China’s big four banks cut mortgage rates in Guangzhou: Sources

BEIJING: China’s four biggest banks lowered mortgage rates in Guangzhou city by 20 basis points on Monday (Feb 21), two people familiar with the matter said – a fresh move aimed at lending support to a property sector reeling from a severe cash crunch.

The southern city of Guangzhou, the capital of Guangdong province, is home to the country’s most indebted property developer China Evergrande Group.

The move follows decisions by some banks to require smaller downpayments in some cities last week. Media have also reported this month that developers will also gain easier access to presale proceeds from residential projects.

Cutting mortgage rates for first-time home buyers to 80 basis points over the country’s benchmark loan prime rate (LPR) from 100 basis points were the Guangzhou branches of the Bank of China, the Industrial and Commercial Bank of China, China Construction Bank and Agricultural Bank of China, said the two people.

For those buying their second homes, the rate was also lowered by 20 basis points to 100 basis points over the LPR, said the people, declining to be identified due to the sensitivity of the matter.

The four banks did not immediately respond to Reuters requests for comment.
The one-year LPR, a market-based benchmark lending rate, was at 3.7 per cent while the five-year rate stands at 4.6 per cent.

Regulatory curbs on borrowing drove China’s property sector into a liquidity crisis last year. The contagion has engulfed a swathe of developers and contributed to a sharp slump in China’s property market, which accounts for a quarter of its economy.

Several banks in the eastern city of Suzhou, Jiangsu province have also lowered the mortgage rate for first-time homebuyers to as low as 4.8 per cent, Chinese media outlet Cailianshe reported on Monday.

Source: Reuters

ក្រុមហ៊ុន PTT គ្រោងវិនិយោគ២,៩ពាន់លានដុល្លារ ខណៈសម្លឹងពង្រីកទីផ្សារនៅកម្ពុជា

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនលំដាប់យក្សរបស់ថៃ PTT Oil and Retail Business (PTTOR) គ្រោងបោះទុនវិនិយោគដល់ទៅ២,៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីពង្រីកអាជីវកម្មចំណីអាហារ និងភេសជ្ជៈរបស់ខ្លួន ដោយប្រើប្រាស់បណ្តាញស្ថានីយប្រេងឥន្ធនៈធំៗដែលខ្លួនមាន ខណៈសម្លឹងមកទីផ្សារកម្ពុជា។

លោកស្រី Jiraphon Kawswat នាយិកាប្រតិបត្តិក្រុមហ៊ុននេះបានប្រកាសក្នុងសន្និសីទកាសែត តាមរយៈ Video Conference កាលពីថ្ងៃច័ន្ទ ទី២១ កុម្ភៈថា ប្រមាណ៤២%នៃទុនវិនិយោគទាំងនេះ នឹងត្រូវប្រើប្រាស់ ដើម្បីពង្រីកអាជីវកម្មមិនមែនប្រេងរបស់ខ្លួន រួមទាំងការបន្ថែមចំនួនហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើនទៀតផងដែរ។

លោកស្រីបានបន្ថែមទៀតថា “ទំហំទឹកប្រាក់មួយចំណែក នៃទុនវិនិយោគនេះ ក៏នឹងត្រូវចំណាយលើបច្ចេកវិទ្យាផងដែរ ដើម្បីជួយវិភាគទិន្នន័យអតិថិជន និងកំណត់ឱកាសថ្មីៗ”។

ផែនការវិនិយោគនេះ គឺដើម្បីបង្កើនប្រាក់ចំណូល ពីអាជីវកម្មមិនមែនប្រេង និងអាជីវកម្មក្រៅប្រទេសរបស់ខ្លួន និងដើម្បីកាត់បន្ថយការរួមចំណែករកប្រាក់ចំណូលពីស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន។

ក្រុមហ៊ុននេះ មានបណ្តាញស្ថានីយប្រេងឥន្ធនៈ រហូតដល់ទៅជាង២.០០០ស្ថានីយ និងជាម្ចាស់ហ្វ្រែនឆាយហាងកាហ្វេ ដ៏ធំបំផុតរបស់ប្រទេ​សថៃ គឺ Cafe Amazon ដែលមានហាងរហូត ដល់ទៅប្រមាណ៣.០០០ហាង រួមជាមួយតែគជ់ សាច់មាន់បំពង និងអាហារស៊ូស៊ី បែបជប៉ុន ផងដែរ។

លោកស្រី Jiraphon Kawswat មានគម្រោងកាត់បន្ថយការរួមចំណែករបស់អាជីវកម្មប្រេង នៅក្នុងការរកប្រាក់ចំណូលពី៧៦% មកនៅត្រឹម៤៥% ខណៈបង្កើនប្រាក់ចំណូលពីអាជីវកម្មចំណីអាហារ និងភេសជ្ជៈ និងអាជីវកម្មមិនមែនប្រេងផ្សេងទៀត។

លោកស្រីលើកឡើងថា នៅឆ្នាំនេះ ក្រុមហ៊ុនក៏មានគម្រោងបង្កើនចំនួនស្ថានីយ៍​​ សាកអាគុយរថយន្តអគ្គិសនី (EV) ៣ដងផងដែរនៅតាមស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន ឱ្យឈានដល់៣០០ស្ថានីយ និង១៥០ស្ថា​នីយ៍ទៀត ជាមួយបណ្ដាដៃគូពាណិជ្ជកម្ម ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រើប្រាស់អគ្គិសនី។

ក្រុមហ៊ុនកំពុងស្វែងរកដៃគូក្នុងស្រុក នៅក្នុងទីផ្សារផ្សេងៗទៀត ដែលខ្លួនមានអាជីវកម្ម ដំណើរការរួចទៅហើយ ដូចជា ប្រទេសឡាវ ប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា ជាដើមសម្រាប់ការបណ្តាក់ទុនរួមគ្នា។
ក្រុមហ៊ុន PTTOR គឺជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនថាមពលរដ្ឋ PTT Pcl ដែលមានការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនចិនតៃវ៉ាន់Foxconn ដើម្បីផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ៕ Reuters៕

លោក Thomas ប្រៀបប្រដូចតំបន់ជាប់ផ្លូវជាតិលេខ៥ ប្រៀមដូចជាស្រីក្រមុំកំពុងតែងខ្លួន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការអភិវឌ្ឍដីធ្លីបាន និងកំពុងរាលដាលទៅតាន់តំបន់ជាយក្រុងភ្នំពេញជាបន្តបន្ទាប់ ក្នុងនោះអ្នកអភិវឌ្ឍន៍ ក៏បានជ្រើសរើសយកស្រុកសាមគ្គីមានជ័យនៃខេត្តកំពង់ឆ្នាំង ជាតំបន់សម្រាប់អភិវឌ្ឍន៍ដីឡូត៏ លំនៅឋាន និងដីឡូត៏លំហែកាយជាដើម។

អគ្គនាយកក្រុមហ៊ុនស៊ីឌីលែន ឯ ក លោក Thomas ដែលបានវិនិយោគដីធ្លី នៅជាប់សាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានមានប្រ​សាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កត្តាដែលជំរុញឱ្យលោកចាប់ផ្ដើមអភិវឌ្ឍន៍ដីធ្លីនៅក្នុងតំបន់មួយនេះ ដោយលោកមើលឃើញថាកត្តាសំខាន់ៗមួយចំនួន ក្នុងនោះវាជាតំបន់ ដែលមានរមណីយដ្ឋានប្រវត្តិសាស្ត្រគឺភ្នំឧត្តុង ឬភ្នំពេញព្រះរាជ្យទ្រព្យ ជាតំបន់ដែលមិនឆ្ងាយពីភ្នំពេញ ជាពិសេសនោះផ្លូវជាតិលេខ៥ តភ្ជាប់ពីភ្នំពេញក៏កំពុងត្រូវបានអភិវឌ្ឍន៍ ហើយពេល​សាងសង់ចប់១០០ភាគរយនៅពេលខាងមុខ វានឹងជួយសម្រួលដល់អ្នកធ្វើដំណើរពីភ្នំពេញ ក្នុងមកមើលគម្រោងដីធ្លីទិញ ទិញដើម្បីអភិវឌ្ឍន៍ឬទុកយកចំណេញនៅពេលខាងមុខជាដើម ។

លោកបន្តថា “ផ្លូវជាតិលេខ៥ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ ហើយនៅពេលផ្លូវនេះ សាងសង់រួចរាល់១០០ភាគរយ លោកជឿជាក់ថាតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវជាតិលេខ៥ នឹងមានការកើនឡើងខ្ពស់បន្ថែមទៀត”។ លោក​បន្តថា ដោយឡែកស្រុកសាមគ្គីមានជ័យ ដែលកំពុងមានការអភិវឌ្ឍដីធ្លីយ៉ាងមមាញឹកនោះ ក៏ជាស្រុកមួយដែលមានព្រំប្រទល់ជាប់ នឹងផ្លូវ៥១ ហើយដូចបានដឹងផ្លូវ៥១ វាជាផ្លូវមួយដែលតភ្ជាប់ទៅផ្លូវសំខាន់ៗ ទៅកាន់ខេត្តកំពត ខេត្តកោះកុង ក្រុងព្រះសីហនុ ជាដើម។

លោកបានបន្តថា “ស្រុកសាមគ្គីមានជ័យ ប្រៀបបីដូចជាកូនក្រមុំមួយ ដែលកំពុងតែងខ្លួន បង្អួតសម្រស់ ប្រៀបដូចជាវិស័យអចលនទ្រព្យក្នុងខេត្តនេះនឹងទទួលបានភាពរីកចម្រើន និងទាក់ទាញការវិនិយោគកាន់តែច្រើននាពេលអនាគត”។

ចំណែកលោកហ៊ិន រស់អ្នកអភិវឌ្ឍន៍ដីឡូត៏លំហែនៅក្នុងស្រុកសាមគ្គីមានជ័យមួយរូបក៏បានឱ្យដឹងថា ថ្វីត្បិតតែស្រុកនេះ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង តែទីតាំងមិនឆ្ងាយពីភ្នំពេញនោះទេ ។ អ្វីដែលពិសេសនៅពេលផ្លូវជាតិលេខ៥សាងសង់រួច វានឹងកាន់តែងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីភ្នំពេញ ទៅកាន់ស្រុកសាមគ្គីមានជ័យ ហើយប្រើពេលាកាន់តែខ្លីផងដែរ ។

បើតាមអ្នកជំនាញ នៃវិស័យអចលនទ្រព្យបានបង្ហាញ ពីទស្សនផងដែរថា ចង់វិនិយោគលើវិស័យដីធ្លីទទួលបានផលចំណេញ មិនគួរវិនិយោគនៅជិតភ្នំពេញពេកទេ ពីព្រោះថាដីនៅក្នុងក្រុង ឬនៅជិតក្រុងភ្នំពេញវាបានឡើងថ្លៃដល់កម្រិតមួយ ដែលអាចឡើងតិចតួចឬមិនឡើងថ្លៃសោះ។

ម្យ៉ាងទៀត ការទិញដីនៅជិតក្រុង ឬនៅក្នុងក្រុងគេសម្រាប់អភិវឌ្ឍន៍ជាអគារ ឬអចលនទ្រព្យណាដែលមានតម្លៃខ្ពស់ ចំណែកនៅជាយក្រុង គេទុកសម្រាប់វិនិយោគទិញដើម្បីចំណេញ៕

គំរោងបុរី TLL ស្ថិតលើផ្លូវលេខ៥១ កំពុងទាក់ទាញសក្តានុពលថ្មី

ដោយ: ម៉ាលីស

ភ្នំពេញ: យើងដឹងហើយថាផ្លូវជាតិលេខ៥១ គឺជាផ្លូវសរសៃឈាមភ្ជាប់ទៅផ្លូវវល្បឿនលឿន ទៅក្រុងព្រះសីហនុ និងជាទីតាំងសំខាន់សំរាប់រោងចក្រសហគ្រាស មានទីប្រជុំជនកុះករ ជាតំបន់នៃការដឹកជញ្ជូនទំនិញពីកំពង់ផែ ដោយសក្តានុពលទាំងអស់នេះ ជំរុញអោយបុរី TLL ដែលស្ថិតលើបណ្តោយផ្លូវ៥១ កាន់តែមានភាពទាក់ទាញនិងមានប្រជាប្រិយភាព។

លោក លឹម ហេង ដែលជាប្រធានផ្នែកលក់គំរោង បុរី TLL បានប្រាប់ គេហទំព័រ Property Area នៅល្ងាចថ្ងៃ២១ ខែកុម្ភៈនេះ អោយដឹងថា សព្វថ្ងៃបុរី TLL មានលក់ជាប្រភេទ លំនៅស្ថាន ដីឡូតិ៍ និងគំរោងធ្វើជារោងចក្រផងដែរ ដែលអាចបំពេញគ្រប់តំរូវការរបស់អតិថិជនចង់បានតែម្តង។

លោកបន្តថា សំរាប់លំនៅដ្ឋាននៃបុរី TLL ចែកចេញជា៣ប្រភេទ ដែលមានជាប្រភេទ Shop House, Link House (E1) និង E0។ ដោយឡែកសំរាប់ដីឡូតិ៍គឺមានទំហំចាប់ពី 4.5m x 18m, 5m x 20m, 10m x 20m និងមានជាZone ដែលទុកសំរាប់សាងសង់រោងចក្រសហគ្រាស ហើយសព្វថ្ងៃកំពុងមានរោងចក្រស្រាប់ ដែលកំពុងដំនើរការជាមួយនិយោជិក ខ្ទង់ពាន់នាក់ផងដែរ។

លោកក៏បានគូសបញ្ជាក់ថា ក្រៅពីតំលៃសមរម្យ ខាងបុរី TLL ក៏បានផ្តល់ជូននូវការបង់ប្រាក់ងាយៗ សំរាប់គ្រប់គំរោងទាំងអស់ ដោយមានការផ្តល់ជូននូវការបង់រំលោះសុទ្ធ១០០% លើសពីនេះសំរាប់អ្នកទិញដីឡូតិ៍នឹងទទួលបានការរំលោះសុទ្ធ ដោយឥតការប្រាក់រយៈពេល៥ឆ្នាំផងដែរ។

លោកក៏បញ្ជាក់ដូចនេះ “លក្ខណៈពិសេសជាច្រើនដែលបុរី TLL ផ្តល់ជូនធ្វើអោយគំរោងរបស់លោក មានការទាក់ទាញ និងគាំទ្រពីអតិថិជនច្រើន ជាក់ស្តែងបច្ចុប្ប្នន្ននេះ ផ្ទះប្រភេទ Shop House របស់គំរោង បានលក់អស់រហូតដល់ ៩០%ហើយ ព្រោះការទិញផ្ទះឥឡូវនេះ នៅបុរី TLL នឹងមានការផ្តល់ជូនពិសេសជាច្រើន ដូចជាសំភារៈមួយឈុតចំនួន១០មុខថែមទៀតផង”។

គំរោងដីឡូត៍និងផ្ទះល្វែរបស់ក្រុមហ៊ុន TLL Real Estate មានទំហំ ១៣០ហិតា មានទីតាំងត្រឹម15នាទីពីផ្លូវកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ51 ក្បែរសួនឧស្សាហកម្មគម្រោងអ្នកឧកញ៉ាឡេង ណាវ៉ាត្រា នៅចន្លោះផ្សារថ្នល់ទទឹង និងផ្សារបាត់ដឹង៕

ក្រុមហ៊ុនអាកាសចរណ៍ VierJet នឹងហោះត្រង់មកកាន់រាជធានីភ្នំពេញនៅពាក់កណ្តាលខែមិនាខាងមុខ

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ VietJet ដែលមានមូលដ្ឋាននៅប្រទេសថៃ នឹងចាប់ផ្តើមហោះហើរត្រង់ មកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី១៦ មិនាខាងមុខនេះ។

លោកហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជានាយកក្រុមហ៊ុន World Express Tours&Travel បានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី២១ កុម្ភៈកន្លងមកថា ក្រុមហ៊ុនអាកាសចរណ៍កូនកាត់ថៃ វៀតណាមនេះនឹងចាប់ផ្តើមបើកជើងហោះហើរត្រង់ មកកាន់រាជធានីភ្នំពេញ តាមកាលវិភាគរបស់ខ្លួន ដោយក្រុមហ៊ុននេះ នឹងហោះហើរពីក្រុងបាងកក មកកាន់រាជធានីភ្នំពេញមួយសប្តាហ៍៣លើក។

លោកបន្តថា “ក្រុមហ៊ុនអាកាសចរណ៍ជាង១០បាន និងកំពុងហោះហើរមកកាន់រាជធានីភ្នំពេញ ដែលរហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយផ្អាកការហោះហើរទេ”។ លោកបន្តថា “ប្រទេសថៃនឹងបើកទទួលទេសចរណ៍ពេញលេញ ជាផ្លូវការនៅដើមខែមិនាខាងមុខនេះ ដូច្នេះកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍ប្រសើរឡើងវិញ”។

លោកហូ វណ្ឌីបានបន្តថា យ៉ាងណាក្តី ការបារម្ភពីការរាតត្បាតនៃជំងឺកូវីដអូមីក្រុង កំពុងក្លាយជាការបារម្ភមួយ របស់អ្នកនៅក្នុងឧស្សាហកម្មទេស​ចរណ៍ ហើយបើស្ថានភាពនេះ អូសបន្លាយរយៈពេលវែង វានឹងបង្កផលប៉ះពាល់ដល់វិស័យនេះ កាន់តែខ្លាំងបន្ថែមទៀត។ លោកបន្តថា ចាប់តាំងពីខែ១២ ដល់ពាក់កណ្តាលខែកុម្ភៈនេះ ភ្ញៀវទេសចរណ៍ពីអាមេរិក អឺរ៉ុបច្រើន​បានចូលមកទស្សនាកម្ពុជា ប៉ុន្តែស្ថានភាពឥលូវនេះ ពិបាកក្នុងការព្យាករ​ណ៍​ណាស់៕

ថៃបង្ហាញពីឆន្ទះចង់បើកច្រកព្រំដែនស្ទឹងបត់ ណងអៀន ខណៈហេដ្ឋារចនាសម្ព័ន្ឋខាងកម្ពុជាមិនទាន់បញ្ចប់

ដោយៈវិវត្តន៍

ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានថ្លែងថា ភាគីថៃបានទាក់ទងមកក្រ​សួង ដើម្បីពិភាក្សាពីការបើកច្រកព្រំដែនស្ទឹងបត់ ណងអៀននាពេលខាង​មុខ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២១ កុម្ភៈថា ភាគីថៃពិតជាបានទាក់ទងមកយើង ខណៈហេដ្ឋារចនាសម្ព័ន្ឋនៅទឹកដីថៃ នឹងបញ្ចប់នៅខែកញ្ញាខាងមុខនេះ ប៉ុន្តែផ្នែកខាងកម្ពុជាអាចនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៣ទើបបញ្ចប់រួចរាល់។

លោកបន្តថា “ហេតុនេះការបើកច្រកព្រំដែននាពេលណា មិនទាន់មានភាពច្បាស់លាស់នៅឡើយ ដោយភាគីថៃហាក់បង្ហាញពីឆន្ទៈ ចង់បើកច្រកព្រំដែននេះ”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ប្រសិនជាច្រកព្រំដែនត្រូវបើក អាចនឹងបើកទាំងអស់នាពេលខាងមុខ ប៉ុន្តែយ៉ាងណាវាអាស្រ័យលើការសម្រេច​ចិត្តពីប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ។

ច្រកព្រំដែលស្ទឹងបត់ ណងអៀន នឹងក្លាយជាច្រកព្រំដែនសំរាប់ផ្ទេរទំនិញយ៉ាងសំខាន់នាពេលអនាគត ពិសេសការដោះដូរទំហំពាណិជ្ជកម្ម ដែលបានបន្តកើនឡើងរវាងកម្ពុជា ថៃ៕

ធនាគារធំៗរបស់ចិនចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់លើឥណទានគេហដ្ឋានដើម្បីស្ដារវិស័យអចលនទ្រព្យ

ដោយៈសុខុម

ប៉េកាំងៈ ប្រភពបានទម្លាយឱ្យដឹងថា ធនាគារធំៗបំផុត៤របស់ប្រទេ​សចិន បានបញ្ចុះអត្រាការប្រាក់២០ពិន្ទុ លើ១០០ពិន្ទុសម្រាប់ឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) នៅក្រុងគ័ងចូវ ឬក្វាងចូវ (Guangzhou) កាលពីថ្ងៃច័ន្ទ ទី២១ កុម្ភៈ។

ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ ដោយសារជាបញ្ហាដ៏រសើបបានបញ្ជាក់ថា ចំណាត់ការថ្មីនេះ ដើម្បីជួយគាំទ្រផ្នែកឥណទាននេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងជួយសង្គ្រោះវិស័យអចលនទ្រព្យ ដែលកំពុងជាប់ផុងយ៉ាងជ្រៅក្នុងវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ។

ទីក្រុងភាគខាងត្បូងនៃខេត្តគ័ងតុង ឬ ក្វាងទុង (Guangdong) នេះគឺជាមូលដ្ឋាន ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុត ក្នុងប្រទេសចិន គឺក្រុមហ៊ុន China Evergrande Group។

ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីធនាគារនានា នៅក្រុងមួយចំនួនបានសម្រេចតម្រូវឱ្យអ្នកខ្ចីបង់ប្រាក់កក់ ឬប្រាក់បង់មុន (Down Payment​) តិចជាងមុនកាលពីសប្ដាហ៍មុន។ ប្រព័ន្ធផ្សព្វផ្សាយ ក៏បានចុះផ្សាយក្នុងខែនេះផងដែរថា ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានា ក៏អាចយកលុយបានពីការលក់ Pre-sale (ការបើកលក់មុនគម្រោងចប់) ក្នុងគម្រោងលំនៅដ្ឋានរបស់ខ្លួន កាន់តែងាយស្រួលជាងមុនផងដែរ។

ប្រភពដដែលបញ្ជាក់ថា ធនាគារដែលធ្វើការបញ្ចុះអត្រាប្រាក់ សម្រា​ប់ឥណទានគេហដ្ឋាន សម្រាប់អ្នកទិញផ្ទះដំបូងនេះ រួមមាន ដូចជាធនាគារ Bank of China ធនាគារ Industrial and Commercial Bank of China ធនាគារ China Construction Bank និងធនាគារ Agricultural Bank of China។

ប្រភពនេះបានបន្តថា សម្រាប់អ្នកដែលទិញផ្ទះទី២ របស់ខ្លួន អត្រាការប្រាក់ក៏ត្រូវបានបញ្ចុះ២០ពិន្ទុផងដែរ។
ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅ ធនាគារធំៗទាំង៤ខាងលើ មិនបានឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ៕ Reuters៕

អ្នកជំនាញៈទីផ្សារអចលនទ្រព្យមិនទាន់រងផលប៉ះពាល់ពីវិបត្តិអូមីក្រុងទេ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់ នៅកម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះ ទីផ្សារអចលនទ្រព្យមិនទាន់មានផលប៉ះពាល់ ដោ​យសារការរីករាលដាលមេរោគកូវីដ ប្រភេទអូមីក្រុងទេ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានមានប្រសាសន៍្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២១ កុម្ភៈកន្លងមកថា វិបត្តិកូវីដ ប្រភេទអូមីក្រុងបើសិនជាបន្ត អូសបន្លាយរយៈពេលវែងទៀត វានឹងធ្វើឲ្យទីផ្សាររងផលប៉ះពាល់ ប៉ុន្តែបច្ចុប្បន្ននេះ ស្ថានភាពទិញលក់នៅតែបន្តជាធម្មតា។

អ្នកស្រីបន្តថា “ចរន្តទិញលក់នៅតែមានភាពសកម្ម ទាំងដីធ្លី លំនៅ ដ្ឋាន ប៉ុន្តែខ្ញុំសង្កេតឃើញគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួនហាក់បានបន្ថយល្បឿន”។ អ្នកស្រីបន្តថា “ខ្ញុំគិតថាវិបត្តិអូមីក្រុង បើបន្តរយៈពេលពីរទៅបីខែទៀត វានឹងផ្តល់ជាសញ្ញាអវិជ្ជមានដល់ទីផ្សារ”។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងផងដែរថា សកម្មភាពនៅក្នុងទីផ្សា​រ ដូចជាមិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ មានន័យថាចរន្តទិញ លក់នៅតែកើតមានឡើងដដែល ប៉ុន្តែមានសញ្ញាមួយចំនួន គឺមានការបញ្ចេញលក់អចលនទ្រព្យ ពិសេសដីធ្លីច្រើន ដែលជាសញ្ញានៃការត្រៀមរបស់អ្នកវិនិយោគមួយចំនួន ដើម្បីសម្រួលលំហូរសាច់ប្រាក់របស់ពួកគេ។

លោកបន្តថា “ទីផ្សារនៅតែមានភាពប្រសើរ ហើយស្ថាប័នហិរញ្ញវត្ថុនានានៅតែបន្តផ្តល់ឥណទាន។ ហេតុនេះ ទីផ្សារនៅតែដំណើរការល្អប្រសើរ មិនមានសញ្ញាណាមួយគួរឲ្យបារម្ភនោះទេ”៕

ដំណឹងល្អៈកម្ពុជានឹងមានស្ថានឯកអគ្គរាជទូតជាលើកដំបូងនៅប្រទេសទួគី

ដោយៈជេស៊ីកា

 ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា នឹងបើកស្ថានទូតជាលើកដំបូងនៅប្រទេសទួគី ក្រោមវត្តមានលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ ក្នុងពេលលោកធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសទួគី នាល្ងាចថ្ងៃទី២១ កុម្ភៈនេះថា លោកបាននិងកំពុងដឹកនាំ គណៈប្រតិភូសភាពាណិជ្ជកម្ម​កម្ពុជា ដើម្បីធ្វើដំណើរទៅកាន់ប្រទេសទួគី និងចូលរួមសម្ភោធស្ថានទូតកម្ពុជា នៅទីក្រុងអាំងការ៉ា នៅល្ងាចថ្ងៃទី២៨ កុម្ភៈខាងមុខនេះ។

លោកបន្តថា “នេះជាលើកដំបូងហើយ ដែលយើងមានស្ថានទូតនៅ​ប្រទេសទួគី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា”។ លោកបន្តថា “ពិធីបើកស្ថានទូតនៅសាធារណៈ​រដ្ឋទួគី នឹងធ្វើឡើងក្រោមអធិបតីលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុម”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ទំហំពាណិជ្ជកម្មកម្ពុជា ទួគីនៅមានកម្រិតនៅឡើយ ប៉ុន្តែតាមរយៈការបើកស្ថានទូតនេះ នឹងជួយជម្រុញពា ណិជ្ជកម្ម រវាងប្រទេសទាំងពីរប្រសើរឡើងថែមទៀត ហើយនេះជាទីផ្សារថ្មីដ៏​ល្អមួយសម្រាប់កម្ពុជា។លោកបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ នឹងមានជំនួបពាណិជ្ជកម្មជាច្រើន ក្រោមការរៀបចំរបស់សភាពាណិជ្ជកម្ម ការវិនិយោគ និងផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជា ទៅកាន់អ្នកវិនិយោគរបស់ទួគីផងដែរ៕

 

ដីលំហែរបូកគោលែនត្រៀមបើកដំណើរការគម្រោងទី៣នៅដើមខែមីនាខាងមុខនេះ

ដោយៈ សុផារី

កំពតៈ ក្រោយទទួលបានជោគជ័យ និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋលើការលក់ និងអភិវឌ្ឍន៍លើគម្រោងបូកគោលែនទី១ និងគម្រោងបូកគោលែនទី២ នៅក្នុងខេត្តកំពត បូកគោលែនត្រៀមបើកដំណើរការបូកគោលែនទី៣នៅក្នុងខែមីនាខាងមុខនេះ។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Youngsia Real Estate និងជាម្ចាស់គម្រោងដីឡូតិ៍លំហែបូកគោក្នុងខេត្តកំពត បានមានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី២១ កុម្ភៈនេះថា គិតត្រឹមខែកុម្ភៈនេះ គម្រោងអភិវឌ្ឍន៍ដីឡូត៍លំហែបូកគោលែនទី២ បានសម្រេ​ចការលក់យ៉ាងជោគជ័យ ដោយរហូតមកទល់ពេលនេះយើងលក់បាន៧០ភាគរយហើយ ខណៈគម្រោងបូកគោលែទី៣ កំពុងតែត្រៀមបើកដំណើរការការលក់នៅក្នុងថ្ងៃទី០១ ខែមីនាខាងមុខនេះហើយ។

គម្រោងបូកគោលែនទី៣នេះ មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤៣ ដែលមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ពីក្រុងកំពត ដែលជាទីតាំងសម្បូរធនធានធម្មជាតិ សាកសមបំផុតសម្រាប់ការលំហែ កំសាន្តបែបធម្មជាតិ។

លោកCooler Tanបានបន្តថា “ខេត្តកំពតជាខេត្តមានសក្តានុពល លើវិស័យទេសចរណ៍ធម្មជាតិ ហេតុនេះទើបយើងផ្តោត លើគម្រោងមានលក្ខណៈបៃតង ដើម្បីឱ្យអ្នករស់នៅ ឬមកលំហែរបានទទួលអារម្មណ៍ ស្រ​ស់ស្រាយ និងមានផាសុខភាព”។លោកបន្តថា “គម្រោងដីឡូត៍លំហែបូកគោលែនស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៣ ដែលមានជួរភ្នំ ព្រៃឈើ បរិយាកាសធម្មជាតិ ដែលនាំឱ្យអារម្មណ៍ស្រស់ថ្លា ត្រជាក់ស្រួលខ្លួន”។

លោកបានបញ្ជាក់ថា គម្រោងបូកគោលែនដ៍ទី៣នេះ មានទំហំ១៦ហិចតា មានប្រភេទដីឡូត៍តែមួយប្រភេទប៉ុណ្ណោះ គឺ១០គុណ២០ ម៉ែត្រ ដែលមានតម្លៃ២ម៉ឺនដុល្លាអាមេរិក ក្នុងមួយឡូតិ៍តែប៉ុណ្ណោះ។

ជាពិសេស សម្រាប់ការទិញចាប់ពីពេលនេះតទៅ នឹងមានការបញ្ចុះតម្លៃជាពិសេសរ ហូតដល់៤០០០ដុល្លាអាមេរិក ហើយសម្រាប់អ្នកបង់ផ្តាច់ មានការបញ្ចុះតម្លៃ៤០០០ដុល្លាអាមេរិក និងមានការថែមជូនផ្ទះលំហែដ៏ស្រស់ស្អាតមួយទៀតផងដែរ។

លោកបន្ថែមទៀតថា នៅក្នុងគម្រោងទី៣នេះ មានការអភិវឌ្ឍប្លែកថ្មីជាច្រើន ប្រកបដោយ ក្លោងទ្វារគម្រោងដ៏ធំ ផ្លូវធំទូលាយ សួនច្បារនិងផ្លូវដើរកំសាន្ត អមដោយស្រះទឹកដ៏ស្រស់ស្អាត ព្រមទាំងមានសន្តិសុខ២៤ម៉ោងទៀតផង៕