិញ លក់ទៅអតិថិជន ដែលមានចំណូលមធ្យម ខណៈសកម្មភាពនៃការពុះឡូត៏ សម្រាប់ជាដីឡូត៏លំហែ នៅក្នុងខេត្តនេះ កំពុងមានកំណើនខ្ពស់។

លោកសុខ គែន នាយកក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២២ កុម្ភៈនេះថា តម្រូវការដីសម្រាប់សង់ជាផ្ទះលំហែកាយ នៅក្នុងខេត្តកំពត ឃើញថាហាក់មានកំណើនខ្ពស់ និងនៅតែមានតម្រូវការ ដូចជា ដីនៅតាមមាត់ព្រែក និងមានទំហំធំៗកន្លះហិចតា និងមួយហិចតាជាដើម ។

លោកបន្តថា “គម្រោងមួយចំនួនបានធ្វើឱ្យប៉ះពាល់ ដល់គម្រោងអភិ​វឌ្ឍន៍ដីធ្លី ជាច្រើននៅក្នុងខេត្តកំពត ដូចជា បានឃើញស្រាប់មានគម្រោងខ្លះលក់យកលុយហើយអត់មានដីឱ្យអតិថិជន ដីខ្លះអត់ប្លង់ ហើយក៏មានអតិថិជនតវ៉ារឿងដីអត់មានប្លង់ ឬទិញដីមិនបានដីជាដើម”។

យ៉ាងណាក្ដី លោកជិន ណារិន ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពតបានបង្ហាញទស្សនផ្ទាល់ពីនេះទៅវិញ ដោយលោកយល់ឃើញថាសកម្មភាពនៃការពុះដីឡូត៏លំហែ នៅក្នុងខេត្តកំពតហាក់មានការគាំទ្រច្រើនពីអតិថិជន ជាពិសេសអតិថិជនមកពីភ្នំពេញ សម្រាប់សង់ផ្ទះលំហែកាយក្នុងនោះតំបន់មាត់ព្រែក តំបន់ភ្នំ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋក្នុងទិញដើម្បីអភិវឌ្ឍន៍ ។

លោកបន្តថា មានគម្រោងលំហែជាច្រើន បានលេចរូបរាងជាបន្តបន្ទាប់នៅក្នុងខេត្តកំពត ក្នុងនោះមានគម្រោងខ្លះក៏ជាប់គាំង គម្រោងខ្លះទៀតក៏បន្តហើយគម្រោងខ្លះ ហាក់មិនសូវសកម្មប៉ុន្មាននោះទេ ។ ទោះបីជាសកម្មភាពវិនិយោគិនអភិវឌ្ឍន៍ លើគម្រោងដីឡូត៏ និងផ្ទះលំហែច្រើនក៏ដោយក៏មើលឃើញថាតម្លៃ ដីធ្លីសម្រាប់អភិវឌ្ឍន៍លើផ្នែកនេះ មិនមានការឡើងថ្លៃប៉ុន្មាននោះទេ៕

ក្រុមហ៊ុនLSCGកំពុងស្វែងរកក្រុមហ៊ុនដៃគូដើម្បីដេញថ្លៃលើការឌីសាញតម្លៃ៦០០លានដុល្លារក្នុងព្រលានយន្តហោះអន្តរជាតិតេជោ

ដោយៈគង់ សូរិយា

 ភ្នំពេញៈ ក្រុមហ៊ុនLSCGកំពុងស្វែងរកក្រុមហ៊ុនជាតិ អន្តរជាតិ ដើម្បីធ្វើជាដៃគូក្នុងការដេញថ្លៃគំរោងInterior Design& Décor  ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលមានទឹកប្រាក់រហូតដល់៦០០លានដុល្លារអាមេរិក។

អគ្គនាយកក្រុមហ៊ុនLSCGលោកលី សុខឆាយបានមានប្រសាសន៍  ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២២ កុម្ភៈនេះថា ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅបាននិងកំពុងវិវត្តន៍គួរឲ្យកត់សំគាល់ ដែលរហូតមកទល់ពេលនេះ ក្រុមហ៊ុនLSCGកំពុងស្វែងរកដៃគូ ដើម្បីសហការលើការដេញថ្លៃគំរោងInterior Design& Decor ក្នុងព្រលានយន្តហោះនេះ។

លោកបន្តថា “ព្រលានយន្តហោះ តម្លៃ១៥០០លានដុល្លារនេះ បាននិងកំពុងចាប់ផ្តើមការងាររបស់ខ្លួន ពិសេសការរៀបចំការឌីសាញផ្នែកខាងក្នុងអគារ ដែលមានទំហំទឹកប្រាក់រហូតដល់៦០០លានដុល្លារ”។

លោកលី សុខឆាយបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងដឹកនាំការងារផ្ទាល់ ដោយអ្នកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុនOCIC បានធ្វើឲ្យកម្ពុជា កាន់តែលេចមុខមាត់លើឆាកអន្តរជាតិ ដោយសមិទ្ឋ​ផលធំៗជាច្រើនបានលេចឡើង ដើម្បីជំរុញនិងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋ​កិច្ច សង្គម៕

នាវាកម្សាន្តធំបំផុតរបស់ពិភពលោកតម្លៃ១,៣៥ពាន់លានដុល្លារសង់រួចរាល់ហើយ តើវាអស្ចារ្យប៉ុណ្ណា?

ដោយៈសុខុម

អាមេរិក: នាវាកម្សាន្តខ្នាតយក្សធំបំផុតរបស់ពិភពលោក ដែលមានតម្លៃរហូតដល់ទៅ១,៣៥ពាន់លានដុល្លារអាមេរិក និងបានប្រើពេល៣ឆ្នាំនៅក្នុងការសាងសង់ ទីបំផុតការសាងសង់បានបញ្ចប់ជាស្ថាពរហើយ និងកំពុងត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ។

ដោយមានប្រវែងជាង៣០០ម៉ែត្រ និងកម្ពស់រហូតដល់ទៅ៦៤ម៉ែត្រ នាវាកម្សាន្តខ្នាតយក្សដែលមានឈ្មោះថា Wonder of the Seas របស់ក្រុមហ៊ុនអន្តរជាតិមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក Royal Caribbeanខាងលើនេះ ត្រូវបានអ្នកទទួលសាងសង់ ប្រគល់ជូនក្រុមហ៊ុនកាលពីខែមករា ដើមឆ្នាំ២០២២ ហើយគ្រោងនឹងចាប់ផ្តើមដំណើរកម្សាន្ត ជាលើកដំបូងរបស់ខ្លួនចេញពីក្រុង Fort Lauderdale រដ្ឋផ្លរីដា ឆ្ពោះទៅកាន់តំបន់ការ៉ាអ៊ីព (Caribbean) នៅថ្ងៃទី៤ មីនា ដ៏ខ្លីខាងមុខនេះ។

នាវាកម្សាន្តដែលមាន១៨ជាន់នេះ ត្រូវបានសាងសង់នៅកន្លែងផលិតនាវា Chantiers de l’Atlantique ក្នុងទីក្រុង Saint-Nazaire ប្រទេសបារាំង ហើយវាមានសមត្ថភាពផ្ទុកភ្ញៀវ បានរហូតដល់ទៅ៦.៩៨៨នាក់ និងនាវិក២.៣០០នាក់ (សរុប៩.២៨៨នាក់)។

លោក Mark Tamis អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការសណ្ឋាគារនៅក្រុមហ៊ុន Royal Caribbean International បានប្រាប់សារព័ត៌មាន CNN ថា “យើងពិតជារំភើបរីករាយយ៉ាងខ្លាំង ហើយសូមណែនាំភ្ញៀវទេសចរទូទាំងពិភពលោក ឱ្យស្គាល់នាវាកម្សាន្តខ្នាតយក្ស Wonder of the Seas និងលក្ខណៈពិសេសៗ លំដាប់ពិភពលោករបស់វា បន្ទាប់ពីឆ្លងកាត់ដំណើរការយ៉ាងយូរអស់រយៈពេល៦ឆ្នាំ”។

លោកបានបន្ថែមទៀតថា “រាប់ចាប់ពីការធ្វើផែនការរហូតដល់ការប្រគល់នាវានេះ យើងបានប្រើប្រាស់ចំណេះ ជំនាញរបស់យើងទូទាំងក្រុមហ៊ុន Royal Caribbean ហើយយើងក៏បានដាក់បញ្ចូលមតិយោបល់របស់ភ្ញៀវ និងមតិកែលម្អរបស់ដៃគូទេសចរណ៍យើងផងដែរ ដើម្បីផលិតចេញនូវនាវាកម្សាន្តដែលគួរឱ្យស្ញប់ស្ញែងពិតៗមួយនេះ”។

នាវា Wonder of the Seas ត្រូវបានបែងចែកជា៨តំបន់ផ្សេងគ្នា ដោយតំបន់មួយ ក្នុងចំណោមនោះមានដើមរុក្ខជាតិពិតៗ រហូតដល់ទៅជាង២០.០០០ដើម។ នៅលើនាវានេះក៏មាន “ទោងជិះរអិលលើទឹកដែលខ្ពស់បំផុតនៅសមុទ្រ” ព្រមទាំងខ្សែរ៉តកម្ពស់១០ជាន់នៃនាវា និងមានផ្ទាំងសំពត់កុនយ៉ាងធំនៅក្បែរអាងហែលទឹកផងដែរ៕  CNN៕

សម្តេចតេជោ: បើទោះមានការរីករាលដាលជំងឺកូវីដ១៩ ស៊ីហ្គេមនៅឆ្នាំក្រោយកម្ពុជានៅតែធ្វើ

ដោយ: ម៉ាលីស

ភ្នំពេញ: នាព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក សម្តេចតេជោបានថ្លែងទៅអង្គពិធីទាំងមូល ក្នុងពិធីថ្លែងសន្ទរកថាដូចនេះថា “បើទោះមានការរីករាលដាលជំងឺកូវិដ១៩ក្តី ស៊ីហ្គេមនៅឆ្នាំក្រោយខែ៥ កម្ពុជានៅតែធ្វើ”។

សម្តេចបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ប្រព្រឹត្តកម្មទឹកកខ្វក់ បឹងជើងឯកនាព្រឹកទី២២ កុម្ភៈនេះ ដោយមានការចូលរួមពីលោក ឯករដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា។

ស្របពេលក្នុងពិធីថ្លែងសុន្ទរកថា សម្តេចក៏បានមានប្រសាសន៍អោយដឹងថែមទៀតថា “ក្រុមគ្រួសាររបស់ខ្ញុំមានចៅ និងកូនក៏ឆ្លងជំងឺកូវីដនេះដែរ”។ សម្តេចបានមានប្រសាសន៍ថា “ជំងឺដ៏កាចសាហាវមួយនេះ ឆ្លងមិនរើសមុខឡើយ សូម្បីតែសម្តេចក៏វាសំលឹងមើលមុខផងដែរ”។

 

ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់បឹងជើងឯក គឺស្ថិតលើផ្ទៃដីទំហំ៣ហិចតា ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណង ក្រោមហិរញ្ញប្បទានរបស់ប្រទេ​សជប៉ុនតាមរយៈJICA៕

បារាំងចង់យកកម្ពុជាជាដៃគូនាំមុខគេក្នុងក្របខ័ណ្ឌសហការលើវិស័យទេសចរណ៍ក្នុងតំបន់

ដោយ: ម៉ាលីស

ភ្នំពេញ: សាធារណៈរដ្ឋបារាំង បានសម្រេចជ្រើសរើសកម្ពុជា ជាដៃគូនាំមុខគេក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់វិស័យទេសចរណ៍បារាំង​និងក្របខ័ណ្ឌអាស៊ាន។

ក្នុងជំនួបសំដែការគួរសម និងពិភាក្សាការងាររវាងលោក Pellet Jacques ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ពើឡេត៍ ហ្សាគ បានបញ្ជាក់ថា “បារាំងមានមូលនិធិ៦០ម៉ឺនដុល្លារ ដើម្បីជួយចូលរួមរៀបចំស៉ីហ្គេមនៅកម្ពុជា”។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំង បានចូលរួមអបអរសាទរដល់កម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន ក្នុងអាណត្តិឆ្នាំ២០២២នេះ។ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ នាដំណាក់កាលក្នុង និងក្រោយវិបត្តិកូវីដ១៩ បារាំងមានបំណងចង់បង្កើន កិច្ចសហប្រតិបត្តិការលើវិស័យទេសច​រណ៍ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ហើយបានជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនេះ ពីព្រោះកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។

ជាមួយគ្នានោះ លោក ពើឡេត៍ ហ្សាគ បានលើកឡើងអំពីគោលបំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋបារាំង ដែលចង់បង្កើនកិច្ចសហប្រតិ​បត្តិការលើវិស័យទេសចរណ៍ជាមួយអាស៊ាន ពោលទាំងក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងក្របខណ្ឌបារាំង-អាស៊ាន ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩។

ក្នុងនាមតំណាងរដ្ឋាភិបាលបារាំង លោក ហ្សាគ ថែមទាំងបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានាំមុខគេ ក្នុងការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ ដើម្បីធ្វើជាគំរូដល់ប្រទេសសមាជិកដទៃ ដែ​លនេះ ជាការចូលរួមដើម្បីផលប្រយោជន៍ ភាពរីកចម្រើនទាំងអស់គ្នា ពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ានផងដែរ។

តាមសំណើរបស់លោករដ្ឋមន្ត្រី ថោង ខុន ភាគីបារាំងសន្យាជួយគាំទ្រដល់ការរៀបចំ ព្រឹត្តិការណ៍កីឡាស៉ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ភាគីទាំងពីរចង់ឱ្យមានក្រុមការងារមួយ ចុះមកសិក្សាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះលោក ពើឡេត៍ ហ្សាគ បានបញ្ជាក់ថា បារាំងមានមូលនិធិ៦០ម៉ឺនដុល្លារ ដើម្បីជួយចូលរួមរៀបចំស៉ីហ្គេមនៅកម្ពុជា៕

ផ្នែកសំខាន់ចំនួនពីរនៃវិស័យអចលនទ្រព្យមានចរន្តទិញ លក់សកម្មជាងគេនៅដើមឆ្នាំនេះ

ដោយៈវិវត្តន៍

 ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារសំខាន់ចំនួនពីរនៃវិស័យអចលនទ្រព្យបាន និងកំពុងមានចរន្តទិញ លក់សកម្មជាងគេនៅដើមឆ្នាំ២០២២នេះ។

លោកនី ទីណាតអគ្គនាយកក្រុមហ៊ុនBasac Realty Co, Ltdបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី២២ កុម្ភៈនេះថា ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដអូមីក្រុង ប៉ុន្តែទីផ្សារនៅតែមានភាពសកម្ម ដោយចរន្តទិញលក់់នៅតែបន្ត និងមិនមានសញ្ញាណា​មួយរងផលប៉ះពាល់នោះទេ។

លោកបន្តថា “នៅដើមឆ្នាំនេះ ការទិញលក់ដីធ្លីនៅតំបន់ជាយក្រុង និងការទិញលំនៅដ្ឋាន នៅតាមបុរីនានានៅតែមានភាពសកម្ម ដោយអតិថិជននៅតែបន្តទិញ និងបន្តវិនិយោគ”។ លោកបន្តថា “ទីផ្សារមិនមានសញ្ញា អវិជ្ជមានទេ ខណៈការវិនិយោគពីបរទេសនៅមានកម្រិត ដោយសារវិបត្តិជំងឺកូវីដ”។

លោកនី ទីណាតនៅតែមានសុទិដ្ឋិនិយម ពីស្ថានភាពអចលនទ្រព្យឆ្នាំនេះ ដោយសារការរីកចម្រើនសេដ្ឋកិច្ចជាតិ និងទំហំពាណិជ្ជកម្មរបស់កម្ពុជានៅតែមានការកើនឡើង។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹង កាលពីម្សិលម៉ិញនេះថា ទីផ្សារអចលនទ្រព្យមិនទាន់រងផលប៉ះពាល់នោះទេ ដោយចរន្តទិញលក់នៅតែបន្ត ពិសេសដីធ្លី និងលំនៅដ្ឋាន។

លោកបន្តថា “ការវិនិយោគដីធ្លីនៅតាមតំបន់ជាយក្រុង ជាការវិនិយោគល្អ និងមិនប្រឈមមុខនឹងការជាប់គាំងរយៈពេលវែង ប៉ុន្តែការវិនិយោគនៅតាមបណ្តាខេត្ត អាចប្រឈមមុខនឹងការជាប់គាំង ដែលអាចធ្វើឲ្យអ្នកមានបញ្ហាលំហូរសាច់ប្រាក់ ប្រឈមមុខនឹងបញ្ហា”៕

តំបន់ផ្លូវ៥១និងភ្នំឧត្តុងនឹងក្លាយជាទីក្រុងថ្មីមួយក្រោយការពង្រីកទីក្រុងភ្នំពេញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផែនការពង្រីកទីក្រុងភ្នំពេញនៅឆ្នាំបន្តបន្ទាប់ គឺជាការយកផ្ទៃដីនៅបណ្ដាខេត្តជាប់រាជធានីភ្នំពេញ កាត់ចូលក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ការពង្រីកទីក្រុងនេះដែរ នឹងផ្ដល់អត្ថប្រយោជន៍ដល់តំបន់ ជុំវិញរាជធានីភ្នំពេញបន្ថែមទៀត ក្នុងនោះដែរតំបន់ផ្លូវ៥១ និងភ្នំឧត្តុងគឺជាតំបន់ទីក្រុងថ្មីមួយ នៅពេលផែនការពង្រីកក្រុងនៅពេលអនាគត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា  តំបន់ផ្លូវ៥១ ភ្នំឧត្តុងនឹងក្លាយជាទីក្រុងថ្មីមួយ នៅពេលអនាគត ខណៈបច្ចុប្បន្ននេះ តំបន់ទាំងនេះបាននិងកំពុងទាក់ទាញ ការវិនិយោគនិងការអភិវឌ្ឍទៅលើដីធ្លី និងលំនៅឋានជាបន្តបន្ទាប់ ។

លោកបន្តថា “ពេលនេះយើងឃើញមានក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋានជាច្រើនបានចូលទៅកាន់ទីតាំងនោះ ដើម្បីដំណើរការគម្រោងរបស់ពួកគេ ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានម៉នដានី និងក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទៀត”។លោកបន្តថា “នៅពេលបន្ទាប់តំបន់នេះ នឹងកាន់តែមានសន្ទុះ និងមានតម្រូវការខ្ពស់ទៅលើលំនៅឋាន បន្ទាប់ពីភ្នំពេញកាន់តែរីកសាយទៅកាន់តំបន់នោះ”។

លោកច្រឹក សុខនីមបានបន្ថែមថា តំបន់តាមបណ្ដោយផ្លូវ៥១ និងភ្នំឧត្តុងជាតំបន់ ដែលមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើន និងតភ្ជាប់ពីភ្នំពេញ ទៅកាន់បណ្ដាខេត្តផ្សេងៗជាច្រើនទៀត ដូចជាចេញពីតំបន់នេះ អាចទៅកាន់ផ្លូវជាតិលេខ៣ លេខ៤ និងទៅច្រកព្រំដែនកម្ពុជាថៃជាដើម ។

ជាមួយគ្នានេះ លោកអ៉ឹង ប៊ុនហួតអ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យមួយរូប នៅប្រចាំតំបន់នោះបានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ការអភិវឌ្ឍតាមបណ្ដោយផ្លូវ៥១ ឃើញថាចាប់ផ្ដើមមានសកម្មភាពឡើងវិញ ក្រោយពី រដ្ឋាភិបាលបានប្រកាសបើកសកម្មភាពឡើងវិញ ក្នុងនោះយើងមើលឃើញថា មានការអភិវឌ្ឍទៅលើលំនៅឋាន និងដីឡូត៏ជាដើម ជាពិសេសសកម្មភាព នៃការវិនិយោគលើឧស្សាហកម្ម នៅក្នុងតំបន់ផ្លូវ៥១និងឧត្តុងក៏ឃើញថា ចាប់ផ្ដើមយ៉ាងសកម្មភាព ដោយក្រុមហ៊ុនធំៗ បានចូលទៅកាន់ទីនោះដើម្បី ចាប់ផ្ដើមនូវគម្រោងរបស់ខ្លួន ។

លោកបន្តថា “ឆ្នាំ២០២២នេះ និងឆ្នាំបន្តបន្ទាប់យើងរំពឹងថាសកម្ម​ភាពវិនិយោគនៅតំបន់នោះ នឹងកាន់ខ្លាំងឡើងថែមទៀត ហើយពេលនោះតម្រូវការដីធ្លីសម្រាប់ប្រើប្រាស់នឹងកាន់តែមានច្រើនឡើងៗ”។

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីចុងឆ្នាំមុន បានប្រកាសពីផែនការប្រើប្រាស់ដីធ្លី រហូតដល់ឆ្នាំ២០៣៥ ផែនការនេះនឹងពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រក្រឡា ដែលតំបន់មួយចំនួនក្នុងខេត្តកណ្តាល ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ នឹងកាត់បញ្ចូលក្នុងដែនរដ្ឋបាលរាជធានី ដែលនឹងអាចគ្របដណ្តប់ប្រជាជនប្រមាណ៦ ទៅ៧លាននាក់នាពេលអនាគត៕

សម្ដេចតេជោៈ កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុមិនមែនជាអន្ទាក់ចិននោះឡើយ

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដែលកំពុងធ្វើពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ ប្រទេសជប៉ុនជាអ្នកផ្ដល់ប្រាក់កម្ចី និងជំនួយដល់ប្រទេសកម្ពុជា។ ដូច្នេះ មិនមែនដូចអ្នកវិភាគមួយចំនួន លើកឡើងថាបញ្ហាកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុនេះ ជាអន្ទាក់បំណុលរបស់ចិននោះឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះថា កំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ គឺរ៉ាប់រង និងទទួលខុសត្រូវ ព្រមទាំងការជួយទំនុកបម្រុង ពីរដ្ឋាភិបាលជប៉ុន។

សម្ដេចតេជោបានថ្លែងបន្តថា “ការប្រៀបធៀបអន្ទាក់បំណុលរបស់ចិន លើបញ្ហាកំពង់ផែខេត្តព្រះសីហនុ ទៅនឹងអន្ទាក់បំណុលរបស់ចិន នៅក្នុងប្រទេសស្រីលង្កា គឺវាមិនមែនជាការពិតនោះឡើយ ពីព្រោះកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុនេះ គឺទទួលរ៉ាប់រងទទួលខុសត្រូវឱ្យប្រាក់កម្ចី និងជំនួយរបស់ប្រទេសជប៉ុនទៅវិញទេ”។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា “ចឹងទេ សូមពួកអ្នកវិភាគមួយចំនួន ដែលមិនយល់ដឹងអំពីការពិត ឈប់និយាយបំភ័ន្ដសភាពការណ៍ទៅ ព្រោះកំពង់ផែសព្វថ្ងៃ ដែលកំពុងធ្វើប្រតិបត្តិការ ដឹកទំនិញចេញ-ចូលនេះ គឺកំពុងតែមានការរួមចំណែក ការកសាងអ្វីៗ តាមរយៈជប៉ុន ហើយជប៉ុនមានទិញភាគហ៊ុនមួយចំនួន នៅក្នុងហ្នឹងផងដែរ”។

កំពង់ផែទឹកជ្រៅ គឺជាដំណាក់កាលដំបូងនៃការពង្រីកចំណតផែ តាម  រយៈកិច្ចសហការ រវាងកម្ពុជាជាមួយរដ្ឋាភិបាលជប៉ុន។ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏មានគម្រោង៣ដំណាក់កាល ដោយដំណាក់កាលទី១ ដែលត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៥ នឹងមានការកសាងមានជម្រៅទឹករហូតដល់ ១៤,៥ម៉ែត្រ ដែលអាចឱ្យនាវាដឹកជញ្ជូនប្រមាណ៧០% ដែលកំពុងចរាចរលើសមុទ្របច្ចុប្បន្ន អាចចូលចតនៅព្រះសីហនុបាន។

ដំណាក់កាលទី២ និងទី៣ នឹងត្រូវបានកសាងក្នុងពេលព្រមគ្នា ដើម្បីជម្រុញឱ្យព្រះសីហនុ មានជម្រៅរហូតដល់១៨ម៉ែត្រ ដែលត្រូវបានបញ្ចប់នៅឆ្នាំ២០២៨។ បន្ទាប់ពីមានការសាងសង់ ដែលមានជម្រៅទឹក១៨ម៉ែត្រ នាវានៅលើពិភពលោក នឹងអាចចុះចតនៅព្រះសីហនុ បានរហូតទៅដល់៩៧%៕

សម្តេចតេជោប្រកាសថា នឹងមិនបិទផ្សារ បិទរាជធានីភ្នំពេញ បិទប្រទេស ដូចឆ្នាំ២០២១ឡើយ

ដោយ៖ សុផារី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមានភាពចាំបាច់ណាដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេសដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារអត្រាស្រោចវ៉ាក់សាំងមានកម្រិតខ្ពស់។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឆ្លើយតបនឹងពាក្យចចាមអារាមមួយចំនួន ដែលលើកឡើងថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ឬបិទប្រទេស បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ចប់ពាក្យចចាមអារ៉ាម ដែលថានឹងមានការបិទក្រុង បិទខេត្តជាថ្មី! ការសម្រេចចិត្តបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីលើកមុន គឺជាការសម្រេចដ៏លំបាក ប៉ុន្តែត្រឹមត្រូវ ព្រោះពេលហ្នឹងយើងមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនៅឡើយទេ ដោយឡែកពេលនេះគឺយើងបានចាក់វ៉ាក់សាំងគ្របដណ្តប់ពេញផ្ទៃប្រទេសហើយ ដូច្នេះមិនមានមូលហេតុអ្វីដែលត្រូវបិទទៀតនោះទេ”៕

China’s big four banks cut mortgage rates in Guangzhou: Sources

BEIJING: China’s four biggest banks lowered mortgage rates in Guangzhou city by 20 basis points on Monday (Feb 21), two people familiar with the matter said – a fresh move aimed at lending support to a property sector reeling from a severe cash crunch.

The southern city of Guangzhou, the capital of Guangdong province, is home to the country’s most indebted property developer China Evergrande Group.

The move follows decisions by some banks to require smaller downpayments in some cities last week. Media have also reported this month that developers will also gain easier access to presale proceeds from residential projects.

Cutting mortgage rates for first-time home buyers to 80 basis points over the country’s benchmark loan prime rate (LPR) from 100 basis points were the Guangzhou branches of the Bank of China, the Industrial and Commercial Bank of China, China Construction Bank and Agricultural Bank of China, said the two people.

For those buying their second homes, the rate was also lowered by 20 basis points to 100 basis points over the LPR, said the people, declining to be identified due to the sensitivity of the matter.

The four banks did not immediately respond to Reuters requests for comment.
The one-year LPR, a market-based benchmark lending rate, was at 3.7 per cent while the five-year rate stands at 4.6 per cent.

Regulatory curbs on borrowing drove China’s property sector into a liquidity crisis last year. The contagion has engulfed a swathe of developers and contributed to a sharp slump in China’s property market, which accounts for a quarter of its economy.

Several banks in the eastern city of Suzhou, Jiangsu province have also lowered the mortgage rate for first-time homebuyers to as low as 4.8 per cent, Chinese media outlet Cailianshe reported on Monday.

Source: Reuters