ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិKW Cambodiaនឹងរៀបចំកម្មវិធធីបណ្តុះបណ្តាល ដើម្បីជ្រើសរើសភ្នាក់ងារអចលនទ្រព្យ៣០០នាក់ ដោយសំបុត្រចូលរួមតម្លៃ២០ដុល្លារក្នុងម្នាក់ នឹងត្រូវផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៥ មេសានេះ ដោយលើកជាសំណួរថា តើ KW Cambodia បានជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ ក្នុងអំឡុងពេល 2018-2022 នៅកម្ពុជា។ តើ Agent, ALC, MCA, TL, PC, MC ពិសេស KW Cambodia បានបង្កើតកំហុសអ្វីខ្លះក្នុងអំឡុងពេល 2018-2022! និងតើអនាគតនៃអាជីវកម្ម KW Cambodia ដែលជាយីហោក្រុមហ៊ុនអាមេរិកនៅកម្ពុជា នឹងទៅជាយ៉ាងណា?។







