Xi Jinping pledges US$500 million in aid for Central Asian nations

President Xi Jinping has pledged US$500 million in aid to Central Asian nations, saying China will support them to “walk their own paths” and defend their sovereignty.

Xi announced the aid on Tuesday during a virtual meeting with the leaders of Kazakhstan, Uzbekistan, Turkmenistan, Kyrgyzstan and Tajikistan.
He said the funds would be provided “in the next three years, to be used on projects involving people’s livelihoods”, according to state broadcaster CCTV.
The Chinese president called for more strategic communication to build trust and unity in the region and to pursue “mutual prosperity” and development.

He also hit out at interference by other nations, saying Beijing “resolutely opposes using human rights as an excuse to intervene in domestic politics” and that the six countries had together helped to ensure peace and stability in the region.
The meeting marked 30 years of diplomatic ties between China and the five nations since they gained independence from the Soviet Union.

“No matter how international politics evolves, no matter to what degree China’s development reaches, China will always be a reliable and trustworthy neighbour, partner, friend and brother to Central Asian countries,” Xi was quoted as saying.

“China resolutely supports Central Asian countries to walk their own paths. China will resolutely support these countries to defend their own sovereignty, independence, territorial integrity, and to pursue rejuvenation of their civilisations and unity … [and] to play greater roles on the global stage.”

In addition to the financial aid, Xi said China would provide 50 million Covid-19 vaccine doses to the five nations this year and that it was willing to transfer vaccine production technology.
The president said Beijing was ready to open its “mega market” to agricultural exports from Central Asia, push forward the China-Kyrgyzstan-Uzbekistan railway project, and expand cooperation on energy and technology in areas such as AI, big data and cloud services.

With the Beijing Winter Olympics due to begin next week, all five Central Asian leaders confirmed during the meeting that they would attend the opening ceremony of the Games on February 4, according to CCTV. They will be among a small number of leaders expected to attend the event in person amid the coronavirus pandemic and a diplomatic boycott by countries including the United States, Britain, Canada and Australia.

China has been seeking closer ties – in areas from security to economic cooperation – in Central Asia, but it appears to be taking a measured approach in a region that is seen as part of Russia’s sphere of influence.

Beijing voiced support for the Russian-led forces sent to Kazakhstan to help quell anti-government protests, triggered by rising fuel prices, earlier this month. Xi has also backed President Kassym-Jomart Tokayev, saying Beijing resolutely opposed any force seeking to destabilise Kazakhstan.

Meanwhile, Chinese investment in the region has expanded. It has now surpassed Russia’s in almost all Central Asian countries, which have been largely dependent on China for economic growth in recent years.

Chinese direct foreign investment in the five nations reached US$14.7 billion in 2018, according to the latest data from China’s Ministry of Commerce. That was 1.2 per cent of all Chinese investment in Asia that year and a 40 per cent jump from the US$8.9 billion recorded in 2013.

China also depends on Central Asia to supply natural gas imports via a pipeline that began operating in 2009 – it starts from the Turkmenistan-Uzbekistan border, runs through Kazakhstan and ends in Xinjiang.
Source: South China Morning Post

ប្រតិភូអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុនទទួលបានសិទ្ឋសម្បទាន អភិវឌ្ឍន៍កោះពីរដ្ឋាភិបាល

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ ប្រតិភូអន្តរក្រសួងបានចុះពិនិត្យវឌ្ឈនភាព នៃគំរោងអភិ​វឌ្ឍន៍នៅតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ ដើម្បីរៀបចំរបាយការណ៍ទៅប្រមុខរដ្ឋាភិបាល។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២៥ មករាកន្លងមកថា ក្រុមប្រតិភូអន្តរក្រសួង ចុះពិនិត្យគំរោងអភិវឌ្ឍន៍កោះ និងឆ្នេរចំនួន១២ទីតាំងរួមមានកោះរ៉ុង កោះរ៉យសន្លឹមមានក្រុមហ៊ុនអភិវឌ្ឍន៍ចំនួនពីរ កោះត្រេះ កោះប្រើស កោះក្របី កោះឬស្សី ដែលមានក្រុមហ៊ុនអភិវឌ្ឍន៍ចំនួនពីរ កោះតាគៀវ កោះស្រមោច កោះថ្មី កោះពស់ និងឆ្នេរជ័យជំនះ។

លោកបន្តថា “លទ្ឋផលនៃការចុះត្រួតពិនិត្យនេះ ក្រុមការងារអន្តរក្រសួងកំពុងបូកសរុប លើគំោរងអភិវឌ្ឍន៍នៅតាមបណ្តាកោះ និងទីតាំងនិមួយៗ”។លោកបន្តថា “ការចុះត្រួតពិនិត្យនេះ ដើម្បីដឹងថាក្រុមហ៊ុនបានទទួ​លសិទ្ឋសម្បទានពីរដ្ឋាភិបាល បានអភិវឌ្ឍន៍គំរោងដល់កម្រិតណា ជួបបញ្ហាប្រឈមអ្វីខ្លះ និងស្របតាមផែនការមេ ដែលក្រុមហ៊ុនទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍ឬអត់”។

លោកឃាង ភារម្យ បានបន្តថា បើក្រុមហ៊ុនអភិវឌ្ឈន៍ធ្វើខុសពីផែនការមេ ដែលបានអនុម័តក្រុមប្រតិភូអន្តរក្រសួង នឹងធ្វើរបាយការណ៍៍ជូនយោប​ល់ដល់ថ្នាក់ដឹកនាំ ហើយការសម្រេចបែបណា អាស្រ័យលើថ្នាក់ដឹកនាំពិនិត្យជាក់ស្តែង។

ខេត្តព្រះសីហនុ មានកោះសរុបចំនួន៥៦កោះ ដែលកោះល្បីៗជាច្រើន សុទ្ឋតែទទួលបានការអភិវឌ្ឈន៍ពីក្រុមហ៊ុនឯកជន៕

រដ្ឋាភិបាលថៃអនុម័តទិដ្ឋាការរយៈពេលវែងសម្រាប់ជនបរទេសមានទ្រព្យស្តុកស្តម្ភ

ដោយៈសុផារី

ភ្នំពេញៈ ប្រធានសមាគមខុនដូថៃបានមើលឃើញថា ការអនុម័តទិដ្ឋាការរយៈពេលវែងរបស់គណៈរដ្ឋមន្ត្រី សម្រាប់ជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ជាការជំរុញដល់ឧស្សាហកម្មអចលនទ្រព្យ។

លោក Apa Attaboonwong ប្រធានសមាគមខុនដូរបស់ថៃបាននិយាយថា ការអនុម័តទិដ្ឋាការស្នាក់នៅរយៈពេលយូរ ភ្ជាប់ទៅនឹង Elite Card នៃគម្រោងទិដ្ឋាការថ្មី “ឈ្មោះឌីជីថល” នឹងផ្តល់ជូមកម្មករជំនាញខ្ពស់ មន្ត្រីរដ្ឋាភិបាល អ្នកមាន និងអ្នកមានប្រាក់សោធននិវត្តន៍ខ្ពស់ នឹងនាំឱ្យមានការរស់ឡើងវិញនៃទីផ្សារខុនដូ ដែលការផ្គត់ផ្គង់បានលើសតម្រូវការខ្លាំង ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ១៩។

មុនពេលជំងឺរាតត្បាតជំងឺកូវីដ១៩ ការលក់ខុនដូមានប្រហែលទំហំទឹកប្រាក់ប្រមាណ៤៥០ពាន់លានបាត។ គាត់បាននិយាយថា នៅឆ្នាំ 2021 ការលក់ខុនដូសម្រេចបានទំហំទឹកប្រាក់ ត្រឹមតែ១០០ពាន់លានបាតប៉ុណ្ណោះ។

គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែមករា បានអនុម័តទិដ្ឋាការរយៈពេល១០ឆ្នាំ សម្រាប់ជនបរទេសដែលមានទ្រព្យសម្បត្តិ ដែលអាចបង់ប្រាក់ ១០,០០០ បាតក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំដំបូងនៃទិដ្ឋាការ ហើយបានបន្តរយៈពេល៥ឆ្នាំទៀតនឹងមានភាពបត់បែន។

ច្បាប់ និងបទប្បញ្ញត្តិសិទ្ធិទទួលបាន មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ប៉ុន្តែក្រសួងការងារ និងក្រសួងការបរទេស កំពុងធ្វើការលើសេចក្តីព្រាងច្បាប់។

ច្បាប់ដ៏សំខាន់នេះ ត្រូវបានគេរំពឹងផងដែរថា ទិដ្ឋាការនេះនឹងរួមបញ្ចូលប័ណ្ណការងារភ្លាមៗផងដែរ៕

ការសិក្សាថ្មីៈផ្សារទំនើបថ្មីៗចំនួន៤នឹងបើកដំណើរការនៅឆ្នាំនេះ ស្របពេលការប្រកួតប្រជែងកើនឡើង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា ទំហំផ្ទៃក្រឡាផ្សារទំនើប កំពុងកើនឡើងនៅក្នុងទីផ្សារ ខណៈផ្សារតូចធំចំនួនបួន នឹងដំណើរការដាក់ចូលទីផ្សារនៅឆ្នាំនេះ។

របាយការណ៍បច្ចុបប្បន្នភាពរបស់ CBRE Cambodiaបានបង្ហាញកាលពីសប្តាហ៍មុនថា បញ្ហាការផ្គត់ផ្គង់ច្រើនហួសតម្រូវការ និងភាពមិនប្រាកដប្រជានៃវិបត្តិកូវីដ បាននិងកំពុងបង្កជាឧបសគ្គ សម្រាប់ទីផ្សារលក់រាយ ឬផ្សារទំនើបសម្រាប់ឆ្នាំ ២០២២។

របាយការណ៍ដដែលបានបង្ហាញថា ឆ្នាំ២០២២នេះ នឹងមានផ្សារទំនើ​បធំៗ យ៉ាងហោច៤កន្លែង បើកដំណើរការ រួមមាន ផ្សារ Chip Mong Sen Sok ផ្សារ Chip Mong 271 ផ្សារ Prince International Plaza និងផ្សារ Lucky Pavilion Mall។

ផ្សារទាំងនេះ នឹងបង្កើតផ្ទៃក្រឡាផ្គត់ផ្គង់ដល់ទៅ១៩០,០០០ ម៉ែត្រការ៉េ នៅឆ្នាំ ២០២២ ដែលនឹងធ្វើឱ្យទីផ្សារកាន់តែប្រកួតប្រជែង។

កត្តានេះនឹងធ្វើឱ្យម្ចាស់អាជីវកម្មផ្សារ ត្រូវតែងាកទៅរកការឌីសាញ ផ្សារ និងសកម្មភាពក្នុងផ្សារឱ្យទាក់ទាញជាងមុន។ លើសពីនេះ និន្នាការបញ្ចុះតម្លៃជួលនឹងនៅតែបន្ដ ជាមួយនឹងកិច្ចសន្យារយៈពេលវែង។

និន្នាការថ្មីមួយទៀតដែលនឹងកើតឡើង គឺតម្រូវការធនធានមនុស្សជំនាញច្រើនជាងមុន ពិសេសលើវិស័យ mini-mart ឬ convenient store និងផ្សារលក់ទំនើបបែបរហ័សជាដើម។

កាលពីឆ្នាំ២០២១ កន្លងមក ផ្សារទំនើបថ្មី១២ឬស្មើនឹង៨៨,000 ម៉ែត្រការ៉េ ត្រូវបានបញ្ចប់ ព្រមនឹងការហូរចូលមកនូវម៉ាកយីហោថ្មីៗ២០ ខណៈដែលអត្រាជួល មានត្រឹមតែ៦៧ភាគរយប៉ុណ្ណោះ នៃផ្ទៃក្រឡាជួលសរុប៕

ប្រធានាធិបតីចិនសន្យាផ្ដល់ជំនួយកន្លះពាន់លានដុល្លារដល់បណ្ដាប្រទេសអាស៊ីកណ្ដាល

ដោយៈសុខុម

ប៉េកាំង: ប្រធានាធិបតីចិន លោកស៊ី ជីនភីង បានសន្យាផ្តល់ជំនួយចំនួន៥០០លានដុល្លារអាមេរិក ដល់បណ្ដាប្រទេសនៅអាស៊ីកណ្តាល ដោយលើកឡើងថា ប្រទេសចិននឹងគាំទ្រពួកគេឱ្យ “ដើរតាមផ្លូវរបស់ខ្លួនឯង” និងជួយការពារអធិបតេយ្យភាពនៃប្រទេសទាំងនោះ។

លោកបានប្រកាសជំនួយនេះកាលពីថ្ងៃអង្គារ ទី២៥ មករា អំឡុងពេលកិច្ចប្រជុំតាម Video Conference ជាមួយមេដឹកនាំនៃបណ្ដាប្រទេសនៅអាស៊ីកណ្ដាល រួមមានកាហ្សាក់ស្ថាន អ៊ូបេគីស្ថាន តួកមេនីស្ថាន កៀ ហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន។

លោកបញ្ជាក់ថា ជំនួយទាំងនេះនឹងត្រូវបានផ្តល់ជូន “ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីប្រើប្រាស់លើគម្រោងនានា ដែលទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន”។

ប្រធានាធិបតីចិន រូបនេះបានអំពាវនាវ ឱ្យមានការទំនាក់ទំនងជាលក្ខណៈយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីកសាងទំនុកចិត្ត និងឯកភាពក្នុងតំបន់ ហើយបន្តជំរុញ “វិបុលភាពទៅវិញទៅមក” និងការអភិវឌ្ឍ។

ទន្ទឹមនេះ លោកក៏បានវាយបកមិនសំចៃមាត់ផងដែរ ទៅនឹងការជ្រៀតជ្រែកពីប្រទេសផ្សេង ហើយលោកបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា រដ្ឋាភិបាលក្រុងប៉េកាំង “ប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់បញ្ហាសិទ្ធិមនុស្សធ្វើជាលេស ដើម្បីធ្វើអន្តរាគមន៍ក្នុងនយោបាយក្នុងស្រុក”។

លោកបានលើកឡើងថា ប្រទេសទាំង៦ (ចិន និងប្រទេសទាំង៥នៅអាស៊ីកណ្ដាល) តែងតែជួយគ្នាទៅវិញទៅមក ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីអបអរខួបឆ្នាំទី៣០ នៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសទាំង៥ នៅអាស៊ីកណ្ដាល ចាប់តាំងពីប្រទេសទាំងនោះ ទទួលបានឯករាជ្យពីសហភាពសូវៀត៕ South China Morning Post៕

ផ្លូវថ្មីមួយខ្សែនឹងត្រូវសាងសង់តភ្ជាប់ពីផ្លូវជាតិលេខ៤មកកាន់ភ្នំបូកគោ

ដោយៈជេស៊ីកា

ព្រះសីហនុៈ រាជរដ្ឋភិបាលកម្ពុជា នឹងសាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ដើម្បីឡើងទៅកាន់លើភ្នំបូកគោ ដែលមានប្រវែងប្រមាណ២៧គីឡូម៉ែត្រ។

អ្នកឧកញ៉ាម៉ុង ឬទ្ធី បានមានប្រសាសន៍ឱ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨-២០០ ឆ្ពោះត្រង់ទៅភ្នំបូកគោតែម្តង។

ផ្លូវមួយខ្សែនេះ កាត់ចំការដូងប្រេងរបស់លោក មួយចំនួនធំហើយលោកក៏បានធ្វើសម្បទានផងដែរ។ ដោយឡែកថវិកាសាងសង់រ៉ាប់រងដោយអ្នកឧកញ៉ា សុខ គង់ ដែលជាអ្នកកំពុងអភិវឌ្ឍន៍នៅលើភ្នំបូកគោនោះ។

កិច្ចពិភាក្សាលើការសាងសង់ផ្លូវ និងសម្របសម្រួលលើផលប៉ះពាល់ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមករានេះ ក្រោមអធិបតីភាពលោកឧបនា​យករដ្ឋមន្ត្រីជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

រដ្ឋាភិបាលកំពុងសិក្សាលទ្ធភាពជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក

ដោយៈគង់ សូរិយា

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងពីផែនការរៀបចំប្រព័ន្ឋដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ថ្មីប្រចាំកម្ពុជាកាលពីល្ងាចថ្ងៃទី២៥មករាកន្លងមកនេះ។

លោកបានស្នើឱ្យប្រធាន EDCF ពិនិត្យលទ្ធភាពលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសការប្រើប្រាស់បណ្ដាញផ្លូវទឹក របស់កម្ពុជា រួមមាន៖ ទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ ដែលជាប្រភពសក្កានុពលសំបូរបែបសម្រាប់វិស័យដឹកជញ្ជូន។

លោករដ្ឋមន្ត្រីបានបន្ត ថ្លែងអំណរគុណដល់រដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ ដែលបានជួយជ្រោមជ្រែង ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ និងគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ ដែលបានបើកការដ្ឋានសាងសង់នាពេលកន្លង ទៅថ្មីៗនេះ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅកម្ពុជា។

ជាមួយគ្នានេះ លោកស្រី Minnie Chey ក៏បានបង្ហាញនូវការតាំងចិត្ត និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តចូលរួមអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

ស្ពានយោងដោយខ្សែកាបដំបូងគេនៅរាជធានីភ្នំពេញសម្រេចបានជិត ៧៤ភាគរយហើយ

ដោយៈសុខហេង

ភ្នំពេញៈ ស្ពានយោងដោយខ្សែកាបដំបូងគេ នៅរាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមហ៊ុន OCIC សាងសង់សម្រេចបានជិត ៧៤ភាគរយហើយ។

គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧%។ តាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខ។

គម្រោងស្ពាននេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន៤បង្គោល មានកំពស់រហូតដល់៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។

លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងកាលពីកាលពីពេលកន្លងមកថា ស្ពាននេះមានប្រវែងប្រមាណ៥០០ម៉ែត្រ និងវិនិយោគទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក ដែលបានមកពីការជួលដីពីរដ្ឋបាលរាជធានីភ្នំពេញ។

លោកបន្តថា “វាជាស្ពានធំដែលមានខ្សែកាបនៅចំកណ្តាល និងមានគន្លងរថយន្តពីរទៅពីរមក ហើយវានឹងជួយសម្រួល ដល់ការកកស្ទះចរាច​រណ៍នៅតំបន់នេះមួយកម្រិតទៀត”៕

រដ្ឋបាលខេត្តបាត់ដំបង បើកការដ្ឋានជួលជុលផ្លូវ៦ខ្សែសម្រួលដល់ការធ្វើដំណើរនិងទាក់ទាញការវិនិយោគ

ដោយៈ ម៉ាលីស

បាត់ដំបងៈ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជា ទាក់ទាញភ្ញៀវទេសចរនិងការវិនិយោគ រដ្ឋបាលខេត្តបាត់ដំបងបានបើកការដ្ឋានជួលជុល ស្ដារនិងលើកកម្ពស់ផ្លូវ៦ខ្សែ ក្នុងក្រុងបាត់ដំបងឡើងវិញ។

នៅក្នុងពិធីបើកការដ្ឋានកាលពីព្រឹកថ្ងៃទី២៥ មករា ២០២២នេះ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុង និងសង្កាត់រៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឱ្យបានហើយស្រេច ទាំងចំណីផ្លូវសំណង់ អនាធិបតេយ្យ និងការលក់ដូរគ្មានរបៀបរៀបរយនៅតាមសាធារណៈ ព្រោះបើមិនធ្វើការ រៀបចំពីឥឡូវទេ ថ្ងៃទៅមុខនឹងធ្វើឱ្យ សណ្ដាប់ធ្នាប់ក្នុងក្រុងកាន់តែគ្មានរបៀបរៀបរយ ហើយពេលដែលមានគម្រោងចង់ពង្រីកផ្លូវ បង្កការលំបាកក្រុមការងារក្នុងការដោះស្រាយ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះរៀបចំសំរាម កាកសំ​ណល់ផ្សេងៗឱ្យ មានរបៀប និងចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់ ដើម្បីយើងអាចប្រើប្រាស់ផ្លូវថ្នល់បាន យូរអង្វែង និងដើម្បីសោភណភាព ក្នុងក្រុងបាត់ដំបង ឱ្យស័ក្តិសម នឹងក្រុងដែលទើបទទួល ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ចំពោះដំណើរការជួសជុលផ្លូវក្នុងក្រុងនេះ រួមមានទី១ ការងារជួសជុលផ្លូវក្រាល កៅស៊ូ ប្រភេទ DBST ផ្លូវលេខ ៥២៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៥១៥ (ផ្លូវទៅវត្តពោធិ៍ ពីមុខស្នាក់ការ ស.ស.យ.ក ខេត្ត) ដែលមានប្រវែង១១៦៥ម៉ែត្រ គុណ១០ម៉ែត្រស្ថិតក្នុង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ទី២ ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៦១៤ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ១៥៣ (ផ្លូវមុខស្នងការនគរបាលខេត្ត ពីស្តុប រំចេក ដល់ផ្លូវមាត់ស្ទឹង) ដែលមានប្រវែង១៥២០ម៉ែត្រ គុណ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។

ទី៣ ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៥៣០ ចាប់ពី ផ្លូវជាតិលេខ៥ (ខាងជើងព្រះនរាយណ៍) ដល់ផ្លូវលេខ៥១៥ ដែលមានប្រវែង១១៦៥ម៉ែត្រ គុណ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ទី៤. ការងារជួសជុលផ្លូវក្រាល កៅស៊ូប្រភេទ DBST ផ្លូវលេខ ៧១៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៧០០ (មុខយោធភូមិ ភាគទី៥ ផ្លូវចំការដូង) ដែលមានទំហំ១០៥០ម៉ែត្រ គុណ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង។

ទី៥ ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១៣៩ ពីផ្លូវលេខ៣ ដល់ផ្លូវលេខ១០៦ (ផ្លូវក្រោយបុរី កាណាឌីយ៉ា) ដែលមានប្រវែង៥០៥ ម៉ែត្រគុណ៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ទី៦. ការងារជួសជុល ផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១១១ ពីផ្លូវលេខ ៥២៤ ដល់ផ្លូវលេខ១១៥ (ផ្លូវខាង ជើងអតីតសណ្ឋាគារ ហូលីដេ) ដែលមានប្រវែង២៥០ម៉ែត្រ គុណ៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕

រដ្ឋាភិបាលឡាវសម្រុកបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬ SEZsដើម្បីជំរុញសេដ្ឋកិច្ច

ដោយៈសុខុម

វៀងចន្ទន៍: នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឡាវបានសម្រុកបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZs) កាន់តែច្រើនឡើងៗ ដែលមិនត្រឹមតែដើម្បីជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបណ្ដុះកម្មករជំនាញផងដែរ។

តួយ៉ាងការិយាល័យលើកកម្ពស់ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស (SEZ Promotion and Management Office) នៃប្រទេសនេះនិយាយថា ខ្លួនមានគម្រោងបណ្ដុះបណ្ដាលពលរដ្ឋឡាវ រាប់ម៉ឺននាក់ឱ្យក្លាយជាកម្មករជំនាញ ដើម្បីឱ្យពួកគេទទួលបានឱកាសការងារ នៅតាមតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃអង្គារ ទី២៥ មករា នេះ។

រដ្ឋាភិបាលឡាវ បានកំណត់រួចហើយថា គម្រោងវិនិយោគខ្នាតធំមួយចំនួន នឹងទទួលបានអត្ថប្រយោជន៍ ពីរំហូរកម្មករជំនាញ រួមមាន ទាំងគម្រោងទីក្រុងឆ្លាតវៃ Amata Smart & Eco City នៅខេត្តហ្លួង ណាមថា (Luang Namtha) និងខេត្តឧត្ដមសាយ (Oudomxay) គម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តស្រះកែវ (Bokeo) គម្រោងសាងសង់ពុទ្ធបដិមារដ៏ធំនៅ That Luang Marsh គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ត្រីកោណមាស និងគម្រោងជាច្រើនទៀតផងដែរ។

លោក Sonepasert Dalavong អគ្គនាយកស្តីទីនៃការិយាល័យលើកកម្ពស់ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស បានលើកឡើងថា ទោះបី​ជាចំនួនយុវជនគ្របដណ្ដប់៦០% នៃចំនួនប្រជាជនសរុបក្ដី ក៏ការអភិវឌ្ឍជំនាញការងារក្នុងស្រុក មិនទាន់គ្រប់គ្រាន់ សម្រាប់តម្រូវការការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZs) នីមួយៗនៅឡើយទេ។

លោកបញ្ជាក់ថា ក្រុមហ៊ុនរហូតដល់ទៅ១.០៧៥ក្រុមហ៊ុន បានបោះទុនវិនិយោគ នៅតាមតំបន់សេដ្ឋកិច្ចពិសេសនានា ទូទាំងប្រទេសឡាវ ដោយការវិនិយោគ បានពីប្រទេសចិន ជប៉ុន ដាណឺម៉ាក បារាំង និងប្រទេសថៃ ដែលបង្កើតការងារបានចំនួន៥២.៣១៩កន្លែង ប៉ុន្តែក្នុងនោះមានតែ២៣.១៥៨នាក់ប៉ុណ្ណោះដែលជាកម្មករឡាវ។

រដ្ឋាភិបាលឡាវ បានប្ដេជ្ញាថា ខ្លួននឹងព្យាយាមទាក់ទាញ ក្រុមហ៊ុនឱ្យបានជាង៧០០ក្រុមហ៊ុនទៀត ឱ្យបោះទុនវិនិយោគនៅតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយថាក្រុមហ៊ុនទាំងនោះ នឹងបង្កើតការងារ បានជាង១៣០.០០០កន្លែង បន្ថែមទៀតសម្រាប់ពលរដ្ឋឡាវ៕  Laotian Times៕