Chinese property developers face big debt maturities in 2022

Chinese real estate developers are staring at enormous amounts of debt maturing this year, at a time when property sales have slowed and traditional borrowing markets remain closed off following Beijing’s campaign to rein in borrowing in the sector.

According to Refinitiv data, Chinese real estate developers have $117 billion worth of debt maturing in 2022, with $36 billions of those denominated in dollars.
The slowdown in the sector further pressured developers, with property investments in December falling at the fastest pace since early-2020, clouding the country’s outlook despite a robust headline economic growth figure.

China Evergrande Group has been struggling to repay more than $300 billion in liabilities, including nearly $20 billions of offshore bonds deemed in cross-default by ratings agencies last month after it missed payments.

Their worsening credit conditions have hit equity and bond prices of even the largest developers in recent months.
A 3.125per cent October 2025 bond issued by China’s biggest developer by sales, Country Garden, has fallen about 17per cent this year to 73 cents as of Tuesday.

According to Refinitiv data, the developers face debts worth $27 billion coming due in the first quarter of this year, and $31 billion in the second quarter.

Source: Reuters

អាកាសយានដ្ឋានសុវណ្ណភូមិដ៏ធំជាងគេរបស់ប្រទេសថៃនឹងពង្រីកបន្ថែមទៀត

ដោយៈសុខុម

បាងកក: គម្រោងពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិ ក្រោមទំហំទុនវិនិយោគជាង២៣៦លានដុល្លារអាមេរិក ត្រូវបានរំពឹងថានឹងចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០២២ ដោយពេលនេះរដ្ឋាភិបាលកំពុងធ្វើការដេញថ្លៃ ដើម្បីជ្រើសរើសក្រុមហ៊ុនម៉ៅការ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Saksayam Chidchob ទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៨ មករាកន្លងមកថា គម្រោងដែលមានឈ្មោះថា East Expansion Project នេះត្រូវបានគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអាកាសយានដ្ឋានថៃ (AoT) និងគណៈកម្មាធិការរបស់រដ្ឋាភិបាល ទទួលបន្ទុកការពង្រឹងសមត្ថភាព អាកាសយានដ្ឋានសុវណ្ណភូមិ អនុម័តរួចហើយ ហើយនឹងត្រូវប្រើពេល២ឆ្នាំដើម្បីបញ្ចប់ជាស្ថាពរ។

លោកបានគូសបញ្ជាក់ថា “នៅពេលគម្រោងពង្រីកនេះចប់ និងបើកដាក់ឱ្យដំណើរការនៅខែមីនា ឆ្នាំ២០២៥ អាកាសយានដ្ឋាននេះនឹងមានសមត្ថភាព ទទួលអ្នកដំណើររហូត ដល់ទៅ៦៥លាននាក់ក្នុងមួយៗឆ្នាំ បើធៀបនឹងចំនួនអ្នកដំណើរ៤៥លាននាក់ ក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន”។

លោកបន្ថែមទៀតថា ការបង្កើនសមត្ថភាព៤៤ភាគរយនេះ គឺស្របតាមការព្យាករអំពីកំណើនអ្នកដំណើរ ដែលប្រើប្រាស់អាកាសយានដ្ឋានសុវណ្ណភូមិ នៅត្រឹមឆ្នាំនោះ។

លោក Kerati Kijmanawat អនុប្រធាន ក្រុមប្រឹក្សាអាកាសយាន ដ្ឋានថៃ (AoT) បានថ្លែងថា គម្រោងពង្រីកថ្មីនេះ នឹងគ្របដណ្ដប់លើផ្ទៃដីទំហំ៦៦.០០០ម៉ែត្រការ៉េ ហើយនឹងមានបញ្ជរCheck-in ចំនួន១០៨ កន្លែងបញ្ជូនវ៉ាលីសចំនួន៦ និងប៉ុស្តិ៍ត្រួតពិនិត្យសុវត្ថិភាពចំនួន៩។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Saksayam Chidchob បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអាកាសយានដ្ឋានថៃ (AoT) ក៏ត្រូវបានចាត់តាំងឱ្យជួលអង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ (International Civil Aviation Organization (ICAO)) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ ដើម្បីឱ្យជួយធ្វើការសិក្សា និងផ្ដល់អនុសាសន៍លើផែនការពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិផងដែរ៕ Bangkok Post៕

ក្រុមហ៊ុនយក្ស Microsoft គ្រោងជះលុយជិត៧០ពាន់លានដុល្លារទិញយកអាជីវកម្មហ្គេម

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft របស់សហរដ្ឋអាមេរិកបានទម្លាយឱ្យដឹងថា ខ្លួនមានគម្រោងទិញយកក្រុមហ៊ុនហ្គេម ដ៏ល្បីឈ្មោះ Activision Blizzard ក្នុងតម្លៃរហូតដល់ទៅ៦៨,៧ពាន់លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន BBC ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨មករាឱ្យដឹងថា វានឹងក្លាយជាការទិញយកអាជីវកម្ម ដ៏ធំបំផុតក្នុងប្រវត្តិ​សាស្រ្តរបស់ក្រុមហ៊ុន Microsoft ហើយតាមការរំពឹងទុក ដំណើរការទិញយកនេះ នឹងបញ្ចប់សព្វគ្រប់នៅឆ្នាំ២០២៣។

ការទិញយកនេះ នឹងធ្វើឱ្យក្រុមហ៊ុន Microsoft ក្លាយជាម្ចាស់កម្មសិទ្ធិលើហ្វ្រែនឆាយហ្គេមល្បីៗ ដូចជា Call of Duty និង Warcraft ព្រមទាំង Overwatch ជាដើម។

ក្រុមហ៊ុន Microsoft អះអាងថា ខ្លួននឹងជួយដល់ក្រុមហ៊ុនទាំងនោះពង្រីកអាជីវកម្មហ្គេម របស់ពួកគេក្នុងទូរស័ព្ទ កុំព្យូទ័រ និងម៉ាស៊ីនហ្គេម។

កិច្ចព្រមព្រៀងនេះ ក៏ជាកិច្ចព្រមព្រៀងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រហ្គេមផងដែរ ហើយកើតមានឡើងមួយឆ្នាំបន្ទាប់ ពីក្រុមហ៊ុន Microsoft បានទិញក្រុមហ៊ុនហ្គេម ដ៏មានឥទ្ធិពលមួយទៀតឈ្មោះ Bethesda ក្នុងតម្លៃ៧,៥ពាន់លានដុល្លារ។

លោក Satya Nadella ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានលើកឡើងថា ក្រុមហ៊ុនរបស់លោក កំពុងវិនិយោគប្រាក់យ៉ាងច្រើន សន្ធឹកសន្ធាប់លើមាតិការ (Content) លំដាប់ថ្នាក់ពិភពលោកនៅក្នុងយុគសម័យថ្មី នៃការលេងហ្គេម ដែលផ្ដល់អាទិភាពជាសំខាន់ដល់អ្នកលេង និងអ្នកបង្កើតហ្គេម និងធ្វើឱ្យការលេងហ្គេមមានសុវត្ថិភាព និងដែលគ្រប់គ្នាអាចចូលលេងបាន៕ BBC៕

តើរយៈពេល៥ឆ្នាំទៀតស្ថានភាពអចលនទ្រព្យកម្ពុជានឹងវិវត្តន៍ដូចម្តេច?

ដោយៈជេស៊ីកា

ភ្នំពេញៈ គិតពីបច្ចុប្បន្ន ទៅកាន់រយៈពេល៥ឆ្នាំខាងមុខ ដែលមានរយៈពេល១៨២៥ថ្ងៃ តើស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា នឹងមានការវិវត្តដូចម្តេច?។

តើផ្នែកអ្វីខ្លះនឹងលេចធ្លោ និងផ្នែកអ្វីខ្លះត្រូវជួបបញ្ហាប្រឈមនាពេលអនាគត?។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹត តាមបណ្តាញសង្គមនាល្ងាចថ្ងៃទី១៩ មករាកន្លងមកថា សម្រាប់វិស័យអចលនទ្រព្យកម្ពុជា គិតពីបច្ចុប្បន្នរហូតដល់រយៈពេល៥ឆ្នាំខាងមុខ លោកគិតថា ផ្នែកដីធ្លី ពិសេសតំបន់ជាយក្រុងនឹងមានភាពលេចធ្លោ និងកើនឡើងនូវល្បឿននៃការអភិវឌ្ឍន៍។

លោកបន្តមើលឃើញថា សំរាប់ទីផ្សារលំនៅដ្ឋាន ចាប់ពីតម្លៃមធ្យមឡើងទៅ នឹងថមថយបន្តិចនៅពេលណា ដែលការផ្គត់ផ្គង់កំពុងកើនឡើងច្រើននាពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់លំនៅដ្ឋានតម្លៃក្រោមមធ្យម មិនជះឥទ្ឋិពលអវិជ្ជមាននោះទេ។

លោកច្រឹក សុខនីម បានបន្តថា ជាមួយគ្នានេះតម្រូវការខុនដូ តម្លៃ នឹងមានកំណើនខ្ពស់នៅពេលខាងមុខ បើធៀបនឹងពេលបច្ចុប្បន្ននេះ ពិសេសតំបន់កណ្តាលរាជធានី នឹងរីកចម្រើនដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងខុនដូ។ ចំណែកការទិញអចលនទ្រព្យ ឧទាហរណ៍ ដូចជា ការទិញបែបវិនិយោគដូចផ្សារហ៊ុន នឹងមានកំនើនខ្ពស់នាពេលអនាគតផងដែរ។

លោកបន្តថា អតិជននាពេលបច្ចុប្បន្ន បានទិញលក់អចលនទ្រព្យជាធម្មតា ប៉ុន្តែពួកគេមិនស្ថិតនៅក្នុងបំណែក ដែលបានរួមចំណែកធំដល់ទីផ្សារអចលនវត្ថុសកម្មនោះទេ៕

តើការវិនិយោគដីធ្លីនៅតែមានឱកាសចំណេញខ្ពស់? ហេតុអ្វី?

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ការវិនិយោគដីធ្លីនៅតែបន្តផ្តល់ផលចំណេញ បើផៀបនឹងការយកប្រាក់ទៅដាក់នៅធនាគារ។ នេះជាការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW CAMBODIA។

លោកបណ្ឌិតបានមានប្រសាសន៍ឲ្យដឹង តាមទទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៩ មករាកន្លងមកថា ការវិនិយោគដីធ្លីកាលពី៥ទៅ១០ឆ្នាំមុន ប្រៀបដូចជា ស្ថានភាពមនុស្សស្រីវ័យ១៥ឆ្នាំ ឬវ័យជំទង់ ដែលចាប់ផ្តើមមានភាពស្រស់ស្អាត ដែលពេលនោះការវិនិយោគដីធ្លី អាចចំណាយពេលបីខែ ទទួ​ល​បានផលចំណេញ២០ទៅ៤០ភាគរយ ឬចំណេញមួយគុណនឹងពីរ។

លោកបន្តថា ខ្ញុំគិតថាការវិនិយោគដីធ្លី នៅតែមានផលចំណេញ គ្រាន់តែចំណាយពេលយូរជាងមុន ព្រោះស្ថានភាពប្រៀបដូចស្រីវ័យ២៥ទៅ២៧ឆ្នាំហើយ”។ លោកបន្តថា “ពីមុនអាចចំណេញក្នុងរយៈពេលបីខែ តែឥលូវអាចចំណេញនៅរយៈពេលក្រោយបីឆ្នាំ ប៉ុន្តែនៅតែចំណេ​ញនិងអាចចំណេ​ញមួយគុណនឹងពីរ បើទុកបានរយៈពេល៣ឆ្នាំ”។

លោកឧកញ៉ាបានបន្តថា ស្ថានភាពបែបនេះ វាជាការវិវត្តរបស់ទីផ្សារ និងស្ថានភាពសេដ្ឋកិច្ច ខណៈដែល៥ឆ្នាំមុនទីផ្សារ មានសភាពពុះកញ្រ្ជោល ប៉ុន្តែបច្ចុប្បន្នទីផ្សារមានភាពចាស់ទុំជាងមុន អ្នកវិនិយោគមានចំនួនច្រើនជាងមុន។

តើគួរទិញដីនៅទីណា ដើម្បីទទួលបានផលចំណេញលឿន លោកឧកញ៉ាគីម ហ៊ាងបានផ្តល់អនុសាសន៍ថា គួរទិញកន្លែងមានផ្សារ និងមានមនុស្សរស់នៅច្រើន ព្រោះកន្លែងណាមានមនុស្សរស់នៅច្រើន តម្រូវការដីធ្លីនឹងកើនឡើង ហើយតម្លៃក៏កើនឡើងព្រមគ្នាផងដែរ៕

លោកឧកញ៉ាលឹម ហេងៈ សភាពាណិជ្ជកម្មនឹងពង្រីកការិយាល័័យទៅកាន់បណ្តាខេត្តចំនួន៧បន្ថែមទៀត

ដោយៈគង់ សូរិយា

ភ្នំពេញៈ រហូតមកទល់ពេលនេះ កម្ពុជាមិនទាន់មានតំណាងការិយា​ល័យសភាពាណិជ្ជកម្មគ្រប់បណ្តារាជធានី ខេត្តនៅឡើយទេ ដែលទាមទារឲ្យមានការពង្រីកបន្ថែមនាពេលអនាគត។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍៍ឲ្យដឹងតាមបណ្តាញតេលេក្រាម កាលពីល្ងាចថ្ងៃទី១៩ មករាកន្ល​ងមកថា បច្ចុប្បន្ននេះស្ថាប័ននេះ មានមណ្ឌលសភាពាណិជ្ជកម្មរួមបញ្ចូលគ្នា ដោយខេត្តពីរមានសភាពាណិជ្ជកម្មមួយរួមគ្នា ប៉ុន្តែនាពេលអនា​គតយើងនឹងបង្កើតតំណាងការិយាល័យ សភាពាណិជ្ជកម្មលើគ្រប់២៥រាជធានីខេត្ត។

លោកបន្តថា “យើងនឹងបង្កើតការរិយាល័យ តំណាងសភាពាណិជ្ជកម្មលើខេត្តចំនួន៧ ដែលមិនទាន់មានតំណាង ការិយាល័យនៅឡើយ”។​លោកបន្តថា “ដោយសេដ្ឋកិច្ចរបស់យើងរីកចម្រើន នៅគ្រប់បណ្តាខេត្តនិមួយ​ៗ គោលដៅរបស់សភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាការចង់បាន របស់គណៈអភិបាលខេត្តនិមួយៗ ចង់បានឲ្យមានសភាពាណិ​ជ្ជកម្មដាច់តែឯង ទើបសភាពាណិជ្ជកម្ម នឹងពង្រីកឲ្យបានគ្រប់បណ្តារាជ​ធានី ខេត្តនាពេលខាងមុខ”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ជាមួយគ្នានេះ យើងនឹងធ្វើការ​សាងសង់អាគារសភាពាណិជ្ជកម្ម ឲ្យបានគ្រប់បណ្តាខេត្តផងដែរ ដែលបច្ចុ​ប្បន្ន យើងទើបមានអគារសភាពាណិជ្ជកម្ម តែបីប៉ុណ្ណោះនៅទូទាំងប្រទេសគឺអគារសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាគារពាណិជ្ជកម្មខេត្តត្បូងឃ្មុំ និងអាគារមណ្ឌលសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងមណ្ឌលគិរី។

លោកបន្តថា យើងកំពុងស្វែងរកថវិកាសាងសង់ មណ្ឌលសភាពាណិ​ជ្ជកម្មនៅតាមបណ្តាខេត្តដែលនៅសល់ ដោយតំណាងសភាពាណិជ្ជកម្មនៅតាមបណ្តាខេត្តនិមួយៗ នឹងសហការជាមួយអភិបាលខេត្តនានា ដើម្បីស្វែងរកទីតាំងសមស្របសាងសង់ អគារសភាពាណិជ្ជកម្ម នៅតាមមូលដ្ឋានរបស់ខ្លួន៕

គម្រោងវិនិយោគរោងចក្រថ្មីៗនៅកម្ពុជាផ្ដល់ទាំងឱកាសការងារនិងជំរុញហាងឆេងដីធ្លី

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រជូនក្រុមហ៊ុនវិនិយោគ លើគម្រោងរោងចក្រជាបន្តបន្ទាប់នៅកម្ពុជា ដែលការវិនិយោគលើគម្រោងរោងចក្រនេះដែរ នឹងផ្ដល់ឱកាសការងារ និងតម្រូវការដីធ្លីសម្រាប់សាងសង់រោងចក្រកាន់តែច្រើនឡើងផងដែរ។

លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាបានឱ្យដឹងថា ការវិនិយោគរោងចក្រឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ពិតណាស់នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ក្នុងនោះវានឹងផ្ដល់នូវឱកាសការងារដោយផ្ទាល់ និងដោយប្រយោលជាច្រើនទៀតផងដែរ ជាពិសេសដល់ប្រជាពលរដ្ឋកម្ពុជា ដែលរងផលប៉ះពាល់ដោយសារតែវិបត្តិ កូវីដ១៩កន្លងទៅ។

លោកបន្តថា “ការចេញវិញ្ញាបនបត្រជូនក្រមហ៊ុនវិនិយោគ  លើរោងចក្រនៅពេលនេះ ថ្វីត្បិតតែមិនបានផ្ដល់អត្ថប្រយោជន៍ភ្លាម តែគម្រោងនឹងធ្វើឡើងនៅពេលអនាគត”។ លោកបន្តថា “ប្រជាពលរដ្ឋនឹងទទួលបានឱកាសការងារ និងពលរដ្ឋដែលបម្រសេវាកម្ម នៅជិតតំបន់រោងចក្រនោះផងដែរ ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៀតផង”។

លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអលនទ្រព្យឡាក់គី ក៏បានឱ្យដឹងផងដែរថា គម្រោងវិនិយោគលើរោងចក្រ នឹងធ្វើឱ្យតម្រូវការដីធ្លីសម្រាប់សា​ងសង់រោងចក្រក៏កាន់តែច្រើនផងដែរ ជាពិសេសនៅតំបន់ដែលនៅឆ្ងាយពីរាជធានីភ្នំពេញ ខណៈនៅជិតរាជធានីភ្នំពេញ នឹងវិវត្តន៍ទៅរកការអភិវឌ្ឍវិស័យផ្សេង ដូចជា លំនៅឋាននិងពាណិជ្ជកម្មជាដើម។

លោកបន្តថា នៅក្នុងវិបត្តិដែលកើតឡើងចំពោះកម្ពុជា២ឆ្នាំ កន្លងមកឃើញថា អ្នកដែលស្វែងរកដីធ្លីសម្រាប់សាងសង់ ឃ្លាំងជួលជារោងចក្រ និងស្តុកទំនិញនៅតែមានជាបន្តបន្ទាប់ ដូច្នេះធ្វើឱ្យហាងឆេងដីធ្លីសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្មនៅតែមានខ្ពស់ដដែល។

លោកសន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតក៏បានលើកឡើងផងដែរ ការវិនិយោគលើរោងចក្រឧស្សាហកម្មឃើញថា បានងាកទៅរកទិសខាងលិចរាជធានីច្រើន ជាពិសេសនៅក្នុងខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យសក្ដានុពលដីធ្លី នៅតំបន់នៅតែមានស្ថានភាពល្អប្រសើរ និងមានការទិញលក់ច្រើន។

យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឃើញថាដើមឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត គម្រោងវិនិយោគរោងចក្រនៅកម្ពុជា មានចំនួនជិត២០គម្រោង ដែលមានទឹកប្រាក់សរុបជិត១០០លានដុល្លារអាមេរិក និងបង្កើតការងាររាប់ម៉ឺននាក់ផងដែរ៕

ក្រុមហ៊ុនប៉េង ហួតគ្រុប ចែករំលែកគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាដល់កុមារកំព្រានិងកុមារក្រីក្រ

ដោយៈសហការី

ភ្នំពេញៈ ក្រុមហ៊ុនប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលមានអង្ករ មី​ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ព្រមទាំងសម្ភារៈប្រើប្រាស់ដូចជា ម៉ាស អាល់កុល និងសម្ភារៈសិក្សាមាន កាតាបសៀវភៅសរសេរ ខ្មៅដៃ ឧបត្ថម្ភដល់អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ (SPFCO) ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីជួយសម្រួលដល់ជីវភាពរបស់កុមារកំព្រា និងកុមារក្រីក្រជាច្រើននាក់និងគ្រួសារក្រីក្ររបស់ពួកគេ។

ជំនួយនេះ ក៏ជាការចូលរួមជួយសម្រួលបន្ទុក ដល់អង្គការមួយចំនួនធំផងដែរ ខណៈដែលកុមារទាំងនោះមួយចំនួនធំបាន និងកំពុងតែទទួលការទំនុកបម្រុងសម្រាប់ការរស់នៅ និងកាសិក្សាពីអង្គការ។

ពិតណាស់ថាការអប់រំ គឺជាគ្រឹះអភិវឌ្ឍធនធានមនុស្ស សង្គមជាតិ និងពិភពលោក ដែលការអប់នេះក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ នៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភជាជំនួយ ដើម្បីឆ្លើយតបទៅនិងតម្រូវការលំបាកដែលសង្គមកំពុងប្រឈមជាក់ស្ដែង។ ជាក់ស្ដែងដោយមើលឃើញពីភាពលំបាក សម្រាប់ការរស់នៅ សុខុមាលភាព ស្បៀងសម្រាប់បរិភោគប្រចាំថ្ងៃនិងកង្វះខាតសម្ភារៈ សិក្សារៀនសូត្ររបស់កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះក្នុងស្ថានភាពលំបាកនេះ ទើបក្រុមហ៊ុនបាននាំយកនូវស្បៀងអារហារ និងសម្ភា​រៈសិក្សាមួយចំនួន ឧបត្ថម្ភដល់អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ ដើម្បីដោះស្រាយស្ថានភាពលំបាកនាពេលនេះ។

ទាក់ទងនិងកម្មវិធីនំាយក និងការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ សម្ភារៈសិក្សានេះ កាលពីថ្មីៗកន្លងទៅនេះក្រុមហ៊ុនបានចូលរួមទៅលើកម្មវិធីជាច្រើដែរួមមាន កម្មវិធីអង្ករប្តូរយកឱកាសសិក្សារបស់ក្មេងៗរើសសំរាម នៅសហគមន៍ក្រីក្រស្ទឹងមានជ័យ ភ្នំពេញ អង្ករប្ដូរយកសំរាម នៅខេត្តសៀមរាប ហើយថ្មីៗនេះ គឺកម្មវិធីអង្ករបានបន្តការសិក្សានៅរបស់កុមារកំព្រា និងកុមារក្រីក្រនៅ ខេត្តកំពង់ចាម។ល។

ក្នុងបរិយាកាសដ៏រំភើបរីករាយក្នុងការប្រគល់ និងទទួលអំណោយនេះ លោក ឃិន ប៊ុនថន ប្រធានអង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានជួយសម្រួលដល់ការលំបាករបស់អង្គការ ពិសេសដល់កុមារកំព្រា និងក្រីក្រឲ្យទទួលបានម្អូបអាហារ និងឱកាសសិក្សា។

លោកបន្តថា កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះ គឺត្រូវការជំនួយឧបត្ថម្ភបន្តទៀតពីសម្បុរសជន ទោះបីតិចក្ដី ច្រើនក្ដី ដើម្បីអាចឱ្យពួកគេឱ្យបន្តលូតលាស់ ជាពិសេសអាចបន្តការរៀនសូត្រ ទៅមុខទៀតឱ្យបានចប់ចុងចប់ដើម ដើម្បីឈានទៅសម្រចគោលបំណងរបស់ពួកគេ នៅថ្ងៃអនាគត”។​

កុមារីម្នាក់ក្នុងចំណោមកុមារាកុមារីកំព្រា និងក្រីក្រជាច្រើននាក់ទៀត ក៏បានសំដែងនូវអំណរគុណ ប្រកបដោយអារម្មណ៍សប្បាយចិត្ត និងរំភើបថា សូមអរគុណខ្លាំងណាស់ដល់ក្រុមហ៊ុន ដែលបានចែកអំណោយស្បៀងអាហារ និងសម្ភារៈសិក្សាទាំងនេះមកពួកខ្ញុំ។ ពួកខ្ញុំត្រូវការជំនួយឧបត្ថម្ភផ្សេងៗទៀត ហើយខ្ញុំត្រូវការភាពកក់ក្ដៅ សេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ពីបងប្អូនទាំងអស់គ្នា ព្រោះខ្ញុំមិនមានឪពុក ម្ដាយនៅជាមួយខ្ញុំទេ ហើយរាល់ថ្ងៃខ្ញុំនៅតែជាមួយយាយទេ។​  

លោកចាន់ រដ្ឋា ប្រធានកិច្ចការសាធារណៈជាន់ខ្ពស់ និងជាតំណាងក្រុមហ៊ុនប៉េង ហួត គ្រុបបានមានប្រសាសន៍ថា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ ព្រមទាំងក្រុមការងារ ដែលបានខិតខំប្រឹងប្រែង មិនគិតពីការនឿយហត់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ។

លោកបន្តថា យើងខ្ញុំសង្ឃឹមថាការឧបត្ថម្ភទាំងនេះ នឹងជួយសម្រួលដល់ជីវភាពរបស់កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះ ព្រមទាំងគ្រួសារក្រីក្ររបស់ពួកគេបានមួយរយៈពេលវែង ទោះបីជាអំណោយមិនច្រើនក្ដី ដែលអាចឱ្យពួកគេផ្តោត លើការសិក្សាបន្តទៀតបាន ហើយយើងក៏សង្ឃឹមទៀតថាពួកគេ នឹងក្លាយទៅជាធនធានមនុស្សដ៏ល្អ និងជាទំពាំងស្នងឬស្សីនាពេលអនាគត។

អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ (SPFCO)​​ គឺមានទីតាំងស្ថិតនៅក្នុងភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរខេត្តកំពង់ចាម ដែលបច្ចុប្បន្នមានគ្រូស្ម័គ្រចិត្តចំនួន​៤នាក់  ព្រមទាំងកុមារកំព្រា និងកុមារក្រីក្រ ទាំងអស់៧៥នាក់ ដែលបាននិងកំពុងតែទទួលបានការ ទំនុកបម្រុងលើការបរិភោគអាហារប្រចាំថ្ងៃ និងការសិក្សារៀនសូត្រពីអង្កការផ្ទាល់។

ទទ្ទឹមហ្នឹងនេះផងដែរ សព្វថ្ងៃកុមារទាំងអស់នៅទីនោះ គឺកំពុងត្រូវជំនួយឧបត្ថម្ភជាអាហារបរិភោគប្រចាំថ្ងៃ និងសម្ភារៈសិក្សាមួយចំនួនទៀតផងដែរពីសម្បុរសជននានា។

ពាក់ព័ន្ធការងារអប់រំនេះ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភសាងសង់សាលារៀនៅតាមបណ្តាខេត្តនានា ការផ្តល់អាហារូបករណ៍ដល់និសិ្សតក្រីក្រ ការផ្តល់ឱកាសហាត់ការងារ និងឱកាសការងារដល់សិស្សនិស្សិត ក៏ដូចជាការចែកសម្ភារៈសិក្សា ដល់សិស្សនិស្សិតក្រីក្រនៅបណ្ដាខេត្តនានាផងដែរ។ល៕

 

 

Kep- Koh Tonsay International Tourism Port Inaugurated today

by: Sotheary

Phnom Penh: The US$1.2 million Kep-Koh Tonsay international tourism port in Kep province was inaugurated on Wednesday 19 January after 2 years of construction.

The inauguration ceremony was held under the presence of HE Sun Chanthol, Senior Minister and Minister of Public Works and Transport.

The port will connect Kep maintain to Koh Tonsay Island and to the tourism ports of neighbouring countries such as Vietnam.

The port will be able to accommodate two types of cruise ships. The first type of ship can travel 56km offshore and can carry 30 to 100 people. The second type can go up to 193km offshore and can carry from 100 to 300 passengers.

The port was built on the site of the old port in Kep city in 2019 on a total area of nearly 5,000 sqm, using the national budget of US$1.2 million.

Chinese property developers face big debt maturities in 2022

 

Chinese real estate developers are staring at enormous amounts of debt maturing this year, at a time when property sales have slowed and traditional borrowing markets remain closed off following Beijing’s campaign to rein in borrowing in the sector.

According to Refinitiv data, Chinese real estate developers have $117 billion worth of debt maturing in 2022, with $36 billions of those denominated in dollars.
The slowdown in the sector further pressured developers, with property investments in December falling at the fastest pace since early-2020, clouding the country’s outlook despite a robust headline economic growth figure.

China Evergrande Group has been struggling to repay more than $300 billion in liabilities, including nearly $20 billions of offshore bonds deemed in cross-default by ratings agencies last month after it missed payments.

Their worsening credit conditions have hit equity and bond prices of even the largest developers in recent months.
A 3.125per cent October 2025 bond issued by China’s biggest developer by sales, Country Garden, has fallen about 17per cent this year to 73 cents as of Tuesday.

According to Refinitiv data, the developers face debts worth $27 billion coming due in the first quarter of this year, and $31 billion in the second quarter.

Source: Reuters