លោកឧកញ៉ា ចេង ខេង៖ ទ្រព្យ​ចំនួន​៥ ដែល​គួរ​វិនិយោគ​ដើម្បី​ទទួល​បាន​ផលចំណេញ

ដោយ៖ សុផារី

ភ្នំពេញ ៖ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL និង​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍ថា សម្រាប់អ្នកមានលុយកាក់តែងតែចង់ចំណាយក្នុងការទិញរបស់របរនានា ដើម្បី​ឱ្យ​មានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត នៅក្នុងជីវិត។ ទ្រព្យ​ទាំង​៥​ ប្រភេទ​នោះ​មាន​ដូច​ខាង​ក្រោម​៖​

១. ផ្ទះ: នៅពេលដែលយើងអាចទិញផ្ទះមួយ រស់នៅដោយសេចក្តីសុខនិងសុភមង្គល។ ក្នុងករណីចង់លក់ចេញវិញ ក្នុងរយៈពេល១០ទៅ២០ឆ្នាំ ទ្រព្យនោះនឹងឡើងតម្លៃខ្ពស់ ដែលពេលខ្លះតម្លៃឡើងខ្ពស់សឹងមិនគួរឱ្យជឿ។

២. អចលនវត្ថុសម្រាប់ជួល: ក្នុងករណីយើងមានផ្ទះសម្រាប់រស់នៅស្រាប់ហើយ បើយើងទិញអចលនវត្ថុសម្រាប់ជួល នោះយើងនឹងទទួលបានប្រាក់ចំណូល ទោះបីមិនប្រកបការងារ ក៏ប្រាក់ចំណូលពីអចលនវត្ថុនោះនៅបន្តជាប្រចាំ។ អចលនវត្ថុដែលអាចដាក់ជួលនេះក៏នឹងផ្តល់ភាពងាយស្រួលនៅពេលដែលយើងចូលនិវត្តន៍ផងដែរ។

៣. ប័ណ្ណសន្យាធានារ៉ាប់រងអាយុជីវិត: យើងអាចបែងចែកប្រាក់ចំណូលមួយផ្នែក ដើម្បីទិញប័ណ្ណធានារ៉ាប់រងអាយុជីវិត ក្នុងរយៈពេលមួយច្បាស់លាស់ ដែលអាចផ្តល់នូវប្រាក់ចំណូលទាំងដុលនិង សុវត្ថិភាពក្នុងការវិនិយោគផងដែរ។

៤. ទិញអ្វីដែលធ្វើឱ្យ​អ្នកស្ងប់ចិត្ត: នៅក្នុងជីវិតម្នាក់ៗ តែងតែមានរឿងកើតឡើងដែលយើងមើលមិនឃើញ ប៉ុន្តែយើងត្រូវគិតសន្សំប្រាក់មួយចំនួនទុកក្នុងករណីដែលកើតឡើងជាយថាហេតុណាមួយ យើងត្រូវមានលុយគ្រប់គ្រាន់ក្នុងការចំណាយ។

៥. ការទិញឬវិនិយោគលើអាជីវកម្មផ្សេង: យើងត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលលើអាជីវកម្មណាមួយដែលនាំឱ្យយើងទទួលបានប្រាក់ចំណេញ នៅពេលយើងវិនិយោគ៕

តើអូមីក្រុងនឹង​ប៉ះពាល់​ខ្លាំង​ដល់​​សេដ្ឋកិច្ចអចលនទ្រព្យកម្ពុជាឆ្នាំ២០២២ ដែរ ឬទេ?

ដោយ៖ វឌ្ឍនៈ​

ភ្នំពេញ ៖ ដើមឆ្នាំ២០២២នេះ អ្នកវិនិយោគ ក្នុងស្រុកក៏ដូចជាអ្នកជំនាញ និងសេដ្ឋវិទូជាច្រើនហាក់មានក្ដី រំពឹងខ្ពស់ចំពោះសេដ្ឋកិច្ចរបស់កម្ពុជា ដោយរំពឹងថាសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគនឹងអាចមានដំណើរការល្អប្រសើរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់អស់រយៈពេល២ឆ្នាំកន្លងមក។ ប៉ុន្តែ នៅ​ដើម​ខែកុម្ភៈ២០២២នេះ ស្រាប់តែមេរោគបំប្លែងថ្មី​អូមីក្រុងបាននិងកំពុងរាលដាលក្នុងសហគមន៍សារជាថ្មី។ តើមេរោគនេះមានឥទ្ធិពលយ៉ាងណាចំពោះសេដ្ឋកិច្ចនិងអចលនទ្រព្យកម្ពុជាក្នុងឆ្នាំនេះ?

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា ការរាលដាលនៃមេរោគកូវីដ១៩ប្រភេទថ្មីនេះ នឹងនៅតែជាការចោទចំពោះសេដ្ឋកិច្ចនិងសកម្មភាពនៃការវិនិយោគលើអចលនទ្រព្យ ពីព្រោះថាស្ថានភាពនេះ វាមិនមែនមានតែក្នុងប្រទេសកម្ពុជា តែវាជាបញ្ហាទាំងមូលរបស់ពិភពលោក។

លោកស្រីបន្តថា ស្ថានភាពកូវីដ១៩ដែលនៅតែមិនទាន់ច្បាស់លាស់ម្ដងឡើងម្ដងចុះ នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចនិងកសម្មភាពនៃការវិនិយោគគ្រាន់តែមិនអាចប៉ាន់ស្មានថាប៉ះពាល់តិចឬធំ ប៉ុន្តែក្នុងស្ថានភាពនេះ ក៏នៅតែមានការវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក ក៏ដូចជាអាជីវករកម្ពុជាជាច្រើនក៏បានចាប់ផ្ដើមធ្វើសកម្មភាពរកស៊ីប្រចាំថ្ងៃដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាវិញក៏បាននិយាយថា សម្រាប់លោកគិតថា អូមីក្រុងថ្វីត្បិតតែវាមានចំនួនឆ្លងច្រើនពិតមែន តែវាងាយស្រួលក្នុងការព្យាបាល ដោយដល់មកពេលនេះមិនទាន់មានអ្នកជំងឺឆ្លងកូវីដ១៩ប្រភេទថ្មីៗនេះស្លាប់នៅឡើយទេ។ ប្រទេសជាច្រើន គេកំពុងរៀបចំដាក់ជំងឺនេះជាជំងឺផ្ដាសាយធម្មតា ដែលអាចទិញថ្នាំ នៅតាមឱសថស្ថានដើម្បីព្យាបាល ដូច្នេះលោកយល់ថាអ្នកវិនិយោគនៅតែបន្តសកម្មភាពវិនិយោគដដែល ។

លោកបន្តថា អ្វីដែលពិសេសនោះ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩រួចហើយទាំងដូសមូលដ្ឋាននិងដូសជំរុញទី៣និងទី៤ ហើយបើសិនជាតំបន់ណាដែលបានចាក់វ៉ាក់សាំងរួចរាល់តំបន់នោះ នឹងទទួលបានការវិនិយោគនិងអាជីវកម្មច្រើនជាងគេ ។ ម្យ៉ាងទៀត ការចូលរួមពីប្រជាពលរដ្ឋកម្ពុជាពិតជាមានសារសំខាន់ណាស់ក្នុងការទប់ស្កាត់និងកាត់ផ្ដាច់ពីមេរោគកូវីដ១៩ ហើយនឹងអាចជំរុញឱ្យសកម្មភាពការវិនិយោគក្នុងប្រទេសមានកំណើនឡើងវិញ ៕

The capital of Thailand’s name to officially be changed to Krung Thep Maha Nakhon

 

Thailand’s Office of the Royal Society (ORST) has announced the change of the official name of Thailand’s capital, from “Bangkok” to “Krung Thep Maha Nakhon”. The name “Bangkok” will, however, still be recognised by officials.

The Thai cabinet approved the change, in principle, yesterday (Tuesday) and the new official name will not come into effect until it is vetted by a committee in charge of scrutinising all draft bills, with additional observations from the Ministry of Foreign Affairs.

“Bangkok” has been in use since November 2001. It came from an old area of Bangkok, which is now a part of the greater metropolitan area of the capital, Bangkok Noi and Bangkok Yai districts.

In the same announcement, the ORST listed the official Thai spelling for other cities, namely the Thai names for Kuala Lumpur, Rome, Nay Pyi Taw, Kathmandu, and the Thai spelling for the State of Palestine.

Source: Thai PBS Global

Koh Kong province attracts more big project investors

By: Sotheary

Phnom Penh: Koh Kong province has shown greater potential to attract investors to this area, in which some public and private development projects have attracted more and more national and international investors.

Mr. Tuy Poheng, branch manager of Century 21 Zillion Holding in Koh Kong province, said that some public and private development projects have been showing the potential of land investment in the province.

These include the Darasakor International Airport project, the National Highway, National Road 48 project connecting National Road 4 at Sre Ambel district to Koh Kong provincial town, the deep-sea port project of Neak Ouknha Ly Yong Phat, and the National Road 10 project connecting from Pursat to Koh Kong.

He added that in addition to this project, there are other projects that promote the land sector in Koh Kong province with more potential and attract investment, such as the special economic zone project of Neak Ouknha Kith Meng and many other private projects.

He added that in 2022, land sales and prices in Koh Kong province have risen sharply, almost stronger than the time Cambodia and the world have not experienced Covid-19.

He also suggested that investors to buy the coastal areas to invest for profit in the future, because compared to other provinces adjacent to the sea, Koh Kong land price is still acceptable.

He added that land in some districts of Koh Kong province generally costs $3 to $5 per square meter, and land in the city costs at least $15 per square meter, but there is also land in some areas adjacent to the main road. In the good location, it can cost up to $ 2,000 per square meter.

“For 2022, the real estate sector in Koh Kong province is expected to improve, despite the spread of Omicron,” he said.

Recently, a large European company announced its plans to invest in Koh Kong province on a large smart city project called “Future” worth 600 billion US dollars. However, Mr. Sok Sothy, Deputy Governor of Koh Kong Province, said by telephone on February 16 that he was not aware of any new projects coming to Koh Kong Province and that he only heard the publication of this project. Still, province has not yet received official information on major investment projects and no official documents have been submitted to the province yet.

ស្រុកទឹកឈូជាតំបន់អភិវឌ្ឍន៍លំនៅឋានលំហែកាយដ៏ទាក់ទាញក្នុងខេត្តកំពត

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ស្រុកទឹកឈូបាននិងកំពុងទាក់ទាញខ្លាំងទៅលើការអភិវឌ្ឍអភិវឌ្ឍន៍ជាដីឡូតិ៍និងលំនៅឋានលំហែកាយ ពីសំណាក់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិជាច្រើន ដោយសារមានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យមឡើងទៅ ក្នុងនោះពលរដ្ឋនៅភ្នំពេញជាអតិថិជនគោលដៅ។

លោក ជិន ណារិន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Sunshine Kampot Real Estate បានឱ្យដឹងថា ស្រុកទឹកឈូជាស្រុកមួយ ដែលមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញការអភិវឌ្ឍលើតំបន់លំនៅឋានលំហែកាយ ដោយសារស្រុកទឹកឈូជាតំបន់ដែលសំបូរព្រែក សំបូរភ្នំ ព្រៃ និងមានទីតាំងនៅជិតក្រុងកំពត ទីរួមខេត្តកំពត។ ជាពិសេសទឹកឈូជាស្រុកមួយ ដែលជាប់នឹងក្រុងថ្មីរបស់កំពត គឺក្រុងបូកគោ និងមានរមណីយដ្ឋានទេសចរណ៍ច្រើនផងដែរ។

លោកបន្តថា បច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍន៍តំបន់នៅឋានជាច្រើនបានចូលទៅអភិវឌ្ឍន៍តែក៏មានគម្រោងខ្លះទាក់ទាញខ្លាំងនិងគម្រោងខ្លះមិនសូវទាក់តែយ៉ាងណាក៏មានការគាំទ្រច្រើនពីអតិថិជននានាពីបណ្ដាខេត្តក្នុងនោះប្រជាពលរដ្ឋមកពីភ្នំពេញ បានទិញគម្រោងលំនៅឋានលំហែកាយច្រើនជាងគេ។

លោក ជិន ណារិន បានបន្ថែមថា ថ្វីត្បិតតែមានគម្រោងអភិវឌ្ឍន៍លើលំនៅឋានលំហែកាយច្រើនពិតមែនក្នុងស្រុកនេះ តែតម្លៃដីធ្លីនៅក្នុងស្រុកនេះមិនមានការឡើងថ្លៃខ្ពស់នោះទេ នៅរក្សាភាពទ្រឹងដដែល។

បើតាមលោក កែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងថា កំពតជាខេត្តមួយដែលជាគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដោយមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានចាប់ផ្ដើមសាងសង់នៅក្នុងខេត្តកំពត ដូចជា ផ្លូវជាតិលេខ៤៣ជាដើម។ មួយវិញទៀតការអភិវឌ្ឍផ្លូវជាតិលេខ៣ ដែលតភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តកំពតក៏បានធ្វើឱ្យភ្ញៀវទេសចរចូលទៅកាន់ខេត្តនេះ កាន់តែច្រើន ជំរុញឱ្យមានតម្រូវការលើការអភិវឌ្ឍលំនៅឋានបែបលំហែក៏កាន់តែខ្ពស់។

លោកថា ”កាលពីចុងឆ្នាំ២០២១ សកម្មភាពទិញលក់ទៅលើគម្រោងដីឡូតិ៍លំហែកាយក្នុងខេត្តកំពតឃើញថាមានច្រើន តែមកដល់ដើមឆ្នាំនេះ ការទិញលក់ហាក់បានថមថយបន្តិចដែលទាក់ទងនឹងកូវីដ១៩ប្រភេទអូមីក្រុង។ យ៉ាងណាក្ដីយើងរំពឹងថានៅក្នុងពេលអនាគត ការអភិវឌ្ឍលំនៅឋានលំហែកាយក្នុងខេត្តនឹងកាន់តែមានសន្ទុះបន្ថែមទៀត”។

លោក ខូល័រ តាន់ អ្នកអភិវឌ្ឍន៍គម្រោងដីឡូត៏និងផ្ទះលំហែបូកគោលែនដ៏ ក៏បានឱ្យដឹងថា កំពតមានតំបន់រមណីយដ្ឋានច្រើន ដែលទាក់ទាញទេសចរជាតិនិងអន្តរជាតិចូលទៅសម្រាកនិងកម្សាន្ត ហើយកំពតក៏មានទីតាំងមិនឆ្ងាយពីភ្នំពេញ ជាពិសេសផ្លូវក៏ទើបសាងសង់និងមានភាពងាយស្រួលក្នុងការធ្វើដំណើរដែលធ្វើឱ្យសក្ដានុពលនៃខេត្តនេះកាន់តែទាក់ទាញទៅលើគម្រោងអភិវឌ្ឍន៍តំបន់លំហែកាយ។

លោក អ៊ិន ស៊ីថា អគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅឋានលំហែកាយ Forest Harmony បានឱ្យដឹងថា នៅពេលអនាគត ការអភិវឌ្ឍលំនៅឋានលំហែកាយនៅកម្ពុជានឹងក្លាយជាផ្នែកមួយនៃអចលនទ្រព្យដែលមានការពេញនិយមកាន់តែខ្លាំង ហើយតំបន់ដែលមានរមណីយដ្ឋានច្រើននឹងមានការទាក់ទាញកាន់តែខ្លាំងទៅលើការអភិវឌ្ឍផ្នែកនេះ៕

នាយករដ្ឋមន្ត្រីជប៉ុនចង់ឱ្យកម្ពុជា-ជប៉ុន មានទំនាក់ទំនងជាមួយគ្នាកាន់តែស៊ីជម្រៅ និងក្លាយជាដៃគូសំខាន់ថែរក្សាសន្តិភាពតំបន់ និងពិភពលោក

ដោយ៖ សុធារី

តូក្យូ៖ លោក ហ៊្វូមីអូ គីហ្ស៉ីដា (FUMIO Kishida) នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា លោកចង់ឱ្យប្រទេសជប៉ុន និងប្រទេសកម្ពុជា មានទំនាក់ទំនងកាន់តែស៊ីជម្រៅ និងក្លាយជាដៃគូសំខាន់ក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក ជាពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ FOIP ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួម។

លោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់បែបនេះក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងជំនួបនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជម្រាបជូន លោក FUMIO Kishida នូវការគាំទ្ររបស់ សម្តេចតេជោក្នុងការរៀបចំប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់កងស្វ័យការពារជើងគោកជប៉ុនក្នុងប្រទេសកម្ពុជា នៅខេត្តព្រះសីហនុ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរអំពីជំហររបស់កម្ពុជាក្នុងការខិតខំរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងណាឱ្យមានវិបុលភាពរួមសម្រាប់ទាំងអស់គ្នា។ ក្រៅពីនេះលើឆាកអន្តរជាតិ កម្ពុជា-ជប៉ុន ជានិច្ចជាកាលតែងតែគាំទ្រគ្នាទៅវិញទៅមកជាប់ជាប្រចាំផងដែរ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត បានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រសិនបើអាចនៅពេលអនាគត។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រី បានអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះការចូលរួមប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការ PKO របស់ជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅកម្ពុជា ដែលជាប្រទេសគោលដៅទី១ ដោយនេះគឺជាការបង្ហាញឱ្យឃើញអំពីទំនាក់ទំនងដ៏រឹងមាំរវាងជប៉ុន-កម្ពុជា នៅក្នុងបុព្វហេតុសន្តិភាពសាកល ហើយដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលនេះ ក៏ជាផ្នែកមួយនៃការប្រារព្ធខួបដ៏មានអត្ថន័យនេះផងដែរ៕

នាយករដ្ឋមន្រ្តី ក៏បានគូសរំលេចបន្ថែមអំពីសារសំខាន់ការប្រារព្ធខួបទី៧០ឆ្នាំ នៃចំណងការទូតផ្លូវការជប៉ុន-កម្ពុជា នៅឆ្នាំ២០២៣ខាងមុខ ដោយបានសង្កត់ធ្ងន់ថា ខួបទី៧០ឆ្នាំនេះ នឹងជាឆ្នាំនៃការបន្តពង្រឹង ពង្រីក និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ នាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសគំនិតផ្តួចផ្តើម និងកិច្ចការនានាដែល សម្តេចតេជោ ហ៊ុន សែន បានរៀបចំដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ហើយក៏សង្ឃឹមផងដែរថា កម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំនឹងអាចចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀតដែលអាស៊ានកំពុងមានកង្វល់៕

ប្រទេសថៃកំពុងផ្លាស់ប្តូរឈ្មោះផ្លូវការរបស់រាជធានីខ្លួនទៅជាឈ្មោះវែងបំផុតក្នុងពិភពលោក

ដោយ៖ សុផារី

ប្រទេសថៃ៖ រាជរដ្ឋាភិបាលថៃ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះផ្លូវការនៃរាជធានីរបស់ប្រទេសថៃពី “បាងកក” ទៅជា “ក្រុងទេពមហានគរ” ប៉ុន្តែឈ្មោះធម្មតារបស់ខ្លួនគឺ “បាងកក” នឹងនៅតែត្រូវបានទទួលស្គាល់។

នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Thai PBS នៅក្នុងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា តាមគោលការណ៍ ខុទ្ទកាល័យថៃបានអនុម័តការផ្លាស់ប្តូរឈ្មោះនេះហើយកាលពីថ្ងៃម្សិលមិញ ប៉ុន្តែឈ្មោះថ្មីនេះនឹងត្រូវបានប្រើប្រាស់ លុះត្រាណាត្រូវបានពិនិត្យអនុម័តដោយគណៈកម្មាធិការទទួលបន្ទុកពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងអស់ និងមានការត្រួតពិនិត្យបន្ថែមពីក្រសួងការបរទេសថៃ។

ក្រុងថេបមហានគរ ឬ “ក្រុងថេប” ដែលប្រជាជនថៃភាគច្រើនហៅ គឺជាឈ្មោះកាត់នៃឈ្មោះផ្លូវការ Krungthepmahanakhon Amonrattanakosin Mahintharayutthaya Mahadilokphop Noppharatratchathaniburirom Udomratchaniwetmahasathan Amonphimanawatansathit Sakkathattiyawitsanukamprasit ដែលមានន័យថា “ទីក្រុងទេវតា ទីក្រុងដ៏អស្ចារ្យអមតៈ ទីក្រុងដ៏អស្ចារ្យនៃត្បូងទាំងប្រាំបួនអាសនៈ ស្តេចទីក្រុង ព្រះរាជវាំង ផ្ទះរបស់ព្រះដែលបានចាប់កំណើតឡើងដោយសារព្រះពិស្ណុការតាមបញ្ជារបស់ព្រះឥន្ទ្រ”។

យោងតាមសារព័ត៌មាន Thai PBS World បានឱ្យដឹងថា ឈ្មោះ “បាងកក” ត្រូវបានប្រើប្រាស់ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០០១មក ហើយបានមកពីតំបន់ចំណាស់នៃរាជធានីដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា បាងកកណូយ និងបាងកកយ៉ៃ៕

ខេត្តកោះកុងកំពុងទាក់ទាញវិនិយោគិនគម្រោងធំៗកាន់តែច្រើន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងរយៈពេលចុងក្រោយនេះខេត្តកោះកុងហាក់បានបង្ហាញពីសក្ដានុពលកាន់តែខ្លាំងចំពោះស្រូបទាញវិនិយោគិនចូលទៅកាន់តំបន់សមុទ្រមួយនេះ ដោយក្នុងនោះដែរគម្រោងអភិវឌ្ឍន៍ទាំងរបស់រដ្ឋនិងឯកជនមួយចំនួនបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិនិងអន្តរជាតិកាន់តែច្រើនទៀត។

លោក ទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុងបានឱ្យដឹងថាគម្រោងអភិវឌ្ឍន៍របស់រដ្ឋនិងឯកជនមួយចំនួនបាននិងកំពុងបង្ហាញពីសក្ដានុពលនៃការវិនិយោគលើដីធ្លីក្នុងខេត្តនេះ។ ក្នុងនោះមានគម្រោងព្រលានយន្តហោះអន្តរជាតិ នៅតំបន់វិស្សមកាលតារាសាគរ គម្រោងផ្លូវហាយវេ ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ស្រុកស្រែអំបិលទៅកាន់ទីរួមខេត្តកោះកុង គម្រោងកំពង់ផែទឹកជ្រៅរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងគម្រោងផ្លូវជាតិលេខ១០ដែលតភ្ជាប់ពីខេត្តពោធិ៍សាត់មកកាន់ខេត្តកោះកុងជាដើម។

លោកបន្តថា ក្រៅពីគម្រោងនេះ ក៏មានម្រោងផ្សេងទៀតដែលជំរុញឱ្យវិស័យដីធ្លីក្នុងខេត្តកោះកុងកាន់តែមានសក្ដានុពលនិងទាក់ទាញដល់ការវិនិយោគនានាដូចជាគម្រោងតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ាគិតម៉េង និងគម្រោងឯកជនជាច្រើនទៀតផងដែរ។

លោកបន្តទៀតថា ក្នុងឆ្នាំ២០២២នេះ ការទិញលក់និងតម្លៃដីធ្លីក្នុងខេត្តកោះកុងមានសន្ទុះងើបឡើងខ្លាំង ស្ទើរតែខ្លាំងជាងកាលមុនពេលកម្ពុជានិងពិភពលោកបានជួបវិបត្តិទៅទៀត។

លោកក៏បានផ្ដល់មតិថា វិនិយោគិនដែលចង់ចូលទៅកាន់ខេត្តកោះកុងគួរទៅកាន់តំបន់មាត់សមុទ្រ ដែលអាចទិញដីដើម្បីទុកវិនិយោគយកប្រាក់ចំណេញនៅពេលអនាគត ព្រោះថាបើធៀបនឹងខេត្តផ្សេងទៀតដែលជាប់សមុទ្រ កោះកុងជាខេត្តមួយ ដែលមានតម្លៃដីធ្លីជាប់សមុទ្រនៅមានកម្រិតទាបនៅឡើយ។

លោកបន្ថែមថា ជាទូទៅដីធ្លីនៅតាមស្រុកនៃខេត្តកោះកុងមានតម្លៃត្រឹម៣ទៅ៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយដីនៅក្នុងក្រុងអាចមានតម្លៃត្រឹម១៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រ តែក៏មានដីនៅតំបន់ខ្លះដែលជាប់នឹងផ្លូវធំនិងជាទីតាំងល្អអាចមានតម្លៃរហូតដល់២០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េផងដែរ។

លោកថា ”សម្រាប់ឆ្នាំ២០២២នេះ វិស័យអចលនទ្រព្យក្នុងខេត្តកោះកុងនឹងរំពឹងថាមានស្ថានភាពល្អប្រសើរ ទោះបីជាមានការរាលដាលនៃមេរោគកូវីដ១៩ប្រភេទថ្មីអូមីក្រុងក៏ដោយ”។

នាពេលថ្មីៗនេះ ក្រុមហ៊ុនអឺរ៉ុបធំមួយបានប្រកាសថា ខ្លួនគ្រោងវិនិយោគនៅក្នុងខេត្តកោះកុង លើគម្រោងទីក្រុងឆ្លាតវៃ (Smart City) ធំមួយ ឈ្មោះ “អនាគត” ដែលមានតម្លៃ ៦០០ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានថ្លែងតាមទូរសព្ទឱ្យដឹងក្នុងថ្ងៃទី១៦ ខែកុម្ភៈថា លោកមិនទាន់ដឹងពីគម្រោងថ្មីៗដែលចូលមកកាន់ខេត្តកោះកុងនៅឡើយ ហើយវាលឺតែការចុះផ្សាយពីគម្រោងនេះគម្រោងនោះ តែសម្រាប់ខេត្តមិនទាន់ទទួលបានព័ត៌មានផ្លូវការពីការវិនិយោគគម្រោងធំៗ ដូចជាគម្រោងវិនិយោគធំមួយដែលមានដីរាប់ម៉ឺនហិចតា និងបោះទុន៦០០ពាន់លាននោះទេ ព្រោះលឺតែព័ត៌មានតែមិនទាន់មានឯកសារផ្លូវការដាក់មកកាន់ខេត្តនៅឡើយ៕

អ្នកអភិវឌ្ឍន៍មានសុទិដ្ឋិនិយមអាចដំណើរការគម្រោងរបស់ខ្លួនឡើងវិញ ក្នុងឆ្នាំ២០២២នេះ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទោះបីស្ថានភាពកូវីដ១៩ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២នេះនៅមិនទាន់បានបញ្ចប់ទាំងស្រុងដែរ ប៉ុន្តែអ្នកអភិវឌ្ឍន៍ចាប់ផ្តើមមានសុទិដ្ឋិនិយមអាចដំណើរការវិនិយោគរបស់ខ្លួនឡើងវិញបណ្ដើរៗបាន។

លោក ពៅ លីដា អគ្គនាយកនៃក្រុមហ៊ុន LD Property Investment និង ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងឆ្នាំ២០២២នេះជាឆ្នាំមួយអាចនិយាយបានថាល្អជាងពីរឆ្នាំកន្លងទៅ គឺឆ្នាំ២០២០និងឆ្នាំ២០២១ ថ្វីត្បិតតែកូវីដ១៩នៅមិនទាន់បញ្ចប់ក្ដី។ អ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យអាចចាប់ផ្ដើមជម្រុញគម្រោងរបស់ខ្លួនបណ្ដើរៗ ដោយមិនចាំបាច់ទាល់តែកូវីដ១៩បានបញ្ចប់នោះទេ។

លោកបន្តថា ក្នុងឆ្នាំ២០២០ និង២០២១ម្នាក់ៗសុទ្ធតែជួបបញ្ហា ហើយក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចក៏ឃើញថាចាប់ផ្ដើមងើបឡើងវិញបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមអនុវត្តគម្រោងរបស់ខ្លួននិងអាចបន្តសកម្មភាពជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយៗ។

 

លោកថា ”ផលប៉ះពាល់ពីកូវីដ១៩ក្នុងឆ្នាំ២០២២នេះ យើងនៅតែមានបង្កផលប៉ះពាល់ជៀសមិនផុត ប៉ុន្តែអ្វីដែលសំខាន់គឺ ប្រជាពលរដ្ឋយើងជាច្រើនទទួលបានវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ទាំងដូសទី១ទី២ និងទី៣រហូតដល់អ្នកខ្លះបានចាក់៤ដូសទៅហើយ”។

លោកបន្តទៀតថា រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក៏បានប្រកាសជាច្រើនផងដែរពីវិធានការ ជម្ងឺកូវីដ១៩ ហើយប្រជាពលរដ្ឋក៏ត្រូវចូលរួមក្នុងការទប់ស្កាត់កូវីដ១៩ ដោយអនុវត្តន៍ទៅតាមវិធានការ៣ការពារ៣កុំ ទើបអាចឱ្យសេដ្ឋកិច្ចរបស់យើងបានប្រសើរឡើងវិញ។ អ្នកអភិវឌ្ឍន៍ អាជីវករនានាក៏ចាប់ផ្ដើមដំណើរការវិនិយោគនិងអាជីវកម្មរបស់ខ្លួនយ៉ាងសកម្មដែរ ដែលអាចឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២២នឹងអាចប្រសើរឡើងជាលំដាប់។

លោកបន្ថែមថា លោកលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនវត្ថុ ចូលរួមស្វែងយល់ពីពត៍មានផ្សេងៗ ពាក់ព័ន្ធផ្លូវច្បាប់អំពីដំណើរការអភិវឌ្ឍន៍ គោលការណ៍និតិវិធីផ្សេងៗ ក្នុងឆ្នាំ២០២២នេះ ដែលចេញដោយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានភាពច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ និងសេវ៉ាកម្មបានល្អ ។

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានបង្ហាញពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះនឹងមានសន្ទុះឡើងវិញ ក្នុងរង្វង់៥,៦ភាគរយ ហើយនឹងបន្តងើបឡើងបន្ថែមទៀតនៅក្នុងឆ្នាំ២០២៣ ខណៈ២០២១កន្លងទៅកំណើនក៏បានត្រលប់មកជាវិជ្ជមានឡើងវិញ ក្នុងរង្វង់៣ភាគរយ៕

សម្តេចតេជោ៖ ពានរង្វាន់សន្តិភាពស៊ុនហាក់ បានមកពីការខិតខំស្វែងរកសន្តិភាពយ៉ាងលំបាកសម្រាប់កម្ពុជា មិនមែនយកលុយទៅទិញនោះឡើយ

ដោយ៖សុផារី

ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ បានប្រសាសន៍ថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលសម្តេចទទួលបាននាពេលថ្មីៗនេះបានមកពីការខិតខំស្វែងរកសន្តិភាពយ៉ាងលំបាកសម្រាប់កម្ពុជា មិនមែនយកលុយទៅលុយនោះឡើយ។

សម្តេចតេជោបានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ០៧កន្លែង ក្នុងខេត្តព្រៃវែងចំនួន ០២កន្លែង លើកំណាត់ផ្លូវជាតិលេខ១១ និងក្នុងខេត្តក្រចេះចំនួន ០៥កន្លែង លើកំណាត់ផ្លូវជាតិលេខ៧៣។

សម្តេចបានថ្លែងថា សម្តេចគ្មានភាពចាំបាច់អីយកលុយទៅទិញពានរង្វាន់សន្តិភាពស៊ុនហាក់នោះឡើយ។ គណៈកម្មការផ្តល់ពានរង្វាន់ ក៏គ្មាននរណាអាចទិញបាននោះឡើយ។ សម្តេចថ្លែងថា “អ្នកខ្លះថាខ្ញុំយកលុយទៅទិញទៀត ឱព្រះអើយព្រះ មិនមានការចាំបាច់ទៅពាក់មេដៃនេះធ្វើអី ហើយខ្ញុំមានលុយឯណាទៅទិញ។ ម្យ៉ាងទៀត ពានរង្វាន់នេះគេមិនមែនធ្វើដើម្បីលក់ទេ គេមើលឃើញតម្លៃដែលយើងរកសន្តិភាព ដ៏លំបាកនៅកម្ពុជា”។

សម្តេចបានបញ្ជាក់ថា អង្គការនេះបានអញ្ជើញសម្តេចដើម្បីធ្វើជាសហប្រធាននៃការប្រជុំកំពូលស្តីពីឧបទ្វីបកូរ៉េ សហប្រធានមួយទៀតគឺ លោក បានគីមូន ជាមួយនឹងស្ថាបនិក UPS។ គ្រប់លិខិតអញ្ជើញប្រទេសចូលរួមចំនួន១៥៣ ប្រទេសគឺអញ្ជើញដោយហត្ថលេខារបស់សម្តេចផ្ទាល់និងលោកបាន គីមូន។

សម្តេចតេជោបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចអញ្ជើញទៅកាន់ឧបទ្វីបកូរ៉េ មិនមែនដើម្បីទទួលពានរង្វាន់ទេ តែព្រោះកិច្ចប្រជុំមួយទាក់ទងនឹងដំណើរការសន្តិភាពឧបទ្វីបកូរ៉េ ដែលសម្តេចបានដាក់ចេញទស្សនៈទាននិងសំណើរមួយ តម្រង់ឆ្ពោះទៅរកជាតិមួយ។