ផែនការផ្លាស់ប្តូររោងចក្រចេញពីភ្នំពេញ ធ្វើឱ្យដីធ្លីនៅតំបន់ជាប់ភ្នំពេញកាន់តែមានតម្រូវការខ្ពស់

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រោងចក្រនៅរាជធានីភ្នំពេញជាច្រើន បានផ្លាស់ប្តូរទីតាំងទៅតាំងទីកន្លែងថ្មី ដែលនៅឆ្ងាយពីទីក្រុង ធ្វើឱ្យតម្រូវការដីធ្លីនៅតំបន់ជាប់រាជធានីភ្នំពេញ កាន់តែមានកំណើនខ្ពស់ ក្នុងនោះដែរខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺ នឹងទទួលបានគម្រោងអភិវឌ្ឍន៍រោងចក្រច្រើនជាងគេ។

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹង តាមទូរស័ព្ទនាព្រឹកថ្ងៃទី២១ មករានេះថា ក្នុងពេលបច្ចុប្បន្ននេះ លោកបានមើលឃើញថារោងចក្រមួយចំនួន ដែលបានផ្លាស់ប្តូរពីរាជធានីភ្នំពេញ ទៅបោះទីតាំងនៅផ្លូវជាតិលេខ៣និងលេខ៤ច្រើន ហើយក្នុងនោះ ក៏មានគម្រោងរោងចក្រថ្មីៗជាច្រើនទៀត ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រវិនិយោគក៏បោះទីតាំងនៅក្នុងខេត្តកំពង់ស្ពឺដែរ ដែលធ្វើឱ្យតម្រូវការដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ មានកំណើនខ្ពស់ ជាមួយនឹងតម្លៃដីធ្លី ក៏មានការកើនឡើងជាបន្តបន្ទាប់ដែរ ។

លោកបន្តថា ក្នុងឆ្នាំ២០២១កន្លងទៅគម្រោងរោងចក្រថ្មីៗ ជាច្រើននៅតែបន្តចូលមកក្នុងខេត្តកំពង់ស្ពឺ ដោយខ្លះបានបើកដំណើរការ និងខ្លះទៀតកំពុងសាងសង់ជាបណ្ដើរៗ នឹងអាចបើកដំណើរការនៅពេលអនាគតខាងមុខនេះ ក្នុងនោះដែរយើងបានឃើញថា នៅបណ្ដោយផ្លូវជាតិលេខ៥១ មានក្រុមហ៊ុនវិនិយោគជាច្រើន ចូលទៅបណ្ដាក់ទុនវិនិយោគ ហើយក្រុមហ៊ុនធំៗ ក៏ចាប់ផ្ដើមសង់រោងចក្រ ដើម្បីបើកទទួលក្រុមហ៊ុនវិនិយោគរោងចក្រពីបរទេសចូលទៅកាន់តំបន់នោះ ។ ក្រៅពីនោះតំបន់នៅផ្សេងទៀតក្នុងខេត្តកំពង់ស្ពឺ ដូចជា នៅផ្លូវលេខ៤១ ក្នុងស្រុកគងពិសី ក៏ឃើញថាមានសកម្មភាពផ្គត់ផ្គង់ដីធ្លីសម្រាប់សង់រោងចក្រច្រើនផងដែរ ។

លោកបន្ថែមថា តាមរយៈសកម្មភាពនេះ បានជំរុញឱ្យតម្លៃដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ បានកើនឡើងជាបន្តបន្ទាប់ ដោយចាប់តាំងពីឆ្នាំ២០១៩មកតម្លៃដីធ្លីក្នុងខេត្តនេះ នៅតែបន្តងើបឡើង ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ ក៏ឃើញថាម្ចាស់ដី អត់មានបញ្ចុះតម្លៃលក់របស់ខ្លួនទេ ពោលគឺមានតែកើន ។

ជាមួយគ្នានេះ លោកឌឹត ចណ្ណាប្រធានក្រុមហ៊ុនអចលនទ្រព្យឡាក់គីក៏បានឱ្យដឹងផងដែរថា នៅពេលដែលកំណើនប្រជាជន រស់នៅរាជធានីកាន់តែច្រើន ការរីកចម្រើនកាន់តែទៅមុខ រោងចក្រនឹងត្រូវផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុងជាស្វ័យប្រវតិ្ត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅពេលកុងតឺន័រដឹកទំនិញចេញ និងចូលរោងចក្រ ឬនៅពេលកម្មករចេញពីធ្វើការ ។ ដោយឡែកដីនៅតំបន់ រោងចក្រនាពេលបច្ចុប្បន្ននេះ នឹងត្រូវអភិវឌ្ឍន៍ទៅជាផ្ទះល្វែង អគារការិយាល័យ ផ្សារទំនើបជាដើម ។

ជាការកត់សម្គាល់ តំបន់ឧស្សាហកម្មរោងចក្រ នៅតាមបណ្ដោយផ្លូវវេងស្រេង បានផ្លាស់ប្តូរបន្តិចម្ដងៗហើយ ដោយតំបន់នេះបានអភិវឌ្ឍន៍ទៅជាផ្សារទំនើប អគារពាណិជ្ជកម្ម និងផ្ទះពាណិជ្ជកម្មជាដើម។

ជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មមួយចំនួន ដូចជាក្រុមហ៊ុនរបស់អ្នកឧកញ៉ាពុងឃាវ សែក៏បានត្រៀមទីតាំងថ្មី នៅតំបន់ផ្លូវ៥១ ដើម្បីត្រៀមទទួលរោងចក្រថ្មី និងចាស់ផ្លាស់ពីភ្នំពេញទៅកាន់ទីតាំងនោះ ៕

កត្តាអ្វីខ្លះដែលធ្វើឲ្យការអភិវឌ្ឍតំបន់លំហែកាយនៅកម្ពុជាមានសន្ទុះខ្លាំង?

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការអភិវឌ្ឍតំបន់លំហែកាយដែលរួមមាន លំនៅឋានលំហែកាយ ដីឡូត៏លំហែកាយជាដើម បាននិងកំពុងមានការពេញនិយមកាន់តែខ្លាំងជាពិសេសនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

ការអភិវឌ្ឍគំរោងបែបផ្ទះលំហែរកាយ ដីឡូត៍រីសត និងរមណីយដ្ឋាន​បែបកែច្នៃ កាន់តែមានសន្ទុះខ្លាំងឡើង ដូចជា នៅក្នុងខេត្តកំពង់ស្ពឺ កំពត កោះកុង មណ្ឌលគិរី និងខេត្តព្រះសីហនុជាដើម។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រប្យAdvance បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ មករានេះថា ដោយសារតែបញ្ហាកូវីដ១៩ ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ធ្វើដំណើរកម្សាន្តទៅកាន់បទេស ត្រូវបានរឹតបន្តឹង និងមិនអាចធ្វើដំណើរទៅកម្សាន្តបានទៀត ដូច្នេះពួកគេត្រូវផ្លាស់ប្តូរមកកម្សាន្តក្នុងស្រក ។

លោកបន្តថា “ការធ្វើដំណើរកម្សាន្តក្នុងស្រុកនេះដែរ មួយចំនួនក៏មានជាផ្ទះលំហែកាយផ្ទាល់ និងខ្លះទៀតត្រូវស្នាក់នៅរីសតរួម ជាមួយភ្ញៀវដទៃទៀត”។

លោកបន្តថា កត្តានេះបានជំរុញឱ្យការអភិវឌ្ឍ លំនៅឋានលំហែកាយនៅក្នុងប្រទេសកម្ពុជាឃើញថា មានសន្ទុះខ្លាំងជាពិសេសនៅក្នុងឆ្នាំ២០២០និងឆ្នាំ២០២១ ក្នុងនោះដែរប្រជាពលរដ្ឋមួយចំនួន បានទិញជាផ្ទះលំហែរស្រាប់ និងមួយចំនួនទៀត ទិញជាដីសម្រាប់សង់ជាផ្ទះហើយដាំដំណាំ បន្លែសម្រាប់ជាការកម្សាន្តជួបជុំគ្រួសារ ពេលទំនេរពីការងារឬថ្ងៃបុណ្យទានធំៗជាដើម ។

លោកបន្ថែមថា ដោយសារតែមានតម្រូវការលើ លំនៅឋានលំហែកាយ ធ្វើឱ្យអ្នកអភិវឌ្ឍន៍ជាច្រើន ក៏ងាកទៅរកការអភិវឌ្ឍបែបផែនលំហែវិញ ដោយបានទិញដីចំការធំៗ ហើយពុះជាឡូត៏សម្រាប់លក់ ទៅអតិថិជនដែលមានតម្រូវការ ក្នុងការអភិវឌ្ឍជាផ្ទះលំហែរ។ មួយវិញទៀតអ្នកដែលមានដីធំៗស្រាប់ ក៏លក់មិនចេញក្នុងវិបត្តិពីព្រោះតែទំហំដីធំ និងមានទឹកប្រាក់ច្រើន ដូច្នេះដើម្បីលក់ចេញ គេក៏ពុះជាចម្រៀកៗ លក់ជាឡូត៏ៗជំនួសវិញ។

លោកប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺក៏បានឱ្យដឹងថា ក្នុងខេត្តកំពង់ស្ពឺ ក៏មានការអភិវឌ្ឍលើតំបន់លំហែកាយផងដែរ ដូចជា នៅផ្លូវ៥១ ផ្លូវជាតិលេខ៤ពីចំណុចត្រែងត្រយឹង ទៅពេជ្រនិល គីរីរម្យជាដើម ដោយក្នុងនោះអភិវឌ្ឍន៍ក៏បានបញ្ចេញសកម្មភាពរៀបចំដី សម្រាប់លក់ជូនទៅប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យមឡើង ។

លោកបន្តថា “ម្ចាស់ដីដែលបានទិញដីហើយអភិវឌ្ឍន៍ដំណាំ ដោយមិនសូវបានផលខ្ពស់ ក៏ងាកទៅពុះជាដីឡូត៏ សម្រាប់លំហែកាន់តែច្រើន និងបានឃើញថា ទទួលបានផលចំណេញខ្ពស់ ជាងការដាំដុះដំណាំ ដោយទុកដំណាំនោះជូនដល់អតិថិជនអ្នកទិញដីរបស់ខ្លួន”។

លោកCooler Tanអគ្គនាយកគំរោងវិនិយោគដីលំហែរកាយបូកគោលែកបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារដីលំហែរ វាដល់ពេលវេលាសមស្រ​បសម្រាប់ការវិនិយោគហើយ ដោយសារប្រជាជនមានជីវភាពប្រសើរឡើង កម្រិតយល់ដឹងមានភាពទូលំទូលាយជាងមុន និងពួកគេកាន់តែរវល់កការងារ ហើយមានស្រ្តេសច្រើន ហេតុនេះការស្វែងរកកន្លែងលំហែរជារឿង មិនគាប់ជួនពេកនោះទេ។

លោកបន្តថា “មូលហេតុដដែលលោក ជ្រើសរើសយកខេត្តកំពត ជាទីតាំងវិនិយោ​គ​ ដោយសារកត្តាសំខាន់ៗជាច្រើន រួមមាន ទី១ មានហេដ្ឋារចនាសម្ព័ន្ឋ​ងាយស្រួល ក្នុងការតភ្ជាប់ជាមួយរាជធានីភ្នំពេញ ទី២ ខេត្តកំពតមានធនធា​នធម្មជាតិដ៏៏សម្បូរបែប ទី៣ ជាខេត្តមានប្រជាប្រិយភាព លើវិស័យទេស​ចរណ៍ ពិសេសភ្ញៀវទេសចរណ៍ក្នុងស្រុក និងទី៤ លោកចង់ផ្តល់ទស្សនទាននៃការអភភិវឌ្ឍន៍ថ្មី ដែលមានផាសុខភាព ចីរភាព និងការទទួលខុសត្រូវលើសង្គម៕

សេដ្ឋវិទូអាស៊ីប៉ាស៊ីហ្វិក: សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២២អាចនឹងហក់ឡើងខ្ពស់ជាងការព្យាករណ៍

ដោយ: ម៉ាលីស

ភ្នំពេញ: ប្រធានសេដ្ឋវិទូ APAC(អាស៊ីប៉ាស៊ីហ្វិក) លោក Steve Cochrane បានអោយដឹងថា សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះ អាចនឹងខ្ពស់ជាងការព្យាករណ៍ ដែលមានចំនួនប្រមាណ៦%ភាគរយ ឆ្នាំ២០២២នេះ ធៀបនឹងកាលពីឆ្នាំមុន កម្ពុជាសម្រចបានកំណើនសេដ្ឋកិច្ចប្រមាណត្រឹម២,៩ភាគរយប៉ុណ្ណោះ។

បើតាមធនាគារពិភពលោកADB កាលពីឆ្នាំ២០២១កន្លងទៅបានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងរង្វង់៤.៨ ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០២២។

ប្រធានសេដ្ឋវិទូAPAC លោកCochran បានមានប្រសាសន៍ថា ទស្ស​នវិស័យសេដ្ឋកិច្ចកម្ពុ ជាមានហាក់មានភាពវិជ្ជមាន ទោះស្ថិតនៅស្ថានភាពជំងឺរាតត្បាតនៅតែបន្តកើតមានក្តី។  អត្រានៃការឆ្លងថ្មីប្រចាំថ្ងៃនៅក្នុងប្រទេស នៅតែជាកម្រិតទាបបំផុតមួយនៅក្នុងតំបន់។  នេះជារឿងគួរឱ្យ សរសើរផងដែរ  ដែលអត្រាទទួលបានថ្នាំបង្ការ ពេញលេញរបស់កម្ពុជា មានកម្រិតខ្ពស់បំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ដោយសារថា អត្រាកំណើន GDP ជាមធ្យមក្នុងទសវត្សរ៍មុនពេលជំងឺរាតត្បាតរាតត្បាត សេដ្ឋកិច្ចកម្ពុជាមានកំនើនក្នុងរង្វង់៧ភាគរយ ហើយអត្រាកំណើនGDPជិត៦ភាគរយនៅឆ្នាំនេះ គឺអាចសម្រេចបានដោយសារការចំណាយលើវិស័យទេសចរណ៍ មានភាពប្រសើរឡើងបន្តិចម្តងៗ។

លោក Cochrane បាននិយាយទៀតថា “កំណើននៃការនាំចេញរបស់កម្ពុជា ក៏នឹងស្ទុះងើបឡើងវិញយ៉ាងខ្លាំង ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដែលជួយដោយតម្រូវការប្រកបដោយនិរន្តរភាព ពីប្រទេសចិនសម្រាប់ការនាំចេញកសិកម្មរបស់ប្រទេសនេះ”។

គោលដៅនៃការ កើនឡើងក្នុងការនាំចេញ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ គឺ ជាការនាំចេញទំនិញជាប់លាប់ ទៅកាន់សហរដ្ឋអាមេរិក ដែលជាគោលដៅនាំចេញធំបំផុតរបស់កម្ពុជា ។

ទស្សនវិស័យពាណិជ្ជកម្មរបស់កម្ពុជា ក្នុងរយៈពេលវែងនៅតែរឹងមាំជាមួយនឹងការផ្តល់សច្ចាប័នលើRCEP “ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់” និង FTA ចិន-កម្ពុជា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” ដែលនឹងផ្តល់លទ្ធភាព ទទួលបានអនុគ្រោះទីផ្សារ និងការផ្ទេរបច្ចេកវិទ្យាផលិត​កម្មសម្រាប់សេដ្ឋកិច្ច។

RCEP គឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ដែលរួមទាំងសមាជិកអាស៊ានទាំង១០ រួមជាមួយនឹងប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។  វាស្មើនឹង៣០ភាគរយ នៃចំនួនប្រជាជនពិភពលោក GDP និងពាណិជ្ជកម្មលើពិភពលោក។

យោងតាមលោក អូន ពន្ធ័មុន្នីរត័្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសេដ្ឋកិច្ច ក៏ធ្លាប់នព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនដ៏រឹងមាំនៅឆ្នាំ២០២២នេះ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលកើតចេញពីកម្មវិធីចាក់វ៉ាក់សាំងCovid-19 របស់​រដ្ឋាភិបាលផងដែរ៕

ដំណឹងល្អៈរដ្ឋាភិបាលនឹងពន្យាពេលលើការបង់ពន្ឋមូលធនលើប្រាក់ចំណេញ២០ភាគរយ

ដោយៈជេស៊ីកា

 ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ឋដា នឹងពន្យាលើការបង់ពន្ឋប្រាក់ចំណេញ មូលធនរហូតដល់ឆ្នាំ២០២៣ និងអាចពន្យាដល់ឆ្នាំ២០២៤ខាងមុខ។ នេះបើតាមប្រភពពីមន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពន្ឋដា។

មន្រ្តីដដែលបានបង្ហើបឲ្យដឹងថា ពន្ឋលើប្រាក់ចំណេញមូលធន ដែលគ្រោងអនុវត្តន៍៍នៅដើមឆ្នាំ២០២២នេះ នឹងត្រូវពន្យាពេលរហូតដល់ដំណាច់ឆ្នាំ២០២៣ ឬដល់ឆ្នាំ២០២៤ ដើម្បីជាការលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិសេដ្ឋកិច្ច ដែល​បណ្តាលមកពីការរីករាលដាលជំងឺកូវីដ១៩។

មន្រ្តីជាន់ខ្ពស់ដដែលបានបន្តថា ការចេញលិខិតផ្លូវការឬការប្រកាសពីការពន្យាពេល លើការបង់ពន្ឋលើប្រាក់ចំណេញមូលធន នឹងចាប់ផ្តើមនៅពេលខាងមុខនេះ ប៉ុន្តែលោកមិនបញ្ជាក់ពីពេលវេលាជាក់លាក់នោះទេ។

កាលពីចុងឆ្នាំ២០២១កន្លងមកនេះ រដ្ឋាភិបាលក៏បានពន្យាពេលលើការបង់ពន្ឋដល់អ្នកទិញលំនៅដ្ឋាន ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិកផងដែរ។

អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ស្វាគមន៍ព៌តមាននេះ ដោយលោកបានមានប្រសាសន៍ថា ការពន្យាពេលលើការយកពន្ឋ លើប្រាក់ចំណេញមូលធន ជារឿងល្អប្រសើរ ដែលមានន័យថា ប្រមុខរដ្ឋាភិបាលបានលើកទឹកចិត្ត ដល់វិស័យឯកជន ដែលជួបផលលំបាកក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ៕

ការសិក្សាថ្មីៈ ការផ្គត់ផ្គង់ខុនដូនៅឆ្នាំនេះមានកំណើនទាបស្របពេលទីផ្សារនៅស្រពេចស្រពិល

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុនអន្តរជាតិCBRE Cambodiaបានរកឃើញថា ការផ្គត់ផ្គង់ខុនដូកាលពីឆ្នាំមុន និងឆ្នាំាំនេះរំពឹងមានកំនើនទាប ដោយសារបញ្ហាជំងឺកូវីដ១៩។

របាយការណ៍របស់ក្រុមហ៊ុននអចលនទ្រព្យCBRE ដែលបានបង្ហាញកាលពីថ្ងៃម្សិលម៉ិញនេះបានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបាន គម្រោងអភិវឌ្ឍន៍ខុនដូថ្មីតែ៤គម្រោងប៉ុណ្ណោះ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩រារាំង ដល់ការធ្វើដំណើររបស់ជនបរទេស ចូលមកកាន់កម្ពុជា។

ដោយឡែកសម្រាប់ឆ្នាំ២០២២នេះ គម្រោងខុនដូថ្មីៗក៏រំពឹងថានឹងបន្តមានកម្រិតទាបដដែល។

អ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE បានឱ្យដឹងថា ឆ្នាំមុននេះ ការអភិវឌ្ឍគម្រោងខុនដូថ្មីមានតែចំនួន៤ប៉ុណ្ណោះ ហើយឆ្នាំ២០២២នេះ ការអភិវឌ្ឍខុនដូនៅកម្ពុជាក៏រំពឹងថានឹងបន្តស្ថិតក្នុងកម្រិតទាបដដែល ។

អ្នកនាងបន្តថា កត្តាដែលជំរុញឱ្យការអភិវឌ្ឍ នៅតែស្ថិតនៅក្នុងកម្រិតទាបបែបនេះ វាមិនមែនបណ្ដាលមកពីកូវីដ១៩ទាំងស្រុងទេ តែវាជាកត្តាសេដ្ឋកិច្ច ដែលបណ្ដាលមកពីកូវីដ១៩”។កញ្ញាបន្តថា “ជាក់ស្ដែងបណ្ដាប្រទេសជាច្រើននៅលើពិភពលោកនេះ នៅតែរងផលប៉ះពាល់ពីកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីៗជាដើម ដែលធ្វើឱ្យជនបរទេសមិនអាចធ្វើដំណើរចេញចូលប្រទេស ដើម្បីស្វែងរកការវិនិយោគនៅក្រៅប្រទេសរបស់ខ្លួន”។

អ្នកនាងកេសា បញ្ជាក់ថា ការរឹតបន្តឹងចំពោះវិធានការរបស់ប្រទេសមួយចំនួន នៅតែជាកត្តាដែលរារាំង ដល់ការមកដល់នៃជនបរទេស ក្នុងប្រទេសកម្ពុជា ខណៈជនបរទេសគឺជាអ្នកអភិវឌ្ឍន៍ធំ ទៅលើគម្រោងខុនដូនៅក្នុងប្រទេសកម្ពុជា ដូច្នេះអ្នកអភិវឌ្ឍន៍ក្នុងស្រុកនៅតែសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខុនដូ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance ក៏បានឱ្យដឹងផងដែរថា លោកមើលឃើញថាការអភិវឌ្ឍ វិស័យខុនដូនៅក្នុងប្រ​ទេសកម្ពុជា ប្រហែលជាមិនអាចងើបឡើងខ្លាំង ជាងឆ្នាំ២០២១កន្លងទៅនៅឡើយទេ ហើយសកម្មភាពអភិវឌ្ឍន៍ និងការទិញលក់ខុនដូក្នុងឆ្នាំនេះ វាជាគម្រោងដែលសេសសល់ តាំងពីឆ្នាំចាស់មកតែប៉ុណ្ណោះ ។

លោកបន្តថា សម្រាប់គម្រោងថ្មី ចាប់ផ្ដើមបុកគ្រឹះ និងសាងសង់ក្នុងឆ្នាំ២០២២នេះ នឹងមានចំនួនតិចតួចដដែល ពីព្រោះតែលំហូរវិនិយោគិនចេញចូលប្រទេសកម្ពុជា នៅបន្តជាបញ្ហាពិបាកដដែល ហើយដូចយើងដឹងស្រាប់ហើយ អ្នកអភិវឌ្ឍន៍ខុនដូនៅក្នុងប្រទេសយើងភាគច្រើន ជាជនបរទេស ហើយអ្នកទិញក៏ជាជនបរទេសដែរ។

លោកបន្តថា “គម្រោងខ្លះបានយកទៅលក់នៅបរទេស ក៏ពិតមែន ប៉ុន្តែជនបរទេសដែលចង់ទិញ គម្រោងខុនដូណាមួយ ក៏គេត្រូវការមកមើលទីតាំងជាក់ស្ដែងផងដែរ មុននឹងគេសម្រេចចិត្តទិញ ពីគម្រោងណាមួយនោះ”៕

 “ទិញដីបង់ផ្តាច់ថែមផ្ទះ”នៅគំរោងបូកគោលែន2កំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ

ដោយៈគង់ សូរិយា

កំពតៈ គំរោងដីឡូត៍លំហែរកាយស្តង់ដាអន្តរជាតិដំបូងគេ បូកគោលែនបាន និងកំពុងផ្តល់កញ្ចប់លក់យ៉ាងពិសេស ដោយអតិថិជនបង់ប្រាក់ផ្តាច់ នឹងទទួលបានផ្ទះលំហែរដ៏ស្រស់ស្អាតមួយខ្នង។

អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tanដែលកំពុងវិនិយោគលើគំរោងបូកគោលែន បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី២១ មករានេះថា ដោយសារយើង ផ្តោតលើការអភិវឌ្ឍដោយចីរភាព និងទទួលខុសត្រូវសង្គម គំរោងដីឡូត៍លំហែរកាយបូកគោលែនបាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន។

លោកបន្តថា “ដោយផ្តោតលើការលើកទឹកចិត្ត ដល់អតិថិជនជាពិសេស បច្ចុប្បន្នយើងបានផ្តល់កាដូពិសេស”ទិញដី១ឡូតិ៍ បង់ផ្តាច់ថែមផ្ទះលំហែរមួយខ្នងយ៉ាងស្រស់ស្អាត ដល់អតិថជន ហើយចំនួនផ្តល់ជូននេះមានត្រឹមតែ៤០ផ្ទះប៉ុណ្ណោះ ក្នុងគំរោងBokor Land(2)។កាដូនេះអតិថិជនពេញចិត្តខ្លាំងណាស់ ហើយបច្ចុប្បនៅសល់តែជាង២០ផ្ទះទៀតប៉ុណ្ណោះ​។ លោកបន្តថា “ខេត្តកំពតជាខេត្តមានសក្តានុពល លើវិស័យទេសចរណ៍ធម្មជាតិ ហេតុនេះទើបយើងផ្តោត លើគំរោងមានលក្ខណៈបៃតង ដើម្បីឲ្យអ្នករស់នៅ ឬមកលំហែរបានទទួលអារម្មណ៍ ស្រស់ស្រាយ និងមានផាសុខភាព”។

លោកCooler Tanបានបន្តថា ដោយទទួលបានជោគជ័យលើការលក់ និងអភិវឌ្ឍន៍លើគំរោងបូកគោលែនទី១ យើងទទួលបានជោគជ័យក្នុងការកលក់គំរោងទី២ និងត្រៀមបើកគំរោងទី៣ នៅលើផ្លូវជាតិលេខ៤៣ ដែលមានចម្ងាយ ប្រមាណ១៥គីឡូម៉ែត្រពីក្រុងកំពត ដែលជាខេត្តសម្បូរធនធានធម្មជាតិ ដោយទោះបីជាបណ្តាខេត្តនានា បានរងគ្រោះដោយសារជំងឺកូវីដ១៩ក្តី ប៉ុន្តែវិស័យទេសចរណ៍ ក្នុងខេត្តកំពតបានរងគ្រោះតិចតួចបំផុត។

លោកបន្តថា “ការមកសំរាកលំហែរក្នុងខេត្តកំពត កាន់តែពេញនិយមពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក ហេតុនេះបើពួកគាត់មានផ្ទះលំហែរខ្លួនឯង មានដីដាំដំណាំ និងស្រូបយកខ្យលើអាកាសបររិសុទ្ឋ គួរជាជម្រើសមួយ ដែលគួរពិចារណា”។ លោកបន្តថា “បូកគោលែនផ្តោតលើផាសុខភាព ភាពបៃតង និងស្តង់ដាដីឡូត៍ ដែលមានការតភ្ជាប់បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត និងអំពូល សឡា ដែលផ្តល់ការបំភ្លឺនាពេលរាត្រីប្រកបដោយភាពមនោរម្យបំផុត”។

ជាមួយនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋខាងលើ ជាមួយផ្លូវថ្នល់ធំទូលាយ មានសន្តិសុខការពារ២៤ម៉ោង ពិសេសបូកគោលែនជាទីតាំង សម្រាប់ទស្សនាថ្ងៃរះពេលព្រឹកព្រលឹម និងអាចគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ៕

ក្រុមហ៊ុនជីស៊ីស៊ី ប្រកាសបើកលក់សាកល្បង វិមានអលង្ការរបស់គម្រោងផ្សារជីស៊ីអូរឫស្សីជាន់ទីមួយ L1A

ដោយៈសហការី

 ភ្នំពេញៈ ក្រុមហ៊ុនជីស៊ីស៊ី ថ្ងៃស្អែកនេះនឹងប្រកាស បើកលក់សាកល្បង វិមានអលង្ការរបស់គម្រោងផ្សារជីស៊ីអូរឫស្សី។ វិមានអលង្ការមានទីតាំងនៅជាន់ទីមួយ L1A នៃផ្សារជីស៊ី អូរឫស្សី។

ជាន់នេះផងដែរ មានច្រកចេញចូលសំខាន់ៗចំនួនពីរ ដែលតភ្ជាប់ពីជាន់ផ្ទាល់ដី ទៅជាន់ទីមួយ ដែលផ្តល់ភាពងាយស្រួលទាំងអតិថិជន និងម្ចាស់ហាង ព្រមទាំងបង្កើន លំហូរអតិថិជននៅជាន់នោះផងដែរ។ វិមានអលង្ការគឺជាផ្សារដ៏ពិសេស និងប្រណីតមួយ ដែលលោកអ្នកអាចស្វែងរកគ្រឿងអលង្ការ​ មាស ប្រាក់ ពេជ្រ ត្បូង និងវត្ថុអនុស្សាវរីយ៍ប្រណិតៗដែលមានគុណភាព។

លោក កាំង នីន នាយកផ្នែកលក់ ផ្សារជីស៊ី អូរឫស្សី បានមានប្រសាសន៍ថា “វិមានអលង្ការមានប្រព័ន្ធការពារសុវត្ថិភាព នៅជុំវិញកន្លែងសំខាន់ៗចំនួន៦ទីតាំង។ យើងបានគិតគូរយ៉ាងលម្អិត អំពីសុវត្ថិភាពរបស់ម្ចាស់ហាង តាំងពីពេលបើកប្រកបអាជីវកម្ម រហូតដល់ពេលបិទហាងត្រឡប់ទៅផ្ទះវិញ”។ លោកបន្តថា “ចំណែកអតិថិជនដែលជាអ្នកទិញក៏មានអារម្មណ៍សុវត្ថិភាព និងកាន់តែងាយស្រួល ក្នុងការចំណាយពេលវេលាដើរទិញទំនិញនៅក្នុងវិមានអលង្ការ”។

 

លោក​បានបន្ត​ថា​ តាម​ការ​សិក្សា​របស់​យើង បងប្អូនអាជីវករ ជា​ធម្មតា​គឺ​ប្រមូលឥវ៉ាន់របស់ខ្លួន​ត្រឡប់​ទៅវិញ ទៅមក​ដោយរក្សាទុកនៅក្នុងទូដែក  ឬ​ផ្ទះរបស់ពួកគាត់​ដែល​នៅ​ឆ្ងាយ​ពី​ហាង។ ជាពិសេសពួកគេប្រឈមមុខនឹងហានិភ័យខ្ពស់ ជាមួយនឹងការបាត់បង់ទំនិញ និងការខូចខាតទំនិញដោយ​សារតែការលួចឬឆក់ពេលដឹកជញ្ជូន  ឬចោរគាស់កំឡុងពេលរក្សាទុកនៅក្នុងហាង។ ប៉ុន្តែ​ប្រសិន​បើ​បងប្អូន​ជ្រើសរើស​ធ្វើ​អាជីវកម្ម​នៅ វិមានអលង្ការរបស់ផ្សារជីស៊ី  អូរឫស្សី លោកអ្នកនឹងអស់ក្ដីបារម្ភ ចំពោះបញ្ហាទាំងអស់ ព្រោះតែពួកយើងនឹងការពារសន្តិសុខសម្រាប់បងប្អូនជានិច្ច។

លោកកាំង នីន បានពន្យល់ថា “ប្រព័ន្ធសន្តិសុខទាំងប្រាំមួយនោះ រួមមាន បន្ទប់សុវត្ថិភាព ដើម្បីទុកដាក់ឥវ៉ាន់មានតម្លៃ ដូចនេះបងប្អូនអាជីវករនឹងទទួលបានភាពស្ងប់ និងទំនុកចិត្ត”។

លើសពីនេះប្រសិនបើមានគ្រោះថ្នាក់ ឬត្រូវការជំនួយបងប្អូនអាជីវករគ្រាន់តែចុចប៊ូតុង SOS ដែលមាននៅក្នុងហាងរបស់ពួកគេ ពេលភ្លាមៗនោះ ឧបករណ៍នោះនឹងបញ្ចូនដំណឹងទៅក្រុមសន្តិសុខ ។

ចំនែកឯប្រព័ន្ធប្រកាសអាសន្នវិញ គឺនឹងចាប់ផ្តើមរោទិ៍ឡើងនៅពេលដែលមានការប៉ុនប៉ងទន្ទ្រាន ឬទម្លុះចូលណាមួយ។ ជាមួយនឹងកាមេរ៉ាសុវត្ថិភាព ត្រូវបានតម្លើងនៅគ្រប់ច្រកចេញចូល និងគ្រប់ជ្រុង ដើម្បីធានាថាគ្មានកន្លែងណាអាចគេចផុត ពីការតាមដានត្រួតពិនិត្យរបស់ក្រុមសន្តិសុខ និងឆ្មាំប្រដាប់អាវុធរបស់វិមាន អលង្ការបានឡើយ ដោយពួកគេរក្សាការប្រុងប្រយ័ត្ន២៤ម៉ោង ហើយចាត់វិធានការភ្លាមៗនៅពេលចាំបាច់។

ដោយបានទទួលស្គាល់ពីបងប្អូន ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ថា ជាក្រុមអភិវឌ្ឍន៍ក្នុងដែលយកចិត្តទុកដាក់ ក្រុមហ៊ុនជីស៊ីស៊ីក៏នឹងផ្តល់នូវសុវត្ថិភាពដល់ម្ចាស់ហាងទាំងអស់ ដោយផ្តល់អោយពួកគេនូវធានារ៉ាប់រងការពារប្រឆាំងនឹងបទចោរកម្ម និងអគ្គិភ័យ។

លោក កាំង នីន បានលើកឡើងថា ថាក្រុមហ៊ុនជីស៊ីស៊ីកំពុងពិភាក្សាជាមួយអ្នកក្រុមហ៊ុនធានារ៉ាប់រងធំៗមួយចំនួន នៅក្នុងប្រទេសកម្ពុជា សម្រា​ប់ព័ត៌មានលម្អិត នឹងជូនដំណឹងតាមក្រោយបន្ទាប់ ពីបញ្ចប់កិច្ចពិភាក្សា។

ផ្សារជីស៊ីអូរឬស្សីធ្លាប់ជាប្រធានបទ ដ៏ក្តៅគគុកក្នុងទីក្រុងរួចមកហើយ និងទទួលបានការគាំទ្រច្រើនលើសលប់ ពីសាធារណជនចាប់តាំងពីពាក់កណ្តាលឆ្នាំ2021 មកម្ល៉េះ នៅពេលដែលក្រុមហ៊ុនបានប្រកាសអំពីគម្រោងថាជាអគារ 6 ជាន់ ដែលជាស្ថាបត្យកម្មរចនាបែបខ្មែរ ដ៏ពិសេសមួយ រួមបញ្ចូលគ្នានូវភាពច្នៃប្រឌិតទំនើប ដែលមានទម្រង់ខុសៗខុសគ្នាពីមួយជាន់ទៅមួយជាន់។

ចាប់​អារម្មណ៍​ចង់​ដឹង​បន្ថែម​ពី​វិមាន​អលង្ការ ឬ គម្រោងផ្សារជីស៊ី​អូរឬស្សី? សូមអញ្ជើញមកការិយាល័យលក់ផ្សារជីស៊ី​អូរឬស្សី ដែលមានទីតាំងនៅអគារផ្សារទំនើប អូឡាំព្យា  ចុងសប្តាហ៍នេះ។ ដើម្បីអបអរសាទរ ការបើកលក់សាកល្បង វិមានអលង្ការ និងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រុមហ៊ុន ជីស៊ីស៊ី នឹងរៀបចំកម្មវិធី​លក់សាកល្បងរយៈពេល2ថ្ងៃ ដែលមានការរៀបចំសកម្មភាពកម្សាន្ត ការសម្តែង និងប្រម៉ូសិនដ៏អស្ចារ្យសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចុះឈ្មោះ។

សម្រាប់ព័ត៍មានបន្ថែមអំពីផ្សារជីស៊ី​អូរឬស្សី សូមទំនាក់ទំនងតាមរយៈហ្វេសប៊ុក GC Orussey Market – ផ្សារជីស៊ីអូរឫស្សី:​https://www.facebook.com/gc.orusseymarket ។តេឡេក្រាម  https://t.me/GCOrusseyMarket លេខទូរស័ព្ទ 099 331015, 098 331015៕

Real estate market in 2022: escalating prices, affordable housing shortage – VietNamNet

In 2022, the continued absence of affordable housing will cause the real estate market to be unstable and risky, experts say.

The Q4 2021 report by Cho Tot Nha showed that demand for land in all large cities and provinces have rebounded strongly after the pandemic lockdown.
Areas near HCM City have seen great strides in the number of people seeking to purchase land, with searches after the pandemic higher than the pre-lockdown period. The number of searches increased by 182 percent in Ba Ria – Vung Tau compared with Q3, by 134 percent in Dong Nai. And as demand increases, the residential land prices in the localities have increased by 2-6 percent.

There are three areas in HCM City most attractive to investors – districts 12, 9 and ThuDuc City with demand increases 2.5, 2.1 and 1.9 times, respectively.

CBRE Vietnam’s Duong Thuy Dung said at VRES 2021 that despite the pandemic, the real estate prices in many segments continue rising. The selling prices of apartments, for example, have increased by 17 percent in Hanoi and 17 percent in HCM City.

As for townhouses and villas, the prices of villas have increased by 13 percent in Hanoi, townhouses by 4 percent and commercial townhouses 3 percent. The figures are 3 percent, 17 percent and 6 percent, respectively.

According to Nguyen Quoc Anh, Deputy CEO of Batdongsan, the real estate demand is still high in 2022. A survey conducted by the company found that 92 percent of people will continue to invest in real estate this year, 77 percent want to have more real estate and 44 percent will buy real estate in one or two years.

Nguyen Hoang, R&D Director of DKRA, predicted that if the pandemic developments don’t worsen, the real estate market will see more positive signs compared with 2021, in both new supply and purchasing power.

The land in localities adjacent to HCM City and large cities will still be the top priority for buyers. However, the new supply may not be abundant because local authorities are tightening the division of land plots for sale.

Apartments are expected to be major products of the real estate market in HCM City and Binh Duong, while townhouses, villas and shophouses will be major products in Dong Nai and Long An.

Regarding the retail premise market segment, some said the retail premise rents were too high before the pandemic. During the pandemic, the demand in the market was low because of lockdowns.

Resort real estate depends on the development of tourism. It’s highly possible that the tourism industry will only obtain full recovery by 2023.

As for luxury products, new record prices of VND400-500 million per sqm, or $20,000-30,000, have been reported.
Thuan Phong

Source Vietnam Net

រដ្ឋាភិបាលថៃគ្រោងវិនិយោគជាង៤០ពាន់លានដុល្លារអាមេរិកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំនេះ

ដោយៈសុខុម

បាងកក: ប្រទេសថៃ គ្រោងវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗ ដែលមានតម្លៃសរុបរហូតដល់ទៅ១,៤ទ្រីលានបាត ឬ ស្មើនឹង៤២,៦ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២នេះ។

គំរោងហេដ្ឋារចនាសម្ព័ន្ឋនេះ នឹងបង្កើតឱកាសការងារចំនួន១៥៤.០០០កន្លែង។ នេះបើយោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសនេះបានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ មករា។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រទាំងនេះ រួមមាន ទាំងការកែលម្អ និងពង្រីកបន្ថែមនូវអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ផែស្ងួតសម្រាប់កុងតឺន័រ និងគម្រោងដែកល្បឿនលឿនដែលតភ្ជាប់ប្រទេសថៃ ជាមួយប្រទេសចិន តាមរយៈការឆ្លងកាត់ប្រទេសឡាវ ផងដែរ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍ថា “ផែនការវិនិយោគធំៗទាំងនេះនឹងបង្កើនរចនាសម្ព័ន្ធ សេដ្ឋកិច្ចរបស់ប្រទេសថៃ ដូច្នេះសេដ្ឋកិច្ចថៃ អាចបោះជំហានឆ្ពោះទៅមុខរលូនដោយគ្មានការរាំងស្ទះ”។

រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលមានតម្លៃ៥១៦ពាន់លានបាត ឬ ស្មើប្រមាណ១៥,៧០ពាន់លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខារួចហើយ ស្មើប្រមាណ២៩,៦៧​ពាន់លានដុល្លារអាមេរិក ទៀតគឺសម្រាប់គម្រោងថ្មីៗ៕ Reuters៕

អ្នកជំនាញៈទីផ្សារអចលនទ្រព្យនៅទីក្រុងព្រះសីហនុកំពុងដង្ហើយហៅចិនឱ្យត្រលប់មកវិញ

ដោយៈ សុផារី

ភ្នំពេញៈ ដោយសារវិបត្តិជំងឺកូវីដ១៩ ជនជាតិចិនដែលវិនិយោគច្រើនជាងគេក្នុងក្រុងព្រះសីហនុ បានត្រលប់ទៅកាន់ប្រទេសចិនវិញ បន្សល់ទុកនូវសំណង់អគារខ្ពស់ៗជាច្រើន។

លោក ង៉ែត ជូ អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចឯករាជ្យ បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកវិនិយោគលើវិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុ កំពុងដង្ហើយហៅចិនឱ្យមកវិញ ព្រោះទីផ្សារអច​លនទ្រព្យនៅទីនោះជាប់គាំង គ្មានប្រតិបត្តិការទិញលក់នោះទេ។

លោកបានលើកឡើងដូច្នេះ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីក្រុងព្រះសីហនុ កាលពីដើមខែមករា ឆ្នាំ២០២២ កន្លងមក។ លោកបន្តថា ក្រោយដំណើរទស្សនកិច្ចក្រុងព្រះសីហនុហើយ ធ្វើឱ្យលោកនឹកដល់សុភាសិតមួយឃ្លាដែលលើកឡើងថា “ចូរវិនិយោគដោយភាពប្រាកដប្រជាថា នឹងអា​ចកសាងភាពមានបានរឹងមាំយូរអង្វែង កុំវិនិយោគព្រោះតែចង់មានលឿន (Don’t invest to get rich fast, invest to get rich for sure)”។

លោកបានបន្តថា កន្លងមក នៅពេលទីផ្សារពុះកញ្ជោលខ្លាំង មានអ្នកវិនិយោគមិនតិចទេ បានចាក់ទុនបញ្ចូលប្រកបដោយជំនឿចិត្តថា អាចនឹងឆាប់ចំណេញ ឆាប់មានបាននឹងគេ។

លោកអះអាងថា កន្លងមកទីផ្សារអចលនទ្រព្យ នៅក្នុងក្រុងព្រះសីហនុ ពឹងផ្អែកលើជនជាតិចិនទាំងស្រុង តែដោយសារបញ្ហាវិបត្តិជំងឺធ្វើឱ្យ ចរន្តមានការជាប់គាំងនិងផ្អាកដំណើរការសាងសង់។

លោកបន្តថា “តាមពិតទៅទីផ្សារអចលនទ្រព្យនៅទីនោះ ពឹងលើជនជាតិចិនទាំងស្រុង មកដល់ពេលនេះមានអាគារខ្ពស់ៗ ប្រមាណ៧០%ទៅ៨០%ផ្អាកមិនបន្តដំណើការសាងសង់”។ លោកបន្តថា “បើពឹងផ្អែកលើកម្លាំងនៃការវិនិយោគក្នុងស្រុក និងតម្រូវការក្នុងស្រុក គឺហួសនឹងសមត្ថភាព ហើយព្រោះតម្លៃអចលនទ្រព្យនៅទីនោះ បានហក់ខ្ពស់ហួសឆ្ងាយពីតម្រូវការ និងកំរិតសេដ្ឋកិច្ចជាក់ស្តែង”។

លោកង៉ែត ជូនបានបន្តថា និយាយអោយចំគឺថា អ្នកក្រមិនហ៊ាន ដេករង់ចាំអ្នកមានមកម្តងទៀត។ នេះជាហានិភ័យជាក់ស្តែង នៃការវិនិយោគដោយព្រោះតែចង់មានឆាប់។

ទោះយ៉ាងណាក្តី នាពេលថ្មីៗកន្លងមក លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia ឱ្យដឹងថា សកម្មភាពសេដ្ឋកិច្ច ការសាងសង់សំណ​ង់នានា នៅខេត្តព្រះសីហនុចាប់ផ្តើម មានសកម្មភាពឡើងវិញបណ្តើរៗហើយ ដោយសារលទ្ឋផលនៃការប្រយុទ្ឋ ប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលមានភាពល្អប្រសើរ ដោយឃើញមានសកម្មភាព របស់អ្នកវិនិយោគចិនបានចាប់ផ្តើម ស្របពេលពួកគេបានវិលត្រលប់មកវិញបណ្តើរ ជាលទ្ធផលនៃការរីកចម្រើន នៃវិស័យទេសចរណ៍ក្នុងស្រុក ការកើនឡើងនូវការវិនិយោគ ក្នុងតំបន់ឧស្សាហកម្ម៕