បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនប្រឈមការសងបំណុលរាប់រយពាន់លានដុល្លារក្នុងឆ្នាំ២០២២

ដោយៈសុខុម

ប្រទេសចិន: បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យរបស់ប្រទេសចិន នៅពេលនេះ កំពុងតែប្រឈមនឹងការសងបំណុល យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលដល់ពេលកំណត់ត្រូវសងក្នុងឆ្នាំ២០២២។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី១៩ មករា នេះឱ្យដឹងថា ការប្រឈមមុខនឹងការសងបំណុលយ៉ាងច្រើន សន្ធឹកសន្ធាប់នេះកើតមានឡើង នៅពេលសន្ទុះនៃការលក់អចលនទ្រព្យ បានធ្លាក់ចុះខ្លាំង ហើយទីផ្សារផ្ដល់ឥណទាននៅតែបិទ ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការរឹតបន្តឹងការផ្ដល់ឥណទានក្នុងវិស័យនេះ។

ផ្អែកតាមទិន្នន័យរបស់ Refinitiv ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធពិភពលោកបង្ហាញថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន មានបំណុលដែលដល់ពេលត្រូវសងក្នុងឆ្នាំ២០២២ នេះច្រើនរហូតដល់ទៅ១១៧ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះបំណុល ដែលត្រូវសងជារូបិយប័ណ្ណដុល្លារ មានចំនួន៣៦ពាន់លានដុល្លារ។

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងប្រទេសនេះ កំពុងប្រឈមនឹងវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរមិនធ្លាប់មាន នៅពេលចំណាត់ការរឹតបន្តឹង ការផ្ដល់ឥណទានក្នុងវិស័យអចលនទ្រព្យប៉ុន្មានឆ្នាំចុងក្រោយនេះ ពីសំណាក់ក្រុមនិយ័តករ បានបណ្ដាល ឱ្យក្រុមហ៊ុនអចលនទ្រព្យនានា ខកខានសងបំណុលនៅបរទេស ហើយកម្រិតគុណភាពឥណទាន របស់ក្រុមហ៊ុនទាំងនេះក៏បានធ្លាក់ចុះខ្លាំង។

សន្ទុះធ្លាក់ចុះនៅក្នុងវិស័យនេះ បានដាក់សម្ពាធលើបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកាន់តែខ្លាំងបន្ថែមទៀត ដោយការវិនិយោគលើអច​លនទ្រព្យនៅក្នុងខែធ្នូ ចុងឆ្នាំ២០២១ បានធ្លាក់ចុះក្នុងល្បឿនលឿនបំផុតចាប់តាំងពីដើមឆ្នាំ២០២០ មក។

តួយ៉ាង ក្រុមហ៊ុនចិន China Evergrande Group បាននិងកំពុងដុនដាបយ៉ាងខ្លាំង នៅក្នុងការសងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិករបស់ខ្លួន រួមទាំងមូលបត្របំណុលបរទេសជិត២០ពាន់លានដុល្លារអាមេរិកផងដែរ បន្ទាប់ពីក្រុមហ៊ុននេះខកខានសងបំណុលតាមពេលកំណត់ជាបន្តបន្ទាប់៕  Reuters៕

អ្នកឧកញ៉ាលី ហួរៈចង់វិនិយោគលើអចលនទ្រព្យគួរសិក្សាលើកត្តាសំខាន់ៗចំនួន៤

ដោយៈជេស៊ីកា

       ភ្នំពេញៈ ជាអ្នកទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ និងមុខជំនួញជាច្រើនទៀត អ្នកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានចែកររំលែក នូវគន្លឹះសំខាន់ៗមុនវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៩ មករានេះថា ការវិនិយោគលើវិស័យនេះ គួរសិក្សាពីលទ្ឋភាពរបស់ខ្លួនជាមុនសិន ដោយមិនគួរប្រើប្រាស់សាច់ប្រាក់ពីធនាគារ នៅពេលដែលខ្លួនគ្មានគោលដៅច្បាស់លាស់ននោះទេ។

អ្នកឧកញ៉ាបានបន្តថា ប្រសិនជាវិនិយោគលើផ្ទះឬដីធ្លី គួរសិក្សាទៅលើចំណូចសំខាន់ៗមួយចំនួន ដូចជា ទី១ សិក្សាពីប្រភពចំណូល និងការចំណាយរបស់ខ្លួនឲ្យបានច្បាស់លាស់ជាមុន ទី២ សិក្សាពីទីតាំងថាតើវានឹងមានការរីកចម្រើននាពេលអនាគតតរបៀបណា ទី៣ សិក្សាពីទិដ្ឋភាពច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានបញ្ហានៅពេលខាងមុខ ពិសេសបង្ការខ្លាចទិញដីឬផ្ទះមិនបាន បែរជាមានរឿង អស់ទាំងលុយកាត់ មានទាំងរងជាប់ខ្លូន និងទី៤ មិនត្រូវប្រថុយប្រថាន គឺសិក្សាដោយម៉ត់ចត់ទាំាំងប្រភព  ចំណូល ទាំងទីតាំង និងទិដ្ឋភាពច្បាស់ និងគគោលនយោបាយនានារបស់ ​រដ្ឋាភិបាល។

អ្នកឧកញ៉ាលី ហួរបានបន្តថា ការវិនិយោគលើវិស័យអចលនទ្រព្យ ត្រូវការសិក្សាម៉ត់ចត់ណាស់ ទោះបីជាវិស័យនេះមានផលចំណេញក្តី ប៉ុន្តែអ្វីដែលអ្នកវិនិយោគត្រូវគិតគូរជាចំបង គឺគិតសិនមុនគូរ ព្រោះបើយើងមិនបានគិតច្បាស់លាស់ យើងនឹងប្រឈមបញ្ហា និងមិនអាចចាប់បានឱកាស​នោះទេ ទោះបីជាឱកាសមកដល់ក៏ដោយ៕

Seeing the forest for the trees: Cambodia commits to achieving carbon neutrality by 2050

 

PHNOM PENH, Cambodia, Jan. 18, 2022 /PRNewswire/ – Cambodia begins the new year as the first nation in Southeast Asia to publish a plan to achieve carbon neutrality by 2050. The roadmap, known officially as a “Long-term strategy for Carbon Neutrality (LTS4CN)”, was submitted to the United Nations Convention on Climate Change (UNFCCC) on the 30th of December 2021. This fulfilled a promise by Prime Minister Hun Sen to present such a plan by the end of 2021 and it followed on the heels of his government’s pledge, at COP26 Glasgow last November, to reduce Cambodia’s greenhouse gas emissions by more than 40 percent of median levels by 2030.

“Implementation of the carbon neutrality strategy in Cambodia is expected to increase our nation’s GDP by nearly 3 percent and to create some 449,000 jobs by 2050” says Say Samal, Minister of the Environment for Cambodia. “Forestry sector reforms, decarbonization of transport systems and the promotion of low-carbon agricultural and goods production processes will lead the way to a greener economy and more sustainable prosperity for all”.

Minister Samal lauds the efforts of his government, the Ministry of the Environment, and those of Cambodia’s National Council for Sustainable Development for committing to go beyond putting pen to paper. “In good times and bad, Prime Minister Hun Sen has proven that he is a man of his word, and I take pride in following his example” says Say Samal. “Cambodia has a solemn obligation to do its part, in concert with more developed nations, to achieve net-zero carbon dioxide emissions by 2050.”

Cambodia’s “Long-term strategy for Carbon Neutrality (LTS4CN)” is designed to be a synergistic approach that seeks to balance economic growth and social justice with greenhouse gas reductions and climate resilience. The Cambodia Climate Change Alliance program (funded by the European Union, Sweden, and the United Nations Development Program), the United Kingdom, the World Bank, the Food and Agriculture Organization of the United Nations, the Global Green Growth Institute and the Agence Française de Développement have contributed their extensive expertise to the preparation of this strategy. We are most grateful for their input, and we welcome their assistance in the coming years.

Cambodia has a 400 megawatt foothold in solar energy development. The country is steering away from coal-fired power generation and hydro power development on the Mekong River has been ruled out. “We are seeing “REDD” when it comes to our forestry resources” says Say Samal. “REDD, as in “Reducing Emissions from Deforestation and forest degradation in Developing countries” – a program sponsored by the United Nations. Cambodia is committed to reducing deforestation by half by the year 2030 and to reaching zero emissions in its forestry sector by 2040.”

We have seen the global community come together to face down a biological threat that most of us could not have imagined barely two years ago. Yet, we had been warned. Let us heed the warnings about global warming. Let us apply ourselves with the same resolve, by increasing international funding for climate change mitigation initiatives. Cambodia stands ready.

គម្រោងអេកូទេសចរណ៍ថ្មីមួយទៀតនឹងលេចរូបរាងឡើងនៅក្រុងបូគោ

ដោយ: ម៉ាលីស

កំពតៈ ខេត្តកំពតជាខេត្តគោលដៅទេសចរណ៍ ដ៏ទាក់ទាញមួយនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសម្ពុជា ហើយវិនិយោគិនជាច្រើនក៏បាននិងកំពុងសម្លឹងទៅរកការវិនិយោគលើវិស័យទេសចរណ៍ ក្នុងនោះក៏មានការវិនិយោគលើអចលនទ្រព្យ សម្រាប់គាំទ្រដល់វិស័យទេសចរណ៍ផងដែរ។

ក្រៅពីនេះខេត្តនេះក៏បាន និងកំពុងអភិវឌ្ឍន៍ទៅលើអេកូទេសចរណ៍ខ្នាតតូចៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរពីតំបន់ផ្សេង មកលេងកម្សា​ន្តនៅក្នុងខេត្តកំពត ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ដឹកនាំដោយលោកនេត្រ ភ័ត្រាអ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងស្នើសុំគម្រោងវិនិយោគអេកូទេសចរណ៍ ខ្នាតតូចទំហំមិនលើស១០ហិកតា ចំនួន១គម្រោង និងចុះកំណត់បោះព្រំប្រទល់ដីវិនិយោគ គម្រោងអភិវឌ្ឍន៍ទេស​ចរណ៍ធម្មជាតិផ្ទៃដី មិនលើសដប់ហិកតាចំនួន៦គម្រោង ដើម្បីបើកភ្លើងខៀវដល់ការវិនិយោគ លើគម្រោងអេកូទេសចរណ៍ ក្នុងខេត្តតំបន់សមុទ្រមួយនេះ។

ក្រុមមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុន សរុបប្រមាណ១៩រូប កាលពីពេលថ្មីៗនេះ ចុះពិនិត្យទីតាំងជាក់ស្តែង និងប្រជុំពិភាក្សា លើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដែលមានផ្ទៃដីទំហំមិនលើស១០ហិកតា ចំនួន១គម្រោង និងចុះកំណត់ព្រំប្រទល់ដីវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ផ្ទៃដីមិនលើសដប់ហិកតាចំនួន៦គម្រោងទៀត ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស បូកគោ ក្នុងភូមិសាស្ត្រភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ក្នុងគោលបំណងដើម្បីសិក្សាជាក់ស្តែងលើទីតាំងស្នើសុំវិនិយោគ និងដើម្បីចុះកំណត់ការបោះបង្គោលព្រំប្រទល់ដីលើទីតាំងគម្រោងទាំង៧ខាងលើ៕

អាជ្ញាធរខេត្តសៀមរាប គ្រោងចាប់យកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត បង្ហាញមោទនភាពលើសមិទ្ធផលថ្មី

ដោយ: ម៉ាលីស

សៀមរាប: រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រា ន្តសៀមរាប ដើម្បីបង្ហាញមោទកភាពលើសមិទ្ធផលថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីជូនប្រជាពលរដ្ឋខេត្តសៀមរាប។

កាលពីពេលថ្មីៗនេះនៅសាលប្រជុំសាលាខេត្ត អាជ្ញាធរខេត្តសៀម រាប គ្រោងចាប់យកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប បង្ហាញមោទនភាពលើសមិទ្ធផលថ្មី( ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ) ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងជាតិ និងអន្តរជាតិ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ។

ក្នុងកិច្ចប្រជុំនោះ លោក ទៀ សីហាអភិបាលខេត្តសៀមរាបបានបង្ហើបឲ្យដឹងនៅផងដែរថា  ជាមួយនឹងការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដើម្បីពិសោធន៍លើកម្លាំងរើបម្រះចេញពីវិបត្តិកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខនេះ ។

លោកសង្ឃឹមថា យ៉ាងណាក៏ដោយនៅក្នុងអំឡុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២ខាងមុខនេះ  ខេត្តសៀមរាប នឹងអាចឆ្លងកាត់ពីធីកាត់ខ្សែបូរ សម្ពោ​ធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមវត្ត​មានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នោះហើយគោលដៅខាងមុខ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នឹងត្រូវបានរៀបចំ ឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀម​រាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង ទេសចរអន្តរជាតិផងដែរ។

ជុំវិញបញ្ហាផ្លូវ៣៨ខ្សែនេះ គឺជាការងារអាទិភាពមួយដ៏ខាន់ ដែលត្រូវចាប់ផ្តើមចេញពីការជួបជុំ នៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុងផងដែរ លើការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែង លក់ដូររបស់ប្រជាពលរដ្ឋជាដើម។ បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់ អ្នកពាក់ព័ន្ធទាំងអស់  ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វ​ផ្សាយ និងទាំងការចូលរួមអនុវត្ត៕

កម្ពុជាក្លាយជាប្រទេសទី១ក្នុងតំបន់អាស៊ាន ដែលប្ដេជ្ញាសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០

ដោយៈសុខុម

ភ្នំពេញ- ប្រទេសកម្ពុជា បើកទំព័រឆ្នាំថ្មីដោយក្លាយជាប្រទេសទី១ ក្នុងតំបន់អាស៊ាន ដែលបានបោះពុម្ពផ្សាយផែនការ ដើម្បីសម្រេចឱ្យបាននូវ “អព្យាក្រឹតភាពកាបូន” (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។ នេះបើយោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨ មករា។

ផែនទីបង្ហាញផ្លូវដែលគេស្គាល់ជាផ្លូវការថា “យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន” (Long-term strategy for Carbon Neutrality (LTS4CN)) នេះត្រូវបានដាក់ជូនសន្និបាតអង្គការសហប្រជាជាតិស្តីពីការបម្រែបម្រួលអាកាសធាតុ (United Nations Convention on Climate Change (UNFCCC)) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

នេះគឺជាការបំពេញតាមការសន្យា របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលថាលោកនឹងធ្វើបទបង្ហាញផែនការបែបនេះនៅចុងឆ្នាំ២០២១ ហើយវាក៏ជាការបំពេញតាមការសន្យា របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងសន្និបាទអង្គការសហប្រជាជាតិស្តីពី បម្រែប្រួលអាកា​សធាតុCOP26 Glasgow កាលពីខែវិច្ឆិកា ឆ្នាំ២០២១ដែលថា កម្ពុជា នឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យបានលើសពី៤០% នៅត្រឹមឆ្នាំ២០៣០។

លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា “ការអនុវត្តយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូននៅកម្ពុជា ត្រូវបានរំពឹងថានឹងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសយើងជិត៣% ហើយអាចបង្កើតការងារបានចំនួន៤៤៩,០០០កន្លែង នៅត្រឹមឆ្នាំ២០៥០”។ លោក​បន្តថា “កំណែទម្រង់វិស័យព្រៃឈើ ការកាត់បន្ថយកាបូនក្នុងប្រព័ន្ធដឹកជញ្ជូន និងការលើកកម្ពស់ដំណើរការផលិតកម្មកសិកម្ម និងទំនិញដែលមានកាបូនទាប នឹងនាំកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងវិបុលភាពប្រក​ប​ដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា”។

“យុទ្ធសាស្ត្ររយៈពេលវែង សម្រាប់អព្យាក្រឹតភាពកាបូន (LTS4CN)​” របស់កម្ពុជា ត្រូវបានរៀបចំឡើងទុកជាវិធីសាស្រ្តរួមមួយ ដែលស្វែងរកតុល្យភាពកំណើនសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ជាមួយការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងភាពធន់ទ្រាំនឹងអាកាសធាតុ។

យុទ្ធសាស្ត្រនេះ មានការចូលរួមផ្ដល់ធាតុចូលពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនរួមមាន Cambodia Climate Change Alliance ធនាគារពិភពលោក (World Bank) អង្គការស្បៀង និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិ វិទ្យាស្ថាន Global Green Growth Institute  និង Agence Française de Développement ព្រមទាំងប្រទេសអង់គ្លេស ផងដែរ។

*តើអព្យាក្រឹតភាពកាបូនមានន័យដូចម្តេច?

 

អព្យាក្រឹតភាពកាបូនគឺជាពាក្យ ដែលប្រើដើម្បីពិពណ៌នាអំពីឥន្ធនៈមានជាតិកាបូន ដែលនៅពេលដុតនឹងមិនបង្កើនកាបូនឌីអុកស៊ីត (CO2) នៅក្នុងបរិយាកាសនោះទេ។ ឥន្ធនៈទាំងនេះ មិនរួមចំណែក ហើយក៏មិនបន្ថយបរិមាណកាបូន (បានវាស់វែងនៅក្នុងការចេញឧស្ម័ន CO2) ចូលទៅក្នុងបរិយាកាសនោះដែរ។

កាបូនឌីអុកស៊ីតនៅក្នុងបរិយាកាស គឺជាអាហាររុក្ខជាតិដែលជារឿងល្អ ហើយវាក៏ជួយរក្សាភពរបស់យើងឱ្យក្តៅផងដែរ។ ប៉ុន្តែ CO2 ច្រើនពេកអាចនាំទៅរកបញ្ហាអាក្រក់ នោះគឺអ្វីដែលយើងហៅថា កម្ដៅផែនដី៕  PR Newswire៕

រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់កែលម្អផ្លូវជាតិចំនួន៣តភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣

ដោយៈ សុផារី

កែបៈ រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់ កែលម្អផ្លូវជាតិចំនួន៣ គឺផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ តភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន។

នេះបើតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប នៅក្នុងថ្ងៃនេះ។

លោកបានមានប្រសាសន៍ថា នៅពេលខាងមុខ រាជរដ្ឋាភិបាលតាម    រយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗ។

នេះដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សា​ហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យ​មកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេស​ចរណ៍កែប-កោះទន្សាយនេះ មានសកម្មភាពកាន់តែមានភាពមមាញឹក។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿងអាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន សាងសង់លើទីតាំងកំពង់ផែចាស់ មានផ្ទៃក្រឡាសរុប៣៤៧០ម៉ែត្រការ៉េ ចំណាយថវិកាជាតិសរុបប្រមាណ១,២០០,០០០ដុល្លារអាមេរិក៕

កំពង់ផែទេសចរណ៍កោះទន្សាយតម្លៃ១,២លានដុល្លារសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ

ដោយ៖ សុផារី

កែប៖ កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលចំណាយថវិការក្នុងការសាងសង់ប្រមាណ១,២លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២នេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ទីតាំងផែដែលទើបសាងសង់រួចនេះ ស្ថិតនៅកំពង់ផែចាស់ នៃកោះទន្សាយ ក្រុងកែប ខេត្តកែប ដែលបានប្រើរយៈពេលសាងសង់២៤ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍កាលពីពេលកន្លងទៅថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះ សម្រាប់ត្រៀមបម្រើដល់វិស័យទេសចរណ៍ ដែលមានលទ្ធភាពអាចទទួលចតនាវាផ្ទុកអ្នកដំណើរបានក្រោម៣០០នាក់ ចំពោះទំនិញផ្សេងៗ អាចដឹកបាន មិនលើសពី១៥តោននោះទេ។

កំពង់ផែទេសចរណ៍កោះទន្សាយនេះ ចំណាយថវិការក្នុងការសាងសង់ប្រមាណជិត៥ពាន់លានរៀល ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូបក្តាម ចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ៣០៦ម៉ែត្រ ទទឹង៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណជាង ៤ពាន់ម៉ែត្រការ៉េ (៤៦៦១,៥០ម៉ែត្រការ៉េ)។

កំពង់ផែនេះត្រូវបានសាងសង់ក្នុងគោលបំណងពង្រីកសក្ដានុពលទេសចរណ៍របស់ខេត្ត និងបម្រើដល់វិស័យទេសចរណ៍ ហើយក្រៅពីបម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក កំពង់ផែទេសចរណ៍កោះទន្សាយ គឺជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល ដែលនឹងទាក់ទាញភ្ញៀវទេសចរបរទេស តាមរយៈការដឹកជញ្ជូនពីប្រទេសជិតខាង៕

 

Thailand expects high-speed rail with China to begin service in 2026

BANGKOK: Thailand expects the first leg of an 873 km high-speed railway connecting it to China to begin operations in 2026, a senior official said on Tuesday (Jan 18), three years later than planned,

Phase one links the capital Bangkok to the city of Nakhon Ratchasima, about 200 km away. Phase two connects Nakhon Ratchasima with Nong Khai, bordering Laos, about 330 km further north.

The second phase is currently under environmental assessment and is expected to begin service in 2028, said government deputy spokeswoman Traisulee Traisaranakul.

The project comes under China’s ambitious Belt and Road initiative, which aims to link the world’s second-largest economy by land corridors and sea links to Southeast, Central and South Asia and Central Asia, and with maritime routes opening up trade with the Middle East and Europe.

In early December, a rail link between Laos and China began operations. Trade at the Thai-Laos border that month reached 6.9 billion baht (US$208.84 million), compared to 4.64 billion baht in December 2020, Traisulee said.

Thai and Chinese state firms signed agreements worth 5.2 billion baht for the project in 2017 but saw delays over disagreements on design, financing and technical assistance.

Source: Reuters

ឆ្នាំ២០២៧ កម្ពុជានឹងមានអ៊ិនធើណែតប្រើប្រាស់នៅទូទាំងប្រទេស

ដោយៈ សុធារី

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានឱ្យដឹងថា នៅឆ្នាំ២០២៧ កម្ពុជានឹងមានអ៊ិនធឺណិតគ្រប់គ្រាន់នៅតាមភូមិ ឃុំ និងស្រុកដាច់ស្រយាលនៅទូទាំងប្រទេស។

កម្ពុជាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី១២៨ ក្នុងចំណោមប្រទេស២០០ ជុំវិញពិភពលោក សម្រាប់ការទទួលបានបច្ចេកវិទ្យាអ៊ីនធឺណិតប្រើប្រាស់។

ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាភ្នំពេញ នៃសកលវិទ្យាល័យអាមេរិកភ្នំពេញកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការដំឡើងខ្សែកាបអុបទិក ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាដោយការតភ្ជាប់ ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ពីហុងកុងមកកម្ពុជា ដើម្បីបង្កើនសមត្ថភាព និងធ្វើឱ្យអ៊ីនធឺណិតក្នុងព្រះរាជាណាចក្រកាន់តែលឿន។

លោកមានប្រសាសន៍ថា “យើងនឹងត្រួតពិនិត្យប្រតិបត្តិករទទួលបន្ទុកលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធានាបាននូវការប្រើប្រាស់អ៊ីនធឺណេតឱ្យបានត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា”។ លោកបន្តថា “ក្រសួងនឹងមានការតភ្ជាប់ទាំងខ្សែក្រោមដី និងពីលើអាកាស ពីស្រុកទៅឃុំ និងភូមិនៅឆ្នាំ២០២៧ខាងមុខ”។

លោកបានកំណត់សម្រាប់ការកែលម្អ ប្រព័ន្ធបច្ចេកវិទ្យារបស់ប្រទេសកម្ពុជាថា ជាបញ្ហារចនាសម្ព័ន្ធដូចជាខ្សែកាប ការតភ្ជាប់អ៊ីនធឺណិត និងថាការយល់ដឹងរបស់ប្រជាជន អំពីបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ។ ក្រសួងតាមរយៈបណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា កំពុងធ្វើការកែលម្អធនធានមនុស្សលើជំនាញបច្ចេកវិទ្យា៕