Thailand plans US$42.5 billion infrastructure investment this year

BANGKOK : Thailand plans new infrastructure projects worth 1.4 trillion baht (US$42.6 billion) this year, which are expected to create 154,000 new jobs, its transport minister said on Thursday (Jan 20).

Infrastructure investments in land, air and sea include upgrading the main Suvarnabhumi international airport, a dry port for containers, and a high-speed rail project linking Thailand with China, via Laos.

“These large investment plans will increase Thailand’s economic structure so it can move forward without interruption,” Transport Minister Saksayam Chidchob said in a statement.

Agreements worth 516 billion baht have already been signed with another 974 billion baht in new projects, Saksayam said.

Source: Reuters

គម្រោងលំនៅដ្ឋានលំហែរកាយទំហំជាង ២០០ហិកតា បង្ហាញខ្លួននៅជើងភ្នំគិរីរម្យ

ដោយៈ សហសេវិក

កំពង់ស្ពឺៈ គំរោងលំនៅដ្ឋានលំហែរកាយ ផ្សារភ្ជាប់ជាមួយធម្មជាតិ ការផ្សារភ្ជាប់ជីវិត ជាមួយនឹងបរិយាកាសដ៏ប្រសើរ បាននិងកំពុងបង្ហាញខ្លួននៅជើងភ្នំំគិរីរម្យ។

ឥឡូវនេះ ប្រសិនបើលោកអ្នក ចង់បានផ្ទះលំហែរ ឬរីសត បែបស៊ីមផាក ដែលមានតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលហ៊ុព័ទ្ធដោយធម្មជាតិក្បែតំបន់ខាងលើនេះ សូមមកកាន់គម្រោង ខេមរៈលេហ្គើស៊ី អេកូរីសត អេន លេន ដែលត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ ដែលត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។

លោក សាវ៉ាត វឌ្ឍនៈ ប្រធានប្រតិបត្តិ និងជា BOD នៃខេមរៈលេហ្គើស៊ី អេកូរីសត អេនលែន បានអោយដឹងថា នៅទីនេះ (ខេមរៈលេហ្គើស៊ីអេកូរីសត អេនលេន) លាតសន្ធឹងលើផ្ទៃដីប្រមាណ២០០ហិចតា សំរាប់អភិវឌ្ឍន៍។ ប៉ុន្តែក្នុងជំហានដំបូងនេះ យើងអភិវឌ្ឈន៍ចំនួន៧៥ហិចតាសិន ហើយនិងរៀបចំអភិវឌ្ឍន៍ ជាបន្តបន្ទាប់ទៀត តាមដំណាក់កាល។

គំរោងនេះ មានទីតាំងស្ថិតនៅភូមិដំណាក់ផ្ចឹក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយ ២៧០០ម ពីផ្លូវជាតិលេខ៤ ច្រកចូលខាងស្តាំដៃ តាមក្លោងទ្វារវត្ត វេឡូវន្ត័អូឬស្សី ក្នុងភូមិដំណាក់ផ្ចឹក (ចន្លោះគីឡូម៉ែត្រលេខ៩៨ (ភ្នំពេញ-ក្រុងព្រះសីហនុ)។

ចំពោះការជ្រើសរើសទីនេះ ដើម្បីបង្កើត ខេមរៈលេហ្គើស៊ី អេកូរីសត អេនលែន, លោក សាវ៉ាត វឌ្ឍនៈ គូសបញ្ជាក់ថា ព្រោះទីនេះមានលក្ខណះអំណោយ ផលពីធម្មជាតិ ដ៏វិសេសវិសាល អមដោយធម្មជាតិ ព្រៃព្រឹក្សាលតាវល្លិ៍ ពោរពេញ ដោយប្រភេទជីវ:ចម្រុះ មានទឹកជ្រោះ និងជួរភ្នំផ្សេងៗ ដែលជាអំណោយផល សម្រាប់ការរៀបចំអភិវឌ្ឍន៍ បង្កើតជាភូមិឋានខេមរៈលេហ្គើស៊ី អេកូ រីសត ជាលក្ខណះគ្រួសារ រឺដំណើរកំសាន្តសប្បាយៗ ជាក្រុម ជាបងប្អូន មិត្តភ័ក្ត ក្រុមហ៊ុន រឺអង្គការ រឺអាចជាការជួបជុំ ប្រារព្ធពិធីផ្សេងៗ ជាច្រើនតាមចំណង់ ជាមួយធម្មជាតិ រួមផ្សំនិងអកាសាធាតុយ៉ាងអំណោយផល។

លក្ខណៈពិសេសមួយទៀត នៅខេមរ:លេហ្គើស៊ី អេកូរីសត អេនលេនដ៍ មានតំបន់ទាក់ទាញ នៅជុំវិញ ដូចជា ឧទ្យានជាតិគីរីរម្យ មានភ្លើងអគ្គីសនី ព្រោះនៅក្បែរ វារីអគ្គីសនីគីរីរម្យ មានប្រភពទឹកគ្រប់គ្រាន់ មានតំបន់កំសាន្ត បែបប្រវត្តិសាស្ត្រ និងបែបធម្មជាតិ និង មានហេដ្ឋារចនាសម្ព័ន្ធល្អ ជិតផ្លូវល្បឿនលឿន (ភ្នំពេញ ក្រុង ព្រះសីហនុ) និងផ្លូវជាតិលេខ៤ .ជិតក្រុងច្បារមន ជាតំបន់មិនទាន់មានសំណង់ធំៗ និងដីទំនេរច្រើន និងជាតំបន់មានសុវត្ថិភាព រមណីយដ្ឋានថ្មរូង តំបន់ទេសចរណ៍ ជនជាតិសួយ នឹងចំការតែ..។

អ្វីដែលកាន់តែពិសេសទៀតនោះ នៅទីនេះ និងបង្កើត ជាសួនហាយ ត្រូប៉ូនិច..ចំការបន្លែអូកានិច កសិដ្ឋានចិញ្ចឹមឃ្មុំ ..កសិដ្ឋានចិញ្ចឹមសត្វ.. កសិដ្ឋានដំណាំផ្ទះកញ្ចក់ កសិដ្ឋានចិញ្ចឹមកង្កែប បង្កង កន្លែងលេងកីឡា, ការបោះតង់ ការជួបជុំចុងសប្តាហ៍ កន្លែងអប់រំផ្នែកដាំដុះ ដែលមានអ្នកបច្ចេកទេស របស់ក្រុមហ៊ុនចាំជួយបណ្តុះបណ្តាល កម្មវិធីសិល្បៈកំសាន្ត បែបប្រពៃណី និងសប្បាយភាពផ្សេង។

បើតាមការបញ្ជាក់ ពីលោក សាវ៉ាត វឌ្ឍនៈ គម្រោងខេមរ:លេហ្គើស៊ី រីសត អេនលែ គឺជាទីក្រុងលំ នៅដ្ឋាន បែបរីសតដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា និងជាបែបស៊ីមផាកដំបូងគេ ដែលទើបតែមាន នៅក្នុងប្រទេសកម្ពុជា។ ហើយអ្វីដែលជាលក្ខណៈពិសេស ទៀតនោះនៅទីនេះមានទីលានវាយកូនហ្គោល ដែលជាកីឡាទាន់សម័យ ទីលានបាល់ទាត់ បាល់ទះ និងជាមជ្ឈមណ្ឌលលំហែរកំសាន្តដ៍សំបូរបែប សំរាប់មនុស្សសម័​យថ្មី ដែលត្រូវការ ជីវិតបែបស៊ីវិល័យ ផ្សារភ្ជាប់និងបរិស្ថាន បែបធម្មជាតិ ហើយគំរោងទាំងមូល និង ប្រើពេលអភិវឌ្ឍន៍ ប្រមាណ៣ឆ្នាំ ឬតិចជាងនេះ ព្រោះហេដ្ឋារចនាសម្ពន្ធ័១ចំនួន បានលេចចេញ ជារូបរាងហើយនោះ ដូចជាកន្លែងចិញ្ចិមឃ្មុំ និងហេដ្ឋារចនាសម្ពន្ធ័១ចំនួនទៀត។

គំរោងខេមរ:លេហ្គើស៊ី អេកូរីសត ត្រូវបានវិនិយោគឡើង នៅលើផ្ទៃជាង២០០ហិចតា ហើយក្នុងដំណាក់កាលទី១ ធ្វើការអភិវឌ្ឍន៍លើផ្ទៃដី ទំហំ៧៥ហិចតា ដែលមាន៤ប្រភេទ។

-ប្រភេទ ទី១÷ ទំហំចាប់ពី (១៥×២៩) (៣៨×៦៥) មាន១៦៩ឡូត៍។
-ប្រភេទទី២÷ប្រភេទ B1-B54 ទំហ៊ុំ ចាប់ពី (15×25)-(114×37) ប្រភេទ B55 ដល់ B71 ទំហ៊ុំ ចាប់ពី (30×30)-(75×74)មាន៧១ឡូត៍។

-ប្រភេទ ទី៣ C1 ដល់ C28 ទំហ៊ុំ (20×30)-(84×70); ប្រភេទ C29-C55 ទំហ៊ុ (14×100)-(80×150) ប្រភេទ C56-C67 ទំហ៊ុ (40×36)-(42×72) មាន67ឡូត៍។

-ប្រភេទ ទី៤ ប្រភេទ D1-D22 ទំហ៊ំ (44×49)-(112×173); ប្រភេទ D25-D64 ទំហ៊ំ (25×30)-(44×33) និងប្រភេទ D65-D205 ទំហ៊ុំ (18×30)- (47×79)ដែលមាន ១៩៨ឡូត៍។

ក្នុងឪកាសក្រុងពាលី បើកការដ្ឋានសាងសង់ ភូមិឋានខេមរ:លេហ្គើស៊ី រីសត អេន លេន នេះ គីមានប្រូម៉ូសិនពិសេស ជូនអតិថិជនដែលចាប់អារម្មណ៍ ដែលតំលៃចាប់ពី9888$ ហើយកម្មវិធី ប្រូម៉ូសិនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី 20 ខែមករា នេះ រហូតដល់ថ្ងៃ២៨ខែកុម្ភះ ឆ្នាំ2022។

ចំពោះតំលៃ 15750$ សំរាប់អ្នកកក់មុន និងចុះ20% នៅសល់ 12600$ ហើយសំរាប់ការបង់រំលោះ គីក្នុងមួយខែ 245$ ហើយការបង់នេះ ពុំមានការប្រាក់នោះឡើយ។

សំរាប់ព័ត៌មានលំអិត ទាក់ទង និងគម្រោង ខេមរ:លេហ្គើស៊ីរីសត អេន លេនដ៍ នេះ សូមទំនាក់ទំនង លេខទូរសព្ទ័ (011 999 003 / 010 999 003 / 098 999 337 / 066 999 337)៕

សិក្សាលំអិតពីបណ្តាញផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនឹងបន្តពីគម្រោងបច្ចុប្បន្ន តើចាប់ផ្តើមពីចំណុចណាទៅចំណូចណា?

ដោយៈជេស៊ីកា

ភ្នំពេញៈ បណ្តាញផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាប់ពីបណ្តាញផ្លូវកំពុងសាងសង់បច្ចុប្បន្ន បាននិងកំពុងសិក្សា ខណៈក្រុមមន្រ្តីបានហៅក្រវ៉ាត់ក្រុងបន្តនេះ ជាផ្លូវក្រវ៉ាត់ក្រុងទី៣ឬទី៤។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២០ មករាកន្លងមកថា​ បណ្តាញផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនិងកំពុង​សាងសង់បច្ចុប្បន្នបាន និងកំពុងសម្រេចបានវឌ្ឍនៈភាព ប៉ុន្តែផ្លូវបន្តពីចំណុចនេះ ចេញពីកំពង់ផែភ្នំពេញ ត្រូវបានហៅជាក្រវ៉ាត់ក្រុងទី៣ ខ្លះហៅក្រវ៉ាត់ក្រុងទី៤។

លោកបន្តថា “ក្រវ៉ាត់ក្រុង ដែលត្រូវសាងសង់បន្តនេះ នឹងចាកចេញពីតំបន់កំពង់ផែភ្នំពេញ​ ក្នុងស្រុកកៀនស្វាយ នឹងមានស្ពានឆ្លងទន្លេមួយទៀត ដែលស្របគ្នា នឹងការតភ្ជាប់កាត់ទៅកាន់តំបន់ 7NG”។

លោកបន្តថា “ការតភ្ជាប់នេះ នឹងបន្តកាត់កណ្តាលកោះដាច់ ដោយមានស្ពានមួយទៀត ឆ្លងទៅភ្ជាប់ជាមួយមហាវិថីឈ្នះ ឈ្នះ”។

លោកសូរិយាបានបន្តថា ទោះបីជាយ៉ាងណា លោកមិនទាន់ដឹងពីផែនការសាងសង់ភ្ជាប់នេះ នឹងចាប់ផ្តើមនៅពេលណានៅឡើយទេ ខណៈក្រវ៉ាត់ក្រុងកំពង់សាងសង់បច្ចុប្ប​ន្ន មិនទាន់ដោះស្រាយបញ្ហាមួយចំនូនចប់​នៅឡើយទេ។ លោកបន្តថា ធម្មតាការដោះស្រាយផលប៉ះពាល់ យូរកាលណានឹងលំបាកកាលនោះ ដោយសារប្រជាពលរដ្ឋទាមទារតម្លៃដីខ្ពស់ ជាក់ស្តែងដីនៅតំបន់ក្រវ៉ាត់ក្រុងទី៣បច្ចុប្បន្ន បានហក់ឡើងយ៉ាងខ្ពស់រួចទៅហើយ។

លោកបន្តថា កញ្ចប់ថវិកាអាទិភាពរបស់រដ្ឋាភិបាល បាននិងកំពុងផ្លាស់ប្តូរតាមគំរោងអាទិភាពនានា ដែលគំរោងណាអាទិភាពនឹងត្រូវសាងសង់មុន ហើយគំរោងបន្តបន្ទាប់ទៀត នឹងរុញទៅអាទិភាពក្រោយ។

ទេសរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានមានប្រសាសន៍ ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ពិសេសថា គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ អាចនឹងរៀបចំនៅពេលក្រោយ ខណៈគំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងសាងសង់ស្ពានតភ្ជាប់ពីក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ និងស្ពានមួយទៀត នឹងសាងសង់ឆ្លងកាត់ពីតំបន់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ពីពេលវេលា ដែលគំរោងខាងលើនឹងចាប់ផ្តើមសាងសង់នាពេលណានៅឡើយទេ៕

ក្រុមហ៊ុន ULS និង Pointer ប្រារព្ធពិធីបិទបញ្ចប់ការសាងសង់គ្រោងអគារ Rose Apple នៅសៀមរាប

ដោយៈគង់ សូរិយា

សៀមរាបៈ ខុនដូថ្មីផ្ដោតលើសហគមន៍ និងលំហបៃតង Rose Apple បញ្ចប់ការសាងសង់គ្រោងអគារហើយ។
ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) កាលពីថ្ងៃព្រហស្បតិ៍ ទី២០ មករា បានប្រារព្ធពិធីបិទបញ្ចប់ ការសាងសង់គ្រោងអគារ Rose Apple Square ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ នៅកណ្ដាលក្រុងសៀមរាប ផ្តោតលើការរស់នៅបែបទំនើប សហគមន៍ និងលំហបៃតង។

កម្មវិធីត្រូវបានធ្វើឡើងនៅការដ្ឋាន Rose Apple Square ផ្ទាល់ ដោយមានចូលរួមពីស្ថាបនិក និងនាយកគ្រប់គ្រង ULS លោក គាន គឹមលាង និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Pointer Property លោក ងួន ឆាយលាង ដែលជាភ្នាក់ងារលក់ និងទីប្រឹក្សាផ្ដាច់មុខសម្រាប់គម្រោងនេះ។

លោក គឹមលាង បានមានប្រសាសន៍ថា ការបញ្ចប់គ្រោងអគារជាន់ទី ៧ ដែលជាជាន់ខ្ពស់បំផុតនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ របស់ក្រុមហ៊ុនULS ក្រោមចក្ខុវិស័យវែងឆ្ងាយ ក្នុងការផ្ដល់ជូនប្រជាជនកម្ពុជាជំនាន់ក្រោ​យនូវលំនៅដ្ឋាន ដែលមានសមតុល្យ រវាងភាពទំនើបទាន់សម័យ ឯកជនភាព សហគមន៍ និងលំហបៃតង។

លោកបន្ដថា “យើងបានគិតគូរយ៉ាងល្អិតល្អន់ លើការរចនា Rose Apple Square ដោយផ្តោតលើតម្រូវការ ជាក់ស្ដែងរបស់អ្នករស់នៅ។លោកបន្តថា “ប្រជាជនកម្ពុជាជំនាន់ថ្មីបច្ចុប្បន្ន ចង់បានតុល្យភាពរវាងការងារ និងជីវិត ទើបយើងបង្កើតនូវគម្រោងនេះឡើង ដែលមានមុខងារចម្រុះស្ថិតក្នុងកន្លែងតែមួយ”។

គិតមកទល់បច្ចុប្បន្ន គម្រោងទាំងមូលសម្រេចបាន៤២% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរ តាមផែនការក្នុងឆ្នាំ២០២២នេះ។

មានទីតាំងនៅកណ្តាលក្រុងសៀមរាប Rose Apple Square គឺជាគម្រោងអភិវឌ្ឍន៍ ដែលផ្តោតលើតុល្យភាព រវាងរបៀបរស់នៅបែបទំនើប លំហបៃតង និងសហគមន៍ ជាមួយនឹងមុខងារ៤ នៅក្នុងទីតាំងតែមួយ រួមមានខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និងកន្លែងរស់នៅជុំគ្នា។

ទីធ្លារួមគ្នាដែលមានផ្ទៃក្រឡាជាង1,200 ម៉ែត្រការ៉េអាចជាកន្លែងសម្រាប់ការជួបប្រជុំ ការសម្តែង ឬជាកន្លែងសម្រាប់អ្នកស្នាក់នៅធ្វើការលំហែអារម្មណ៍ និងធ្វើការភ្ជាប់ទំនាក់ទំនង។

នៅទីនេះក៏មានហាងលក់ទំនិញ ដោយមានក្រុមហ៊ុន Kaifun ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ជាអ្នកជួលដំបូងផងដែរ។ បើទោះបីជាគម្រោង ស្ថិតនៅជិត Pub Street ក្តី ក៏ Rose Apple Square បានគិតគូរទៅលើតម្រូវការ ក្នុងការចតយាន្តជំនិះ ដូច្នេះ Rose Apple Square ក៏មានកន្លែងចតរថយន្តក្រោមដីដល់ទៅ ពីរជាន់ផងដែរ។

គ្រឿងបរិក្ខារដ៏សម្បូរបែបទាំងអស់នេះ គ្រាន់តែជាផ្នែកមួយនៃ Rose Apple Square ប៉ុណ្ណោះ លើសពីនេះក៏មាន Rose Apple Residences ដែលជាទីតាំង នៃលំនៅដ្ឋានដល់ទៅ207 ក៏ដូចជាមានបន្ទប់ដល់ទៅ 40 សម្រាប់គោលគំនិតថ្មី នៃការរស់នៅរួមគ្នា។

ដោយសារក្រុមហ៊ុន ULS មើលឃើញពីតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជាក្នុងយុគសម័យថ្មី ដែលពួកគាត់ទាមទារ ឱ្យមានតុល្យភាពការងារ និងជីវិតដ៏សមស្របមួយ ដែលជាមូលហេតុចម្បង ក្នុងការបង្កើតឲ្យមាននូវគម្រោងអចលនទ្រព្យមុខងារចម្រុះ ដោយរួមបញ្ចូល ខុនដូ អគារការិយា​ល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា ហាងទំនិញ ក៏ដូចជាទីធ្លាជួបជុំសហគមន៍ស្ថិតក្នុងកន្លែងតែមួយ ដែលនឹងធ្វើឲ្យគម្រោងមួយនេះ កាន់តែពិសេស និងមានភាពរស់រវើក។

គម្រោង Rose Apple Square ធ្លាប់ទទួលបានពានរង្វាន់ជាច្រើន ដូចជា Best Residential Development និង Best Commercial Landscape Architectural Design នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យឆ្នើមនៅកម្ពុជាឆ្នាំ ២០២០ របស់ PropertyGuru។

អំពី ULS
ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក ដែលផ្តោតសំខា​ន់ លើគម្រោងដែលផ្ដល់ដំណោះស្រាយ និងឆ្លើយតបទៅនឹងតម្រូវការរស់នៅជាក់ស្ដែង។

បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយលោក គាន គឹមលាង ULS បានស្ថាបនាគម្រោង ដែលមានភាពច្នៃប្រឌិតខ្ពស់ជាច្រើន ដូចជា គម្រោង Urban Loft, Factory Phnom Penh, Urban Village Phase 1, Odom Garden និង Bakong Village ជាដើម ។

 

ហ្វេសប៊ុក https://www.facebook.com/RoseAppleSquare
វេបសាយ៖ https://www.roseapplesquare.com/

រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវថ្មីមួយខ្សែតភ្ជាប់ពីតំបន់ល្វាឯមទៅកាន់ក្រុងព្រៃវែង

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលគ្រោងសាងសង់ផ្កូវជាតិថ្មីមួយខ្សែ ដែលតភ្ជាប់ពីតំបន់ល្វាឯម ក្នុងស្រុកខ្សាច់កណ្តាល ទៅកាន់ទីរួមខេត្តព្រៃវែងនាពេលខាងមុខនេះ។

អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃទី២០ មករាកន្លងមកថា ផ្លូវថ្មីនេះមិនគ្រាន់តែស្ថិតនៅក្នុងផែន​ការនៅឡើយ មិនទាន់បានសិក្សាច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើផ្លូវនេះ​សាងសង់ វានឹងជាផ្លូវកាត់មួយពីភ្នំពេញ ទៅកាន់ខេត្តព្រៃវែង ព្រោះផ្លូវជាតិលេខ១មានចម្ងាយឆ្ងាយ។

លោកបន្តថា “មែនទែនទៅផ្លូវនេះ មានខ្សែផ្លូវដែលមានស្រាប់មួយចំនួនហើយ ប៉ុន្តែបើសាងសង់គឺត្រូវសាងសង់ផ្កូវថ្មី ប្រវែងប្រមាណ ២៦គីឡូម៉ែត្រ ដើម្បីតភ្ជាប់ផ្លូវនេះ”។ លោកបន្តថា ទោះជាយ៉ាងណា វាមិនទាន់​ស្ថិតក្នុងផែនការអាទិភាពនៅឡើយទេ”។

លោកវ៉ាស៊ីម សូរិយា បានបន្តទៀតថា ការស្ថាបនាផ្កូវជាតិនិមួយៗ ត្រូវធ្វើតាមជំហ៊ាន និងតាមកញ្ចប់ថវិកាអាទិភាពរបស់រដ្ឋាភិបាល ជាក់ស្តែងគំរោងមួយចំនួនត្រូវបានលើកពេល ដោយសារគំរោងអាទិភាពត្រូវបានដាក់ក្នុងផែនការសាងសង់ជាមុន ព្រោះវាជាការបន្ទាន់និងចាំបាច់ ដើម្បីដោះស្រា​យបញ្ហាចរាចរណ៍ផង និងលើកស្ទួយសេដ្ឋកិច្ចសង្គមផង៕

រដ្ឋាភិបាលចេញប្រកាសស្ដីពី បែបបទនិងបរិបថ នៃការផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសស្ដីពី បែបបទនិងបរិបថ នៃការផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់ ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

យោងតាមប្រកាស ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២កន្លងមក បានលំអិតនូវលិខិតខាងក្រោមនេះ។

បុរីប៉េង ហួតផ្តល់ការបញ្ចុះតម្លៃរហូតដល់8% + 1% និងអាំងប៉ាវហេងៗរហូតដល់8,000ដុល្លារ

ដោយៈសហការី

ភ្នំពេញៈ ជូនពរឆ្នាំថ្មីពីបុរី ប៉េង ហួត! ក្នុងឱកាសពិសេសសម្រាប់ដើមឆ្នាំ២០២២ ជាមួយប្រូម៉ូសិនអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន អតិថិជនដែលកក់ផ្ទះនៅគ្រប់គម្រោងទាំងអស់ ចាប់ពីថ្ងៃនេះ នឹងមានឱកាសទទួលបាន ការបញ្ចុះតម្លៃមិនធ្លាប់មាន ព្រមជាមួយការចាប់អាំងប៉ាវណាមួយក្នុងចំណោមអាំងប៉ាវហេងៗទាំង៦ពីបុរី ប៉េង ហួត។

តើការផ្ដល់ជូនសម្រាប់ប្រូម៉ូសិនចូលឆ្នាំចិនពី បុរី ប៉េង ហួត​ មានអ្វីខ្លះ?

  • ការបញ្ចុះតម្លៃរហូតដល់ 8%
  • ការបញ្ចុះតម្លៃបន្ថែម 1% សម្រាប់គ្រប់គម្រោង
  • ការបង្វិលកងសំណាងដើម្បីទទួលបានអាំងប៉ាវហេងៗដែលមានដូចជា ការបញ្ចុះតម្លៃរហូតដល់ $8,000,​ ទូរសព្ទដៃ iPhone 13 Pro Max, ម៉ូតូអាគុយដ៏ទំនើប, ឈុតកង់ Giant, ទូសម្លាប់មេរោគ, ម៉ាស៊ីនបន្សុទ្ធខ្យល់ និងរង្វាន់ជាច្រើនទៀត

4 មិនតែប៉ុណ្ណោះ អតិថិជនក៏នឹងមានជម្រើសបង់ប្រាក់ កាន់តែងាយស្រួល ដោយការបង់រំលស់ជាមួយធនាគារដៃគូសហការ ដោយអត្រាការប្រាក់ចាប់ពី 4.39% ឡើងទៅ និងទំហំកម្ចីរហូតដល់ 100% ថែមទៀតផង។

ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខ មករា ឆ្នាំ២០២២ ប៉ុណ្ណោះ។

ដូច្នេះសូមរួសរាន់ឡើងដើម្បីកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ!។

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 098 / 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕

 

 

 

គំរោងសាងសង់Express Trainភ្នំពេញ ព្រះសីហនុ សៀមរាប និងប៉ោយប៉ែតស្ថិតក្នុងជម្រើសសិក្សាចំនួនពីរ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ថា គំរោងសិក្សាសាងសង់ ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុ ភ្នំពេញ សៀម​រាប និងក្រុងប៉ោយប៉ែត កំពុងសិ្ថតក្នុងការពិចារណាលើជម្រើសចំនួនពីរ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២០ មក​រានេះថា បន្ទាប់ពពីមានអនុសាសន៍ចង្អូល បង្ហាញពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងសាធារណៈការ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងនូវជម្រើសចំនួនពីរ ទី១ សាងសង់លើផ្លូវចាស់ ដែលមានស្រាប់ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ប៉ុន្តែបើធ្វើបែបនេះទូរថភ្លើង និងជំរឹងផ្លូវរថភ្លើងចាស់ នឹងត្រូវចោលទាំងអស់។

ជម្រើសទី២ គឺសាងសង់ផ្លូវថ្មីតែម្តង ដែលជម្រើសបែបនេះ ប្រទេសវៀតណាមបានធ្វ់រួចហើយ។

លោកវ៉ាស៊ីម សូរិយាបានបន្តថា យ៉ាងណាក៏ដោយ បើយើងតភ្ជាប់ផ្លូវ​រថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ហើយឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ជាចំណុចប្រឈមផងដែរ ដោយសារប្រទេសថៃគ្មាន​ផែនការសាងសង់Express Trainមកកាន់ក្រុងប៉ោយប៉ែតទេ ប៉ុន្តែបើ​សាងសង់តភ្ជាប់តាមរយៈផ្លូវជាតិលេខ១ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀងភាគីវៀតណាម នឹងយល់ព្រមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឬExpress Way មកកាន់ព្រំដែនបាវិត។

លោកបន្តឲ្យដឹងទៀតថា ទោះជាយ៉ាងណារហូទមកទល់ពេលនេះ ផែន​ការនេះ មិនទាន់សម្រេចសិក្សាដោយក្រសួងសាធារណៈការ និងក្រសួ​ង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយទេ ប៉ុន្តែបើត្រូវសិក្សាគឺក្រុមហ៊ុនចិននឹងសិក្សាលើគំរោងនេះ តែយ៉ាងណារហូតមកទល់ពេលនេះ លោកមិនទាន់មានព៌តមានពីក្រុមហ៊ុនណាមកសិក្សានៅឡើយទេ។

យ៉ាងណាក៏ដោយនៅឆ្នាំាំ២០២១កន្លងមកនេះ ក្រុមហ៊ុនលំដាប់យក្សដែលសាងសង់ផ្លូវរថភ្លើងច្រើនជាងគេ នៅប្រទេសចិនChina Railwaysបានមកបោះទីតាំង និងបង្កើតការិយាល័យតំណាងនៅកម្ពុជារួចហើយ។ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ពីការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ បាវិតបញ្ចប់ដោយគ្រោងចំណាយថវិកាសាងសង់ ប្រមាណ២០០០លានដុល្លារអាមេរិកផងដែរ៕

ក្រុមហ៊ុនដ៏ធំរបស់សឹង្ហបុរីគ្រោងពង្រីកទុនវិនិយោគ៤០០លានដុល្លារបន្ថែមនៅកម្ពុជា

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនHLHដ៏ធំរបស់សឹង្ហបុរី គ្រោងបោះទុនវិនិយោគទឹកប្រាក់៤០០លានដុល្លារបន្ថែមទៀតនៅកម្ពុជា ខណៈក្រុមហ៊ុននេះបានបោះទុនរាប់រយលានដុល្លាររួចហើយនៅប្រទេសនេះ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុននេះបានឲ្យដឹងថា គម្រោងអចលនទ្រព្យធំៗចំនួន២របស់ក្រុមហ៊ុន Hong Lai Huat (HLH) នៅប្រទេសកម្ពុជា Royal Platinum និងD’Seaview កំពុងដំណើរការទៅដោយរលូនទាំងការសាងសង់ និងការលក់បានដោយរលូន ទោះប្រឈមមុខនឹងវិបត្តិកូវីដ១៩ក្តី។

យោងរបាយការណ៍សរុបស្ថានភាពអាជីវកម្មបស់ក្រុមហ៊ុន គម្រោង Royal Platinum នៅភ្នំពេញ បានសាងសង់ដល់ជាន់ទី១០ហើយ ដែលនៅសល់១៨ជាន់ទៀត ខណៈការលក់សម្រេចបានប្រមាណ៩០ភាគរយ។

ជាមួយគ្នានេះ គម្រោង D’Seaview នៅខេត្តព្រះសីហនុ ក៏ដំណើរការដោយរលូន ដោយកាលពីឆ្នាំមុន ត្រូវបានលក់ផ្នែកសណ្ឋាគារ ដោយជោគជ័យ។

ក្រុមហ៊ុន HLH ក៏បានទិញដី២កន្លែងទៀតដែរ ដោយមួយកន្លែងនៅភ្នំពេញ និងមួយទៀតនៅខេត្តព្រះសីហនុ។

យោងតាម Edge Prop គម្រោងទាំង២របស់ក្រុមហ៊ុនHLH នាពេលបច្ចុប្បន្ន កំពុងស្ថិតក្រោមការសិក្សាពីលទ្ធភាព ហើយត្រូវបានគេរំពឹងថាមានតម្លៃវិនិយោគប្រមាណ៤០០លានដុល្លារអាមេរិក។

កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុននេះ ក៏បានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមជាមួយនឹង HSC Group ដើម្បីស្វែងរករ៉ែនៅខេត្តកំពង់ស្ពឺ។

លើសពីនេះនេះ ក្រុមហ៊ុនHLH Development (HLHD) និង Smart Winner កាលពីថ្មីៗនេះ ក៏បានព្រមព្រៀងវិនិយោគរួមគ្នាបង្កើតគម្រោងអភិវឌ្ឍចម្រុះថ្មីមួយកន្លែង តម្លៃប្រមាណ៥០លានដុល្លារ ស្ថិតនៅលើផ្ទៃដី១១,៥ ហិកតា ក្នុងក្រុងព្រះសីហនុផងដែរ៕

 

គម្រោងព្រលាយន្តហោះអន្តរជាតិតេជោចំណាយទឹកប្រាក់អស់៣៩០លានដុល្លារហើយគិតមកត្រឹមថ្ងៃនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ គិតត្រឹមថ្ងៃទី២០ មករា ២០២២ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោ បានចំណាយទឹកប្រាក់ក្នុងការសាងសង់៣៩០ លានដុល្លារអាមេរិក និងសម្រេចបានប្រមាណ៣០ភាគរយ នៃសំណង់ទាំងមូល។

ទឹកប្រាក់៣៩០លានដុល្លារអាមេរិក ដែលបានចំណាយលើការសាងសង់គម្រោងព្រលានយន្តហោះអន្តរជាតិនេះ មិនទាន់រាប់បញ្ចូលនូវថ្លៃដីដែលវិនិយោគដោយក្រុមហ៊ុនCAICនៅឡើយ ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ព្រលានយន្តហោះអន្តរជាតិមួយនេះនៅរសៀលថ្ងៃទី២០មករា ២០២២ ។

គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោ ក៏បានលក់សញ្ញាបណ្ណបំណុលទៅដល់ធនាគារនានា នៅក្នុងប្រទេសកម្ពុជាជាច្រើនផងដែរជាក់ស្ដែងនៅរសៀលថ្ងៃទី២០ មករា ២០២២នេះ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោ បានចុះហត្ថលេខាជាមួយធនាគារវីង ក្នុងការលក់មូលបត្របំណុល ទៅកាន់ធនាគារវីងចំនួន២លានដុល្លារអាមេរិក។

តាមសេចក្ដីព័ត៌មាន ក្រោយពិធីចុះហត្ថលេខានេះបានឱ្យដឹងថា ទឹកប្រាក់ដែលទទួលបាន ពីការលក់សញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល។

ក្រៅពីធនាគារវីង គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ បានលក់សញ្ញាបណ្ណបំណុល ឬសញ្ញាប័ណ្ណ ទៅកាន់ធនាគារជាច្រើននៅកម្ពុជា រួមមានធនាគារអេស៊ីលីដា ទិញសញ្ញាបណ្ណ៣០លានដុល្លារអាមេរិក ធនាគារ ធនាគារពាណិជ្ជអាល់ហ្វា ទិញ១០លានដុល្លារអាមេរិក ធនាគារប្រៃសណីយ៍ទិញ១០លានដុល្លារអាមេរិក ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA ) ទិញសញ្ញាបណ្ណ៣០លានដុល្លារអាមេរិក ធនាគារទិញចំនួន២០លានដុល្លារ​អាមេរិក ។

សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានអំពាវនាវឱ្យធនាគារ និងក្រុមហ៊ុនក្នុងស្រុកចូលរួមក្នុងទិញ សញ្ញាបណ្ណពីក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅមុខបានលឿន និងឆាប់រហ័ស បម្រើដល់យន្តហោះធំៗចុះចតនៅក្នុងប្រទេសកម្ពុជាបាន៕